backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

បបូរមាត់ប្រេះពណ៌ក្រហម អាចជាសញ្ញាជំងឺ Kawasaki កើតលើក្មេងក្រោម៥ឆ្នាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 04, 2023

បបូរមាត់ប្រេះពណ៌ក្រហម អាចជាសញ្ញាជំងឺ Kawasaki កើតលើក្មេងក្រោម៥ឆ្នាំ

​ជំងឺ Kawasaki ជា​ជំងឺ​ដែល​ច្រើន​តែ​កើត​លើ​កុមារ​​មាន​អាយុ​ក្រោម​៥​ឆ្នាំ។ ជា​ទូទៅ កុមារ​​មាន​រោគសញ្ញា​ដូចជា​គ្រុន​ក្តៅ​រយៈពេល​៥ថ្ងៃ ឬ​យូរ​ជាង​នេះ ក៏​ដូចជា​មាន​រោគសញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ៖

  • កន្ទួល
  • ហើមក្រពេញ​​នៅ​ក
  • បបូរ​មាត់​ប្រេះ​ពណ៌​ក្រហម និង​មាន​សភាព​ស្ងួត
  • អណ្តាត​ពណ៌​ក្រហម​​ មាន​ពង​តូចៗ និង​ហើម
  • មាត់​ពណ៌​ក្រហម និង​នៅ​ខាង​ក្រោយ​បំពង់​ក
  • ដៃ​ជើង​ហើម និង​មាន​ពណ៌​ក្រហម
  • ភ្នែក​ក្រហម
  • ក្រោយ​ការ​ព្យាបាល​ត្រឹមត្រូវ​រយៈពេល​ពីរ​បី​សប្តាហ៍ រោគសញ្ញា​នឹង​មាន​សភាព​ធូរ​ស្រាល ប៉ុន្តែ​ជំងឺ​នេះ អាច​ត្រូវការ​រយៈពេល​ព្យាបាល​យូរ​សម្រាប់​កុមារ​មួយ​ចំនួន។

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    មូលហេតុ​បង្ក

    ក្រុម​អ្នក​ជំនាញ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​បង្ក​ជាក់លាក់​នៃ​ជំងឺ​នេះ​ឡើយ។ ប៉ុន្តែ​ កុមារ​ទំនង​ជា​ប្រឈម​នឹង​ជំងឺ Kawasaki ប្រសិនបើ​អា​អូន​ទទួល​បាន​ហ្សែន​ជាក់លាក់​ពី​ប៉ា​ម៉ាក់។ ជំងឺ​នេះ មិន​ឆ្លង​ពី​កុមារ​ម្នាក់​ទៅ​កុមារ​ម្នាក់​ទៀត​ឡើយ ប៉ុន្តែ​ចំពោះ​ទារក​​​មាន​អាយុ​ក្រោម​១​ឆ្នាំ​ដែល​កើត​ជំងឺ​នេះ ​អាច​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​មួយ​កម្រិត​ទៀត។

    ជំងឺកុមារ២

    ការ​ព្យាបាល

    កុមារ​ដែល​កើត​ជំងឺ Kawasaki ចាំបាច់​ត្រូវ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាន់​តែ​ឆាប់​កាន់​តែ​ប្រសើរ ដើម្បី​ជៀសវាង​ហានិភ័យ​នៃ​ផលវិបាក​ផ្សេងៗ។

    ​​ជំងឺ Kawasaki អាច​បណ្តាល​ឲ្យ​សរសៃ​ឈាម​រលាក និង​ហើម​ ដែល​អាច​បង្ក​ផលវិបាក​នៅ​ក្នុង​សរសៃ​ឈាម​ដែល​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​បេះដូង។

    ប្រសិនបើ​​កុមារ​មិន​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេលវេលា​ទេ​នោះ កុមារ​ម្នាក់​​ក្នុង​ចំណោម​៤​នាក់ អាច​មាន​បញ្ហា​បេះដូង ហើយ​​កុមារ​ប្រហែល​ជា​២% ទៅ​៣%​ ​អាច​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​នេះ​ទៀត​ផង។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 04, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម