សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ចូលដល់រដូវក្តៅ ប៉ាម៉ាក់គួរថែទាំអាអូនបែបណាល្អ?

នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ ទារក​ និង​កុមារ​តូច​ៗ មិនងាយ​បែក​ញើស​ខ្លាំង​ដូច​មនុស្ស​ពេញ​វ័យ​ទេ ដែលកត្តានេះ​អាច​ធ្វើ​ឲ្យ​ក្មេង​ប្រឈម​ហានិភ័យ​ក្នុង​ការ​​ឡើង​កម្តៅ​ខ្លាំង។ ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​យ៉ាង​ម៉េច​ពេល​ស្ថិត​ក្នុង​អាកាសធាតុ​ក្តៅ? ប៉ា​ម៉ាក់​គួរ​ឱ្យ​កូន​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​។ សម្រាប់​ទារក​អាយុ​ក្រោម​៦​ខែ ម៉ាក់​គួរ​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ​ ប៉ុន្តែ​បើ​អូន​អាយុ​ចាប់​ពី​៦​ខែ​ឡើង​ទៅ យើង​អាច​បន្ថែម​ទឹក​ឆ្អិន​នៅ​ចន្លោះពេលបំបៅ​ដោះកូន។ បន្ថែម​ពី​នេះ​ គួរ​ស្លៀក​សំលៀក​បំពាក់​ស្តើង​ និង​រលុង​ឱ្យ​កូន ក៏​ដូចជា​ជៀសវាង​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ។ ធ្វើ​ម៉េច​ដឹង​ថា​ទារក​ក្តៅ​ខ្លាំង? ដើម្បី​ដឹង​ថា​រាងកាយ​អាអូន​ក្តៅ​ឬ​អត់​ ប៉ា​ម៉ាក់​គួរ​ដាក់​​ដៃ​នៅ​លើ​ទ្រូង ឬ​ខ្នង​របស់​កូន​ ពីព្រោះ​ថា​បរិវេណ​នេះ ធ្វើ​ឱ្យ​យើង​ងាយ​ដឹង​ថា​កូន​ក្តៅ ជាង​ដៃ​ ឬ​ជើង​អា​អូន ពីព្រោះ​ជា​ទូទៅ ដៃ ឬ​ជើង​មាន​សីតុណ្ហភាព​ត្រជាក់​ជាង​រាងកាយ​របស់​ពួក​គេ។ [embed-health-tool-baby-poop-tool] ធ្វើ​ម៉េច​ដឹង​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់? សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់​ គឺ​នៅ​ពេល​ដែល​​ប៉ា​ម៉ាក់​ផ្លាស់ប្តូរ​ខោ​ទឹក​នោម​ឱ្យ​កូន​ចន្លោះ​ពី​៦ ទៅ​៨​ខោ​ នៅ​ក្នុង​រយៈពេល​២៤​ម៉ោង ដែលមានន័យថា កូន​មាន​ជាតិទឹកគ្រប់គ្រាន់សម្រាប់​បញ្ចេញ​ចោល។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! សញ្ញា​បញ្ជាក់​ថា​កូន​មាន​បញ្ហា​ស្រ្តេស​ដោយ​សារ​កម្តៅ អស់​កម្លាំង ឬ​រញ៉ាំរញ៉ូវ ស្បែក​ស្ងួត និង​ក្តៅ​ បែក​ញើស​ច្រើន បរិមាណ​នៃ​ការ​បែក​ញើស​ថយ​ចុះ នៅ​ពេល​ដែល​ស្រ្តេស​ដោយ​សារ​កម្តៅ​វិវត្តន៍​ទៅ​ជា​ការ​សន្លប់​ដោយ​សារ​កម្តៅ។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បន្ថយ​កម្តៅ​កូន​ ដោយ​ឱ្យ​កូន​ងូត​ទឹក​ក្តៅ​ឥណ្ហ​ៗ​ឱ្យ​បាន​ញឹកញាប់​ ប៉ុន្តែ​កុំ​ប្រើ​ទឹក​ត្រជាក់​ឱ្យ​សោះ! ចំណុចសំខាន់ នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ […]

ស្វែងរក សុខភាពកុមារ

រោគសញ្ញាទូទៅ

គ្រោះ​ថ្នាក់ណាស់ ពេលកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹកខ្យងខ្ចៅ ឬជន្លេន​ឱ្យងូត

នៅពេលដែល​កូន​ក្មេង​កើត​ស្អូច ឬ​អុត​ស្វាយ ចាស់ៗ​តែង​តែ​ទម្លាប់​តៗ​គ្នា​ឲ្យ​ងូតទឹក​ត្រាំ​ដើម​រុក្ខជាតិ និង​​មាន​ដាក់​ខ្ចៅ​ខ្យង​ឲ្យ​បាន​ញឹក​ញាប់ ឬទឹកដូងលាយនឹងជន្លេន ដើម្បី​ឲ្យ​ជំងឺឆាប់​ជា ស្នាម​កន្ទួល​ក្រហមៗ​ឆាប់​បាត់​ទៅ​វិញ។ ទាំង​នេះ​គ្រាន់​តែ​ជា​ជំនឿ​បុរាណ ធ្វើ​តៗ​គ្នា​ប៉ុណ្ណោះៗ ជំងឺ​ស្អូច ឬ​អុត​ស្វាយ មិន​អាច​ជា​ទៅ​វិញ​ដោយ​ការ​ងូត​ទឹក​ត្រាំ​ពី​រុក្ខជាតិ​ខ្យង​ខ្ចៅ​នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ជំងឺ​មិន​ត្រឹម​តែ​មិន​ជា​នោះ​ទេ វា​ថែម​ទាំង​បង្ក​ការ​ឆ្លង​រោគ​ចូល​ទៅ​ក្នុង​ខ្លួន​តាម​រយៈ​ស្បែក ឬ​មុខ​បួស​ទៀត។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក ជំងឺ​ស្អូច ឬ​អុត​ស្វាយ ជា​ជំងឺ​ឆ្លង​ដែល​បង្ក​ឡើង​ដោយ​វីរុស យើង​អាច​ការពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូន​តាំង​ពី​នៅ​តូច។ ចំពោះ​វិធី​ព្យាបាល​ដោយ​ត្រឹម​ត្រូវ គ្រូពេទ្យ​​នឹង​​ព្យាបាល​​ទៅ​​តាម​​រោគ​​សញ្ញា​​នៃ​​ជំងឺ​​នីមួយៗ បើ​កូន​ក្មេង​កើត​ជំងឺ​នេះ​ក្តៅ​ខ្លួន ពេទ្យ​នឹងឲ្យ​ថ្នាំ​បញ្ចុះ​កម្តៅ បើក្អួត ឬ​ខ្វះ​ជាតិ​ទឹក​ខ្លាំង​នោះ​នឹង​​មាន​​ការ​បញ្ចូល​ជាតិ​ទឹក​តាម​សរសៃ (​ចាក់​សេរ៉ូម)ដើម្បី​បំពេញ​ជាតិ​ទឹក​ឡើង​វិញ​ទៅ​តាម​កម្រិត និង​ស្ថានភាព​ទូទៅ​របស់ក្មេង។ រយៈពេល​​នេះ​​ម៉ាក់ប៉ាត្រូវ​ឲ្យ​កូន​សម្រាក​ឲ្យ​បាន​ច្រើន​ មិនត្រូវ​ឲ្យ​ធ្វើ​សកម្មភាព​ច្រើនឡើយ។ [embed-health-tool-child-growth-chart] ក្នុង​ករណី​កូន​តូច​នៅ​ម៉ឹមដោះ ម៉ាក់​ត្រូវ​ឲ្យ​បៅ​ឲ្យ​ច្រើន នោះ​ជំងឺ​ទាំង​នេះ​នឹង​ជា​វិញ​ក្នុង​រយៈពេល ៥-៧ ថ្ងៃ មិន​មែន​ជា​ដោយ​សារ​ការ​ងូត ឬ​ត្រាំ​ទឹក​ដែល​មាន​ដាក់​ស្លឹក​រុក្ខជាតិ និង​ខ្យង​ខ្ចៅ​នោះ​ទេ៕ ចំណុចសំខាន់ នៅពេលដែល​កូន​ក្មេង​កើត​ស្អូច ឬ​អុត​ស្វាយ ចាស់ៗ​តែង​តែ​ទម្លាប់​តៗ​គ្នា​ឲ្យ​ងូតទឹក​ត្រាំ​ដើម​រុក្ខជាតិ និង​​មាន​ដាក់​ខ្ចៅ​ខ្យង​ឲ្យ​បាន​ញឹក​ញាប់ ឬទឹកដូងលាយនឹងជន្លេន ដើម្បី​ឲ្យ​ជំងឺឆាប់​ជា ស្នាម​កន្ទួល​ក្រហមៗ​ឆាប់​បាត់​ទៅ​វិញ។ ទាំង​នេះ​គ្រាន់​តែ​ជា​ជំនឿ​បុរាណ ធ្វើ​តៗ​គ្នា​ប៉ុណ្ណោះៗ ជំងឺ​ស្អូច ឬ​អុត​ស្វាយ មិន​អាច​ជា​ទៅ​វិញ​ដោយ​ការ​ងូត​ទឹក​ត្រាំ​ពី​រុក្ខជាតិ​ខ្យង​ខ្ចៅ​នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ផល​​ប៉ះពាល់​​ពី​​ការ​​ច្របាច់​​ក្បាល​ដោះ​​ទារក ម៉ាក់​ៗ​​គ្រប់​​រូប​​គួរ​​យល់​​ដឹង និង​​ចៀស​វាង

ជំនឿ​របស់​ចាស់​ៗ​សម័យ​មុន គឺ​ឲ្យ​តែ​ទារក​ទើប​នឹង​កើត ត្រូវ​ច្របាច់​ក្បាលដោះកូន​ឲ្យ​ចេញ​គ្រាប់​ ចៀសវាង​ពេល​ធំ​ទៅ​ដោះ​ប្រែ​ជា​ធំ​រយីករយាក ឬ​កើត​ជំងឺ​ផ្សេង​ៗ​នៅ​កន្លែង​នោះ ហើយ​មិន​ថា​ជា​កូន​ប្រុស ឬ​ស្រី​ឡើយ​ឲ្យតែ​កើត​មក​ ​ត្រូវ​ធ្វើ​បែប​នេះ​ភ្លាម។ ទង្វើ​ធ្វើ​បែប​នេះ ​គ្រូពេទ្យ​ថាជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​អាច​ធ្វើឲ្យ​ទារក​មាន​ឆ្លង​មេរោគ និង​បង្ក​ទៅ​ជា​ដំបៅ​ធ្ងន់ធ្ងរ​បាននិងឈានរហូតដល់វះកាត់ជាដើម។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ទាំងអស់​គួរតែ​បោះចោល​ទម្លាប់​ចាស់​បុរាណ​នោះ​ទៅ ព្រោះ​ពេល​កូន​ឆ្លង​រោគ​ហើយ​អាច​បង្ក​ទៅ​ជា​​ដំបៅក្លាយរោគនិងខ្ទុះបាន។ លោក​ក៏​បាន​បន្ត​ទៀត​ថា ការ​ច្របាច់​ក្បាលដោះ​កូន ប្រៀប​ដូចជា​នាំ​មេរោគ​ឲ្យ​កូន​ដែរដោយសារមានការដាច់រលាត់ស្បែក ព្រោះ​បើ​ដៃ​មិន​ស្អាត មេរោគ​នឹង​ជ្រៀត​ចូល​ទៅ​ភ្លាម ហើយ​បើ​ទោះ​ជា​ដៃ​លាង​សម្អាត ក៏​មេរោគអាច​ចូល​តាម​ធូលី ខ្យល់ ឬ​សម្លៀកបំពាក់​កូន​កកិត​ប៉ះ​ចុះឡើង​នៅ​កន្លែង​នោះ។ នៅ​ពេលក្បាល​ដោះ​កូន​ឆ្លង​មេរោគ វា​មាន​រោគសញ្ញា​ដូចជា ហើម ឡើង​ក្រហម មាន​ខ្ទុះ និង​ក្ដៅ​ខ្លួន​ជាដើម ដូចនេះ​ប្រសិនបើ​ឃើញ​កូន​មាន​ដោះ​ធំ មិន​ចាំបាច់​ទៅ​ភ័យ​ព្រួយ​អ្វី​ឡើយ។ ជា​ធម្មតា​កូន​ដែល​ថ្លោស ដោះ​ក៏​ធំ​ដែរ ព្រោះ​តែ​មាន​សាច់​ច្រើន។ ជា​ចុងក្រោយ​លោក​វេជ្ជបណ្ឌិត​ក៏​បាន​ផ្ដល់​ដំបូន្មាន​ថា សម្រាប់​អ្នក​ដែល​មាន​កូន ហើយ​ធ្លាប់ច្របាច់​ក៏​មិន​បាច់​ភ័យ​ខ្លាច​ថា​ពេល​ធំ​ទៅ​កូន​អាច​កើត​ជំងឺ​ផ្សេង​នៅ​ដោះ​ដែរ ព្រោះ​ក្រោយ​ព្យាបាល​ជា វា​មិន​អាច​មាន​រហូត​ដល់​ធំ​ទេ។ អត្ថបទពាក់ព័ន្ធ៖កំហុស​ឆ្គង ៣ យ៉ាង​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ម៉ាក់ប៉ា​មិនសូវ​ចាប់​អារម្មណ៍ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

អ្នក​លេង​ហ្គេម​​គួរ​តាម​ដាន!​ WHO ​ចាត់​ទុក​ការ​ញៀន​​ហ្គេម​​ជា​វិបត្តិ​​ត្រូវ​ដោះស្រាយ

ហ្គេម​ជា​​ការ​កម្សាន្ត ​ហើយ​មិន​ថា​អ្នក​លេង​ហ្គេម ឬ​មិន​លេង នៅ​តែ​ដឹង​ថា​​ចំណាយ​ពេល​​លើ​វា​​ជ្រុល​ពេក នឹង​ប៉ះ​ពាល់​ការ​សិក្សា ការងារ ឬ​រហូត​ពេល​ខ្លះ​លែង​ខ្វល់​​ពី​អ្នក​ក្បែរ​ខ្លួន។ ​បញ្ហា​នេះ អង្គការ​សុខភាព​ពិភព​លោក​ (WHO) កាល​ពីថ្ងៃ​ទី​ ២៥ ខែ​ឧសភា​ ២០១៩ កំពុង​ឈាន​ដល់​ការ​​ពិចារណារ​សម្រេច​ចាត់​ចូល​ការ​លេង​ហ្គេម​​ជា​វិបត្តិ​ត្រូវ​ដោះ​ស្រាយ។ បើ​តាម​វិប​សាយ​ WHO ថា កិច្ចពិភាក្សា​​សម្រេច​ផ្លូវ​ការ​​រៀប​ចំ​ដោយ​សន្និបាត​អង្គការ​នេះ នា​ទី​ក្រុង ហ្សឺណែវ​​ប្រទេស​ស្វីស ដោយ​មាន​ការ​ចូល​រួម​ពី​បណ្តា​អ្នក​ជំនាញ​សុខភាព មន្ត្រី​ប្រតិភូ​​នៃ​បណ្តា​ប្រទេស​សមាជិក​ WHO ព្រម​ទាំង​តំណាង​ធំៗ​​នៃ​​បណ្តា​ក្រុមហ៊ុន​ឧស្សាហកម្ម​ហ្គេម​មកចូល​រួម​ផង។ មក​ទល់​ពេល​នេះ​ កិច្ច​ពិភាក្សា​កំពុង​ស្ថិត​នៅ​ដំណាក់​កាល​ពិភាក្សា​សម្រេច តែ​យ៉ាង​ណា​គួរ​រំឭក​ដែរ​​ថា កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ WHO បាន​ចាត់​ទុក​​ថា​ការ​លេង​ហ្គេម​គឺ​ជា​វិបត្តិ​រួច​ទៅ​ហើយ នា​ឱកាស​សន្និសីទ​អន្តរ​ជាតិ​​លើក​ទី​១១ សើ​រើ​ពិនិត្យ​ចំណាត់​ថ្នាក់​ជំងឺ​​ធ្វើ​ឡើង​ជា​ប្រចាំ​ឆ្នាំ ប៉ុន្តែនា​អំឡុង​ពេល​នោះ​​​ដោយ​មាន​ការ​​សំណូម​ពរ​របស់លោក Stanely Pierre-Louis ដែល​ជា​តំណាង​ឲ្យ​សមាគម​ឧស្សាហកម្ម​ហ្គេម ឲ្យ​មាន​ការ​ពិភាក្សា​ពិនិត្យ​សម្រេច​​​ពី​អ្នក​ជំនាញ​សុខភាព ជា​បន្ត​បន្ទាប់​ ទើប​ការ​ពិភាក្សា​បាន​បន្ត​ធ្វើ​នា​​ឆ្នាំ​២០១៩​នេះ​។ តាម​អ្នក​ជំនាញ​សុខភាព​របស់​ WHO​ បាន​អះ​អាង​ សកម្មភាព​លេង​ហ្គេមដែល​ក្លាយ​ជា​ទម្លាប់ នឹង​បង្ក​ជា​វិបត្តិ​ ដោយ​សារ​​ការ​លេង​ធ្វើ​​​ឲ្យ​មនុស្ស​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅ​លើ​ហ្គេម ដោយ​ឡែក​ចំណាប់​អារម្មណ៍​លើ​សកម្មភាព​ប្រចាំ​ថ្ងៃ​នឹង​ធ្លាក់​ចុះ ក្នុង​នោះ​រួម​មាន​​​ ការ​​សិក្សា ការ​ចូល​រួម​ជា​មួយ​គ្រួសារ ការងារ រួម​ទាំង​ផល​អវិជ្ជមាន​លើ​អាកប្បកិរិយា​អ្នក​លេង​ហ្គេម​ ផង​ដែរ​ ក្នុង​ករណី​​​មាន​ទម្លាប់​នៃ​ការ​លេង​ហ្គេម​បន្ត​ជាប់​រហូត​​​​ក្នុង​រយៈ​ពេល​១​ឆ្នាំ​ ដែល​ចាត់​ទុក​​ថា​ជា​ការ​ញៀន​ហ្គេម Video Game Addiction […]


ថ្នាំបង្ការ

ថៃ ផ្ដល់​​វ៉ាក់សាំងការពារ​ជំងឺរាក​​​ឲ្យ​​ទារក​នៅ​ឆ្នាំ​ក្រោយ

ក្រោយ​សាកល្បង​ជោគជ័យ អាជ្ញាធរ​ថៃសម្រេច​ផ្ដល់​វ៉ាក់សាំង​ប្រភេទ​ថ្មី Rotavirus ដល់​ទារក នៅ​ឆ្នាំ​ក្រោយ។ លោក Thawee Chotipittayasunon សមាជិក​ក្រុមប្រឹក្សា​ជាតិ​វ៉ាក់សាំង បញ្ជាក់​ថា គម្រោង​ផ្ដល់​វ៉ាក់សាំង Rotavirus ដល់​ទារក នឹង​ចាប់ផ្ដើមអនុវត្តនៅ​ឆ្នាំ​២០២០ ក្រោយ​ការ​សាកល្បង​ជោគជ័យ នៅ​តាម​ខេត្ត​ជាច្រើន។ វ៉ាក់សាំង​នេះ ផ្ដល់​ឲ្យ​ទារក ចំនួន ៣ដង ដោយ​លើកទី១ ពេល​ទារក​អាយុ ២​ខែ លើក​ទី២ ពេល​ទារក​អាយុ ៤​ខែ និង​លើក​ទី៣ ពេល​ទារក​អាយុ ៦​ខែ។ វ៉ាក់សាំង​នេះ សម្រាប់​បង្ការ​ការ​ឆ្លងមេរោគ Rotavirus ដែលបង្ក​ឲ្យ​មាន​រលាក​ខ្លាំង នៃ​ផ្នែកពោះវៀន​ខាង​លើ ដោយ​បង្ហាញ​រោគសញ្ញា ដូចជា​រាក ក្អួត និង​ខ្វះជាតិ​ទឹក។ មេរោគ Rotavirus អាច​ឆ្លង​តាមរយៈ​ការ​ប៉ះពាល់​​ជាមួយ​អ្នក​ឆ្លង​មេរោគ​នេះ។ ក្មេងៗ ភាគច្រើន ឆ្លងមេរោគ​នេះតាមរយៈ​ប្រដាប់ប្រដា​លេង​មិន​ស្អាត និង​អាហារ​ផ្ទុក​សារធាតុ​មិន​ល្អ។ នៅ​ឆ្នាំ២០១៧ ពលរដ្ឋ​ថៃ ប្រមាណ ១​លាន​នាក់ ឆ្លងមេរោគ​នេះ ដោយ​ស្លាប់ ៤​នាក់ ហើយ​មាន ៣​នាក់​ជា​កុមារ។ ក្រុមប្រឹក្សា​ជាតិ​វ៉ាក់សាំង​ថៃ នៅ​មាន​មហិច្ឆតា ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​រលាក​សួត (IPD) […]


បញ្ហាសុខភាពកុមារផ្សេងទៀត

អាមេរិក បង្កើត App ទូរស័ព្ទ ពិនិត្យ​បញ្ហា​ត្រចៀក​​ក្មេងៗ

ជាទូទៅ បញ្ហា ឬរោគសញ្ញា​ជំងឺ​នៅ​ក្នុង​ត្រចៀក​ក្មេងៗ មិន​ងាយ​ប្រទះ​ឃើញ​នោះទេ ទាល់តែ​ទៅ​ជួបពេទ្យ​កុមារ ដើម្បី​ពិនិត្យ​ផ្នែក​ខាងក្នុង​ក្រដាស​ត្រចៀក​តែម្ដង ថាតើ​មាន​ការ​រលាក ទឹក​ក្នុង​ត្រចៀក ឬបញ្ហា​ផ្សេងៗទៀត។ តែ​តិច​ទៀត ម៉ាក់ប៉ាអាច​ពិនិត្យ​មើល​បញ្ហា​ទាំង​នេះ​ក្នុង​ត្រចៀក​របស់​កូនៗ​បាន ដោយ​គ្រាន់តែ​ប្រើ​កម្មវិធី​ទូរស័ព្ទ (App) របស់​​អាមេរិក។ ក្រុម​វិស្វករ និង​វេជ្ជបណ្ឌិត នៅ​សាកលវិទ្យាល័យ Washington របស់​អាមេរិក បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ សម្រាប់​ពិនិត្យ​លើ​សូរសំឡេងចេញពី​ត្រចៀក។ ជាដំបូង យើង​កាត់​ក្រដាស និង​មូរ​វា​ដាក់​ចូល​ក្នុង​រន្ធ​ត្រចៀក ហើយ​ថត​សំឡេង​ដោយ​ដាក់ចុងក្រដាស​ម្ខាងទៀត​នៅ​ជុំវិញប្រដាប់​ស្រូប​សំឡេង និង Speaker របស់​ទូរស័ព្ទ។ ពេល​នោះ ប្រដាប់​ស្រូបសំឡេង នឹង​ចាប់ថត​រលក​សំឡេង​ចេញមក​ពី​ក្រដាស​ត្រចៀក។ បន្ទាប់​មក កម្មវិធី​ទូរស័ព្ទ នឹង​វិភាគ​លើ​សំឡេង​​ញ័រ (អេកូ) ចេញពី​ក្រដាស​ត្រចៀក ដោយ​សារធាតុ​រាវ​មាន​មេរោគ (Pus) និង​សារធាតុ​រាវ​គ្មាន​មេរោគ ផ្លាស់ប្ដូរ​ចលនា​របស់​ក្រដាស​ត្រចៀក និង​ធ្វើឲ្យ​ប្រែប្រួល​សូរសំឡេង។ ក្រោយ​ថត និង​វិភាគ​សំឡេងចេញពី​ត្រចៀក​ហើយ កម្មវិធី​ទូរស័ព្ទ នឹង​ចេញ​ជា​អត្ថបទ​មួយ ប្រាប់​ថា សារធាតុរាវ​មាន​ក្នុង​ត្រចៀក បង្ក​ឲ្យ​រលាក ឬ​រោគសញ្ញា​ផ្សេង​ទៀតនៃ​ជំងឺ។ អ្នក​ស្រាវជ្រាវ តេស្ដ​សាកល្បង​កម្មវិធី​នេះ លើ​ត្រចៀក​ចំនួន ៩៨ របស់​កុមារ​អាយុ លើស ១៨​ខែ ដែល​បាន​ទៅវះកាត់​នៅ​មន្ទីរពេទ្យ​កុមារ Seattle […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ស្តាប់​ហេតុផល​នេះ ស្រីៗ​អាច​លែង​ចង់​នៅ​តែ​ផ្ទះ​មើល​កូន​ទៀត​ហើយ!

សម័យ​មុន ឲ្យ​តែ​មាន​កូន​រួច​ស្រីៗ​ភាគ​ច្រើន​ត្រូវ​សម្រេច​ចិត្ត​បោះ​បង់​ការងារ​ចោល ដើម្បី​ទុក​ពេល​វេលា​ឲ្យ​បាន​ច្រើន​ដើ​ម្បី​ថែ​ទាំ​កូនៗ ណា​មួយ​មិន​ចង់​ស្មុគ​ស្មាញ​រឿង​ការងារ​ផ្ទះ​ផង រឿង​នៅ​កន្លែង​ធ្វើ​ការ​ផង។ ប៉ុន្តែ​គំនិត​ចាស់​គំរឹល​នេះ ត្រូវ​បាន​គេ​បោះ​បង់​ចោល​យូរ​ហើយ ព្រោះ​ការ​សិក្សា​ថ្មី​រក​ឃើញ​ថា ធ្វើ​ការ​​ក្រៅ​ម៉ោង​អំឡុង​ពេលថែ​ទាំង​កូន​តូច ធ្វើ​ឲ្យ​ម៉ាក់ៗ​សប្បាយ​រីក​រាយ​ និង​មាន​សុខភាព​ល្អ។ ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា ម៉ាក់ៗ​ថ្មី​ថ្មោង​កំពុង​ធ្វើ​ការ​ងារ​ក្រៅ​ម៉ោង មាន​​រោគ​សញ្ញា​បញ្ហា​ផ្លូវ​ចិត្ត​កាន់​តែ​តិច​ ដូច​ជា​ ភាព​តាន​តឹង​អារម្មណ៍​ និង​ជំងឺ​បាក់ទឹក​ចិត្ត។ ស្ថាន​ភាព​សុខ​ភាព​ពួក​គាត់​ក៏​ប្រសើរ​ជាង បើ​ធៀប​ទៅ​នឹង​ម៉ាក់ៗ​ដែល​នៅ​តែ​ផ្ទះ​ថែទាំ​កូន។ ១- គុណ​សម្បត្តិ​ពេល​ធ្វើ​ការ​ក្រៅ​ម៉ោង ក្នុង​ការ​ស្រាវ​ជ្រាវ​នៅ​អាមេរិក អ្នក​ជំនាញ​បាន​វិភាគ​ព័ត៌មាន​លើ​ម៉ាក់ៗ​ច្រើន​ជាង​ ១.៣០០​នាក់​ តាមរយៈ​ទិន្នន័យ​ប្រមូល​យក​ដោយ​វិទ្យា​ស្ថាន​ជាតិ​សម្រាប់​សុខ​ភាព​កុមារ​ និង​ការ​អភិវឌ្ឍ​មនុស្សជាតិ ក្នុង​ចេតនា​វាយ​តម្លៃ​ទៅ​លើ​ម៉ាក់ៗ​ទាំង​អស់​ធ្វើ​ការ​ក្រោម ៣២ ម៉ោង​/សប្ដាហ៍ ដូច​គ្នា​ទៅ​នឹង​ម៉ាក់ៗនៅ​តែ​ផ្ទះ ឬ​យ៉ាង​ណា ហើយ​ម៉ាក់ៗ​ធ្វើ​ការ​លើស​ពី ៣២ ម៉ោង​/សប្ដាហ៍ មាន​សុខ​ភាព​ខុស​គ្នា​យ៉ាង​ម៉េច​ខ្លះ? ពិត​ណាស់​ ការងារ​ជួយ​បង្រៀន​យើង​បាន​ច្រើន​ទាំង​ជំនាញ​សង្គម​ និង​ការ​យល់​ដឹង​ថ្មីៗ។ ហេតុ​នេះ ក្នុង​ការ​សិក្សា​ ម៉ាក់ៗ​ធ្វើ​ការ​ងារ​ក្រៅ​ម៉ោង មាន​កម្រិត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ទាប​ជាង​ សុខ​ភាព​ល្អ​ប្រសើរ​ជាង​ និង​អាច​យក​ចិត្ត​ទុក​ដាក់​​ខ្ពស់​ជាង ចំពោះ​កូនៗ ជាង​ម៉ាក់ៗ​នៅ​តែ​ផ្ទះ​ថែ​ទាំ​កូន។ កត្តា​នេះ​អាច​និយាយ​បាន​ថា ការ​ងារ​ជួយ​ឲ្យ​យើង​មិន​ឃ្លាត​ឆ្ងាយ​ពី​សង្គម ទទួល​បាន​បទ​ពិសោធថ្មីៗ ជួយ​សុខភាព​កាន់​តែ​ប្រសើរ។ ក្រៅ​ពី​សង្គម​ យើង​ធ្វើ​ការ​ក្រៅ​ម៉ោង អាច​នឹង​បាន​ផល​ចំណេញ​ច្រើន​ទៀត​ទាំង​ស្ថិរភាព​ហិរញ្ញវត្ថុ​ជាដើម។ ធៀប​ទៅ​នឹង​ម៉ាក់ៗ​ធ្វើ​ការ​ពេញ​ម៉ោង​ ម៉ាក់ៗមាន​ការ​ងារ​ក្រៅ​ម៉ោង កាន់​តែ​មាន​ទំនាស់​តិច​រវាង​ការងារ​ និង​ក្រុម​គ្រួសារ ក៏​ដូច​ជា​មាន​ពេល​វេលា​កាន់​តែ​ច្រើន ដើម្បី​ចូលរួម​កម្មវិធី​សិក្សា​របស់​កូនៗ។ យើង​នៅ​តែ​អាច​ធ្វើ​ការ​ងារ​ផ្ទះ​ […]


រោគសញ្ញាទូទៅ

ម៉ាក់​ប៉ា​គួរ​ស្វែង​យល់ពី​ជំងឺ​ពោះវៀន​ធ្លាក់​ចូល​ពង​ស្វាស​ទារក​ និងរកវិធីព្យាបាលភ្លាមៗ

ម៉ាក់​ប៉ា​​ប្រសិន​បើ​សង្កេត​ឃើញ​ប្រដាប់​ភេទ​កូន​ប្រុស​មាន​សភាព​មិន​ស្មើ ឬ​ឡើង​ប៉ោង​ធំ បណ្ដាល​ឲ្យ​ឈឺចាប់​យំ​ស្រែក​មិន​ឈប់ គួរតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ហើយ​ប្រសិនបើ​គ្រូពេទ្យ​រក​ឃើញ​ថា​មាន​ជំងឺ​ពោះវៀន​ធ្លាក់​ចូល​ពង​ស្វាស ត្រូវ​ស្វែង​រក​វិធី​ព្យាបាល​ភ្លាម។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថាក្មេង​ប្រុស​ៗ​ទាំងអស់​អាច​កើត​មាន​ជំងឺ​នេះ ប៉ុន្តែ​កើត​មាន​ភាគ​ច្រើន​ចំពោះ​ទារក​ទើប​កើតភាគ​ច្រើន​ជាង។ ជា​ធម្មតា​ជំងឺ​ពោះ​វៀន​ធ្លាក់​ចូល​ពងស្វាស​នេះ ពិបាក​សម្គាល់​ណាស់​ពេល​ដំបូង​ៗ ទាល់តែ​កូន​ចេះ​ដើរ​ទើប​អាច​មើល​ដឹង។ ចំពោះ​មូលហេតុ​វិញ ព្រោះ​ដោយសាច់ដុំ​ត្រង់​ពោះ​ខ្សោយ​ធ្វើឲ្យ​ធ្លាក់​ពោះវៀន​ចូល​ទៅ​ក្នុង​ថង់​ពងស្វាស ឯ​​ជញ្ជាំង​ពោះ​មាន​ចន្លោះប្រហោង ទើប​ធ្វើ​ឲ្យ​មាន​ថ្នក់​ក្នុង​ពងស្វាស និង​បណ្ដាល​ទៅ​ជា​ឈឺចាប់​ខ្លាំង ជា​ពិសេស​នៅ​ពេល​ក្អក ឱន ឬ​លើក​របស់របរ​ធ្ងន់​ៗ។ យើង​អាច​ដឹង​ដោយសារ​មាន​សម្ពាធ​ក្នុង​ពោះ​កើត​ឡើង និង​មាន​​ប៉ោង​ឡើង​នៅ​តំបន់​ក្រលៀន​កូន។ [embed-health-tool-baby-poop-tool] ចំពោះ​មូលហេតុ​ខ្លះ​ទៀត ក៏​អាច​បណ្ដាល​ឲ្យ​ពោះវៀន​ធ្លាក់​​ចូល​ក្នុង​ថង់​ពងស្វាស​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​មិន​ច្បាស់លាស់៖ - សម្ពាធ​ក្នុង​ពោះ​កាន់​តែ​ខ្លាំង​ទៅ​ៗ - ជញ្ជាំង​ពោះ​ខាង​មុខ​​ខ្សោយ - ប្រឹងជុះ ឬ​នោម​ពេក - ធ្វើ​សកម្មភាព​អ្វី​មួយ​ខ្លាំង​ពេក - ក្អក ឬ​កណ្ដាស់​រ៉ាំរ៉ៃ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ក្មេងកើត​ជំងឺ​​នេះ​មួយចំនួន​មិន​គ្រោះថ្នាក់​នោះ​ទេ អាច​​​បាត់​​ទៅ​​វិញ​​ដោយ​​ខ្លួន​ឯង​នៅអាយុ ១ឆ្នាំ​ ប៉ុន្តែ​ខ្លះទៀត​​វិវត្ត​ធំ​ៗ​ទៅ​ៗអាចគ្រោះថ្នាក់ដល់​​ជីវិតប្រសិនបើជាមានធ្លាក់ពោះវៀនធ្លាក់ចូលហើយរមួលធ្វើឲ្យកាត់ផ្តាច់សរសៃឈាមចិញ្ចឹម។ ​គ្រូពេទ្យ​រក​ឃើញ​រឿង​នេះ​ធ្ងន់ធ្ងរ នឹង​ណែនាំ​ឲ្យ​វះកាត់។ ប្រសិនបើ​មាន​រោគសញ្ញា​ទាំង​នេះ សូម​ប្រញាប់​យក​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ៖ - មិន​ស្រួល​ក្នុង​ខ្លួន - ក្អួត​ចង្អោរ - ឈឺចាប់​ខ្លាំង - ហើម​ពោះ ឬ​តឹង​ពោះ - ពងស្វាសឡើង​ប៉ោង​ក្រហម ស្លេក ខៀវ​ខ្លាំង - ក្ដៅ​ខ្លួន។ អត្ថបទគួរអាន៖ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា […]


បញ្ហាការលូតលាស់

ឲ្យ​កូនបៀម​ក្បាល​ដោះ​សឹង​រាល់​ថ្ងៃ ធំ​ឡើង​ខូច​ធ្មេញ​​អត់?

ម៉ាក់ប៉ា​ឥឡូវចូលចិត្ត​យក​ក្បាល​ដោះ​ជ័រ​មក​ឲ្យ​កូន​បៀម​ ឬ​លេង ដើម្បី​បន្លប់​ការ​យំ គេង និង​ឃ្លាន​បាន​មួយ​ពេល​ៗ។ តែ​​យើង​​ក៏​តែង​ឃើញ​មាន​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​នឹង​ការ​បៀម​ក្បាល​ដោះ​ជ័រ​របស់​ក្មេងតូច​ដែរថា ​ឧបករណ៍​បែប​នេះអាច​បណ្ដាល​ឲ្យ​ខូច​ធ្មេញ​កូន​ពេល​ធំ​ឡើង។ ចំពោះ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា លោក​មិន​គាំទ្រ ឬ​បដិសេធ​ឡើយ ដោយ​លើក​ឡើង​ថា៖ “ជា​ធម្មតា​ របស់​ដែល​ផលិត​ពី​ប្លាស្ទិក វា​មាន​ជាតិ​អុកស៊ីដង់​ចូល​ទៅ​ក្នុង​ខ្លួន​ក្មេង​ដែរ ព្រោះ​ត្រូវ​ក្ដៅ​ផង ត្រូវ​ភាព​ត្រជាក់​ផង។ មួយ​វិញ​ទៀត របស់​ដែល​ក្មេង​បៀម​នោះ​ស្អាត​អត់ ហើយ​បើ​មិន​ស្អាត​ផង កូន​បៀម​ជាប់​រហូត​អ៊ីចឹង​វា​ប្រាកដ​ជា​មិន​ល្អ​ហើយ”។ វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ត​ថា ពេល​ក្បាលដោះ​ជ័រ​នោះ​មិន​ស្អាត ​វា​ទៅ​ជា​បណ្ដាល​ឲ្យ​រាករូស ព្រោះ​មេរោគ​ចូល​ទៅ​ក្នុង​ខ្លួន។ ប៉ុន្តែ​ បើ​សួរ​ថា​វា​ប៉ះពាល់​ដល់​ធ្មេញ ​អញ្ចាញ​ ឬ​អត់ លោក​មិន​ហ៊ាន​បញ្ជាក់​ឡើយ ព្រោះ​មិន​ទាន់មាន​ឯកសារ​ណា​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់។ ការ​ប្រើ​ក្បាល​ដោះ​នេះ​ទៀត​សោត គួរលាង​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ និង​តាម​បច្ចេកទេស​របស់​វត្ថុ​នោះ ព្រោះ​អាច​បញ្ច្រៀស​បញ្ហា​ឆ្លង​មេរោគ​បាន។ ម្យ៉ាង​ទៀត ​គួរដូរ​តាម​ការ​កំណត់​របស់​ផលិតផលក្នុង​រយៈពេល ៦ ខែ​ម្ដង​ដូច​ដប​ទឹក​ដោះ​គោ​ដែរ។ ចំណែក​បញ្ហា​មួយ​ទៀត ​ប្រសិនបើ​កូន​តូច​មាន​ជំងឺ​ផ្ដាសាយ តឹង​ច្រមុះ គួរ​កុំ​ឲ្យ​កូន​បៀម ព្រោះ​គ្នា​ត្រូវ​ដក​ដង្ហើម​តាម​មាត់​ជំនួស​វិញ ហើយ​បើ​មាត់​ជាប់​បៀម​ អាច​បណ្ដាល​ឲ្យ​កូន​ពិបាក​ដក​ដង្ហើម​បាន។ អត្ថបទ​ពាក់ព័ន្ធ៖ ប្រើ​​ប្រេង​​កូឡាលាប​លើបង្ហើយក្មេង​ទើប​កើត ​អាច​ប៉ះពាល់​ខួរក្បាល​   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ជំងឺប្រព័ន្ធប្រសាទ

មក​ដឹងលម្អិត​ពី​រោគសញ្ញា​​ជំងឺ​រលាកស្រោមខួរ​លើ​កូន​ក្មេង

ជំងឺ​រលាក​ស្រោមខួរ គឹ​ជា​ការ​រលាក​ស្រទាប់​ការពារ​នៅ​ជុំវិញ​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង ដែល​បង្កឡើង​ដោយ​​វីរុស និង​បាក់​តេរី។ កូន​ក្មេង​ងាយ​នឹង​កើត​ជំងឺ​នេះ ព្រោះ​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ពុំអាចទប់ជាមួយនឹងពពួក​វីរុស ឬ​បាក់​តេរី​ទាំង​នោះ​បាន នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ១- រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ស្រោមខួរ ទោះ​​ជា​ជំងឺ​​រលាក​​ស្រោមខួរ​​បង្ក​​ឡើង​​ដោយ​​វីរុស ឬ​​បាក់​តេរីក្តី វា​តែង​លេច​ចេញ​នូវ​រោគ​សញ្ញា​ស្រដៀង​គ្នា​ខាង​ក្រោមនេះ៖ – ក្តៅខ្លួន – យំ​មិន​ឈប់ – ងងុយ​គេង​ខ្លាំង – មិនបៅ ឬញ៉ាំអាហារ – ក្អួត រាករូស – រឹង​ខ្លួន និងក – ឈឺសាច់ដំុ – ឡើងកន្ទួលស្បែក – អស់កម្លាំង – ប្រកាច់។ ២- ផលវិបាកនៃជំងឺរលាកស្រោមខួរ ក្មេង​ដែល​កើត​ជំងឺ​រលាក​ស្រោមខួរ​បង្ក​ដោយ​វីរុស ពុំសូវ​ចោទ​ជា​បញ្ហា​នោះ​ទេ ក្រោយ​ព្យាបាល​រួច​វា​នឹង​ជា​សះស្បើយ​ឡើង​វិញ​យ៉ាង​យូរ ២សប្តាហ៍ ព្រោះ​វីរុស​មិន​អាច​រស់នៅ​ក្នុង​ខ្លួន​មនុស្ស​រយៈពេល​យូរ​ទេ។ ដោយ​ឡែក​ក្មេង​ដែល​កើត​ជំងឺ​ដោយសារ​ពពួកបាក់តេរី ជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ ម៉ាក់ប៉ា​ត្រូវ​តែ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ ព្រោះ​អាច​គ្រោះថ្នាក់​ដល់​ជីវិត ឬ​ខ្សោយ​មុខងារ​ខួរក្បាល ភ្នែក​មើល​មិន​ឃើញ ត្រចៀក​ស្តាប់​មិនសូវ​​ឮ។ ៣- វិធី​បង្ការ​ជំងឺ​រលាក​ស្រោមខួរ ម៉ាក់ប៉ា​អាច​បង្ការ​កូន​មិន​ឲ្យ​ឆ្លង ឬកើត​ជំងឺ​រលាកស្រោមខួរ​បាន ដោយ​យក​កូន​តូច​ទៅ​ចាក់​វ៉ាក់សាំង​ជំងឺ​រលាក​ស្រោមខួរ​ឲ្យ​បាន​គ្រប់​មុខ និង​គ្រប់​ចំនួន​ដែល​តម្រូវ​ឲ្យ​ចាក់ ដែល​រួម​មាន វ៉ាក់សាំង​រលាក​ស្រោមខួរ វ៉ាក់សាំងរលាក​ស្រោមខួរ​ដោយ​ភ្នើម៉ូកូក និងវ៉ាក់សាំងជំងឺ​រលាក​ខួរក្បាល​ជេអ៊ី។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ា ចំណាំ​ទុក កាល​វិភាគ​ចាក់​វ៉ាក់សាំង​អូន​តូច ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


បញ្ហាសុខភាពកុមារផ្សេងទៀត

តិចនិក​ដោះស្រាយ​បញ្ហាកូនដេក​នោម​ដាក់​ពូក

រឿង​ក្មេង​គេង​នោម​ដាក់​ពូក អាច​ចាត់​ទុក​ជារឿង​ធម្មតា ចាស់ៗ​ពី​ដើមជឿថា​ ដោយ​សារ​ទម្លាប់​អាក្រក់​ពី​ប៉ាម៉ាក់បណ្តែត​បណ្តោយ​ បាន​ជាកូន​ខ្ជិល​បែប​នេះ។ ប៉ុន្តែ​ ក្មេងតូចៗ​នោម​ដាក់​ពូក​ពេល​គេង អាច​ជា​បញ្ហា​ហ្សែន ហើយ​នឹង​បាត់​ទៅ​វិញ​នៅ​អាយុ​មួយ។ យ៉ាង​ណា បើ​ដល់​វ័យ​កូន​គួរ​តែ​ឈប់​នោម​ តែបែរ​ជា​​នៅ​បន្ត​នោម ត្រូវ​ស្វែង​រក​ជំនួយ​ និង​តិចនិក​ពិសេសៗ​ដោះ​ស្រាយ​រឿង​នេះ​ហើយ។ ១- ក្មេង​នោម​ដាក់​ពូក​មិន​មែន​ដោយ​សារ​បញ្ហា​សុខភាព ពេល​ខ្លះ​ ការ​នោម​ដាក់​ពូក​ពេល​គេង អាច​ដោយ​សារ​ជំងឺ​ទល់​លាមក​ ឬ​ការ​បង្ក​រោគ​ណា​មួយ។ ត្រូវ​យក​អូនៗ​ទៅ​ជួប​ពេទ្យ ដើម្បី​រក​ឲ្យ​ឃើញ​មូលហេតុ​បង្ក។ ករណី​ក្មេងៗ​នោម​ដាក់​ពូក​ភាគ​ច្រើន គឺ​ស្ថិត​ក្នុង​ស្ថាន​ភាព​នោម​ទាំង​មិន​ដឹង​ខ្លួន មាន​ន័យ​ថា បញ្ហា​មិន​ងាយ​បាត់​ទៅ​វិញ​ឡើយ។ គ្រូពេទ្យ​ជឿ​ថា ស្ថាន​ភាព​នេះ​អាច​បង្ក​ឡើង​ដោយ​ប្លោក​នោម ដែល​មិន​ទាន់​ពេញ​លក្ខណៈ​គ្រប់​គ្រាន់។ បើ​ការ​នោម​ដាក់​គ្រែ​ពេល​គេង ស្រាប់​កើត​មាន​ឡើង​ក្រោយ ទាំងអូនៗ​មិន​នោម​ដាក់​គ្រែ​យូរ​ហើយ​នោះ​ វា​ជា​ការ​នោម​ដោយ​មិន​ដឹង​ខ្លួន បណ្តាល​មក​ពី​កត្តា​អ្វី​មួយ​ផ្សេង។ នោម​ដោយ​មិន​ដឹង​ខ្លួន បណ្តាល​មក​ពី​កត្តា​មួយ​ផ្សេង​ទៀត​តាម​ធម្មតា មាន​ជាប់​ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ចិត្ត ទាម​ទារ​ការ​ព្យាបាល​ផ្សេងៗ។ ប្រសិន​គ្មាន​បញ្ហា​ស្ថាន​ភាព​វេជ្ជ​សាស្ត្រ​ជា​ដើម​ហេតុ​បង្ក​ទេ យើង​នៅ​តែ​មាន​វិធី​ជួយ​ទប់​ស្កាត់​បញ្ហា​នេះ​បាន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- វិធី​សាស្ត្រ​ជួយ​ក្មេងៗ​កុំ​ឲ្យ​នោម​ដាក់​ពូក – ចៀស​វាង​កុំ​ផឹក​ទឹក​ពេល​យប់ គួរ​ឲ្យ​អូនៗ​ផឹក​ទឹក​នៅ​ពេល​ថ្ងៃ​ឲ្យ​បាន​ច្រើន។ – ដាក់​កាល​វិភាគ​ទៅ​បន្ទប់​ទឹក​សម្រាប់​អូនៗ ដោយ​អូនៗ​គួរ​ទៅ​បង្គន់​រៀង​រាល់​ ២-៣ ម៉ោង​ម្តង​ និង​មុន​ពេល​ពួក​គេ​ចូល​គេង។ – ផ្តល់​រង្វាន់​អ្វី​មួយ​ឲ្យ​អូនៗ​នៅ​ពេល​អូនៗ អាច​ទប់​ខ្លួន​មិន​នោម​ដាក់​ពូក​ទៀត។ – ចៀស​វាង​កុំ​ឲ្យ​អូនៗ​ញ៉ាំចំណី​ធ្វើ​ឲ្យ​ភ្ញោច​ប្លោក​នោម ដោយ​សារធាតុ​ទាំង​នោះ​មានជាតិ​កាហ្វេអ៊ីន (សូកូឡា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស