backup og meta

របៀបកក់សក់ឲ្យទារក កុំឲ្យទឹកចូលត្រចៀក ម៉ាក់ៗថ្មីថ្មោងគួរចេះ

របៀបកក់សក់ឲ្យទារក កុំឲ្យទឹកចូលត្រចៀក ម៉ាក់ៗថ្មីថ្មោងគួរចេះ

ម៉ាក់​ៗ​ទើប​មាន​កូន ប្រាកដជា​មា​ចម្ងល់​ពី​បញ្ហា​នេះ​ហើយ ព្រោះ​គ្មាន​បទពិសោធន៍ ហើយ​តែង​គិត​ថា​ទារកងាយនឹងមានទឹកចូលត្រចៀក។ ដើម្បី​ឲ្យ​កាន់តែ​ដឹង​ច្បាស់​អ្នកគ្រូ​ពេទ្យ​​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ខ្សាច់​កណ្ដាលរៀបរាប់​ដូច​ខាងក្រោម​នេះ។

១- ទារក​ទើប​កើត​នៅ​ក្នុង​ពេទ្យ

ជា​ទូទៅ​ទារក​ដែល​ទើប​សម្រាល នឹង​ស្នាក់​នៅ​មន្ទីរពេទ្យ​ងូត​ទឹក​មួយ​ថ្ងៃ​ម្ដង ដែល​ទឹក​ត្រូវងូត​ឲ្យ​កូន​មាន​សីតុណ្ហភាព​ក្ដៅឧណ្ហៗ ហើយ​ងូត​នៅ​កន្លែង​ដែល​មាន​បន្ទប់​បិទ​ជិត ដើម្បី​ការពារ​កូន​ពី​ខ្យល់ កម្ដៅ ឬ​ធូលី​ដី​ផ្សេង​ៗ។ ក្រោយ​ពី​ងូត​រួច​ភ្លាម គ្រូពេទ្យ​ត្រូវ​ជូត​សម្អាត​ទារក ដោយ​កន្សែង​ទន់ និង​ផ្លាស់ប្ដូរ​សម្លៀកបំពាក់។

២- ពេល​ទារក​ចេញ​ទៅ​ផ្ទះ​វិញ

កូន​អាយុ​ចាប់ពី ១ សប្ដាហ៍​ឡើង​ទៅ ម៉ាក់​ប៉ា​អាច​ងូត​ទឹក​ឲ្យ​មួយ​ថ្ងៃ ២ ដង ឬ ៣ ដង​តាម​អាកាសធាតុ ប្រសិនបើ​ក្ដៅ​ខ្លាំង។ ប៉ុន្តែ​ម៉ាក់​ៗ​មួយ​ចំនួន​មិន​ដែល​ងូត​ទឹក​ឲ្យ​កូន​ដល់​ប៉ុណ្ណេះ​ឡើយ ព្រោះ​ថា​មិន​សូវ​មាន​ជំនាញ ហើយ​ខ្លាច​ទឹក​ចូល​ភ្នែក ត្រចៀក ច្រមុះ​កូន​ទៀត​ផង។ មួយ​វិញ​ទៀត​កូន​ខ្លះ​ដែល​មិន​ទាន់​ជ្រុះ​ផ្សិត ធ្វើឲ្យ​ម៉ាក់​ៗ​រឹតតែ​ញញើត​នឹង​ការ​ងូត​ទឹក​ឲ្យ។ តែ​ការ​ងូត​ទឹក​ឲ្យ​កូន​បាន​កាន់តែ​ច្រើន​ដង ល្អ​ចំពោះ​កូន​ទៅ​វិញ​ទេ ព្រោះ​អាច​ជួយ​ឲ្យ​កូន​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​ល្អ​ចំពោះ​សុខភាព​កូន ឲ្យតែ​ម៉ាក់​ប៉ា​ងូត​ទឹក​ជាមួយ​ទឹក​ក្ដៅឧណ្ហៗ ហើយ​កូន​តូច​មិន​បាច់​កក់​សក់​ញឹក​ពេក​ទេ ម្ដង​ក្នុង​មួយ​​ថ្ងៃ គ្រប់គ្រាន់​ហើយ​មិន​ថា​នៅ​ពេទ្យ ឬ​ផ្ទះ​ខ្លួនឯង​ទេ។

ងូតទឹកឲ្យទារកHello_គ្រូពេទ្យ

៣- របៀប​កក់សក់​សម្រាប់​ម៉ាក់​ប៉ា​គ្មាន​បទ​ពិសោធន

ជា​ជំហាន​ដំបូង​ម៉ាក់ប៉ា​គួរតែ​កក់​សក់​ឲ្យ​កូន​ជាមុន​សិន ដោយ​មិន​ចាំបាច់​ដោះ​សម្លៀកបំពាក់ ឬ​ដោះ​សម្លៀកបំពាក់​ហើយ យក​កន្សែង​មក​រុំ​ខ្លួន​ឲ្យ​ជិត ហើយ​យក​ទឹក​មក​ផ្សើម​ក្បាល និង​ដាក់​សាប៊ូ​កក់ និង​លាង​សម្អាត​ចេញ​ឲ្យ​អស់។ ប្រសិនបើ​មិន​ហ៊ាន​លាង​សម្អាត ខ្លាចទឹក​ចូល​ត្រចៀក ឬ​ហៀរ​មក​មុខ អាច​ជ្រលក់​កន្សែង​មក​ជូត​លើ​សក់ បន្ទាប់មក​ចាំ​ក្បង់​ទឹក​មក​លាង​ជា​លើក​ចុង​ក្រោយ ដោយ​យក​ម្រាម​ដៃ​បិទ​ត្រចៀក​កូន។ បន្ទាប់​មក​ជូត​សម្អាត​ទឹក​លើ​ក្បាល​ឲ្យ​អស់ ចាំ​លា​កន្សែង​នៅ​ខ្លួន និង​ងូត​ត្រឹម​ក​ចុះ​មក​ក្រោម ជា​ការ​ស្រេច។

ចំណាំ៖ ពេល​កក់​សក់​ឲ្យ​ទារកទើបកើត ដៃ​ម្ខាង​ត្រូវ​ដាក់​ក្រោយ​ខ្នង​រហូត​ដល់​គូទ ឬ​ដាក់​ដៃ​ម្ខាង​ទ្រក្បាល ហើយ​ខ្លួន​ទារក​យក​មកផ្ទប់​ទ្រូង​យើង និងបាត​ដៃ​ត្រូវ​ក្ដោប​ត្រចៀក ចៀសវាង​ពេល​លាង​សម្អាត​ទៅ​មាន​ទឹក​ហូរ​ចូល​ទៅ​ក្នុង​នោះ។

អត្ថបទពាក់ព័ន្ធ៖ របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/08/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Aug 13, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម