ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការថែទាំទារក

របស់ ៦ មុខ កុំឲ្យកូនអាយុ ១ ឆ្នាំ ញ៉ាំដាច់ខាត (វីដេអូ)

មិន​គួរ​ចេះ​តែ​ឲ្យ​អ្វី​ទៅ​កូន​ញ៉ាំ តាម​ចិត្ត​ចង់​នោះ​ទេ។ ជា​ពិសេស​កូន​តូច​អាយុ​ទើប ១ ខួប។ ចំណី​ចំណុក​ខ្លះកុំ​ចេះតែ​បញ្ចុក​កូន អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​អូនតូច​ចុះ​ទន់​ខ្សោយ ទៅ​ជា​ឈឺ ឬ​មាន​ខ្លះ​ទៀត​អាច​ស្លាប់​ក៏​មាន។ បើមិន​សូវ​ចាប់​អារម្មណ៍​ថា​ខ្លួន​បញ្ចុក​អី​កូន​ខ្លះ ដែល​អាច​មាន​គ្រោះថ្នាក់​ទេ មក​គិត​លើ​អាហារ ៦ មុខ​នេះ ត្រូវ​ជៀសវាង។ អត្ថបទពាក់ព័ន្ធ: អាហារ៧មុខ​ផ្ដល់ថាមពលដល់អូនៗ ម៉ាក់ប៉ាកុំមើលរំលង គន្លឹះសំខាន់ៗក្នុងការចិញ្ចឹមកូន ម៉ាក់ប៉ាចាំបាច់ត្រូវដឹង (វីដេអូ) កូន​គ្រប់​អាយុ៦ខែ ម៉ាក់​ៗ​គួរ​ជ្រើសរើស​អាហារ​ទាំង​៣ក្រុម​នេះ​​មកចម្អិន​បបរ​ឲ្យ​ញ៉ាំ​(វីដេអូ) កុំ​ចេះ​តែ​ស្មាន! ​ពេល​វេលា​ល្អ​បំផុត​​ផ្តាច់​​ដោះ​អាអូន ពេទ្យបកស្រាយពីពេលវេលា ខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ចាំបាច់បំប៉នឲ្យល្អ ទារកកើតមកទម្ងន់ប៉ុន្មាន ទើបហៅថាគ្រប់គីឡូ? មកដឹងពីបរិមាណបបរខាប់គ្រប់គ្រឿងត្រូវផ្តល់ឲ្យកូនអាយុ ៦ខែ-១ឆ្នាំ ផ្លែឈើ ១១មុខ ល្អបំផុតសម្រាប់ពេលចាប់ផ្តើមផ្តល់អាហារដំបូងឲ្យកូន ក្មេងតូច​ទើប​ចេះ​ដើរ គួរ​ផឹក​ទឹក​មួយ​ថ្ងៃ​ប៉ុន្មានទើបល្អ? ឲ្យកូនក្មេងញ៉ាំបួស ប៉ះពាល់​សុខភាព​ដែរអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

បញ្ហាប្រព័ន្ធរំលាយអាហារ

មូលហេតុកូនតូចចេះតែរាកញឹកញាប់ (វីដេអូ)

កូន​ក្មេង​ប្រព័ន្ធ​ភាពស៊ាំ​នៅ​ខ្សោយ​ខ្លាំង​ណាស់ ហេតុនេះ​ទើប​ងាយ​រង​នូវ​ការ​វាយ​ប្រហារ​ពីពពួក​វីរុស ឬ​បាក់តេរី ធ្វើ​ឲ្យ​កើត​មាន​ជំងឺ​ផ្សេងៗ ពិសេស​រាករូស។ នៅរដូវក្តៅ​កូន​ក្មេង​​កើត​ជំងឺ​រាក​ញឹក​​ញាប់  ដែល​បញ្ហា​នេះ​បណ្តាល​មក​ពី​កត្តា​រួមផ្សំ​ច្រើន​យ៉ាង។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បញ្ជាក់​ពី​បញ្ហា​ចម្បងៗ​ដែល​ធ្វើ​កូន​តូច​រាករូស។ អត្ថបទពាក់ព័ន្ធ: កុំបណ្តោយឲ្យកូនរាកយូរ មានផលប៉ះពាល់ច្រើនណាស់ ជួបបញ្ហារាករូស វិធីងាយៗទាំងនេះអាចជួយដោះស្រាយបាន ​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច រាកធម្មតា និងរាកមួល ខុសគ្នាម្ដេចខ្លះ? (វីដេអូ) នេះ​មូលហេតុសំខាន់ៗ និង​រោគសញ្ញា​ចាំបាច់​ បើកូនរាក អាហារ​ណា​ខ្លះ​គួរឲ្យ​កូន​ញ៉ាំ និង​មិន​គួរ​ឲ្យ​ញ៉ាំ ពេល​​រាករូស? ឧស្សាហ៍​រាក មិនកាត់បន្ថយ​អាហារ​ទាំងនេះ ប្រយ័ត្ន​ខូច​ពោះវៀន វិធីបំបាត់រាករូសឲ្យបានលឿន ក្រែងត្រូវដើរលេង ធ្វើការ ឬរវល់អីផ្សេងៗ ទារកមានសញ្ញា​ ៣ នេះ បញ្ជាក់ថាមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ការថែទាំទារក

ចំណុចសំខាន់ពេលជ្រើសរើសទឹកដោះគោម្សៅល្អឲ្យកូនម៉ឹម

បច្ចុប្បន្ន​អ្នក​ម្តាយ​ភាគ​ច្រើន​​រវល់​នឹង​មុខ​របរ ការងារ​ដែល​ត្រូវ​ទៅ​ធ្វើការ​ឆ្ងាយ​ពី​ផ្ទះ​ ​ចំណែកមួយ​ចំនួន​ទៀត​មាន​ផល​លំបាក​ក្នុង​ការ​បំបៅ​ដោះកូន​​​ ដូច្នេះ​មាន​តែ​ជម្រើស​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​គោម្សៅ។ ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ម្តាយ​ដែល​មាន​បំណង​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​គោម្សៅ​ត្រូវ​គិតគូរ​លើ​២​ចំណុច​នេះ​សិន ទើប​មិន​ជះ​ឥទ្ធិពល​ដល់​ការ​លូតលាស់​របស់​កូន។ ១. សារៈ​សំខាន់​នៃ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះម្តាយ កូន​កើត​មក​ភ្លាម មិន​មែន​យើង​ឲ្យ​បៅ​ម្សៅ​ទឹកដោះគោ​ភ្លែត​នោះ​ទេ ត្រូវ​តែ​បំបៅ​ដោះ​កូន​ភ្លាម ធ្វើ​បែប​នេះ​ទើប​កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ពី​ទឹក​ដោះ​ម្តាយ និង​មាន​ប្រព័ន្ធ ការពារ​រឹងមាំ ដែល​អាច​ការពារ​កូនៗ​ពី​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​បាន​ជា​ច្រើន​មុខ។ ដោយ​ហេតុ​ថា ទឹកដោះ​ម្តាយ​ល្អ​បំផុត​សម្រាប់​ទារក ទើប​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏​ដូច​ជា​ក្រសួង​សុខាភិបាល​ណែនាំ​ឲ្យ​ស្រ្តី​ជា​ម្តាយ បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​តែ​មួយ​គត់​រហូត​បាន៦ខែ និង​បន្ត​ការ​បំបៅ​ដោះ​ម្តាយ​រហូត​កូន​អាយុបាន ២ឆ្នាំ ឬ​លើស​ពី​នេះ។ ២. ជ្រើស​រើស​ទឹកដោះ​គោ​​ម្សៅមាន SYNBIOTIC ជួយ​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹងមាំ បើ​តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត ឯកទេស​កុមារ អ៊ុន យូ ការ​ជ្រើស​រើស​ម៉ាក​​ទឹកដោះគោ​ម្សៅតាម​គ្នា​មិន​មែន​ជា​ជម្រើស​ល្អ​ឡើយ សំខាន់​បំផុត​យើង​ត្រូវ​មើល​រូបមន្ត​ដែល​មាន​ផ្សំ​នៅ​ក្នុង​​ទឹកដោះគោម្សៅ តើ​ទឹកដោះ​គោ​ម្សៅនោះផ្សំ​ពីអីខ្លះ? ហើយ​ធាតុផ្សំ​ទាំង​នោះ​ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់​កូន​យើង​ទេ? ផលិត​ផល​ទឹក​ដោះ​គោ​នោះ​មាន​ម៉ាក​សញ្ញា​ត្រឹម​ត្រូវ​ទេ? ផលិត​នៅ​ប្រទេស​ណា មាន​ការ​ទទួល​ស្គាល់​ពី​ខាង​ណា​ខ្លះ? ដោយ​ឡែក​ធាតុ​ផ្សំ​ដែល​ចាំបាច់​សម្រាប់​កូន​ក្មេង​វិញ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេ ឯកទេស​ជំងឺ​ទូទៅ​ក៏​បាន​លើក​ឡើង​ថា មាន​ច្រើន​មុខ​ មាន​ទាំង​ប្រូតេអ៊ីន អាស៊ីដខ្លាញ់ល្អ កាបូអ៊ីដ្រាត វីតាមីន ជាតិរ៉ែ​ជាដើម។ ខណៈ​ក្មេង​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​នឹង​ឈឺ ទើប​លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ម្តាយ​ឪពុក​​ជ្រើស​រើស​​ទឹកដោះគោ​ម្សៅណា​មាន​រូបមន្ត​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រឹងមាំ។ ដោយ​ឡែក​បច្ចុប្បន្ន​បច្ចេកវិទ្យា​ទំនើប អ្វីៗ​កាន់​តែ​សម្បូរ​បែប អ្នក​ម្តាយ​អាច​ស្វែង​រក​​ទឹកដោះ​គោ​ម្សៅដែល​មាន​ធាតុ​ផ្សំទី១ គឺ SYNBIOTIC ជា​រូបមន្ត​ដែល​ជា​ការ​រួម​បញ្ចូល​​គ្នា Probiotic និង Prebiotics នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រឹងមាំ ទី២​គឺ​ធាតុផ្សំ​ដែល​ជួយ​ឲ្យ​ដល់​ការ​អភិវឌ្ឍខួរក្បាល […]

បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ប៉ាគួរដឹង កត្តាទាំងនេះបណ្តាលឲ្យកូនតូចៗរលាកខួរក្បាល

យើង​ដឹង​ហើយ ក្មេងៗ​ឧស្សាហ៍​ឈឺ​ណាស់  ហើយ​ពេល​ខ្លះមិន​ត្រឹម​តែឈឺ​ជំងឺ​ត្រឹម​ផ្ដា​សាយ ក្អក ក្ដៅ​ខ្លួនស្រាល​ៗ​​ប៉ុណ្ណោះ​ទេ កូន​តូច​ៗ​នឹង​អាច​ប្រឈម​ជំងឺ​ប៉ះពាល់​ដល់​អាយុ​ជីវិត ​ដូចជាជំងឺ​រលាក​ខួរក្បាល​ជាដើម។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​ក្មេង​ដែល​កើត​មាន​ជំងឺ​រលាក​ខួរ​ក្បាល​នេះ គឺ​បណ្ដាល​មក​ពី​កត្តា​ដូចជា៖ – ចាក់​វ៉ាក់សាំង​មិន​គ្រប់​គ្រាន់ – ញ៉ាំ​អាហារ​មិន​គ្រប់​គ្រាន់ ខ្វះ​អាហារូបត្ថម្ភ – កង្វះ​អនាម័យ ឆ្លង​ពពួកវីរុស ជាដើម។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិតបាន​បន្ត​ទៀត​ថា ក្មេងៗ​ណា​កើត​ជំងឺ​នេះ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​ជី​វិត ហើយ​ក្រោយ​ពី​កើត​ជំងឺ​រលាក​ខួរ​ក្បាល​ហើយ វា​អាច​បណ្តាល​ឲ្យ​ក្មេង​ទៅ​ជាពិការ​អវយវៈ ពិការ​ប្រាជ្ញា ហើយ​អាច​ឈាន​ទៅ​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​​ទៀត​ផង។ លោក​វេជ្ជ​បណ្ឌិត​ថា ក្មេង​ដែល​មាន​កើត​បញ្ហា​រលាក​ខួរក្បាល​នេះ តែង​ចេញ​រោគ​សញ្ញា​ស្រដៀង​នឹង​ជំងឺ​ស្រាល​ៗ​ធម្មតា​ដែរ ក្នុង​នោះ​មាន​ដូចជា ឈឺ​ក្បាល ក្ដៅខ្លួន ចង់​ក្អួត ប៉ុន្តែ​ក្នុង​ករណី​ដែល​កូន​បង្ហាញ​អាការៈមិនស្រួលខ្លួន មិនឆ្លើយតប មិនសូវលេងដូចធម្មតា មើលទៅអស់កម្លាំង ឬ​កូន​ឧស្សាហ៍​ត្អូញ​ថា​ឈឺ​ក្បាល ម៉ាក់​ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​បន្ទាន់ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល។ អត្ថបទពាក់ព័ន្ធ៖ កូនទើប​កើត​រលាក​កញ្ចក់​ភ្នែក ម៉ាក់​ប៉ាគួរ​ធ្វើ​បែប​ណា? ​ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើ​ម៉េច​អាច​ដឹង​កូនកំពុងរលាក? ខែក្តៅ អូនតូចៗ​ងាយ​នឹង​រលាក​ទង​សួត​ ម៉ាក់ប៉ា​ត្រូវ​ដឹងពី​រោគសញ្ញា​និង​វិធីការពារ មក​ដឹងលម្អិត​ពី​រោគសញ្ញា​​ជំងឺ​រលាកស្រោមខួរ​លើ​កូន​ក្មេង វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក ក្មេងៗ ប្រើក្បាលតែតបាល់ ប្រឈមបញ្ហារបួសខួរក្បាលគួរឲ្យបារម្ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]

ការថែទាំទារក

ទារកកើតមកក្បាលពយ វែងទៅលើ បណ្ដាលមកពីអ្វី?

ក្នុង​ករណី​ក្បាល​កូនពយ​វែង​ឡើង​ទៅ​លើ​បែប​នេះ គឺ​ជា​ករណី​កម្រ​ខ្លាំង​ណាស់ដែលហៅថា Cephalohematoma ហើយ​មូលហេតុ​មកពី​ម្ដាយ​ឈឺ​ពោះ​យូរ​ម៉ោង ហើយ​ក្បាល​កូន​អត់​ព្រម​ចូល​អាង​ត្រគាក។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត។ លោក​បន្ត​​ថា ពេល​មាត់​ស្បូន​បើក​អស់​ហើយ ពេល​ម្ដាយ​ឈឺ​ពោះ​ទម្រង់​កូន ឆ្អឹង​ក្បាល​កូន​ត្រូវ​លូន​ចុះ​សម្រប​ខ្លួន​បន្តិច​ម្ដងៗ​ចូល​មក​ក្នុង​អាង​ត្រគាក ហើយ​ក្បាល​កូន​គឺ​ត្រូវ​ចុះ​មក​ដល់​មាត់​ទ្វារមាស​តែ​ម្ដង ហើយ​ពេលឈឺពោះយូរ ព្រោះ​តែ​គាបយូរ​ ទើបក្បាល​កូន​​ត្រូវ​​ពយ។ លោក​បន្ថែម​ទៀត​ថា ក្មេងដែលម្ដាយប្រឹងកើតតាមធម្មជាតិ នឹងពយបន្តិចបន្តួច ហើយក្រោយ​កើត​បាន​ប៉ុន្មាន​ម៉ោង ក្បាល​កូន​នឹង​ស្រក​មូល​ឡើង​វិញ។ វេជ្ជបណ្ឌិត​បាន​បកស្រាយ​បន្ត​ថា “ស្រ្តី​ដែល​ឈឺពោះ ៣-៤ ម៉ោង ក្បាល​កូនមាន​សភាព​ធម្មតា តែ​សម្រាប់​អ្នក​ឈឺ​ពោះ​រយៈ​ពេល​យូរ ១ ថ្ងៃ ឈាន​ចូល​ថ្ងៃ​ទី ២ អី ក្បាល​កូន​អាចទៅជាបែប​នោះ ក្បាល​ប្រៀប​ដូច​ជា​ត្រូវ​គេ​ច្របាច់​ជាប់​យូរ“។ ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត ក៏​បន្ត​ទៀត​ថា ក្នុង​ករណី​ដែល​កូន​បូម ក៏​អាច​បណ្ដាល​ឲ្យ​ក្បាល​កូន​ទៅ​ជា​ពយ​ឡើង​ទៅ​លើ​បែប​នេះ​ដែរ ហើយ​ខ្លះ​ទៀត​អាច​ដាច់​រហែក​ស្បែក​ក្បាល ព្រោះ​ការ​កកិត​ខ្លាំង​ក៏​មាន។ ក្បាលកូន​​ពយ​មិនមែន​មកពី​កំណើត​កូន​ក្បាល​វែង​​បែប​នោះ​ស្រាប់​ឡើយ គឺ​មក​ពី​ការ​ឈឺ​ពោះ​យូរ​ម៉ោង​ពេក។ “ក្បាល​កូន​អត់​ព្រម​ចុះ ឆ្អឹង​ក្បាល​អត់​ចូល​ចូល​អាង​ត្រគាក មក​តែ​សាច់​ក្បាល​កូន​មុន ទើប​ក្បាល​កូន​ប្រែ​ជា​ពយ​បែប​នេះ​ទៅ”។ ជាទូទៅ​បើកូនក្បាលពយខ្លាំងវា​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពី ១ សប្ដាហ៍ ដល់​ទៅ​១ ឬ ២ ៣ ខែ​ក្រោយ​សម្រាល ក្បាល​កូន​ក៏​នឹង​មក​ធម្មតា​វិញ​ហើយ។ អត្ថបទពាក់ព័ន្ធ៖ នេះជាគីឡូជាមធ្យមរបស់ទារក ម៉ាក់ៗមើលមើល៍ទម្ងន់កូនគ្រប់តាមស្តង់ដារទេ? ទារកពាក់ស្រោមដៃ-ជើង […]

ការថែទាំទារក

ចំណុចសំខាន់ពេលជ្រើសរើសទឹកដោះគោម្សៅល្អឲ្យកូនម៉ឹម

បច្ចុប្បន្ន​អ្នក​ម្តាយ​ភាគ​ច្រើន​​រវល់​នឹង​មុខ​របរ ការងារ​ដែល​ត្រូវ​ទៅ​ធ្វើការ​ឆ្ងាយ​ពី​ផ្ទះ​ ​ចំណែកមួយ​ចំនួន​ទៀត​មាន​ផល​លំបាក​ក្នុង​ការ​បំបៅ​ដោះកូន​​​ ដូច្នេះ​មាន​តែ​ជម្រើស​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​គោម្សៅ។ ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ម្តាយ​ដែល​មាន​បំណង​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​គោម្សៅ​ត្រូវ​គិតគូរ​លើ​២​ចំណុច​នេះ​សិន ទើប​មិន​ជះ​ឥទ្ធិពល​ដល់​ការ​លូតលាស់​របស់​កូន។ ១. សារៈ​សំខាន់​នៃ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះម្តាយ កូន​កើត​មក​ភ្លាម មិន​មែន​យើង​ឲ្យ​បៅ​ម្សៅ​ទឹកដោះគោ​ភ្លែត​នោះ​ទេ ត្រូវ​តែ​បំបៅ​ដោះ​កូន​ភ្លាម ធ្វើ​បែប​នេះ​ទើប​កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ពី​ទឹក​ដោះ​ម្តាយ និង​មាន​ប្រព័ន្ធ ការពារ​រឹងមាំ ដែល​អាច​ការពារ​កូនៗ​ពី​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​បាន​ជា​ច្រើន​មុខ។ ដោយ​ហេតុ​ថា ទឹកដោះ​ម្តាយ​ល្អ​បំផុត​សម្រាប់​ទារក ទើប​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏​ដូច​ជា​ក្រសួង​សុខាភិបាល​ណែនាំ​ឲ្យ​ស្រ្តី​ជា​ម្តាយ បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​តែ​មួយ​គត់​រហូត​បាន៦ខែ និង​បន្ត​ការ​បំបៅ​ដោះ​ម្តាយ​រហូត​កូន​អាយុបាន ២ឆ្នាំ ឬ​លើស​ពី​នេះ។   ២. ជ្រើស​រើស​ទឹកដោះ​គោ​​ម្សៅមាន SYNBIOTIC ជួយ​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹងមាំ បើ​តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត ឯកទេស​កុមារ អ៊ុន យូ ការ​ជ្រើស​រើស​ម៉ាក​​ទឹកដោះគោ​ម្សៅតាម​គ្នា​មិន​មែន​ជា​ជម្រើស​ល្អ​ឡើយ សំខាន់​បំផុត​យើង​ត្រូវ​មើល​រូបមន្ត​ដែល​មាន​ផ្សំ​នៅ​ក្នុង​​ទឹកដោះគោម្សៅ តើ​ទឹកដោះ​គោ​ម្សៅនោះផ្សំ​ពីអីខ្លះ? ហើយ​ធាតុផ្សំ​ទាំង​នោះ​ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់​កូន​យើង​ទេ? ផលិត​ផល​ទឹក​ដោះ​គោ​នោះ​មាន​ម៉ាក​សញ្ញា​ត្រឹម​ត្រូវ​ទេ? ផលិត​នៅ​ប្រទេស​ណា មាន​ការ​ទទួល​ស្គាល់​ពី​ខាង​ណា​ខ្លះ? ដោយ​ឡែក​ធាតុ​ផ្សំ​ដែល​ចាំបាច់​សម្រាប់​កូន​ក្មេង​វិញ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេ ឯកទេស​ជំងឺ​ទូទៅ​ក៏​បាន​លើក​ឡើង​ថា មាន​ច្រើន​មុខ​ មាន​ទាំង​ប្រូតេអ៊ីន អាស៊ីដខ្លាញ់ល្អ កាបូអ៊ីដ្រាត វីតាមីន ជាតិរ៉ែ​ជាដើម។ ខណៈ​ក្មេង​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​នឹង​ឈឺ ទើប​លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ម្តាយ​ឪពុក​​ជ្រើស​រើស​​ទឹកដោះគោ​ម្សៅណា​មាន​រូបមន្ត​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រឹងមាំ។ ដោយ​ឡែក​បច្ចុប្បន្ន​បច្ចេកវិទ្យា​ទំនើប អ្វីៗ​កាន់​តែ​សម្បូរ​បែប អ្នក​ម្តាយ​អាច​ស្វែង​រក​​ទឹកដោះ​គោ​ម្សៅដែល​មាន​ធាតុ​ផ្សំទី១ គឺ SYNBIOTIC ជា​រូបមន្ត​ដែល​ជា​ការ​រួម​បញ្ចូល​​គ្នា Probiotic និង Prebiotics នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រឹងមាំ ទី២​គឺ​ធាតុផ្សំ​ដែល​ជួយ​ឲ្យ​ដល់​ការ​អភិវឌ្ឍខួរក្បាល […]

បញ្ហាសុខភាពកុមារផ្សេងទៀត

ទារកពាក់ស្រោមដៃ-ជើង ពេលដោះចេញបែកញើស អាចមានបញ្ហាអីអត់?

មាន​ម៉ាក់​ៗ​ជាច្រើន​បាន​សាកសួរ​មក​កាន់ Helloគ្រូពេទ្យ ថា​កូន​របស់ខ្លួនមាន​អាការៈ​បែក​ញើស ត្រជាក់​ចុង​ដៃ​ត្រជាក់​ចុង​ជើង​រហូត ក្រោយ​ដោះ​ស្រោម​ដៃ និង​ស្រោម​ជើង​ចេញ។ បញ្ហា​នេះ​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ លោក​ក៏​ធ្លាប់​បាន​ជួប​មក​ច្រើន​ហើយ ដោយ​មាន​ទាំង​ឆាត​មក​សុំ​ការ​ណែនាំ និង​នាំ​កូន​ទៅ​ដល់​គ្លីនិក​តែ​ម្ដង។ វេជ្ជបណ្ឌិត​រូប​នោះ បាន​បន្ត​ទៀត​ថា រឿង​បែក​ញើស​នោះ​ត្រជាក់ ឬ​បែក​ញើស​នោះ អត់​មាន​បញ្ហា​អ្វី​ចំពោះ​កូន​នោះ​ទេ។ បញ្ហា​ត្រជាក់ ឬ​បែក​ញើស​បាត​ដៃ​ជើង​របស់​កូន កើត​ឡើង​អំឡុង​ពី​ចាប់​កើត រហូត​ដល់ ៦ ខែ​ដែល​ជា​ពេល​ទារក​ត្រូវ​បាន​ពាក់​ស្រោម​ដៃ​ជើង​ជាប់ ហើយ​ពេល​ដោះ​ចេញ រាងកាយ​មិន​ទាន់​ស៊ាំ​នឹង​បរិយាកាស​ខាងក្រៅ​ប៉ុណ្ណោះ។ លោក​បន្ថែម​ទៀត​ថា ពេល​ខ្លះ​អាកាសធាតុ​ក្ដៅ​ពេល ក៏​ជា​មូលហេតុ​ដែរ ដូចនេះ​ត្រូវ​រក្សា​សីតុណ្ហភាព​កន្លែង​កូន​​រស់នៅ​ឲ្យ​មាន​ភាព​សម​ល្មម ឬ​បើ​ក្ដៅ​ខ្លាំង និង​នៅតែ​ចង់​ឲ្យ​កូន​ពាក់ ត្រូវ​រក​ស្រោម​ជើង​ស្រោម​ដៃ​ណា​ស្ដើង​ៗ ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន។ ប៉ុន្តែ​ប្រសិនបើ​កូន​បែក​ញើស​ក្នុង​ស្ថានភាព​ដូច​ខាងក្រោម​នេះ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់៖ បាត់បង់​ចំណង់​អាហារ ឬ​បៅ ទល់​លាមក ឬ​រាក គ្រុន កង្វះជាតិស្ករ នោម​ញឹកញាប់ ញើស​ស្អិត។ អត្ថបទពាក់ព័ន្ធ៖ ហេតុផល ម៉ាក់ប៉ាមិនគួរឲ្យក្មេងៗផឹកកាហ្វេ កូនមៀមក្បាលដោះជ័រ និងដៃ មួ  យណាល្អជាង? ៣ ក្បាច់​នេះ​អាច​ជួយ​កូន​តូច​ទល់​លាមក​បាន​យ៉ាង​ល្អ កូនទើបកើត ម៉ាក់ប៉ាគួរសង្កេតមើលប៉ុន្មានចំណុចនេះ ទារកមានលក្ខខ័ណ្ឌ ៥ ប្រភេទនេះ ងាយបំបៅឈ្លក់ខ្លាំងណាស់ កូនតូចអាយុប៉ុណ្ណោះ ទោះក្តៅខ្លួនកម្រិតណាក៏ត្រូវនាំទៅពេទ្យដែរ រោគសញ្ញា និងមូលហេតុនាំឲ្យក្មេងស្លេកស្លាំង ទៅជាខ្វះគ្រាប់ឈាមក្រហម កូនតូចមិនឡើងគីឡូ ឬទម្ងន់មិនគ្រប់ស្តង់ដារ ប៉ះពាល់ដល់ខួរក្បាលអត់? ក្រោយចាក់វ៉ាក់សាំងកម្មវិធីជាតិរួច ចង់ចាក់វ៉ាក់សាំងដទៃ ត្រូវរង់ចាំប៉ុន្មានថ្ងៃ? ម៉ាក់ប៉ាត្រូវតាមដាន ជំងឺស្លេកស្លាំង ខ្វះអាហារូបត្ថម្ភ និងកូនមិនញ៉ាំចំណីអាហារ ក្នុង​ករណី​មាន​សំណួរ […]

ការលូតលាស់មុនអាយុ ៥ឆ្នាំ

៥​ ចំណុច ​ជួយ​ប៉ា់ម៉ាក់​បង្កើត​ទម្លាប់​គេង​ល្អ​ដល់កូន

ដើម្បី​ជួយ​ឲ្យ​កូនៗ​វៃ​ឆ្លាត សុខភាព​ល្អ មិន​មែន​ត្រឹម​តែ​ត្រូវការអាហារ​ល្អៗ បរិយាកាស​រស់​នៅ​សម្បូរ​បែប និង​កូន​ចង់​បាន​អី​បាន​នឹង​នោះ​ទេ។ ចង់​ឲ្យ​កូន​ធំធាត់​​លូត​លាស់​ទាំង​រាងកាយ ប្រាជ្ញា សុខភាព​ទន្ទឹម​គ្នា ប៉ាម៉ាក់ ចាំ​បាច់​ត្រូវ​តែ​បង្កើត​ទម្លាប់​រស់​នៅ​ល្អៗ​ឲ្យ​អូនៗ ក្នុង​នោះ​ទម្លាប់​នៃ​ការ​គេង ក៏ជា​ផ្នែក​មួយ​សំខាន់​ដូច​គ្នា។ អត្ថបទ​ខាងក្រោម​នេះ នឹង​ជួយ​ម៉ាក់​ប៉ា អាច​បង្កើត​ទម្លាប់ ​គេ​ង​ល្អ​មួយ​សម្រាប់​កូនៗ​បាន។ ១- គេង​ទៀង​ពេល​ជួយ​ឲ្យ​គុណភាព​ដំណេក​ក្មេង​ប្រសើរ​ឡើង ការ​កំណត់ពេល​​លេង​ឧបករណ៍​អេឡិចត្រូនិក​សម្រាប់​អូនៗ​ជាជំហាន​ដំបូង​ដែល​ប៉ាម៉ាក់​ត្រូវ​ធ្វើ​ ដើម្បី​បង្កើត​ទម្លាប់​គេង​ត្រឹម​ត្រូវ​មួយ។ កុំ​ឲ្យ​អូនៗ​លេង​ទូរសព្ទ ឬមើលកុំ​ព្យុទ័រ មើល​ទូរទស្សន៍យូរ​ពេក យ៉ាង​ហោច​ណាស់មួយ​ម៉ោង​មុន​ពេល​គេង។ ប៉ាម៉ាក់​មិនគួរ​ឲ្យ​កូនៗ​មើលឧបករណ៍ទាំងនោះ​ជិត​ដល់ម៉ោង​គេងនោះទេ ព្រោះ​អេក្រង់​គ្រឿង​អេឡិច​ត្រូនិក​ទាំង​នេះ អាច​រំញោច និង​រំខាន​ភាព​ងងុយ​គេង ជា​មូល​ហេតុ​នាំ​ឲ្យ​គុណ​ភាព​ដំណេក​ក្មេង​ធ្លាក់​ចុះ។ ២- បន្ទប់​កូន​យើង​គេង​ត្រូវ​តែ​មាន​ផាសុកភាព ត្រូវ​ប្រាកដ​ថា បន្ទប់​សម្រាប់​អូនៗ​គេង ទោះ​គេង​ជា​មួយ​យើង​ក៏ដោយ ត្រូវ​តែ​មាន​ផាសុកភាព មិន​ក្តៅ មិន​ស្អុះ និង​​មិន​ត្រូវ​មាន​ពន្លឺ​ខ្លាំង​ពេក​ទេ។ បើ​អូនៗ​ខ្លាច​បន្ទប់​ងងឹង អាច​ជ្រើស​ប្រើ​អំពូល​រាត្រី​ប្រភេទ​ណា​ក៏​ដោយ អាច​ជួយ​ឲ្យ​បន្ទប់​គេង​មើល​ទៅ​កាន់​តែ​ស្រទំ តាម​តែ​អាច​ធ្វើ​បាន។ ភាព​ស្អប់​ស្ងាត់​ក្នុង​បន្ទប់គេង ភាពងងឹត និង​ត្រជាក់​ស្រួល អាច​ជួយ​ឲ្យ​កូន​យើង​គេង​លក់​បាន​យ៉ាង​ស្កប់​ស្កល់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! អត្ថបទ​ពាក់ព័ន្ធ៖ ទម្លាប់ធ្វើរឿងទាំងនេះមុនចូលគេង ដឹងតែឡើងគីឡូមិនខាន ប្រើ​ទូរសព្ទ​ច្រើននៅពេល​យប់ អាចប៉ះពាល់​ដល់​គុណ​ភាព​ដំណេក​ ៣- ចំណាយ​ពេល​វេលា​កាន់​តែ​ច្រើន​ជា​មួយ​កូន បើ​កូន​យើង​ឈាន​ដល់​វ័យ​ត្រៀម​ចូល​សាលា ឬធំ​ជាង​នេះ ត្រូវ​ប្រាកដ​ថា យើង​ផ្តល់​ពេល​វេលា​ឲ្យ​កូនៗ​ទាំង​អស់​បាន​គ្រប់​គ្រាន់ ពិសេស​បើ​កូនៗ​មិន​បន្ត​គេង​ជាមួយ​ប៉ាម៉ាក់​ទេ​នោះ។ អាច​បែក​ចែក​ពេល​វេលា​នៅ​ជិត​ប្តី​ប្រពន្ធ​យើងទៅ​នៅ​ក្បែរ​កូន​ខ្លះ​មុន​ពេល​ពួក​គេ​ចូល​គេង […]

បញ្ហាសុខភាពកុមារផ្សេងទៀត

ទារកកើតមកទម្ងន់ប៉ុន្មាន ទើបហៅថាគ្រប់គីឡូ?

ម៉ាក់ប៉ា​គ្រប់​គ្នា​ច្បាស់​ជា​ដឹង​ហើយ​ថា កាល​ណា​ទារក​កើត​មក​គឺ​ត្រូវ​គិត​ទៅ​តាម​គីឡូ​ដែល​បាន​កំណត់​តាម​ស្តង់​ដារ ព្រោះ​វា​អាច​ជួយ​បញ្ជាក់​ឲ្យ​ដឹង​ពី​សុខភាព​របស់​ក្មេង ប៉ុន្តែ​មានដឹងអត់ថា ទារកមានគីឡូប៉ុន្មាន​បាន​គិត​ថា​គ្រប់​តាម​ស្តង់​ដារ។ បើ​តាម​ការផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ជាទូទៅ គីឡូ​ស្តង់​ដារ​របស់​ទារក​គឺ​ទម្ងន់​ចាប់​ពី ២,៥គីឡូ (២.៥០០ក្រាម) ឡើង​ទៅ ហើយ​កាលណា​​ទារក​កើត​មក​មាន​គីឡូ​តិច​ជាង ​២,៥គីឡូ​ គឺ​ទម្ងន់កូន​មិន​ត្រូវ​តាម​ស្តង់​ដារ​ទេ។ ម្យ៉ាង​វិញ​ទៀត បើ​ទារក​កើត​មក​មាន​ទម្ងន់​តិច​ជាង ១.៥០០ក្រាម ឬ ១.០០០ក្រាម គឺ​ទារក​នោះ​អាច​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ហើយ។ មន្ទីរពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ទារក​កើត​មក​មិន​គ្រប់​គីឡូ​ខ្លាំង​អាច​មាន​សភាព​ខ្សោយ​តាំង​ពី​ក្នុង​ពោះ ហើយ​អាច​មាន​ចង្វាក់​បេះ​ដូង​ខ្សោយ កើត​មក​សន្លប់ ឬ​អាច​ឈាន​ដល់​ស្លាប់​ក្នុង​ពោះក្នុង​ករណី​ដែល​ធ្ងន់​ធ្ងរ។ មិនតែ​ប៉ុណ្ណោះ ទារក​មិនគ្រប់គីឡូអាច​ប្រឈម​នឹង​វិបត្តិជា​ច្រើន​ដូច​ជា៖ – ការ​រំលាយ​អាហារ​មិនល្អ ​ធ្វើ​ឲ្យ​ទារក​កាន់​តែ​ខ្សោយ ​មិន​ងាយ​ឡើង​ទម្ងន់ – ចុះ​កម្តៅ​ក្នុង​ខ្លួន​ខ្លាំង – ចុះ​ជាតិ​ស្ករ – ចុះ​ជាតិ​កាល់​ស្យូម – ​ងាយ​ឡើង​លឿង។ល។ ដូច​នេះ មន្ទីរពេទ្យ កាល់​ម៉ែត បាន​បញ្ជាក់​ឲ្យ​ស្រ្តី​ពពោះ​ទាំង​អស់​ដែល​មាន​បញ្ហា​កូន​ក្នុង​ផ្ទៃ​មាន​គីឡូ​តិច គួរ​ទៅ​ធ្វើ​ការ​តាម​ដាន​សុខភាព​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ និង​មាន​បទ​ពិសោធន៍​ខ្ពស់ ដើម្បី​ថែទាំ​សុខភាព​កូន​ឲ្យ​បាន​កាន់​តែ​ដិត​ដល់​ថែម​ទៀត។ អត្ថបទពាក់ព័ន្ធ៖ កូនតូចមិនឡើងគីឡូ ឬទម្ងន់មិនគ្រប់ស្តង់ដារ ប៉ះពាល់ដល់ខួរក្បាលអត់? ទារកស្រកគីឡូក្រោយកើត គួរឲ្យបារម្ភអត់ ហើយពេលណាឡើងវិញ? ពេទ្យបកស្រាយពីពេលវេលា ខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ចាំបាច់បំប៉នឲ្យល្អ ម៉េច​បាន​ទារក​បៅ ញ៉ាំច្រើនប៉ុនណា នៅមិន​ឡើង​គីឡូទៀត? ដឹងអត់ ដំឡូងជ្វា ល្អចំពោះទារកក្នុងផ្ទៃយ៉ាងម៉េចខ្លះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ