home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

កុំចេះតែឲ្យកូនលេបថ្នាំផ្ដេសផ្ដាស ប្រ័យ្នពុលថ្នាំខូចថ្លើម តម្រងនោម

កុំចេះតែឲ្យកូនលេបថ្នាំផ្ដេសផ្ដាស ប្រ័យ្នពុលថ្នាំខូចថ្លើម តម្រងនោម

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

ពេល​កូន​នៅ​តូច​ការ​ថែទាំ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត ពោល​សង្កេត​សឹង​គ្រប់​ដង្ហើម​ចេញ​ចូល ចៀសវាង​ពេល​មាន​បញ្ហា ឬ​ឈឺ​ថ្កាត់​ជួប​ការ​លំបាក​ច្រើន​យ៉ាង ក្នុង​នោះ​រឿង​លេប​ថ្នាំ​ជា​កត្តា​ចម្បង។

វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​ក្រោម​អាយុ​ក្រោម ២ ឆ្នាំ​ម៉ាក់ប៉ា​ត្រូវ​ថែរក្សា​ឲ្យ​បាន​ហ្មត់ចត់ កុំឲ្យ​ឈឺ​ថ្កាត់​ផ្ដេសផ្ដាស ព្រោះ​ពេល​ឈឺ​​គឺ​ពិបាក​មើល​ថែណាស់ ណាមួយ​បើ​ឈឺចុកចាប់​កន្លែង​ណា​ក៏​ពិបាក​នឹង​ប្រាប់ ហើយមួយ​វិញ​ទៀត​យើង​ចេះតែ​ចង់​ឲ្យ​កូន​ជា​ឆាប់​រហូត​បញ្ចុក​ថ្នាំ​លើស​កម្រិត។ ដែល​ប្រការ​នេះ​ហើយ​​បណ្ដាល​ឲ្យ​មាន​ករណី​ខ្លះ កូន​ពុល​ថ្នាំ​ដោយសារ​ក​ម្រិតថ្នាំ​លើស​ពី​អាយុ និង​ទម្ងន់​កូន រហូត​ស្លាប់​ក៏​មាន។

លោក​បន្ថែម​ថា ពេល​កូន​ឈឺ​ម៉ាក់​ប៉ា​មានតែ​យក​កូន​ទៅ​រក​គ្រូពេទ្យ​ឲ្យ​ជួយ​ពិនិត្យ​ព្យាបាល​តែ​ប៉ុណ្ណោះ មិន​អាច​ចេះតែ​សន្និដ្ឋាន​ខ្លួនឯង​ផ្ដេសផ្ដាស ហើយ​ទៅ​ផ្សំ​ថ្នាំ​ឲ្យ​កូន​លេប​នោះ​ទេ។ ចំពោះ​អាការៈ​ពុល​ថ្នាំ បណ្ដាល​ឲ្យ​ពុល​លើ​សរីរាង្គ​ថ្លើម​ដែល​អាច​ឲ្យ​អ្នក​ជំងឺ​ស្លាប់​បាន ហើយ​ពពួក​ថ្នាំ​អាណាព្យាបាល​ប្រើ​លើស​ភាគច្រើន​គឺ​ពពួក​ប៉ារ៉ាសេតាមុល ដែល​​មកពី​កូន​មាន​ជំងឺ​ក្ដៅ​ខ្លួន និង​គ្រុន​ផ្ដាសាយ ហៀរ​សម្បោរ​ជាដើម។

ការ​ប្រើប្រាស់​ថ្នាំ​លើស​កម្រិត​អាច​មាន​ផល​ប៉ះពាល់​តិចតួច ឬ​ខ្លាំង​អាស្រ័យ​លើ​កម្រិត​​ថ្នាំ​ដូច​គ្នា​ដែរ ហើយ​អាច​ឃើញ​ភ្លាម​ៗ ឬ​យូរអង្វែង​ទៅ​មុខ។ មាន​ន័យ​ថា​បើ​ប្រើ​ច្រើន​លើស​កម្រិត​ប៉ះពាល់​ទៅ​លើ​កោសិកា​ថ្លើម​ក៏​ខ្លាំង បើ​តិច​វា​ប៉ះពាល់​ទៅ​លើ​ថ្លើម​តិច​ដូច​គ្នា។ កម្រិត​នៃ​ការ​លើស​នោះ ប្រសិនបើ​យើង​ឲ្យ​កូន​លេប​ ១៥០ mg/kg ក្នុង១ដូស លើស​កម្រិត​ធម្មតា ១០ ដូស ឬ​លេប​ច្រើន​ដង​លើស​កម្រិត​ធម្មតា ( កូន​ក្មេង​គេ​ឲ្យ​លេប ១០-១៥ mg/kg​ ក្នុង១ដូស) តែ​បើ​​កូន​លេប​លើស​ចំណុះ ហើយ​ច្រើន​ដង ៥-៧ ដង​ជាដើម ក្នុង​ករណី​ធ្ងន់ធ្ងរ​បណ្ដាលឲ្យ​ឲ្យ​កូន​ក្មេង​ស្លាប់ គឺ​ដោយសារ​ខូច​ថ្លើម ឬ​ខូច​តម្រង​នោម។

ថ្លើម​គឺជា​សរីរាង្គ​មួយ​ដែល​រក្សា​ទុក​ជាតិ​ស្ករ ដូចនេះ​ពេល​ណា​ខូច​ទៅ​ជាតិ​ស្ករ​អ្នក​ជំងឺ​ធ្លាក់​ចុះ រហូត​ដល់​សន្លប់ ឬ​ប្រកាច់ ហើយ​មួយ​វិញ​ទៀត​តួនាទី​ថ្លើម​គឺជា​កន្លែងផលិត​កំណក​ឈាម និង​ផលិត​អ័រម៉ូន​ដែល​ជួយ​ភ្ញោច​ទៅ​ការ​ផលិត​ប្លាកែត។ ដូចនេះ​ពេល​កំណក​ឈាម និង​ប្លាកែត​មាន​បញ្ហា អ្នក​ជំងឺ​មាន​សញ្ញា​ហូរ​ឈាម​នៅ​តាម​ផ្លូវ​រំលាយ​អាហារ ឬ​ចុក​ពោះ​ខ្លាំង ក្អួត​ឈាម និង​បន្ទោបង់​លាមក​ពណ៌​ខ្មៅ។ ចំណែក​តម្រង​នោម​វិញ​កាលណា​ប្រើ​លើស​កម្រិត​ខ្លាំង​ពេក កូន​មិន​នោម ឡើង​ហើម​ពេញ​ខ្លួន​រហូត​បណ្ដាល​ឲ្យ​ស្លាប់​បាន។

ចំណុច​មួយ​ទៀត​ដែល​បណ្ដាល​ឲ្យ​កូន​ពុល​ថ្នាំ មកពី​ប៉ាម៉ាក់​ទុក​ដាក់​មិន​បាន​ល្អ កូន​ឃើញ​ក៏​យក​ទៅ​លេប​លេង ដោយ​ស្មានថា​ជា​ស្ករគ្រាប់។ ដូច្នេះ​ប្រសិនបើ​សង្កេត​ឃើញ​អាការៈ​កូន​ដូច​អ្វី​ដែល​រៀបរាប់​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ ហើយ​ពេល​ទៅ​ដល់​គ្រូពេទ្យ​ព្យាបាល ក៏​ដូចជា​ទប់ស្កាត់​កុំឲ្យ​ជាតិ​ថ្នាំ​តាម​រយៈ​រោគសញ្ញា​នីមួយ និង​កុំ​ប្រើ​ថ្នាំ​តាម​ចិត្ត​ចង់​ឲ្យ​សោះ។ ក្រៅ​ពី​ថ្នាំ​ប៉ារ៉ាសេតាមុល ប្រភេទ​ថ្នាំ​ដទៃ​ទៀត​ដែល​ប្រើ​ចំពោះ​មនុស្ស​ធំ ក៏​មិន​អាច​ប្រើ​លើ​កូន​ក្មេង ឬ​ទារក​បាន​ដូច​គ្នា​ដែរ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 20/10/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x