ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

បញ្ហាសុខភាពកុមារផ្សេងទៀត

ភាពខុសគ្នារវាងកូនក្អួត និងកូនក្អែ ម៉ាក់ប៉ាត្រូវចេះសង្កេត

អ្នក​មាន​កូន​តូច​ប្រាកដជា​ដឹង និង​ឧស្សាហ៍​ឃើញ​កូន​ក្អែ ឬ​ក្អួត​ទឹកដោះ​ចេញ​មក​វិញ​ជាក់ជា​មិន​ខាន ប៉ុន្តែ​ម៉ាក់​ប៉ា​ភាគ​ច្រើន បែង​ចែក​មិន​ដាច់​ឡើយ​ថា​មួយ​ណា​ក្អែ ឬ​មួយ​ណា​ក្អួត ព្រោះ​តែពណ៌​ដូច​ៗ​គ្នា។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​​បែង​​ចែក​មិន​ដាច់​​បែប​នេះ នាំឲ្យ​អាណាព្យាបាល​ភ័យ​ព្រួយ​ចំពោះ​កូន ខណៈការ​ក្អួត​គឺជា​រឿង​ធម្មតា​។ ដូចនេះ​ហើយ​លោកវេជ្ជបណ្ឌិត​​បាន​បែងចែក​ឲ្យ​ដាច់​ពី​អាការៈ​ក្អួត និង​ក្អែ​របស់​ក្មេង​ដូច​ខាងក្រោម៖ ១- ក្អួត ក្រពះ​ដំណើរ​ការ​មិន​ល្អ មាន​បញ្ហា​ក្រពះ-ពោះវៀន មានក្លិនមិនល្អ ក្អួត​មាន​សំឡេង​ខ្លាំង​ និងមានលាយជាតិអន្ធិលៗមកជាមួយ កាក​សំណល់​ លាយទឹកប្រមាត់។ ២- ក្អែ កក្រពះ​នៅ​តូច មានធំក្លិនជូរ បៅ​ឆ្អែត​ហួស​ហេតុ​ពេក ហៀរ​តាម​មាត់ គ្មានបញ្ចេញសំឡេង កាក​សំណល់​រាវ​ដូច​ទឹក​ មិនមានលាយទឹកប្រមាត់។ អត្ថបទពាក់ព័ន្ធ៖ ហេតុផល ម៉ាក់ប៉ាមិនគួរឲ្យក្មេងៗផឹកកាហ្វេ កូនមៀមក្បាលដោះជ័រ និងដៃ មួ  យណាល្អជាង? ៣ ក្បាច់​នេះ​អាច​ជួយ​កូន​តូច​ទល់​លាមក​បាន​យ៉ាង​ល្អ កូនទើបកើត ម៉ាក់ប៉ាគួរសង្កេតមើលប៉ុន្មានចំណុចនេះ ទារកមានលក្ខខ័ណ្ឌ ៥ ប្រភេទនេះ ងាយបំបៅឈ្លក់ខ្លាំងណាស់ កូនតូចអាយុប៉ុណ្ណោះ ទោះក្តៅខ្លួនកម្រិតណាក៏ត្រូវនាំទៅពេទ្យដែរ រោគសញ្ញា និងមូលហេតុនាំឲ្យក្មេងស្លេកស្លាំង ទៅជាខ្វះគ្រាប់ឈាមក្រហម កូនតូចមិនឡើងគីឡូ ឬទម្ងន់មិនគ្រប់ស្តង់ដារ ប៉ះពាល់ដល់ខួរក្បាលអត់? ក្រោយចាក់វ៉ាក់សាំងកម្មវិធីជាតិរួច ចង់ចាក់វ៉ាក់សាំងដទៃ ត្រូវរង់ចាំប៉ុន្មានថ្ងៃ? ម៉ាក់ប៉ាត្រូវតាមដាន ជំងឺស្លេកស្លាំង ខ្វះអាហារូបត្ថម្ភ និងកូនមិនញ៉ាំចំណីអាហារ ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕


ថ្នាំបង្ការ

ការចាក់វ៉ាក់សាំងឱ្យទារក (វីដេអូ)

មក​ទល់​ពេល​នេះ​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃ​ក្រសួង​សុខាភិបាល មាន​វ៉ាក់សាំង​សំខាន់ៗ សម្រាប់​ចាក់​ឲ្យ​ក្មេងអាយុ​ក្រោម ២ ឆ្នាំ នៅ​ទូទាំង​ប្រទេស នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​មណ្ឌល​សុខភាព។ ការ​ចាក់​វ៉ាក់សាំង​បង្ការ​បាន​គ្រប់​មុខ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​ក្មេងរឹងមាំ មិន​ងាយ​រង​ការ​វាយប្រហារ​ពី​មេរោគ។ តើវ៉ាក់សាំងនេះមានប៉ុន្មានមុខ ហើយចាក់ពេលណាខ្លះ? អត្ថបទពាក់ព័ន្ធ៖ កើតភ្លាម រហូតបាន១ខែកន្លះ ទារកត្រូវចាក់វ៉ាក់សាំងអីខ្លះ? កូនក្មេងចាក់វ៉ាក់សាំងច្រើនមុខក្នុងពេលតែមួយ ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំទេ? រលាកថ្លើមប្រភេទ B មិនទាន់មានថ្នាំព្យាបាលទេ ម៉ាក់ប៉ាត្រូវនាំកូនតូចទៅចាក់វ៉ាក់សាំងឲ្យគ្រប់ចំនួន ចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ (វីដេអូ) ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់? នេះជាវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ សម្រាប់ចាក់ឲ្យកូនក្មេងពីពេលកើត ដល់អាយុ២ឆ្នាំ ក្រៅពីវ៉ាក់សាំងថ្នាក់ជាតិ ក្មេងៗអាចចាក់ថ្នាំទាំងនេះបាន ទាំងនេះជាផលរំខាន និងមូលហេតុ ក្មេងចាក់វ៉ាក់សាំងហើយ ទៅជាដំបៅអាប់សែ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

បើ​ក្មេង​លង់​ទឹក នេះជា​វិធី​សង្គ្រោះ​បឋម​ជួយ​បាន​ភ្លាមៗ (វីដេអូ)

ករណី​លង់​ទឹក ងាយ​នឹងកើត​​លើ​ក្មេងៗណាស់ ទោះ​ទឹករាក់​ក៏ដោយ ក៏​អាច​លង់​ដែរ។ ប៉ាម៉ាក់គួរ​ស្វែង​យល់​ពី​អាការៈ និង​វិធីសង្គ្រោះ​បឋម​ ដើម្បីជួយ​ក្មេងឲ្យបាន​ទាន់​ពេល។លង់ទឹក​ សំដៅ​នៅ​ពេល​សួត​ពេញ​ដោយ​ទឹក ធ្វើ​ឲ្យ​​ជន​រង​គ្រោះសន្លប់​បាត់​ស្មារតី ​មិន​កម្រើក ​មិន​មាន​សកម្មភាព​នៅ​ក្នុង​ទឹក។ ពេល​ខ្លះ ករណី​​លង់​ទឹក ជា​ហេតុការណ៍​កើត​ឡើង​យ៉ាង​​ស្ងៀម​ស្ងាត់ ជន​រង​គ្រោះ​​អាច​មាន​អាការៈ​ល្ហិតល្ហៃ អណ្ដែត ឬ​លិច​ក្នុង​ទឹក ទាំងមិនដឹងខ្លួន។ អត្ថបទពាក់ព័ន្ធ: របៀប​សង្គ្រោះ​បឋម ពេល​មាន​អ្នក​លង់​ទឹក រន្ទះ​បាញ់ ឬ​ឆក់​ខ្សែភ្លើង ​វិធី​ជួយ​សង្គ្រោះ​អ្នក​ត្រូវ​ពស់​ចឹក មិន​​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត វិធីសាស្ត្រសង្គ្រោះបឋម ពេលប្រទះមានមនុស្សប្រកាច់ វិធីសង្គ្រោះបឋម ពេលជួបករណីមានមនុស្សគាំងបេះដូង ជួយអ្នកឆក់ខ្សែភ្លើង កុំឲ្យគ្រោះថ្នាក់ដល់ខ្លួនឯង ត្រូវចេះវិធីសង្គ្រោះបឋមមួយនេះ! បើ​ក្មេងស្លាក់​អី​មួយ​ក្នុង​មាត់ ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​ម៉េច? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

កូន​ក្អួត​​ក្នុង​ស្ថានភាពបែបណា​ត្រូវ​យកទៅពេទ្យជាបន្ទាន់?​

កុមារ​ភាគ​ច្រើន​តែងមាន​អាការៈ​​ចង្អោរ​និង​ក្អួត​ម្ដង​ម្កាល​ដែល​ធ្វើ​ឲ្យ​ប៉ាម៉ាក់​​ព្រួយ​បារម្ភ​ តែអាការៈ​មិន​មែន​ជា​បញ្ហា​ធំ​ដុំ​ពេក​ទេ។ អ្វីដែល​​ប៉ា​ម៉ាក់​គ្រប់​រូប​គួរ​តែ​ប្រយ័ត្ន គឺ​​ពេល​អាការៈ​ទាំងនេះ​វិវត្ត​​ទៅ​​ជា​ធ្ងន់​ធ្ងរ​។ អត្ថបទពាក់ព័ន្ធ៖ កុំ​ស្លន់​ស្លោ! ពេលកូនក្អួត​ត្រូវ​ដឹង​របៀប​ដោះស្រាយ ១- សញ្ញា​នៃ​ការ​បាត់​បង់​ជាតិ​ទឹក ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​របស់​កុមារ ​មិន​ល្អ​ដូច​ជា​មនុស្ស​ធំ​នោះ​ទេ។ សញ្ញា​នៃ​ការ​បាត់​បង់​ជាតិ​ទឹក​មាន​ដូចជា​ល្ហិតល្ហៃ នៅ​មិន​សុខ យំ​មិន​ចេញ​ទឹក​ភ្នែក ខ្លួន​ត្រជាក់ ភ្នែក​រូង នោម​តិច​ និង​ទឹក​នោមមាន​​ពណ៌​ក្រមៅ។ ប៉ាម៉ាក់​ត្រូវ​បង្កើន​ការ​ញ៉ាំ​ទឹក​សម្រាប់​​កូន​ៗ​​ដើម្បី​បង្ការ​បញ្ហា​នេះ ​ទោះ​ជា​ពេល​កូនៗ​ក្អួត​ក៏​ដោយ។ បន្ទាប់​ពី​ក្អួត​ភ្លាម​ៗ​ ប៉ាម៉ាក់​គួរ​ចាប់​ផ្ដើម​ឲ្យកូនញ៉ាំទឹក ឬបន្តក់​ទឹក​ចូលមាត់​​សន្សឹម​ៗ និង​រង់​ចាំ​មើល​ថាកូន​លេប​ចូល​បាន​ប៉ុនណា ​ទើប​បន្ត​ថែម​ម្ដង​បន្តិច​ៗ​​ និងត្រូវ​មើល​បរិមាណ​ទឹក​នោម​ផង។ អត្ថបទពាក់ព័ន្ធ៖  ក្មេងក្អួតមកពីមូលហេតុអីខ្លះ? ត្រូវធ្វើម៉េច? កូនក្អួតក្រោយលេបថ្នាំ ត្រូវបញ្ចុកម្តងទៀតទេ? ២- ផ្ដល់​អាហារ​រាវ​ៗ បន្ទាប់​ពី​ឈប់​ក្អួត​ហើយ​ ប៉ាម៉ាក់​គួរ​តែ​ចាប់​ផ្ដើម​បញ្ចុក​អាហារ​​​រាវ​ៗ​ក្រៅ​ពី​ទឹក​ដល់​កូនៗ តែ​ត្រូវ​ជ្រើស​រើស​យក​អាហារ​​ដែល​ថ្លា​ៗ​​ដូច​ជា​ស៊ុប​មាន់ ​ឬ​ទឹក​ផ្លែ​ឈើ​ស្រស់​តាម​ចំណង់របស់​ក្មេង​ ដែល​មាន​សារជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់ ​និង​ងាយ​ស្រួល​រំលាយ។ ប៉ាម៉ាក់​ត្រូវ​ចាំថា​ មិន​ត្រូវ​ឲ្យ​អាហារ​រឹង​ដែល​ធ្វើ​ឲ្យ​អាការៈ​​កូន​កាន់​តែ​ធ្ងន់ធ្ងរឡើយ។ ៣- ថ្នាំ​សង្កូវ ភាគ​ច្រើន​កុមារ​ដែល​ក្អួត​គឺ​មិន​ត្រូវ​ការ​ថ្នាំ​សម្រាប់​ព្យាបាល​នោះ​ទេ។ ប៉ាម៉ាក់​គ្រាន់តែ​រង់​​ចាំ​ដល់​អាការៈនេះ​​បាត់​ទៅវិញ​ដោយ​ខ្លួន​ឯង​ទៅ​បាន​ហើយ។ មិន​ត្រូវ​ផ្ដល់​ថ្នាំ​ក្អួត​ដល់​កុមារ​នោះ​ទេ​ប្រសិន​បើ​មូលហេតុ​មិន​មែន​មក​ពី​វីរុស​។ ការ​ប្រើ​ប្រាស់​ថ្នាំ​មិន​ត្រឹម​ត្រូវ​អា​ចបង្ក​គ្រោះ​ថ្នាក់​ដល់​កុមារ។ ការ​ផ្ដល់​ជាតិ​ទឹក​គឺ​សំខាន់​បំផុត​ក្នុង​ពេល​នេះ​ លើក​លែង​មាន​ការ​ចេញ​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ។ ៤- ត្រូវ​រក​ពេទ្យ​នៅ​ពេល​ណា? ត្រូវ​ស្វែង​រក​គ្រូពេទ្យ​នៅ​ពេល​៖ ក្អួត​ខ្លាំង មិន​អាច​លេប​ទឹក​បាន បាត់​បង់​ជាតិ​ទឹក​ធ្ងន់ធ្ងរ រវើរវាយ ក្អួត​បែក​ចេញ​ទឹកពណ៌ខៀវ ឬ​ចេញ​ឈាម ក្អួត​ច្រើន​ លើសពី​​មួយ​ថ្ងៃ ឈឺ​ពោះ​ខ្លាំង នៅ​មិន​សុខ​រើ​រុះ​ខ្លាំង កាន់តែ​ត្រូវ​សង្គ្រោះ​​បន្ទាន់​ប្រសិន​បើកូន​​ ​ក្អួត​ខ្លាំង ឈឺ​ក្បាល រឹង​ក​ និង​ស្បែក​ឡើង​រមាស់។ ប៉ាម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពេល​កុមារ​ក្អួត​ម្ដង​ៗ ត្រូវ​រក​គ្រូពេទ្យ​ភ្លាម​ប្រសិន​បើ​អាការៈ​មើលទៅ​មិន​ធម្មតា។ អាការៈ​ក្អូត​​គ្រាន់​តែ​ជា​ការៈ​ឈឺ​ពោះ​រាក​​ធម្មតា​ប្រសិន​បើ​កូនយើង​​អាចនៅ​​លេង​ និង​បរិភោគ​អាហារ​បាន​ធម្មតា។ ​យ៉ាង​ណា​ប៉ាម៉ាក់​​ត្រូវ​បង្គាប់​ឲ្យ​កូន​ៗ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ហើយ​ទៅ​រក​គ្រូពេទ្យ​គ្រប់​ពេល​ដែល​សង្ស័យ​ថា​មាន​សញ្ញា​ប្លែក។ អត្ថបទពាក់ព័ន្ធ៖  ហេតុអីក្មេងៗឧស្សាហ៍រលាកបំពង់ក? រឿងសំខាន់ ៤ យ៉ាង ម៉ាក់ៗគួរតាមដានកូនជាប្រចាំ ក្មេង​ឈឺ​ល្មមៗ គួរបន្តោងសេរ៉ូម​អត់?​ ប្រយ័ត្ន! បើ​លេប​ថ្នាំ​ជាមួយ​ទឹក​ទាំង​អស់នេះ […]


រោគសញ្ញាទូទៅ

វិធី​ដោះស្រាយ​​មាន​ប្រសិទ្ធភាព​បំផុត ពេល​​កូន​​តូច​តឹង​ច្រមុះ ហៀរ​សម្បោរ (វីដេអូ)

រឿង​ថែ​ទាំ​កូន ច្បាស់​ជា​មិន​ងាយ​ស្រួល​ទេ ពិសេស​កូនតូច​ៗមិន​ទាន់​គ្រប់​ ៣ ​ឆ្នាំ ពេល​ឈឺ​ម្តង​ៗ។ អូនៗ​តូចៗឧស្សាហ៍​ឈឺ ដោយ​សារ​ប្រព័ន្ធ​ការ​ពារ​នៅ​ខ្សោយ ងាយ​ឆ្លង​ជំងឺ​ណាស់ ពិសេស​រឿង​ផ្តាសាយ តឹងច្រមុះ​នេះ​ឯង អ៊ី​ចឹងហើយ ប៉ាម៉ាក់​ត្រូវ​ដឹង​វិធី​ជួយ​អូនៗ​ពេល​តឹង​ច្រមុះ ព្រោះ​ថា​បើ​មិន​ព្យាបាល​ឲ្យ​បាន​លឿនទេ អាច​វិវត្ត​ទៅ​ជាធ្ងន់បាន។ អត្ថបទ​ពាក់ព័ន្ធ​៖ ៤ ចំណុច​ងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច (វីដេអូ) តិចនិក​ងាយៗ បង្ការ​កូនតូច​មិនឲ្យកើត​ជំងឺ​ផ្តាសាយ (វីដេអូ) ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត (វីដេអូ) របៀបបាញ់សេរ៉ូមប្រៃចូលច្រមុះ ពេលកូនផ្តាសាយ (វីដេអូ) ប្រការម៉ាក់ប៉ាគួរធ្វើ និងមិនគួរធ្វើពេលកូនតូចតឹងច្រមុះ ម៉ាក់ប៉ាចូលចិត្តបូតច្រមុះកូនតូច ជួយឲ្យស្រួចបានអត់? ក្នុង​ករណី​មាន​សំណួរ ឬមន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕


ទារក

ឆុង​ម្សៅ​ទឹក​ដោះ​គោ​​ត្រឹម​ត្រូវ ទើប​អូនៗមិន​សូវឈឺ (វីដេអូ)

៦ ខែ​ដំបូង អាហារ​តែ​មួយ​គត់ល្អ​បំផុត​សម្រាប់​អូនៗ គឺ​ទឹក​ដោះ​ម៉ាក់ៗ។ ប៉ុន្តែ​រឿង​​បំបៅ​ដោះ មិន​ស្រួល​ដូច​ប្រុសៗ​គិត​ទេ ពិសេស​ម៉ាក់ៗ​រវល់​ការងារ ឬ​គ្មាន​ទឹក​ដោះ​គ្រប់​គ្រាន់។ ទោះ​យ៉ាង​នេះ​ក្តី អូនៗនៅ​តែ​អាច​លូតលាស់​មាន​សុខភាព​ល្អ តាមរយៈ​ម្សៅទឹក​ដោះ​គោ​ដែរ។ គ្រាន់​តែ​ថា ស្រីៗ​យើង​​ប៉ុន្មាន​នាក់ដឹង​ច្បាស់​ពីវិធី​ឆុង​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​បាន​ត្រឹម​ត្រូវ? បើ​មិន​អ៊ីចឹង ​អាច​នឹង​ប៉ះ​ពាល់​សុខភាព ឬ​ការលូត​លាស់​អូនៗ​បាន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ពី​វិធី​ឆុង​ម្សៅ​ទឹក​ដោះ​គោ​ត្រឹម​ត្រូវ​ឲ្យ​ដឹង។ អត្ថបទពាក់ព័ន្ធ: ប្រើ​ទឹកសុទ្ធ​ថ្លៃៗ មាន​ជាតិ​រ៉ែ​ខ្ពស់ឆុង​ទឹកដោះគោ​ ធ្វើ​ឲ្យ​កូន​ឆ្លាត? ទឹកដោះគោ​​​កូន​​​ម៉ឹម​​​​​សល់ អាច​​ទុក​​បាន​​ប៉ុន្មាន​​ម៉ោង?​ នេះជាអ្វី ម្ដាយថ្មីថ្មោង​គួរ​ដឹងលម្អិតជុំវិញ​ការ​បំបៅដោះ កូនបៅដោះម្ដាយផឹកស្រា ប្រឈមមុខនឹងជំងឺប៉ុន្មានមុខនេះ ៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង ការម៉ឹមទឹកដោះម្តាយលាយជាមួយទឹកដោះគោ (វីដេអូ) ឲ្យកូនម៉ឹមម្សៅទឹកដោះគោ គួរពិនិត្យមើលចំណុចទាំងនេះ (វីដេអូ) ក្បួនពេទ្យ ទឹកប្រភេទនេះ ឆុងទឹកដោះគោឲ្យកូនល្អបំផុត មុនជ្រើសរើសម្សៅទឹកដោះគោឲ្យកូនបៅ ម៉ាក់ៗត្រូវគិតពីបញ្ហាទាំងនេះ ប្រើទឹកប្រភេទណាល្អបំផុត សម្រាប់ឆុងទឹកដោះគោឲ្យកូន (វីដេអូ) ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នកជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ។


ថ្នាំបង្ការ

ការវ៉ាក់សាំងផ្តាសាយសម្រាប់កូន (វីដេអូ)

វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​អាច​ការពារ​ជំងឺ​នេះ​បាន ហើយ​ក៏​អាច​ជួយ​ជំងឺ​នេះ​មិន​ឲ្យ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​ដែរ។ ជា​ធម្មតា​ជំងឺ​ផ្ដាសាយ​ធំ​ងាយ​ឆ្លង​ខ្លាំង​ណាស់ តាម​រយៈ ក្អក កណ្ដាស់ និង​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ ហើយ​រោគសញ្ញា​វិញ​មាន​ដូចជា គ្រុន ក្ដៅ​ខ្លួន ហៀរ​សំបោរ ល្ហិតល្ហៃ ឈឺ​បំពង់ក ឈឺ​សាច់ដុំ។ ចុះវ៉ាក់សាំងនេះ អាចចាក់លើកុមារចាប់ពីអាយុប៉ុន្មានឡើងទៅ? អត្ថបទពាក់ព័ន្ធ: របៀបថែទាំកន្លែង​ចាក់​វ៉ាក់សាំង ​កុំឲ្យ​ក្លាយជាដំបៅ ចង់ចាក់វ៉ាក់សាំងផ្ដាសាយ ទាំងមនុស្សទូទៅ ក្មេង ស្ត្រីមានផ្ទៃពោះ ត្រូវដឹងរឿងទាំងនេះសិន ចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ (វីដេអូ) ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? មកដឹងពីប្រភេទវ៉ាក់សាំង ស្រីៗត្រូវចាក់មុនពេលពពោះ និងពេលពពោះ វ៉ាក់សាំងសំខាន់ ៣ ប្រភេទ សមាជិកគ្រួសារគួរតែចាក់ឲ្យបានគ្រប់គ្នា បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច នេះជាប្រភេទវ៉ាក់សាំង ត្រូវចាក់ពេលពពោះ ឈឺចំថ្ងៃចាក់វ៉ាក់សាំង គួរចាក់ ឬអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ក្មេង​ទើប​កើត កុំ​ធ្វើ​រឿង​​ទាំង​ប៉ុន្មាន​នេះ​ដាក់​ឲ្យ​សោះ (វីដេអូ)

កូន​ក្មេង​ទើប​កើត ស្បែកក៏នៅខ្ចី ស្តើង ឆ្អឹងក៏ខ្ចី ឯ​ប្រព័ន្ធ​ភាពស៊ាំ​ក៏​ខ្សោយ តម្រូវ​ឲ្យ​ម៉ាក់ប៉ា​យក​ចិត្តទុក​ដាក់​ថែទាំ​ឲ្យ​បាន​ដិត​ដល់ នោះ​ទើប​លូតលាស់​បាន​ល្អ មិនសូវ​មាន​បញ្ហា​សុខភាព។ខាង​ក្រោម​នេះ​រឿង​មួយ​ចំនួន ដែល​ម៉ាក់ប៉ា​មិន​ត្រូវធ្វើដាក់កូនតូចនោះទេ ព្រោះ​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព និង​រាងកាយ។ អត្ថបទពាក់ព័ន្ធ៖ កូនទើបកើតជើងកោង មានបញ្ហាអីអត់? របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មាន​ដំបៅខ្ទុះ កុំយកអីផ្តេសផ្តាសលាបបង្ហើយកូនឲ្យឆាប់រឹង ពេទ្យថាប៉ះពាល់ខួរក្បាល ប្រើ​​ប្រេង​​កូឡាលាប​លើបង្ហើយក្មេង​ទើប​កើត ​អាច​ប៉ះពាល់​ខួរក្បាល​ បើកូនកើតមកវៀចក មានផលប៉ះពាល់អីអត់? រឿង​គួរ​បារម្ភ បើ​កូនតូច​កើត​លឿង កូន​កើតមក​ថ្លោស​ខ្លាំង ល្អ ឬអាក្រក់? ក្មេងតូចៗលើសទម្ងន់ អាចប្រឈមជំងឺកាចៗទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ទឹកដោះគោ​​​កូន​​​ម៉ឹម​​​​​សល់ អាច​​ទុក​​បាន​​ប៉ុន្មាន​​ម៉ោង? (វីដេអូ)

ម៉ាក់​ៗ​ខ្លះ ព្រោះតែ​មិន​ចង់​ខ្ជះខ្ជាយ​ទឹកដោះគោ​ដែល​កូន​ទើប​ម៉ឹម​បន្តិច ឬ​ឆុង​ហើយ​កូន​មិន​បៅ ច្រើន​តែ​ស្ដាយ​ក៏​យក​ទៅ​ទុក ឬ​ក្លាស្សេ​ក្នុង​ទូទឹកកក ​ដើម្បី​ឲ្យ​កូន​ញ៉ាំ​ពេល​ក្រោយ​ទៀត។ តើ​​ទឹក​ដោះ​​គោ​ឆុង​រួច​អាចរក្សា​ទុក​បាន​ប៉ុន្មានម៉ោង មិន​ខូច​គុណភាព? ​ អត្ថបទពាក់ព័ន្ធ: ក្មេងអាលែកហ្ស៊ីទឹកដោះគោ ឬអាហារ មានសញ្ញាអីខ្លះ (វីដេអូ) ម៉ាក់ប៉ា​កុំ​ចេះ​តែ​បណ្ដោយ! ឲ្យ​កូន​ម៉ឹម​រហូត​ដល់​ធំ​ពេក ដូច​ធ្វើ​បាប​កូន​ទៅ​វិញ​ កូនអាយុ​ចន្លោះ​ពី ១-៣ ខែ គួរ​ឲ្យ​បៅ​​​ប៉ុន្មាន​​ល្អ? ម៉ាក់​ៗ​​​​ប្រយ័ត្ន​បន្តិច កូន​បៅ​ទឹកដោះគោ​ពេល​ធំឡើងអាច​​កើតជំងឺ​ទាំង​នេះ​បាន ការបំបៅដោះកូន៖ អ្វីដែលម្តាយគ្រប់រូបត្រូវដឹង កុំថា​មិន​អី ឲ្យ​កូនម៉ឹម​ដោះ​ម៉ាក់​លាយ​ទឹក​ដោះ​គោ គ្រោះ​ថ្នាក់​បំផុត ទារក​ម៉ឹម​​ទឹក​ដោះម្តាយ​ពេល​កើត​ភ្លាម ដល់៦ខែ នឹង​បាន​ប្រយោជន៍​អស្ចារ្យ​ទាំង​នេះ (វីដេអូ) ចង់ប្តូរពីដោះម៉ាក់ ឲ្យកូនម៉ឹមទឹកដោះគោ តែកូនងឿកមិនបៅក្បាលដោះជ័រ ធ្វើម៉េច? ហេតុផលសំខាន់បែបនេះ ទើបម៉ាក់ៗចាំបាច់បំបៅដោះកូនឲ្យបាន៦ខែ បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ ការម៉ឹមទឹកដោះម្តាយលាយជាមួយទឹកដោះគោ (វីដេអូ) ឲ្យកូនម៉ឹមម្សៅទឹកដោះគោ គួរពិនិត្យមើលចំណុចទាំងនេះ (វីដេអូ) ម៉ាក់ៗត្រូវដឹង ទាំងនេះជាសញ្ញាបញ្ជាក់ថាអូនៗបៅអត់គ្រប់គ្រាន់ ហេតុផលម៉ាក់ៗមិនគួរឲ្យកូនម៉ឹមទឹកដោះគោក្រដាស ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការបំបៅដោះ

ធ្លាប់វះកាត់ដើមទ្រូង អាចមានបញ្ហាដល់ការបំបៅដោះកូនទេ?

គ្រប់​ទារក​ទាំង​អស់​ត្រូវ​ការ​ការ​បំបៅ​ទឹក​ដោះ​ម្តាយ ព្រោះ​វា​សំខាន់ ហើយ​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ទារក​តូចៗ ក៏​ប៉ុន្តែអ្វី​ដែល​ជា​បញ្ហា​នោះ បើ​ម្តាយ​ធ្លាប់​វះកាត់​ពង្រីក ឬ​បង្រួម​ដើមទ្រូង វា​អាច​ប៉ះពាល់​ដល់​ការ​បំបៅ​ដោះ​ដល់​កូន​ដែរទេ? ដើម្បី​សម្រាយ​ចម្ងល់​មួយ​នេះ លោក​វេជ្ជ​បណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និងរោគ​ស្រ្តី​ នៃ​មន្ទីរពទ្យ​មិត្តភាព​កម្ពុជា-ចិន ​សែនសុខ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា បើ​ម្តាយ​វះកាត់​នៅ​លើ​ដើម​ទ្រូង ដោយ​សារ​ត្រូវ​យក​ដុំ​មហារីក​ ហើយ​ត្រូវ​កាត់​សុដន់​ចោល​ម្ខាង នៅ​សល់​ម្ខាង​នោះ គឺ​វា​គ្មាន​បញ្ហា​ក្នុង​ការ​បំបៅ​ដោះ​កូន​ទេ។ អត្ថបទពាក់ព័ន្ធ៖ ក្មេងបៅទឹកដោះម្តាយ អាចចៀសផុតពីជំងឺធ្ងន់ធ្ងរដល់ទៅ៤មុខ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ក្នុង​ករណី​ដែល​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​បំបៅ​ដោះ​ កូនលុះត្រាតែមានការប៉ះពាល់ដល់ក្រពេញទឹកដោះម្តាយ តែ​ការ​ពង្រីក​ច្រើន​តែ​ធ្វើ​នៅ​ខាង​ក្រោយ​ក្រពេញ​ទឹក​ដោះ ឬ​នៅ​ក្រោម​ដើម​ទ្រូង។ ប្រសិន​បើ​ការ​វះកាត់​​​ដើម​ទ្រូង​មាន​បញ្ហា នោះ​ជាលិកា​សុដន់​នឹង​មិន​អាច​ដំណើរ​ការ​បាន​ល្អ អាច​ផលិត​ទឹកដោះ​មិន​គ្រប់​គ្រាន់ ឬមិន​អាច​ផលិត​ទឹក​ដោះ​បាន​តែម្តង។ ​​មួយ​វិញ​ទៀត ​មាន​ស្រ្តី​មួយ​ចំនួន​វះ​កាត់​បង្រួម​សុដន់​វិញ នេះ​វា​ក៏​អាច​មាន​ផល​ប៉ះពាល់​ទៅ​ដល់​សមត្ថភាព​ផលិត​ទឹក​ដោះ​ឲ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ការ​បំបៅ​ដោះ​កូន​ផងដែរ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗវះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចប្រឈមមហារីកសុដន់? ​ ន៎ុះ! បារាំងចេញបម្រាមមិនឲ្យ​វះកាត់​ពង្រីក​សុដន់ ព្រោះតែ… តិចនិកជួយម៉ាក់ៗថ្មីថ្មោង ចេះបំបៅដោះកូន កុំឲ្យកូនឈ្លក់ បំបៅដោះកូន នាំឲ្យសុដន់លែងស្អាតដូចមុន? តិចនិកបំបៅដោះកូននៅទីសាធារណៈ ម៉ាក់ៗថ្មីថ្មោងគួរស្វែងយល់! កំពូលគុណប្រយោជន៍ពីការបំបៅកូនដោយទឹកដោះ ម៉ាក់ៗភាគតិចបានដឹង ម៉ាក់ៗបំបៅដោះកូន អាចញ៉ាំថ្នាំ Gluta ឲ្យស្បែកសបានអត់? តិចនិកជួយឲ្យម៉ាក់ៗសម្បូរទឹកដោះឲ្យកូនម៉ឹម និងអាហារគួរចៀសវាង ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ