ការពារកូនតូចពីជំងឺផ្សេងៗ នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ
រដូវភ្លៀង កុមារតូចៗងាយប្រឈមនឹងជំងឺផ្សេងៗណាស់ អ៊ឹចឹងហើយ ប៉ាម៉ាក់គួរអនុវត្តន៍គន្លឹះបែបណាខ្លះ ដើម្បីជួយកូនឲ្យជៀសផុតពីបញ្ហាមួយនេះ? ពិតណាស់ នៅរដូវភ្លៀង ជាមួយនឹងសំណើមខ្ពស់ អាចបណ្តាលឲ្យក្មេងៗដែលមិនទាន់មានប្រព័ន្ធភាពស៊ាំរឹងមាំនៅឡើយ ងាយនឹងឆ្លងជំងឺផ្សេងៗតាមរដូវកាល ដូចនេះ យកល្អ ប៉ាម៉ាក់ត្រូវត្រៀមវិធានការការពារទុកជាមុនដូចខាងក្រោម៖ ១. រក្សាអនាម័យ ការរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន អាចបញ្ចៀសការរីករាលដាលនៃជំងឺឆ្លងបាន។ ហេតុនេះហើយ ប៉ាម៉ាក់គួរបង្រៀនកូនឲ្យយល់ដឹងពីសារៈសំខាន់នៃការលាងសម្អាតដៃឲ្យបានត្រឹមត្រូវ ជាពិសេស មុនពេលញ៉ាំអាហារ និងក្រោយពីការបន្ទោរបង់រួច។ ការលាងសម្អាតដៃទៀតសោត គួរឲ្យកូនលាងជាមួយនឹងសាប៊ូ និងទឹកយ៉ាងហោចណាស់២០វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹងប្រព័ន្ធភាពស៊ាំជាមួយនឹងរបបអាហារ របបអាហារតុល្យភាព ត្រូវរួមបញ្ចូលនូវវីតាមីន និងសារធាតុរ៉ែ ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ ប៉ាម៉ាក់គប្បីឲ្យកូនញ៉ាំបន្លែ ផ្លែឈើ និងប្រូតេអ៊ីនគ្មានខ្លាញ់។ អាហារដែលសម្បូរទៅដោយវីតាមីនC ដូចជាផ្លែក្រូច ស្រ្តប៊ឺរី និងម្ទេសប្លោក ក៏អាចជួយការពារកូនប៉ាម៉ាក់ពីជំងឺផ្សេងៗបានផងដែរ។ មួយវិញទៀត គួរកាត់បន្ថយការញ៉ាំអាហារដែលមានជាតិស្ករខ្ពស់ និងអាហារកែច្នៃ។ ៣. កុំភ្លេចបន្ថែមជាតិទឹក ម្យ៉ាងវិញទៀត ប៉ាម៉ាក់ចាំបាច់ណែនាំឲ្យកូនញ៉ាំទឹកឲ្យបានច្រើនក្នុងអំឡុងរដូវភ្លៀង នៅពេលដែលកម្រិតសំណើមឡើងខ្ពស់ ដើម្បីបញ្ចៀសបញ្ហាកង្វះជាតិទឹក។ យើងក៏អាចបន្ថែមជាប្រភេទផ្លែឈើដែលសម្បូរជាតិទឹក ដូចជាផ្លែឪឡឹក និងត្រសក់ជាដើម។ ៤. ស្លៀកពាក់ឲ្យកូនឲ្យបានត្រឹមត្រូវ ជាមួយគ្នានេះ ប៉ាម៉ាក់គួរឲ្យកូនស្លៀកពាក់សំលៀកបំពាក់ណាដែលមានខ្យល់ចេញចូល ហើយងាយស្ងួត ដើម្បីការពារកូនពីការកើតជំងឹផ្តាសាយ ឬបញ្ហាស្បែក។ ក្នុងអំឡុងរដូវភ្លៀង ចាំបាច់ត្រូវឲ្យកូនមានអាវភ្លៀវ […]