ចង់ទទួលបានវីតាមីន D សម្រាប់រាងកាយគ្រប់គ្រាន់ អនុវត្តវិធីទាំងពីរនេះ

    ចង់ទទួលបានវីតាមីន D សម្រាប់រាងកាយគ្រប់គ្រាន់ អនុវត្តវិធីទាំងពីរនេះ

    វីតាមីន D គឺ​ជា​វីតាមីន​ដែល​រាងកាយ​ផលិត​នៅ​ពេល​ត្រូវ​ពន្លឺ​ព្រះអាទិត្យ ហើយ​ក៏​មាន​នៅ​ក្នុង​អាហាររបស់​យើង​ផង​​ដែរ។ វីតាមីន D មាន​គុណ​ប្រយោជន៍អាច​ជួយ​ដល់​ឆ្អឹង និង​ប្រព័ន្ធភាពស៊ាំ។ នៅ​ពេល​កម្រិត​វីតាមីន D ទាប​អាច​បង្កើន​ហានិភ័យ​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង និង​មហារីក។ ប្រសិន​ជាយើង​​ចង់​ទទួល​​បាន​វីតាមីន D គ្រប់គ្រាន់​ យើង​អាច​ទទួលបាន​តាម​បែប​ធម្មជាតិ​ដូចជា​ពន្លឺ​ព្រះអាទិត្យ និង​របប​អាហារ។

    . ពន្លឺ​ព្រះអាទិត្យ

    ពន្លឺ​ព្រះអាទិត្យ​អាច​ជួយ​រាងកាយ​ផលិត​វីតាមីន D ដូចនេះ​គួរ​ចំណាយ​ពេល​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ពីរទៅ​បី​ដង​ក្នុង​មួយ​សប្តាហ៍។ កុមារ និង​មនុស្ស​ពេញវ័យ​គួរ​ចំណាយ​ពេល​ពី​២០​ទៅ​៣០នាទី​នៅ​ខាង​ក្រៅ​ផ្ទះ​ពីរទៅបីដង​​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ទទួល​បាន​ពន្លឺ​ព្រះអាទិត្យ។ ពេល​នៅ​ក្រៅ​គួរ​ឲ្យ​មុខ​ និង​ដៃ​​របស់​យើង​ទទួល​បាន​ពន្លឺ​ព្រះអាទិត្យ។ គ្នា​យើង​ត្រូវ​ចាំ​ថា​ យើង​​មិន​អាច​ទទួល​បាន​វីតាមីន D ដោយ​ការ​ប្រើ​ពន្លឺ​សិប្បនិមិត្ត​ទេ។

    ដោយឡែក​នៅ​ពេល​មេឃ​ស្រទុំ យើង​ក៏​អាច​ចេញ​ទៅ​ក្រៅ​ដើម្បី​ទទួល​បាន​ពន្លឺ​ព្រះអាទិត្យដែរ។ នៅ​ពេល​មេឃ​ស្រទុំ យើង​អាចទទួល​បាន​ពន្លឺ​ព្រះអាទិត្យ​តិច​ជាង​៥០%។ បើយើង​​នៅ​ក្រោម​ម្លប់ យើង​ទទួល​បាន​តិច​ជាង​៦០%។​ ដូចនេះ​យើង​​គួរ​ចំណាយ​ពេល​យ៉ាង​តិច​ ៤៥ទៅ៦០នាទី។

    ចំពោះ​គ្នា​យើង​ដែល​ត្រូវ​ចេញ​ទៅ​ក្រៅ​ត្រឹម​តែ​២០ ទៅ៣០​នាទី​ ​អាច​រំលង​ការ​ប្រើប្រាស់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ព្រោះ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​អាច​បន្ថយ​ការ​ផលិត​វីតាមីន D នៅ​ក្នុង​រាងកាយ។ ប៉ុន្តែ​បើយើង​ត្រូវ​ចំណាយ​ពេល​នៅ​ក្រៅ​ច្រើន​ជាង​នេះ​ គួរ​ប្រើ​ប្រាស់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ព្រោះ​​ពេល​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​អាច​បង្ក​ឲ្យ​ខូច​ស្បែក មានជំងឺមហារីក​ស្បែក និង​ស្នាម​ជ្រួញលើស្បែក​។

    អត្ថបទ​ពាក់ព័ន្ធ៖

    . អាហារ​មាន​វីតាមីន D

    ក្រៅ​ពី​ទទួល​បាន​វីតាមីន D តាមរយៈ​ពន្លឺ​ព្រះអាទិត្យយើង​​អាច​ទទួល​បាន​តាមរយៈ​របប​អាហារ។ ការ​ទទួល​បាន​វីតាមីន D ប្រចាំថ្ងៃ​គឺ​បែង​ចែក​ទៅ​តាម​អាយុ៖

    • កុមារ​ក្រោម​១២ខែ​ត្រូវ​ការ ១០មីក្រូក្រាម
    • អាយុ​ពី​១ឆ្នាំ​ដល់​៦៩ឆ្នាំ​ត្រូវការ ១៥មីក្រូក្រាម
    • អាយុ​៧០ឆ្នាំ​ឡើង​ត្រូវការ ២០មីក្រូក្រាម
    • ស្ត្រី​មាន​ផ្ទៃពោះ និង​ត្រូវ​បំបៅដោះ​កូន​ត្រូវ​ការ ១៥មីក្រូក្រាម។

    អាហារ​មួយ​ចំនួន​ដែល​មាន​វីតាមីន D ស្រាប់​មាន​ដូចជា៖

    • ត្រី​សាល់ម៉ុន​៨៥ក្រាម​មាន​វីតាមីន D ១៤,១៥មីក្រូក្រាម​
    • ត្រីធូណា​៨៥ក្រាម​មាន​វីតាមីន D ១១,១៧មីក្រូក្រាម
    • ត្រី​សាឌីន​២ក្បាល​មាន​វីតាមីន D ,១៥មីក្រូក្រាម
    • ទឹកដោះគោ​ដែល​គេ​បន្ថែម​វីតាមីន​៤៧០​មីល្លិលីត្រ​មាន​វីតាមីន D ៣មីក្រូក្រាម
    • យ៉ាអួ​១៧០ក្រាម​មាន​វីតាមីន D ២មីក្រូក្រាម
    • ថ្លើមគោ​៨៥ក្រាម​មាន​វីតាមីន D ,០៥មីក្រូក្រាម
    • ស៊ុត​មួយ​គ្រាប់​មាន​វីតាមីន D ,០២៥មីក្រូក្រាម។

    ប្រសិន​ជាយើង​មាន​រោគសញ្ញា​ដូចជា​ឈឺ​ញឹកញាប់ មិនងាយ​ជា​ពី​របួស ឈឺ​ក្នុង​ឆ្អឹង​ឬខ្នង ឈឺសាច់ដុំ ហត់ ឬ​សក់ជ្រុះ​ យើង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះថាអាការៈទាំងនេះអាចជាសញ្ញាថាយើងខ្វះ​វីតាមីន D។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.wikihow.com/Get-Vitamin-D-Naturally

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ គឹម កាណែល