ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

បញ្ហាសុខភាពកុមារផ្សេងទៀត

ចង់ឲ្យកូនស្អាត ឆ្លាត វីតាមីនទាំងនេះល្អបំផុតសម្រាប់ក្មេងៗ (វីដេអូ)

ក្មេង​មាន​សុខភាព​ល្អ អាស្រ័យ​ប៉ាម៉ាក់ចេះ​រៀប​ចំអាហារ​បានត្រឹម​ត្រូវ។ អំឡុងពេល​ ៦ ខែក្រោយ​សម្រាល ទារក​អាចចាប់​ផ្តើមទទួល​អាហារ​បំប៉ន ដូច​ជា ​បបរខាប់​គ្រប់​គ្រឿង ដើម្បី​ទទួល​បាន​ជីវជាតិ​ចិញ្ចឹម​កាន់​តែ​ប្រសើរ។ ប៉ុន្តែ​នៅ​អំឡុងចាប់​ពី ៣ ឆ្នាំ​ឡើង​ទៅ ក្មេង​កាន់​តែ​ត្រូវ​អាហារ​បំប៉ន ជាតិ​រ៉ែ​សំខាន់ៗ សម្រាប់​ការ​លូត​លាស់​រាងកាយ និង​សតិ​បញ្ញា ហេតុ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ប៉ាម៉ាក់ឲ្យ​ដឹងអាហារ​បំប៉ន រួម​នឹង​ជាតិ​រ៉ែ​សំខាន់ៗ​អ្វី​ខ្លះចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​ក្មេង។ អត្ថបទពាក់ព័ន្ធ: កូនឆ្លាតទៅបានដោយសារកត្តារួមផ្សំអីខ្លះ? មើលម៉េចទើបដឹងថាកូនឆ្លាត? ចង់ឲ្យកូនក្លាយជាក្មេងឆ្លាត ម៉ាក់ប៉ាត្រូវបំផុសកូនឲ្យធ្វើរឿង១នេះ វ័យប៉ុណ្ណេះ ខួរក្បាលពេញលូតលាស់ អ៊ីចឹងប៉ាម៉ាក់គួរធ្វើម៉េចខ្លះដើម្បីជួយឲ្យកូនឆ្លាត? ទម្លាប់ល្អៗ ជួយឲ្យកូនកើតមកសុខភាពល្អ ហើយឆ្លាត ពេលពពោះ ម៉ាក់ៗញ៉ាំពងក្ងាន ពងអូទ្រីស កូនកើតមកឆ្លាត? ចង់ឲ្យកូនសុខភាពល្អ អាចឲ្យកូនញ៉ាំថ្នាំ​ខ្លាញ់​ត្រីបាន​អត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕


ទារកមិនគ្រប់ខែ

ការថែទាំ និងសារធាតុចិញ្ចឹមចាំបាច់ សម្រាប់ទារកមិនគ្រប់ខែ(វីដេអូ)

តាម​រយៈ​ការ​ចុះ​ផ្សាយ​លើក​មុន យើង​ដឹង​ហើយ​ថា ទារក​កើត​មិន​គ្រប់​ខែ​ប្រឈម​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ច្រើន​មុខ តម្រូវ​ឲ្យ​ក្រុម​គ្រូពេទ្យ និង​ម៉ាក់​ប៉ា​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ថែ​បំប៉ន​បំផុត នោះ​ទើប​អាចលូត​លាស់ មាន​សុខភាព​ល្អ ដូច​ទារក​កើត​គ្រប់​ខែ។លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​សម្ភព និង​រោគ​ស្ត្រី សញ្ញាបត្រ​មក​ពី​ប្រទេស​បារាំង ដែល​បម្រើ​ការ​នៅ​មន្ទីរសម្រាក​ព្យាបាល និង​សម្ភព មាតា នឹង​ប្រាប់​ពី​វិធី​ថែទាំ និង​សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​ទារក​កើត​​មិន​គ្រប់​ខែមានអ្វីខ្លះ? អត្ថបទពាក់ព័ន្ធ: ហេតុអ្វី​បាន​ជា​បេប៊ី​ទើប​កើត​មួយ​ចំនួន មាន​ជំងឺ​ស្ទះ​រន្ធ​ទឹកភ្នែក? អ្វីទៅជាជំងឺពកឆ្អឹងខ្នងលើទារក? ហេតុអីទារកប្រឈមនឹងជំងឺនេះ?​ (វីដេអូ) ទារកបៅក្បាលដោះជ័រយូរ អាចរីកក្រអូមមាត់អត់? កូនទើប​កើត​រលាក​កញ្ចក់​ភ្នែក ម៉ាក់​ប៉ាគួរ​ធ្វើ​បែប​ណា? រឿង​គួរ​បារម្ភ បើ​កូនតូច​កើត​លឿង ទារក កើតតាមបែបធម្មជាតិ និងវះកាត់ មានបាក់តេរីខុសគ្នា ទារក ៦ខែ មានវ៉ាក់សាំងបន្ថែម ដើម្បីការពារជំងឺនេះ ក្នុង​​ករណី​​មាន​​សំណួរ ឬ​​មន្ទិល​សង្ស័យ​​ជុំវិញ​​សុខភាព​​អ្នក ជម្រើស​​ល្អ​​បំផុត សូម​​ពិគ្រោះ និង​​ប្រឹក្សា​​យោបល់​​ផ្ទាល់​​ជាមួយ​​ពេទ្យ​​ជំនាញ។ Hello Health Group មិន​​ចេញ​​វេជ្ជបញ្ជា មិន​​ធ្វើ​​រោគវិនិច្ឆ័យ ឬ​​ព្យាបាល​​ជូន​​ទេ៕


ការថែទាំទារក

កូន​គ្រប់​អាយុ៦ខែ ម៉ាក់​ៗ​គួរ​ជ្រើសរើស​អាហារ​ទាំង​៣ក្រុម​នេះ​​មកចម្អិន​បបរ​ឲ្យ​ញ៉ាំ​(វីដេអូ)

ដល់​ពេល​កូន​តូច​មាន​អាយុ​គ្រប់ ៦ ខែ ​ក៏​ជា​ពេល​ត្រូវ​បន្ថែម​អាហារ​ដែល​មានជីវជាតិ​ចម្រុះ​ក្រៅ​​ពី​​ទឹក​ដោះម្តាយ ដោយ​ចាប់​ផ្តើម​ពី​បបរ​ខាប់​គ្រប់​គ្រឿង។ បន្លែ ផ្លែឈើ សាច់ គ្រប់​ប្រភេទ​ដ៏​សម្បូរ​បែប យើង​អាច​យក​មក​ចម្អិន​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​ញ៉ាំ ទើប​អាច​បង្គ្រប់​សារធាតុ​ចិញ្ចឹម ​ធ្វើឲ្យ​រាងកាយ បញ្ញាស្មារតី​លូតលាស់បាន​​ល្អ ​មាន​ភាព​រឹងមាំ មិន​សូវ​មាន​ជំងឺ​ណា​មក​បៀតបៀន​កូន​បាន​ឡើយ។យើង​តាម​សៀវភៅ វិធី​ចម្អិន​បបរ​ខាប់​គ្រប់​គ្រឿង ដែល​ចង​ក្រង​ដោយ​លោកស្រី​វេជ្ជបណ្ឌិត លឹម សុជាតិ អាហារ​ទាំង ៣ ក្រុម ដែល​ម៉ាក់ៗ​ត្រូវ​យក​មក​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​តូច​ញ៉ាំ។ បន្ថែម​ពី​លើ​ទឹក​ដោះម្តាយ ឬ​ទឹកដោះ​គោនោះមានអ្វីខ្លះ? អត្ថបទពាក់ព័ន្ធ: អូនៗ​អាយុ​បាន៦​ខែ​ហើយ តោះ! រៀន​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​ញ៉ាំ មកដឹងពីបរិមាណបបរខាប់គ្រប់គ្រឿងត្រូវផ្តល់ឲ្យកូនអាយុ ៦ខែ-១ឆ្នាំ ចង់ឲ្យ​កូន​សុខភាព​ល្អ ម៉ាក់ប៉ា​ត្រូវ​​​ដឹង​របៀប​បង្រៀន​កូន​ឲ្យ​ចេះ​ញ៉ាំ​អាហារ ចម្អិនអាហារឲ្យកូន ម៉ាក់ៗត្រូវគិតលើចំណុច ៣ នេះជាសំខាន់ អាហារ៧មុខ​ផ្ដល់ថាមពលដល់អូនៗ ម៉ាក់ប៉ាកុំមើលរំលង បន្លែបៃតងល្អចំពោះសុខភាពកូន តែគួរចម្អិនបែបណា ទើបសុវត្ថិភាព? ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនឆ្លាតទៅបានដោយសារកត្តារួមផ្សំអីខ្លះ? មើលម៉េចទើបដឹងថាកូនឆ្លាត?

នាម​ជា​ម៉ាក់ប៉ា​គ្មាន​អ្វី​សប្បាយ​ស្មើ​នឹង​ឃើញ​កូនៗ​មាន​សុខភាព​ល្អ ថែម​ទាំង​ឆ្លាត​វាងវៃ​នោះ​ទេ តែ​ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​បាន​ល្អ​ ដូច​គិត ដូច​ចង់​បាន​បែប​នេះ មិន​មែន​ជា​រឿង​ងាយ​ឡើយ។ តើ​កូនៗ​យើង​អាច​ឆ្លាត​ទៅ​បាន​អាស្រ័យ​លើ​កត្តា​រួមផ្សំ​អីខ្លះ? ហើយ​ធ្វើ​ម៉េច​ទើប​ដឹង​ថា​កូន​យើង​ឆ្លាត ឬ​មិន​ឆ្លាត​នោះ? ១. កត្តា​ជំរុញ​ឲ្យ​កូន​ឆ្លាត មាន​កត្តា​រួមផ្សំ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​កូន​យើង​ក្លាយ​ក្មេង​ឆ្លាត​បាន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​សុខភាព​ម្តាយ ជាពិសេស​អំឡុង​ពេល​បង្ក​កំណើត​​ មិន​មែន​ពាក់​ព័ន្ធ​ការ​ថែទាំ ឬបំប៉ន​កូន​ក្រោយ​ពេល​កើត​តែ​មួយ​មុខ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​កុមារ បញ្ចប់​ការ​សិក្សា​ពី​បារាំង និង​កូរ៉េ។ លោក​បាន​បញ្ជាក់​ថា កត្តា​រួម​ផ្សំ​ធ្វើ​ឲ្យ​កូន​ឆ្លាត ប្រាជ្ញាវាងវៃ​​មាន៖  - ហ្សែន៖ ពិត​ណាស់ បើ​ម៉ាក់​ប៉ា​មាន​ហ្សែន​ល្អ នោះ​កូន​កើតមក​ក៏​លូតលាស់​បាន​​ល្អ​តាម​ហ្នឹង​ដែរ។ មិន​ខុស​ទេ ករណី​កូន​ដែល​កើត​ពី​ហ្សែន​ខ្សោយ ធ្វើ​ឲ្យ​ការ​លូតលាស់​ផ្នែក​រាង​កាយ ស្មារតី ​និង​ខួរក្បាល​ក៏​យឺត​ទៅ​តាម​នោះ​ដែរ។ - ចំណីអាហារ៖ របប​អាហារ​របស់​កូន​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​ជំរុញ​ការ​លូតលាស់​ទាំង​ផ្នែក​រាងកាយ និង​ស្មារតី​របស់​ពួក​គេ បែប​នោះ​ហើយ​ម៉ាក់ប៉ា​ត្រូវ​តែ​បំប៉ន​អាហារ​កូន​ឲ្យ​គ្រប់​គ្រាន់ ចម្រុះ​មុខ និង​ឲ្យ​កូន​ញ៉ាំ​អាហារ​ណា​ដែល​មាន​ផល​ប្រយោជន៍​ចំពោះ​សុខភាព ជាពិសេស​ អាហារសម្បូរ DHA ដែល​មាន​ក្នុង​ទឹកដោះគោ។ ចំពោះ​កូន​ដែល​កើត​មក​ខ្វះ​ការ​លូតលាស់​អ័រម៉ូន ឬ​ខ្វះ​អាហារូបត្ថម្ភ ពិសេស​ពពួក​ជីវជាតិ​ដែល​ជួយ​ដល់​ប្រព័ន្ធ​ការពារ​រាង​កាយ និង​ខួរក្បាល​ទៀត​នោះ សុខភាព​កូន​ងាក​ឈឺៗ ខ្សោយ​បញ្ញា​ស្មារតី ការ​លូតលាស់​មិន​ប្រក្រតី ឬ​កម្ពស់​ទាប ជាដើម។ - សកម្មភាព​រាង​កាយ និង​ខួរ​ក្បាល៖ ការ​ធ្វើ​សកម្មភាព​រាង​កាយ និង​ខួរ​ក្បាល​របស់​ក្មេង […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទាំងនេះជាគីឡូរបស់ទារកតាមស្តង់ដារប៉ាម៉ាក់គួរដឹង

ពិតណាស់ ប៉ាម៉ាក់ជាច្រើនច្បាស់ជាចង់ដឹង​ថា កូន​បាន​ប៉ុន្មាន​គីឡូ​ហើយ និងគីឡូ​ត្រឹម​ត្រូវ​តាម​ស្តង់ដារ​ទេ? យើងអាច​ថ្លឹងទម្ងន់​កូន​ដោយ​ខ្លួន​ឯង ឬ​ថ្លឹង​គីឡូ​នៅ​ពេល​ជួប​ពេទ្យ​ម្តងៗ ដែល​ពេទ្យ​នឹង​យក​គីឡូ​កូន​ធៀប​នឹង​អាយុ យក​កម្ពស់​ធៀប​នឹង​អាយុ ឬ​ក៏​យក​កម្ពស់​ធៀប​នឹង​ទម្ងន់។ នេះ​បើ​តាម​​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមា​រជាតិ ផ្នែក​ប្រដាប់​រំលាយ​អាហារ។ បើ​តាម​នាយក​រង​នៃ​មន្ទីរ​សម្រាក​ព្យាបាល Maxicare កាល​ណា​កូន​ខ្វះ​អាហារូបត្ថម្ភ គីឡូ​មិន​គ្រប់​តាម​ស្តង់ដារ នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​លូតលាស់​ទាំងផ្នែក​រាងកាយ និង​បញ្ញា​ស្មារតី។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ខាង​ក្រោម​នេះ​ជា​គីឡូ​ជា​មធ្យម​របស់​ក្មេង​ប្រុស និង​ក្មេង​ស្រី បើទារក​មាន​ទម្ងន់​ប្រហែល ឬ​ដូច​ការ​រៀបរាប់​ខាង​ក្រោម បញ្ជាក់​ក្មេង​មាន​សុខភាព មិន​ខ្វះ​អាហារូបត្ថម្ភ​ឡើយ តែ​បើ​ខ្វះ ឬ​លើស​ច្រើន​នោះ ជា​សញ្ញា​មិន​ល្អ​នោះ​ទេ ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ ១. ទម្ងន់ក្មេងប្រុសធៀបនឹងអាយុ ពេលកើត ៖ ទម្ងន់ ២,៥ គីឡូក្រាម ១ខែ ៖ ទម្ងន់ ៣,៤ គីឡូក្រាម ២ខែ ៖ ទម្ងន់ ៤,៣ គីឡូក្រាម ៣ខែ ៖ ទម្ងន់ ៥ គីឡូក្រាម ៤ខែ ៖ ទម្ងន់ ៥,៦ គីឡូក្រាម ៥ខែ ៖ […]


រោគសញ្ញាទូទៅ

៤ ចំណុច​ងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច (វីដេអូ)

ក្មេង​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ គួបផ្សំ​នឹង​​អាកាស​ធាតុ​ប្រែប្រួល ឬ​បរិស្ថាន​​មិន​ស្អាត​នោះ ជា​កត្តា​ជំរុញ​ឲ្យ​កូន​ក្មេង​ងាយ​​នឹង​អាលែកហ្ស៊ី​ច្រមុះ ទៅ​ជា​តឹង​ច្រមុះ ក្អក ​ផ្តាសាយ មាន​ហៀរ​សម្បោរ។ពេល​តឹង​ច្រមុះ ក្អក ហៀរសម្បោរ ធ្វើ​ឲ្យ​កូន​តូច​ពិបាក​​ដង្ហើម ពេល​ខ្លះ​យំ​រក​រឿង​មិន​ឈប់ ដើម្បី​ដោះ​ស្រាយ​អាការៈ​តឹង​ច្រមុះ​របស់​កូន ម៉ាក់ប៉ា​អាច​សាក​ល្បង​តាម​តិចនិក​ងាយៗដូចវីដេអូ​ខាង​ក្រោម​​នេះ។ អត្ថបទពាក់ព័ន្ធ៖  របៀបបាញ់សេរ៉ូមប្រៃចូលច្រមុះ ពេលកូនផ្តាសាយ (វីដេអូ) ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត (វីដេអូ) មិនគួរមើលរំលង រោគសញ្ញាទាំងនេះអាចបណ្តាលឲ្យមានជំងឺរលាកច្រមុះរ៉ាំរ៉ៃ វិធី​ដោះស្រាយ​​មាន​ប្រសិទ្ធភាព​បំផុត ពេល​​កូន​​តូច​តឹង​ច្រមុះ ហៀរ​សម្បោរ ប្រការម៉ាក់ប៉ាគួរធ្វើ និងមិនគួរធ្វើពេលកូនតូចតឹងច្រមុះ មិនចង់ឲ្យកូនតូចឈឺថ្កាត់ញឹក ម៉ាក់ៗគួរដឹងរឿងទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

កូនមៀមក្បាលដោះជ័រ និងដៃ មួយណាល្អជាង?

បច្ចុប្បន្ន​ម៉ាក់​ៗ​មួយ​ចំនួន​បាន​ឲ្យ​កូន​មៀម​ក្បាលដោះ​ជ័រ ហើយការធ្វើ​បែប​នេះ ព្រោះ​អាច​ជួយ​កាត់​បន្ថយ​ចំណង់ទារ​បៅ និង​ជួយ​ឲ្យ​កូន​គេង​លក់​ស្រួល។ តែ​មាន​ចម្ងល់​សួរ​ថា តើ​ការ​មៀម​ក្បាលដោះ​នោះ​ធ្វើឲ្យ​កូន​ខូច​ធ្មេញ មែន​ឬ​ទេ? ហើយ​រវាង​មៀម​ក្បាល​ដោះ​ជ័រ និង​មៀម​ដៃ​មួយ​ណា​ល្អ​ជាង? លោក​​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ ធ្លាប់​បាន​ឲ្យ​ដឹង​ថា លោក​មិន​គាំទ្រ ឬ​បដិសេធ​ឡើយ ដោយ​គ្រាន់តែ​ពន្យល់​ថា ធម្មតា​របស់​ផលិត​ពី​ប្លាស្ទិក វា​មាន​ជាតិ​អុកស៊ីដង់ អាច​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​ក្មេង ព្រោះ​ត្រូវ​ក្ដៅ និង​ត្រូវ​ភាព​ត្រជាក់ ហើយ​មួយ​វិញ​ទៀត របស់​ក្មេង​បៀម​នោះ​ស្អាត​អត់ ហើយ​បើ​មិន​ស្អាត​ផង កូន​បៀម​ជាប់​រហូត​វា​ប្រាកដ​ជា​មិន​ល្អ​ហើយ។ វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ត​ថា ពេល​ក្បាលដោះ​ជ័រ​នោះ​មិន​ស្អាត ​វា​ទៅ​ជា​បណ្ដាល​ឲ្យ​រាករូស ព្រោះ​មេរោគ​ចូល​ទៅ​ក្នុង​ខ្លួន។ ប៉ុន្តែ​ បើ​សួរ​ថា​វា​ប៉ះពាល់​ដល់​ធ្មេញ ​អញ្ចាញ​ ឬ​អត់ លោក​មិន​ហ៊ាន​បញ្ជាក់​ឡើយ ព្រោះ​មិន​ទាន់​មាន​ឯកសារ​ណា​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់។ លោក​បន្ត​ថា បើចង់​ឲ្យ​កូន​មៀម​ក្បាល​ដោះ​ជ័រ គួរ​លាង​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​របស់​វត្ថុ​នោះ ព្រោះ​អាច​បញ្ច្រាស​បញ្ហា​ឆ្លង​មេរោគ​បាន។ ម្យ៉ាង​ទៀត ​គួរ​ដូរ​តាម​ការ​កំណត់​របស់​ផលិតផល​ក្នុង​រយៈពេល ៦ ខែ​ម្ដង​ដូច​ដប​ទឹក​ដោះ​គោ ហើយ​ចំណែក​រឿង​មួយ​ទៀត បើ​កូន​តូច​មាន​ជំងឺ​ផ្ដាសាយ តឹង​ច្រមុះ គួរ​កុំ​ឲ្យ​កូន​បៀម ព្រោះ​គ្នា​ត្រូវ​ដក​ដង្ហើម​តាម​មាត់​ជំនួស​វិញ ហើយ​បើ​មាត់​ជាប់​បៀម​ អាច​បណ្ដាល​ឲ្យ​កូន​ពិបាក​ដក​ដង្ហើម​បាន។ ចំណែក​ដៃ​វិញ បើ​ក្មេង​នៅ​តូច​មិន​ចេះ​ចាប់​កាន់​របស់​របស់ ឬ​លេង គឺ​អាច​ឲ្យ​កូន​មៀម​បាន អាច​ថា​ល្អ​ជាង​ក្បាល​នោះ​ទៅ​ទៀត តែ​បើ​កូន​មិន​ចេះ​ក៏​មិន​បាច់​បង្ខំ​ដែរ នាំ​តែ​ខក់ ឬ​មុត​ក្រចក។ […]


រោគសញ្ញាទូទៅ

កូនតូចអាយុប៉ុណ្ណេះ ទោះក្តៅខ្លួនកម្រិតណាក៏ត្រូវនាំទៅពេទ្យដែរ

ក្តៅ​ខ្លួន​មិន​មែន​ជា​ជំងឺ​នោះ ជា​រោគ​សញ្ញា​នៃ​ជំងឺ​អ្វី​មួយ ឬ​ក៏​បង្ក​រោគ​ណា​មួយ ហើយមិនមែន​គ្រប់​ករណី​កូន​ក្តៅ​ខ្លួន​ ត្រូវនាំកូន​ទៅ​ជួប​ពេទ្យ​ទាំង​អស់​នោះ​ទេ។ តែ​ចំពោះ​កូន​តូច​អាយុ​ក្រោម​៦ខែ ទោះ​កើត​គ្រប់​ខែ ឬ​មិន​គ្រប់​ខែ​ក្តី លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត​សិង្ហបុរីថា ទោះ​ជា​ក្តៅ​ខ្លួន​កម្រិត​ណា​ក៏​ត្រូវ​នាំ​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់​ដែរ។ ពាក់​ព័ន្ធ​នឹង​មូលហេតុ​ដែល​ត្រូវ​នាំ​កូន​អាយុ​ក្រោម​៦ខែ​ដែល​ក្តៅ​ខ្លួន​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់ ទោះ​ជា​ក្តៅ​កម្រិត​ស្រាល ឬ​ធ្ងន់​ក៏​ដោយ​នោះ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បញ្ជាក់​ថា ក្មេង​តូច​ក្តៅ​ខ្លួន​ពិបាក​រក​មូលហេតុ​ជាង​ក្មេង​ធំ ហើយ​ថែម​ទាំង​ងាយ​ប្រឈម​នឹង​ធ្ងន់ធ្ងរ​ទៀត។ “កូន​យើង​នៅតូច អាយុ​ក្រោម​៦ខែ អ៊ីចឹង​កាល​ណា​ក្តៅ​ខ្លួន គួរ​តែ​យក​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​មើល ព្រោះ​អី​ជួនកាល​ក្មេង​តូច ក្តៅ​ខ្លួន​អាច​រក​ប្រភព​អត់​ឃើញ ហើយ​បើ​កូន​តូច​ក្តៅ​ខ្លួន អាច​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ច្រើន”។ លោកស្រី​វេជ្ជបណ្ឌិត​រៀបរាប់។ តាម​ក្បួន​ពេទ្យ​ក្មេង​ដែល​ឡើង​កម្តៅ​ចាប់ ៣៧,៥ អង្សារសេ​ឡើង​ទៅ ទើប​ហៅ​ថា​ក្តៅខ្លួន។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា កាល​បើ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​កុមារ​ទាន់​ពេល​វេលា កម្រ​មាន​បញ្ហា​ធ្ងន់ធ្ងរ ឈាន​ដល់​ស្លាប់​ណាស់។ ក្រៅ​​ពី​លក្ខខណ្ឌ​កូន​តូច​អាយុ​ក្រោម៦ខែ នៅមានករណីផ្សេងទៀតដែលម៉ាក់ប៉ាត្រូវនាំកូនពេទ្យបន្ទាន់ មានដូចជាកូន​ក្តៅ​ខ្លួន​មិន​អាច​គ្រប់​គ្រង​បានក្រោយ​ឲ្យ​ថ្នាំ​ត្រជាក់​រួច ក្មេង​មាន​អាការៈ​ក្តៅ​ខ្លួន អត់​មាត់ អត់​លេង​ច្រើន គិត​តែ​ពី​គេង​ខុស​ប្លែក​ធម្មតា និងក្មេង​ក្តៅ​ខ្លួន​ខ្លាំង​ហើយ​មាន​សញ្ញា​ធ្ងន់ធ្ងរ ដូចជា ប្រកាច់ មាន​បញ្ហា​ផ្លូវ​ដង្ហើម ក្អួត។ អត្ថបទពាក់ព័ន្ធ៖ កូនតូចក្តៅខ្លួនកម្រិតណា ទើបត្រូវនាំទៅពេទ្យ? Fever of Unknown Origin (ក្តៅខ្លួនដោយមិនដឹងប្រភព) ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង? មកដឹងពីវិធីសង្គ្រោះបឋមកូន ពេលក្តៅខ្លួនខ្លាំង មិនឲ្យឈានដល់ប្រកាច់ កំហុស​ឆ្គង ៣ […]


កង្វះអាហារូបត្ថម្ភ

ម៉ាក់ប៉ាត្រូវតាមដាន ជំងឺស្លេកស្លាំង ខ្វះអាហារូបត្ថម្ភ និងកូនមិនញ៉ាំចំណីអាហារ

ការ​តាមដាន​សភាព​ជំងឺ​របស់​កូន​ពិតជា​ចាំបាច់ និង​គួរតែ​ស្វែង​យល់​ជាមួយ​អ្នក​ជំនាញ ដើម្បី​ដឹង​ពី​ការ​លូតលាស់ និង​សុខភាព​របស់​កូន។ ក្នុង​នោះ​ដែរ​លោក​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ ឯកទេស​ទូទៅ​បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​សង្កេត និង​ស្វែង​រក​ពី​មូលហេតុ​ជំងឺ​មួយ​ចំនួន ព្រម​ទាំង​ការ​មិន​ញ៉ាំ​អាហារ ឬ​ញ៉ាំ​ហើយ​តែ​មិន​ឡើង​ទម្ងន់​របស់​កូន។ ១- ជំងឺ​ស្លេកស្លាំង អាការៈ​ស្លេកស្លាំង ឬ​ខ្វះ​គ្រាប់​ឈាម​ក្រហម អាច​ជា​រោគ​សញ្ញា​របស់​ជំងឺ​សាហាវ​ៗ​មួយ​ចំនួន ដូចនេះ​ត្រូវ​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែង​រក​មូលហេតុ និង​ការ​ព្យាបាល​ទាន់​ពេលវេលា។ ការ​សង្កេត​មើល​ថា តើ​កូន​ស្លេកស្លាំង ឬ​អត់​នោះ ម៉ាក់​ប៉ា​អាច​ដឹង​តាមរយៈ​កូន​មាន​អាការៈ នឿយហត់ ខ្សោយ ដង្ហក់ ឆាប់​ហត់​ជាង​ធម្មតា ដក​ដង្ហើម​ញាប់ សាច់​ស្បែក​ឡើង​ស្លេក ឬ​លឿង ពណ៌​ខុស​ប្រក្រតី​ពី​ស្បែក​ដើម។ មួយ​វិញ​ទៀត​អាច​សង្កេត​លើ​បបូរមាត់ ឬ​ផ្នែក​ក្នុង​ត្របក​ភ្នែក​ខាង​ក្រោម តែ​បើ​សិន​ចង់​ដឹង​ច្បាស់លាស់ ត្រូវ​ជោះ​ឈាម​ពិនិត្យ​មើល​ពណ៌ និង​ចំនួន​របស់​គ្រាប់​ឈាម​ក្រហម។ ២- កង្វះ​អាហារូបត្ថម្ភ កង្វះ​អាហារូបត្ថម្ភ​នេះ អាច​មកពី ២ ករណី​ទី​១ កូន​មិន​បាន​ញ៉ាំ​អាហារ​ល្អ​ៗ​សម្បូរ​ជីវជាតិ ព្រោះតែ​ជីវភាព​ខ្វះ​ខាត និង​ទី​២ មកពី​មិន​ដឹង​ពី​ប្រភេទ​ចំណី​អាហារ​ល្អ​សម្រាប់​កូន ទាំង​ដែល​ជីវភាព​សម​គួរ។ ដូចនេះ​គួរតែ​ទៅ​ជួប​អ្នក​ជំនាញ ដើម្បី​សាកសួរ​ពី​ព័ត៌មាន​ចំណីចំណុក​ល្អ​សម្រាប់​ការ​លូតលាស់ និង​សុខភាព​កូន។ ៣- កូន​មិន​ញ៉ាំ​ចំ​ណី​អាហារ បញ្ហា​នេះ​អាច​មកពី​ចំណី​អាហារ​ដែល​កូន​មិន​ចូលចិត្ត ឬ​មិន​ធ្លាប់​ញ៉ាំ ដូចនេះ​ដើម្បី​កែប្រែ​ទម្លាប់ យើង​អាច​ទៅ​ពិភាក្សា​ជាមួយ​ក្រុម​អ្នក​ជំនាញ ដើម្បី​បង្ហាត់បង្ហាញ​ពី​របៀប​រៀបចំ​ចំណី​ចំណុក​ឲ្យ​កូន​ចង់​ញ៉ាំ។ អត្ថបទពាក់ព័ន្ធ៖ កូន​គ្រប់​អាយុ៦ខែ ម៉ាក់​ៗ​គួរ​ជ្រើសរើស​អាហារ​ទាំង​៣ក្រុម​នេះ​​មកចម្អិន​បបរ​ឲ្យ​ញ៉ាំ​ ម៉ាក់ៗ​វ័យឆ្លាត ត្រូវដឹងវិធីបញ្ចូលបន្លែក្នុងអាហារ បើចង់ឲ្យគ្រួសារសុខភាពល្អ ប៉ាម៉ាក់ត្រូវដឹងវីធីដោះស្រាយទាំងនេះ ពេលជួបបញ្ហាកូនមិនចង់ញ៉ាំអាហារ ចង់ចាប់ផ្ដើមឲ្យកូនញ៉ាំអាហារមុន […]


កង្វះអាហារូបត្ថម្ភ

រោគសញ្ញា និងមូលហេតុនាំឲ្យក្មេងស្លេកស្លាំង ទៅជាខ្វះគ្រាប់ឈាមក្រហម

ជំងឺ​ស្លេក​ស្លាំង​លើ​កុមារ ជា​ជំងឺ​ធ្ងន់ធ្ងរ អាច​ប៉ះ​ពាល់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍន៍​របស់​ក្មេង ដែល​តម្រូវ​ឲ្យ​ប៉ា​ម៉ាក់​យក​ចិត្ត​ទុក​ដាក់​ និង​តាមដាន​កូន​ឲ្យ​បាន​ដិត​ដល់។ តើ​ជំងឺ​ស្លេកស្លាំង​លើ​កុមារ​បណ្តាល​មក​ពី​មូលហេតុ​អីខ្លះ? ក្មេង​បែប​ណា​ងាយ​ប្រឈម​នឹង​ខ្វះ​ជាតិ​ដែក? ហើយ​សញ្ញា​សម្គាល់​វិញ មាន​អ្វីខ្លះ​ដែរ? ១. មូលហេតុ​នាំ​ឲ្យ​ក្មេង​ស្លេកស្លាំង កូន​ក្មេង​កើត​ជំងឺ​ស្លេក​ស្លាំង ដោយ​តែ​រាង​កាយ​ទទួល​ជាតិ​ដែក និង​វីតាមីន​សំខាន់ៗ​មួយ​ចំនួន​មិន​គ្រប់​គ្រាន់ តាម​រយៈ​របប​អាហារ ធ្វើ​ឲ្យ​ចំនួន​គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ក្មេង​ដែល​ងាយ​នឹង​ប្រឈម​នឹង​មាន​ជំងឺ​ស្លេកស្លាំង ដោយ​ខ្វះ​ជាតិ​ដែក​រួមមាន៖ – ក្មេង​កើត​មុនខែ ឬ​មិន​គ្រប់​គីឡូ – ក្មេង​បៅ​ម្សៅ​ទឹកដោះ​គោ ឬ​ទឹកដោះ​ពពែ មុន​អាយុ១ឆ្នាំ – ក្មេង​បៅ​ម្សៅ​ទឹកដោះ​គោ​ដែល​គ្មាន​ជាតិ​ដែក ឬ​មាន​តិច – ក្មេង​ដែល​មាន​ជំងឺ​ឆ្លងរ៉ាំរៃ ឬ​តម​អាហារ – ក្មេង​ដែល​មិនញ៉ាំ​ចំណី​អាហារ​សម្បូរ​ជាតិ​ដែក។ ២. រោគសញ្ញា​ក្មេង​ខ្វះ​ជាតិ​ដែក បើ​តាម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម នៅ​ពេល​ដែល​គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ ឯ​គ្រាប់​ឈាម​ស​នឹងកើន​ឡើង​ខ្លាំង ដែល​រោគ​សញ្ញា​មាន​ដូចជា៖ – ស្លេកស្លាំង – អស់កម្លាំង – បែកញើសស្អិត – ត្រជាក់ដៃជើង – ដង្ហើមខ្លី – គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ បើ​ពិនិត្យ​ឈាម – សន្លប់​ដោយ​គ្មាន​អុកស៊ីសែន​គ្រប់​គ្រាន់​ក្នុងឈាម (ករណីធ្ងន់ធ្ងរ)។ ៣. វិធី​បង្ការ​មិន​ឲ្យ​កូន​កើត​ជំងឺ​ស្លេកស្លាំង ជំងឺ​ស្លេក​ស្លាំង​បណ្តាល​មក​ពី​ខ្វះ​ជាតិ​ដែក ហើយ​ជាតិ​ដែក​បាន​មក​ពី​របប​ចំណី​អាហារ បែប​នេះ​ម៉ាក់ប៉ា​ចាំបាច់​ត្រូវ​តែ​យក​ចិត្តទុកដាក់​លើ​របប​ចំណី​អាហារ​របស់​កូន ពិសេស​គឺ​កូន​ម៉ឹម​​ម្សៅ​ទឹកដោះគោ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ