brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ម៉ាក់ប៉ាគួរធ្វើអីខ្លះ ពេលអូនៗចាប់ផ្តើមរៀននិយាយ?

ម៉ាក់ប៉ាគួរធ្វើអីខ្លះ ពេលអូនៗចាប់ផ្តើមរៀននិយាយ?

បើគ្នា​យើង​ទើប​មាន​អូនៗ​ដំបូង ស្រាប់​តែ​ពេល​គ្នា​ចេះ​និយាយ បែរ​ជា​និយាយ អ៊ីអ៊ុះៗ ស្តាប់​មិន​បាន កុំភ័យ​ថា​អូនៗ​អត់​ចេះ​និយាយ ព្រោះ​ក្មេង​តូចៗ​មាន​ភាសា​របស់​ក្មេង ទោះ​អូនៗ​និយាយ​ស្តាប់​មិន​បាន ប៉ុន្តែ​ត្រូវ​ដឹង​អូនៗ​កំពុង​ព្យាយាម​និយាយ​ជាមួយ​ម៉ាក់ប៉ា។

អ៊ីចឹង អាន​អត្ថបទ “Hello គ្រូពេទ្យ” ដើម្បី​ដឹង​ពី​ភាសា​អូនៗ។ អ្នក​ជំនាញ​លើក​ឡើង​ថា ការ​រៀន​និយាយ​អាច​ជួយ​អូនៗ​អភិវឌ្ឍ​ការ​អាន សរសេរ និង​ជំនាញ​ទំនាក់​ទំនង​ទៀត​ផង។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

១– អូនៗរៀននិយាយដោយរបៀបណា?

ម៉ាក់ប៉ា​ច្បាស់​ជា​ឆ្ងល់ អូនៗ​រៀន​និយាយ​ពី​ពេល​ណា? តាម​វិធី​ណា? ក្មេងៗ​ចាប់ផ្តើម​រៀន​និយាយ​នៅ​អាយុ​ខុសៗ​គ្នា។ ខ្លះ​ចាប់ផ្តើម​និយាយ​មួយ​ម៉ាត់ៗ​នៅ​អាយុ ១២ ខែ ឯខ្លះ​ទៀត​នៅ​អាយុ ១៨ ខែ ហើយ​ការ​វិវត្ត​របស់​អូនៗ​ត្រូវ​ចែក​ចេញ​ជា ៣៖

– ១–៣ ខែ៖ អំឡុង​ពេល​នេះ អូនៗ​អាច​ចំណាំ​សំឡេង​ប៉ាម៉ាក់​បាន អាច​ឆ្លើយ​តប​វិញ​ដោយ​ញញឹម សើច ឬ​គ្រវី​ដៃ មាន​ន័យថា អូនៗ​កំពុង​និយាយ​រក​យើង។

– ៤–៧ ខែ៖ អំឡុង​ពេល​នេះ អូនៗ​អាច​បញ្ចេញ​សំឡេង អឹអឹ និង​រង់ចាំ​ប្រតិកម្ម​ពី​ប៉ាម៉ាក់ ហើយ​ពេល​យើង​សួរ​ទៅ​វិញ អូនៗ​អាច​ចេះ​លើកដាក់​សំឡេង​ដូច​គ្នា។

– ៨–១២ ខែ៖ អូនៗ​ខ្លះ​មាន​ការ​វិវត្ដ​លឿន អាច​នឹង​ចេះ​ហៅ “ម៉ាក់” ឬ “ប៉ា” ជា​លើក​ទីមួយ​មិនខាន ប៉ុន្តែ​ប្រហែល​មិន​ច្បាស់​ទេ អាច​ឮ​ដូចជា “កាៗ” “បាៗ” ឬ “ដាៗ” ។

២– អត្ថន័យភាសាអូនៗ

 ភាសា​អូនៗ អាច​បញ្ជាក់​ប្រាប់​ថា កំពុង​ព្យាយាម​និយាយ​ជាមួយ​យើង អាច​ចង់​បាន​អ្វីមួយ។ ពេល​ខ្លះ ចង់​ប្រាប់​យើង​មាន​អ្វី​រំខាន​គ្នា​ផង​ដែរ។

–សំឡេង​ញ៉ែកៗ៖ ភាគ​ច្រើន គ្នា​យើង​អាច​ឮ​សំឡេ​លេង​បែប​នេះ មាន​ន័យថា អូនៗ​សប្បាយ​ចិត្ត ឬ​រំភើប។ ប៉ុន្តែ​បើ​គេ​បញ្ចេញ​សំឡេង​នេះ​ញឹកញាប់​ពេក ម៉ាក់ប៉ា​ត្រូវ​ពិនិត្យ​មើល​អូនៗ​មាន​កើត​អី ឬ​សត្វ​អី​ខាំ​អត់?

លើស​ពី​នេះ ម៉ាក់ប៉ា​គួរ​លើកទឹក​ចិត្ត​អូនៗ​និយាយ ដោយ​ឆ្លើយ​តប​វិញ បែប​នេះ​អូនៗ​កាន់​តែ​សប្បាយ​ចិត្ត​រៀន​និយាយ។ យ៉ាងណា អូនៗ​អាច​មិនអាច​យល់​ពី​អ្វី​ដែល​យើង​និយាយ តែ​​អាច​ដឹង​តាម​រយៈ​ទឹកមុខ​យើង​បាន ហើយ​​វិធី​នេះ​អាច​ជួយ​​ឲ្យ​រីក​ចម្រើន​ផ្នែក​ភាសា​លឿន​ផង​ដែរ។

អត្ថបទគួរអាន៖

–រអ៊ូ​សំឡេង​អឹះៗ៖ អូនៗ​បញ្ចេញ​សំឡេង​នេះ​នៅ​ពេល​ចង់​បន្ទោបង់ ឬ​ធុញថប់ ហើយ​អូនៗ​កាន់​តែ​ធំ កាន់​តែ​បញ្ចេញ​សំឡេង​បែប​នេះ​ច្រើន​ជាង​មុន អ៊ីចឹង​ម៉ាកប៉ា​គួរ​យកចិត្ត​​ទុកដាក់​ឆ្លើយ​តប​វិញ ទើបអូនៗ​អាច​យល់​អ្វី​ដែល​យើង​និយាយ និង​ធ្វើ​តាម។

–គ្រហឹម៖ ក្មេងតូច​ភាគច្រើន​មិនសូវ​ធ្វើ​សំឡេង​នេះ តែអូនៗ​អាច​ចាប់ផ្តើម​គ្រហឹម​នៅ​អំឡុង​ពេល ៦ ខែ​ដំបូង គឺជា​ចលនា​សំឡេង​ដំបូង​របស់​អូនៗ ដូចគ្នា​នឹង​សំឡេង​យំ។

–សើចខឹកៗ៖ ប៉ាម៉ាក់​ច្បាស់​ជា​ភ្ញាក់ផ្អើល​ពេល​ឃើញ​អូនៗ​សើច មាន​សំឡេង​ខឹកៗ អំឡុង​អាយុ ៤ ខែ។ សំឡេង​នេះ​បញ្ជាក់ថា គេ​កំពុង​ឆ្លើយ​តប​ភាព​កំប្លែង​អ្វី​មួយ។

–ដកដង្ហើមធំ៖ អំឡុង​ពេល ២–៣ សប្តាហ៍​ដំបូង ក្មេង​អាច​ដក​ដង្ហើម​ធំៗ បង្ហាញ​ថា​គេ​កំពុង​តែ​ដេក​លក់​ស្រួល។

–សំឡេងកកែកករ៖ អូនៗ​អាច​នឹង​បញ្ចេញ​សំឡេង​ស្រះ ឬ​ព្យញ្ជនៈ​មួយ​ចំនួន​ចន្លោះ​អាយុ ៤–៦ ខែ ពេល​ខ្លះ​អាច​ឮសូរ ដូចជា “តាៗ បាៗ” ផង​ដែរ។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ Leng Pechsovatey · កែ 15/05/2023