ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ទារក

ស្វែងរក ចិញ្ចឹមកូន

ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៤៥សប្តាហ៍៖ ក្បាល​ខូចណាស់ដែរ អាអូនដឹងច្បាស់ពាក្យថា "កុំ" តែមិនព្រមធ្វើតាម

ការលូតលាស់ និងអាកប្បកិរិយាបេប៊ីនិយាយ​ពាក្យ​ជា​ច្រើន​រៀង​រាល់​ថ្ងៃ នេះ​បញ្ជាក់ថាខួរ​ក្បាល​អាអូន​លូត​លាស់​​ជា​បន្ត​បន្ទាប់។ គួរ​ឲ្យ​ក្នាញ់​តិច​អី អាអូន​ដឹង​ច្បាស់​ពាក្យថា “កុំ” ប៉ុន្តែ​មិន​ធ្វើ​តាម​ការ​ហាម​របស់​យើង​រហូត​ទេ មក​ដល់​ខែ​ទី ១១ កូនយើង​អាច​៖ – ងើប​អង្គុយ​ – ប្រើ​ម្រាម​ដៃ​ចាប់​វត្ថុ​តូច​ៗ​ ​ ១- បង្រៀនកូនដោយរបៀបណា? ក្មេង​អាយុ​ប៉ុណ្ណេះ​អាច​ធ្វើ​ត្រាប់​តាម​សំឡេង ​ឬ​កាយ​វិការ​ផ្សេងៗ និង​និយាយ​​ឃ្លា​ងាយ​មួយ​ចំនួន​ដូចជា “​ហុច​បាល់​ឲ្យ​ខ្ញុំ​បន្តិច​” ឬ “​ហុច​ស្លាប​ព្រា​ឲ្យ​ខ្ញុំ”។ ម៉ាក់ប៉ា​អាច​ជួយ​​កូន​ក្នុង​ការ​​​ចាប់​ផ្តើម​និយាយ​ពី​ឃ្លា​ណា​ដែល​ងាយ​ស្រួល និង​បង្រៀន​ឲ្យ​ចេះ​​ប្រើ​​កាយវិការ។   សុខភាព និងសុវត្ថិភាព​២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ? ទារក​ភាគ​ច្រើន​មិន​ចូល​ចិត្ត​គ្រូ​ពេទ្យ​ទោះ​បី​ជា​គ្រូ​ពេទ្យ​ជា​មនុស្ស​រួសរាយ តែង​តែ​ផ្តល់​ភាព​កក់​ក្តៅ​ដល់​គេ​ក្តី។ បើ​សប្តាហ៍​នេះ​មិន​មាន​ការ​ណាត់​ជួប​ពេទ្យ​ទេ អាអូន​ច្បាស់​ជា​សប្បាយ​ចិត្ត។ ប៉ុន្តែ​បើ​មាន​អ្វី​មិន​ស្រួល ​ម៉ាក់ប៉ាត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់។ ​ ៣- ចំណុចត្រូវដឹង ​ពេល​នេះ​កូន​យើង​ចេះ​ដើរ​ហើយ ម៉ាក់ប៉ា​ច្បាស់​ជា​សង្កេត​ដំណើរ ឬ​ជើង​កូន​ពេល​ដើរ តើ​ត្រង់អត់? ជង្គង់​មាន​ត្បៀត​ចូល​គ្នា​ទេ? ខ្លាច​ជើង​កូន​កែក។ មិន​មាន​អី​ត្រូវ​ព្រួយ​ទេ ជើង​អាអូន​នៅ​តូច​តែង​តែ​បែប​នេះ ពេល​ធំ​បន្តិច​កូន​យើង​អាច​ដើរ និង​រត់​លេង​បាន​ច្រើន ជើង​ទាំង២ នឹង​ត្រង់​មិន​ខាន។ ជើង​កែក៖ ក្មេង​​មាន​អាយុ​តិច​ជាង ២ ឆ្នាំ​ភាគ​ច្រើន​មាន​បញ្ហា​ជើង​មិន​ត្រង់ ពេល​គេ​ដើរ​ជង្គង់​​ទាំង​សង​ខាង​អាច​ខិត​​ចូល​មក​ប៉ះ​គ្នា។ អាអូន​អាច​មាន​បញ្ហា​នេះ​រហូត​​អាយុ​លើស​ពី ១០ ឆ្នាំ។ យើង​មិន​​​ចាំ​បាច់​ត្រូវ​ប្រើ​ស្បែក​ជើង ឬ​បាត​ស្បែក​ជើង​ពិសេស​សម្រាប់​កូន​មាន​ជើង​មិន​ស្មើ​នោះ​ទេ ព្រោះ​អ្នកជំនាញមិន​ឃើញ​មាន​អត្ថប្រយោជន៍​អ្វី​ច្រើន​ដល់​ការ​លូត​លាស់​ជើង​ក្មេង​ទេ។ បើ​យើង​សង្កេត​ឃើញ​ជើងកូន​ពិត​ជា​មាន​បញ្ហា​មែន អាច​វៀច​​ចេញ​ ឬ​ចូល​ក្នុង ត្រូវ​យក​អាអូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​​ឆ្អឹង។ ដួល៖ ទោះកូន​រៀន​ដើរ​បាន​ត្រង់​ ឬ​ដួល​ក៏​ដោយ យើង​មិន​ត្រូវ​ហាម​កូន​មិន​ឲ្យ​រៀន​ដើរ​នោះ​ទេ។ […]


កង្វះអាហារូបត្ថម្ភ

របប​អាហារ​សំខាន់ៗទៅតាម​អាយុ​កូន ប៉ាម៉ាក់​គ្រប់​រូប​គួរ​ដឹង!​

ពពោះ ៩ខែ ១០ថ្ងៃ ខំ​បំប៉ន​គ្រប់មុខ​ដើម្បី​ឲ្យ​កូន​សុខភាព​ល្អ។ ​កូន​កើត​មក​ហើយ រឹតតែ​ត្រូវ​ថែ ជា​ពិសេស​កូន​កាន់តែ​ធំ កាន់តែ​លូតលាស់ អ្វី​ដែល​ត្រូវ​ប្រយ័ត្ន និង​ត្រូវ​ដឹង​បំផុត​នោះគឺ​របប​អាហារ។ ការដឹង​ពី​របបអាហារ​ដែល​កូន​ត្រូវ​ការ​ដើម្បី​លូតលាស់ ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ ជា​ជំនួយ​សំខាន់​ជួយ​ឲ្យ​កូន​សុខភាព​ល្អ។ ប៉ាម៉ាក់​គ្រប់​រូប​គួរដឹង​ពី​ការ​រៀបចំ​ទុកដាក់​សម្រាប់​កូន៖ ១- អាយុ៦ខែ អាហារូបត្ថម្ភ​សំខាន់​សម្រាប់​ក្មេង​ក្រោម​អាយុ ១ឆ្នាំ គ្មានអ្វី​ក្រៅ​ពី​ទឹកដោះគោ និង​ទឹកដោះ​ម្តាយ​ទេ។ ពេលអូនៗ​ឈាន​ដល់​អាយុ ៦ ខែ អូនៗ​ត្រូវ​ការ​របប​អាហារ​បន្ថែម​ខ្លះ ព្រោះ​សារធាតុ​ចិញ្ចឹម​របស់​ទឹក​ដោះ​គោ មិន​គ្រប់​គ្រាន់​ទេ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ម៉ាក់ៗ​អាច​ចាប់ផ្ដើម​ផ្ដល់​ប្រភេទ​អាហារ​រឹងៗ​ខ្លះៗ ដូចជា ពពួក​បន្លែ សាច់ និង​អាហារ​ធញ្ញជាតិ ដើម្បី​បង្គ្រប់​សារធាតុ​ផ្សេងៗ ដែល​ទឹក​ដោះគោ​មិន​មាន (ជាតិដែក និងស័ង្កសី)។ បបរ​ខាប់​គ្រប់​គ្រឿង​ជា​ជម្រើស​អាហារ​បំប៉ន​បន្ថែម​ល្អ​បំផុត សម្រាប់​ទារក​ដែល​មាន​អាយុពី ៦ខែឡើង។ ២- ក្រោយ១ខួប ក្មេង​ដែល​ស្ថិត​ក្នុង​វ័យ​ទើប​ដើរ​តេសតាស់ ទើប​ចូល​រៀន​មត្តេយ្យ អាយុ​ក្រោយ ១ខួប ដល់​ក្រោម ៥ឆ្នាំ សុទ្ធ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់​ខ្លាំង​ក្នុង​រយៈពេល​ខ្លី។ កូនយើង​អាច​ញ៉ាំ​ច្រើន​នៅ​ថ្ងៃនេះ ហើយ​អត់សោះ​នៅ​ថ្ងៃ​បន្ទាប់ ហេតុនេះ​ហើយ ម៉ាក់ៗ​គួរ​ព្យាយាម​ផ្ដល់​ឲ្យ​កូន​នូវរបប​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន។ សារធាតុ​ចិញ្ចឹម​ដែល​ម៉ាក់ប៉ា​គួរ​យកចិត្តទុកដាក់​នោះ គឺ​កាល់ស្យូម។ វា​មាន​តួនាទី​សំខាន់ ក្នុង​ការ​លូតលាស់​រាងកាយ​របស់​កូន ជាពិសេស​ឆ្អឹង និង​ធ្មេញ។ យើង​គួរ​ព្យាយាម​ឲ្យកូន​ទទួល​សារធាតុនេះ​បាន​ច្រើន […]


ថ្នាំបង្ការ

វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់?

ភាគ​ច្រើន​គ្នា​យើង​សុទ្ធ​តែ​ចាក់​វ៉ាក់សាំង ឬ​ថ្នាំ​បង្ការ​ជំងឺ​ផ្សេងៗ ដែល​គិត​ថា​ចាំបាច់។ ម្នាក់ៗគិត​ត្រឹម​ការ​សម្រេច​ចិត្ត​ដែល​គិត​ថា​សំខាន់ នៅ​មាន​រឿង​រ៉ាវ​អាក្រក់ៗជា​ច្រើន​ទៀត​ដែល​ថ្ងៃ​នេះ "Hello គ្រូពេទ្យ” ចង់​លាត​ត្រដាង។ មិន​ខុស​អី​ពី​ឱសថ​ផ្សេងៗ​ទេ ការ​ចាក់​ថ្នាំ​បង្ការ​តែងតែ​មាន​ហានិភ័យ និង​ផល​អាក្រក់​ដែល​អាច​ជួបប្រទះ។ ប្រតិកម្ម​ជាមួយ​ថ្នាំ​បង្ការ​គឺ​ជា​ហានិភ័យ​ដែលកម្រ​បំផុត។ ដូចនេះ ប្រយោជន៍​នៃ​ការ​ចាក់​ថ្នាំ​បង្ការ ច្រើន​ជាង​ហានិភ័យ ព្រោះ​គ្រប់​ថ្នាំ​បង្ការ​សុទ្ធ​តែ​ឆ្លង​កាត់​ការ​ពិនិត្យ និង​ពិសោធន៍​យ៉ាង​ល្អិតល្អន់​បំផុត ហើយ​ក្រោយ​ចេញ​ចរាចរ ឬ​ប្រើប្រាស់​លើ​ទីផ្សារ​ក៏​ក្រុម​ជំនាញនៅ​បន្ត​តាម​ដាន​ដើម្បី​សុវត្ថិភាព​ជា​ដរាប។ មុខងារ​របស់​ថ្នាំ​បង្ការ​ដើម្បី​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ប្រព័ន្ធភាពស៊ាំ​​ការពារ​របស់​មនុស្ស​កាន់​តែ​​ប្រសើរ​ជាង​មុន ដែល​ភាគ​ច្រើន​គេ​ចាក់​វ៉ាក់សាំង​ជំងឺ​អ្វី​មួយ​តាំង​ពី​កុមារភាព។ ផល​អាក្រក់​ថ្នាំ​បង្ការ​ដែល​​តែង​កើត​ក្រោយ​ចាក់ ប៉ុន្តែ​អាការៈ​ទាំង​នេះ អាច​នឹង​បាត់​ទៅ​វិញ​​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ចាក់​ថ្នាំ៖ - ឡើង​កម្ដៅ​លើស ៣៨,៥ អង្សាសេ - ឡើង​កន្ទួល​ក្រហម ​ហើម នៅ​កន្លែង​ចាក់​ម្ជុល - ឈឺក្បាល ​អស់​កម្លាំង ឬ​ក្អួត​ចង្អោរ - រាក ក្អួត ​និង​ ឈឺ​សាច់ដុំ ឬ​សន្លាក់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ប្រតិកម្ម​ថ្នាំ​អាច​បាត់​បង់​ជីវិត-ចំណុច​សំខាន់​ត្រូវ​ចាំ៖ ត្រូវ​ចំណាំ​ថា​មុន​ពេល​យក​កូន​ទៅ​ចាក់​​ថ្នាំ​​បង្ការ សូម​ប្រាប់​គ្រូពេទ្យ​ពី​ថ្នាំ​បង្ការ​ដែល​ធ្លាប់​ប្រតិកម្ម​នឹង​កូនយើង​ពី​មុន​មក ព្រោះ​ក្មេង​ខ្លះ​អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​បង្ការ​មួយ​ចំនួន។ ឧទាហរណ៍៖ ប្រតិកម្ម​ជាមួយ​ធាតុ​ល្អិត​មួយ​ចំនួន​របស់​ប្រូតេអ៊ីន​ស៊ុត​ ដែល​មាន​​ក្នុង​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ ឬ​ ថ្នាំ​ផ្សះ​ខ្លះ​ទៀត​ ដែល​ត្រូវ​ប្រើ​ក្នុង​ការ​ផលិត​ថ្នាំ​បង្ការ។ ដូច្នេះ​ហើយ​យើង​មាន​ប្រតិកម្ម​​នឹង​ប្រូតេអ៊ីន​ស៊ុត  មិន​គួរ​ទទួល​យក​ថ្នាំ​បង្ការ​ណា​ដែល​ផលិត​ពី​ប្រូតេអ៊ីន​នេះ​ទេ។ ទោះ​មាន​តែ​មួយ​ភាគ​តូច​​ក្នុង​សារធាតុ​ផ្សំ​ថ្នាំ​បង្ការ​ក៏​ដោយ ពេល​យើង​លេប/ចាក់​ថ្នាំ​បង្ការ អាច​ប្រឈម​នឹង​ប្រតិកម្ម​ធ្ងន់ធ្ងរ ដែល​គេ​ហៅថា "ប្រតិកម្ម​ថ្នាំ"។ […]


ការថែទាំទារក

រឿងម៉ាក់ៗ​ត្រូវ​ដឹង និង​ធ្វើ បើ​ស្បែក​កូនចេញបែបនេះ

សំណព្វ​ចិត្ត​របស់​ម៉ាក់ប៉ា ដែល​ទើប​នឹង​កើត​ពិត​ជា​ទទួល​បាន​ការ​ថ្នាក់​ថ្នម​ខ្ពស់​អស់​ពី​បេះដូង ឬ​ចេញ​ថើប​ចូល​ថើប​ជាមិន ខាន។ សុខភាព​កូន​តូច​ ពិត​ជា​រឿង​សំខាន់​បំផុត ក្រោយ​ការ​ថែទាំ ពិនិត្យ តាមដាន​អំឡុង​ពពោះ ៩ខែ ១០ថ្ងៃ និង​ឆ្លង​ទន្លេ​ដោយ​ជោគជ័យ។ ការសម្រប​ខ្លួន​នឹង​បរិយាកាស​ខាង​ក្រៅ​ផ្ទៃ​ម្ដាយ​របស់​ទារក​​ទើប​នឹង​កើត​ អាច​​បង្ក​​បញ្ហា​​ដល់​ស្បែក​ជាច្រើន​ចំពោះ​ពួកគេ។ តើ​​ម៉ាក់ប៉ា​ចាប់​អារម្មណ៍​ទេ​ថា កូន​តូច​យើង​អាច​ប្រឈម​នឹង​បញ្ហា​ស្បែក​អ្វី ខ្លះ? អាច​ធ្ងន់ធ្ងរ​ទេ? ច្បាស់​ណាស់ ក្នុង​នាម​ជា​ម៉ាក់​ថ្មីថ្មោង ឬ​កូន​ដំបូង យើង​​អាច​បារម្ភ​ច្រើន ឬ​ផ្ដល់​ការ​ព្យាបាល​មិន​ត្រឹមត្រូវ​ជា​ដើម។ ថ្ងៃ​នេះ​​ ក្រុម​ការងារ “Hello គ្រូពេទ្យ” សូម បង្ហាញ​ពី​បញ្ហា​ស្បែក ដែល​ឧស្សាហ៍​ កើត​ចំពោះ​ទារក​ទើប​កើត។ ៦ចំណុច​ខាងក្រោម​នេះ​ហើយ ​ដែល​តែង​តែ​​ធ្វើ​ឲ្យ​ស្បែក​ទារក​ ជួប​បញ្ហា​ច្រើន​បំផុត៖ ១- កន្ទួល​ពណ៌​ស​នៅ​ចុង​ច្រមុះ ​ឬ​ត្របក​ភ្នែក​ បញ្ហា​ស្បែក​​ប្រភេទ​នេះ បណ្ដាល​មក​ពី​ក្រពេញ​(ជាតិ)​ខ្លាញ់​នៅ​លើ​ស្បែក។ ពង​បែក​តូចៗ​ពណ៌​ស ​ឬលឿង​​លើ​​មុខ​របស់​ទារក​ ជា​ការ​បញ្ជាក់​ពី​ភាព​សម្បូរ​ជាតិ​ខ្លាញ់​ដែល​ផ្ទុក​សារជាតិ​ គីរ៉ាទីន​ (Keratin) ​និង ​ស៊ីប៊ឺម​ (Sebum)។ មីលៀ ​ក៏​អាច​ចេញ​នៅ​អញ្ចាញធ្មេញ​របស់​​ទារក​ទើប​នឹង​កើត​​ដែរ។ ជា​ធម្មតា​ អាការៈនេះ​នឹង​ត្រូវ​ជា​សះស្បើយ​ឡើង​វិញ ​ពី២-៣​ថ្ងៃ ​ឬ​អាច​ដល់​មួយ​សប្ដាហ៍ ​ដោយ​ឯក​ឯង មិន​ចាំបាច់​​ការ​ព្យាបាល​អ្វី​ទាំង​អស់។ ចំពោះ​ការ​ប្រើ​សារធាតុ​ប្រេង ​និង​ក្រែម​ ដើម្បី​លាបឱ្យ​កូន មិន​អាច​ធ្វើ​ឱ្យ​កន្ទួល​ស/លឿង​នេះ​ថមថយ​ទេ​ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ២០ សប្តាហ៍៖ អាអូន៥ខែបាត់ រវៀសរវៃខុសមុនដាច់

ការលូតលាស់ និងអាកប្បកិរិយាធ្មេច​បើកៗ​អាអូន​អាយុ​បាន ៥ ខែបាត់ ម៉ាក់ប៉ា​គ្មាន​អ្វី​សប្បាយ​ចិត្ត​​ជាង​​ឃើញ​កូន​លូតលាស់​បាន​ល្អ​ ឆ្លាតវៃ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អាអូន​កាន់​តែ​រវៀស​រវៃ កម្រើក​ដៃ​ជើង និង​ខ្នង ពិសេស​ចេះ​បង្វែរ​ខ្លួន​ទៅ​រក​សំឡេង។ នៅ​សបា្តហ៍​ចុង​ក្រោយ​នៃ​ខែទី ៤ កូន​យើង​អាច៖ – អង្គុយ​ខ្លួន​ឯង​ដោយ​គ្មាន​ការ​ទ្រ – មាន​ប្រតិកម្ម​ ​បើ​យើង​យក​ប្រដាប់​លេង​ពី​ដៃ​ – បង្វែរ​ខ្លួន​ទៅ​កន្លែង​មាន​សំឡេង។ ១- បង្រៀនកូនពីអីខ្លះ? បើ​យើង​ដាក់​ឲ្យ​កូន​គេង​ផ្ងារ ​គេ​នឹង​កម្រើក​ដៃជើង និងខ្នង។ ការ​ធ្វើ​លំហាត់​ប្រាណ​ទាំង​នេះ​នឹង​ជួយ​​ពង្រឹង​សាច់​ដុំ​​ក និង​ជួយ​អាអូន​ឆាប់​ចេះ​អង្គុយ។ ទាក់ទង​នឹង​ការ​គេង​វិញ បើសិន​ជា​ម៉ាក់ប៉ា​ចង់​ឲ្យ​កូន​គេង​បាន​គ្រប់​គ្រាន់ យើង​អាច​ងូត​ទឹក​ឲ្យ​កូន​បាន​ស្អាត រួច​និទាន​រឿង​ឲ្យ​កូន​ស្តាប់ ឬយើង​អាច​ធ្វើ​តាម​លំដាប់​លំដោយមួយៗ​ក៏​បាន ដូចជា​ញ៉ាំ ងូតទឹក ស្លៀកពាក់ រួច​ចាប់​ផ្តើម​អាន​សៀវភៅ ច្រៀង ឬ​លេង​ភ្លេង​សម្រាប់​ក្មេងៗ ហើយ​ចាំ​ដាក់​ឲ្យ​កូន​គេង ធ្វើ​បែប​នេះ​ម៉ាក់ប៉ា និង​កូន​តែ​សិ្នទ្ធស្នាល។ សុខភាព ​និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? គ្រូពេទ្យ​មាន​វិធីសាស្រ្ត​ផ្សេងៗ​ក្នុង​ការ​ពិនិត្យ​សុខភាព​អាអូន​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់​ស្តែង។ សប្តាហ៍​នេះ​គ្រូពេទ្យ​នឹង​ពិនិត្យ​វាយ​តម្លៃ​ការ​លូតលាស់​ទាំង​អស់ ឬ​ផ្នែក​ខ្លះៗ​ប៉ុណ្ណោះ រួម​ជាមួយ​ការ​សាកសួរ ឬ​ផ្តល់​ដំបូន្មាន​ផ្សេងៗ។ ៣- ត្រូវដឹងពីអីខ្លះ? ជំងឺ​រង​ពីការ​គ្រវី​ខ្លាំង​ពេក៖ ជំងឺ​ដែល​ក្មេងរង​ការ​គ្រវី​ខ្លាំង​ពេក (Shaken baby syndrome) គឺ​ជា​ស្ថានភាព​ធ្ងន់​ធ្ងរ​ដែល​បណ្តាល​ឲ្យ​មាន​របួស​ខួរ​ក្បាល។ បញ្ហា​នេះ​កើត​ឡើង​ដោយសារយើង​អង្រួន​អាអូន​​ខ្លាំង​បណ្តាល​ឱ្យ​ខួរ​ក្បាល​ទង្គិច​ចូល​ក្នុង​លលាដ៍​ក្បាល​។ អូនតូច​ងាយ​រង​គ្រោះ​ដោយ​សារ​សាច់​ដុំ​​មិន​រឹង​មាំ​គ្រប់​គ្រាន់​ដើម្បី​ទ្រ​ក្បាល។ ប្រសិន​បើ​ស្ថាន​ភាព​នេះ​នៅ​តែ​បន្តវា​អាច​បណ្តាល​ឱ្យ​មាន​របួស​ធ្ងន់​ធ្ងរ​ដូច​ជា​ខ្វាក់​ភ្នែក ​ខូច​ភ្នែក ​ខ្សោយ​បញ្ញា ​ប្រកាច់ ខ្វិន ខូច​​ខួរ​ក្បាល​ជា​អចិន្ត្រៃយ៍ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១៩ សប្តាហ៍៖ ដឹងអត់ ពេលនេះបេប៊ីចូលចិត្តអីជាងគេ?

ការលូតលាស់ និងអាកប្បកិរិយាទោះ​ជាអូនតូច​​យក​ការ​យំ​ជា​ទំនាក់​ទំនង​ជាមួយ​យើង​ក្តី ក៏​គេចាប់​ផ្តើម​ចេះ​សើច​ព្រមគ្នា​ដែរ។ កូន​យើង​អាច​សើច​ពេល​ភ្ញាក់​ផ្អើល ដូច​ជា​ការ​លេង​ពួន​បិទ​មុខ តុក្កតា​លោត​ចេញ​ពី​ប្រអប់​ជា​ដើម។ ម៉ាក់ប៉ា​គួរ​ជំរុញ​លើក​ទឹក​ចិត្ត​​កូន​ឲ្យ​សើច ញញឹម​​បាន​ច្រើន​ដោយ​ធ្វើ​មុខ​កំប្លែង​ៗ​ឲ្យ​អាអូន​មើល។ ម្យ៉ាងវិញ​ទៀត ក្មេងតូច​ក៏​ចូល​ចិត្ត​ស្តាប់​សំឡេង​ប្លែកៗ ដូច​ជា​សំឡេងក្តក់ ហួច ឬ​ត្រាប់​សំឡេង​សត្វ​ជាដើម។ នៅ​សប្តាហ៍​ទី ១៩​ កូន​យើង​អាច៖ – អង្គុយ​ត្រង់​ខ្នង – ក្រឡាប់ – ចាប់​អារម្មណ៍​សំឡេង ពិសេស​សំឡេងម្តាយ – និយាយ​ពាក្យ​ងាយ​បាន​ខ្លះៗ – ចេះ​វារ។ ១- បង្រៀនកូនពីអីខ្លះ? អត់​មាន​អី​ពិបាក​ទេ ម៉ាក់ប៉ា​គ្រាន់​តែ​នាំ​កូនឲ្យ​សើច​ជាមួយ​យើង ឬ​ធ្វើ​មុខ​កំប្លែងៗ​ដាក់​កូន បង្ហាញ​អាអូន​ឲ្យ​បាន​ឃើញ ឬ​លេង​របស់​ថ្មីៗ ប្លែកៗ​ឲ្យ​បាន​ច្រើន។ តែ​កុំ​ភ្លេច​ណា ពេល​នេះ​អូន​តូច​ក៏​ចូល​ចិត្ត​ស្តាប់​សំឡេង​ដែរ យើង​អាច​ត្រាប់​តាម​សំឡេង​សត្វចាប សត្វ​មាន់ ឲ្យ​កូន​ស្តាប់​ផង។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? គ្រូ​ពេទ្យ​នឹង​ប្រើ​វិធី​ផ្សេង​ៗ​គ្នា​ដើម្បី​ពិនិត្យ​សុខភាព​កូនយើង​ទៅតាម​ស្ថានភាព​ជាក់​លាក់ ហើយគ្រូ​ពេទ្យ អាច​នឹង​តាមដាន​សុខភាព​អាអូន​ទាំង​អស់ ឬ​គ្រាន់​តែ​ចាក់​ថ្នាំ​បង្ការ​លើក​ទី ២ បើសិន​ជា​កូន​យើង​មាន​សុខភាព​ល្អ។ មុន​ពេល​ចាក់​ថ្នាំ​បង្ការ​​កុំ​ភ្លេច​ប្រាប់​គ្រូពេទ្យ បើសិន​ជា​អាអូន​មាន​ប្រតិកម្ម​អ្វី​មួយ​ពេល​ចាក់​ថ្នាំ​លើក​មុន។ ៣- ត្រូវដឹងពីអីខ្លះ? ទាំង​នេះ​ជា​បញ្ហា​ខ្លះ​ៗ​ដែល​ម៉ាក់ប៉ា​ត្រូវ​ដឹង ដើម្បី​ជា​ចំណេះដឹង​ក្នុង​ការ​ថែទាំ​កូន​បាន​ល្អ ជៀស​ផុស​ពី​គ្រោះថ្នាក់​ទាំង​ឡាយ។ មេរោគ​រលាក​ផ្ហូវ​ដង្ហើម (Acute respiratory virus) ៖ វាត្រូវ​ស្គាល់​ថា ជាវីរុស​នៅ​ប្រព័ន្ធផ្លូវ​ដង្ហើម ដែល​មាន​សញ្ញា​ប្រ​ហែល​នឹង​គ្រុន​ផ្តាសាយ។ វីរុស​នេះ​តែ​ឯង​មិន​បង្ក​ជំងឺទេ តែ​សម្រាប់​អាអូន​ដែល​មាន​ការ​បង្ក​រោគ​នៅ​ត្រចៀក រលាក​ទង​សួត រលាក​សួត​ស្រាប់​នោះ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១៨ សប្តាហ៍៖ ទាយមើល៍ ល្បែងអីពេញនិយមចំពោះអូនតូច?

ការលូតលាស់ និងអាកប្បកិរិយាមក​ដល់​ពេល​នេះ កូន​យើង​អាច​លេង​ដៃ ឬ​ជើង​គេ​បាន ២-៣ នាទី។ អាអូន​អាច​ចូល​ចិត្ត​ធ្វើ​អ្វី​ដដែលៗ​រហូត​ដល់​បាន​លទ្ធផល ហើយ​ក៏ប្តូរ​ទៅ​ធ្វើអ្វី​ផ្សេង​ដើម្បី​ចង់​ដឹង​ថា​បាន​លទ្ធផល​ខុស​គ្នា ឬ​យ៉ាង​ណា។ ម៉ាក់ប៉ា​មាន​ចាប់​អារម្មណ៍​ទេ កូន​យើង​ស្ងាត់​ខុស​ពី​មុន​ដែល​តែង​តែ​យំ​ពេល​ភ្ញាក់​ឡើង ពេលនេះ​អាអូន​ចូល​ចិត្ត​គេង​លេង​ក្នុង​អង្រឹង។ នៅ​ក្នុង​សប្តាហ៍ ទី ១៨ នេះ កូន​យើង​អាច៖ – ទប់​ក្បាល​នឹង​បាន – ងើប​ខ្លួន​ពេល​គេង​ផ្កាប់​មុខ​ដោយ​ប្រើ​កម្លាំង​ដៃ – ចាប់កាន់​របស់​លេង​ដាក់​លើ​ដៃ – ប្រើ​ដៃ និង​ជើង​ស្រប​ពេល​គ្នា – លេង​ក្នុង​គ្រែដេក – ចេះ​លេង​របស់​តូចៗ – ធ្វើ​សកម្មភាព​ដដែល​ៗ​ទាល់​បាន​លទ្ធផល​ទើប​ទៅ​លេង​អ្វី​ថ្មី -ចេះ​សើច​ក្អាកក្អាយ។ ១- បង្រៀនកូនពីអីខ្លះ? ម៉ាក់ប៉ា​អាច​ជំរុញ​ការ​វិវត្ត​របស់​កូន​ដោយ​លេង​​ជាមួយ​គេ​ឲ្យ​បាន​ច្រើន។ មាន​ល្បែង​ជា​ច្រើន​ដែល​ភ្ញោច​ដល់​វិញ្ញាណ​ទាំង ៥ របស់​កូន ដូច​ជា​ការ​ចាប់​កាន់​របស់​រូប​រាង​ខុស​គ្នា ពណ៌​ខុស​គ្នា​ ដែល​នឹង​ភ្ញោច​ដល់​កាយ​វិញ្ញាណ និង​ចក្ខុ​វិញ្ញាណ​កូន។ ល្បែង​ដែល​ក្មេង​ៗ​ចូល​ចិត្ត​នោះ​គឺ​លេង​ពួន​បិទមុខ ដែល​យើង​ចំណាំ​ហៅ​ថា វ៉ាក់អ៊ើ ល្បែង​នេះ​ពេញ​និយម​ចំពោះ​ក្មេងៗ​ណាស់ ដោយ​គ្រាន់​តែ​យក​ដៃ​បិទ​មុខ​ហើយ​ស្រែក​ថា​វ៉ាក់​អើ​ រួចធ្វើ​មុខ​គួរ​ឲ្យ​ស្រឡាញ់ នោះ​អាអូន​នឹង​សើច​កក្អឹក។ សុខភាព និងសុវត្ថិភាព២-​ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? អាអូន​លូតលាស់​បាន​ល្អ ម៉ាក់ប៉ា​ប្រហែល​ជា​មិន​មាន​រឿង​​ច្រើន​ត្រូវ​សួរ​គ្រូពេទ្យ​នោះ​ទេ ដោយ​គ្រូពេទ្យ​គ្រាន់​តែ​ពិនិត្យ​តែ​រាងកាយ និង​ការវិវត្តនៃ​ចលនា​តែ​ប៉ុណ្ណោះ។ – ពិនិត្យ​កម្លាំង​កាយ រួម​ទាំង​បញ្ហា​មុនៗ​ឡើង​វិញ​ – វាយ​តម្លៃ​ការ​វិវត្តចលនា​ក្បាល​ ដៃ – ពិនិត្យ​ការ​មើល ស្តាប់ ប្រាស្រ័យ​ទាក់​ទង។ ៣- ត្រូវដឹងពីអីខ្លះ? នៅ​សប្តាហ៍​ទី ១៨ នេះ​ម៉ាក់ប៉ា​អាច​​សង្កេត​ឃើញ អាអូន​មាន​បញ្ហា​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ៖ ភ្នែក​ក្រហម៖ ជា​ការ​រលាក​នៃ​ស្រទាប់​ភ្នែក​ដោយ​ពពួក​វីរុស​ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១៧ សប្តាហ៍៖ តិចអត់ជឿ នៅតូចសោះ អាអូនចេះធ្វើត្រាប់តាមហ៎ា!

ការលូតលាស់ និងអាកប្បកិរិយាចន្លោះ​ពី​ពេល​នេះ​ដល់​អាយុ ៦ ខែ កូន​យើង​​នឹង​វិវត្ត​​​សមត្ថភាព​បញ្ចេញ​សំឡេង។ នេះ​បាន​ន័យ​ថា​យើង​អាច​​ឮ​ពាក្យ​ដែល​តែង​ចង់​ឮ​បំផុត ​គឺ​ ម៉ាក់ និង​ប៉ា។ យើងអាច​ជំរុញ​កូន​ឲ្យ​ធ្វើ​ត្រាប់​តាម​ទឹក​មុខ និង​សំឡេង អាអូន​នឹង​ធ្វើ​តាម​យើង​វិញ។ ឧទាហរណ៍​យើង​​និយាយ​ថា​ ប៉ា​ បេប៊ី​នឹង​ថា​តាម​ដែរ។ ការ​ធ្វើ​កាយ​វិការ​តប​ពេល​កូ​ន​បញ្ចេញ​សំឡេង ឬ​និយាយ​តប​ទៅ​វិញ​នឹង​ជួយ​កូន​យើង​យល់​ពី​ការ​និយាយ ហើយ​ក៏​ធ្វើ​ឲ្យ​អាអូន​មាន​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង។ ក្នុង​សប្តាហ៍​ទី​១​ នៃ​ខែ​ទី ​៤ កូន​អ្នក​អាច៖ – ងើយ ក បាន ​៩០ ​ដឺ​ក្រេ​ពេល​ដេក​ពោប – សើច​ – ចេះ​បង្វិល​ខ្លួន – យល់​ពី​ការ​និយាយ​​ខ្លះៗ – ចេះ​និយាយ​ពាក្យ​ខ្លះ ដូច​ជា​ ម៉ាម៉ា ប៉ាប៉ា – ចេះ​សម្លឹង​តាម​របស់​ចម្ងាយ ១៥ សង់ទី​ម៉ែត្រ​ពី​ខ្លួន។ ១- បង្រៀនកូនពីអី? យើង​អាច​ជំរុញ​កូន​ឲ្យ​និយាយ​ដោយ​អង្គុយ​មុខ​កញ្ចក់ ឬក៏​​​ធ្វើ​ត្រាប់​តាម​ទឹក​មុខ និង​សំឡេង​របស់​កូន។ ម៉ាក់ប៉ា​គួរ​តប​ទៅ​កូន​វិញ​ដោយ​ការ​ញញឹម ឬ​និយាយ​ទៅ​វិញ​ដើម្បី​ឲ្យ​កូន​ដឹង​ថា​អ្វី​ដែល​គេ​និយាយ​ពិត​ជា​សំខាន់។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? យើង​អាច​ជួប​គ្រូពេទ្យ​ពី​បញ្ហា​មួយ​ចំនួន​ទាក់​ទង​នឹង​របៀប​ថែទាំ​កូន ការ​រស់​នៅ​របស់​យើង និង​ការ​គេង ការ​ញ៉ាំ និង​លូតលាស់​របស់កូន មុន​នឹង​គ្រូពេទ្យ​ថ្លឹង​ទម្ងន់ វាស់​កម្ពស់ និង​ការ​វិវត្តផ្សេងៗ។ ៣- ត្រូវដឹងពីអីខ្លះ? ខាងក្រោម​នេះ​ជា​បញ្ហា​ដែល​ម៉ាក់ប៉ា​ត្រូវ​ដឹង ដើម្បី​បង្ការ​កូន​តូច​ពី​បញ្ហា​ផ្សេងៗ។ ការ​បង្ក​រោគ​នៅ​ត្រចៀក៖ កើត​ឡើង​នៅ​ពេល​បាក់តេរី ​និង​ទឹក​​ចូល​ទៅ​ដក់​​ក្រោយ​ក្រដាស​ត្រចៀក។ ការ​បង្ក​រោគ​ធ្វើ​ឲ្យ​ហើម​ត្រចៀក […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១៦ សប្តាហ៍៖ បេប៊ី​ចេះច្រើន ម៉ាក់ប៉ាត្រូវធ្វើបែបណាទៀត?

ការលូតលាស់ និងអាកប្បកិរិយាពេល​ដាក់​កូន​ឲ្យ​ពោប​លើ​អ្វី​មួយ យើង​នឹង​ឃើញ​អាអូន​ប្រឹង​លើក​ក្បាល និង​ស្មា​ឡើង ហើយ​ប្រឹង​យក​ដៃ​ទប់។ ការ​ប្រឹង​បែប​នេះ​ធ្វើ​ឲ្យ​សាច់​ដុំ​កូន​រឹងមាំ និង​ជួយ​ឲ្យ​មើល​ឃើញ​បាន​ច្រើន​ជាង​មុន​នូវ​របស់​ជុំ​វិញ​ខ្លួន។ អូនតូច​​សប្បាយ​ចិត្ត​នឹង​រមៀល​ខ្លួន​ទៅ​មក ហើយ​អាច​ជួយ​កូន​ឲ្យ​​ឆាប់​ចេះ​រមៀល​កាន់​តែ​លឿន ដោយ​គ្រវី​របស់​លេង​នៅ​ចំហៀង​ខ្លួន​កូន​ម្តង​ហើយ​ម្តង​ទៀត។ ទះ​ដៃ​សាទរ​ហើយ​ញញឹម​ឲ្យ​កូន​ឃើញ ដើម្បី​ជា​ការ​ជំរុញ​ទឹក​ចិត្ត។ ក្នុង​សប្តាហ៍​ចុង​ក្រោយ​នៃខែ ទី៣ នេះ​អាអូន​អាច៖ – ចេះ​ដាក់​ទម្ងន់​នៅ​លើ​ជើ​ងពេល​កាន់​ឲ្យ​ឈរ – ចាប់​យក​របស់​របរ – ចាប់​អារម្មណ៍​រក​ម្ចាស់​សំឡេង ​ពិសេស​​ម្តាយ – និយាយ​តិចៗ – ​ប្រឹង​ងើប​ខ្លួន​ឯងពេល​ដាក់​ឲ្យ​គេង ។ ១- បង្រៀនកូនពីអីខ្លះ? ដល់​ពេល​ដែល​ម៉ាក់ប៉ា​ជំរុញ​កូន​ឲ្យ​ក្រឡាប់​ខ្លួន​ដោយ​គ្រវី​តុក្កតា ឬ​របស់​លេង​ទៅ​ខាង​ណា​ដែល​កូន​យើង​ឧស្សាហ៍​ក្រឡាប់​ខ្លួន។ សរសើរ​កូន​ដោយ​ការ​ញញឹម​ដាក់ ពេល​ខ្លះ​យើង​ត្រូវ​ធ្វើ​ឲ្យ​អាអូន​មាន​អារម្មណ៍​នឹងនរ ព្រោះ​កូន​យើង​អាច​ខ្លាច ឬ​អៀន​ចំពោះ​ជំនាញ​ថ្មី​នេះ។   សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? គ្រូពេទ្យ​នីមួយៗ​មាន​វិធី​ផ្សេងៗ​គ្នា​ក្នុង​ការ​ពិនិត្យ​សុខភាព​របស់​ទារក ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់​ស្ដែង។ ការ​ធ្វើ​តេស្ត​លើ​រាងកាយ​ទាំងមូល និង​ប្រភេទ​បច្ចេកទេស​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ អាស្រ័យ​ទៅ​លើ​ស្ថានភាព​របស់​ក្មេង​ដែរ។ សប្តាហ៍​នេះ គ្រូពេទ្យ​អាច​​ពិនិត្យ ធ្វើ​តេស្ត​មួយ​ចំនួន​ដូច​ជា៖ – ថ្លឹង​ទម្ងន់ វាស់​កម្ពស់ និង​រង្វង់​ក្បាល – ពិនិត្យ​រាងកាយ រួម​ទាំង​បញ្ហា​ផ្សេងៗ – ណែ​នាំ​អាហារ​ដែល​កូន​យើង​ត្រូវ​ញ៉ាំ ការ​គេង​ជាដើម។ ៣- ត្រូវដឹងពីអីខ្លះ? ម៉ាក់ប៉ា​មួយ​ចំនួន​តែង​បារម្ភ​នៅ​ពេល​កូន​ថ្លោស​ខ្លាំង​ពេក ទើប​បាន​ប៉ុន្មាន​ខែ​សោះ​អាអូន​បី​មិន​ចង់​រួច។ តើ​កូន​ធាត់​ពេក អាច​មាន​បញ្ហា​អត់? ធាត់​ខ្លាំង៖ មនុស្ស​ធំ​លើស​ទម្ងន់​ជា​បញ្ហា​ត្រូវ​ព្រួយ​បារម្ភ តែ​ចំពោះ​ទារក​វិញ​ហាក់​មិន​មាន​រឿង​ត្រូវ​ព្រួយ​ច្រើន​នោះ​ទេ។ បេប៊ី​ខ្លះ​ថ្លោស​តាំង​ពី​កំណើត ហើយ​ខ្លះ​ទៀត​ថ្លោស​ពេល​ធំ​ឡើង វា​មិន​មែន​មក​ពី​ការ​ញ៉ាំ​របស់​មិន​ល្អ​ ឬ​មិន​មាន​លំហាត់​ប្រាណ​នោះ​ទេ នេះ​មក​ពី​សាច់​ដុំ​អាអូន​លូត​លាស់​មិន​​ល្អ។ ស្ថាន​ភាព​នេះ​នឹង​បាន​ប្រសើរ​ឡើង​នៅ​ពេល​កូន​យើង​ធំ​ឡើង។ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១០ សប្តាហ៍៖ តិចភ្ញាក់ៗ បេប៊ីគេងប៉ុន្មានម៉ោងក្នុង១ថ្ងៃ?

ការលូតលាស់ និងអាកប្បកិរិយាបើ​កូន​គេង​ពេញ ​១​ យប់ ​ប្រហែល​ពី​ ៥-៦ ម៉ោង នោះ​យើង​ជា​ម្ដាយ​​សំណាង​ម្នាក់ ព្រោះ​​ក្មេង​នៅ​អាយុ​នេះ​ភាគ​ច្រើន​តែង​តែ​ភ្ញាក់​នៅ​កណ្ដាលយប់។ ទោះ​បី​អាអូន​មិន​គេង​ពេញ​មួយ​យប់​​មែន តែគេងពេលថ្ងៃ​យូរ។ បេប៊ី​គេងយូរ​ពី ២-៤ ម៉ោង ហើយ​ពេល​​ភ្ញាក់​ច្រើន​ជាង ១០ម៉ោង/ថ្ងៃ។ ម៉ាក់ប៉ាចំណាំណា បើកូន​យើង​មាន​ទម្លាប់​មិន​គេង​ពេល​យប់ ឬ​មិន​គេង​ពេល​ថ្ងៃ នោះ​ទម្លាប់​ទាំង​នេះ​នឹង​មាន​រហូត​ពេញ​មួយ​កុមារភាព​របស់​គេ។​ ពេលទារក​មាន​​អាយុ​២​ខែ​កន្លះ​​អាច​៖​ – ​បញ្ចេញ​សំឡេង​ច្រើន​ជាង​មុន​ – ​ងើប​ក្បាល​បាន ៤៥ ដឺក្រេ​ពេល​គេង។ ១- បង្រៀនកូនពីអី? មាន​វិធី​ច្រើន​រាប់​មិន​អស់​ក្នុង​ការ​និយាយ​លេង ឬបង្កើត​ទំនាក់​ទំនង​ជា​មួយ​កូន​ក្មេង។ ដើម្បី​ជួយ​បេប៊ី​ឲ្យ​លូត​លាស់​បាន​ល្អ យើង​​អាច​សាក​ល្បង​ប្រើ​គន្លឹះ​ខាង​ក្រោម​៖ ពន្យល់​រាល់​សកម្មភាព​កំពុង​ធ្វើ៖ ឧទាហរណ៍​ពេលប្តូរ​ខោ​ទឹកនោម ឬ​ពាក់​ខោ​អាវ​ឲ្យ​កូន​យើង​គួរ​និយាយ ​​”ឥឡូវ​ម៉ាក់​កំពុង​ប្តូរ​ខោ​ទឹក​នោម និង​បិទ​ឡេវ​អាវ​ឲ្យ​កូន​”​។ ពេល​ងូត​ទឹកយើង​អាច​រៀប​រាប់​ពី​សាប៊ូ​ដុស​ខ្លួន សាប៊ូ​កក់​សក់​ថា វា​នឹង​សម្អាត​ខ្លួន ឬ​ធ្វើ​ឲ្យ​ខ្លួនយើង​មាន​ក្លិន​ក្រអូប។ ការ​ពន្យល់​ដោយ​ប្រើ​ពាក្យ​សម្តី ​អាច​ជួយ​ឲ្យ​អូនតូច​ឆាប់​យល់​ពី​អ្វី​ដែល​យើង​និយាយ ហើយ​ចាប់​ផ្តើម​ដឹង​ពី​ពិភព​ខាង​ក្រៅ​បាន​​កាន់​តែ​ឆាប់​រហ័ស​។​ សួរ​សំណួរ​ឲ្យ​បាន​ច្រើន៖ ក្រៅ​ពី​ការ​និយាយ​ពន្យល់​ធម្មតា យើង​គួរ​សាក​ល្បង​សួរ​សំណួរទៅ​កូន​ឲ្យ​បាន​ច្រើន​។ និយាយ​ជាមួយ​កូន​ឲ្យ​​ច្រើន៖ ការ​សិក្សា​បាន​បង្ហាញ​ថា​ម៉ាក់ប៉ា​និយាយ​ទៅ​​កូន​កាន់​តែ​ច្រើន នោះ​អាអូន​នឹង​ឆាប់​ចេះ​និយាយ។ ប្រើ​ពាក្យ​សាមញ្ញ ច្បាស់ៗ៖ និយាយ និទាន​រឿង ឬ​សួរ​ទៅកូន ម៉ាក់​ប៉ា​ត្រូវ​ប្រើ​ពាក្យ​សាមញ្ញៗ និយាយ​ពាក្យ​មួយៗ​ឲ្យ​បាន​ច្បាស់ និង​ឮៗ។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? គ្រូពេទ្យ​នឹងពិនិត្យ​លើ​បេប៊ីទៅ​តាម​អ្វី​ដែល​​សង្ស័យ ម៉ាក់ប៉ា​អាច​មើល​ជា​មួយ​គ្រូពេទ្យ​ និង​ជជែក​ពី​បញ្ហា​មួយ​ចំនួន ដូចជា​សកម្មភាព​របស់​បេប៊ី មានការ​ញ៉ាំ ការ​គេង​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ