តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចង់​ឲ្យ​កូន​កាន់​តែ​ឆ្លាត ម៉ាក់ៗកុំ​រំលង​អាហារ​ទាំង​នេះ

ចង់​ឲ្យ​កូន​កាន់​តែ​ឆ្លាត ម៉ាក់ៗកុំ​រំលង​អាហារ​ទាំង​នេះ

ចំណី​ចំណុក​ដែល​យើង​ញ៉ាំ​ ឬ​ផឹក​ចូល​ក្នុង​ខ្លួន សំខាន់​ណាស់​​ចំពោះ​ម្ដាយ​ថ្មីថ្មោង​កំពុង​បំបៅ​ដោះ​កូន​តូច ជាពិសេស ២-៣ សប្ដាហ៍​ដំបូង​ក្រោយ​សម្រាល ព្រោះ​​រាងកាយ​ម៉ាក់ៗចាប់​ផ្ដើម​ផលិត​ទឹកដោះ។ ទោះបី​ជា​មាន​ពាក្យ​ខ្លះ​បច្ចេកទេស​បន្តិច​ក្ដី ប៉ុន្តែ “Hello គ្រូពេទ្យ” សំណូមពរ​ឲ្យ​ស្រីៗ​ ឬ​ត្រៀម​ខ្លួន​ក្លាយ​ជា​ម្ដាយ ព្យាយាម​តោង​យល់ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សុខភាព​ខ្លួន​ឯង និង​កូន​តូច​ក្នុង​ការ​រើស​អាហារ ឬ​របប​អាហារ​មកញ៉ាំ។

ទម្រាំ​ផលិត​ទឹកដោះ បាន​រាងកាយ​យើងត្រូវការ​ថាមពល​ច្រើន​ណាស់​​បើ​ធៀប​ទៅ​នឹង​ស្រីៗធម្មតា។ ការសិក្សា​បង្ហាញ​ថា​តម្រូវ​ការ​ថាមពល​ប្រចាំ​​ថ្ងៃ របស់ម្តាយ​បំបៅ​ដោះ​កូន​គឺ​ប្រហែល ​៤៧៨ កាឡូរី។ ចំនួន​​ទាំងនេះ​ត្រូវ​បាន​វាស់​ និង​តេស្ត​​​ក្នុង “៦ខែ” ​ដំបូង​នៃ​ការ​បំបៅ​ដោះ​កូន​ពេញ​លេញ (កូន​បៅ​តែ​ទឹក​ដោះ​ម្ដាយ)។ ក្រោយ ៦ខែ កូន​តូច​នឹង​ត្រូវការ​ទឹកដោះ​កាន់​តែ​តិច ហើយ​​ហេតុនេះ​យើង​ក៏​ត្រូវ​ការ​ថាមពល​​​តិច​ដូចគ្នា។

របបអាហារប្រឆាំងមហារីក

– ប្រូតេអ៊ីន៖ ទារក​​កំពុង​​លូតលាស់​ត្រូវ​ការ​ប្រូតេអ៊ីន​ច្រើន​ណាស់​ពី​ម្ដាយ។ ប្រូតេអ៊ីន​សំខាន់​ខ្លាំង​សម្រាប់​ការអភិវឌ្ឍន៍​​ ថែទាំ និង​ជួសជុល​កោសិកា​ខូច។ ជា​មធ្យម​​ប្រូតេអ៊ីន​ដែល​ម្ដាយ​បំបៅ​ដោះ​កូន​ត្រូវការ​ក្នុង​​មួយ​​ថ្ងៃ​គឺ​​អត់​តិច​ជាង “៥៤ ក្រាម” ឬ “៦៧ក្រាម” ឬ​លើស​នេះ​តិចតួច​ក្នុង​មួយថ្ងៃ។ អាហារ​សំខាន់ៗ ដែល​មាន​​ប្រូតេអ៊ីន​ច្រើន​​មាន សាច់ ស៊ុត ​​ទឹកដោះគោ ​ ​គ្រាប់ធញ្ញជាតិ ​និង​ផលិតផល​សណ្ដែក​សៀង​។

– ហ្វូឡាត (Folate)៖ ជា​ប្រភេទ​​ “វីតាមីន B” ​ចាំបាច់​សម្រាប់​ការ​ធំធាត់​ និង​លូតលាស់ ​​ទារក។ ម៉ាក់ៗ​ទូទៅ​បំបៅ​ដោះ​កូន​ត្រូវ​ការ “៤៥០ ទៅ ៥០០ មីក្រូ​ក្រាម​នៃ​ហ្វូឡាត” ក្នុង​​មួយ​​ថ្ងៃ។ ប្រភព​វីតាមីន B ប្រភេទ​ហ្វូឡាត មាន​ច្រើន​ណាស់​ក្នុង​បន្លែ​ស្លឹក​ ​គ្រាប់ធញ្ញជាតិ​សម្រូប សណ្ដែក ​ផ្លែប៊ើរ ​​និង​សារធាតុ​ចម្រាញ់​ពី​ផ្សិត។
– អ៊ីយ៉ូត៖ ​ជា​សារធាតុ​ខនិជ​ដែល​ចាំបាច់​បំផុត​សម្រាប់​ការផលិត “​អ័រម៉ូន​ក្រពេញ​ទីរ៉ូអ៊ីត” ដើម្បី​ ការអភិវឌ្ឍ​ខួរក្បាល ​និង​ប្រព័ន្ធ​ប្រសាទ។ ម៉ាក់ៗដែល​កំពុង​​បំបៅ​ដោះ​កូន​ត្រូវ​ការ “១៩០-២៧០ មីក្រូ​ក្រាម​នៃ​អ៊ីយ៉ូដ” ​ក្នុងមួយថ្ងៃ។​ ប្រភព​ដ៏ល្អ​ដែល​ផ្ទុក​សារធាតុ​​ជាតិ​អ៊ីយ៉ូដ​មាន គ្រឿង​សមុទ្រ ទឹកដោះ​ និងបន្លែ។

– ស័ង្កសី៖ សារៈសំខាន់​គឺ​ការអភិវឌ្ឍ“ប្រព័ន្ធ​ភាពស៊ាំ​ទារក”។ ​ម្តាយ​ដែល​បំបៅ​ដោះ​ត្រូវការ​ស័ង្កសី “១០-១២ មិល្លីក្រាម”​ ក្នុង​មួយ​ថ្ងៃ ​ឬ​លើស​នេះ​តិចតួច។ ប្រភព​ស័ង្កសី​រួមមាន ធញ្ញជាតិ​សម្រូប ​ទឹកដោះគោ ​​គ្រឿង​សមុទ្រ ​សណ្ដែក ​និង​ផលិតផល​​ពី​សណ្ដែកសៀង។

– វីតាមីន A៖ សំខាន់​សម្រាប់​ការអភិវឌ្ឍ​រាងកាយ និង​ប្រយុទ្ធ​ទល់​នឹង​ការ​បង្ក​រោគ។ ជា​រៀងរាល់​ថ្ងៃ ​ម៉ាក់ៗ​​ដែល​​បំបៅ​ដោះ​កូន​ត្រូវការ​វីតាមីន ​A ​ជាមធ្យម​ “៨០០-១ ១០០ មីក្រូក្រាម”។ ប្រភព​ល្អ​នៃ​វីតាមីន A រួមមាន ទឹកដោះគោ ឈីស ​ស៊ុត ​ខ្លាញ់ ត្រី បន្លែ​ពណ៌លឿង​-ទឹកក្រូច ដូចជាការ៉ុត ល្ពៅ ស្វាយទុំ ជាដើម។

– វីតាមីន B6៖ ជួយ​ដល់​ដំណើរការ​មេតាបូលីស ​និង​ជួយ​បង្កើត​កោសិកា​ឈាម​ក្រហម។ ​ម្តាយ​បំបៅ​ដោះ​កូន​ត្រូវការ​​ជា​មធ្យម “១,៧-២ មិល្លីក្រាម” ក្នុង​មួយ​ថ្ងៃ ។ ប្រភព​ល្អ​នៃ​វីតាមីន ​B6 ភាគច្រើន​មាន​ក្នុង​សាច់​សត្វ​រួមមាន សាច់​បាន​ពី​សាច់ដុំ ​និង​សាច់​របស់​សរីរាង្គ ​សត្វស្លាប​ ​ត្រី ​ គ្រាប់​ធញ្ញជាតិ ​សណ្តែក​ខៀវ និងសណ្ដែក។

– ទឹក៖ ការបំបៅដោះ​កូន​អាច​ធ្វើ​ឲ្យម៉ាក់ៗ “ស្រេកទឹក” ខ្លាំង ជាង​ស្ត្រី​ធម្មតា។ យើង​ត្រូវ​​ផឹក​​ហោច​ណាស់​ ចាប់​ពី “៧០០មិល្លីលីត្រ” ឬ​លើស​នេះ​ ​ដើម្បី​ជំនួស​ពី​ការ​បាត់បង់​ពី​ទឹកដោះ។ ទឹកដោះ​គោ ទឹក​ផ្លែឈើ ​គឺ​សុទ្ធ​តែ​ល្អ និង​ជួយ​បំពេញ​ជាតិ​ទឹក​បាន​ច្រើន​អំឡុង​នេះ។ មិនមែន​ជា​ទឹក ហៅ​ថា​ជាតិ​ទឹក​ដែល​រាងកាយ​ត្រូវការ​នោះ​ទេ។ គ្រឿងស្រវឹង ​ឬ​ភេសជ្ជៈ​មាន​​ជាតិ​កាហ្វេអ៊ីន​​ (តែ ​ឬ​កាហ្វេ) គួរ​តែ​ចៀសវាង។

– តិចៗតែញឹក៖ ការ​បំបៅ​ដោះ​កូន​ក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃ​ដំបូង​អាច​នឹង​ធ្វើ​ឲ្យ​នឿយហត់​សម្រាប់ម៉ាក់ៗ​ខ្វះ​បទពិសោធន៍។ ​របប​អាហារ​ប្រកបដោយ​សុខភាព​ល្អ មាន​តុល្យភាព ​និង​ជីវជាតិ​ពេញ​​បរិបូរណ៍ យើង​គួរតែ​ញ៉ាំអាហារ​តិចៗ ៥-៦ ដង/ថ្ងៃ ជាជាង​អាហារ​ច្រើនៗ​តែ​៣​ពេល​ ឬ​តិច​ជាង​​នេះ ហើយ​ចៀសវាង​អាហារ​ហឹរ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព
រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Meng Vatana កែសម្រួល​ចុងក្រោយ 10/12/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត