លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ និងអប់រំផ្លូវចិត្តនៅសាលាអប់រំពិសេស KCPS បានបកស្រាយថា មិនមានការសិក្សាស្រាវជ្រាវណាបង្ហាញថា ក្មេងអូទីស្សឹមខ្សោយបញ្ញាទេ ប៉ុន្តែក្នុងចំណោមក្មេងអូទីស្សឹមក៏មានក្មេងមួយចំនួនមានបញ្ហាខ្សោយបញ្ញាដែរ បានន័យថា កុមារមានទាំងអូទីស្សឹមមានទាំងបញ្ហាខ្សោយបញ្ញាពីរមុខចូលគ្នា។ ប៉ុន្តែជាលក្ខណៈទូទៅក្មេងអូទីស្សឹមមិនខ្សោយបញ្ញាទេ បញ្ញារបស់គាត់អភិវឌ្ឍប្រក្រតី។
មួយវិញទៀត ក្មេងអូទីស្សឹមមួយចំនួនអាចមានភាពវាងវៃ គ្រាន់តែពួកគាត់ពិបាកយកភាពវាងវៃរបស់ខ្លួនមកប្រើឱ្យត្រូវ បានន័យថាគាត់ឆ្លាត តែគាត់មិនអាចប្រើភាពឆ្លាតរបស់គាត់ឱ្យត្រូវតាមអ្វីដែលសង្គមត្រូវការ ហើយពេលខ្លះគាត់ប្រើភាពវាងវៃរបស់គាត់តែទៅលើអ្វីដែលគាត់ចង់ធ្វើ ឬុមានចំណាប់អារម្មណ៍ប៉ុណ្ណោះ។ ឧទាហរណ៍ បើយើងធ្លាប់នាំកុមារអូទីស្សឹមជិះតាមផ្លូវណា គាត់ចាំទាំងអស់ ថ្ងៃក្រោយគ្រាន់តែមកដល់ផ្លូវដដែលគាត់នឹងស្គាល់ភ្លាម។