តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កូន​ក្អួត​​ក្នុង​ស្ថានភាពបែបណា​ត្រូវ​យកទៅពេទ្យជាបន្ទាន់?​

    កូន​ក្អួត​​ក្នុង​ស្ថានភាពបែបណា​ត្រូវ​យកទៅពេទ្យជាបន្ទាន់?​

    កុមារ​ភាគ​ច្រើន​តែងមាន​អាការៈ​​ចង្អោរ​និង​ក្អួត​ម្ដង​ម្កាល​ដែល​ធ្វើ​ឲ្យ​ប៉ាម៉ាក់​​ព្រួយ​បារម្ភ​ តែអាការៈ​មិន​មែន​ជា​បញ្ហា​ធំ​ដុំ​ពេក​ទេ។ អ្វីដែល​​ប៉ា​ម៉ាក់​គ្រប់​រូប​គួរ​តែ​ប្រយ័ត្ន គឺ​​ពេល​អាការៈ​ទាំងនេះ​វិវត្ត​​ទៅ​​ជា​ធ្ងន់​ធ្ងរ​។

    អត្ថបទពាក់ព័ន្ធ៖ កុំ​ស្លន់​ស្លោ! ពេលកូនក្អួត​ត្រូវ​ដឹង​របៀប​ដោះស្រាយ

    ១- សញ្ញា​នៃ​ការ​បាត់​បង់​ជាតិ​ទឹក

    ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​របស់​កុមារ ​មិន​ល្អ​ដូច​ជា​មនុស្ស​ធំ​នោះ​ទេ។ សញ្ញា​នៃ​ការ​បាត់​បង់​ជាតិ​ទឹក​មាន​ដូចជា​ល្ហិតល្ហៃ នៅ​មិន​សុខ យំ​មិន​ចេញ​ទឹក​ភ្នែក ខ្លួន​ត្រជាក់ ភ្នែក​រូង នោម​តិច​ និង​ទឹក​នោមមាន​​ពណ៌​ក្រមៅ។ ប៉ាម៉ាក់​ត្រូវ​បង្កើន​ការ​ញ៉ាំ​ទឹក​សម្រាប់​​កូន​ៗ​​ដើម្បី​បង្ការ​បញ្ហា​នេះ ​ទោះ​ជា​ពេល​កូនៗ​ក្អួត​ក៏​ដោយ។ បន្ទាប់​ពី​ក្អួត​ភ្លាម​ៗ​ ប៉ាម៉ាក់​គួរ​ចាប់​ផ្ដើម​ឲ្យកូនញ៉ាំទឹក ឬបន្តក់​ទឹក​ចូលមាត់​​សន្សឹម​ៗ និង​រង់​ចាំ​មើល​ថាកូន​លេប​ចូល​បាន​ប៉ុនណា ​ទើប​បន្ត​ថែម​ម្ដង​បន្តិច​ៗ​​ និងត្រូវ​មើល​បរិមាណ​ទឹក​នោម​ផង។

    អត្ថបទពាក់ព័ន្ធ៖

    ២- ផ្ដល់​អាហារ​រាវ​ៗ

    បន្ទាប់​ពី​ឈប់​ក្អួត​ហើយ​ ប៉ាម៉ាក់​គួរ​តែ​ចាប់​ផ្ដើម​បញ្ចុក​អាហារ​​​រាវ​ៗ​ក្រៅ​ពី​ទឹក​ដល់​កូនៗ តែ​ត្រូវ​ជ្រើស​រើស​យក​អាហារ​​ដែល​ថ្លា​ៗ​​ដូច​ជា​ស៊ុប​មាន់ ​ឬ​ទឹក​ផ្លែ​ឈើ​ស្រស់​តាម​ចំណង់របស់​ក្មេង​ ដែល​មាន​សារជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់ ​និង​ងាយ​ស្រួល​រំលាយ។ ប៉ាម៉ាក់​ត្រូវ​ចាំថា​ មិន​ត្រូវ​ឲ្យ​អាហារ​រឹង​ដែល​ធ្វើ​ឲ្យ​អាការៈ​​កូន​កាន់​តែ​ធ្ងន់ធ្ងរឡើយ។

    ៣- ថ្នាំ​សង្កូវ

    ភាគ​ច្រើន​កុមារ​ដែល​ក្អួត​គឺ​មិន​ត្រូវ​ការ​ថ្នាំ​សម្រាប់​ព្យាបាល​នោះ​ទេ។ ប៉ាម៉ាក់​គ្រាន់តែ​រង់​​ចាំ​ដល់​អាការៈនេះ​​បាត់​ទៅវិញ​ដោយ​ខ្លួន​ឯង​ទៅ​បាន​ហើយ។ មិន​ត្រូវ​ផ្ដល់​ថ្នាំ​ក្អួត​ដល់​កុមារ​នោះ​ទេ​ប្រសិន​បើ​មូលហេតុ​មិន​មែន​មក​ពី​វីរុស​។ ការ​ប្រើ​ប្រាស់​ថ្នាំ​មិន​ត្រឹម​ត្រូវ​អា​ចបង្ក​គ្រោះ​ថ្នាក់​ដល់​កុមារ។ ការ​ផ្ដល់​ជាតិ​ទឹក​គឺ​សំខាន់​បំផុត​ក្នុង​ពេល​នេះ​ លើក​លែង​មាន​ការ​ចេញ​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ។

    ៤- ត្រូវ​រក​ពេទ្យ​នៅ​ពេល​ណា?

    ត្រូវ​ស្វែង​រក​គ្រូពេទ្យ​នៅ​ពេល​៖

    • ក្អួត​ខ្លាំង
    • មិន​អាច​លេប​ទឹក​បាន
    • បាត់​បង់​ជាតិ​ទឹក​ធ្ងន់ធ្ងរ
    • រវើរវាយ
    • ក្អួត​បែក​ចេញ​ទឹកពណ៌ខៀវ ឬ​ចេញ​ឈាម
    • ក្អួត​ច្រើន​ លើសពី​​មួយ​ថ្ងៃ
    • ឈឺ​ពោះ​ខ្លាំង
    • នៅ​មិន​សុខ​រើ​រុះ​ខ្លាំង

    កាន់តែ​ត្រូវ​សង្គ្រោះ​​បន្ទាន់​ប្រសិន​បើកូន​​ ​ក្អួត​ខ្លាំង ឈឺ​ក្បាល រឹង​ក​ និង​ស្បែក​ឡើង​រមាស់។ ប៉ាម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពេល​កុមារ​ក្អួត​ម្ដង​ៗ ត្រូវ​រក​គ្រូពេទ្យ​ភ្លាម​ប្រសិន​បើ​អាការៈ​មើលទៅ​មិន​ធម្មតា។

    អាការៈ​ក្អូត​​គ្រាន់​តែ​ជា​ការៈ​ឈឺ​ពោះ​រាក​​ធម្មតា​ប្រសិន​បើ​កូនយើង​​អាចនៅ​​លេង​ និង​បរិភោគ​អាហារ​បាន​ធម្មតា។ ​យ៉ាង​ណា​ប៉ាម៉ាក់​​ត្រូវ​បង្គាប់​ឲ្យ​កូន​ៗ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ហើយ​ទៅ​រក​គ្រូពេទ្យ​គ្រប់​ពេល​ដែល​សង្ស័យ​ថា​មាន​សញ្ញា​ប្លែក។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ យ៉ានណែត ដាញែល កែសម្រួល​ចុងក្រោយ 28/05/2020
    ត្រួតពិនិត្យដោយ គឹម កាណែល
    Next article: