នៅពេលដែលកូនក្មេងកើតស្អូច ឬអុតស្វាយ ចាស់ៗតែងតែទម្លាប់តៗគ្នាឲ្យងូតទឹកត្រាំដើមរុក្ខជាតិ និងមានដាក់ខ្ចៅខ្យងឲ្យបានញឹកញាប់ ឬទឹកដូងលាយនឹងជន្លេន ដើម្បីឲ្យជំងឺឆាប់ជា ស្នាមកន្ទួលក្រហមៗឆាប់បាត់ទៅវិញ។
នៅពេលដែលកូនក្មេងកើតស្អូច ឬអុតស្វាយ ចាស់ៗតែងតែទម្លាប់តៗគ្នាឲ្យងូតទឹកត្រាំដើមរុក្ខជាតិ និងមានដាក់ខ្ចៅខ្យងឲ្យបានញឹកញាប់ ឬទឹកដូងលាយនឹងជន្លេន ដើម្បីឲ្យជំងឺឆាប់ជា ស្នាមកន្ទួលក្រហមៗឆាប់បាត់ទៅវិញ។

ទាំងនេះគ្រាន់តែជាជំនឿបុរាណ ធ្វើតៗគ្នាប៉ុណ្ណោះៗ ជំងឺស្អូច ឬអុតស្វាយ មិនអាចជាទៅវិញដោយការងូតទឹកត្រាំពីរុក្ខជាតិខ្យងខ្ចៅនោះទេ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
ជំងឺមិនត្រឹមតែមិនជានោះទេ វាថែមទាំងបង្កការឆ្លងរោគចូលទៅក្នុងខ្លួនតាមរយៈស្បែក ឬមុខបួសទៀត។ លោកវេជ្ជបណ្ឌិតបញ្ជាក់។
ជំងឺស្អូច ឬអុតស្វាយ ជាជំងឺឆ្លងដែលបង្កឡើងដោយវីរុស យើងអាចការពារបានដោយការចាក់វ៉ាក់សាំងការពារកូនតាំងពីនៅតូច។ ចំពោះវិធីព្យាបាលដោយត្រឹមត្រូវ គ្រូពេទ្យនឹងព្យាបាលទៅតាមរោគសញ្ញានៃជំងឺនីមួយៗ បើកូនក្មេងកើតជំងឺនេះក្តៅខ្លួន ពេទ្យនឹងឲ្យថ្នាំបញ្ចុះកម្តៅ បើក្អួត ឬខ្វះជាតិទឹកខ្លាំងនោះនឹងមានការបញ្ចូលជាតិទឹកតាមសរសៃ (ចាក់សេរ៉ូម)ដើម្បីបំពេញជាតិទឹកឡើងវិញទៅតាមកម្រិត និងស្ថានភាពទូទៅរបស់ក្មេង។ រយៈពេលនេះម៉ាក់ប៉ាត្រូវឲ្យកូនសម្រាកឲ្យបានច្រើន មិនត្រូវឲ្យធ្វើសកម្មភាពច្រើនឡើយ។

ក្នុងករណីកូនតូចនៅម៉ឹមដោះ ម៉ាក់ត្រូវឲ្យបៅឲ្យច្រើន នោះជំងឺទាំងនេះនឹងជាវិញក្នុងរយៈពេល ៥-៧ ថ្ងៃ មិនមែនជាដោយសារការងូត ឬត្រាំទឹកដែលមានដាក់ស្លឹករុក្ខជាតិ និងខ្យងខ្ចៅនោះទេ៕
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Chickenpox
https://www.healthychildren.org/English/tips-tools/symptom-checker/Pages/symptomviewer.aspx?symptom=Chickenpox
Chickenpox (Varicella)
https://kidshealth.org/en/parents/chicken-pox.html
Chickenpox in Children
https://www.hopkinsmedicine.org/health/conditions-and-diseases/chickenpox-in-children
កំណែប្រែបច្ចុប្បន្ន
17/03/2025
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Sopheng In
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ