សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ចូលដល់រដូវក្តៅ ប៉ាម៉ាក់គួរថែទាំអាអូនបែបណាល្អ?

នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ ទារក​ និង​កុមារ​តូច​ៗ មិនងាយ​បែក​ញើស​ខ្លាំង​ដូច​មនុស្ស​ពេញ​វ័យ​ទេ ដែលកត្តានេះ​អាច​ធ្វើ​ឲ្យ​ក្មេង​ប្រឈម​ហានិភ័យ​ក្នុង​ការ​​ឡើង​កម្តៅ​ខ្លាំង។ ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​យ៉ាង​ម៉េច​ពេល​ស្ថិត​ក្នុង​អាកាសធាតុ​ក្តៅ? ប៉ា​ម៉ាក់​គួរ​ឱ្យ​កូន​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​។ សម្រាប់​ទារក​អាយុ​ក្រោម​៦​ខែ ម៉ាក់​គួរ​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ​ ប៉ុន្តែ​បើ​អូន​អាយុ​ចាប់​ពី​៦​ខែ​ឡើង​ទៅ យើង​អាច​បន្ថែម​ទឹក​ឆ្អិន​នៅ​ចន្លោះពេលបំបៅ​ដោះកូន។ បន្ថែម​ពី​នេះ​ គួរ​ស្លៀក​សំលៀក​បំពាក់​ស្តើង​ និង​រលុង​ឱ្យ​កូន ក៏​ដូចជា​ជៀសវាង​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ។ ធ្វើ​ម៉េច​ដឹង​ថា​ទារក​ក្តៅ​ខ្លាំង? ដើម្បី​ដឹង​ថា​រាងកាយ​អាអូន​ក្តៅ​ឬ​អត់​ ប៉ា​ម៉ាក់​គួរ​ដាក់​​ដៃ​នៅ​លើ​ទ្រូង ឬ​ខ្នង​របស់​កូន​ ពីព្រោះ​ថា​បរិវេណ​នេះ ធ្វើ​ឱ្យ​យើង​ងាយ​ដឹង​ថា​កូន​ក្តៅ ជាង​ដៃ​ ឬ​ជើង​អា​អូន ពីព្រោះ​ជា​ទូទៅ ដៃ ឬ​ជើង​មាន​សីតុណ្ហភាព​ត្រជាក់​ជាង​រាងកាយ​របស់​ពួក​គេ។ [embed-health-tool-baby-poop-tool] ធ្វើ​ម៉េច​ដឹង​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់? សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់​ គឺ​នៅ​ពេល​ដែល​​ប៉ា​ម៉ាក់​ផ្លាស់ប្តូរ​ខោ​ទឹក​នោម​ឱ្យ​កូន​ចន្លោះ​ពី​៦ ទៅ​៨​ខោ​ នៅ​ក្នុង​រយៈពេល​២៤​ម៉ោង ដែលមានន័យថា កូន​មាន​ជាតិទឹកគ្រប់គ្រាន់សម្រាប់​បញ្ចេញ​ចោល។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! សញ្ញា​បញ្ជាក់​ថា​កូន​មាន​បញ្ហា​ស្រ្តេស​ដោយ​សារ​កម្តៅ អស់​កម្លាំង ឬ​រញ៉ាំរញ៉ូវ ស្បែក​ស្ងួត និង​ក្តៅ​ បែក​ញើស​ច្រើន បរិមាណ​នៃ​ការ​បែក​ញើស​ថយ​ចុះ នៅ​ពេល​ដែល​ស្រ្តេស​ដោយ​សារ​កម្តៅ​វិវត្តន៍​ទៅ​ជា​ការ​សន្លប់​ដោយ​សារ​កម្តៅ។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បន្ថយ​កម្តៅ​កូន​ ដោយ​ឱ្យ​កូន​ងូត​ទឹក​ក្តៅ​ឥណ្ហ​ៗ​ឱ្យ​បាន​ញឹកញាប់​ ប៉ុន្តែ​កុំ​ប្រើ​ទឹក​ត្រជាក់​ឱ្យ​សោះ! ចំណុចសំខាន់ នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

បញ្ហាសុខភាពកុមារផ្សេងទៀត

អ្នកជំនាញបង្ហាញក្តីបារម្ភខ្លាំង ស្របពេលក្មេងអាយុក្រោយ ២ឆ្នាំ មានទម្លាប់មើលអេក្រង់ឌីជីថលរយៈពេលយូរ

ការ​សិក្សា​មួយ​របស់​​ប្រទេស​អូស្រ្តាលី​ រក​ឃើញ​ថា ក្មេង​តូច​ៗ​សម័យ​​ថ្មី មាន​អាយុ​ក្រោម ២ឆ្នាំ កំពុង​មាន​ទំនោរ​ខ្លាំង​ ទៅ​លើ​ការ​សម្លឹង​មើល​អេក្រង់​ឌីជីថល​ រយៈ​ពេល​យូរ ដែល​​នេះជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ តម្រូវ​ឲ្យ​ម៉ាក់​ប៉ា​ទាំង​អស់​ យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន។ ហេតុ​ផល​ដែល​ត្រូវ​បារម្ភ​នោះ គឺ​បញ្ហា​សុខភាព និង​ការអភិ​វឌ្ឍ​ន៍ខួរ​ក្បាល​ក្មេង​តែ​ម្តង នេះ​បើ​តាម​អ្នក​ជំនាញ​សុខភាព​ ​នៃ​សាកលវិទ្យាល័យ Queensland ប្រទេស​អូស្រ្តាលី។ ក្រុម​ស្រាវជ្រាវ​រក​ឃើញ​ថា ក្មេង​​ៗក្នុង​គ្រួសារ​នី​មួយ​ៗ យ៉ាង​ហោច​ណាស់​ ​ចំណាយ​ពេល ៥០​នាទី​នៅ​ពី​មុខ​អេក្រង់​អេឡិចត្រូចនិក។ បើ​​ងាក​ទៅ​មើល សេចក្តី​ណែ​នាំ​សម្រាប់​សុខភាព​ក្មេង​តូចៗ​វិញ ​ចេញ​ដោយ​អង្គការ​សុខភាព​ពិភព​លោក WHO ក្មេង​​អាយុ​ក្រោម​ ២​ឆ្នាំ ការ​អ​ភិវឌ្ឍន៍​ខួរ​ក្បាល​របស់​ពួក​គេ​ ត្រូវ​តែ​ជា​​សកម្មភាពលេង​ខាង​ក្រៅ ឬ​ស្វែង​យល់​ពី​ពិភព​ខាង​ក្រៅ ពុំ​មែន​សកម្មភាព​មើល​អេក្រង់​ឌីជីថល​ ច្រើន​ម៉ោង​ក្នុង​​មួយ​ថ្ងៃ​នោះ​ទេ។ ​​វេជ្ជបណ្ឌិត Leigh Tooth អ្នក​ជំនាញ​សុខភាព​កុមារ និង​ជា​អ្នក​ស្រាវជ្រាវ​ នៃសាកលវិទ្យាល័យ​ Queensland បាន​​អំពាវ​នាវ​ កុំ​ឲ្យ​ម៉ាក់​ប៉ា​ទាំង​អស់ ទុក​ឲ្យ​ក្មេង​​តូច​ៗ​ចំណាយ​ពេល​​​ប្រហែលជិត​ ១​ម៉ោង ពី​មុខ​អេក្រង់​ឌីជីថលឡើយ ព្រោះ​អំឡុង​ពេល​អភិវឌ្ឍ​ខួរ​ក្បាល និង​សុខភាព​ ក្មេង​មិន​ត្រូវ​មើល​អេក្រង់​ឌីជីថល រយៈ​ពេល​យូរ​បែប​នេះ​ទេ។ វេជ្ជបណ្ឌិត​រូប​នេះ បង្ហាញ​ទៀត​​ថា ក្មេងតូច​ៗ ជា​វ័យ​​ត្រូវ​ការ​បំផុត​សម្រាប់​ការអភិវឌ្ឍន៍​ខួរ​ក្បាល​ ទទួលបាន​ពី​ពិភព​ខាង​ក្រៅ ដើម្បី​ស្វែង​យល់​ពី​បរិស្ថាន​ជុំ​វិញ​ពួក​គេ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​សកម្មភាព​ប្រចាំថ្ងៃ តួ​យ៉ាង​ការ​ដើរ លោត​ ​សុទ្ធ​សឹងជា​តម្រូវ​ការ​ចាំបាច់​តូច​ៗ […]


កង្វះអាហារូបត្ថម្ភ

ទម្រើសកូន ឲ្យកូនញ៉ាំអាហារ ៥ មុខនេះ ដូចធ្វើបាបកូនអ៊ីចឹង!

ទីផ្សារ​អាហារ​បច្ចុប្បន្ន មមាញញឹកខ្លាំង ស្របពេល​ចំនួនមនុស្សជុំវិញពិភពលោកកំពុងកើន​ឡើង​ជាលំដាប់ ហើយ​អតិថិជនចម្បង​របស់សហគ្រាស​ចំណី​អាហារ អាចជាក្មេងៗតូច ប៉ុន្តែ​សហគ្រាស​មួយចំនួនដែល​ប្រកួត​ប្រជែង បែរ​ជាមិនគិត​ដល់សុខភាពក្មេង ផលិត​អាហារ​មានសារជាតិចិញ្ចឹមទាប និងជាតិស្ករខ្ពស់ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាពក្មេងៗ។ ជា​ប៉ាម៉ាក់គេ ទោះ​ស្រលាញ់​កូន​ប៉ុនណា ត្រូវ​ដឹង​អ្វី​ល្អ​សម្រាប់កូន និងអ្វីមិនគួរ​ឲ្យ​កូន​ញ៉ាំផង “Hello គ្រូពេទ្យ” នឹង​បង្ហាញ​អាហារ ៥យ៉ាង គួរ​កុំ​ឲ្យ​ក្មេង​ញ៉ាំ​ឲ្យ​សោះ។ ១- នំផលិតពីពពួកស្រូវ និងធញ្ញជាតិចម្រុះ (Cereals) នំផលិតពីពពួកស្រូវ និងធញ្ញជាតិចម្រុះ ​​ជា​អាហារ​ក្មេង​ភាគ​ច្រើន​​ចូលចិត្ត​ញ៉ាំ​ជាង​គេ​នៅ​ពេល​ព្រឹក ហើយ​នៅ​លើ​សំបក​កញ្ចប់​ មានសរសេរ​ថា​ ធញ្ញជាតិ​សុទ្ធ​ ប៉ុន្តែ​អ្វី​ទាំង​នោះ អាច​ជាបំភ័ន្ត​ភ្នែកម៉ាក់ប៉ាក្មេង ​ឲ្យ​ជឿ​ថា​ល្អ​សម្រាប់​កូន​ៗ​ក៏ថា​បាន​។ ព្រោះ​​ការ​ពិត នំ​ប្រភេទ​នេះ ​សម្បូរ​ទៅ​ដោយ​ស្ករ​ខ្ពស់ ជាតិ​សរសៃ​ទាប និង​គ្មាន​កាឡូរី​ទាល់​តែ​សោះ ហេតុនេះ នៅ​ពេល​យើង​​ទិញផលិត​ផល​​គ្រាប់​ធញ្ញជាតិចម្រាញ់​ទាំងនេះ​ ​ត្រូវ​មើល​ថា​ផលិតផល​ណា​​មាន​ជាតិ​ស្ករ​ទាប បើ​​គ្រឿង​ផ្សំ​ត្រឹមត្រូវ​ហើយ ​ត្រូវ​មើល​ថា​មាន​ជាតិប្រូតេអ៊ី​យ៉ាង​តិច ​៣​ក្រាម ក្នុង​ផលិត​ផល​នោះ ទើប​ល្អ​សម្រាប់​ក្មេង​ញ៉ាំ។ ២- ហតដក (Hot Dog) សាច់​កិន​ និង​សាច់​ក្រក​ សម្បូរ​ជាតិអាស៊ីដនី​ទ្រីត ដែល​​ជា​សារធាតុ​បង្ក​ឲ្យ​មាន​មហារីក។ ​ញ៉ាំ​សាច់​ប្រភេទ​នេះ​ច្រើន​ ត្រូវ​គេ​ជឿថា​ អាច​ប្រឈម​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​ទឹក​នោម​ផ្អែម។ នំប៉័ង​ញាត់​សាច់​ក្រក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មាន​ដំបៅខ្ទុះ

ម៉ាក់​ប៉ាត្រូវ​ថែទាំ​ផ្ចិត​ទារក​ទើប​កើត​ឲ្យ​ដិត​ដល់ ទើប​​ឆាប់​ក្រៀម​ជ្រុះចេញ​ពី​ផ្ចិត មិន​​មាន​ដំបៅ​ខ្ទុះ។ ថ្ងៃនេះ Hello គ្រូពេទ្យ​នឹង​ប្រាប់​វិធី​ថែទាំ​ផ្ចិត​ទារក​ក្រោយ​កើត ឲ្យ​ឆាប់​ជា មិន​ឲ្យ​ឆ្លង​មេរោគ។ ​វិធី​ថែទាំ​ផ្ចិត​កូន​ក្មេង​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ​ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ រៀប​រាប់​ថា ក្រោយ​ចេញ​ពី​មន្ទីរពេទ្យ ម៉ាក់ប៉ា​ត្រូវ​ធ្វើ​អនាម័យ និង​ជូត​សម្អាត​ទង​ផ្ចិត​កូន​ឲ្យ​ស្ងួត ក្រោយ​ពេល​ងូត​ទឹក​រួច បន្ទាប់​មក​លាប​ថ្នាំ​មេតាឌីន និង​មិន​ត្រូវ​រុំ​កន្ទប ឬ​ខោ​ទឹកនោម​លើ​វា​នោះ​ទេ បើសិន​ជា​កន្ទប​មិន​ស្អាត​អាច​​​ឆ្លង​មេរោគ។ ធ្វើ​តាម​វិធី​ខាងលើ​នេះ ផ្ចិត​កូន​ក្មេង ​នឹង​ក្រៀម​ជ្រុះ​ដោយ​ឯកឯង​ក្នុង​អំឡុង ៥-១៥ ថ្ងៃ​ក្រោយ​សម្រាល។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ម៉ាក់ៗ​មិន​ត្រូវ​ឆ្កឹះ ឬ​ប៉ះ​ផ្ចិត​នោះ​ទេ បើ​ទោះ​ជា​ផ្ចិត​ក្រៀម ក៏​មិន​ត្រូវ​ទាញ​វា​ឲ្យ​ដាច់​ដែរ ត្រូវ​ទុក​ឲ្យ​វា​ជ្រុះ​ដោយ​ខ្លួន​ឯង។​ អត្ថបទពាក់ព័ន្ធ៖  ក្មេង​ទើប​កើត កុំ​ធ្វើ​រឿង​​ទាំង​ប៉ុន្មាន​នេះ​ដាក់​ឲ្យ​សោះ អូនៗ​កើត​មិន​គ្រប់​ខែ ត្រូវ​​ថែ​ទាំ​ពិសេស​បែប​ណា? ចំពោះ​វិធី​បុរាណ ដែល​ចាស់ៗ​ពី​ដើម តែង​យក​ផេះ ដី​​ដំបូក ឬ​ម្សៅ​ហុយ មក​រោយ​លើ​ផ្ចិត លោក​វេជ្ជបណ្ឌិត​ថា កុំ​សាក​ល្បង​ឲ្យ​សោះ ព្រោះ​អាច​បង្ក​រោគ ធ្វើ​ឲ្យ​ផ្ចិត​ឡើង​ក្រហម ក្តៅ មាន​ហូរ​ទឹក​រង៉ៃ ឬ​អាច​មាន​ខ្ទុះ និង​អាច​​ឈានទៅ​ឆ្លងមេរោគ​តេតាណុស​។ បើសិនជាផ្ចិតកូនមានសញ្ញាមិនប្រក្រតីទាំងប៉ុន្មានខាងលើនេះ រួម​ទាំង​កូន​ឧស្សាហ៍យំដោយសារ​ឈឺ​ផ្ចិត ម៉ាក់ៗ​ត្រូវ​ប្រញាប់​នាំ​កូន​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនតូចៗ គួរឈប់ប្រើខោទឹកនោមនៅអាយុប៉ុន្មាន ទើបល្អ?

កូន​ដែល​ទម្លាប់​ស្លៀក​ខោ​ទឹកនោម ពិបាក​ផ្ដាច់​ណាស់​ ហើយ​ទោះ​ធំ​ក៏​នៅ​តែ​ចង់​ស្លៀក​បន្ត​ទៀត​ដែរ ព្រោះ​ស្រួល​មិន​ស្រួល​កូន​នោម​ដាក់​ខោ ឬ​ដាក់​ពូក​ក៏​មាន។ តែ​បើ​តាម​អ្នកគ្រូពេទ្យ​ផ្នែក​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ខ្សាច់​កណ្ដាល បាន​ឲ្យ​ដឹង​ថា ការ​ស្លៀក​ខោ​ទឹកនោម​នេះ ក៏​គួរតែ​បញ្ចប់​ត្រឹម​កូន​អាយុ ៣ ឆ្នាំ​ច្រើន​បំផុត។ អ្នកគ្រូពេទ្យ​បាន​បន្ត​ទៀត​ថា ការ​បណ្ដោយ​ឲ្យ​កូន​នៅ​តែ​ស្លៀក​រហូត​ដល់​អាយុ ៦-៧ ឆ្នាំ​អាច​ធ្វើឲ្យកូន​មិនដឹងពីទម្លាប់​បត់​ដៃ​បត់​ ដោយ​ខ្លួនឯង ហើយជុះតែ​ក្នុង​ខោ។ ករណី​បែបនេះអាច​ប៉ះពាល់​ដល់​ការ​យល់​ដឹង​ពី​ការ​បន្ទោបង់​នៅ​បង្គន់។ មួយ​វិញ​ទៀត​កូន​ដែល​ជុះ​ដាក់​តែ​ក្នុង​ខោ​ទឹកនោម ហើយ​មិន​បាន​ផ្លាស់​ប្ដូរ​ចេញ​លឿន អាច​បណ្ដាល​ឲ្យ​រលាក​ដោយសារ​កាកសំណល់​ទាំង​នោះក្ដៅ ហើយ​​ផ្អាប់​ទុក​យូរ​ពេក។ អត្ថបទពាក់ព័​ន្ធ៖ កាន់តែទំនើប! ខោទឹកនោមអាអូន មានអ៊ីនធឺណិត ជួយម៉ាក់ៗបានមួយកម្រិតទៀត គ្រូពេទ្យ​នៅ​ខាង​ស្រុក​ខ្សាច់​កណ្ដាល​រូប​នេះ​បាន​ណែនាំ​បន្ថែមទៀត​ ឲ្យ​ម៉ាក់ប៉ា​ទាំងអស់​មិន​គួរ​ឲ្យ​កូន​តូច​ស្លៀក​ខោ​ទឹកនោម ២៤ ម៉ោង/ថ្ងៃ​ឡើយ ព្រោះ​វា​មិន​ល្អ​ចំពោះ​ក្រលៀន​ទាំង​សងខាង​របស់​កូន​ឡើយ ដោយ​អាច​កកិត​រហូត​រលាក រោល និង​មាន​ស្នាម​ជាំ​ទៀត​ផង។ វិធី​ជួយ​កាត់​បន្ថយ​ការ​ប៉ះពាល់​ខ្លះ​ៗ​របស់​ខោ​ទឹកនោម ពេល​កូន​មាន​អាយុ ៤-៥ ខែ ស្លៀក​ឲ្យ​តែ​យប់ ទៅ​បាន​ហើយ ចំណែក​ពេល​ថ្ងៃ​មិន​ចាំបាច់​ស្លៀក​ក៏​បាន​ដោយ​ស្លៀក​តែ​ខោ​សាច់​កំណាត់​ធម្មតា ដើម្បី​ការពារ​កូន​កុំឲ្យ​សត្វ​ល្អិត​ទិច ឬ​ខាំ។ នៅ​ពេល​កូន​នោម ឬ​ជុះ​យើង​គ្រាន់តែ​ផ្លាស់ប្ដូរ​ខោ​មួយ​ទៀត ដើម្បី​កុំឲ្យ​កូន​ស្លៀក​ខោ​ប្រឡាក់​ដដែល​ៗ។ វិធី​នេះ​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន​លើ​ខោ​ទឹកនោម ហើយ​អាច​ជួយ​ឲ្យ​ឆាប់​ចេះ​ដឹង​រឿង​បន្ទោបង់​ខ្លួនឯង។ មួយ​វិញ​ទៀត​ពេល​កូន​តូច​មិន​សូវ​ស្លៀក​ខោ​ទឹកនោម ពួកគេ​ក៏​មិន​សូវ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ទាក់ទង​នឹង​ស្បែក​ក្រិន ខ្មៅ ជុំវិញ​ក្រលៀន​នោះ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ កូនកើតឫសដូងបាត ប៉ាម៉ាក់ត្រូវធ្វើម៉េច? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


កង្វះអាហារូបត្ថម្ភ

តិចនិករៀបចំរបបអាហារពិសេស កូនញ៉ាំហើយសុខភាពល្អ និងវៃឆ្លាត

ជា​ធម្មតា​យើង​គួរ​មាន​របប​អាហារ​យ៉ាងហោច​ណាស់ ៣ ពេល/ថ្ងៃ ដើម្បី​ជួយ​ឲ្យ​សុខភាព​រឹងមាំ ប៉ុន្តែ​បច្ចុប្បន្ន ជាធម្មតា​គ្នា​យើង​អាច​មាន​អាហារ​ ៤ ពេល/ថ្ងៃ ដោយ​ពី​អាហារ​ព្រឹក ថ្ងៃត្រង់ និងល្ងាច អាហារទី ៤ ត្រូវ​ចាត់​ទុក​ជា​អាហារ​សម្រន់។ ចំពោះ​ក្មេងៗ​ក៏​ដូច​គ្នា ម៉ាក់ៗ​វៃ​ឆ្លាត ចម្អិន​អាហារ មិន​ត្រូវតែ​ឆ្ងាញ់​មួយ​មុខ​ទេ ត្រូវ​មាន​សុខភាព​ល្អ​ទៀត ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិច​និក​រៀប​ចំអាហារបែប​អឺរ៉ុប ឲ្យ​គ្នា​យើង​បាន​ដឹង កូនញ៉ាំហើយសុខភាព​ល្អ និងវៃឆ្លាត​ទៀត។​ ១- អាហារពេលព្រឹក ​បើចង់​បាន​អាហារ​ពេល​ព្រឹក​បែប​សាមញ្ញ និង​មាន​សុខភាព​ល្អ​សម្រាប់​កូនៗ ​អាច​ធ្វើ​តាម​របៀប​នេះ ដោយ​អាច​ប្រើ​នំ Muffin (ដូច​នំ​ពង​ទា)​ ធ្វើ​ពី​ស្រូវ​សាឡី ចិត​ប៉េង​ប៉ោះ​មួយ​ដុំ​ធំ កម្ទេច​ឈីស ១/៤​ពែង ពង​ចៀន​មួយ​គ្រាប់ និងចិញ្រ្ចាំជី​ល្អិត​ៗ​មួយ​ស្លាប​ព្រា។ យកនំ Muffin មក​ដាក់​ជាមួយ​ចំណិត​ប៉េង​ប៉ោះ បន្ទាប់​មក​រោយ​ឈីស ហើយ​​ដាក់​វា​នៅ​លើ​ចាន រួច​ហើយ​រុញ​វា​ចូល​ក្នុង​ម៉ាស៊ីន​ដុត និង​ដុត​​រហូតដល់​ឈីស​រលាយ ប្រែ​ទៅ​ជា​ពណ៌​ត្នោត។ បន្ទាប់​មក​ទៀត​យក​វា​ចេញ​ពី​ម៉ាស៊ីន​ដុត ហើយ​ដាក់​ពង​ទា​ចៀន​ពី​លើ និង​រោយ​ស្លឹក​ជី​បន្ថែម។ ​​អាច​បន្ថែម Muffin ពាក់​កណ្ដាល​ថែម​ទៀត​ក៏​បាន។ ២- អាហារថ្ងៃត្រង់ ភីហ្សា​ត្រជាក់​ៗ ក៏​អាច​ចាត់​ទុក​ជា​អាហារ​ល្អ​សម្រាប់​សុខភាព ប្រសិន​បើ​ប៉ាម៉ាក់​ធ្វើ​វា​បាន​ត្រឹម​ត្រូវ។ ទឹក​ប៉េង​ប៉ោះសម្រាប់​ជ្រលក់​ភីហ្សា […]


បញ្ហាការលូតលាស់

កូនៗចងចាំរឿងទាំង ៤ នេះពីប៉ាម៉ាក់បំផុត

ប្រសិនបើ​ម៉ាក់ថាគិត​ថា​ក្មេង ៣-៥ ឆ្នាំ​មិន​ដឹង​អ្វី ហើយ​អាច​ធ្វើ​រឿង​ជាច្រើន​ដោយ​មិន​ខ្វល់​ពី​អារម្មណ៍​គេ នោះ​ជា​ការ​គិត​ខុស​ហើយ។ បើ​តាម​អ្នកគ្រូ លឹម មួយហ្គិច ធ្វើការ​ផ្នែក​ជំនួយ​ការ​គ្រូ​បរទេស មើល​ថែ​ទាំ​កុមារ​បាន​ឲ្យ​ដឹង​ថា រាល់​ទង្វើ​ដែល​ប៉ា​ម៉ាក់​បាន​ធ្វើ​នៅ​ចំពោះ​មុខ​កូន កូន​អាច​ចងចាំ​បាន​រហូត ដូចនេះ​កូន​ធំ​ឡើង​ឆ្លាត ពូកែ ឬ​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​ទង្វើ ៤ យ៉ាង​នេះ។ ១- អារម្មណ៍​សុវត្ថិភាព ក្មេង​ចងចាំ​អារម្មណ៍​មួយ​នេះ​បាន​ច្បាស់​ណាស់ ទោះ​ជា​ធំ​ក៏​មិន​ភ្លេច​ដែរ។ បើ​ពី​ក្មេង​ធ្លាប់​រស់នៅ​ដោយ​ការ​ភិតភ័យ ឬ​កក់​ក្ដៅ ហើយ​ធំ​ឡើង​មាន​ការ​ផ្លាស់ប្ដូរ​ស្ថានភាព​ទាំង​នោះ គឺ​គេ​តែងតែ​ដក់ជាប់​ជានិច្ច។ កូន​តែង​ចងចាំ​ថា ពេល​នៅ​ជិត​ប៉ា​ម៉ាក់​ពួកគាត់​បាន​ការពារ ថែរក្សា​ដិតដល់​យ៉ាង​ណា​នោះ កូន​ណា​ក៏​មិន​អាច​បំភ្លេច​បាន​ដែរ ជាពិសេស​ពេល​គេ​នៅ​ឯកា គេ​នឹង​គិត​ដល់​អ្នក​មុន​គេ។ អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យក្មេងមានចរិតល្អ សាកវិធីសាស្ត្រ ៥ ក្បាច់នេះ ២- អារម្មណ៍​ស្និទ្ធស្នាល ចំណុច​នេះ​ក៏​មិន​ខុស​ពី​ទី​១ ដែរ ក្មេង​ដែល​ទទួល​បាន​នៅ​ក្បែរ និង​ជិតស្និទ្ធ​ចំពោះ​កូន​ៗ ពួកគេ​មិន​អាច​បំភ្លេច​វា​បាន​ឡើយ ហើយ​បើ​ត្រូវ​រស់នៅ​ឆ្ងាយ​ពី​យើង​ជា​អាណាព្យាបាល គេ​តែង​នឹក​រលឹក​ដល់ និង​ចង់​ត្រឡប់​មក​នៅ​ក្បែរ​រហូត។ ៣- ការ​គាំទ្រ នៅ​ពេល​បរាជ័យ ឬ​ជួប​ការ​លំបាក កូន​នឹក​ដល់​ការ​គាំទ្រ​របស់​ម៉ាក់ប៉ា​មុន​គេ​បំផុត។ ព្រោះ​ពួកគេ​ចង់​បាន​អ្នក​មាន​គុណ​នៅ​ចំពោះ​មុខ និង​ធ្វើ​ដូច​កាលពី​ក្មេង​ដែល​អ្នក​តែងតែ​លើក​ទឹក​ចិត្ត និង​ជួយ​ជ្រោមជ្រែង​ឲ្យ​គេ​ដើរ​ទៅ​មុខ​ដូច​កាលពី​ក្មេង។ ៤- ការ​មិន​ប្រកាន់ បើ​អ្នក​ចង់​ធ្វើ​ជា​ម្ដាយ​សម័យ​ថ្មី គួរតែ​ចូល​ទៅ​ស្និទ្ធស្នាល​កូន​ឲ្យ​ដូច​មិត្តភ័ក្ដិ និង​និយាយ​រឿង​ក្នុង​ចិត្ត​ប្រាប់​កូន ហើយ​ឲ្យ​កូន​ប្រាប់​រឿង​ក្នុង​ចិត្ត​មក​អ្នក​វិញ នោះ​ទើប​យើង​អាច​ដឹង​ពី​ស្ថានភាព​កូន ហើយ​នៅ​ពេល​កូន​ចង់​រៀបរាប់​រឿង​ក្នុង​ចិត្ត គេ​នឹង​នឹក​ឃើញ ហើយ​មក​រក​យើង​ប្រាប់​រឿង​ពិបាក​ចិត្ត​ឲ្យ​ស្ដាប់ និង​សុំ​ជា​យោបល់។   ក្នុង​ករណី​មាន​សំណួរ […]


រោគសញ្ញាទូទៅ

កុំបណ្តោយឲ្យកូនរាកយូរ មានផលប៉ះពាល់ច្រើនណាស់

ម៉ាក់ប៉ា​មួយ​ចំនួន​គិត​ថា កូន​តូច​រាក​រូស​ជា​រឿង​ធម្មតា មិន​ចាំបាច់​យក​ទៅ​ពេទ្យ​នោះ​ទេ យូរ​ទៅ​គង់​នឹង​បាត់​ទៅ​វិញ​ទៅ​ឯក​ឯង។ គិត​ដូច្នេះ​មិន​ត្រឹមត្រូវ​ទេ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត ថា កូន​ក្មេង​រាក​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក បើ​រាក​យូរ នោះ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ទៀត។ ១- មូលហេតុ​នាំ​ឲ្យ​ក្មេង​រាក ក្មេង​រាក​បណ្តាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង​ដូចជា ខ្វះ​អនាម័យ ញ៉ាំ​ទឹក​មិន​ស្អាត ឆ្លង​បាក់តេរី ឆ្លង​វីរុស ប៉ារ៉ាស៊ីត​តូចៗ ទាស់ចំណី ភេសជ្ជៈ ឬ​ជាតិ​ឡាក់តូស​ដែល​មាន​នៅ​ក្នុង​ទឹកដោះ​ម្សៅ​ជា​ដើម។ ២- រោគសញ្ញាក្មេងរាកធ្ងន់ធ្ងរ – ក្តៅខ្លួន – លែងសូវលេងច្រើន – គ្មានទឹកភ្នែកពេលយំ – ឈឺពោះ – ក្អួត – លាមកលាយឈាម ឬសំបោរ – មិនបត់ជើងតូច រយៈពេល ៦ ម៉ោង។ ៣- ផល​ប៉ះពាល់​ពេល​ក្មេង​រាក​យូរ​ថ្ងៃ – បាត់បង់​ជាតិ​ទឹក – បាត់បង់​បាក់តេរី​ល្អ​ក្នុង​ពោះវៀន – បាត់បង់​សារធាតុ​ចិញ្ចឹម – ស្គម ស្លេកស្លាំង – ខ្សោយ​កម្លាំង – ភ្នែក​ស្ងួត – ប៉ះពាល់​ការ​លូត​លាស់។ អត្ថបទពាក់ព័ន្ធ៖ ​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច ៤- បើ​កូន​រាក​ធ្វើ​ដូច​ម្តេច? កូន​តូច​រាក បាត់បង់​ជាតិ​ទឹក ដូច្នេះ​ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​បំបៅ​ដោះ ឬ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត ពិសេស​ត្រូវ​តម​ចំណី​អាហារ ភេសជ្ជៈ​ដែល​ធ្វើ​ឲ្យ​រាក និង​បាត់បង់​ជាតិ​ទឹក​កាន់​តែ​ច្រើន ដូចជា ភេសជ្ជៈ​ត្រជាក់​ផ្អែមៗ អាហារ​ហឹរ អាហារ​ខ្លាញ់​ជា​ដើម។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនកើតឫសដូងបាត ប៉ាម៉ាក់ត្រូវធ្វើម៉េច?

ឫស​ដូង​បាត ជា​ជំងឺ​ឧស្សាហ៍​កើត​បំផុត ដោយ​បច្ចុប្បន្ន មានមនុស្ស​រាប់​លាន​នាក់​បាន​រង​គ្រោះ ​ដោយ​សារ​ជំងឺ​ ហើយទោះ​បីច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ​ចាប់​ពី​អាយុ ៣០​ ឆ្នាំ​ឡើង​ក៏​ពិត​មែន ប៉ុន្តែ​ក៏​អាច​កើត​លើ​ក្មេងៗបាន​ដូច​គ្នា។ ចុះ​បើ​កូន​កើត​ឫស​ដូង​បាត គួរ​ធ្វើ​ម៉េច? “Hello គ្រូពេទ្យ” នឹង​ណែនាំ​គ្នា​យើង ពី​វិធី​ព្យាបាល​ឫស​ដូង​បាត​បែប​សាមញ្ញចំពោះ​ក្មេងៗ​ ឲ្យដឹង​ទាំង​អស់​គ្នា។ ១- អ្វី​​ជាជំងឺ​ឫសដូង​បាត? ឫសដូងបាត មក​ពី​ភាសា​បច្ចេកទេស Hemorrhoids សំដៅ​ទៅ​លើ​ស្ថាន​ភាព​ជំងឺ​មួយ ​កើត​ឡើង​នៅ​ពេល​សរសៃ​ឈាម​នៅ​ជុំវិញរន្ធ​គូទ និង​​ក្រោម​រន្ធ​គូទ (Lower rectum area) មានការ​ហើម និង​រីក​ធំ។ ជំងឺ​ឫសដូង​បាត អាច​បណ្ដាល​ឲ្យ​រមាស់ ស្កៀប ឈឺ និង​ហូរ​ឈាម​នៅ​ពេល​បន្ទោបង់​លាមក។ ពេលក្មេងមាន​ជំងឺ​ឫសដូង​បាត ប៉ាម៉ាក់​អាចសម្គាល់​ឃើញ​មាន​ឈាម​ក្នុង​លាមក ឬ​ចាន​បង្គន់ ក្រោយ​ក្មេង​បត់ជើង​ធំ​រួច។ ករណីឫសដូងបាត ប្រភេទ​ស្រាល គឺ​អាច​ព្យាបាល​នៅ​ផ្ទះ​បាន តែ​បើ​ករណី​ធ្ងន់​វិញ ដាច់​ខាត​ត្រូវ​តែ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ព្យាបាល មាន​ទាំង​ប្រើ​ថ្នាំ និង​ឫសដូង​បាត​តែ​ម្តង។ ២- ព្យាបាល​ជំងឺ​ឫសដូង​បាតលើ​​ក្មេង​ដោយ​វិធី​ណា? មាន​វិធី​ព្យាបាល​ជំងឺ​ឫសដូង​បាតចំពោះ​ក្មេងៗ បែប​សាមញ្ញដូចជា៖ – ទឹក​ក្ដៅ​ឧណ្ហ​ៗ – ម៉ាស៊ីន​ផ្លុំ​សក់ – កំណាត់​ទន់ ឫ​ក្រដាស​បន្ទប់​ទឹក​សើម – បង់​រុំ​ត្រជាក់ – ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ (ថ្នាំ Acetaminophen) – […]


បញ្ហាសុខភាពកុមារផ្សេងទៀត

តិចនិកជួយម៉ាក់ៗរវល់មើលកូនផង ធ្វើការផង អាចរស់នៅដោយសប្បាយចិត្ត

ចំពោះ​ស្រីៗ​មាន​កូន បើ​នៅតែ​ផ្ទះ​មើល​កូន​ច្បាស់​ជា​អផ្សុក​ខ្លាំង ប៉ុន្តែ​បើ​ធ្វើ​ការ​វិញ ក៏​គេច​មិន​ផុត​ពីស្ត្រេសមិន​ខាន គិត​ការងារ​ផង មើល​កូន​ផង រកពេល​សម្រាក​គ្មាន​ទេ​មើល​ទៅ។ យ៉ាងណា មិន​មែន​មើល​ថែ​កូន ត្រូវ​តែ​បោះបង់​ការងារ​ចោល​ទេ ព្រោះ​អាច​ពាក់ព័ន្ធ​បញ្ហា​ហិរញ្ញវត្ថុ​គ្រួសារ នាំ​វិបត្តិ​ផ្លូវចិត្ត​កាន់តែ​ធ្ងន់ធ្ងរ​មិន​ខាន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​តិចនិក​ខ្លះ ជួយ​គ្នា​យើង​រវល់​មើល​កូនផង ធ្វើ​ការ​ផង អាច​រស់​នៅ​ដោយ​សប្បាយ​ចិត្ត។ ១- រៀប​ចំ​របប​អាហាររហ័សប៉ុន្តែ​​ផ្ដល់​សុខភាព​ល្អ ចម្អិន​អាហារ​មួយ​ឆ្នាំង ត្រូវ​ការ​ពេល​វេលា​ច្រើន ទាំង​ការ​រៀប​ចំ​សត្វ បន្លែ គ្រឿង​ផ្សំ​ ទើប​អាច​សម្រេច​ជា​ម្ហូន​សម្រាប់​ញ៉ាំ​បាន។ ហេតុ​នេះ យើង​អាច​ធ្វើ​អាហារ​ទុក​ជាស្រេច មិន​ចាំ​ទាល់​តែ​ដល់​ម៉ោង​ញ៉ាំ​ចាំ​ចម្អិន​ទេ អាច​ធ្វើ​មុខ​ពេល​ចេញ​ទៅ​ធ្វើ​ការ ហើយ​ពេល​​ត្រលប់​មក​វិញ​ គឺ​​មាន​អាហារជាស្រេច​ទៅហើយ រីឯ​ទឹក​ជ្រលក់​ផ្សេងៗ អាច​ធ្វើទុក​​​ជា​មុនឲ្យ​ហើយ​ ​ល្អ​ច្រក​ដប​ស្រេច រក្សា​ទុកក្នុង​ទូទឹកកក កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ពេល​ត្រឡប់​មក​ពី​ធ្វើ​ការ​។​ ២- រក្សា​អនាម័យ ឲ្យ​កូនយល់​នូវ​សារៈសំខាន់​នៃ​ការ​ស្រឡាញ់​ និង​​ថែទាំ​ខ្លួនឲ្យ​បាន​ត្រឹម​ត្រូវ រក្សា​រាង​កាយ​កូន​ឲ្យបាន​ស្អាត និង​មាន​អនាម័យ​ជានិច្ច បែប​នេះ យើង​ក៏មិន​មាន​អារម្មណ៍​ធុញ​ទ្រាន់ ពេល​ត្រឡប់​ពី​ធ្វើ​ការ ឃើញ​កូន​កខ្វក់​នោះ​ដែរ​។​ ៣- រៀប​ចំ​​កាល​វិភាគ​អ្វី​គ្រប់​យ៉ាង​ទាំង​អស់ កត់​ត្រា​គ្រប់​រឿង​ និង​កិច្ច​ការដែល​ត្រូវ​ធ្វើ​ ទាំង​កិច្ច​ការ​ក្នុង​ផ្ទះ និង​កន្លែ​ងធ្វើ​ការ បែប​នេះ ធ្វើ​ឲ្យ​យើង​មិន​ភ័ន្ត​ច្រឡំ ឬ​ធ្វើ​កិច្ច​ការ​មិន​ត្រូវ​ពេល​វេលា​នោះ​ដែរ។ សំខាន់​ជាង​នេះ​ ត្រូវ​មាន​ភាព​ចេះ​បត់​បែន​តាម​កាលៈទេសៈ​ ជា​មួយ​នឹង​កិច្ច​ការជា​ទម្លាប់​ប្រចាំ​ថ្ងៃ ហើយ​កំណត់​ត្រា​ទាំង​នោះ​ នឹង​ជួយ​ត្រួស​ត្រាយ​ផ្លូវ​យើង​ឲ្យ​បំពេញ​កិច្ច​ការ​ងារទាំង​នេះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងពុលអាហារ មានរោគសញ្ញាម៉េច? គួរជួយដោយរបៀបណា?

ប៉ាម៉ាក់ គួរ​តែ​ប្រយ័ត្ន​​បន្តិច ពិសេស​ចំពោះ​ក្មេង​តូចៗ ព្រោះ​ងាយ​មាន​បញ្ហា​សុខភាព ទាមទារ​ការ​សង្គ្រោះ​ភ្លាមៗ ពិសេស​ពុល​អាហារ​លើ​ក្មេងៗ ឧស្សាហ៍​កើត​មាន​ណាស់ ដែល​ជា​បញ្ហា​មួយ​អាច​​ប៉ះ​ពាល់​ក្រពះ​ពោះវៀន​ក្មេង​បាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពាក់ព័ន្ធ​អាការៈ​ពុល​អាហារ​លើ​ក្មេងៗ ក៏​ដូច​ជា​វិធី​ដោះ​ស្រាយឲ្យ​គ្នា​យើង​បាន​ដឹង។ ១- អ្វី​ជា​ការ​ពុល​អាហារ​លើ​កុមារ? អាការៈ​ពុល​អាហារ កើត​ឡើង​ពេល​អាហារ ឬ​ទឹក​មាន​ភាព​ប្រឡាក់​ប្រលូក កខ្វក់ លាយ​ឡំ​ជា​មួយ​ពពួក​មេរោគ ជាតិ​ពុល ឬ​ជាតិ​គីមី ហើយ​ត្រូវ​ក្មេង​ញ៉ាំ ឬផឹក។ ពេល​គិត​ដល់​រឿង​ពុល​អាហារ តាម​ធម្មតា​យើង នឹង​គិត​ដល់​ការ​រលាក​ក្រពះ​ពោះ​វៀន ដែល​ករណី​ខ្លះ​ជា​ការ​បង្ក​រោគ​នៅ​ពោះវៀន (ពោះ​វៀន​តូច) បង្ក​នូវ​ឲ្យ​រាក​រូស​ និង​ក្អួត​ចង្អោរ។ យ៉ាង​ណា ពេល​ខ្លះ​រោគ​សញ្ញា ឬ​បញ្ហា​ដទៃ​ទៀត ដូចជា​ចង្អោរ និង​ឈឺ​រមួល​ក្នុង​ពោះ អាច​កើត​ចេញ​ពី​ញ៉ាំ​អាហារ​កខ្វក់​ដូច​គ្នា។ ២- ក្មេង​ពុល​អាហារ​មាន​រោគសញ្ញា​ម៉េច​ខ្លះ? នៅ​ពេល​ក្មេង​មាន​បញ្ហា​ពុល​អាហារ អាច​នឹង​បង្ហាញ​អាការៈ​មួយ​ចំនួន​ដូច​ជា៖ – មាន​អារម្មណ៍​ឈឺ​ក្នុង​ពោះ – មាន​អារម្មណ៍​ចង់​ក្អួត ចង្អោរ ឬ​ក្អួត​តែ​ម្តង – រាក​រូស ចូល​បង្គន់​ញឹក​ញាប់ – គ្រុនក្តៅ បែក​ញើស​ច្រើន – មាន​ឈាម​នៅ​ក្នុង​លាមក។ ៣- ព្យាបាល​ក្មេង​ពុល​អាហារ​ដោយ​វិធី​ណា? ពេទ្យ​នឹង​សួរ​អំពី​អាហារ​ក្មេង​បាន​ញ៉ាំ​មុន​នឹង​មាន​បញ្ហា​កើត​ឡើង និង​ពេល​ណា​រោគ​សញ្ញា​ចាប់​ផ្តើម។ ពេទ្យ​នឹង​ពិនិត្យ ធ្វើ​តេស្ត​មួយ​​ចំនួន ដូច​ជា​យកសំណាក​ឈាម លាមក ឬ​ទឹកនោម ផ្ញើ​ទៅ​កាន់​មន្ទីរ​ពិសោធ​ដើម្បី​ធ្វើ​ការ​វិភាគ។ ករណី​នេះ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ