ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ទារក

ស្វែងរក ចិញ្ចឹមកូន

ការបំបៅដោះ

កុំចេះតែស្មាន! ពេលវេលានេះល្អបំផុតបំផុតផ្តាច់ដោះអាអូន

ការ​ផ្តាច់​ដោះ​ជា​ធម្មតា ត្រូវ​ចាស់ៗ​បុរាណ​ធ្វើ​តាម​របៀប​ប្រពៃ​ណី ដោយ​ពេលខ្លះ​អាចខុស​នឹង​បទដ្ឋាន​វេជ្ជសាស្ត្រ ហើយ​ក៏​មិន​អាច​ធ្វើ​តាម​ចិត្ត​ដែរ។ ​​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​អ្នកម៉ាក់​ទាំងអស់​ត្រូវតែ​បំបៅ​ដោះ​អូនអូន​យ៉ាង​ហោច​បាន​៦ខែ​ដំបូង​ បូក​អាហារ​បន្ថែម និង​ទឹកដោះ​រហូត​ដល់​អាយុ ២ឆ្នាំ ឬ​លើស​ហ្នឹង​កាន់តែ​ប្រសើរ។ ចន្លោះ​ពេល​អូនអូន​អាច​ញ៉ាំ​អាហារ​ផ្សេងៗ​បាន​អាច​នឹង​ឈប់​ចង់​បៅ​ដោះ​ទៀត​ហើយ។ ​យ៉ាង​ណា​ម៉ាក់ម៉ាក់​គួរ​តែ​​បន្តការ​បំបៅ​ដោះ​អូនអូន​ដដែល ព្រោះ​ក្នុង​ដំណាក់កាល​នេះ កូនគ្រាន់​តែ​អាច​ដឹង​រសជាតិ​អាហារ តែ​ពុំ​ទាន់​អាច​រំលាយ​អាហារ​បាន​ល្អ​ទេ​ លុះត្រា​តែ​ដល់​អាយុ​ចន្លោះ​ពី ៩-១២ ខែ​ទើប​អូនអូន​អាច​លេប និង​រំលាយ​អាហារ​បាន​ល្អ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ១- ទឹកដោះម្តាយក្នុង១ឆ្នាំដំបូង៖ ៦ខែ​ដំបូង អូនតូច​ត្រូវការ​ទឹកដោះ​ម៉ាក់ម៉ាក់​តែ​មួយ​មុខ​គត់​ ព្រោះ​ទឹកដោះ​ម៉ាក់ម៉ាក់​ពោរពេញ​ទៅ​ដោយ​ជីវជាតិ​​ចាំបាច់​ក្នុង​ការ​លូត​លាស់។ ប្រសិន​ចាំបាច់​ត្រូវ​ផ្ដាច់​ដោះ ឈប់​បំបៅ​អាអូន មុន ៦ខែ​ គួរ​តែ​បន្ត​ផ្ដល់​ទឹកដោះគោ​កំប៉ុង​​ដើម្បី​ជំនួស​នូវ​ជីវជាតិ​បំប៉ន​បាត់បង់។ ចំពោះ​ថា​តើ​អ្វី​គួរ​ឲ្យ​កូនញ៉ាំ​បន្ថែម គួរ​​ពិគ្រោះ​បន្ថែម​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ចាប់​ពី​អាយុ​ ១២ ខែ ​ឡើង​ម៉ាក់ម៉ាក់​មិន​ចាំបាច់​ឲ្យ​អូនអូន​បៅ​ទឹកដោះ​គោ​កំប៉ុង​ក៏​បាន ដល់​ពេល​ដែល​កូនអាច​ទទួល​ជីវជាតិ​គ្រប់គ្រាន់​ពី​អាហារ​ផ្សេងៗ​ រួមមាន​ផលិតផល​ពី​ទឹកដោះគោ​ជាដើម។ ២- ពេលណាគួរផ្តាច់ដោះអាអូន? បើ​អាច​បំបៅ​ដល់​អាយុ ១-២ ខួប កាន់​​តែប្រសើរ តែ​ម៉ាក់ម៉ាក់​ភាគ​ច្រើន​តែង​បំបៅ​ដោះ​អូនអូន ត្រឹម​រយៈ​ពេល​៣ខែ​ទៅ១ឆ្នាំ​ប៉ុណ្ណោះ​ ឯ​ខ្លះ​ទៀត ឲ្យ​កូន​បៅ​ដល់​គេ​អាយុ ២ឆ្នាំជាង​ក៏​មាន។ ថា​តើ​គួរ​ឈប់​ឲ្យ​កូន​ឈប់​បៅ​ពេល​ណា? វា​អាស្រ័យ​លើ​កត្តា​ច្រើន​យ៉ាង ដូច​ជា សុខភាព​ម្ដាយ ពេលវេលា​បំពេញ​ការងារ​ម្ដាយ។ រឿង​ដែល​ចាំបាច់​បំផុត​មួយ​មុខ​គត់​គឺ […]


ការបំបៅដោះ

ឈប់​ឆ្ងល់​ទៀត! ហេតុផល​សំខាន់ ១០ម្ដាយ​គ្រប់​រូប​គួរ​បំបៅ​ដោះ​កូន

ភាគច្រើន​ចេញ​ពី​ចាស់ៗ ដែល​តែងតែ​និយាយ​តៗ​គ្នា​ថា​ "បំបៅដោះកូន" ​មាន​ប្រយោជន៍​ច្រើន​ណាស់​ចំពោះ​ទារក​ទើប​កើត។ តាមពិត​ការ​បំបៅ​ដោះ​កូន មិនមែន​ល្អ​សម្រាប់​តែ​កូន​សំណព្វ​ចិត្ត​ទេ​ ម្ដាយ​ក៏​បាន​ផលប្រយោជន៍​មិន​តិច​ដែរ ដូចជា​ការពារ​ជំងឺ រាងកាយ​អាអូន លូតលាស់​ល្អ និង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដល់​ជីវិត និង​ជួយ​ឲ្យ​សុខភាព​ម្ដាយ​កាន់​តែ​ល្អ​ប្រសើរ​ជាដើម។ ក្នុង​អត្ថបទ​នេះ បើ​គ្នា​យើង​ត្រៀម​ខ្លួន​ជា ម៉ាក់ប៉ា គួរ​ស្វែងយល់​ពី​មូលហេតុ និង​អំណះអំណាង​បែប​វិទ្យាសាស្ត្រ ដែល​ឆ្លងកាត់​ការ​ពិសោធន៍​ត្រឹមត្រូវ ជាមួយ “Hello គ្រូពេទ្យ” ថ្ងៃ​នេះ។ ១- ជួយផងបង្ការផង៖ អ្នក​​ជំនាញ​អាហារ​បំប៉ន​ទារក ​លោក​ RuthA. Lawrence​ អះអាង​ថា​ទារក​ដែល​បៅ​ដោះ​ម្ដាយ ពិត​ជា​មាន​សុខភាព​ល្អ ហើយ​មាន​ភាគរយ​តិចតួច​ក្នុង​ការ​ឆ្លង​ជំងឺ​រលាក​សួត ជំងឺ​ផ្ដាសាយ ឬ​ជំងឺ​ឆ្លង​ផ្សេងទៀត។ អ្នក​ជំនាញ​រូប​នេះ​សង្កត់​ធ្ងន់​ថា ទោះ​ជា​ទារក​រាក ឬ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ក៏ដោយ​ បើ​គេ​បៅ​ដោះ​ម្ដាយ ក៏​ជួយ​សម្រាល​ស្ថានភាព​ជំងឺ បាន​មួយ​កម្រិត​ដែរ។ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី១ ជំងឺ​ពោះវៀន​ផ្សេងៗ ក៏​មិនមែន​ជា​បញ្ហា​ចំពោះ​ទារក​ដែល​បាន​បៅ​ដោះ​ម្ដាយ។ ២- បន្ថយហានិភ័យជំងឺស្លាប់ភ្លាមៗ៖ ជំងឺ​ស្លាប់​ភ្លាមៗ (SIDS)​ ជា​ពាក្យ​កាត់​របស់ Sudden Infant Death Syndrome ដែល​ជា​ជំងឺ​គ្រោះ​ថ្នាក់​បំផុត ចំពោះ​ទារក​អាយុ​​ក្រោម​​១ឆ្នាំ អាច​ស្លាប់​ភ្លាមៗ ដោយ​គ្មាន​មូលហេតុ​ហើយ​ការ​ដែល​បំបៅ​ដោះ​កូន​អាច​កាត់បន្ថយ​គ្រោះថ្នាក់​នេះ​ដល់​ទៅ​៥០%។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ប្រើ​ថ្នាំ​ផ្សះ​ផ្ដេសផ្ដាស អាច​គ្រោះ​ថ្នាក់​ដល់ក្មេងៗ

រត់​ទៅ​ទិញ ឬ​ប្រើ​ថ្នាំ​ខ្លួន​ឯង ​ព្យាបាល ឬ​បំបាត់​ការ​ឈឺចាប់​ដល់​កូន​ គឺ​ភាគ​ច្រើន​ស្ទើរ​គ្រប់​ឪពុកម្ដាយ​សុទ្ធ​តែ​ធ្វើ​បែប​នេះ។ ការ​យល់​ច្រឡំ​ធំ​មួយ គឺ​ឲ្យ​តែ​ឈឺ ដឹង​តែ​ដាក់​ថ្នាំ​ផ្សះ ប៉ុន្តែ​ត្រូវ​ដឹង​ថា​​ថ្នាំ​ផ្សះ​មិន​អាច​ព្យាបាល​ជំងឺ​គ្រប់មុខ​ទេ។ ការ​ប្រើ​​ថ្នាំ​ផ្សះ​លើស​ចំនួន​កម្រិត​នឹង​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​គ្រោះ​ថ្នាក់​ជា​ច្រើន​។ អាច​ស្វែងយល់​ពី​ការ​ប្រើ​ថ្នាំផ្សះជាមួយ “Hello គ្រូពេទ្យ” ដើម្បី​ព្យាបាល​អូនអូន។ ១- គ្រប់ជំងឺមិនមែនសុទ្ធតែត្រូវការថ្នាំផ្សះ ត្រូវ​ដឹង​ថា ​ថ្នាំ​ផ្សះ​​ជា​ឱសថ​ព្យាបាល​ការ​ចម្លង​រោគ​ដោយ​សារ​បាក់តេរី។ មាន​ន័យ​ថា ​មិនមែន​គ្រប់​ជំងឺ​សុទ្ធ​តែ​ចម្លង​ដោយ​បាក់តេរី​ឡើយ មាន​ជំងឺ​ផ្សេង​ជា​ច្រើន​បង្ក​ដោយ​មេរោគ​ផ្សិត ឬ​​វីរុស​ដែល​មិន​តម្រូវ​​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​ ជា​ពិសេស​ការ​ប្រើ​​ថ្នាំ​ផ្សះ​លើស​កម្រិត​អាច​សម្លាប់​បាក់តេរី​ល្អ​នៅ​ក្នុង​ខ្លួន (Microbiome) ឬ​ទាំង​បាក់តេរី ផ្សិត និង​វីរុស ​រស់នៅ​ក្នុង​កោសិកា​ការពារ​ខ្លួន​យើង​ទៀត​ផង។ ​រឿង​ចាំ​បាច់​បំផុត​ គឺប្រើ​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​តម្រូវ​ការ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ហានិភ័យ បើប្រើថ្នាំផ្សះលើសកម្រិត - ថ្នាំ​ផ្សះ​ត្រូវ​ក្រុម​គ្រូពេទ្យ​ជំនាញ​អះអាងថា អាច​បង្ក​ជំងឺ​រាកធ្ងន់ធ្ងរ​ចំពោះ​កុមារ។ ក្មេងៗ​ភាគ​ច្រើន​កើត​ផ្ដាសាយ​បង្ក​ដោយ​សារ​​តែ​វីរុស ដូច្នេះ​ប្រើ​ថ្នាំ​ផ្សះ​​ព្យាបាល​មិន​បាន​ផល​អ្វី​នោះ​ទេ ​ក្រៅ​ពី​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ផ្សេង​ទៀត។ ការ​សិក្សា​រក​ឃើញ​ថា​សឹង​តែ​ពាក់​កណ្ដាល​នៃ​ចំនួន​ថ្នាំ​ផ្សះដែល​ប្រើលើ​​ក្មេងដែល​​កើត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​ និង​ក្មេងៗ​មាន​ជំងឺផ្ដាសាយ​ធម្មតា។ [embed-health-tool-bmi] - ក្នុង​ពោះវៀន​​មនុស្ស​មាន​បាក់តេរី​ជា​ច្រើន​ប្រភេទ​ប្រហែល​១លាន​កោដិ​ ហើយ​ការ​ប្រើ​ថ្នាំ​ផ្សះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​បាក់តេរី​ទាំង​នោះ។ ក្នុង​ចំណោម​នោះ​ដែរ​បាក់តេរី​ខ្លះ​អាច​បង្ក​គ្រោះ​ថ្នាក់ តែ​ខ្លួន​យើង​មាន​តុល្យភាព​មួយ​រវាង​ពោះ​វៀន​និង​បាក់តេរី។ បាក់តេរី​ល្អជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​និង​ការ​រំលាយ​អាហារ ជា​លទ្ធផល​ការ​ប្រើ​ថ្នាំ​ផ្សះ​ហួស​កម្រិត​អាច​ជួយ​ព្យាបាល​ជំងឺ​បាន​ក៏​ពិត​មែន​តែ​ក៏​បង្ក​ឲ្យ​មាន​ការ​បំផ្លាញ​បាក់​តេរី​ល្អ​ផ្សេង​ទៀត​មាន​តួនាទី​ការពារ​ប្រពន្ធ័​ភាពស៊ាំ​ផង​ដែរ។ - អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា ​ថ្នាំ​ផ្សះ​ធ្វើឲ្យ​បាក់តេរី​ល្អ​ទៅ​ជា​អាក្រក់​បាន។ បាក់តេរី​បាន​វិវត្ត​ខ្លួន​ពី​ការ​ពារ​រាង​កាយ​ទៅ​ជា​បំផ្លាញ​វិញ ​ក្រោម​ដំណើរ​ការ​បញ្ជូន​ហ្សែន ដោយ​តាម​ធម្មតា​បាក់តេរី​ទាំង​នោះ​មិន​ត្រូវ​ការ​បំបែក​ខ្លួនដើម្បី​ឆ្លង​កាត់​ហ្សែន​ការពារ​ពី​ថ្នាំ​ផ្សះ​នោះ​ទេ ពួក​វា​គ្រាន់​តែ​បញ្ជូន​សារ​ទៅ​កាន់​បាក់តេរី​ផ្សេង​តាមរយៈ​ហ្សែន​ទាំង​នោះ​ដូច​សិស្ស​បោះ​ព្រុយយ៉ុង​ឲ្យ​គ្នា​អ៊ីចឹង​ដែរ។ - ការប្រើ​ប្រាស់​ហួស​កម្រិត​អាច​ធ្វើ​ឲ្យ​រាក […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ៣១សប្តាហ៍៖ ខ្វល់អត់ បើកូនដុះធ្មេញព្រៃ មានប្រហោងធំៗ?

ការលូតលាស់ និងអាកប្បកិរិយាធ្មេញ​ដំបូង ដែល​យើង​ចំណាំ​ហៅថា​​ធ្មេញព្រៃ ឬ​ធ្មេញទឹកដោះ​ច្រើន​តែ​ដុះ​ចេញ​ធ្មេញមុខ​នៅ​ខាងក្រោម​ពេល​អាអូន​មាន​អាយុ​ចន្លោះ ៤-៧ ខែ។ ប៉ុន្តែ​ក្មេង​ខ្លះ​អាច​ដុះ​ចេញ​លឿន​នៅ​អាយុ ៣ ខែ តែ​ខ្លះ​ទៀត​អាច​យូរ​ជាង​នេះ​រហូត​ដល់ អាយុ ១២ ខែ ។ ម៉ាក់ប៉ា​កុំ​ខ្វាយ​ខ្វល់ ​បើ​​ធ្មេញ​កូនដុះ​ចេញ​មក​មាន​ចន្លោះ​ធ្មេញ​ប្រហោង​ធំៗ ព្រោះ​ធម្មតា​ធ្មេញព្រៃ​ដុះ​ផុស​ចេញ​ពី​អញ្ចាញ​ធ្មេញ​ ឬ​ដុះ​ខុស​ទម្រង់ វា​នឹង​បាត់​ទៅវិញ​នៅ​អាយុ​៣ ឆ្នាំ។ សញ្ញា​ដែល​បង្ហាញ​ថា​ទារក​ចាប់​ផ្តើម​ដុះ​ពន្លក​ធ្មេញ​ដំបូង ​មាន​​ហៀរ​ទឹកមាត់​ច្រើន និង​សំឡេង​ក្រឹតៗប្លែកៗ​ចេញ​ពី​មាត់។ នៅ​សប្តាហ៍ទី ៣១ កូន​យើង​អាច​ចេះ៖ -​ វារ និង​លូន -​ ផ្លាស់​របស់​ពី​ដៃ​មួយ​ទៅ​ដៃ​មួយ​ -​ តោង​ចាប់​ដៃ ឬ​អ្វីមួយ​​ដើម្បី​ក្រោក។ ១- ​បង្រៀនកូនដោយរបៀបណា? ក្មេងៗ​នឹង​មាន​អារម្មណ៍​ឯកោ ភ័យខ្លាច​ពេល​ម៉ាក់ប៉ា​បង្រៀន​ឲ្យ​នៅ​តែ​ឯង ប៉ុន្តែ​យើង​ត្រូវ​មាន​វិធី​ការពារ​ខ្លះៗ។ បើ​យើង​ចេញ​ក្រៅ​ហើយ​ទុក​កូន​​នៅ​ក្នុង​ផ្ទះ ត្រូវ​ឱប​កូន​ឲ្យ​​ណែន​មុន​ចាកចេញ​ពី​ផ្ទះ​រួច​និយាយ​ ម៉ាក់​នឹង​មក​វិញ​ឆាប់ៗ។ ធ្វើ​ដូច្នេះ​កូន​​នឹង​មិន​គិត​ថា​ ១ ម៉ោង​ទៀត​យើង​​នឹង​ត្រលប់​មកវិញ​​នោះ​ទេ ដោយសារ​ភាព​កក់​ក្តៅ និង​ស្រលាញ់​ដែល​យើង​សម្តែង​ចេញ​មក វា​កាត់​បន្ថយ​ភាព​ភ័យ​ខ្លាច​រហូត​ដល់​ពេល​ជួប​យើង​វិញ។ ទម្លាប់​ធ្វើ​បែប​នេះ​មុន​ពេល​យើង​ចាកចេញ​ពី​កូន​ទៅ​ធ្វើការ ឬ​ត្រូវ​ទុក​ឲ្យ​អ្នក​ផ្សេង​មើល​ថែ យ៉ាង​ហោច​ណាស់​កូន​យើង​មាន​អារម្មណ៍​កក់​ក្តៅ ពេញចិត្ត​ជាមួយ​អ្នក​ថែទាំ​ជំនួស​យើង​ដែរ។   សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ទោះ​មិន​មាន​ការ​ណាត់​ជួប​ក៏​ដោយ យើង​ត្រូវ​ត្រៀម​សំណួរ​ឲ្យ​ហើយ​សម្រាប់​ជួប​គ្រូពេទ្យ​នៅ​សប្តាហ៍​ក្រោយៗ ឬ​ទាក់​ទង​ទៅ​គ្រូពេទ្យ​ភ្លាម ប្រសិន​បើ​មាន​ការ​សង្ស័យ​អ្វី​មួយ។ ៣- ចំណុចត្រូវដឹង? អាអូន​ដុះ​ធ្មេញ​ហើយ ម៉ាក់ប៉ា​ត្រូវ​​យល់​ដឹង​ពី​បញ្ហា​អ្វីខ្លះ? ដុះធ្មេញ៖ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​ពេល​កូនដុះ​ធ្មេញ ម៉ាក់ប៉ា​ត្រូវ​ផ្តល់​របស់​អ្វី​មួយ​ដើម្បី​កូនទំពា ដូច​ជា​កង​កៅស៊ូ​ជ័រ​សម្រាប់​​ខាំ ឬ​កន្សែង​ត្រជាក់​។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បើកូនខូច និយាយអត់ស្ដាប់ នេះជាវិធីអប់រំបែបធម៌ត្រជាក់

ក្មេង​មិនខូច ក៏មិនគួរ​ឲ្យ​ក្នាញ់​ដែរ តែ​បើ​ខូច​ពេក ម៉ាក់ប៉ា​ច្បាស់​ជា​ល្វីង​មុខ​មិនខាន ប្រាប់​ឆ្វេង​ទៅ​ស្តាំ រពឹស​នោះ​រពឹស ចាប់​មិន​ជាប់។ ម៉ាក់ប៉ា​ណាខ្លះ​កំពុង​មានអូនៗ​ក្បាល​ខូច​បែបនេះ? ១- ម៉េចអូនៗមិនស្តាប់សម្តី? ធម្មតាទេ ពេលអូនៗ​ចាប់ផ្តើម​ចង់​ធ្វើតាម​ទំនើង​ចិត្ត អូនៗ​ច្បាស់​ជា​ធ្វើ​មិនឮ ធ្វើ​មិន​ដឹង និយាយរួម​មិន​ចង់​ធ្វើតាម​តែ​ម្តង។ បើស្ថិត​ក្នុង​វ័យ​ចន្លោះពី ២-៣ ឆ្នាំ ជា​ពេល​ចង់​ស្វែង​យល់​ពិភព​ជុំវិញ​ខ្លួន ចង់ដឹង​ពី​ប្រតិកម្ម​អ្នក​ដទៃ​ចំពោះ​ទង្វើអូនៗ។ បើអូនៗ​មិន​ស្តាប់​យើង មិនមែន​មាន​ន័យ​មិន​គោរពទេ គ្រាន់តែ​អូនៗ​ចង់​ដឹង​មាន​អ្វី​កើត​ឡើង បើគេ​មិន​ស្តាប់​បង្គាប់។ នេះ​បញ្ជាក់​ថា អូនៗ​កំពុង​រៀន​ស្វែង​រក​ឯករាជ្យ​សម្រាប់​ខ្លួន​ឯង។ ម៉ាក់ប៉ា បើ​ថ្ងៃមួយ​ឃើញ​អូនៗ​ធ្វើជា​មិនឮ ឬ​មិន​ស្តាប់​បង្គាប់ កុំស្តី​បន្ទោស​អូនៗ​ខ្លាំងពេក។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ប៉ាម៉ាក់គួរធ្វើបែបណា?  -ណែនាំ​ងាយៗ​ស្រួល​យល់៖ និយាយ ឬ​ប្រាប់​ឲ្យអូនៗ ត្រូវ​និយាយ​ឲ្យស្រួល​ស្តាប់​ងាយ​យល់ ព្រោះ​បើ​អូនៗ​មិន​យល់​ការងារ ច្បាស់ជា​មិនព្រម​ធ្វើ​ដាច់ខាត។ គួរ​និយាយ​មួយៗ​ងាយយល់។ ឧទាហរណ៍ "កូន​ជួយដាក់​មួកប៉ាៗ​លើតុវិញ​ផង" ល្អជាង​និយាយ "អូនៗ​ជួយរៀបចំ​មួក​កន្លែង​ដើម​ផង" ព្រោះ​បើមិន​យល់ អូនៗ​ច្បាស់​ជាធុញ មិន​ចង់​ធ្វើ។ ដើម្បី​ដឹងថា​អូនៗ​យល់ពី​អ្វី​យើង​និយាយ គួរឲ្យ​អូនៗ​និយាយ​តាម​សម្តី​យើង​ឡើង​វិញ។ [embed-health-tool-due-date] -យល់ពីអារម្មណ៍៖ បើអូនៗ​មិនព្រម​ស្តាប់​សោះ ច្បាស់​ជា​មាន​អ្វីម្យ៉ាង អាច​ដោយសារ​ហត់ ធុញថប់ រំខាន ឬ​ត្រេកអរ​ពេក។ ពេល​ម៉ាក់ប៉ា​ឃើញអូនៗ​មាន​អារម្មណ៍​បែប​នេះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូន​បាក់​ទឹក​ចិត្ត ប៉ាម៉ាក់​គួរ​ដឹងគន្លឹះជួយកូនទាំងនេះ

ប៉ាម៉ាក់ ពិបាក​ណាស់​ទើប​អាច​មើល​ថែ​បី​បាច់​ចិញ្ចឹម​កូន​ដល់​ធំ​ដឹង​ក្តី ប៉ុន្តែ​មាន​អារម្មណ៍​ថា​កាន់​តែ​បារម្ភ​ខ្លាំង ពេល​កូន​ចាប់​ផ្ដើម​ប្លែក ស្ងៀមស្ងាត់ ទុក្ខព្រួយ ជា​ពិសេស​កំពុង​បាក់​ទឹកចិត្ត មិន​ដឹង​ជួយ​កូន​ដោយ​វិធី​ណា? “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​វិធីសាស្ត្រ​ជួយ​កូនៗ​ជា​ទី​ស្រលាញ់​ពេល​ពួកគេ​កំពុង​បាក់​ទឹក​ចិត្ត។ ពេល​កូន​យើង​កំពុង​បាក់​ទឹក​ចិត្ត ប៉ាម៉ាក់ ជា​មនុស្ស​ក្បែរ​ខ្លួន​សំខាន់​បំផុត​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ចេះ​ក្រោក​ឈរ​ប្រឈម​ឧបសគ្គ ស្វែង​រក​ដំណោះ​ស្រាយ ហើយ​អ្វី​ប៉ាម៉ាក់​គួរ​ធ្វើ​គឺ៖ ១- បង្រៀនកូនចេះជ្រើសរើសការសប្បាយចិត្ត មិន​សប្បាយ​ចិត្ត អាច​ដោយ​សារ​រឿង​ខ្លះ​​កើត​ឡើង​មិន​ដូច​បំណង កាតព្វកិច្ច​ប៉ាម៉ាក់​គឺ​បង្ហាញ​កូនៗ​របៀប​ប្រឈម​បញ្ហា និង​ដោះ​ស្រាយ​អារម្មណ៍​អវិជ្ជមាន​ដែល​ខ្លួន​គេ​មិន​អាច​ទទួល​យក​បាន​នោះ។ បែប​នេះ​ជួយ​ធ្វើ​កូនៗ​មាន​ការ​ទទួល​​ខុស​ត្រូវ​លើ​អារម្មណ៍​​ខ្លួន​ឯង ​និង​ចេះ​ជ្រើស​រើស​ការ​សប្បាយ​ចិត្ត​ដោយ​ខ្លួន​ឯង។ ជាក់​ស្ដែង ​ពេល​កូន​​មក​ពី​កម្មវិធី​ជប់លៀង ជួបជុំ​មិត្តភ័ក្ដិ តែ​ទឹក​មុខ​ស្រងូត​ស្រងាត់ កុំ​សួរ​ថា​មាន​រឿង​អី​កើត​ឡើង​ គួរ​សួរ​ថា​មា​ន​អ្វី​សប្បាយ​ខ្លះ​នៅ​ទី​នោះ? សំណួរ​នេះ​អាច​ធ្វើ​កូន​អ្នក​គិត​ដល់​រឿង​ល្អ​បាន​ខ្លះ​ដែរ។ ២- បង្ហាញការយកចិត្តទុកដាក់លើកូន រឿង​ចាំ​បាច់​យើង​ជា​ប៉ាម៉ាក់ ត្រូវ​ស្តាប់​កូន​​និយាយ​រឿង​ក្នុង​ចិត្ត អាច​ចាប់​ផ្តើម​ដោយ​បង្ហាញ​ការ​បារម្ភ​ចំពោះ​កូន ឲ្យ​កូន​ដឹង​ថា​យើង​ពិតជា​យក​ចិត្ត​ទុក​ដាក់ពួក​គេ។ គួរ​ប្រាប់​រឿង​ខក​ចិត្ត​ធ្លាប់​កើត​ឡើង​លើ​យើង​ផ្ទាល់​ទៅ​កូន បែប​នេះ​ កូន​នឹង​ដឹង​ថា ​ការ​ខក​ចិត្ត​ជា​រឿង​ធម្មតា​ក្នុង​ជីវិត មិន​មាន​តែ​គេ​ម្នាក់​ទេ​ដែល​ជួប​រឿង​នេះ។ ពិសេស​បង្រៀន​ពួក​គេ​ឲ្យ​រឹងមាំ ហ៊ាន​ប្រឈម​មុខ​រឿង​ទាំង​អស់ ចាត់​ទុក​វា​ជា​មេរៀន​សម្រាប់​ជីវិត​ទៅ​ថ្ងៃ​មុខ។ ៣- ប្រាប់ពីវិធីសាស្ត្រសម្រួលអារម្មណ៍ វិធី​សាស្ត្រ​ជួយ​សម្រួល​អារម្មណ៍​គួរ​តែ​លើក​ឡើង មាន​៖ - លំហាត់​ប្រាណ ដក​ដង្ហើម​វែងៗ រត់ ឬ​លោត​អាច​ជួយ​បំបាត់​កង្វល់​បាន។ - ស្តាប់​តន្រ្តី ​ជជែក​លែង​ជាមួយ​មនុស្ស​ខ្លួន​ទុក​ចិត្ត អាច​ជួយ​សម្រួល​អារម្មណ៍​ និងអាច​ទទួល​បាន​គំនិត​វិជ្ជមាន​ថ្មីៗ។ - មើល​សៀវ​ភៅ ឬ​ទេសភាព​ខាង​ក្រៅ​ ក៏​អាច​ធ្វើឲ្យ​អារម្មណ៍​ស្ងប់​ស្ងាត់​ អាច​ពង្រឹង​អារម្មណ៍​ដូចគ្នា។ - ច្នៃ​ប្រឌិត គូររូប […]


ការថែទាំទារក

ស្បែក​អាអូន​មាន​បញ្ហា ប៉ាម៉ា់ក់គួរដឹងពីចំណុចទាំងនេះ

ក្រោយ​សម្រាល​ចេញ​ពី​​ផ្ទៃម្តាយ ស្បែក​បេប៊ី​មាន​សភាព​ស្ដើង​ខ្លាំង ងាយ​ជួប​ប្រទះ​បញ្ហាផ្សេងៗ ដូចជា រោល កន្ទួល រមាស់ កន្ទាលត្រអាក ឬ​ជំងឺមុន ជាដើម។ បម្រែបម្រួលអ័រម៉ូន​ម៉ាក់ៗ អំឡុង​ពេលពពោះ ជា​ផលហេតុ​នាំឲ្យ​ស្បែក​អាអូន អាចមានមុន ២-៣ គ្រាប់ ក្រោយ​សម្រាល។ ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​ព្យាបាល និង​ថែរក្សា​ស្បែកអូនៗ​ឲ្យ​ស្រស់​ស្អាត និង​ភ្លឺ​រលោង៖ ១- វិធីព្យាបាលមុនលើស្បែក ជាធម្មតា​ជំងឺមុន​លើ​ស្បែក​ក្មេងៗ នឹង​បាត់​ទៅវិញ​ដោយ​ឯក​ឯង​មិន​ចាំបាច់​ព្យាបាល​ទេ ប៉ុន្តែ​ម៉ាក់ៗ​គួរ​ទុក​មុខ​របស់​មុន​ទាំងនោះ​ឲ្យ​នៅ​ស្ងួត​ជានិច្ច ចៀសវាង​ញេច ព្រោះ​អាច​នឹង​​បង្ក​ឲ្យ​មាន​ស្នាម។ ក្នុង​ករណី​ជំងឺ​មុន អាអូន​មិន​បាត់​ទៅ​វិញ ឬ​កាន់​តែ​ធ្ងន់ធ្ងរ ប្រញាប់​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ឲ្យ​កាន់តែ​ច្បាស់លាស់ ព្រោះ​ស្ថានភាព​នេះ អូនៗ​អាច​នឹង​មាន​ជំងឺ​សើស្បែក​ណាមួយ ជា​ពិសេសជំងឺ "ត្រអក" តែម្តង។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ដឹងពីសុវត្ថិភាព ភាគ​ច្រើន ផលិត​ផល​ថែរក្សា​ស្បែក​ក្មេង មាន​ផ្ទុក​សារធាតុ​គីមី​អាច​បង្កឲ្យ​ស្បែក​អូនៗ​ងាយ​រង​ប្រតិកម្ម។ លើសពីនេះ លទ្ធផល​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា សារធាតុ​មួយចំនួន​ដែល​ជា​ធាតុផ្សំ​ក្នុង​ផលិតផល​ប្រភេទនេះ ដូចជា សារធាតុ Parabens, Phthalates (DBP) សារធាតុ Dimethylphthalate (DMP) និង​សារធាតុ Diethyl phthalate (DEP) ជាដើម […]


ទារកលូតលាស់ឆ្នាំដំបូង

បើ​កូន​គេង​អត់​តុក្កតា​មិន​បាន ​រក​រឿង​ច្រើន សាក​វិធីទាំង​នេះ

ម៉ាក់​ប៉ា​ដឹង​ស្រាប់​ហើយ មិន​ថា​នៅ​បរទេស ឬ​ខ្មែរ​ទេ តុក្កតា ជា​មិត្ត​ស្និទ្ធ​ស្នាល​​របស់​ក្មេងៗ អាច​ធ្វើ​ឲ្យ​អូនៗ​កក់​ក្តៅ មាន​សុវត្ថិភាព គេង​លក់​ស្កប់ស្កល់។ ​យប់​ខ្លះ​​គ្មាន​មិត្ត​ភក្ត្រ​អូនៗ​នៅ​ក្បែរ ច្បាស់​ជា​ពិបាក​គេង ហើយ​រករឿង​​ម៉ាក់ប៉ា មិន​ខាន។កុំបារម្ភ បើចង់​ឲ្យ​អូនៗ​បោះបង់​ទម្លាប់​នេះ អាច​គេង​លក់​ដូច​ធម្មតា​គ្រាន់​តែ​ប្រើ​វិធីសាស្ត្រ​ប៉ុន្មាន​ចំណុច​របស់ “Hello គ្រូពេទ្យ” ។ ១- កុំរម្លឹក មិនមែន​ជា​រឿង​ងាយ ភ្លាមៗ​ឲ្យ​អូនៗ​បោះបង់​របស់​ជាទី​ស្រលាញ់​ចោល​ អ្វី​ដែលសំខាន់គឺ​ពេល​វេលា ម៉ាក់ៗ​អាច​ប្រើ​វិធី​ ​មិន​រម្លឹកពី​តុក្កតា​មុន​​គេង ឬ​អាច​និយាយ​​ថាយក​ទៅ​បោក​ក៏​បាន។ នេះ​ជា​ឱកាស​ឲ្យ​អូនៗ​គេង​ដោយ​គ្មាន​មិត្ត​ភក្រ្ត​។ ករណី​អូនៗ​នៅ​តែ​សួរ​រក មាន​ន័យ​ថា ​ម៉ាក់ៗ​ត្រូវ​ការ​ពេល​វេលា​បន្តិច​ទៀត​ដើម្បី​កែ​ទម្លាប់​នេះ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- កំណត់ចំនួន មាន​តុក្កតា​ច្រើន​ពេក ម៉ាក់ៗ​អាច​ឲ្យ​អូនៗជ្រើសមួយ​ណា​ ដែល​គេ​ស្រលាញ់​ខ្លាំង​ ហើយកុំ​ទម្លាប់​ឲ្យ​​កូនលេង ឬ​មាន​ច្រើនពេក។ ៣- ប្តូរទម្លាប់ បើ​អូនៗ​លេង​ជាមួយ​តុក្កតា​​​ពេល​ថ្ងៃ​ជំនួស​ពេល​យប់ ​បន្តិច​ម្តងៗ​អូនៗ​អាច​​លែង​ត្រូវ​ការ​តុក្កតា​នៅ​ពេល​គេង ​ព្រោះ​អូនៗ​ចាត់​ទុក​តុក្កតា​ជា​របស់​លេង​សម្រាប់ពេល​ថ្ងៃ​ប៉ុណ្ណោះ។ [embed-health-tool-baby-poop-tool] ៤- រៀបចំកន្លែងទុកដាក់ឲ្យបានល្អ ម៉ាក់ៗ​គួរ​យក​តុក្កតា​លេង​ទុក​នៅ​កន្លែង​ផ្សេង​ក្នុង​បន្ទប់​គេង​ ប្រសើរ​ជាង​ដាក់​ចោល​លើ​គ្រែ ព្រោះ​ជា​វិធី​ល្អ​ឲ្យ​អូនៗ​បោះ​បង់​ទម្លាប់​នេះ​ ប៉ុន្តែ​អាម្មណ៍​សុវត្ថិភាព កក់ក្តៅ និង​គេង​ស្កប់ស្កល់​នៅ​តែ​មាន ព្រោះ​យ៉ាង​ណា​មិត្ត​របស់​អូនៗ​នៅ​ក្បែរ​អូនៗ​ជានិច្ច។ ៥- កំណត់ពេលវេលានៅក្បែរតុក្កតា ម៉ាក់ៗ​អាច​បង្កើត​ទម្លាប់​ថ្មី ឲ្យ​អូនៗ​គេង​ដោយ​គ្មាន​តុក្កតា​រាល់ថ្ងៃ​ចុង​សប្តាហ៍ ប៉ុន្តែ​ថ្ងៃ​ធម្មតា​អូនៗ​អាច​មាន​មិត្តភក្រ្ត​អូនៗ​នៅក្បែរ ឬ​ឲ្យ​ទៅ​គេង​ជា​មួយ​ម៉ាក់​យាយ​ក៏​បាន។ កាត់​បន្ថយ​បន្តិច​ម្តងៗ​នឹង​ជួយឲ្យ​អូនៗ​បោះបង់​ទម្លាប់​បាន។ ៦- អត់ធ្មត់ ពេល​ខ្លះ​គ្មាន​តុក្កតា​នៅ​ក្បែរ អូនៗ​អាច​មាន​អារម្មណ៍​រសាប់​រសល់ ចឹង​ម៉ាក់​ឲ្យ​អូនៗ​នៅ​ក្បែរ​មិត្ត​អូនៗ​ប៉ុន្មាន​យប់​ទៀត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បើ​កូន​ធំ​ហើយ តែ​នៅ​និយាយ​ដូច​ក្មេង នេះជាអ្វីម៉ាក់ប៉ាគួរធ្វើ

ពេល​កូន​នៅ​តូច បារម្ភ​ម្តង ពេល​ធំ​ហើយ កាន់​តែ​បារម្ភ​ទៀត បើ​ធំ​តែ​រូប ចរិត​នៅ​ដូច​ក្មេង​ដដែល ទឹក​ចិត្ត​ប៉ាម៉ាក់​ច្បាស់​ជា​ខ្លោច​ផ្សា​មិន​ខាន។ “Hello គ្រូពេទ្យ” មាន​វិធី​សាស្ត្រ​ណែ​នាំ​ខ្លះៗ​ប៉ាម៉ាក់​អាច​យក​ទៅ​អនុវត្ត​បាន បើ​សិន​កូន​យើង​បង្ហាញ​អាកប្បកិរិយា​ក្មេង​ជាង​អាយុ។ ១- ពិនិត្យមើលការលូតលាស់កូន ពេល​ខ្លះ ក្មេង​ៗ​មាន​អាកប្បកិរិយា​មិន​ត្រូវ​នឹង​អាយុ​ពួក​គេ ព្រោះ​តែ​បញ្ហា​​វិវត្ត​ផ្នែក​សតិ​បញ្ញា​មិន​បាន​ល្អ អ៊ីចឹង​ក្នុង​នាម​ជា​ប៉ាម៉ាក់ យើង​គួរ​តែ​តាម​ដាន​មើល​សមត្ថភាព​ការ​គិត និង​ការ​ធ្វើ​របស់​កូន និយាយ​ជាមួយ​គ្រូ​ប្រចាំ​ថ្នាក់​គេ ឬ​ពេទ្យ ដើម្បី​ដឹង​កាន់​តែ​ច្បាស់។ បើ​អ្នក​សង្ស័យ​ថា​កូន​មាន​បញ្ហា​រៀន ឬ​វិវត្ត​យឺត​យ៉ាវ​ណា​មួយ សូម​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ។ ២- ស្វែងយល់ពីដើមហេតុបញ្ហា ព្យាយាម​ស្វែង​យល់​ហេតុ​អី​កូន​បង្ហាញ​កាយវិការ​បែប​នោះ និង​ពន្យល់​គេ​ឲ្យ​បាន​ល្អ។ ឧទាហរណ៍ បើ​កូន​និយាយ​ថា មិន​ចង់​ធំ​នោះ ត្រូវ​ប្រាប់​គេ​ពី​ផល​ប្រយោជន៍​​ធ្វើ​ជា​មនុស្ស​ពេញ​វ័យ បើ​និយាយ​ថា​ ខ្លាច​ពេល​គេ​ធំ​ទៅ ប៉ា​ម៉ាក់​លែង​ស្រលាញ់ ប្រាប់​កូន​វិញ ក្តី​ស្រលាញ់​ប៉ា​ម៉ាក់​ធំ​ធេង​ណាស់ ហើយ​មាន​ជា​រៀង​រហូត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- ណែនាំវិធីផ្សេងទៀត ពេល​កូន​យើង​ប្រើ​វិធី​បែប​កូន​ក្មេង ព្រោះ​ចង់​បាន​អ្វី​មួយ ត្រូវ​បង្រៀន​វិធី​ផ្សេង​ដល់​គេ​វិញ ដូច​ជា បើ​ស្រែក​យំ​ដើម្បី​បាន​ការ​ចាប់​អារម្មណ៍ យើង​គួរ​ពន្យល់​កូន​ប្រើ​កាយវិការ​វិញ ដូច​ជា កាន់​ដៃ​អ្នក​ថ្នមៗ​ជា​ដើម។ កូន​អាច​យល់​ថា ធ្វើ​បែប​នោះ​ដើម្បី​ឲ្យ​មាន​មិត្តភ័ក្ដិ​ច្រើន គួរ​ប្រាប់​កូន​ពី​វិធី​រាប់​អាន​មិត្តភ័ក្ដិ​បែប​ផ្សេង​ទៀត។ គ្រប់​ពេល​ឃើញ​កូន​បម្រុង​នឹង​ធ្វើ​រឿង​មិន​ចាស់ទុំ​ណា​មួយ ត្រូវ​រំឭក​ប្រាប់​ឲ្យ​ប្រើ​វិធី​ដែល​យើង​បាន​បង្រៀន ហើយ​ផ្តល់​ឱកាស​ដល់​គេ​ឲ្យ​បាន​ច្រើន​ផង។ [embed-health-tool-baby-poop-tool] ៤- បង្កើតវិន័យ ប្រាប់​កូនៗ […]


រោគសញ្ញាទូទៅ

ទារកឧស្សាហ៍ឈឺ ដោយសារមូលហេតុអី? មានជំងឺអីខ្លះ?

ដូច​ដឹង​ស្រាប់​ហើយ ក្មេង​តូចៗ ​ងាយ​នឹង​ឈឺ​ណាស់ ប៉ាម៉ាក់ភាគច្រើន​គ្រាន់​តែ​គិតថា ដោយ​សារ​ក្មេង​មាន​សុខភាព​ខ្សោយ​ជាង​មនុស្ស​ពេញ​វ័យ ទើប​ងាយ​នឹង​ឈឺ​បែប​នេះ ហើយ​មិន​មែន​មាន​តែ​កូន​យើង​ទេ​ដែរ​ឈឺនោះ។ គិត​បែបនេះ គឺ​ត្រឹម​ត្រូវ ប៉ុន្តែ​ករណី​ក្មេង​ៗ គឺ​គួរ​តែ​ស្ថិត​ក្នុង​កម្រិត​សម​ស្រប​មួយ​អាស្រ័យ​លើ​អាយុ​ក្មេង បើ​ឈឺ​ញឹក​ញាប់​ ក៏មិន​មែន​ជារឿង​ធម្មតា​ដែរ។ ត្រូវ​ស្វែងយល់​ឲ្យ​ច្បាស់ ម៉េច​បាន​ជាកូន​យើង​ចេះ​តែ​ឈឺ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ក្នុង​អត្ថបទ​នេះ។ ១- ក្មេង​ឈឺ​ញឹក​ញាប់​ត្រឹម​កម្រិតណា​ទើប​មិនគួរ​ឲ្យ​បារម្ភ? ករណី​ក្មេង​ឈឺ គឺ​អាស្រ័យ​លើ​កត្តា​អាយុ​ដូច​គ្នា ខណៈ​ក្មេង​​អាយុ​បាន​ ៦ ខែ​ឡើង ទំនងអាច​នឹង​មាន​ជំងឺ​លើក​ទី​មួយ ​ដោយសារ​តែ​ហេតុ​ថា​នៅ​ដំណាក់​កាល​នេះ​ ប្រព័ន្ធ​ភាព​ស៊ាំ​បាន​ទទួល​ពីម៉ាក់ៗ ​នឹង​ចាប់​ផ្តើមចុះ​ថយ​ ហើយ​រាងកាយចាប់​ផ្តើម​បង្កើត​ប្រព័ន្ធ​ភាព​ស៊ាំ​សម្រាប់​ខ្លួន​ឯង​។​ ចាប់​ពីដំណាក់​កាល​នេះ ​រហូតដល់​កូន​យើង​អាយុ​បាន​ ២ឆ្នាំ​ នឹង​ជួប​ប្រទះ​​ជំងឺ​ផ្តាសាយ ដែលជា​ធម្មតា​អាច​កើត​ឡើង​ពី​ ​៨-១០ ដង ក្នុង​មួយឆ្នាំ ខណៈចំនួន​នេះ​បន្តិច​ម្តង​ៗ នឹង​ថយ​ចុះ​ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្មេង ​គេ​ចាប់​ផ្តើម​ពេញ​លេញ​ជា​ស្ថា​ពរ​ (ពេលរាងកាយ​​ទទួល​វីរុស​ ​នឹង​ប្រែ​ជាស៊ាំ​នឹង​​ប្រភេទ​​វីរុស)។ សម្រាប់​ក្មេង​ជំទង់​ ឬ​មនុស្ស​ពេញ​វ័យ​ ចំនួន​ញឹក​ញាប់​កើត​មាន​ជំងឺ ​ជា​ទូទៅ​ប្រហាក់​ប្រហែល​នឹង​ ៤ ដង/​ឆ្នាំ​។​ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ប្រព័ន្ធ​ភាពស៊ាំ​ក្មេង​មាន​បញ្ហា​អត់​បើ​កូន​កើត​ផ្តាសាយច្រើន​ជា​ងក្មេងដទៃ​ដែល​ស្របាល​គ្នា?​ ក្មេង​​ធ្លាក់​ខ្លួន​ឈឺ​ច្រើន​ មាន​ន័យថា គ្រាន់​តែ​​បាន​រង​ប៉ះពាល់ជាមួយ​​វីរុស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ