ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការបំបៅដោះ

ទារក​ម៉ឹម​​ទឹក​ដោះម្តាយ​ពេល​កើត​ភ្លាម ដល់៦ខែ នឹង​បាន​ប្រយោជន៍​អស្ចារ្យ​ទាំង​នេះ (វីដេអូ)

ក្រោយ​សម្រាល​កូន​រួច គ្រូពេទ្យ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ម៉ាក់ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម ទោះ​គ្មាន ឬ​ក៏​ចេញ​តិចៗ​ក៏​ដោយ រួច​បន្ត​​បំបៅ​ដោះ​កូន​កូន​តែ​មួយ​មុខ​គត់​រហូត​ដល់​អាយុ ៦ ខែ។ ទារក​ម៉ឹម​ទឹកដោះ​ម្តាយ​ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ៦ ខែ នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​អ្វីខ្លះ? អត្ថបទពាក់ព័ន្ធ: ក្រៅពីសុខភាពមិនសូវល្អ កូនអត់ម៉ឹមទឹកដោះម្តាយខ្វះភាពកក់ក្ដៅមួយនេះ ក្មេងបៅទឹកដោះម្តាយ អាចចៀសផុតពីជំងឺធ្ងន់ធ្ងរដល់ទៅ៤មុខ ស្តាប់ហេតុផលនេះ ម៉ាក់ៗនឹងដឹងថា ហេតុអីកូនចេះដើរហើយ យើងគួរបន្តបំបៅដោះទៀត? បំបៅដោះកូននាំឲ្យសុដន់លែងស្អាតដូចមុន? (វីដេអូ) កំពូលគុណប្រយោជន៍ពីការបំបៅកូនដោយទឹកដោះ ម៉ាក់ៗភាគតិចបានដឹង តិចនិកបំបៅដោះកូននៅទីសាធារណៈ ម៉ាក់ៗថ្មីថ្មោងគួរស្វែងយល់! កុំថា​មិន​អី ឲ្យ​កូនម៉ឹម​ដោះ​ម៉ាក់​លាយ​ទឹក​ដោះ​គោ គ្រោះ​ថ្នាក់​បំផុត មូលហេតុ​កូន​បៅរួច ​ចេះ​តែ​ក្អែចេញ​មក​វិញ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ដឹង អត់បំបៅដោះកូនស្តាយបាត់! ឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ប៉ុន្មាន​ខែ ទើប​សុខភាព​កូន​ល្អ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

គន្លឹះសំខាន់ៗក្នុងការចិញ្ចឹមកូន ម៉ាក់ប៉ាចាំបាច់ត្រូវដឹង (វីដេអូ)

កូន​ក្មេង​កាលណា​យើង​ថែទាំ​បាន​ដិត​ដល់ និង​បំប៉ន​អាហារ​រូបត្ថម្ភ​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត នោះ​ច្បាស់​ជា​លូតលាស់​បាន​ល្អ រាងកាយ​មាំមួន ឯ​បញ្ញា​ស្មារតី​ក៏​វាង​វៃ​ទៀត។ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ផ្នែក​ខាង​ប្រដាប់​រំលាយ​អាហារ នឹង​រៀប​រាប់​លម្អិត​អំពី​អាហារូបត្ថម្ភ​ដែល​ជា​តម្រូវ​ការ​ចាំបាច់​របស់​កុមារ ដើម្បី​ជា​ចំណេះ​ដឹង​ដល់​ម៉ាក់ប៉ា​​ដែល​មាន​កូន​តូចៗ។ អត្ថបទពាក់ព័ន្ធ: ប្រយ័ត្ន! បើ​កូន​មាន​សញ្ញា​ទាំង​នេះ ម៉ាក់​ប៉ា​ត្រូវ​ពិនិត្យ​អាហារ​ភ្លាម ឲ្យកូនក្មេងញ៉ាំបួស ប៉ះពាល់​សុខភាព​ដែរអត់? កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ អាហារ៧មុខ​ផ្ដល់ថាមពលដល់អូនៗ ម៉ាក់ប៉ាកុំមើលរំលង ទាំងនេះជាប្រភពអាហារូបត្ថម្ភ ក្មេងៗខ្វះមិនបាន ចៀសវាងកូនខ្វះអាហារូបត្ថម្ភ ម៉ាក់ៗគួរតែបំប៉នខ្លួនឯងឲ្យល្អសិន អាហារ ៣ប្រភេទ មិនគួរទិញឲ្យក្មេងញ៉ាំទេ ព្រោះប៉ះពាល់សុខភាពច្រើនណាស់! កូនអាយុ​៣​ឆ្នាំ​ហើយ គួរ​ផ្ដល់​អាហារ​បែបណាទើបល្អ? ក្មេង​ខ្វះ​អាហារូបត្ថម្ភ​ទៅ​ជាខ្សោយ​បញ្ញា​ ម៉ាក់ប៉ា​​ត្រូវ​​ដឹង​ពី​មូលហេតុ និង​វិធី​បង្ការ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង (វីដេអូ)

៣៧ អង្សារសេ ជា​កម្រិត​កម្តៅ​ធម្មតា​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង មិន​ថា ចាស់ ឬ​ក្មេង​នោះ​ទេ តែ​កាលណា​កម្តៅ​ក្នុង​ខ្លួន​លើស​ពី ៣៧ អង្សារសេ ចាត់​ទុក​ថា​ក្តៅ​ខ្លួន​ហើយ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ ក្មេង​តូចៗ​តែង​មាន​អាការៈ​គ្រុន​ក្តៅ​ជា​ញឹកញាប់ តើ​មក​ពី​​មូលហេតុ​អ្វីខ្លះ​ទៅ? អត្ថបទពាក់ព័ន្ធ៖ កូនតូចក្តៅខ្លួន រងាខ្លាំង ហេតុអីពេទ្យហាមដណ្តប់ភួយ ឬស្លៀកពាក់ក្រាស់ៗ កុំឲ្យក្មេងក្ដៅខ្លួនដល់ប្រកាច់ ត្រូវធ្វើបែបនេះ (វីដេអូ) វិធីសង្គ្រោះបឋម ពេលកូនក្តៅខ្លួនខ្លាំង មិនឲ្យឈានដល់ប្រកាច់ (វីដេអូ) កូនតូចអាយុប៉ុណ្ណោះ ទោះក្តៅខ្លួនកម្រិតណាក៏ត្រូវនាំទៅពេទ្យដែរ កូនតូចក្តៅខ្លួនកម្រិតណា ទើបត្រូវនាំទៅពេទ្យ? កូនតូចៗក្តៅខ្លួនខ្លាំង ម៉ាក់ប៉ាកុំស្លន់ស្លោ មកដឹងពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ អាចពីមូលហេតុ២ផ្សេងទៀត ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង? ឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ត្រូវប្រយ័ត្នរឿងមួយនេះ! ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

ការម៉ឹមទឹកដោះម្តាយលាយជាមួយទឹកដោះគោ (វីដេអូ)

ការ​លូត​លាស់​របស់​ទារក​មិន​ដូច​គ្នា​ទេ ក្មេង​ខ្លះ​លូត​លាស់​លឿន ក្មេង​ខ្លះ​ទៀត​​លូត​លាស់​យឺត។ ចំពោះ​ម៉ាក់​ប៉ា​ដែល​មាន​កូន​លូត​លាស់​យឺត ឬ​មិន​សូវ​ឡើង​គីឡូ តែង​តែ​ខ្វល់​ខ្វាយ ខំ​រក​វិធី​ផ្សេងៗ​ដើម្បី​កូន​លូត​លាស់​លឿន ក្នុង​នោះ​អ្វី​ដែល​ម៉ាក់ៗ​មួយ​ចំនួន​តែង​តែ​សួរ​ញឹក​ញាប់​នោះ គឺ​កូន​ដែល​ម៉ឹម​ដោះ​ម្តាយ ហើយ​មិន​សូវ​ឡើង​គីឡូ តើ​អាច​ឲ្យ​កូន​ញ៉ាំ​ទឹក​ដោះ​បន្ថែម​បាន​អត់? អត្ថបទពាក់ព័ន្ធ: ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន បើកូនម៉ឹមម្សៅទឹកដោះគោ ម៉ាក់ៗត្រូវធ្វើតាមប៉ុន្មានចំណុចនេះ ទើបក្មេងមិនសូវឈឺ ឲ្យកូនម៉ឹមម្សៅទឹកដោះគោ គួរពិនិត្យមើលចំណុចទាំងនេះ (វីដេអូ) បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ ៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ វិធីធ្វើបបរខាប់គ្រប់គ្រឿងសម្រាប់ទារកអាយុ ៦ ខែ (វីដេអូ) នេះជាគីឡូជាមធ្យមរបស់ទារក ម៉ាក់ៗមើលមើល៍ទម្ងន់កូនគ្រប់តាមស្តង់ដារទេ? កូនតូចអាយុប៉ុណ្ណោះ ទោះក្តៅខ្លួនកម្រិតណាក៏ត្រូវនាំទៅពេទ្យដែរ ​ឲ្យ​​​កូន​តូច​ដើរ​ដី​​ជើង​ទទេ អាចឆ្លង​ព្រូន​បាន​យ៉ាង​ងាយ


រោគសញ្ញាទូទៅ

វិធីសង្គ្រោះបឋម ពេលកូនក្តៅខ្លួនខ្លាំង មិនឲ្យឈានដល់ប្រកាច់ (វីដេអូ)

ជំងឺ​គ្រុន​ឈាម​កំពុង​ផ្ទុះ ហើយ​រោគ​សញ្ញា​សំខាន់​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ផ្សេង​ទៀត​នោះ គឺ​ការកើនឡើងកម្តៅលើសពី ៣៨ អង្សារសេ។ ចំពោះ​ក្មេង​តូចៗ ទោះ​ជា​ក្តៅ​ខ្លួន​ដោយ​មូលហេតុ​អ្វី​ក៏​ដោយ កាល​ណា​ក្តៅ​ខ្លួន​ខ្លាំង​អាច​ឈាន​ទៅ​ប្រកាច់​ភ្លាមៗ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរ​ក្បាល ដូច្នេះ​ហើយ​ម៉ាក់ប៉ា ចាំបាច់​ត្រូវ​ដឹង​ពី​វិធី​សង្គ្រោះ​បឋម​មិន​កូន​គ្រោះថ្នាក់​ដល់​ជីវិត មុន​នឹង​ទៅ​ដល់​មន្ទីរពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ កូនតូចក្តៅខ្លួនកម្រិតណា ទើបត្រូវនាំទៅពេទ្យ? វិធីសាស្ត្រសង្គ្រោះបឋម ពេលប្រទះមានមនុស្សប្រកាច់ កូនតូចអាយុប៉ុណ្ណោះ ទោះក្តៅខ្លួនកម្រិតណាក៏ត្រូវនាំទៅពេទ្យដែរ ​ឲ្យ​​​កូន​តូច​ដើរ​ដី​​ជើង​ទទេ អាចឆ្លង​ព្រូន​បាន​យ៉ាង​ងាយ តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត ឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ត្រូវប្រយ័ត្នរឿងមួយនេះ! ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

តិចនិក​ងាយៗ បង្ការ​កូនតូច​មិនឲ្យកើត​ជំងឺ​ផ្តាសាយ (វីដេអូ)

ក្មេង​តូចៗ​ឧស្សាហ៍​កើត​ជំងឺ​ផ្តាសាយ​ខ្លាំង​ណាស់ ជួនកាល ១ឆ្នាំ កើត ៤-៥ ដង​ឯណោះ ដែល​នេះ​កង្វល់​របស់​ម៉ាក់ប៉ា​គ្រប់​រូប។ ហេតុ​អ្វី​កូន​ក្មេង​ងាយ​កើត​ផ្តាសាយ ហៀរ​សំបោរ? មាន​វិធី​អ្វីខ្លះ​ដើម្បី​បង្ការ​ពួក​គេ​ពី​ជំងឺ​នេះ?លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ពន្យល់​ថា កូន​ក្មេង​កើត​មក​មាន​ប្រព័ន្ធភាព​ស៊ាំ​ខ្សោយ ប្រព័ន្ធ​ការពារ​មិន​ទាន់​បង្កើត​អង់​ទីករ​ប្រឆាំង​​វីរុស​បាន​ច្រើន​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​ដែល​ឆ្លង​តាម​រយៈ​ផ្លូវ​ដង្ហើម មាន​ជំងឺ​ផ្តាសាយ រលាក​បំពង់ក រលាកទងសួត និង​​​សួត​ជាដើម។ ​ អត្ថបទពាក់ព័ន្ធ៖  របៀបបាញ់សេរ៉ូមប្រៃចូលច្រមុះ ពេលកូនផ្តាសាយ (វីដេអូ) ៤ ចំណុច​ងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច (វីដេអូ) ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត (វីដេអូ) ខែភ្លៀង ម៉ាក់ប៉ាគួរថែទាំសុខភាពអូនតូចឲ្យបានល្អ ចៀសពីជំងឺប៉ុន្មាននេះ ខែក្តៅ អូនតូចៗ​ងាយ​នឹង​រលាក​ទង​សួត​ ម៉ាក់ប៉ា​ត្រូវ​ដឹងពី​រោគសញ្ញា​និង​វិធីការពារ លម្អិតខ្ទេច មូលហេតុនៅពីក្រោយជំងឺ​ផ្តាសាយ ផ្តាសាយ ដាច់ខាត​កុំ​ប្រើ​ថ្នាំ​ផ្សះ​ឲ្យ​សោះ ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ការលូតលាស់អាយុ ៦ឆ្នាំ

តិចនិកសាមញ្ញាៗប្រដៅកូនឲ្យស្តាប់ ដោយមិនចាំបាច់ប្រើហឹង្សា

ជាទូទៅ កូន​ក្មេង​រពឹស ឆ្ងល់​ច្រើន ចូល​ចិត្ត​លេង​ច្រើន ហើយ​ក្មេង​គឺ​ជា​វ័យ​ដែល​មិន​ទាន់​មាន​ការ​យល់​ដឹង​ច្បាស់​ដូច​មនុស្ស​ចាស់​ទេ។ ហេតុ​នេះ​ហើយ​ទើប​ពេល​ខ្លះ​កូន​តូចៗ តែង​ធ្វើ​អ្វី​មួយ​ដោយ​មិន​ចេះ​គិត ហើយ​សាង​កំហុស​ច្រើន​ដោយ​មិន​ដឹងខ្លួន។ ប្រសិន​បើ​កូន​តូច​ធ្វើ​អ្វី​មួយ​ខុស ម៉ាក់​ប៉ា​មិន​គួរ​បង្រៀន​ ឬ​ប្រដៅ​កូន​ពី​កំហុស​ដោយ​ប្រើ​ហឹង្សា​នោះ​ទេ ខាង​ក្រោម​ជា​តិចនិក​ល្អៗ​ដែល​​បាន​ចែក​រំលែក​ពីម៉ាក់​ប៉ា​មាន​បទ​ពិសោធន៍​ណែនាំ​ឲ្យ​កូន​ល្អ​ដោយ​មិន​ប្រើ​ធម៌​ក្តៅ៖ ១. ស្តាប់​ហេតុ​ផល កា​ស្តាប់​ឲ្យ​ដឹង​ហេតុ​ផល​ច្បាស់​លាស់​គឺ​សំខាន់​ណាស់។  បើ​កូន​ធ្វើ​អ្វី​មួយ​លើស​លប់ ម៉ាក់​ប៉ា​គួរ​ឲ្យ​កូន​រៀប​រ៉ាប់​ពី​ដំណើរ​ដើម​ទង​រឿង​នៃ​ហេតុ​សិន ចាំ​សម្រេច​ថា​គួរ​ដោះ​ស្រាយ​ដោយ​ប្រើ​វិធី​ណា មិន​គួរ​ឃើញ​កូន​ខុស​ភ្លាម វ៉ៃ​កូន​ភ្លាមៗ​ទេ។ ២.និយាយ​ស្រួលៗ​ បងស្រី វុទ្ធី ជា​ស្រ្តី​មេផ្ទះ រស់​នៅ​ភ្នំ​ពេញ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កូន​តូចៗ​ធ្វើ​ខុស មិន​គួរ​ស្រែក ឬ​និយាយ​សម្លុតៗ​ដាក់​កូន​ទេ ទោះ​កូន​ធ្វើ​ខុស​អ្វី​មួយ គួរ​និយាយ​តាមសម្រួល ហើយ​ប្រដៅ​កូន​ឲ្យ​ល្អ​វិញ។ បង​ស្រី​ឲ្យ​ដឹង​ថា កាល​ណា​ដែល​យើងស្រែកខ្លាំងៗ​ដាក់កូន ​កាន់​តែ​ធ្វើ​ឲ្យ​ក្មេង​ខ្លាច ហើយ​អ្វី​ដែល​សំខាន់ កូនៗ​អាច​នឹង​ដក​ខ្លួន​ចេញ​ពី​យើង មិន​ហ៊ាន​នៅ​ជិត​ម៉ាក់​ប៉ា​ទេ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣.បង្រៀន​ឲ្យ​ស្គាល់​ពី​ផល​ដែល​ទទួល​បាន​ពី​កំហុស ពន្យល់​ពី​ផល​ដែល​ទទួល​បានដោយសម្តីទន់ តែ​ឲ្យ​ម៉ឺង​ម៉ាត់ ប្រសិន​បើ​កូន​នៅ​តែ​មិន​ស្តាប់ ឬ​ធ្វើ​អ្វី​មិន​សម​គួរ​ខ្លាំង។ ឧទាហរណ៍​ថា កូន​តូច​ធ្វើ​ឲ្យ​ក្មេង​ដទៃ​យំ​ដោយ​ចេតនា ហើយ​មិន​ព្រម​សុំ​ទោស ម៉ាក់​ប៉ា​គួរ​ព្រមាន​កូន​ថា នឹង​មិន​ឲ្យ​កូន​លេង​ជាមួយ​អ្នក​ណា​ទៀត ឬ​ឈប់​ឲ្យ​លេង​ជាមួយ​តុក្កតា​ទៀត​សម្រាប់​ថ្ងៃ​នេះ។ នេះ​ជា​ការ​ចែក​រំលែក​ពី​បង​ប្រុស ធារ៉ា ជា​អ្នក​គ្រូ​បង្រៀន​ម្នាក់ ​រស់​នៅ​ភ្នំពេញ។ ៤.កំណត់​វិន័យ​ឲ្យ​បាន​ល្អ ក្រៅ​ពី​ប្រើ​ប្រាស់​ពាក្យ​ផ្អែម ថ្នមៗ និង​មិន​ប្រើ​ធម៌​ក្តៅ​ប្រដៅ​កូន ម៉ាក់​ប៉ា​គួរ​កំណត់​វិន័យ​ឲ្យ​កូន​ឲ្យ​បាន​ល្អ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនចេះក្រឡាប់ ម៉ាក់ប៉ាត្រូវប្រយ័ត្នរឿងទាំងនេះ

ពេល​កូន​តូច​ឈាន​ដល់​វ័យ​ចេះ​ក្រឡាប់ ក៏​ជា​ពេល​ដែល​ម៉ាក់​ប៉ា​ចាប់ផ្ដើម​ភ័យខ្លាច​កូន​មាន​គ្រោះថ្នាក់​។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា​កូន​អាយុ​ចាប់ពី ៤ ទៅ ៦ ខែ ឬ​លើស​នេះ​បន្តិចបន្តួច អាចចេះក្រឡាប់​ហើយ តែ​បើ​ក្រឡាប់​យើងមិនបានសង្កេត​មើល​ដិតដល់ នាំឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិតក៏មាន។ – ក្រោយ​ពេល​បៅ​ឆ្អែត បើ​កូន​ក្រឡាប់​នឹង​ធ្វើឲ្យ​តឹង​ពោះ ឬ​ច្រាល​ទឹកដោះ ហើយ​ឈ្លក់​ចូល​សួត​ក៏​មាន​ដែរ – បើ​នៅ​លើ​គ្រែ កូន​អាច​ក្រឡាប់ ២-៣ ត្រឡប់​រហូត​ធ្លាក់​ពី​លើ​គ្រែ​ក៏​មាន – ប្រយ័ត្ន​កូន​ទើប​ចេះ​​​ក្រឡាប់​ទៅ​ប៉ះ​លើ​កន្សែង ភួយ ខ្នើយ ហើយ​មិន​មិន​អាច​ងើប​ក្បាល​រួច បណ្ដាល​ឲ្យ​ថប់​ដង្ហើម – រក​កម្រាល​ទន់​ៗ​មក​ក្រាល កុំឲ្យ​ពេល​កូន​ក្រឡាប់​មិន​បាន ហើយ​បោក​ក្បាល​ផ្នែក​ក្រោយ​ទៅ​នឹង​ផ្ទៃ​រឹង ឬ​បើ​ក្រឡាប់​ផុត​ជ្រុល​ទៅ​មុខ​ខ្លាំង – បើ​កូន​ទើប​ចេះ​ក្រឡាប់​ថ្មី​ៗ ត្បិត​ក្រឡាប់​បាន​មែន តែ​មិន​ទាន់​ចេះ​ដោះ​ដៃ​ចេញ​ពី​ក្រោម​ពោះ – ត្រូវ​ប្រយ័ត្ន​ពេល​គេង​យប់ ព្រោះ​អាច​ចេញ​ក្រៅ​មុង​មូស​ខាំ​ – ការពារ​កុំឲ្យ​មាន​របស់​រឹង​ក្បែរ​ខ្លួន​ពេល​ក្រឡាប់​ទៅ​ប៉ះ​ទង្គិច – នៅ​ពេល​កូន​ចេះ​ក្រឡាប់​ដំបូង​ៗ ពួកគេ​ធ្វើ​វា​ញឹកញាប់​ខ្លាំង​ណាស់ ហើយ​បើ​យើង​ហាមឃាត់​កូន​ប្រាកដជា​រករឿង​យំ​មិន​ខាន។ ក្នុង​នោះ​ផង​ដែរ​លោក​វេជ្ជបណ្ឌិត បញ្ជាក់​ថា​បើ​ទោះ​ជា​ការ​ក្រឡាប់​គឺជា​ធម្មជាតិ​របស់​ក្មេង តែ​មិន​គួរ​បណ្ដោយ​រហូត​ពេល​នោះ​ទេ ត្រូវ​បញ្ឈប់​ខ្លះ​ក្នុង​កាលៈទេសៈ​មិន​អំណោយ​ផល។ មួយ​វិញ​ទៀត​ម៉ាក់​ប៉ា​មិន​ចាំបាច់​បារម្ភ​ពេក​នោះ​ទេ ប្រសិនបើ​កូន​ដល់​វ័យ​ប៉ុណ្ណេះ​ហើយ តែ​មិន​ទាន់​ចេះ​ក្រឡាប់ ព្រោះ​ក្មេង​មាន​សមត្ថភាព សុខភាព និង​ភាព​ឈ្លាសវៃ​ខុស​ៗ​គ្នា។ អត្ថបទពាក់ព័ន្ធ៖ ហេតុផល ម៉ាក់ប៉ាមិនគួរឲ្យក្មេងៗផឹកកាហ្វេ កូនមៀមក្បាលដោះជ័រ និងដៃ មួ  យណាល្អជាង? ៣ ក្បាច់​នេះ​អាច​ជួយ​កូន​តូច​ទល់​លាមក​បាន​យ៉ាង​ល្អ កូនទើបកើត ម៉ាក់ប៉ាគួរសង្កេតមើលប៉ុន្មានចំណុចនេះ ទារកមានលក្ខខ័ណ្ឌ […]


កង្វះអាហារូបត្ថម្ភ

ក្មេងអាលែកហ្ស៊ីទឹកដោះគោ ឬអាហារ មានសញ្ញាអីខ្លះ? (វីដេអូ)

ក្មេង​កាលណា​​ម៉ឹម​ទឹកដោះ​គោ ញ៉ាំ​ចំណី​អាហារ ឬ​អ្វី​មួយ​ចូល​ក្នុង​ពោះ​មាន​ប្រតិកម្ម នោះ​ច្បាស់​ជា​អាលែកហ្ស៊ី​ជាមួយ​អាហារ​ទាំង​នោះ​ហើយ បើ​ម៉ាក់ប៉ា​បណ្តែត​បណ្តោយ កូន​តូច​ងាយ​នឹង​ខ្វះ​អាហារូបត្ថម្ភ។មាន​សញ្ញា​ជាច្រើន​ដែល​យើង​អាច​សម្គាល់​បាន​ថា កូន​អាលែកហ្ស៊ី​ជាមួយ​ចំណី​អាហារ​ណាមួយ​ដែល​យើង​ឲ្យ​ញ៉ាំ ឬ​អាលែកហ្ស៊ី​ជាមួយ​​ម្សៅ​ទឹកដោះគោ​ដែល​គេ​ម៉ឹម។ អត្ថបទពាក់ព័ន្ធ: កូនតូចអាលែកហ្ស៊ី ចេះតែកណ្តាស់ ហៀរសម្បោរ ត្រូវធ្វើម៉េច? បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ ឲ្យកូនម៉ឹមម្សៅទឹកដោះគោ គួរពិនិត្យមើលចំណុចទាំងនេះ (វីដេអូ) ប្រើទឹកប្រភេទណាល្អបំផុត សម្រាប់ឆុងទឹកដោះគោឲ្យកូន (វីដេអូ) យកទឹកបបរឆុងទឹកដោះគោឲ្យកូនម៉ឹម ជារឿងត្រឹមត្រូវ ឬអត់? មិនចង់ឲ្យដបឆុងទឹកដោះឆាប់ឆ្លងមេរោគ នេះជាវិធីដោះស្រាយ ការណែនាំរបស់អាមេរិកថា ក្មេងៗមិនគួរផឹកទឹកដោះគោផលិតពីធញ្ញជាតិទេ រវាងទឹកដោះគោក្រដាស និងយ៉ាអួ គួរឲ្យកូនញ៉ាំមួយណា? ហេតុផលម៉ាក់ៗមិនគួរឲ្យកូនម៉ឹមទឹកដោះគោក្រដាស ទឹកដោះគោ​​​កូន​​​ម៉ឹម​​​​​សល់ អាច​​ទុក​​បាន​​ប៉ុន្មាន​​ម៉ោង?​


ការថែទាំទារក

កូនអាយុក្រោម ៦ ខែ ម៉ាក់ៗគួរឲ្យញ៉ាំទឹកអត់? (វីដេអូ)

ក្រសួង​សុខាភិបាល​បាន​ចេញ​ការ​ណែនាំ​មិន​ឲ្យ​ទារកអាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក​នោះ​ទេ ឲ្យ​ម៉ឹម​តែទឹកដោះ​ម្តាយ​​មួយ​មុខគត់។ ទោះ​ជា​បែប​នេះ​ក្តី ​គ្នា​​យើង​មួយ​ចំនួន​នៅតែមិន​អស់​ចិត្ត ព្រោះ​ទម្លាប់​ចាស់​បុរាណ តែង​តែ​បន្តក់​ទឹក​ឲ្យ​ទារក​ខ្លះៗ បារម្ភ​ខ្លាច​អូន​តូច​ស្រេក​ទឹក ខះក ជាដើម។ ហេតុអ្វី​មិន​ឲ្យ​ទារក​ទើប​​កើត ដល់អាយុ ៦ខែ ​ញ៉ាំ​ទឹក? ចុះ​បើ​ឲ្យ​ទារកញ៉ាំ​ទឹក​នឹង​មាន​អ្វី​កើត​ឡើង? អត្ថបទពាក់ព័ន្ធ: ចង់ចាប់ផ្ដើមឲ្យកូនញ៉ាំអាហារមុន ៦ខែ គួរកត់សម្គាល់ចំណុចទាំងនេះ ម៉ាក់ប៉ាត្រូវតាមដាន ជំងឺស្លេកស្លាំង ខ្វះអាហារូបត្ថម្ភ និងកូនមិនញ៉ាំចំណីអាហារ ចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ (វីដេអូ) វិធីធ្វើបបរខាប់គ្រប់គ្រឿងសម្រាប់ទារកអាយុ ៦ ខែ (វីដេអូ) ហេតុផលសំខាន់បែបនេះ ទើបម៉ាក់ៗចាំបាច់បំបៅដោះកូនឲ្យបាន៦ខែ បើកូនម៉ឹមម្សៅទឹកដោះគោ ម៉ាក់ៗត្រូវធ្វើតាមប៉ុន្មានចំណុចនេះ ទើបក្មេងមិនសូវឈឺ ឲ្យ​កូនម៉ឹម​ដោះ​ម៉ាក់​លាយ​ទឹក​ដោះ​គោ គ្រោះ​ថ្នាក់​បំផុត (វីដេអូ) តិចនិកជួយឲ្យម៉ាក់ៗសម្បូរទឹកដោះឲ្យកូនម៉ឹម និងអាហារគួរចៀសវាង មានទឹកដោះហើយ តែម៉ាក់ៗមិនព្រមឲ្យកូនបៅ សុដន់អាចជួបបញ្ហាធ្ងន់ធ្ងរ ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ