បណ្តោយ​​ឲ្យ​កូន​ញ៉ាំ ៣ មុខនេះ អាច​កើត​ទឹកនោម​ផ្អែម​ដោយ​មិន​ដឹង​ខ្លួន

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 07/05/2019
Share now

ពី​មុន​យើង​ធ្លា​ប់តែ​ឮ​មនុស្ស​ចាស់​កើត​ទឹកនោម​ផ្អែម តែ​បច្ចុប្បន្ន​កូន​ក្មេង​ក៏​អាច​កើត​ទឹកនោម​ផ្អែម​ដែរ ហើយ​គេ​បែង​ចែក​ប្រភេទ​ទឹកនោម​ផ្អែម​ជា ៣ប្រភេទ គឺ​ប្រភេទទី ១ ប្រភេទ​ទី ២ និង​ទឹកនោម​ផ្អែម​ពេល​ពពោះ។

ចំពោះ​មូលហេតុដែល​ជំរុញ​ឲ្យ​ក្មេងៗ​ទៅ​ជា​កើតជំងឺ​ទឹកនោម​​ផ្អែម លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ ឲ្យ​ដឹង​ថា កត្តាចម្បង គឺ​របប​អាហារ​ប្រចាំថ្ងៃ​របស់​កុមារ ដែល​ម៉ាក់ប៉ា​មួយ​ចំនួន​គិត​ថា​មិនអី ឬ​មួយ​ចំនួន​ទៀត​មិន​បាន​ខ្វាយខ្វល់​អំពី​បញ្ហា​នេះ ដោយ​សម្អាង​ថា ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ​កើត​មានតែ​លើ​មនុស្ស​អាយុ​ច្រើន​​តែ​​ប៉ុណ្ណោះ។

អត្ថបទពាក់ព័ន្ធ៖ ទឹក​នោម​ផ្អែម​​ប្រភេទ ១ និង ២​​ ខុស​គ្នា​ម៉េចខ្លះ?

អាហារក្មេង-ជំងឺទឹកនោមផ្អែម

តើអាហារអ្វីខ្លះជំរុញឲ្យកូនក្មេងកើតទឹកនោមផ្អែម?

ក្មេង​ធាត់ៗ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម ដែលមានបញ្ហាដល់​បេះដូង ​តម្រងនោម និងភ្នែកជាដើម ដូច្នេះ​ហើយ​យើង​ត្រូវតែ​យក​ចិត្តទុកដាក់​ចំពោះ​របបអាហារ​កូនដែល​សម្បូរជាតិ​ស្ករ ជាតិខ្លាញ់ ញ៉ាំ​ទៅ​ធ្វើឲ្យ​ធាត់​ខ្លាំង មាន​បញ្ហា​សុខភាព នេះ​បើ​តាមការ​បញ្ជាក់​របស់​លោក​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ។

– ពពួកអាហារ Fast Food៖ ភីហ្សា បឺហ្គើរ សេនវិច ដំឡូងបារាំងបំពង មាន់បំពង ក្មេងៗ​ចូល​ចិត្ត​ណាស់ ប៉ុន្តែ​អាហារ​ប្រភេទ​នេះ​មិន​ល្អ​ចំពោះ​ក្មេង​នោះ​ទេ វា​សម្បូរជាតិខ្លាញ់ ហើយ​ប្រៃ យកល្អ​យូរ​ឲ្យ​កូន​ញ៉ាំ​ម្តង​បាន​ហើយ។

– ទឹកដោះគោ៖ ទឹកដោះ​សិប្បនិម្មិត​ប្រភេទ​ខ្លះ​មាន​ជាតិ​ស្ករ​ច្រើន ដូចនេះ​មាន​តែ​ទឹកដោះម្តាយ​ទេ​ដែល​មាន​សុវត្ថិភាព​បំផុត។

– ភេសជ្ជៈផ្អែមៗ៖ ទឹកក្រូច ទឹកផ្លែឈើ ភេសជ្ជៈ​ប៉ូវ​កម្លាំង សុទ្ធ​តែ​សម្បូរជាតិស្ករ និង​ដាក់​ថ្នាំ​រក្សា​ទុក​បាន​យូរ កុំ​ឲ្យ​ក្មេង​ញ៉ាំ​អី​ល្អ​ជាង។

អត្ថបទពាក់ព័ន្ធ៖ លម្អិត​រឿង​ទឹកនោម​ផ្អែម​គ្រប់​ប្រភេទ និង​មូលហេតុ​យើង​ងាយ​កើត ទោះ​​នៅ​ក្មេង​ក៏​ដោយ

មិន​ថា​ចាស់ ឬ​ក្មេង​ទេ ឲ្យ​តែ​បណ្តោយឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម គឺ​ត្រូវ​ព្យាបាល​មួយ​ជីវិត។ ក្មេង​ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែម​ដោយសារ​ខ្លួនប្រាណ​មិន​អាច​​ផលិត​អ័រម៉ូន​អាំងស៊ុយលីន មិន​អាច​ទាញស្ករ​ទៅ​ប្រើ​​ក្នុង​កោសិកា​បាន ដូច្នេះ​ការ​ព្យាបាលជំងឺទឹកនោមផ្អែម​ប្រភេទ​ទី១​ ត្រូវ​ចាក់​អាំងស៊ុយ​ រួមទាំង​ តមចំណី និង​ហាត់ប្រាណ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ទាំងនេះជាវិធីប្រើប្រាស់ និងទុកដាក់អាំងស៊ុយលីន

    អាំងស៊ុយលីន - ​ថ្មី​ដែល​មិន​ទាន់​ប្រើ​គួរ​រក្សា​ទុក​ក្នុង​ទូរ​ទឹកកក ឬ​ឆ្នាំង​ដី​រួច​កប់​ក្នុង​ខ្សាច់​សើម ​ឯ​អាំងស៊ុយលីន​ដែល​កំពុង​ប្រើអាច​រក្សា​ទុក​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា

    របៀបប្រើប្រាស់ និងទុកដាក់អាំងស៊ុយលីន

    អាំងស៊ុយលីន​ - ថ្មី​ដែល​មិន​ទាន់​ប្រើ​គួរ​រក្សា​ទុក​ក្នុង​ទូរ​ទឹកកក ឬ​ឆ្នាំង​ដី​រួច​កប់​ក្នុង​ខ្សាច់​សើម​ឯ​អាំងស៊ុយលីន​ដែល​កំពុង​ប្រើអាច​រក្សា​ទុក​នៅ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា

    នេះអាច​មូលហេតុ​ស្រីៗរៀប​ការ​រាប់​ឆ្នាំ​ តែ​គ្មាន​កូន (វីដេអូ)

    អត្ថបទ​មុន “Hello គ្រូ​ពេទ្យ” បាន​ប្រាប់​មូល​ហេតុ​មួយ​ចំនួនធ្វើ​ឲ្យ​ប្រុសៗ ទោះ​រៀប​ការ​ច្រើន​ឆ្នាំ​ហើយ​ នៅ​តែ​មិន​អាច​មាន​អូនៗ​​នឹង​គេ។ ...

    ត្រួតពិនិត្យដោយ Chan Vutha
    ដោយ Thearith Kuy

    អាំងស៊ុយលីនជាអ្វី ហើយ​​មាន​​ប្រភេទអ្វីខ្លះ​?

    អាំងស៊ុយលីន - គោល​ដៅ​ចម្បង​ក្នុង​ការ​ព្យាបាល​ដោយ​អាំងស៊ុយលីន​នេះ គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​កម្រិត​អាំងស៊ុយលីន​​ដែល​ចាក់ ដូច​គ្នា​នឹង​កម្រិត​អាំងស៊ុយ​លីន​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ គឹម កាណែល