សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ចូលដល់រដូវក្តៅ ប៉ាម៉ាក់គួរថែទាំអាអូនបែបណាល្អ?

នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ ទារក​ និង​កុមារ​តូច​ៗ មិនងាយ​បែក​ញើស​ខ្លាំង​ដូច​មនុស្ស​ពេញ​វ័យ​ទេ ដែលកត្តានេះ​អាច​ធ្វើ​ឲ្យ​ក្មេង​ប្រឈម​ហានិភ័យ​ក្នុង​ការ​​ឡើង​កម្តៅ​ខ្លាំង។ ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​យ៉ាង​ម៉េច​ពេល​ស្ថិត​ក្នុង​អាកាសធាតុ​ក្តៅ? ប៉ា​ម៉ាក់​គួរ​ឱ្យ​កូន​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​។ សម្រាប់​ទារក​អាយុ​ក្រោម​៦​ខែ ម៉ាក់​គួរ​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ​ ប៉ុន្តែ​បើ​អូន​អាយុ​ចាប់​ពី​៦​ខែ​ឡើង​ទៅ យើង​អាច​បន្ថែម​ទឹក​ឆ្អិន​នៅ​ចន្លោះពេលបំបៅ​ដោះកូន។ បន្ថែម​ពី​នេះ​ គួរ​ស្លៀក​សំលៀក​បំពាក់​ស្តើង​ និង​រលុង​ឱ្យ​កូន ក៏​ដូចជា​ជៀសវាង​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ។ ធ្វើ​ម៉េច​ដឹង​ថា​ទារក​ក្តៅ​ខ្លាំង? ដើម្បី​ដឹង​ថា​រាងកាយ​អាអូន​ក្តៅ​ឬ​អត់​ ប៉ា​ម៉ាក់​គួរ​ដាក់​​ដៃ​នៅ​លើ​ទ្រូង ឬ​ខ្នង​របស់​កូន​ ពីព្រោះ​ថា​បរិវេណ​នេះ ធ្វើ​ឱ្យ​យើង​ងាយ​ដឹង​ថា​កូន​ក្តៅ ជាង​ដៃ​ ឬ​ជើង​អា​អូន ពីព្រោះ​ជា​ទូទៅ ដៃ ឬ​ជើង​មាន​សីតុណ្ហភាព​ត្រជាក់​ជាង​រាងកាយ​របស់​ពួក​គេ។ [embed-health-tool-baby-poop-tool] ធ្វើ​ម៉េច​ដឹង​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់? សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់​ គឺ​នៅ​ពេល​ដែល​​ប៉ា​ម៉ាក់​ផ្លាស់ប្តូរ​ខោ​ទឹក​នោម​ឱ្យ​កូន​ចន្លោះ​ពី​៦ ទៅ​៨​ខោ​ នៅ​ក្នុង​រយៈពេល​២៤​ម៉ោង ដែលមានន័យថា កូន​មាន​ជាតិទឹកគ្រប់គ្រាន់សម្រាប់​បញ្ចេញ​ចោល។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! សញ្ញា​បញ្ជាក់​ថា​កូន​មាន​បញ្ហា​ស្រ្តេស​ដោយ​សារ​កម្តៅ អស់​កម្លាំង ឬ​រញ៉ាំរញ៉ូវ ស្បែក​ស្ងួត និង​ក្តៅ​ បែក​ញើស​ច្រើន បរិមាណ​នៃ​ការ​បែក​ញើស​ថយ​ចុះ នៅ​ពេល​ដែល​ស្រ្តេស​ដោយ​សារ​កម្តៅ​វិវត្តន៍​ទៅ​ជា​ការ​សន្លប់​ដោយ​សារ​កម្តៅ។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បន្ថយ​កម្តៅ​កូន​ ដោយ​ឱ្យ​កូន​ងូត​ទឹក​ក្តៅ​ឥណ្ហ​ៗ​ឱ្យ​បាន​ញឹកញាប់​ ប៉ុន្តែ​កុំ​ប្រើ​ទឹក​ត្រជាក់​ឱ្យ​សោះ! ចំណុចសំខាន់ នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

ជំងឺផ្លូវដង្ហើម

ប្រយ័ត្នប្រយែង កូនក្មេងកើតជំងឺផ្លូវដង្ហើមប្រភេទនេះធ្ងន់ធ្ងរហើយ

ជំងឺ​ផ្លូវ​ដង្ហើម​ដែល​ក្មេង​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ មាន ជំងឺ​ផ្ដាសាយ រលាក​បំពង់ក រលាក​កូន​ទង​សួត រលាក​ទង​សួត និង​ជំងឺ​រលាក​សាច់​សួត។ ក្នុង​ចំណោម​ជំងឺ​ផ្លូវ​ដង្ហើម​ទាំង​នោះ ជំងឺ​រលាក​សាច់​សួត​ធ្ងន់ធ្ងរ​ជាង​គេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។ ១- មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​សាច់​សួត ក្មេង​ដែល​មាន​ជំងឺ​រលាក​សាច់​សួត​បណ្ដាល​មក​ពី​ពពួក​បាក់តេរី និង​វីរុស ដែល​វា​ធ្វើ​ឲ្យ​រលាក​សាច់​សួត ធ្វើ​ឲ្យ​សួត​ឡើង​ហើម​ មាន​ស្លេស្ម ធ្វើ​ឲ្យ​បំពង់​ខ្យល់​ឆ្លង​កាត់ កាន់​តែ​រួម​តូច​ជាង​ធម្មតា ពិបាក​​ដក​ដង្ហើម។ ២- រោគ​សញ្ញា​ជំងឺ​រលាក​សាច់​សួត – ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​លើសពី ៣៨ អង្សារសេ – ក្អក – ហត់ ដង្ហក់ – ពិបាក​ដក​ដង្ហើម – ទ្រូង​ផឺតផត – សន្លឹម​ខ្លាំង – សំឡេង​សួត​ខុស​ប្រក្រតី លាន់​ឮ​ពី​ទ្រូង។ អត្ថបទពាក់ព័ន្ធ៖  ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន! ជំងឺ​ផ្លូវ​ដង្ហើម​លើ​កុមារ​នៅ​តែ​ឈរ​លំដាប់​លើ​គេ កំហុស​ឆ្គង ៣ យ៉ាង​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ម៉ាក់ប៉ា​មិនសូវ​ចាប់​អារម្មណ៍ ៣- វិធី​ព្យាបាល​ជំងឺ​រលាក​សាច់សួត ថ្វី​ត្បិត​ជំងឺ​រលាក​សាច់​សួរ​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់​បាន តែ​លោក​វេជ្ជបណ្ឌិត​ថា បើ បើ​ម៉ាក់​ប៉ា​យក​កូន​មក​ពេទ្យ​ទាន់​ពេល​វេលា​ជាមួយ​គ្រូពេទ្យ​ជំនាញ មាន​សម្ភារៈ​គ្រប់​គ្រាន់​សម្រាប់​ជំនួយ​ដង្ហើម​ក្មេង នោះ​អត្រា​​គ្រោះ​ថ្នាក់​កាន់​តែ​តិច។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


កង្វះអាហារូបត្ថម្ភ

ខ្វះសារធាតុចិញ្ចឹមសំខាន់ពីរមុខនេះ ឆ្អឹងកូនខ្សោយ អត់មាំ អន់កម្ពស់ ឯធ្មេញក៏មានបញ្ហា

កាល់ស្យូម និងវីតាមីន D ជាប្រភេទវីតាមីនជួយឆ្អឹង និងធ្មេញកូនលូតលាស់ល្អ រឹងមាំ។ សារធាតុចិញ្ចឹមទាំងនេះមានទំនាក់ទំនងនឹងគ្នា មិនអាចអត់មួយណាបាននោះទេ ដោយសារតែរាងកាយត្រូវការវីតាមីន D ដើម្បីស្រូបយកកាល់ស្យូមសម្រាប់ទ្រទ្រង់ដល់ការលូតលាស់ឆ្អឹង និងធ្មេញ។ ១- ប្រភពនៃកាល់ស្យូម លោកវេជ្ជបណ្ឌិតឯកទេសរោគកុមារនៃមន្ទីរពេទ្យកុមារជាតិ អ៊ុន យូ បានឲ្យដឹងថា កាល់ស្យូម ដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់រាងកាយឲ្យរឹងមាំ ធ្វើឲ្យឆ្អឹង និងធ្មេញមានសុខភាពល្អ ជាសារធាតុបញ្ចេញអង់ស៊ីម និងអ័រម៉ូន ធ្វើឲ្យប្រព័ន្ធប្រសាទ និងសាច់ដុំដំណើរការបានល្អ។ ក្រៅពីជួយឲ្យឆ្អឹងរឹងមាំ ធ្មេញលូតលាស់ល្អ កាល់ស្យូមមានមុខងារសំខាន់ជួយរក្សាកម្តៅក្នុងខ្លួនក្មេង។ ម៉ាក់ប៉ាភាគច្រើនប្រហែលជាបានដឹងហើយថា ទឹកដោះគោសម្បូរទៅដោយជាតិកាល់ស្យូម ប៉ុន្តែក្រៅពីទឹកដោះគោគ្រប់ប្រភេទ និងផលិតផលពីទឹកដោះគោ កាល់ស្យូមក៏មាននៅអាហារមួយចំនួនដែរ។ – ទឹកដោះគោ – យ៉ាអួ – ឈីស – តៅហ៊ូ – ស៊ុត – ត្រីសាឌីន ត្រីសាលម៉ុន – សណ្តែកសៀង សណ្តែកខៀវ – ប្រូខូលី បន្លៃបៃតង – ល្ង គ្រាប់អាល់ម៉ុន។ វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ ២- ប្រភពនៃវីតាមីន D វីតាមីន D អាចធ្វើឲ្យឆ្អឹងរឹងមាំ ព្រោះជួយរាងកាយស្រូបយកកាល់ស្យូមបានច្រើន។ ពន្លឺព្រះអាទិត្យនៅពេលព្រឹក ជាប្រភពនៃវីតាមីន D […]


បញ្ហាសុខភាពកុមារផ្សេងទៀត

តិចនិកសាមញ្ញៗជួយឲ្យកូនរឹងមាំ មិនឈឺផ្ដេសផ្ដាស

ចិញ្ចឹម​កូន​តូច​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ ត្រូវ​ការ​ថែទាំ​ឲ្យ​បាន​ដិត​ដល់​បំផុត តែ​ប្រហែស​បន្តិច​ឈឺ​ភ្លាម។ តែ​ទោះ​យ៉ាង​ណា ​បើ​យើង​ដឹង​របៀប​ចិញ្ចឹម​កូន​បាន​ត្រឹម​ត្រូវ នោះ​អាច​កាត់​បញ្ហា​បាន​ច្រើន ម៉ាក់​ប៉ា​ប្រហែល​ជា​ចង់​ដឹង​ហើយ​មែន​ទេ តើ​មាន​តិចនិក​អីខ្លះ​ជួយ​ឲ្យ​កូន​លូតលាស់​បាន​ល្អ មិន​សូវ​ឈឺ​ថ្កាត់? បំពេញ​បាន ៥ ចំណុច​ខាង​ក្រោម​នេះ កូនៗ​លូត​លាស់​បាន​ល្អ ងាយ​មិន​ឈឺ! ១- ​បំបៅ​ដោះ​កូន ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង អាច​កាត់​បន្ថយ​ការ​កើត​ជំងឺ ពិសេស​ជំងឺ​រាករូស និង​ជំងឺ​សួត ដោយសារ​ទឹក​ដោះ​ម្ដាយ​សម្បូរ​សារធាតុចិញ្ចឹម វីតាមីន​ច្រើន​ប្រភេទ ជួយ​ដល់​ការ​លូតលាស់ ធ្វើ​ឲ្យ​ខួរក្បាល​វៃ​ឆ្លាត និង​មាន​អង់ទីករ​ការពារ​ជំងឺ​ផ្សេងៗ។ អត្ថបទពាក់ព័ន្ធ៖ ក្មេងបៅទឹកដោះម្តាយ អាចចៀសផុតពីជំងឺធ្ងន់ធ្ងរដល់ទៅ៤មុខ ២- អនាម័យ​គ្រប់​ពេល ម៉ាក់ៗ​ដឹង​ហើយ​ថា កូន​ឈឺ​ភាគ​ច្រើន​បណ្តាល​មក​ពី​អត់​មាន​អនាម័យ​ ទាំង​​អនាម័យ​ក្នុង​ការ​រស់​នៅ និង​ចំណី​ចំណុក។ ចំពោះ​កូន​ម៉ឹម​ទឹកដោះគោ​ ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អនាម័យ​ដប​ទឹក​ដោះ​គោ ត្រូវ​លាង​នឹង​សាប៊ូ​ឲ្យ​បាន​ស្អាត រួច​ស្រុស​ជាមួយ​ទឹក​ក្ដៅ​​សម្លាប់​មេរោគ និង​ទឹក​ដែល​យក​មក​ឆុង ត្រូវ​តែ​ទឹក​ស្អាត ឬ​ទឹក​ដាំ​ឲ្យ​ពុះ ទើប​កូន​មិន​ងាយ​ឈឺ។ ៣- ផ្ដល់​អាហារ​មាន​ជីវជាតិ ទោះ​ទឹក​ដោះ​ម្ដាយ មាន​អង់ទីករ ឬ​ទឹកដោះគោ​ដែល​សម្បូរ​ដោយ Prebiotic ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​​កូន​រឹងមាំ​ក៏​ដោយ ក៏​ចាប់​ពី ៦ ខែ ទៅ កូន​ក្មេង​ត្រូវការ​អាហារ​ចម្រុះ​បន្ថែម​ ដើម្បី​ការ​លូតលាស់​សរីរាង្គ ឆ្អឹង និង​ខួរក្បាល។ អាហារ ៣ ក្រុម​នេះ​សំខាន់​សម្រាប់​ក្មេង​ខ្លាំង​ណាស់៖ – អាហារ​ថាមពល៖ […]


រោគសញ្ញាទូទៅ

វិធីងាយៗ ពេលកូនតូចតឹងច្រមុះ ហៀរសម្បោរ

ផ្តាសាយ គឺងាយកើតចំពោះក្មេងៗ ដោយសារតែមាន​ប្រព័ន្ធ​ការពារ​ខ្សោយ គួបផ្សំ​នឹង​​អាកាស​ធាតុ​ប្រែប្រួល ឬ​បរិស្ថាន​​មិន​ស្អាត​នោះ ជា​កត្តា​ជំរុញ​ឲ្យ​កូន​ក្មេង​ងាយ​​នឹង​អាលែកហ្ស៊ី​ច្រមុះ ទៅ​ជា​តឹង​ច្រមុះ ក្អក ​ផ្តាសាយ មាន​ហៀរ​សម្បោរ។ ពេល​តឹង​ច្រមុះ ក្អក ហៀរសម្បោរ ធ្វើ​ឲ្យ​កូន​តូច​ពិបាក​​ដង្ហើម ពេល​ខ្លះ​យំ​រក​រឿង​មិន​ឈប់ ដើម្បី​ដោះ​ស្រាយ​អាការៈ​តឹង​ច្រមុះ​របស់​កូន ម៉ាក់ប៉ា​អាច​សាក​ល្បង​តាម​តិចនិក​ងាយៗ​ខាង​ក្រោម​​នេះ។ ១- ឆ្ពង់​ច្រមុះ ជា​ការ​ឆ្ពង់​ច្រមុះ​ដោយ​ប្រើ​ម៉ាស៊ីន​សម្រាប់​ឆ្ពង់ មាន​ដាក់​សេរ៉ូម​ប្រៃ វិធី​នេះ​អាច​ធ្វើ ៣-៤ ដង/ថ្ងៃ ដើម្បី​ផ្សើម​ច្រមុះ​កូន​ឲ្យ​ធូរ ងាយ​ដក​ដង្ហើម និង​ពង្រាវ​សម្បោរ។ ២- លាង ឬ​បន្តក់​សេរ៉ូម​ប្រៃ យក​សេរ៉ូម​ប្រៃ​មក​បន្តក់​លើ​ច្រមុះ​កូនទាំងសងខាង ៤-៥ តំណក់ ដើម្បី​ឲ្យសម្បោរ​រាវ រួច​​យក​ប្រដាប់​​បូម​​​ច្រមុះ​មកបូមយក​សម្បោរចេញ។ ធ្វើ​បែប​នេះ ២-៣/ដង ក្នុង​១​ថ្ងៃ នោះ​ច្រមុះ​កូន​នឹង​ធូរស្រាល មិន​ពិបាក​ដក​ដង្ហើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ ក្មេង​មាន​អាការៈ​តឹង​ច្រមុះ ហៀរ​សម្បោរ​ខ្លះ ក៏​មាន​អាការៈ​ក្តៅ​ខ្លួន​មក​ជាមួយ​ដែរ បើ​អ៊ីចឹង​យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ នោះ​បញ្ហា​តឹង​ចម្រុះ ហៀរ​សម្បោរ​ក៏​ធូរ​ស្រាល​មួយ​កម្រិត។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់? ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ? អាហារកូនៗចូលចិត្ត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

អាណិតណាស់ ក្មេងស្រីម្នាក់ដុះដុំសាច់ ពេទ្យវះកាត់ចេញមានទម្ងន់ជាង ៣គីឡូក្រាម

ដុំគីស អាចព្យាបាល​ជាសះស្បើយ ប្រសិន​បើវា​ជាប្រភេទដុំសាច់​ស្លូត និង​អាច​ពិនិត្យ​ឃើញតាំង​ពី​ដំណាក់កាល​ដំបូង តែបើជា​ដុំសាច់កាច ក្លាយជា​មហារីក​វិញ មិនអាច​ព្យាបាល​ឲ្យជាសះស្បើយ​ទេ។ ជាសំណាងល្អ ក្មេងស្រី​វៀតណាម អាយុ ១៤​ឆ្នាំម្នាក់ ត្រូវពេទ្យ​វះកាត់​យក​ដុំគីស ទម្ងន់ ៣,៥គីឡូក្រាម ចេញពី​ក្រពេញអូវែ បាន​ដោយ​សុវត្ថិភាព។ ពេលនេះ ក្មេងស្រី ដែលរស់នៅ​ក្នុងស្រុក Trang Bom ខេត្ត Dong Nai នៅភាគខាងត្បូង ប្រទេស​វៀណាម មាន​សភាព​ធូរស្រាល​ហើយ និងគ្រោង​ចេញពី​មន្ទីរពេទ្យ​នៅ​សប្ដាហ៍​ក្រោយ។ ដំបូងឡើយ ក្មេងស្រីនេះ មាន​អាការៈ​ហើមពោះ ហើយត្រូវបញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ នៅ​ដើម​សប្ដាហ៍នេះ។ ក្រោយពេទ្យ ពិនិត្យអេកូ និងឆ្លុះ CT Scan ពេទ្យ​រកឃើញ​ថា មាន​ដុំគីស​ក្រពេញអូវែ។ មុនឈាន​ដល់​ការវះកាត់ ពេទ្យ​ក៏​បាន​ធ្វើតេស្ត​ពិនិត្យ​ជំងឺមហារីក​ផងដែរ។ វេជ្ជបណ្ឌិត Bui Dinh Ha បម្រើការងារ​នៅ​នាយកដ្ឋាន​វះកាត់ទូទៅ នៅ​មន្ទីរពេទ្យ​កុមារ បញ្ជាក់​ថា ជាធម្មតា ពេទ្យ​វះកាត់​ដោយ​ចោះ (Laparoscopic Surgery) សម្រាប់​ករណី​ដុំគីស​ក្រពេញអូវែ។ ប៉ុន្ដែ​ដោយសារ​ដុំគីស មាន​ទំហំធំ ពេទ្យ​បាន​វះកាត់​បើក​ចំហ (Open […]


កង្វះអាហារូបត្ថម្ភ

ប្រភេទអាហារធ្វើឲ្យកូនតូចញ៉ាំទៅទល់លាមក និងវិធីដោះស្រាយ

កូន​ក្មេង​ចេះ​​តែ​ទល់​លាមក​ពី​មូលហេតុ​ច្រើន​យ៉ាង អាច​​មក​ពី​របប​អាហារ​ដែល​មិន​​សម្បូរ​ជាតិ​កាក​​សរសៃ ម្សៅ​ទឹកដោះគោ កូន​ខ្វះ​ជាតិ​ទឹក ឬ​ការ​បន្ថែម​អាហារ​រឹង​ផ្សេងៗ​ទៅ​ក្នុង​របប​អាហារ​របស់​កូន ធ្វើ​ឲ្យ​ក្រពះ​ពោះវៀន​ក្មេង​ពិបាក​រំលាយ។ តើ​អាហារ​ណា​ខ្លះ​អាច​ធ្វើ​ឲ្យ​កូន​ទល់​លាមក? បើ​កូន​ទល់​លាមក​ត្រូវ​ឲ្យ​ញ៉ាំ​អី? លោកវេ​ជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត ថា នៅ​ពេល​កូន​ចេះ​ញ៉ាំ​អាហារ​ម៉ាក់ប៉ា​​តែង​តែ​បញ្ចុក ឬ​បន្ថែម​របប​អាហារ​ឲ្យ​ទៅ​កូន ដោយ​អាហារ​ទាំង​នោះ​មិន​បាន​កិន​ឲ្យ​ម៉ដ្ត ពិសេស​អាហារ​រឹង​មួយ​ចំនួន ជា​ហេតុ​នាំ​ឲ្យ​កូន​ទល់​លាមក។ ១- អាហារ​ធ្វើ​ក្មេង​ទល់​លាមក – ការ៉ុត – ដំឡូងបារាំង – ទឹកដោះគោ – ផ្លែ​ចេក​ទុំ​ស្ទើរ – បាយ – នំប៉័ង។ អត្ថបទពាក់ព័ន្ធ៖  មូលហេតុទារកចេះតែទល់លាមក និងវិធីដោះស្រាយ ត្រូវ​ដឹង ក្មេង​ខ្វះជាតិ​ទឹក​មាន​អី​សម្គាល់? ២- អាហារ​ជួយ​បន្ទន់​លាមកកូន ​បើ​កូន​ទល់​លាមក ម៉ាក់ៗ​ត្រូវ​រក​មូលហេតុ​ឲ្យ​ឃើញ និង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ពិសេស​អាហារ​ដែល​មាន​ជាតិ​កាក​សរសៃ ឬ ហ្វៃបឺរ នោះ​អាច​ជួយ​បន្ទន់​លាមក​កូន​បាន។ – បន្លែ​បៃតង – ចេកទុំ – ល្ហុងទុំ – ដំឡូងជ្វា – ស្វាយទុំ – ក្រូច – ប៊ើរ។


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងមានជំងឺ ២ មុខនេះ មន្ទីរពេទ្យកុមារជាតិទទួលព្យាបាលមិនគិតថ្លៃ

កុមារ​ដែល​មាន​ជំងឺ​ឆែប​មាត់ និង​ជើង​ខ្វេរ ដែល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ មិន​គិត​ថ្លៃ​ព្យាបាល​នោះ​ទេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ។ កុមារ​មាន​ជំងឺ​ឆែប​មាត់ ធ្វើ​ឲ្យ​ខ្យល់​ចូល​ក្នុង​មាត់ ពិបាក​ទាំង​ការ​និយាយ ទាំង​ការ​ទំពារ​ចំណី​អាហារ។ ចំពោះ​វិធី​ព្យាបាល​កុមារ​ដែល​មាន​ជំងឺ​ឆែប​មាត់​នេះ លោក​វេជ្ជបណ្ឌិត​ថា ខាង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​នឹង​វះកាត់​ព្យាបាល​មាត់​ឲ្យ​ជិត​វិញ ដោយ​ធ្វើ​ទាំង​អញ្ចាញធ្មេញ ទាំង​ធ្មេញ និង​បង្រៀន​ឲ្យ​ចេះ​និយាយ ដែល​ត្រូវ​ចំណាយ​ពេល​វេលាយូរ។ ក្រៅ​ពី​ទទួល​ព្យាបាល​ក្មេង​ដែល​មាន​ជំងឺ​ឆែបមាត់ និង​ជើងខ្វេរ ដោយ​មិន​គិត​ប្រាក់ មន្ទីរពេទ្យ​កុមារ​ជាតិ​ក៏​មាន​មូល​និធិ​សមធម៌​សម្រាប់​បង់​ឲ្យ​អ្នក​ជំងឺ​ដែល​មាន​ជីវភាព​ក្រីក្រ​ផង​ដែរ។ ចំណែក​អ្នក​ជំងឺ​ដែល​បង់​ប្រាក់​វិញ ក៏​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ពេញ​ថ្លៃ​សម្រាប់​ការ​ព្យាបាល​នោះ​ទេ គឺ​ត្រូវ​បង់​ក្នុង​កម្រិត​មួយ​ទាប ដែល​ជា​តម្លៃ​បដិភាគ។ "អ្នក​ជំងឺ​ក្រីក្រ យើង​មាន​មូល​និធិ​សមធម៌ បង់​ជំនួស ប៉ុន្តែ​ទោះ​បី​ជា​ការ​បង់​ប្រាក់​ក្តី តែ​តម្លៃ​ជា​តម្លៃ​ដិភាគ មិន​មែន​ជា​តម្លៃ​ពេញ​សម្រាប់​ការ​ព្យាបាល​នោះ​ទេ អ្នក​ជំងឺ​ម្នាក់ ត្រូវ​បង់ប្រាក់ ១ម៉ឺនរៀល ទាំង​ថ្លៃ​ព្យាបាល ថ្លៃ​ពិគ្រោះ និង​ថ្លៃថ្នាំ"។ លោក​នាយក​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​បញ្ជាក់។ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

ប្រើទូរសព្ទក្បែរទារកតូចៗ ឬក្នុងផ្ទៃ ប៉ះពាល់ធ្ងន់ធ្ងរណាស់!

ទូរសព្ទ មានប្រយោជន៍​ច្រើនសម្រាប់​ទំនាក់ទំនង​ទូទៅ ផ្តល់​ភាព​ងាយ​ស្រួល ចំណេញ​ពេល ប៉ុន្តែ​​អ្វី​ក៏​ដោយ​មាន​គុណ​សម្បត្តិ សុទ្ធ​តែ​មាន​គុណ​វិបត្តិ​ដូច​គ្នា ព្រោះ​ទូរសព្ទ​ គឺ​មាន​រលកសញ្ញា​វិទ្យុសកម្មខ្ពស់​ ប៉ះពាល់​សុខភាព ពិសេស​ទារក​ទើប​កើត បាន​ជា​មាន​ការ​សិក្សា​ជា​ច្រើន ផ្តោត​សំខាន់​លើ​ករណី​នេះ និងរក​ឃើញ​ពិត​ជា​ប៉ះពាល់មែន​។ បើ​អ៊ីចឹងគួរ​ប្រើ​ទូរសព្ទក្បែរ​ទារក​ទើប​កើត ឬ​ទារក​តូចៗ​ដែរអត់? ប៉ះពាល់​អី​ខ្លះ? ចង់​ដឹង អត្ថបទ​ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ឲ្យ​បាន​ដឹង។ ១- ទារក​រងផល​ប៉ះពាល់​ពី​ជាតិ​វិទ្យុសកម្ម​ឧបករណ៍​គ្មាន​ខ្សែ ជាតិ​វិទ្យុសកម្ម​ពី​ឧបករណ៍​អេឡិចត្រនិក​គ្មាន​ខ្សែ ពិសេស​ទូរសព្ទ ជា​ភាសា​បច្ចេកទេស Microwave Radiation ឬ MWR គឺ​មាន​ស្ទើរ​គ្រប់​ទី​កន្លែងជុំ​វិញ​ខ្លួន​យើង ហើយ​ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ ធ្វើការ​សិក្សា​ជា​ច្រើនលើក​ច្រើនសារ ដោយ​បាន​រក​ឃើញ​ផល​ប៉ះពាល់​ជា​បន្ត​បន្ទាប់ ទៅ​លើ​សុខភាព​មនុស្ស។ គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ទៀត​នោះ ការសិក្សា​ថ្មី រក​ឃើញ​កាន់​តែ​ច្បាស់​ថា រលកវិទ្យុសកម្ម MWR ជះ​ឥទ្ធិពល​អវិជ្ជមាន​កាន់​តែ​ខ្ពស់ ទៅ​លើ​ទារក​ទើប​កើត និងនៅ​ក្នុង​ផ្ទៃ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ណែនាំ មិន​គួរ​បើក​ទូរសព្ទ​ច្រើន អំឡុង​ពេល​ពពោះ ឬក្បែរ​ទារក​តូចៗទេ ព្រោះ​ដោយ​សារ​ជាលិកា​ខួរ​ក្បាល​ទារកតូចៗ មាន​ស្រូប​យក​ជាតិ​វិទ្យុសកម្ម​​ខ្លាំង​ ហើយ​លលាដ៍​ក្បាល​ស្តើង និង​ទំហំ​តូច​ នាំ​ឲ្យ​ទារក​កាន់​​តែ​ងាយ​រង​គ្រោះ​ ជាមួយ​ការ​ស្រូប​យក ជាតិវិទ្យុសកម្ម​ទាំងនោះ​បាន។​ ចំពោះ​​ទារក​មិន​ទាន់​កើត​​ ការ​រង​ត្រូវ​ប៉ះពាល់​នឹង​​ជាតិ​វិទ្យុសកម្ម អាច​បណ្តាល​ឲ្យ​​ថយចុះ​ និងទ្រុឌ​ទ្រោម​ស្រោម​ការ​ពារខួរ​ក្បាល […]


បញ្ហាការលូតលាស់

មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន

ម៉ាក់​ប៉ា​ណា​ក៏​ប្រាថ្នា​ចង់​ឲ្យ​កូន​ធំ​ឡើង​ក្លាយ​ជា​មនុស្ស​ល្អ ដឹង​ខុស​ត្រូវ និង​មាន​សុជីវធម៌ ចេះ​គោរព​ចាស់​ទុំ​ដែរ។ ទន្ទឹម​នឹង​ការ​ចង់​បាន យើង​ជា​គំរូ​កូន​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​និយាយ​ស្ដី ឬ​កាយវិការ​ខ្លួនឯង ព្រោះ​ក្មេង​ប្រៀប​ដូច​ក្រដាស​ស ពេល​ឃើញ​ចាស់​ៗ​ធ្វើអ្វី និង​ដក់​ជាប់ ឬ​ធ្វើតាម។ នេះ​បើ​តាម​អ្នកគ្រូ លឹម មួយហ្គិច ធ្វើការ​ផ្នែក​ជំនួយ​ការ​គ្រូ​បរទេស នៅ​សាលា​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ។ ១- ហិង្សា កាយវិការ​ហិង្សា​ច្រងេងច្រងាង នៅ​ចំពោះ​ក្មេង វា​ជា​គំរូ​អាក្រក់​មួយ ដែល​កូន​ឆាប់​ចាប់​បាន និង​ធ្វើ​តាមបាន​លឿន​​បំផុតតាំងពីនៅជាទារក។ ត្រូវ​ចាំ​បើ​អ្នក​មាន​បញ្ហា​អ្វី​មួយ ហើយ​ត្រូវ​ដោះស្រាយ​នៅ​ចំពោះ​មុខ​កូន គួរតែគ្រប់គ្រងអារម្មណ៍​ខ្លួនឯង​ឲ្យ​បាន​ប្រសើរ​ចៀសវាង​ការ​ប្រើ​ដៃ​ប្រើ​ជើង លោត​ទាត់​ធាត់​មនុស្ស ឬ​វត្ថុ​អ្វី​មួយ។ មួយ​វិញ​ទៀត​ការ​វាយ​កូន​ខ្លាំង​ៗក៏​ជា​រឿង​គួរ​ចៀសវាងដែរ ព្រោះ​​កូន​អាច​ធ្វើ​បែប​នោះ​ចំពោះ​អ្នក​ដទៃ ឬ​អ្នក​ផ្ទាល់​ពេល​ពួកគេ​ធំ​ទៅ។ ២- មិន​បង្រៀន​កូន​អ្វី​ល្អ អ្វី​អាក្រក់ ការ​អប់រំ​កូន​ពិតជា​ចាំបាច់​ខ្លាំង​ណាស់ សម្រាប់​អាណាព្យាបាល ព្រោះ​អាច​ហាត់​ពត់​លត់ដំ និង​ជួយ​ឲ្យ​កូន​ដឹង​ថា ទង្វើ​បែប​ណា​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ។ បើ​អ្នក​មិន​ចង់​ឃើញ​កូន​ធំ​ឡើង ត្រូវ​គេ​ឯង​ហៅ​ថា​ក្មេង​ឈ្លើយ ខ្លួនឯង​ត្រូវ​និយាយ​ស្ដី​ប្រយ័ត្នប្រយែង ហើយ​បើ​ឃើញ​នរណា​ធ្វើ ឬ​និយាយ​មិន​ល្អ គួរតែ​ប្រាប់​ថា​នោះ​ជា​ទង្វើ​ខុស និង​មិន​គួរ​កូន​ធ្វើ​តាម ព្រោះ​ចរិត​បែប​នោះ​អាច​អ្នក​ដទៃ​មិន​លេង​ចូល​ជាមួយ។ ៣- បណ្ដោយ​កូន​ឲ្យលេងទូរស័ព្ទ ឬ​​មើលរឿងតាម​ចិត្ត ម៉ាក់​ប៉ា​គ្រប់រូប​គួរតែ​គ្រប់គ្រង​ការ​មើល​ទូរទស្សន៍ ទូរស័ព្ទ Ipad ឬ tablet គ្រប់​ប្រភេទ ព្រោះ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​កូន​មើល​របស់​អស់​ទាំង​នោះ​តាម​ចិត្ត ហើយ​ចំ​រឿង​វាយកាប់​ចាក់ ស្រប​ពេល​ដែល​យើង​មិន​បាន​នៅ​ក្បែរ ក្មេង​ពិតជា​ជក់​នឹង​ភាព​អសកម្ម​ទាំង​នោះ។ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ឆ្លុះឃើញគ្រាប់ខ្សែដៃ ៣៦គ្រាប់ ក្នុងពោះទារក ១ឆ្នាំ

មិនគួរឲ្យជឿ! ក្នុងពោះវៀន​ទារកអាយុ ១ឆ្នាំ មានគ្រាប់ខ្សែដៃ ៣៦​គ្រាប់ ដែលបាន​ប្រមូល​ភ្ជាប់គ្នា មាន​រាងដូច​ខ្សែដៃ។ ទារក​អាយុ ១​ឆ្នាំនេះ នៅខេត្ត Zhenjiang ក្នុង​ប្រទេសចិន ត្រូវ​ប្រញាប់​បញ្ចូន​ទៅ​មន្ទីរពេទ្យ Second Affiliated Hospital of Wenzhou Medical University ក្រោយ​មាន​រោគសញ្ញា​គ្រុនក្តៅ និង​ក្អួត។ គ្រួសារ​របស់​ទារកនេះ បាន​ប្រាប់​វេជ្ជបណ្ឌិត​ថា ទារកនេះ ធ្លាប់​ឆ្លុះ X-ray ហើយ​ឃើញ​មាន​ខ្សែ​មួយ នៅ​ក្នុងពោះវៀន។ ក្រោយ​ស្កេន​ម្ដងទៀត វេជ្ជបណ្ឌិត​បញ្ជាក់​ថា មាន​គ្រាប់​ខ្សែដៃ ៣៦​គ្រាប់ នៅ​ក្នុង​ពោះវៀន ដោយ​គ្រាប់ទាំង​នេះ បាន​ភ្ជាប់​ជាមួយ​គ្នា។ ខ្សែ​ដៃ ៣៦​គ្រាប់នេះ បាន​បង្ក​ថ្នក់ ២​នៅ​ក្នុង​ពោះវៀន ហើយ​អាច​បណ្ដាល​ឲ្យ​លេចចេញ​សារធាតុ​រាវ ចេញពី​ពោះវៀន។ បន្ទាប់មក វេជ្ជបណ្ឌិត បាន​វះកាត់​យក​គ្រាប់​ខ្សែដៃ​ទាំង ៣៦​គ្រាប់ ចេញពី​ពោះ​ទារក ដោយ​ចំណាយពេល ១​ម៉ោង។ ពេល​នេះ ទារក​បាន​ធូរស្រាល​ហើយ ដោយ​កំពុង​បន្ដ​សម្រាក​នៅ​មន្ទីរពេទ្យ។ វេជ្ជបណ្ឌិត Lin Xiaokun ដែល​ព្យាបាល​ទារក​នេះ ជឿថា ទារកនេះ បាន​លេប​គ្រាប់​ខ្សែដៃ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ