កូនក្មេងអាចខ្វះកាល់ស្យូមហើយ បើមានរោគសញ្ញាទាំងនេះ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

អត្ថ​ប្រយោជន៍​របស់​កាល់​ស្យូម​សម្រាប់​រាងកាយ គឺសំខាន់ណាស់​។ កាល់ស្យូម​ដើរ​តួ​យ៉ាង​សំខាន់ ដើម្បី​​ទ្រទ្រង់​​រាង្គ​កាយ​​ឲ្យ​រឹង​មាំ ឆ្អឹង និង​​ធ្មេញ​​មាន​​សុខភាព​ល្អ បញ្ចេញ​អ័រម៉ូន និង​អង់ស៊ីម ក៏​ដូច​ជា​ជួយ​ឲ្យ​សរសៃ​ប្រសាទ​ និង​សាច់​​ដុំ​ធ្វើ​​ការ​​បាន​​ល្អ។ កាល់​ស្យូម មាន​បរិមាណ​ច្រើន​នៅ​ក្នុង​ខ្លួន​របស់​យើង។ កាល់​​ស្យូម​​ប្រហែល​៩០​ភាគ​រយ គឺ​ត្រូវ​បាន​ស្តុក​ទុក​ក្នុង​ឆ្អឹង ក្រៅ​​ពី​​នេះ​​​​ក៏​ឃើញ​​មាន​​នៅ​​តាម​​ ជាលិកា សរីរាង្គ និង​​រត់​​ក្នុង​​ចរន្ដ​ឈាម។

កង្វះ​​ជាតិ​​កាល់​​ស្យូម នឹង​​ធ្វើ​ឲ្យ​ប៉ះ​​ពាល់​​ដល់​ឆ្អឹង ការ​កន្ត្រាក់​​របស់​​សាច់​ដុំ និង​​បញ្ហា​មួយ​​ចំនួន​​ទៀត​​ទាក់​​ទង​​​កំណក​ឈាម ក៏​ដូច​ជា​ប៉ះ​ពាល់​​ដល់​​ប្រព័ន្ធ​ប្រសាទ​ដែរ។ ប្រសិន​បើ​​ឆ្អឹង​​​ខ្សោយ​ ដោយ​សារ​តែ​កង្វះ​ជាតិ​កាល់​ស្យូម នោះ​ទៅ​ថ្ងៃ​ខាង​មុខ មនុស្ស​យើង​​អាច​​នឹង​មាន​បញ្ហា​​ខូច​រូប​​រាង​​ឆ្អឹង។

បញ្ហា​កង្វះ​ជាតិ​កាល់​ស្យូម កើត​ឡើង​លើ​កុមារ​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក។ កង្វះ​ការ​នាំ​ចូល​ជាតិ​កាល់ស្យូម និង​បញ្ហា​បឺត​ស្រូប​ជាតិ​កាល់​ស្យូម​នៅ​លើ​ពោះ​វៀន​តូច គឺ​ជា​មូលហេតុ​ចម្បង​ ធ្វើ​ឲ្យ​ក្មេង​ៗ​មាន​បញ្ហា​ខ្វះ​ជាតិ​កាល់​ស្យូម។ មាន​ករណី​មួយ​ចំនួន បញ្ហា​កង្វះ​​ជាតិ​​កាល់​ស្យូម​​លើ​កុមារ អាច​បណ្ដាល​មក​ពី​ម៉ាក់​របស់​ក្មេង​​មាន​បញ្ហា​កង្វះ​ជាតិ​កាល់​ស្យូម​ដែរ។

អត្ថបទពាក់ព័ន្ធ៖ 

១- រោគសញ្ញារបស់បញ្ហាកង្វះជាតិកាល់ស្យូម

រមួល​ក្រពើ៖ នេះ​ជា​សញ្ញា​កើត​ច្រើន​ជាង​គេ ដែល​អាច​ឲ្យ​យើង​កត់​សំគាល់​ពី​ដំបូង​បាន។ កូនៗ​អាច​រអ៊ូ​ថា ឈឺ​សាច់​ដុំ ជាពិសេស​ត្រង់​ដៃ កំភួន​ដៃ ភ្លៅ ក្រោយ​ពេល​កូន​​រត់​លេង ឬ​ដើរ​ទៅ​​​មក​ជាដើម​។

គេង​មិនលក់៖ ប្រសិន​បើ​កូនយើង​​​ពិបាក​គេង ក៏​អាច​ជា​សញ្ញា​មួយ​នៃ​បញ្ហា​កង្វះ​ជាតិ​កាល់​ស្យូម​ដែរ។ ក្នុង​​ករណី​​មួយ​​ចំនួន​ ក្មេងៗ​​​អាច​​គេង​​បាន​ ប៉ុន្តែ​កូន​​គេង​មិន​បាន​ស្កប់​ទេ ឬ​អាច​ភ្ញាក់​ច្រើន​​ដង​នៅ​​ពេល​​យប់​។

បញ្ហាធ្មេញ៖ ក្មេង​ៗ​ខ្វះ​ជាតិ​កាល់​ស្យូម អាច​មាន​បញ្ហា​ធ្មេញ​ក្រ​ដុះ ឬ​ដុះ​មិន​ត្រង់​ជួរ ឬ​អាច​មាន​បញ្ហា​មិនប្រ​ក្រតី​​លើ​​ស្រទាប់​ខាង​ក្រៅ​របស់​ធ្មេញ​​​។

បញ្ហាក្រចក៖ ក្រចក​​របស់​យើង​ ត្រូវ​ការ​ជាតិ​កាល់​ស្យូម​ច្រើន ដើម្បី​លូត​លាស់​រឹង​មាំ និង​មាន​សុខ​ភាព​ល្អ។ ដូច​នេះ​យើង​ក៏​អាច​ដឹង​ថា​កូន​​មាន​បញ្ហា​​ខ្វះ​ជាតិ​កាល់​ស្យូម បាន​តាម​រយៈស្ថាន​ភាព​​ក្រចក​របស់​កូន​ ដែល​​អាច​មាន​សភាព​ខ្សោយ ឬ​ផុយ​ត្រង់​គែម​ក្រចក​។

មិនងាយពេញវ័យ៖ បញ្ហា​នេះ​ភាគ​ច្រើន​កើត​​លើ​ក្មេង​​ស្រី​ ដែល​ខ្វះ​ជាតិ​​កាល់​ស្យូម​​ក្នុង​ខ្លួន​។ ក្រៅ​ពី​មិន​ងាយ​ពេញ​វ័យ ក្មេង​ស្រី​ៗ ក៏​អាច​​ជួប​បញ្ហា​មួយ​ទៀត គឺ​រដូវ​មក​មិន​ទៀង​ទាត់ដែរ​។

អត្ថបទពាក់ព័ន្ធ៖ 

២- វិធីព្យាបាលបញ្ហាកង្វះជាតិកាល់ស្យូម

មាន​វិធី​ជា​ច្រើន ដើម្បី​ព្យាបាល​បញ្ហា​កង្វះ​ជាតិ​កាល់​ស្យូម​លើ​កូន​។ ប៉ាម៉ាក់​​អាច​ឲ្យ​កូន​​លេប​ថ្នាំ​កាល់​ស្យូម​ជំនួយ ដើម្បី​បង្គ្រប់​ជាតិ​កាល់​ស្យូម​​ដែល​​ខ្វះ។ ក្រៅ​ពី​នេះ នៅ​មាន​វិធី​ធម្មជាតិ​មួយ​ចំនួន៖

  • ឲ្យ​កូន​ៗ​ញ៉ាំ​អាហារ​មាន​ជីវជាតិ​គ្រប់​គ្រាន់​រៀង​រាល់​ថ្ងៃ។ ដោយ​សារ​ទឹក​ដោះ​គោ មាន​ផ្ទុក​កាល់​ស្យូម​ច្រើន ដូច​នេះប៉ាម៉ាក់​​ត្រូវ​ឲ្យ​កូន​​ញ៉ាំ​ទឹក​ដោះ​គោ​ឲ្យ​បាន​ច្រើន​ជា​រៀង​រាល់​ថ្ងៃ។
  • បន្លែ​បៃ​តង​ ដូច​ជា​កូន​ស្ពៃ ដើម​ភ្លៅ​កង្កែប សណ្ដែក fenugreek គឺ​សុទ្ធ​តែ​សំបូរ​ជាតិ​កាល់​ស្យូម ដូច​នេះ​ឲ្យ​កូន​ញ៉ាំ​បន្លែ​ទាំង​នេះ​ឲ្យ​បាន​ច្រើន។
  • កាល់​ស្យូម​ក៏​មាន​ច្រើន ក្នុង​គ្រាប់ red millet និង finger millet។ ប៉ាម៉ាក់​ឲ្យ​កូន​​ញ៉ាំ​គ្រាប់​នេះ បាន​កាន់​តែ​ច្រើន គឺ​កាន់​តែ​ល្អ។
  • គ្រាប់​ល្ង ក៏​មាន​ផ្ទុក​ជាតិ​កាល់​ស្យូម​ច្រើន​ដែរ ជាធម្មតា​មានការ​ណែនាំ​​ឲ្យ​អ្នក​ខ្វះ​ជាតិ​កាល់​ស្យូម​ញ៉ាំ​ល្ង​ឲ្យ​ច្រើន។
  • ឲ្យ​កូន​ៗ​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​ពេល​ព្រឹក ឲ្យ​បាន​យ៉ាង​ហោច​ណាស់ កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ដោយ​សារ វីតាមីន D ជួយ​ឲ្យ​ខ្លួន​សំយោគ​ជាតិ​កាល់​ស្យូម​បាន​ច្រើន។
  • ឲ្យ​ក្មេង​ៗ​ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​គ្រប់​គ្រាន់ ជា​ពិសេស​ផ្លែ​ឈើ​ដែល​សំបូរ​ដោយ​វីតាមីន C។

៣- តើខ្លួនរបស់យើងត្រូវការកាល់ស្យូមប៉ុន្មាន?

ជាការ​​ណែ​នាំ​ក្មេង​មាន​អាយុ​ចន្លោះ​ពី ១​ឆ្នាំ ទៅ​ដល់ ៣​ឆ្នាំ គួរ​តែបាន​ទទួល​​ជាតិ​កាល់​ស្យូម​ឲ្យ​បាន ៧០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ ចំណែក​ឯ​ក្មេង​មាន​អាយុ​ចន្លោះ​ពី ៤ ដល់ ៨​ឆ្នាំ ត្រូវ​ការ​កាល់​ស្យូម ១០០០មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​ក្មេង​មាន​អាយុ​ចាប់​ពី ៩​ឆ្នាំ ដល់ ១៨​ឆ្នាំ ​ត្រូវ​ការ​កាល់​ស្យូម​ចំនួន ១៣០០​មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 01/07/2020 | កែសម្រួលចុងក្រោយ 02/07/2020

ប្រភព

អត្ថបទគួរអាន

កូនញ៉ាំអាហារសុខភាព

ចង់ឲ្យកូនៗញ៉ាំអាហារល្អសម្រាប់សុខភាព ទាល់តែប៉ាម៉ាក់ចេះតិចនិចទាំង​១០នេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ណៃ ទូច
ចេញផ្សាយថ្ងៃទី 02/07/2020 . 3 បានអាន​ចំនួន
ញ៉ាំបាយ

កូនអាយុ ២-៣ឆ្នាំ តែអត់ចេះញ៉ាំបាយ អាចសាកល្បងតិចនិកទាំងនេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 30/06/2020 . 2 បានអាន​ចំនួន
baby

ទារកមានជំងឺពីកំណើតប៉ុន្មាននេះ អាចប៉ះពាល់ដល់ប្រាជ្ញាស្មារតី

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 26/06/2020 . 2 បានអាន​ចំនួន
ទារក

ចេះកើតអីតែចាស់ៗ ទារកក៏មានបញ្ហារំលាយអាហារដែរ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 25/06/2020 . 2 បានអាន​ចំនួន

អ្នកអាចចូលចិត្ត

កូនកើតពងបែកនៅកន្លែង​ទាំងនេះ បើម៉ាក់ប៉ាប្រហែស ប្រយ័ត្នត្រូវសង្រ្គោះបន្ទាន់

ជំងឺពងបែក - ពងបែកដៃជើងមាត់ ជំងឺ​ពង​បែក​ដៃ​ជើង និង​​មាត់​​កើត​លើ​ក្មេង​តូចៗ ហើយបើប្រហែសជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ.....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ថែទាំកូន, ចិញ្ចឹមកូន 25/06/2020 . 2 បានអាន​ចំនួន

អាថ៌កំបាំងក្នុងការចិញ្ចឹមកូនឲ្យឆ្លាត ចេះសម្របខ្លួននឹងបរិបទពិភពលោកបច្ចុប្បន្ន

កូនឆ្លាត - បរិបទ​នៃ​ការ​ចិញ្ចឹម​បីបាច់​កូន​នា​ពេល​បច្ចុប្បន្ន​មិន​ដូច​ជំនាន់​មុន​នោះ​ទេ ម្តាយ​ឪពុក​ចាំបាច់​ត្រូវ​ចេះ​បត់​បែន​ទៅ​តាម​ការ​ផ្លាស់​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
តិចនិកចិញ្ចឹមកូន, ចិញ្ចឹមកូន 24/06/2020 . 3 បានអាន​ចំនួន

ទារកទើបកើតអាចមានគ្រោះថ្នាក់ បើម៉ាក់ៗមិនប្រយ័ត្នលើឥរិយាបថនៃការគេង

ទម្លាប់គេង - បេប៊ី​ទើប​កើត អ្នកជំនាញ​ណែនាំ​ម៉ាក់ៗ​ ចាំ​បាច់​ត្រូវ​ឲ្យ​កូន​គេងផ្ងារ​ជា​ប្រចាំ ព្រោះ​នៅពេលបេប៊ី​គេងផ្កាប់ ឬផ្អៀង សុទ្ធតែ​អាចបង្កហានិភ័យ...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ សន សុភា
ថែទាំកូន, ចិញ្ចឹមកូន 22/06/2020 . 3 បានអាន​ចំនួន

ទារកអាយុប៉ុន្មានខែ ទើបម៉ាក់ប៉ាគួរកាត់ក្រចកឲ្យកូន?

កាត់ក្រចកទារក - ពេល​ដែល​ទារក​កើត​មក​គឺ​តម្រូវ​ឲ្យ​ពាក់​ស្រោម​ដៃ​ស្រោម​ជើង ហើយប្រសិនបើក្រចកដុះវែង ម៉ាក់ប៉ាគួរកាត់ក្រចកកូនពេលចេញខែបាន....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ថែទាំកូន, ចិញ្ចឹមកូន 22/06/2020 . 2 បានអាន​ចំនួន