– អ៊ីយ៉ូត៖ ជាសារធាតុខនិជដែលចាំបាច់បំផុតសម្រាប់ការផលិត “អ័រម៉ូនក្រពេញទីរ៉ូអ៊ីត” ដើម្បី ការអភិវឌ្ឍខួរក្បាល និងប្រព័ន្ធប្រសាទ។ ម៉ាក់ៗដែលកំពុងបំបៅដោះកូនត្រូវការ “១៩០-២៧០ មីក្រូក្រាមនៃអ៊ីយ៉ូដ” ក្នុងមួយថ្ងៃ។ ប្រភពដ៏ល្អដែលផ្ទុកសារធាតុជាតិអ៊ីយ៉ូដមាន គ្រឿងសមុទ្រ ទឹកដោះ និងបន្លែ។
– ស័ង្កសី៖ សារៈសំខាន់គឺការអភិវឌ្ឍ“ប្រព័ន្ធភាពស៊ាំទារក”។ ម្តាយដែលបំបៅដោះត្រូវការស័ង្កសី “១០-១២ មិល្លីក្រាម” ក្នុងមួយថ្ងៃ ឬលើសនេះតិចតួច។ ប្រភពស័ង្កសីរួមមាន ធញ្ញជាតិសម្រូប ទឹកដោះគោ គ្រឿងសមុទ្រ សណ្ដែក និងផលិតផលពីសណ្ដែកសៀង។
– វីតាមីន A៖ សំខាន់សម្រាប់ការអភិវឌ្ឍរាងកាយ និងប្រយុទ្ធទល់នឹងការបង្ករោគ។ ជារៀងរាល់ថ្ងៃ ម៉ាក់ៗដែលបំបៅដោះកូនត្រូវការវីតាមីន A ជាមធ្យម “៨០០-១ ១០០ មីក្រូក្រាម”។ ប្រភពល្អនៃវីតាមីន A រួមមាន ទឹកដោះគោ ឈីស ស៊ុត ខ្លាញ់ ត្រី បន្លែពណ៌លឿង-ទឹកក្រូច ដូចជាការ៉ុត ល្ពៅ ស្វាយទុំ ជាដើម។
– វីតាមីន B6៖ ជួយដល់ដំណើរការមេតាបូលីស និងជួយបង្កើតកោសិកាឈាមក្រហម។ ម្តាយបំបៅដោះកូនត្រូវការជាមធ្យម “១,៧-២ មិល្លីក្រាម” ក្នុងមួយថ្ងៃ ។ ប្រភពល្អនៃវីតាមីន B6 ភាគច្រើនមានក្នុងសាច់សត្វរួមមាន សាច់បានពីសាច់ដុំ និងសាច់របស់សរីរាង្គ សត្វស្លាប ត្រី គ្រាប់ធញ្ញជាតិ សណ្តែកខៀវ និងសណ្ដែក។
– ទឹក៖ ការបំបៅដោះកូនអាចធ្វើឲ្យម៉ាក់ៗ “ស្រេកទឹក” ខ្លាំង ជាងស្ត្រីធម្មតា។ យើងត្រូវផឹកហោចណាស់ ចាប់ពី “៧០០មិល្លីលីត្រ” ឬលើសនេះ ដើម្បីជំនួសពីការបាត់បង់ពីទឹកដោះ។ ទឹកដោះគោ ទឹកផ្លែឈើ គឺសុទ្ធតែល្អ និងជួយបំពេញជាតិទឹកបានច្រើនអំឡុងនេះ។ មិនមែនជាទឹក ហៅថាជាតិទឹកដែលរាងកាយត្រូវការនោះទេ។ គ្រឿងស្រវឹង ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីន (តែ ឬកាហ្វេ) គួរតែចៀសវាង។