បើអូនៗស្រាប់តែចេញញើសច្រើន ដែលពីមុនមិនសូវបែកញើស នោះអាចថាលើកនេះអូនៗមានជំងឺផ្ដាកសាយ ឬឆ្លងរោគហើយ។ អាការៈក្ដៅខ្លួន ជាសញ្ញាមួយនៃការឆ្លងរោគ ហើយម៉ាក់ៗគួរវាស់កម្ដៅកូនមើលដែរ។ ជាធម្មតាយើងអាចប្រើថ្នាំបញ្ចុះកម្ដៅបានដើម្បីបន្ធូររោគសញ្ញា ប៉ុន្តែយើងក៏គួរពិគ្រោះជាមួយគ្រូពេទ្យមុននឹងប្រើ ពិសេសអូនៗអាយុតិចជាង៦ខែ។
៤. មានជំងឺHyperhidrosis
ជំងឺ hyperhidrosis ធ្វើឲ្យមនុស្សយើងមានចេញញើសច្រើនហួសហេតុ ទោះបីជាស្ថិតក្នុងស្ថានភាពអាកាសធាតុត្រជាក់ក៏ដោយ។ ជំងឺនេះអាចធ្វើឲ្យបែកញើសនៅកន្លែងជាក់លាក់ខ្លះនៃរាងកាយ មានដូចជាដៃ ក្លៀក ឬជើង ហើយអាចបែកញើសនៅកន្លែងទាំងនេះក្នុងពេលតែមួយក៏មាន។
ជំងឺ hyperhidrosis ច្រើនធ្វើឲ្យចេញញើសនៅពេលភ្ញាក់ពីគេង និងពេលគេង។ ពេលខ្លះជំងឺនេះក៏អាចបង្កឲ្យមានស្ថានភាពធ្ងន់ធ្ងរដែរ ដែលយើងត្រូវពិភាក្សាជាមួយគ្រូពេទ្យ ហើយគ្រូពេទ្យអាចធ្វើតេស្តមួយចំនួនដើម្បីដឹងការពិត។
ករណីមួយទៀត ក៏មានដែរជំងឺ hyperhidrosis ដែលគេហៅថាជំងឺhyperhidrosis ទូទៅ ដែលអាចធ្វើឲ្យបែកញើសពេញទាំងរាងកាយ ដែលនេះជាករណីកម្រ តែមិនគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ហើយស្ថានភាពនេះនឹងបានធូរស្រាលវិញនៅពេលអូនៗមានវ័យកាន់តែច្រើន។