brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

តិចនិក​ងាយៗ បង្ការ​កូនតូច​មិនឲ្យកើត​ផ្តាសាយ

ក្មេង​តូចៗ​ឧស្សាហ៍​កើត​ជំងឺ​ផ្តាសាយ​ខ្លាំង​ណាស់ ជួនកាល ១ឆ្នាំ កើត ៤-៥ ដង​ឯណោះ ជាពិសេស​ពេល​ប្រែ​ប្រួលអាកាសធាតុ​ និង​មាន​ធ្លាក់ភ្លៀង ដែល​នេះ​កង្វល់​របស់​ម៉ាក់ប៉ា​គ្រប់​រូប។ ហេតុ​អ្វី​កូន​ក្មេង​ងាយ​កើត​ផ្តាសាយ ហៀរ​សម្បោរ? មាន​វិធី​អ្វីខ្លះ​ដើម្បី​បង្ការ​ពួក​គេ​ពី​ជំងឺ​នេះ?

តិចនិក​ងាយៗ បង្ការ​កូនតូច​មិនឲ្យកើត​ផ្តាសាយ

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ពន្យល់​ថា កូន​ក្មេង​កើត​មក​មាន​ប្រព័ន្ធភាព​ស៊ាំ​ខ្សោយ ប្រព័ន្ធ​ការពារ​មិន​ទាន់​បង្កើត​អង់​ទីករ​ប្រឆាំង​​វីរុស​បាន​ច្រើន​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​ដែល​ឆ្លង​តាម​រយៈ​ផ្លូវ​ដង្ហើម មាន​ជំងឺ​ផ្តាសាយ រលាក​បំពង់ក រលាកទងសួត និង​​​សួត​ជាដើម។ ​

ម្យ៉ាង​វិញ​ទៀត កូន​ក្មេង​រពឹស ចូល​ចិត្ត​វារ ពេល​ខ្លះ​ដៃ​ចាប់​កាន់​របស់​មិន​ស្អាត រួច​យក​លូកមាត់ ឬ​​ចាប់​កាន់​នំ​ចំណី​ញ៉ាំ​ក៏​ងាយ​​ឆ្លង​ជំងឺ​ដែរ។

ចំពោះ​រោគ​​សញ្ញា​​នៃ​​ជំងឺ​ដែល​ឆ្លង​តាម​រយៈផ្លូវ​ដង្ហើម​ ពិសេស​ជំងឺ​ផ្តាសាយ រួមមាន ហៀរសំបោរ ក្តៅខ្លួន ក្អក កណ្តាស់ ឈឺក្បាល ឈឺក និង​រាករូស​ជាដើម។

អត្ថបទពាក់ព័ន្ធ៖ 

ផ្តាសាយ

ជំងឺផ្តាសាយ​បង្ក​ឡើង​ដោយ​សារវីរុសច្រើនប្រភេទ មិនមែន​បាក់តេរីនោះ​ទេ ឯក្មេងកើតជំងឺផ្តាសាយមិនងាយជាដែរ ប្រើពេល ពី ៧-១០ ថ្ងៃ ទម្រាំ​ជា ដូច្នេះ​ហើយ​ដើម្បី​បង្ការ​កូន​តូច​ពី​ជំងឺ​ផ្តាសាយ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​នូវ​តិចនិក​ងាយៗ​មួយ​ចំនួន​ខាងក្រោម។

ចំណុចសំខាន់

តិចនិកងាយៗ ក្នុងការបង្ការកូនកុំឲ្យងាយផ្តាសាយ ប៉ាម៉ាក់គួរ៖
– មុន​ចាប់ព ឬ​បី​កូន ត្រូវ​លាង​ដៃ​សម្អាត​ជា​មុន
– មិន​ត្រូវ​ឲ្យកូន ឬ​នាំ​កូន​ទៅ​ជិត​អ្នក​ជំងឺ​ផ្តាសាយ
– ឲ្យ​កូន​ពាក់​ខោ​អាវ​ក្រាស់ នៅ​ពេល​អាកាសធាតុ​ចុះ​ត្រជាក់
– កុំ​ឲ្យ​កូន​តូច​ត្រូវ​ទឹក​ភ្លៀង
– ឲ្យ​កូន​ម៉ឹម​ដោះ​ម៉ាក់​យ៉ាង​ហោច​ណាស់ ៦ ខែ។

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 07/10/2024