backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ម៉ាក់ប៉ាគួរដឹង ទាំងនេះជាវិធីសាស្ត្រថែទាំទារកកើតខាន់លឿងស្រាល និងធ្ងន់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 10, 2021

ម៉ាក់ប៉ាគួរដឹង ទាំងនេះជាវិធីសាស្ត្រថែទាំទារកកើតខាន់លឿងស្រាល និងធ្ងន់

បញ្ហា​ខាន់លឿង (Jaundice) ជា​បញ្ហា​ទូទៅ កើត​មាន​ញឹកញាប់​ចំពោះ​ទារក ហើយ​ជា​ធម្មតា ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ។ ជា​ទូទៅ បញ្ហាខាន់លឿង កើត​ឡើង​ចំពោះ​ក្មេង​កើត​មុន​ខែ ព្រោះ​ពេលថ្លើម​​ទារក​កំពុង​លូត​លាស់ ឬ​នៅ​ពេល​​ទារក​បៅ​ដោះ​មិន​គ្រប់​គ្រាន់ ឬមិន​មាន​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​​ក្នុង​ទឹក​ដោះ​ម្ដាយ សុទ្ធ​តែ​ជាមូល​ហេតុ​នាំ​ឲ្យ​ក្មេង​មាន​បញ្ហា​ខាន់លឿងនេះឯង។

ទាក់ទង​នឹង​បញ្ហា​ខាន់​លឿង​នេះ មន្ទីពេទ្យ កាល់ម៉ែត​ បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ ខ្លួន​ប្រាណ​របស់​ទារក​ឡើង​លឿង​បន្តិច​បន្ដួច​នៅ​ថ្ងៃ​ទី២ ឬ​ទី៣ ហើយ​បាត់​ទៅ​វិញ​នៅ​ ១សប្ដាហ៍​ក្រោយ​កំណើត​ទារក​ដែល​កើត​គ្រប់​ខែ។ ប៉ុន្តែ ចំពោះ​ទារក​ដែល​កើត​មិន​គ្រប់​ខែ បញ្ហា​ខាន់​លឿង​អាច​បន្ត​នៅ​យូរ និង​អាច​ប៉ះពាល់​ដល់​ជីវិត ឬ​ពិការ​ភាព​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​អាច​ព្យាបាល និង​ថែ​ទាំ​ទារក​ឲ្យ​មាន​សុខភាព​ល្អ​បាន​ទៅ​តាមតិចនិក​ថែ​ទាំ​ទារក​មាន​ជំងឺ​នេះ​ដូច​ជា៖

ទារក​លឿង​តិចៗ

  • ព្យាយាម​បំបៅ​ដោះកូន​ឲ្យ​បាន​គ្រប់​គ្រាន់
  • ដាក់​ទារក​នៅ​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​ពេល​ព្រឹក (ចន្លោះ​ពី​ម៉ោង៦-៩ព្រឹក)
  • ត្រូវ​ចេះ​សង្កេត​មើល​ពណ៌​សម្បុរ​ទារក ឬ​ផ្នែក​ពណ៌​ស​នៃ​គ្រាប់​ភ្នែក​កូន ដែល​ប្ដូរ​ទៅ​ជា​ពណ៌​លឿង ត្រូវ​ប្រញាប់​យក​អាអូន​ទៅ​មន្ទីរពេទ្យ (ករណី​ធ្ងន់ធ្ងរ)។
  • ទារក​លឿង​ខ្លាំង

    • គ្រូពេទ្យ​ប្រើ​ឧបករណ៍​សម្រាប់​តាមដាន និង​ពិនិត្យ​ជាតិ​លឿង​នៅ​លើ​ស្បែក​អា​អូន
    • បើ​កម្រិត​ជាតិ​លឿង​ទារក​ឡើង​លឿង​ខ្លាំង ខាង​គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​អាអូន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​ប្រើ​បច្ចេក​ទេស​កាំរស្មី​ពន្លឺ​ខៀវ។

    មន្ទីរពេទ្យ​កាល់​ម៉ែត​បន្ថែម​ថា ចំពោះ​ទារក​កើត​ខាន់​លឿង​តិចៗ យើង​ងាយ​ស្រួល​ក្នុង​ការ​ថែ​ទាំ និង​សាមញ្ញ​ធម្មតា ដែល​ម៉ាក់​ៗ​គ្រប់​រូប​គួរ​យល់​ដឹង និង​អាច​អនុវត្ត​បាន។ ចំណែក ចំពោះ​ទារក​ដែល​កើត​ខាន់​លឿង​ខ្លាំង ម៉ាក់​ប៉ា​ត្រូវ​នាំ​អា​អូន​ទៅ​ពិនិត្យ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​កាន់​តែ​លឿន​កាន់​តែ​ល្អ។ ព្រោះ​បើព្យាបាល​មិន​បាន​ទាន់​ពេល​ទេ អា​អូន​អាច​ស្លាប់ ឬ​ពិការ​ផ្នែក​ខួរក្បាល និង​អាច​ថ្លង់​ក៏​ថា​បាន។​

    ខាន់លឿង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 10, 2021

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម