ការត្រូវពស់ចឹក អាចកើតមាននៅតាមទីជនបទ ជាពិសេសនៅរដូវទឹកឡើងដែលអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិត។ ដូច្នេះឪពុកម្តាយជាច្រើនតែងតែមានការបារម្ភ និងមានចង្ងល់ជាច្រើនទាក់ទងនឹងព័ត៌មានពស់ចឹក។
តាមដានវដ្ដរដូវ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ការត្រូវពស់ចឹក អាចកើតមាននៅតាមទីជនបទ ជាពិសេសនៅរដូវទឹកឡើងដែលអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិត។ ដូច្នេះឪពុកម្តាយជាច្រើនតែងតែមានការបារម្ភ និងមានចង្ងល់ជាច្រើនទាក់ទងនឹងព័ត៌មានពស់ចឹក។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆាំ សារី ជាប្រធានសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុបា្ផទី 4 បានស្រាយចម្ងល់មួយចំនួនដែលឪពុកម្តាយតែងចង់ដឹងពីបញ្ហានេះ។
បើកុមារត្រូវពស់គ្មានពិសចឹក អាអូនអាចឈឺតែបន្តិចទេដូចអង្រ្កងខាំអ៊ីចឹង ហើយនឹងបាត់ឈឺវិញដែរ និងមិនបង្កឱ្យមានគ្រោះថ្នាក់អ្វីទេ។ ផ្ទុយមកវិញបើកូនត្រូវពស់មានពិសចឹកវិញ គ្រាន់តែចឹកភ្លាមអាអូននឹងឈឺខ្លាំងណាស់ ហើយក្នុងរយៈពេល ១ ទៅ ២ ម៉ោងនឹងហើមអវយវៈដែលត្រូវពស់ចឹកទាំងអស់តែម្តង។
មួយវិញទៀតបើត្រូវពស់ពិសចឹកហើយបង្កឱ្យឈាមមិនកក នឹងធ្វើឱ្យអាអូនហូរឈាមមិនឈប់ បើជាប្រភេទពស់ដែលធ្វើឱ្យប៉ះពាល់សរសៃប្រសាទនឹងធ្វើឱ្យអាអូនធ្លាក់ត្របកភ្នែក អត់ចង់និយាយស្តី ចេះតែងងុយគេង អត់ចង់ញុំាអ្វីទាំងអស់ រកក្អួត ទន់ដៃទន់ជើង រហូតដល់លែងដកដង្ហើម (ក្នុងរយៈពេល ១ ទៅ ២ ម៉ោង)។
បើកូនត្រូវពស់មានពិសចឹក ហើយមិនបានទទួលការព្យាបាលបានត្រឹមត្រូវទេអាចបង្កផលវិបាកច្រើន។ ប្រជាជនខ្មែរភាគច្រើនពេលកូនត្រូវពស់ចឹកច្រើនតែយកកូនទៅឱ្យគ្រូខ្មែរផ្លុំស្តោះ ប៉ុន្តែការព្យាបាលតាមបែបបុរាណនេះអាចបញ្ចូលមេរោគបន្ថែមទៅក្នុងខ្លួនអាអូនវិញ ព្រោះក្នុងទឹកមាត់យើងមានមេរោគច្រើន ហើយថ្នាំរបស់គ្រូខ្មែរក៏អត់បានឆ្លងកាត់ការសម្លាប់មេរោគដែរ។ ដូច្នេះអាណាព្យាបាលគួរចៀសវាងយកកូនទៅឱ្យគ្រូខ្មែរផ្លុំស្តោះ ត្រូវនាំកូនមកមន្ទីរពេទ្យ។
លើសពីនេះទៅទៀត បើកូនត្រូវពស់មានពិសចឹក កន្លែងដំបៅដែលពស់ចឹកអាចហើម រលួយ ឬចេញពងទឹកហើយក្លាយ ដែលបណ្តាលឲ្យអាអូនក្តៅញាក់ៗ និងអាចបង្កគ្រោះថ្នាក់ដល់ជីវិត។ ម៉្យាងទៀតដំបៅនោះអាចទៅជារលួយស្អុយរបេះសាច់ជ្រុះ ហើយបើដល់ដំណាក់កាលនេះ គឺត្រូវកាត់អវយវៈកន្លែងពស់ចឹកហ្នឹងចោលហើយ។
មួយទៀត បើត្រូវពស់ដែលបង្កឱ្យឈាមមិនកកចឹក អាអូននឹងហូរឈាមរុំារ៉ៃរហូតបែកគ្រាប់ឈាម ស្លេកស្លាំងដែលអាចប៉ះពាល់ដល់ជីវិត ព្រោះជីពចរលោតខ្សោយ សម្ពាធឈាមចុះទាបខ្លាំង។
បើពស់ដែលចឹកហើយធ្វើឱ្យប៉ះពាល់សរសៃប្រសាទ ក្នុងរយៈពេល ១-២ ម៉ោងនឹងធ្វើឱ្យអាអូនអត់ដកដង្ហើម និងអាចបណ្តាលឱ្យស្លាប់ភ្លាមៗ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ជាទូទៅអាចព្យាបាលជាដាច់បានល្អប្រសើរ បើឪពុកម្តាយនាំកូនមកមន្ទីរពេទ្យទាន់ពេល តែបើយឺតពេល ឬធ្វើការព្យាបាលមិនបានត្រឹមត្រូវ អាអូនអាចមានផលវិបាកច្រើនដូចជា ពិការ ឬគ្រោះថ្នាក់ដល់ជិវិត។
ការព្យាបាលមានដូចជា៖
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
រយៈពេលវដ្ដរដូវ
(ថ្ងៃ)
វដ្ដរដូវ
(ថ្ងៃ)
ឪពុកម្តាយអាចការពារកូនកុំឱ្យពស់ចឹកដោយ៖
បើឪពុកម្តាយបានសម្លាប់ពស់ដែលបានចឹកកូនរួចគួរតែយកពស់មកឱ្យគ្រូពេទ្យមើលដើម្បីឱ្យគ្រូពេទ្យដឹងពីប្រភេទពស់ដែលបានចឹកអាអូន ព្រោះពស់មានច្រើនប្រភេទ។ បើគ្រូពេទ្យបានដឹងពីប្រភេទពស់ច្បាស់លាស់គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យបានលឿន ហើយបូកផ្សំនឹងរោគសញ្ញាដែលអាអូនមាន គ្រូពេទ្យអាចប្រើថ្នាំឱ្យត្រូវតាមប្រភេទពិសរបស់ពស់។
អត្ថបទគួរអាន៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Snake Bite First Aid: The Dos and Don’ts
https://wildlifesos.org/animals/snake-bite-first-aid-the-dos-and-donts/
How To Deal With Venomous Snakes
https://www.nrafamily.org/content/how-to-deal-with-venomous-snakes-1/
Outback Survival: Snakes and Snakebites
https://www.flyingdoctor.org.au/qld/news/outback-survival-snakes-and-snakebites/
Emergency : Snake bite , what to do and what not to do
https://auroville.org/contents/1675