ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ទារក

ស្វែងរក ចិញ្ចឹមកូន

បញ្ហាសុខភាពកុមារផ្សេងទៀត

មិន​មែន​សុទ្ធ​តែ​អាក្រក់​ទេ បាក់តេរី​ ២ប្រភេទ​ល្អ ​​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​អូនៗ

ឲ្យ​តែ​ឮ​ពាក្យ​ថា​បាក់តេរីគ្នា​យើង​ច្បាស់​ជា​នាំ​គ្នា​ភិត​ភ័យ ខ្លាច​ឆ្លង​រាល​ដាល​ប៉ះពាល់​សុខភាព និង​រាង​កាយ ប៉ុន្តែ​ថ្ងៃ​នេះ “Hello គ្រូពេទ្យ” នឹង​ណែ​នាំ​បាក់តេរី ២ ប្រភេទ​ឲ្យ​គ្នា​យើង​បាន​ស្គាល់ នោះ​គឺ Prebiotics និង Probiotics។ គ្រប់​បាក់តេរី មិន​មែន​សុទ្ធ​តែ​អាក្រក់​ទេ បាក់តេរី​ទាំង​ពីរ​ប្រភេទ​នេះ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ជំនួយ​រាងកាយ​មនុស្ស ជា​ពិសេស​អូន​តូចៗ។ កុំ​ឲ្យ​ឆ្ងល់​ច្រើន អាន​អត្ថបទ​នេះ​​នឹង​ដឹង​ហើយ។ ១- តើ Prebiotics និង Probiotics ជាអ្វី? Probiotics ជា​បាក់តេរី​ល្អ​ជួយ​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​លូតលាស់​នៃ​បាក់តេរី​អាក្រក់​នៅ​ក្នុង​ពោះវៀន​មនុស្ស ឯ Prebiotics ទម្រង់​ពិសេស​មួយ​នៃ​កាបូអ៊ីដ្រាត ជា​អាហារ​សម្រាប់ Probiotics។ ហេតុ​នេះ​បើ​គ្មាន Prebiotics ទេ នោះ Probiotics ក៏​មិន​អាច​រស់រាន​បាន​ដែរ ដោយ​សារ​តែ​គ្មាន​ថាមពល និង​អាហារ​បំប៉ន​គ្រប់​គ្រាន់។ ការ​សិក្សា​មួយ​របស់​សាកល​វិទ្យាល័យ Reading ចក្រភព​អង់គ្លេស ធ្វើ​ឡើង​តាម​រយៈ​បែងចែក​បុរស ៨ នាក់ជា ២ ក្រុម ដោយ​ចែក​របប​អាហារ​ជា​ពពួក Probiotics ទៅ​ក្រុម​ទី១​ និង​របប​អាហារ Prebiotics ទៅ​ក្រុម​ទី២ និង​ពិនិត្យ​លាមក​​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​រក​មើល​ការ​ផ្លាស់​ប្ដូរ​នៃ​ចំនួន​បាក់តេរី​ល្អ។ ជា​លទ្ធផល​រក​ឃើញ​ថា ក្រុមទី២​ដែលញ៉ាំរបប​អាហារ​ពពួក Prebiotics សម្បូរ​ទៅ​ដោយ​បាក់តេរី​ល្អ​ច្រើន […]


ការបំបៅដោះ

ពិតអត់? បំបៅ​ដោះតិចពេក កូន​អាច​កើត​ហឺត?

សុខភាព​មិន​រឹងមាំ មិន​ប្រាកដ​ថា​មិន​អាច​ធ្វើ​ជា​ម៉ាក់ៗ​នឹង​គេ​នោះ​ឡើយ។ អត្ថបទ​មុន “Hello គ្រូពេទ្យ” ធា្លប់​ប្រាប់​ស្រីៗ​គ្នា​យើង​រួច​ហើយ ជា​ពិសេស អ្នក​មាន​ជំងឺ​ហឺត​ចង់​មាន​ផ្ទៃ​ពោះ​យក​អាអូន​ម្នាក់​ពីរ​នាក់​នឹង​គេ ច្បាស់​ជា​យល់​ហើយ​ដែរ។ ការ​ផ្ដាច់​ដោះ​មិន​មែន​ចេះ​តែ​ធ្វើ​តាម​ចិត្ត​ចង់​ទេ។ ដឹង​ហើយ​ថា មាន​កត្តា​ច្រើន​យ៉ាង ដូច​ជា រវល់​ការងារ រក​ស៊ី ឬ​កត្តា​សុខភាព​ម្ដាយ​អត់​ល្អ ជា​ដើម។ ប៉ុន្តែ​រឿង​សំខាន់​មួយ​ដែល​ត្រូវ​ដឹង​គឺ ការ​បំបៅដោះ​កូន​តិច​ជាង ៦ ខែ អាច​មាន​បញ្ហា​ច្រើន ធ្វើ​ឲ្យ​សុខភាព​ទារក​ខ្សោយ ឬ​អាច​​​បង្ក​ឲ្យ​កើត​​ហឺត រួម​ផ្សំ​ផល​លំបាក​ច្រើន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១- អីទៅជាហឺត? ហឺត ជា​ជំងឺ​រ៉ាំរៃ​បណ្តាល​មក​ពី​រលាក​ផ្លូវ​ដង្ហើម​លេច​ចេញ​ជា​ការ​ក្អក ដក​ដង្ហើម​ឮ​សូរ​ងឺតៗ​ ឬ​ដង្ហក់​​​ញឹកញាប់ ហើយ​ច្រើន​កើត​មាន​អំឡុងវ័យក្មេង។ រោគ​សញ្ញា​ហឺត ចាប់​ផ្តើម​ពី​ស្រាល​ទៅ​ធ្ងន់​អាស្រ័យ​តាម​សុខភាព​យើង។ តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា អូនៗ​បៅ​ដោះ​ម៉ាក់ៗ​រយៈ​ពេល ៦ ខែ​ដំបូង មិន​ងាយ​ប្រឈម​នឹង​ជំងឺ​នេះ​ទេ។ ២- ម៉េចរយៈពេលបំបៅដោះទាក់ទងនឹងហឺត? តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា អូនៗ​មិន​បាន​បៅដោះ​ម៉ាក់ៗ ប្រឈម​ហានិភ័យ​កើត​​ហឺត​ប្រហែល​ ៥០% បើ​ធៀប​នឹង​អាអូន ដែល​បៅ​​​​ដោះ​ម្តាយ ​បាន​លើស ៦ ខែ។ បៅ​ទឹក​ដោះ​គោ​ អម​ជាមួយ​អាហារ​រឹង មាន ២០% […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៥ សប្តាហ៍៖ អីយ៉ា! អាអូនចេះងើបមុខហើយតើ

ការលូតលាស់ និងអាប្បកិរិយាពេល​អូនតូច​មាន​អាយុ ៥ សប្តាហ៍​នឹង​ងើប​មុខ​ពេល​គេង ចេះ​មើល​មុខ​យើង​​ដោយ​ការ​ងឿង​ឆ្ងល់។ អាអូន​បញ្ចេញ​កាយ​វិការ និង​សំឡេង​ផ្សេង​ៗ​គ្នា​ដើម្បី​បញ្ជាក់​ពី​អារម្មណ៍​ ថែម​ទាំង​ចេះសើច​ទៀត។ ១- បង្រៀនកូនពីអីខ្លះ? ប្រលែង​លេង​សើច និង​និយាយ​​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​ដើម្បីកូន​រីក​រាយ មាន​ភាព​កក់​ក្តៅ។ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា ពេល​យើង​​និយាយ​ទៅ​​កូន​បាន​ច្រើន នោះ​ភាព​ជិត​ស្និទ្ធ និង​ក្តី​ស្រលាញ់​របស់​យើងជាមួយ​កូន​កាន់​តែ​រីក​ចម្រើន​ឡើង​។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? នៅ​ក្នុង​សប្តាហ៍​ទី ៥ នេះ​យើង​ត្រូវ​សួរ​គ្រូពេទ្យ​ពី​បញ្ហា​មួយ​ចំនួន​ដូច​ជា៖ – របប​អាហារ​កូន – ការ​គេង​ និង​ការ​លូត​លាស់​បេប៊ី – វាស់​កម្ពស់​ – ថ្លឹង​ទម្ងន់ – ពិនិត្យ​ការ​លូត​លាស់​ក្បាល​​ – ពិនិត្យ​ការ​ស្តាប់​ឮ​។ ៣- ត្រូវដឹងពីអីខ្លះ? ក្លាយ​ជា​ម៉ាក់​ថ្មីថ្មោង មាន​រឿង​ជាច្រើន​ដែលយើង​ព្យាយាម​ដឹង​ឲ្យ​បាន ដើម្បី​ជា​ជំនួយ​ក្នុង​ការរស់​នៅ​ប្រចាំថ្ងៃ ជា​ចំណេះដឹង​សម្រាប់​ចិញ្ចឹម​បីបាច់​កូន​បាន​ល្អ។ នៅ​សប្តាហ៍​នេះ​យើង​នឹង​ស្វែង​យល់​ពី​បញ្ហា​មួយ​ចំនួន​បន្ថែម​ទៀត​ខាង​ក្រោម​នេះ៖ ​ក្អែ៖ អាអូនអាយុ​មួយ​ខែ​តែង​តែក្អែ​​ពេល​បៅ​ដោះ ខ្លះ​ទៀត​ក្អែ​ពេល​ញ៉ាំ​ច្រើន​ពេក។ យើង​​មិន​អាច​ព្យាបាល​បញ្ហា​នេះ​​បាន​ទេ។ ខ្យល់​ដែល​អូនតូច​លេប​ចូល​ជាមួយ​ទឹក​ដោះ​ពេល​បៅ​ជា​​កត្តា​បង្ក​​ដូចនេះយើងព្យាយាម​រក​វិធី​​កាត់​បន្ថយ​វា ដោយ​កុំ​ឲ្យ​កូន​បៅដោះ ឬ​ញ៉ាំ​ទឹក​ដោះ​គោ​ច្រើន​ជ្រុល​ពេក​។ ប្រតិកម្ម​ជា​មួយ​ទឹក​ដោះ​គោ៖ អូនតូច​អាច​មាន​ប្រតិកម្ម​ជាមួយ​ទឹក​ដោះ​គោ​ច្រើន​ជា​ងអាហារ​ផ្សេង​ៗ​ទាំង​អស់ ​ក្នុង​ករណី​មាន​ប្រតិកម្ម​ធ្ងន់​ធ្ងរ​កូនយើង​នឹង​មាន​អាការៈ​ក្អួត​ចង្អោរ ស្រកគីឡូ រាកខ្លាំងអាច​មាន​ឈាម។ អូនតូច​មួយ​ចំនួន​ទៀត​អាច​​មាន​អាការៈ​ក្តៅ កន្ទួល រមាស់ កណ្តាស់ តឹងច្រមុះ ហៀ​​រសំបោរ​ពេល​ហិត​ក្លិន​​ទឹក​ដោះ​គោ។សង្ស័យ​​កូន​​មាន​បញ្ហា​នេះ​យើង​គួរ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​មុន​បន្ត​ប្រើ​ផលិត​ផល​ទឹក​ដោះ​គោ​នោះ​ទៀត។ ចលនា​ពោះវៀន​៖ វា​ជា​រឿង​ធម្មតា​ទេ​ដែល​កូន​បៅ​ទឹក​ដោះ​ម្តាយ​​មាន​លាមក​ទន់ ឬ​ពេល​ខ្លះ​រាវ​ដូច​ទឹក។ ប៉ុន្តែ​អូនតូច​ដែល​​រាក​ញឹកញាប់ លាមក​មានធំ​​ក្លិន ឬ​មាន​ជាតិ​​រម្អិល ​​​ក្តៅ​ខ្លួន និង​ស្រក​ទម្ងន់ មិន​មែន​មិន​អាច​​កើត​លើ​ទារក​ដែល​បៅ​ទឹក​ដោះ​ម្តាយ​ទេ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១៥ សប្តាហ៍៖ ដល់វ័យចង់ចេះចង់ដឹងហើយ អាអូនប្លែកម៉េច?

ការលូតលាស់ និងអាកប្បកិរិយាចេះ​​​ឆ្ងល់ ចង់​​​ចេះ ចង់​​​ដឹងពី​​​របស់​​​នៅ​​​ជុំវិញ​​​ខ្លួន សូម្បី​​​តែ​​​ស្រមោល​​​របស់​​​ខ្លួន​​​​​​ក្នុង​​​កញ្ចក់ នេះ​ជា​ការ​វិវត្ត​របស់​បេប៊ី​អាយុ​ ១៥​សប្តាហ៍។ ពេល​​​​​​​​​នៅ​​​ពី​​​មុខ​​​កញ្ចក់ អូនតូច​មិន​​​ទាន់​​​ដឹង​​​ថា​​​វា​​​ជា​​​ស្រមោល​​​​​​ខ្លួន​​​គេ​​​នោះ​​​ទេ ក្មេង​​​អាយុ​ប៉ុណ្ណេះ​​ចូលចិត្ត​​​សម្លឹង​មើល​​​ស្រមោល​​​នៅ​​​ក្នុង​​​កញ្ចក់ មិន​​​ថា​​​ស្រមោល​​​ខ្លួនគេ ឬ​​​​​​ស្រមោល​​​អ្នក​​​ណា​​​នោះ​​​ទេ ហើយ​អាអូន​​​អាចសើច​កក្អឹក​​​​​​ពេល​​​ឃើញ​ស្រមោល​​​​​​ក្នុង​​​កញ្ចក់​​​នោះ។ ក្នុង​​​សប្តាហ៍​​​ទី​​​ ១៥ ​​​នេះ កូន​​យើង​​​នឹង​​​ចាប់​​​ផ្តើម៖ – អាច​​​រក្សា​​​លំនឹង​​​ក្បាល​ពេល​​​ឈរ​​​ត្រង់ ឬអង្គុយ – ចេះ​​​ច្រត់​​​ដៃ​​​ងើប​​​ក្បាល​​​ ពេល​​​គេង​​​ផ្កាប់ – ចេះ​​​ក្រឡាប់ (មួយ​​​ចំហៀង) – ចេះ​​​ចាប់​​​របស់​​​លេង – បង្ហាញ​​​កាយ​​​វិការ​​​ឆ្ងល់​​​​​(ពិសេស​​​ភ្នែក) អ្វីៗ​​​នៅ​​ជុំវិញ​​​ខ្លួនខ្លាំង អាអូន​ដល់​ពេល​រពឹស​ហើយ ម៉ាក់ប៉ា​ត្រូវ​​​ប្រុង​​​ប្រយ័ត្ន​​​របស់​​​តូច​​​ដែល​អាអូន​អាច​ដាក់​ចូល​មាត់ បណ្តាល​ឲ្យ​ស្លាក់ ពិសេស​គម្រប​ដប។ ១-​ បង្រៀនកូនពីអី? នៅ​​​ពេល​​​ឮ​សំឡេង​ម៉ាក់ប៉ា អាអូន​​​អាច​​​នឹង​​​​​​ឈប់​​​បៅ ឬ​​​ក៏​​​ឈប់​​​បៀប​​​ដៃ ជា​សញ្ញា​ឆ្លើយ​តប​​​ទៅ​​​នឹង​​​សំឡេង​​​នោះ។ យើង​គួរ​តែ​​​បណ្តោយ​​​ឲ្យ​កូន​បញ្ចេញ​សំឡេង​តាម​​​ចិត្ត ហើយ​​​ព្យាយាម​​​រៀប​​​រាប់​​​ពីអ្វី​ដែល​យើង​​​កំពុង​​​ធ្វើ​ឲ្យ​កូន​ស្តាប់ ដើម្បី​​​ឲ្យ​​​ទំនាក់​​​ទំនង​​​រវាង​​ម៉ាក់ប៉ា និង​​​អូនតូចកាន់​​​តែ​​ល្អ។ មួយ​​​វិញ​​​ទៀត នៅ​​​ពេល​​យើង​​​កំពុង​​​និយាយ​​​គ្នា​​​ជាមួយ​​​មិត្ត​​​ភក្តិ ឬ​​​ក៏​​​នរណា​​​ម្នាក់ គួរ​​​ទុក​​​កូន​​​ឲ្យ​​​នៅ​​​ស្តាប់​​​ដែរ ធ្វើ​បែប​នេះ​អាអូន​អាច​រៀន​ពី​ការ​សន្ទនា​របស់​យើង។ វ័យ​ប៉ុណ្ណេះ​ម៉ាក់ប៉ា​មិន​ទាន់​ដឹង​ថា កូន​​នឹង​ប្រើ​ដៃ​ឆ្វេង ឬ​ក៏​ស្តាំ​នោះ​ទេ ទោះ​ជា​អាអូន​ចាប់​ផ្តើម​ប្រើ​ដៃ​ម្តង​ម្ខាង​ក៏​ដោយ។ ឈាន​ដ​ល់​អាយុ ២-៣ ឆ្នាំ យើង​នឹង​ច្បាស់ ១០០% ថា កូន​យើង​ប្រើ​ដៃ​មួយ​ណា។ សុខភាព និងសុខភាព២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ? ម៉ាក់ប៉ា​ប្រាកដ​ជា​ដឹង​ច្បាស់ គ្រូពេទ្យ​មិន​តម្រូវ​ឲ្យ​យើង​ជួប​ដើម្បី​តាម​ដាន​ការ​លូតលាស់កូនរៀង​រាល់​ខែ​នោះ​ទេ ប៉ុន្តែ​ក្នុង​ករណី​មាន​ចម្ងល់ ឬ​បញ្ហា​បន្ទាន់​អ្វី​មួយ​យើង​អាច​ទូរសព្ទ​សាកសួរ នាំ​កូន​ទៅ​ជូប​ពេទ្យ​ជា​បន្ទាន់។ ៣- ត្រូវដឹងពីអីខ្លះ? ជ្រាំង​​​អណ្តាត៖ កើត​ឡើង​ដោយ​​​សារ​​​ការ​​​ឆ្លង​​​របស់​​​ពពួក​​​មេរោគ​​​ផ្សិត​​​កង់ឌីដា អាល់ប៊ី​កង (Candida Albicans) […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ២៣ សប្តាហ៍៖ អាយុប៉ុណ្ណឹង ម៉ាក់ប៉ា​បង្រៀនកូនពីអី ទើបល្អ?

ការលូតលាស់ និងអាកប្បកិរិយាកូន​យើង​ចាប់​ផ្តើម​ចេះ​សម្គាល់​របស់​តូចៗ និង​តាម​ដាន​​វត្ថុ​​មាន​ចលនា។ ចំណុច​នេះ​មាន​ន័យ​ថា អាអូន​អាច​​ចាប់​អារម្មណ៍​វត្ថុ​ទាំង​នោះ​ ទោះ​ជា​បាន​ឃើញ​តែ​ផ្នែក​ណា​មួយ​ក៏​ដោយ ប្រៀប​បាន​នឹង​តុក្កតា​សំណព្វ​នៅ​ក្រោម​ភួយ​របស់​គេ។ ម៉ាក់ប៉ា​ច្បាស់​ជា​ប្លែក​មិន​ខាន ពេល​ឃើញ​អាអូន​ព្យាយាម​ទៅ​ជិត​វត្ថុ​​នៅ​ជិត​ខ្លួន ប៉ុន្តែ​កូន​យើង​នឹង​កាន់​របស់​នោះ​តែ​ប៉ុន្មាន​វិនាទី​​ប៉ុណ្ណោះ។ នៅ​សប្តាហ៍ទី​ ២៣​ នេះ កូន​យើង​អាច​ធ្វើ​រឿង​មួយ​ចំនួន​ដូចជា​៖ – អង្គុយ​ដោយ​មិន​បាច់​ជំនួយ – អង្កេត​​វត្ថុ​តូចៗ និង​តាម​ដាន​វត្ថុ​ដែល​មាន​ចលនា – ចំណាំ​វត្ថុ ទោះ​ឃើញ​តែ​ផ្នែក​ណា​មួយ​ក៏ដោយ – ព្យាយាម​ទៅ​ជិត​វត្ថុ​ដែល​នៅ​ជិត​ខ្លួន។ ១- បង្រៀនកូនពីអីខ្លះ? នៅ​សប្តាហ៍ទី​ ២៣ នេះ​ ទារក​នឹង​ចាប់​ផ្តើម​ស្គាល់​ពណ៌​ ដូចនេះ​ការ​អាន​សៀវភៅ​ដែល​មាន​ពណ៌​ច្រើន ឬ​លេង​ជាមួយ​ឈើ​ដែល​មាន​ពណ៌ ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​កូន​​​យើង​រៀនពី​ការ​លាយ​ពណ៌។ ម៉ាក់ប៉ា​គួរ​តែ​ឲ្យរបស់​អ្វី​មួយទៅកូន​ដើម្បី​កាន់ ឬ​ជញ្ជក់ ធ្វើ​បែប​នេះ​អាអូន​អាច​រៀន​ពី​វត្ថុ​ថ្មី​នេះ ចំណាំពណ៌ និង​រូប​រាង​របស់​វា។   សុខភាព​ និង​សុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? បើ​យើង​មិន​មាន​ការ​ណាត់​ជួប​គ្រូពេទ្យ​នៅ​សប្តាហ៍​នេះ ដូច្នេះ​អាច​មាន​ពេល​ត្រៀម​​សំណួរ​មួយ​ចំនួន​សម្រាប់​ការ​ជួប​លើក​ក្រោយ។ ទោះ​យ៉ាង​ណា​យើង​ត្រូវ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ បើ​ឃើញ​​មាន​ប្រែប្រួល​ការ​គេង ការ​ញ៉ាំ​អាហារ​របស់​កូន ពីព្រោះ​ក្នុង​ករណី​ខ្លះ សញ្ញា​ទាំងនេះ​អាច​បាត់ ទៅ​វិញ​ដោយ​ខ្លួន​ឯង ហើយ​ក្នុង​ករណី​កម្រ​ខ្លះ​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មួយ​​ធ្ងន់​ធ្ងរ។ ៣- ត្រូវដឹងពីអីខ្លះ? -តារាង​នៃ​ការ​លូតលាស់៖ គ្រូពេទ្យ​នឹង​សន្និដ្ឋាន​ពី​ការ​លូតលាស់​របស់​​កូន​យើង​ដោយ​ការ​ថ្លឹង​ទម្ងន់ វាស់​កម្ពស់ និង​ទំហំ​ក្បាល​ហើយ​ប្រៀប​ធៀប​​​ជាមួយ​ទិន្នន័យ​រួម​មួយ ក៏​ដូចជា​លទ្ធផល​នៃ​ទារក​ពី​មុន​ៗ​មក។ ប្រសិន​បើ​មាន​ភាព​ខុស​គ្នា នេះ​បង្ហាញថា​កូន​យើង​កំពុង​​រង​បញ្ហា​សុខភាព​ដែល​អាច​ប៉ះពាល់​ដល់​​ការ​ទ្រ​ទ្រង់ និង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម។ មួយវិញទៀត​គ្រូពេទ្យ​​នឹង​ប្រើ​អត្រា​លូតលាស់​គិតជា​ភាគរយ​ដើម្បី​ប៉ាន់ប្រមាណ​ថា អូនតូច​មាន​ការ​លូត​លាស់​ប្រក្រតី​ដែរ​ឬទេ? ទារក​មាន​អត្រា​នៃ​ការ​លូត​លាស់​ផ្សេង​ៗ​គ្នា​ ដូចនេះ​ម៉ាក់ប៉ា​មិន​បាច់​បារម្ភ​ពី​ការ​មិន​ឡើង​គីឡូ ឬ​លូត​កម្ពស់​របស់​កូន​ពេក​នោះ​ទេ។ ទារក​ខ្លះ​អាច​លូតលាស់​យឺត​ក្នុង​វ័​យនេះ ប៉ុន្តែ​ពួក​គេ​អាច​លូតលាស់​លឿន​នៅ​ដំណាក់​កាល​ក្រោយៗ​ទៀត។ ពិត​ណាស់​ការ​លូតលាស់​នេះ​ផ្អែក​ទៅ​លើ​ហ្ស៊ែន​ពី​កំណើត​របស់​ម៉ាក់ប៉ា លើស​ពី​នេះ​ទៀត សុខភាព​កូន​យើង​ក៏​អាច​ទទួល​ផល​រំខាន​ពី​កត្តា​​មួយ​ចំនួន​ដែរ រួមមាន​​ ​បរិស្ថាន ធម្មជាតិ និង​កម្រិត​នៃ​សកម្មភាព​របស់​ពួក​គេ។ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ២២ សប្តាហ៍៖ ធ្វើម៉េចទៅ បើកូនខ្លាចមនុស្សមិនស្គាល់មុខ?

ការលូតលាស់ និងអាកប្បកិរិយាអារម្មណ៍​ដំបូង​របស់​កូន​យើង​អាច​ខ្លាច​មនុស្ស​​មិន​ស្គាល់ ​យំ​នៅ​ពេល​អ្នក​ទាំង​នោះ​ព្យាយាម​ប៉ះ ឬ​ព។ ប៉ុន្តែ​ការ​ខ្លាច​នេះ​មិន​មាន​ន័យ​ថា ម៉ាក់​ប៉ា​ដាច់​ខាត​មិន​ឲ្យ​កូន​ជួប ឬ​លេង​​ជាមួយ​អ្នក​ខាង​ក្រៅ​នោះ​ទេ។ ​ការ​ដែល​ឲ្យ​កូន​បាន​ជួប ឬ​លេង​ជាមួយ​មនុស្ស​ដទៃ​ច្រើន​អាច​ធ្វើ​ឲ្យ​កូន​ទទួលអ្វីល្អៗ​ច្រើន​ជាង​នៅ​ជាមួយ​យើង ឬ​សមាជិក​គ្រួសារ​សុទ្ធ។ យើង​ត្រូវ​ចាំ​ថា​ក្មេងៗ ត្រូ​វ​ការ​ភាព​អត់ធ្មត់ និង​ការយោគយល់​ពី​ម៉ាក់​​ប៉ា ដើម្បី​ឆ្លង​កាត់​ដំណើរ​ការ​លូតលាស់​​សំខាន់ៗរបស់​ខ្លួន​ជា​ច្រើន​ទៀត។ នៅ​សប្តាហ៍​ទី ២២ នេះ កូន​យើង​នឹង​អាច៖​ – រមៀល​នៅ​ក្នុង​ទិស​មួយ​​ – ទ្រ​នឹង​ទម្ងន់​ធ្ងន់​លើ​ជើង​ – និយាយ​ពាក្យ​មួយ​ចំនួន​ដែល​មាន​ការ​ផ្សំ​ព្យញ្ជនៈ និង​ស្រះ​ – បញ្ចេញ​សំឡេង​បែប​​កំប្លែង​​ជាមួយ​ការ​លេង​ទឹក​មាត់​ – ងាក​ទៅ​រក​ប្រភព​នៃ​សំឡេង​។ ១- បង្រៀនកូនពីអីខ្លះ? ម៉ាក់ប៉ា​គួរ​តែ​មាន​ទំនាក់ទំនង​ល្អ​​ជាមួយ​កូន​​​ពេល​ញ៉ាំ​អាហារ ពីព្រោះ​​អូនតូច​អាច​​មើល​​​ការ​ញ៉ាំ​របស់​យើង​ ហើយអាអូនក៏ញ៉ាំអាហារ​បាន​ច្រើន​ជាង​មុន។​ នៅ​វ័យ​នេះ​កូន​យើង​​អាច​ចេះ​អង្គុយ​បាន​ខ្លះៗ ដូចនេះ​ម៉ាក់ប៉ា​​គួរ​តែ​នៅ​ជិត​កូន​ដើម្បី​ជួយ​ទប់ ទោះ​បី​មាន​​ដាក់​ខ្នើយ​ពី​ខាង​ក្រោម​ក៏​ដោយ ដើម្បីកុំឲ្យកូន​​​អស់​អារម្មណ៍​ក្នុង​ការ​អង្គុយ ធ្វើ​ឲ្យ​ងាយ​ដួល។   សុខភាព​ និង​សុវត្ថិភាព​២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ? ​ជា​រឿង​មួយ​ប្រពៃ​ដែល​យើង​ថែទាំ​កូន​បាន​ល្អ មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​នៅ​វ័យ​នេះ ផ្ទុយ​មក​វិញ​ម៉ាក់ប៉ា​អាចនឹង​មិន​​ដឹង​ថា​កូន​យើង​​​​លូតលាស់​ដូច​ម្តេច​ឡើយ ដូច្នេះគួរ​តែ​ត្រៀម​សំណួរ​សម្រាប់​​ជួប​គ្រូពេទ្យ ហើយ​កុំ​ស្ទាក់​ស្ទើរ​​ក្នុង​ការ​​ទាក់ទង​​​​គ្រូពេទ្យ​ភ្លាមៗ នៅ​ពេល​​ឃើញ​សញ្ញា​មិន​ប្រក្រតី​នៅ​លើ​កូន​។ ៣- ត្រូវដឹងពីអីខ្លះ? ទល់​លាមក៖ ការ​ទល់​លាមក​កើត​ឡើង​នៅ​ពេល​លាមក​​ក្នុងពោះវៀន​ព្យាយាម​ពន្យារ​ចលនា​ពោះវៀន។ខាង​ក្រោម​នេះ​ជា​រោគសញ្ញា​ដែល​សង្ស័យ​ថា​កូន​​ទល់​លាមក​៖​ – លាមក​​រឹង​​ ស្ងួត​​ ឬ​មាន​ឈាម​ – មិន​មាន​ចលនា​ពោះ​វៀន​លើស​ពី ៣ ថ្ងៃ​ – បង្ហាញកាយវិការ​ចលនា​​​ពោះវៀន​​មិន​ស្រួល។ អូនតូច​ដែល​ម៉ឹម​ដោះ​ម្តាយ កម្រ​មាន​បញ្ហា​ទល់​លាមក​ណាស់។ ការ​ទល់​លាម​ក​អាច​កើត​មាន​ចំពោះ​ក្មេង​បៅ​​ទឹកដោះ​គោ​ម្សៅ​មួយ​ចំនួន ដូចនេះ​យើង​គួរសុំ​យោបល់​ពី​គ្រូ​ពេទ្យ​ដើម្បី​ផ្លាស់ប្តូរ​ម៉ាក​ទឹកដោះ​គោ​កូន​បៅ។ បបរ​ម្សៅក៏​ជា​មូល​ហេតុ​​អាច​ឲ្យ​ទារក​មាន​បញ្ហា​ទល់​លាមក​ដែរ ព្រោះ​វាផ្ទុក​នូវ​សារជាតិ​សរសៃ​តិច។ ដូចនេះ​យើង​គួរ​តែ​បន្ថែម​ផ្លែឈើ ឬ​បន្លែ​ដែល​មានជាតិ​សរសៃ​ទៅ​ក្នុង​អាហារ​កូន។ ការទល់​លាម​ក​ក៏​អា​ច​បណ្តាល​មកពី​កង្វះ​សារ​ធាតុ​ចិញ្ចឹម​មួយ​ចំនួន ឬកង្វះជាតិ​ទឹក​​ដូចនេះ​យើងគួរតែ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន។ ប្រសិន​បើ​អាអូន​កំពុង​ស្ថិត​ក្នុង​វ័យ​ផ្តាច់​ទឹក​ដោះ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ២១ សប្តាហ៍៖ កំពុងពេញរពឹស ទុកដាក់របស់ទាំងនេះឲ្យផុតដៃក្មេង

បម្រែបម្រួលរាងកាយ និងអាកប្បកិរិយាឈាន​ចូល​ដល់​សប្តាហ៍ទី ២១ កូន​យើង​កាន់​តែចំណាប់ អាអូន​អាច​ទប់​លំនឹង​ក្បាល​ដោយ​ខ្លួន​ឯង​ នៅ​ពេល​យើង​ទ្រ​ដោយ​ដៃ​ទាំង ២។ ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន ទុកដាក់​របស់​តូចៗ​ឲ្យ​ផុត​ពី​ដៃ​កូន ព្រោះ​ពេល​នេះ​អូនតូច​ចាប់​អារម្មណ៍​នឹង​របស់​តូចៗ ថា​មិន​ត្រូវ​ដាក់​ចូល​ក្នុង​មាត់ អាច​បង្ក​ឲ្យ​ស្លាក់​បាន។ នៅ​សប្តាហ៍​​ទី ២១​ កូន​​យើង​អាច​នឹង​៖ – ពេល​​​ផ្អែក​ខ្នង​ត្រង់ ​អាច​ទប់​លំនឹង​ក្បាល​ដោយ​ខ្លួន​ឯង – ចាប់​អារម្មណ៍​ទៅ​​លើ​​វត្ថុ​តូច​ៗ – សើច​ឮៗ និងសើច​ពេល​យើង​សើច​ – យំ​ពេល​​ចេញ​ពី​បន្ទប់​ និង​សប្បាយ​ចិត្ត​​​ពេល​យើង​ត្រលប់​មក​វិញ​ – សើច​ពេល​​ឃើញ​កាយវិការ​កំប្លែង – ឈោង​យក​វត្ថុ​​នៅ​ជិត​ខ្លួន។ ១- បង្រៀនកូនពីអីខ្លះ? វិធី​មួយ​ស្រួល​បំផុត​ធ្វើ​ឲ្យ​ទារក​ចាប់​អារម្មណ៍​ គឺ​ការ​បង្កើត​សំឡេង​ចេញ​ពី​កូនសោរ ឬ​កណ្តឹង​ខ្យល់ ឮសូរ​​គ្រឹកៗ ព្រោះ​អាអូន​អាយុ​ប៉ុណ្ណេះ​អាច​ដឹង​ពី​ប្រភព​នៃ​សំឡេង ហើយ​​ងាក​ទៅ​រក​សំឡេង​នោះ​ភ្លាម​ៗ។ មួយវិញទៀត​ ដើម្បី​អភិវឌ្ឍ​​​ផ្នែក​ភាសា​​ និង​ការ​និយាយ​របស់​កូន ម៉ាក់ប៉ា​គួរ​តែ​​និយាយ​​ជាមួយ​កូន​ដោយ​ផ្ទាល់ ជៀសវាង​ឲ្យ​អាអូន​រៀន​តាម​វិទ្យុ ទូរទស្សន៍ ឬ Youtube ព្រោះ​នៅ​វ័យ​នេះ​កូន​យើង​​ពុំ​អាច​រៀន​តាម​វិធី​នេះ​បាន​ឡើយ។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? សប្តាហ៍​នេះ​យើង​មិន​ទៅ​ជួប​គ្រូពេទ្យ​ទេ ដូច្នេះ​យើង​ត្រៀម​សំណួរ​មួយ​ចំនួន​សម្រាប់​ការ​ទៅ​ជួប​គ្រូពេទ្យ​លើក​ក្រោយ។ ទោះ​យ៉ាង​ណា ម៉ាក់ប៉ាត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម បើមាន​សញ្ញា​ណាមួយ​ខុស​ប្រក្រតី។ ៣- ត្រូវដឹងពីអីខ្លះ? ចំណុច​មួយ​ចំនួន​ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​គួរ​តែ​យល់​ដឹង៖ ជំងឺផ្តាសាយ៖ អាយុ ១ ឆ្នាំ​ដំបូង​នេះ កូន​យើង​​ជៀស​មិន​ផុត​ឡើយ​ពី​ជំងឺ​ផ្តាសាយ ដោយសារ​តែ​មាន​វីរុស​បង្ក​ជំងឺ​ផ្តាសាយ​ជា​ច្រើន​ប្រភេទ។ តាម​រយៈ​ការ​ប៉ាន់​ស្មាន​មួយ​បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​កុមារ កើត​ជំងឺ​ផ្តាសាយ​ យ៉ាងតិច ៨ ដង​/ឆ្នាំ។ វីរុស​ទាំងនេះ​ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១៤ សប្តាហ៍៖ ប៉ាម៉ាក់ប្រើតិចនិកនេះ អូនតូចឆាប់ស្គាល់បំផុត

ការលូតលាស់ និងអាកប្បកិរិយាឈាន​ចូល​ដល់​សប្តាហ៍​ទី ១៤ អូន​តូច​ចាប់​ផ្តើម​ចូល​ចិត្ត​ការ​បបោស​អង្កែល​ពី​ម៉ាក់​ប៉ា​បំផុត ព្រោះ​ការ​ប៉ះ​តាម​ស្បែក​ពិត​ជា​សំខាន់ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​យើង​នឹង​កូន។ វិធី​ងាយៗ​នៅ​ពេល​អូន​តូចៗ​ខឹ​ង ឬ​យំ យើង​អាច​ប្រើ​តិច​និក​លួង​​ដោយ​ពាក្យ​សម្តី​ទន់​ភ្លន់ ភ្ជាប់​ជាមួយ​កាយ​វិការ​ទៅ​ជាមួយ​ផង ដូច​ជា​អង្អែល​ក្បាល ទះ​គូទ​អូន​តិចៗ ធ្វើ​បែប​នេះ​អូន​តូច​មាន​អារម្មណ៍​កក់​ក្តៅ ឆាប់​ស្គាល់​ម៉ាក់ប៉ា។ អាយុ ១៤សប្តាហ៍ អូន​តូច​អាច​នឹង​ចាប់​ផ្តើម៖ – ចេះ​​​សើច​​​ឮ​​​ៗ – ងើប​ក្បាល​​​បាន ៩០ ដឺក្រេ ពេល​​​គេង​​​ផ្ងារ – ស្រែក​​​ពេល​​​សប្បាយ​​​ចិត្ត ឬរំភើប​ – ដាក់​​​ដៃ​​​ផ្គុំ​​​គ្នា – មើល​​​តាម​​​របស់​​​​​​មាន​​​ចម្ងាយ ១៥ សង់ទីម៉ែត្រ ពី​​​ខ្លួន – អាច​បែរ​ខ្លួន​​​ពី​​​ម្ខាង​​​ទៅ​​​ម្ខាង​​​​​​បាន ១៨០ ដឺក្រេ​​​។ ១- បង្រៀនកូនពីអី? ម៉ាក់ប៉ាគួរ​​​ចាប់​​​ផ្តើម​​​​​​បណ្តោយ​​​កូន​​​​​​ស្ទាប​​​ប៉ះ​​​របស់​​​របរ​​​ដែល​​​ធ្វើ​​ពី​​​​​​វត្ថុ​​​ធាតុ​​​ផ្សេង​​​ៗ​​​គ្នា ដូចជា​ប្រភេទ​​​សាច់​​​កំណាត់​​​រោម​​​សត្វ ឬ​​​​​​កប្បាស ព្រោះ​វា​ទន់​រលោង​គួរ​ឲ្យ​ចង់​ស្ទាប​អង្កែល។ អូន​តូចៗ​​​ក្នុង​​​វ័យ​​​នេះ​​​ចេះ​​​ឆ្ងល់ ចង់​​​ចេះ ចង់​​​ដឹង ហើយ​ងាយ​​​នឹង​​​យក​​​របស់​​​​​​របរ​​​ដាក់​​​ចូល​​​មាត់​​​ណាស់ ហេតុ​​​នេះ​យើង​មិន​​​គួរ​​​បណ្តោយ​​​ឲ្យ​​​បេប៊ី​នៅ​​​លេង​​​តែ​​​ឯង​​នោះ​​​ទេ។ ម៉ាក់​ប៉ា​អាច​​​សាក​​​ល្បង​​​យក​​​របស់​​លេង​ទៅ​លលេង​ជាមួយ​កូន ដើម្បី​ដឹង​​​ថា​​​គេ​​​អាច​​​ចាប់​​​វា​​​ជាប់ ឬអត់? ដើម្បីឲ្យ​​​ទំនាក់​​​ទំនង​​​រវាង​​​អូន​តូច និង​ម៉ាក់ប៉ា​​​កាន់​​​តែ​ស្និទ្ធស្នាល យើង​អាច​ម៉ាស្សា​​​ឲ្យ​​​កូន​​​តិច​​​ៗ​​​ដោយ​​​យក​​​​ប្រេង ឬ​​​​​​ក្រែម​​​បន្ថែម​​​សំណើម​​​ស្បែក​​​បេប៊ី​​​ មក​​​លាប​​​ដៃ​​​យើង​ជាមុន ហើយ​ត្រដុស​​​ដៃ​​​​​​ឲ្យ​​​ក្តៅ​​​ឧណ្ហ​​​ៗ​​​មុន​​​ពេល​​​ចាប់​​​ផ្តើម​ម៉ាស្សា​​​ឲ្យ​​កូន តែ​កុំ​ភ្លេច​ចាប់អារម្មណ៍​នឹង​ប្រតិតកម្ម​អាអូន​នៅ​ពេល​ម៉ាស្សា​ផង តើគួរ​​បន្ថែម បន្ថយ​ទម្ងន់​ដៃ ឬ​ឈប់​តែ​ម្តង បើ​កូន​មិន​​ចូល​ចិត្ត​នឹង​ការ​ម៉ាស្សា​របស់​យើង។ ម្យ៉ាង​ទៀ​តម៉ាក់​ប៉ា​អាច​ឱប​អូន​តូច​ស្រាលៗ ឬ​ក៏​ថើប​ច្រមុះ ព្រោះ​សកម្មភាព​ទាំង​នេះ​អាច​ជួយ​ឲ្យ​អូនៗ​មាន​អារម្មណ៍​ធូរ​ស្រាល។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ? ជាទូទៅ​គ្រូពេទ្យ​​​មិន​​​ណាត់​​​ជួប​​​ម៉ាក់ប៉ា​ ដើម្បីពិនិត្យ​​​ការ​​​លូតលាស់​​​អាអូន​រាល់​​​ខែ​​​​​​នោះ​​​ទេ ប៉ុន្តែ​យើង​អាច​សាកសួរ​រាល់​ចម្ងល់​ទៅ​គ្រូពេទ្យ​បាន ប្រសិន​មានការ​សង្ស័យ​អ្វី​មួយ។ ៣- […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១២ សប្តាហ៍៖ ចង់ឲ្យកូនឆាប់ចេះនិយាយ មានអីពិបាក សាកប៉ុន្មានក្បាច់នេះទៅ

ការលូតលាស់ និងអាកប្បកិរិយាបេប៊ី​ឈាន​ចូល​ដល់​អាយុ ១២ សប្តាហ៍ ម៉ាក់​ប៉ា​ច្បាស់​ជា​ប្លែក​អារម្មណ៍ សប្បាយ​ចិត្ត​មិន​ខាន ពេល​ដែល​ឃើញ​អាអូន​ចាប់​ផ្តើម​បញ្ចេញ​សំឡេង និង​ចេះ​ច្រើន​ជាង​មុន។ តើ​កូនៗ​យើង​មាន​ការ​លូត​លាស់​អ្វីខ្លះ? – សើច​​​ឥត​​​ឈប់ – សើច​ឮៗ – ផ្គុំ​​​ដៃ​​​ចូល​​​គ្នា – ស្រែក​​​ពេល​​​ចង់​​​បាន​​​អ្វី​​​មួយ – ងើប​​​ក្បាល​​​ឡើង​​បាន ៩០ ដឺក្រេ ពេល​​​គេង​​​ផ្កាប់ – មើល​​​តាម​​​របស់​​​ដែល​​​មាន ចម្ងាយ ​១៥ ស.ម ពី​​​ខ្លួន – បែរ​​​ខ្លួន​​​ពី​​​ម្ខាង​​​ទៅ​​​ម្ខាង​​​ទៀត​​​បាន ១៨០ ដឺក្រេ។ ១- បង្រៀនកូនពីអី? នៅ​ពេល​អូន​តូច​ចាប់​ផ្តើម​ប្រែ​ប្រួល​ទាំង​សំឡេង និង​សកម្មភាព​មួយ​ចំនួន​ម៉ាក់​ប៉ា​គួរ​តែ​អាន​ឲ្យកូន​ស្តាប់​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យការលូត​លាស់​បាន​ល្អ ព្រោះ​បេប៊ីអាច​ឆាប់​ចាប់​បាន​សំឡេង នៃ​ភាសា​និយាយ​បាន​បណ្តើរៗ​ហើយ។ ម្តង​ម្កាល​ម៉ាក់​ប៉ា​គួរ​តែ​ព្យាយាម​លើក​ដាក់​សំឡេង ផ្លាស់ប្តូរ​តុង​នៃ​ការ​និយាយ និង​ច្រៀង​ឲ្យ​កូន​ស្តាប់​កាន់​តែ​ប្រសើរ ធ្វើ​បែបនេះ​ជួយ​ឲ្យ​អូន​តូច​ឆាប់​ចេះ​និយាយ។ ​ម៉ា​ក់ប៉ា​គួរ​អាន​សៀវភៅ​បែប​ណា​ឲ្យ​អូនៗ​ស្តាប់? មិន​​ពិបាកសោះ យើង​អាច​ជ្រើស​រើស​សៀវភៅ​មាន​រូបភាព​ធំៗ មាន​ពាក្យ​សាមញ្ញ ល្អ​បំផុត​សម្រាប់​អាន​ឲ្យ​អូន​តូច​ស្តាប់។ ពេល​ខ្លះ​មិន​ចាំបាច់​ជ្រើស​រើស​សៀវភៅ​គិត​តាម​អាយុ​ពេក​ទេ សំខាន់​ឲ្យ​សម្បូរ​រូបភាព​ស្អាតៗ ងាយ​ឲ្យ​បេប៊ី​ចាប់​អារម្មណ៍។ ប៉ុន្តែ​មុន​នឹង​អាន​ឲ្យ​អូនៗ​ស្តាប់ ម៉ាក់​ប៉ា​កុំ​ភ្លេច​ធ្វើ​សកម្ម​ភាព​ខាង​ក្រោម​នេះ ជា​មុន​សិន៖ -​​​ ប្រឡែង ឬ​និយាយ​លេង -​​​ លេង​​​ហ្គេម​​​ផ្សេង​​​ៗ -​​​ ចាប់​ផ្តើម​អាន​​​ពេលកូន​ចាប់​​​អារម្មណ៍​​​នឹង​​យើង។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? កូន​នៅ​តូច មិន​ទាន់​ដឹង​ក្តី ម៉ាក់ប៉ា​ពិបាក​ថែទាំ​បន្តិច​ហើយ ត្រូវ​នៅ​កៀក​កិត ឃ្លាំមើល​អាអូន​គ្រប់​ពេល។ អាការៈ​របស់​​​ក្មេង​មាន​​​សភាព​​​ផ្សេង​​​ៗ​​​ពី​​​គ្នា ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ចេះ​កត់​​​សម្គាល់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ