ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

បញ្ហាសុខភាពកុមារផ្សេងទៀត

កូនតូចមិនឡើងគីឡូ ឬទម្ងន់មិនគ្រប់ស្តង់ដារ ប៉ះពាល់ដល់ខួរក្បាលអត់?

ជា​ធម្មតា ទារក​ចាំបាច់​ត្រូវការ​ថែទាំឲ្យបានដិតដល់ ដើម្បី​ឲ្យលូតលាស់បានល្អ ប៉ុន្តែ​មាន​អូន​តូច​មួយ​ចំនួន​ឡើងគីឡូតិច ឬទម្ងន់​មិន​គ្រប់​តាម​ស្តង់ដារ ធ្វើ​ឲ្យ​ការ​លូតលាស់​មិន​ល្អ​ដូច​ក្មេង​ធម្មតា ជាពិសេស ខួរក្បាល​ក៏​ទទួល​រង​ផល​អាក្រក់​ពី​ការ​មិន​គ្រប់​ទម្ងន់​ដែរ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ។ ទាក់ទង​នឹង​បញ្ហា​នេះ​ លោកវេជ្ជបណ្ឌិត បាន​ពន្យល់ឲ្យដឹង​ថា ចំពោះ​ទារក​ដែល​មាន​ទម្ងន់​មិន​គ្រប់​តាម​ស្តង់ដារ បន្ទាប់​ពី​ចេញ​ពី​ផ្ទៃ​ម្តាយ​ហើយ គឺ​អាច​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់​ខួរក្បាល​របស់ក្មេង ពី​ព្រោះ​វា​បណ្តាល​មក​ពី​ទារក​ទទួល​បាន​អាហា​រូបត្ថម្ភ​មិន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​ខួរក្បាល​លូតលាស់​មិន​បាន​ល្អ។ ម្យ៉ាង​វិញ​ទៀត ទារក​មិន​គ្រប់​គីឡូ​អាច​បណ្តាល​មក​ពី​កូន​​កើត​មិន​គ្រប់​ខែ ទើប​ទម្ងន់​មិន​គ្រប់​បែប​នេះ ហើយ​អ្វី​ដែល​អាណា​ព្យបាល​គួរ​ធ្វើ​គឺ​គ្រាន់​តែ​ព្យាយាម​បំប៉ន​អាហារ​ឲ្យ​បាន​ល្អ កូន​នឹង​រីក​ធំ​ធាត់​ធម្មតា​វិញ​ហើយ។ អត្ថបទពាក់ព័ន្ធ៖ ពេទ្យបកស្រាយពីពេលវេលា ខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ចាំបាច់បំប៉នឲ្យល្អ ភ្លៀងធ្លាក់សម្បូរមូស កូនងាយកើតគ្រុនឈាម ម៉ាក់ប៉ាត្រូវដឹងពីរោគសញ្ញាទាំងនេះ ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ក្នុង​ករណី​ដែល​​ទារក​កើត​មក​បាន​៤-៥​ខែ​ហើយ តែ​គីឡូនៅ​តែ​មិន​ឡើង ឬ​ស្រក​ទៅៗ ម៉ាក់ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ឲ្យ​ពេទ្យ​តាមដាន​គីឡូ​កូន​រហូត​ដល់​គ្រប់​គីឡូ ឬ​ស្រាវជ្រាវ​ពី​មូល​ហេតុ​ច្បាស់​លាស់​ថា​ហេតុអី​បាន​កូន​ទម្ងន់​មិន​គ្រប់​តាម​ស្តង់​ដារ ដើម្បី​ទារក​អាច​ទទួល​បាន​ការ​បំប៉ន​ឲ្យ​បាន​ទាន់​ពេល​វេលា។ ក៏ប៉ុន្តែ​ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា វា​គ្មាន​បញ្ហា​អី​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ទេ ប្រសិន​បើ​កូន​កើត​មក​គ្មាន​ជំងឺ​ផ្សេងៗ​មក​ជាមួយ​ដូចជា៖ – ជំងឺបេះដូងប្រហោង – ជំងឺពីក្នុងផ្ទៃម្តាយ – ខ្វះអង់ហ្សីម។ល។ អត្ថបទពាក់ព័ន្ធ៖ ទារកស្រកគីឡូក្រោយកើត គួរឲ្យបារម្ភអត់ ហើយពេលណាឡើងវិញ? ខ្វះសារធាតុចិញ្ចឹមសំខាន់ពីរមុខនេះ ឆ្អឹងកូនខ្សោយ អត់មាំ អន់កម្ពស់ ឯធ្មេញក៏មានបញ្ហា ចង់ឲ្យកូនស្អាត ឆ្លាត វីតាមីនទាំងនេះល្អបំផុតសម្រាប់ក្មេងៗ ទារកចេញលឿងអាចជាជំងឺស្ទះថង់ទឹកប្រមាត់ និងនាំឲ្យក្រិនថ្លើម ឈានដល់ស្លាប់ ទារកមានលក្ខខ័ណ្ឌ ៥ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទារកចេញលឿងអាចជាជំងឺស្ទះថង់ទឹកប្រមាត់ និងនាំឲ្យក្រិនថ្លើម ឈានដល់ស្លាប់

បញ្ហា​ទារក​កើត​លឿង​​ម៉ាក់ប៉ា​មិន​គួរ​ប្រហែស​នោះ​ឡើយ ព្រោះ​វា​អាច​បណ្ដាលឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ពី​ដើម​ហេតុ​ដំបូង​របស់​ទារក​អាច​មាន​អាការៈ​លឿង​​ខុស​ប្រក្រតី​បន្តិច ប៉ុន្តែ​គ្មាន​ធ្វើ​ទុក្ខ​អ្វី​ឡើយ ដោយ​កូន​អាច​ម៉ឹម គេង តាម​ធម្មតា គ្រាន់តែ​ទឹក​នោម ស្បែក ទឹក​រងៃ​លឿង ឬ​លាមក​ស។ ជំងឺ​ស្ទះ​ថង់​ទឹកប្រមាត់​រ៉ាំរ៉ៃ​អាច​បណ្ដាល​ក្រិនថ្លើម យូរ​ៗ​ទៅ​ពោះ​ឡើង​តឹង ដែល​មូលហេតុ​មកពី​ទឹក​ប្រមាត់​មិន​ហូរ ធ្វើឲ្យ​ចាល់​ទឹក​ក្នុង​ពោះ ជា​ហេតុ​នាំឲ្យ​ប៉ះពាល់​ដល់​ថ្លើម​រហូត​​ក្រិន។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ជំងឺ​ស្ទះ​ថង់​ទឹក​ប្រមាត់​នេះ ត្រូវ​ប្រញាប់​ព្យាបាល​ដោយ​វិធី​វះកាត់​ជា​បន្ទាន់ ដើម្បី​សម្រួល​ទឹក​ប្រមាត់​ឲ្យ​ហូរ ទើប​សភាព​ស្បែក ភ្នែក លាមក​ប្រែជា​ធម្មតា​វិញ។ ដូចនេះ​ប្រសិនបើ​ម៉ាក់​ប៉ា​សង្កេត​ឃើញ​កូន​មាន​អាការៈ ដូចជា​ស្បែក​លឿងយូរ ទឹកនោម​លឿង លាមក​សខុសពីធម្មតា សូម​ប្រញាប់​យក​កូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ដើម្បីឲ្យពេទ្យពិនិត្យ កុំឲ្យ​ហួសពេល។ អត្ថបទពាក់ព័ន្ធ៖ ក្មេងកម្ដៅខ្លួនចាប់ពីប៉ុន្មានទៅ ទើបហៅថាក្ដៅខ្លួន? ប្រការម៉ាក់ប៉ាគួរធ្វើ និងមិនគួរធ្វើពេលកូនតូចតឹងច្រមុះ ចង់ឲ្យកូនស្អាត ឆ្លាត វីតាមីនទាំងនេះល្អបំផុតសម្រាប់ក្មេងៗ ទារកមានលក្ខខ័ណ្ឌ ៥ ប្រភេទនេះ ងាយបំបៅឈ្លក់ខ្លាំងណាស់ កូនឈឺល្មមៗ បើម៉ាក់ប៉ាទម្លាប់ធ្វើបែបនេះ ជំងឺកាន់តែធ្ងន់ធ្ងរ ម៉ាក់ៗយកកូនទៅពេទ្យ គួរសួរសំណួរទាំងនេះ កុំមកផ្ទះវិញទាំងឆ្ងល់ ក្មេងអាយុក្រោម២ឆ្នាំ ហាមដាច់ខាតប្រើប្រេងកូឡា-ប្រេងរឹតគ្រប់ប្រភេទ ខ្វះសារធាតុចិញ្ចឹមសំខាន់ពីរមុខនេះ ឆ្អឹងកូនខ្សោយ អត់មាំ អន់កម្ពស់ ឯធ្មេញក៏មានបញ្ហា ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ […]


ថ្នាំបង្ការ

ទាំងនេះជាផលរំខាន និងមូលហេតុ ក្មេងចាក់វ៉ាក់សាំងហើយ ទៅជាដំបៅអាប់សែ

ការ​ចាក់​វ៉ាក់សាំង​តែង​មាន​ផល​រំខាន​តិច ឬ​ច្រើន អាស្រ័យ​ទៅ​ក្មេងៗ​ម្នាក់ៗ ហើយ​ក្មេង​ខ្លះ​ក្រោយ​ចាក់​វ៉ាក់សាំង​រួច កន្លែង​ចាក់​ថ្នាំ​នោះ​ទៅ​ជា​ឡើង​ដំបៅ​ខ្ទុះ ដែល​គេ​ចំណាំ​ហៅ​ថា​អាប់សែ។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី នឹង​ពន្យល់​លម្អិត​ពី​ផល​រំខាន​ផ្សេងៗ​ដែល​កើត​មាន​លើ​ក្មេង​ក្រោយ​ចា​ក់វ៉ាក់សាំង​រួច រួម​ទាំង​មូលហេតុ​នាំ​កន្លែង​ចាក់​វ៉ាក់សាំង​ទៅ​ជា​អាប់សែ​ឡើង​ដំបៅ​ខ្ទុះ។ ១. ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំង ផល​រំខាន​ស្រាល៖ ផល​រំខាន​ស្រាល​ក្រោយ​ចាក់​វ៉ាក់សាំង​រួច រួម​មាន ក្មេង​​អាច​ឈឺ​នៅ​កន្លែង​ចាក់ ហើម​នៅ​កន្លែង​ចាក់ ក្មេង​យំ​រក​រឿង​ខុស​ធម្មតា ឬ​ក៏​អាច​ក្តៅ​ខ្លួន។ ផល​រំខាន​ធ្ងន់ធ្ងរ៖ ចំពោះ​ផល​រំខាន​ធ្ងន់ធ្ងរ​ក្រោយ​ចាក់​វ៉ាក់សាំង រួម​មាន​ក្មេង​ហើម​បំពង់​ខ្យល់ ពិបាក​ដក​ដង្ហើម ប្រកាច់ តែ​ករណី​នេះ​លោកស្រី​វេជ្ជបណ្ឌិត​ថា កម្រ​កើតមានណាស់។ ២. មូលហេតុ​នាំ​ឲ្យ​កើត​អាប់​សែ លោក​ស្រី​​វេជ្ជបណ្ឌិត​ឯកទេស​​កុមារ​រូប​នេះ​បាន​ឲ្យ​ដឹង​​ថា អាប់សែ ជា​ការ​បង្ករោគ ការ​រលាក​ស្បែក ដែល​មាន​មូលហេតុ​ច្រើន ក្នុង​នោះ​អាច​ដោយសារ​ការ​ចាក់​វ៉ាក់សាំង​មិន​បាន​ត្រឹម​ត្រូវ អត់​មាន​អនាម័យ ឬ​ស្បែក​អត់​ស្អាត​ពេល​ចាក់​ថ្នាំ មួយ​ទៀត​អាច​មក​ពី​ចាក់​ហើយ យក​របស់​មិន​ស្អាត​មក​បិទ​នៅ​កន្លែង​ចាក់​ថ្នាំ បង្ក​រោគ​ទៅ​ជា​អាប់សែ។ ចំណុច​ចុង​ក្រោយ​មក​ពី​កូន​អាលែកហ្ស៊ី​ទៅ​នឹង​សារធាតុ​វ៉ាក់សាំង ពេល​ចាក់​ទៅ​ធ្វើ​ឲ្យ​ហើម កាលណា​ហើម​ជា​ឱកាស​បង្ក​មេរោគ ទៅ​ជា​រលាក។ វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសកុមារ ៣. វិធី​ថែរក្សា​កន្លែង​ចាក់​វ៉ាក់សាំង​មិន​ឲ្យ​ឡើង​ដំបៅ​ខ្ទុះ – កុំ​យក​ដៃ​ទៅ​ស្ទាប​អង្អែល​កន្លែង​ចាក់​ថ្នាំ – កុំ​យក​ប្រេង​កូឡា ឬ​របស់​ផ្សេងៗ​ទៅ​លាប​កន្លែង​ចាក់​ថ្នាំ – បើ​កន្លែង​ចាក់​ថ្នាំ​មាន​លេច​ចេញ​ដូច​ពង​បែក កុំ​ច្របាច់ កុំ​ជោះ ប្រញាប់​ទៅ​ពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់? ក្រៅពីវ៉ាក់សាំងថ្នាក់ជាតិ ក្មេងៗអាចចាក់ថ្នាំទាំងនេះបាន មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច ម៉ាក់ប៉ា ចំណាំ​ទុក […]


កង្វះអាហារូបត្ថម្ភ

ចង់ចាប់ផ្ដើមឲ្យកូនញ៉ាំអាហារមុន ៦ខែ គួរកត់សម្គាល់ចំណុចទាំងនេះ

រយៈពេល​៦ខែ​ដំបូង​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​ទារក គឺ​ទឹកដោះ​ម្ដាយ ប៉ុន្តែ​បើ​យើង​ចង់​ចាប់​ផ្ដើម បន្ថែម​របប​អាហារ​ពី​លើ​ទឹក​ដោះ គឺ​អាច​បន្ថែម​បាន​ក្នុង​អំឡុង​កូន​មាន​អាយុ ៤ ខែ​ឡើង​ទៅ។ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឲ្យ​កូន​ញ៉ាំ​អាហារ​បន្ថែម​ពី​ទឹកដោះ យើង​ជា​អាណាព្យាបាល​ត្រូវ​ចេះ​សង្កេត​មើល​កូន ៧ ចំណុច​នេះ​សិន មុន​នឹង​ឲ្យកូនញ៉ាំ។ – កូន​ចង់​ញ៉ាំ​ដោយ​លិឍ​មាត់​លិឍ​ក នៅ​ពេល​ឃើញ​យើង​ញ៉ាំ​ដែរ​ទេ? បើ​មាន​ មាន​ន័យ​ថា​កូន​មាន​ចំណង់​ចង់​ញ៉ាំ​អាហារ​ហើយ – កូន​ចេះ​បៀម​ដៃ ឬ​ចេះ​ចាប់​យក​របស់​នៅ​ជុំវិញ​ខ្លួន​មក​ដាក់​ក្នុង​មាត់​ឬ​នៅ? – កូន​អាច​អង្គុយ ឬ​អាច​ទប់​ខ្លួន​ជាប់​ពេល​មាន​របស់​កល់​ឬ​នៅ? – កូន​រឹង​ក ឬ​នៅ? – កូន​ចេះ​តាម​សម្លឹង​ពេល​ឃើញ​នរណា​កាន់​របស់​ញ៉ាំទេ? – កូន​មាន​ប្រតិកម្ម​ហក់​លោត ពេល​ឃើញ​អាហារ​ពី​មុខ​ដែរ​អត់? ប្រសិនបើ​មាន​ចំណុច​ដូច​បាន​រៀបរាប់​ខាងលើ  មាន​ន័យ​ថា​កូន​តូច​អាច​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ដំបូងបន្ថែម​បាន​ហើយ។ ចំពោះ​បរិមាណ​វិញ​លោក​វេជ្ជបណ្ឌិត​រូប​នោះ​បាន​ឲ្យ​ដំបូន្មាន​ថា ត្រឹម ២-៣ ស្លាបព្រាបាយ និង​កិន​ឲ្យ​ម៉ដ្ត ហើយត្រូវបន្ត​បំបៅ​ទឹក​ដោះ​ជា​ធម្មតា។ ចំណែក​ចំនួន​វិញ លោក​ណែនាំ​ឲ្យ​ត្រឹមតែ ១ ឬ ២ ដង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ ព្រោះ​ដើម្បី​ឲ្យ​ប្រព័ន្ធ​រំលាយ​ធ្វើការ​បាន​ល្អ។ ចំណែក​ប្រភេទ​អាហារ​វិញ អាច​យក​ផ្លែឈើ ឬ​បបរ​លាយ​ជាមួយ​បន្លែ ត្រី សាច់​ ស៊ុត យក​ទៅ​កិន និងចម្អិនឲ្យឆ្អិនល្អ។ អត្ថបទពាក់ព័ន្ធ៖ ទាំងនេះជាប្រភពអាហារូបត្ថម្ភ ក្មេងៗខ្វះមិនបាន ចំណីចំណុក ៥ យ៉ាងដែលម៉ាក់ៗមិនគួរឲ្យកូនតូចញ៉ាំ អត្ថប្រយោជន៍ និង​របៀប​ធ្វើម្សៅ​ត្រី​ល្អិត ឲ្យ​កូន​តូច​ញ៉ាំ រូបមន្តចិញ្ចឹមកូនឲ្យលូតលាស់ល្អ រាងកាយមាំមួន […]


ជំងឺឆ្លង

ខែភ្លៀងសម្បូរមូស កូនងាយកើតគ្រុនឈាម ម៉ាក់ប៉ាត្រូវប្រយ័ត្ន

ជំងឺ​ដែល​ឧស្សាហ៍​លើ​ក្មេងៗ​នា​ខែ​ភ្លៀង​មាន​ច្រើន តែ​ក្នុង​នោះ​ជំងឺ​គ្រុន​ឈាម​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាង​គេ ព្រោះ​ជា​ជំងឺ​ធ្ងន់ធ្ងរ អាច​ឆក់​យក​ជីវិត​កុមារ​លឿន​បំផុត។ ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម គឺមូសខ្លា​ញី ខាំ​តែ​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ។ តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នា​ពេល​កន្លង​មក លោក​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ក្មេង​កើត​ជំងឺ​គ្រុនឈាម​ឈាន​ទៅ​គ្រោះថ្នាក់​ដល់​ជីវិត​នោះ បណ្តាល​មក​ពី​ការ​បញ្ជូន​កូន​មក​ពេទ្យ​យឺត​យ៉ាវ ឬ​ព្យាបាល​មិន​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ និង​ប្រើ​ថ្នាំ​ផ្សំ​ផ្តេសផ្តាស។​ ការ​ធ្វើ​​រោគ​​វិនិច្ឆ័យ​បាន​​លឿន និង​​ការ​ព្យាបាល​​ត្រឹម​​ត្រូវ ត្រឹម​​តែ​​រយៈពេល ៧-៨ ថ្ងៃ ក្មេង​​ដែល​​កើត​​ជំងឺ​គ្រុនឈាម សឹង​​តែ ១០០ នាក់​​ ជា​ទាំង ១០០ នាក់ ឯ​​អត្រា​​ស្លាប់​​មិន​​ដល់ ១ នាក់​​ផង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញាជំងឺគ្រុនឈាម – ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ – មុខក្រហម – ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ – ចង់ក្អួត ឬក្អួត – ឈឺពោះ – ឈឺសាច់ដុំ និងសន្លាក់ដៃជើង – មានស្នាមអុជៗក្រហមលើស្បែក – ហូរឈាមតាមអញ្ចាញធ្មេញជាដើម។ [embed-health-tool-child-growth-chart] វិធីបង្ការជំងឺគ្រុនឈាម – បំបាត់​ជម្រក​មូសខ្លា នៅ​តាម​សំបក​កង់ឡាន-ម៉ូតូ និង​កំប៉ុងចាស់ៗ – កម្ចាត់​ដង្កូវ​ទឹក​នៅ​ក្នុង​ពាង អាង ថូផ្កា […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនទើបកើត ម៉ាក់ប៉ាគួរសង្កេតមើលប៉ុន្មានចំណុចនេះ

បញ្ហា​កូន​កើត​មាន​ភាព​ខុស​ប្រក្រតី អាណាព្យាបាល​ត្រូវតែ​សង្កេត និង​តាមដាន​ការ​វិវត្តន៍​របស់​កូន​ឲ្យ​បាន​ដិតដល់។ ក្នុង​នោះ​ដែរ លោកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ណែនាំ​ឲ្យ​សង្កេត​មើល​កូន​តូច​ប៉ុន្មាន​ចំណុច​ដូច​ខាងក្រោម។ – ទម្រង់​មុខ ក្បាល​វៀច ក្រពឹត ឬ​មិន​ស្មើ​គ្នា – ស្មា​ខ្ពស់ ទាប មិន​ស្មើ​គ្នា – ដេក ងាក បៅ​តែ​ម្ខាង ឬ​បៅ​ឧស្សាហ៍​ឈ្លក់ ក្អួត – លើក​​ដៃ ជើង បាន​​តែ​ម្ខាង​ៗ – ជើង​កោង​ចូល​គ្នា​ខ្លាំង – គ្មាន​កាយវិការ​ឆ្លើយតប ពេល​ហៅ – ពងស្វាស​តូច​ធំ​មួយ​ចំហៀង – ជាប់​គល់​អណ្ដាត – ភ្នែក​សើម ឬ​ហៀរ​ទឹកភ្នែក​រហូត។ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​កូន​យើង​មាន​សញ្ញា​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ សូម​ប្រញាប់​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិគ្រោះ និង​ស្វែងរក​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។ វេជ្ជបណ្ឌិត ហួរ ដានេ បាន​បន្ត​ទៀត​ថា ភាព​ខុស​ប្រក្រតី​ខាង​លើ​ខ្លះ​អាច​កើត​ឡើង​អំឡុង​ពេល​សម្រាល ឬ​មកពី​កំណើត​តែម្ដង ដូចនេះ​ហើយ​ទាមទារ​ម៉ាក់ប៉ា​យក​ចិត្ត​ទុក​ដាក់ និង​សង្កេត​កូន​ឲ្យ​បាន​ដិតដល់​ពី​ការ​វិវត្តន៍​ប្រចាំថ្ងៃ។ អត្ថបទពាក់ព័ន្ធ៖ ក្មេងកម្ដៅខ្លួនចាប់ពីប៉ុន្មានទៅ ទើបហៅថាក្ដៅខ្លួន? ប្រការម៉ាក់ប៉ាគួរធ្វើ និងមិនគួរធ្វើពេលកូនតូចតឹងច្រមុះ ចង់ឲ្យកូនស្អាត ឆ្លាត វីតាមីនទាំងនេះល្អបំផុតសម្រាប់ក្មេងៗ ទារកមានលក្ខខ័ណ្ឌ ៥ ប្រភេទនេះ ងាយបំបៅឈ្លក់ខ្លាំងណាស់ កូនឈឺល្មមៗ បើម៉ាក់ប៉ាទម្លាប់ធ្វើបែបនេះ ជំងឺកាន់តែធ្ងន់ធ្ងរ ម៉ាក់ៗយកកូនទៅពេទ្យ គួរសួរសំណួរទាំងនេះ […]


ការថែទាំទារក

រឿង៥យ៉ាង ប៉ាៗគួរធ្វើ ពេលឃើញមុខកូនជាលើកដំបូង (វីដេអូ)

ឃើញ​មុខ​កូន​ជា​លើក​ដំបូង​មិនមែន​តែ​ម៉ាក់​ៗ​ឡើយ​ដែល​រំភើប ប៉ា​ៗ​ក៏​មិន​ចាញ់​គ្នាដែរ។ ទន្ទឹម​នឹង​ខ្លួន​មាន​អារម្មណ៍​រីករាយ ប៉ា​ៗ​ល្អ​គួរតែ​ធ្វើ​រឿង ៥ យ៉ាង​នេះ តាម​ការ​ឲ្យ​ដឹង​ពី​អ្នកគ្រូពេទ្យ មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម ដើម្បី​ឲ្យ​កូន​កាន់តែ​មាន​សុវត្ថិភាព និង​កាន់តែ​កក់​ក្ដៅ។ អត្ថបទពាក់ព័ន្ធ៖ ការសិក្សា៖ ប៉ាៗមានកូនស្រី ជឿថាអាយុវែងជាងអ្នកដែល​គ្មានកូនស្រី ស្រីៗទើបតែមានកូនដំបូង ត្រូវប្រយ័ត្នរឿងគ្រោះថ្នាក់៤យ៉ាងនេះ តិចនិកជួយម៉ាក់ៗទើបមានកូនដំបូង ចេះបំបៅដោះបានយ៉ាងងាយ ស្រីៗកូនដំបូងត្រូវដឹង បើបែក​ទឹកភ្លោះ ​គ្រោះ​ថ្នាក់​អត់? ម៉ាក់ៗថ្មីថ្មោង! នេះជាបច្ចេកទេសបំបៅកូនត្រឹមត្រូវ មិនឲ្យឈ្លក់ និងក្អែចេញមកវិញ សម្រាលកូនរួចម៉ាក់ៗធ្វើបែបនេះ ជួយសុខភាពផ្លូវកាយ-ចិត្តបានល្អ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

តិចនិកងាយៗ បង្ការក្មេងៗពីជំងឺរលាកបំពង់ក (វីដេអូ)

ក្មេងៗ​ឲ្យ​តែ​ធ្វេស​ប្រហែស​បន្តិច ឬ​ញ៉ាំ​អី​ផ្តេសផ្តាស​រលាក​បំពង់​ក​ភ្លាម។ រលាក​បំពង់​ក ជា​ជំងឺ​ផ្លូវ​ដង្ហើម បង្ក​ឡើង​ដោយ​វីរុស ឬ​បាក់តេរី ហើយ​វា​សាយ​ភាព​តាម​​ដំណក់​ទឹក​ល្អិតៗ​នៅ​ក្នុង​ខ្យល់ ​ចេញ​ពី​មនុស្ស​ផ្ទុក​មេរោគ​តាម​រយៈកណ្ដាស់ ក្អក ឬ​ការ​និយាយ​គ្នា។ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ នឹង​បង្ហាញ​ពី​វិធី​បង្ការ​ក្មេងៗ​ពី​ជំងឺ​រលាក​បំពង់ក។ អត្ថបទពាក់ព័ន្ធ៖ លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនក្មេងរលាកបំពង់ករ៉ាំរ៉ៃ អាចវិវត្តទៅកើតជំងឺធ្ងន់ធ្ងរមួយនេះ ពេលកូនញ៉ាំនំ ឬភេសជ្ជៈផ្អែមៗ គួរធ្វើបែបណាកុំឲ្យងាយរលាកបំពង់ក? ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


កង្វះអាហារូបត្ថម្ភ

ហេតុផល ម៉ាក់ប៉ាមិនគួរឲ្យក្មេងៗផឹកកាហ្វេ

ភេសជ្ជៈពេញ​និយមនាពេលបច្ចុប្បន្ន ​គឺ​កាហ្វេ តែ​ម៉ាក់ប៉ា​ខ្លះ​មិនមែន​ផឹក​កាហ្វេ​នេះ​តែ​ម្នាក់ឯង​ទេ ដោយ​អ្នក​មាន​កូន​តូច​ៗ​ប្រាកដជា​ចែក​រំលែក​ទៅ​កូន បើពួកគេទារផឹកដែរនោះ ហោចណាស់ត្រឹម១ក្អឹក ឬ២ក្អឹកដែរ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ទម្លាប់​បែប​នេះ​មិនមែន​ជា​រឿង​ល្អ​ឡើយ ហើយ​ប៉ះពាល់​ចំពោះ​សុខភាព​ក្មេង​ថែម​ទៀត​ផង។ ក្នុង​កាហ្វេ​មាន​ជាតិ​កាហ្វេ​អ៊ីន ដែល​កាហ្វេ​អ៊ីន​នោះ​ហើយ ជា​មូលហេតុ​នាំឲ្យ​សុខភាព​បញ្ហា​ស្មារតី​ក្មេង​ចុះ​ខ្សោយ មាន​ដូចជា៖ – កាហ្វេ​នាំឲ្យ​ក្មេង​ពិបាក​គេង – ក្មេង​មិន​ចង់​ញ៉ាំ​អាហារ – បេះដូង​ដើរ​ញាប់ – ឈឺក្បាល – អស់កម្លាំង ល្ហិតល្ហៃ -​ នោមញឹក – សម្ពាធ​ឈាម​ខ្ពស់។ តើ​ជាតិ​កាហ្វេអ៊ីន​ជា​អ្វី? លោក​បាន​បន្ត​ទៀត​ថា ជាតិ​កាហ្វេអ៊ីន គឺជា​ភ្នាក់ងារ​រំញោច​អារម្មណ៍​​ដែល​មាន​នៅ​ក្នុង​កាហ្វេ តែ សូកូឡា អាហារ និង​ភេសជ្ជៈ​ដទៃ​ទៀត។ លោក​បាន​បន្ថែម​ទៀត​ថា បើ​ចង់​ឲ្យ​ក្មេង​ផឹក​ភេសជ្ជៈ​កាហ្វេ ឬ​កាហ្វេ​អ៊ីន ចាំ​ពេល​ពួកគេ​មាន​អាយុ​ដល់ ១៥ ឆ្នាំ​សិន ទើប​ប្រព័ន្ធ​ការពារ​ក្នុង​រាងកាយ​រឹងមាំ​អាច​ទប់ទល់ និង​បញ្ចេញ​ជាតិ​កាហ្វេ​អ៊ីន​នោះ​បាន​មក​វិញ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ បន្ត​ទៀត​ថា​ជា​រឿយៗ​ក្មេង​ដែល​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន ឬ​ជាតិ​ផ្អែម​ច្រើនត្រូវប្រឈម​នឹង​ជំងឺ​ធាត់។ ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ផ្ទុក​តែ​កូលស្តេរ៉ូល ហើយ​គ្មាន​វីតាមីន និង​សារធាតុ​ដែល​សុខភាព​ត្រូវការ​នោះ​ទេ ចំណែក​ភេសជ្ជៈដែលក្មេង​ត្រូវការ​ គឺជាតិ​កាល់ស្យូម​ពី​ទឹកដោះគោ ដើម្បី​ធ្វើឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ។ ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ ឬមាន​ផ្ទុកជាតិ​ផ្អែម​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ធ្មេញ ដោយភាគច្រើន​សឹក​ធ្មេញ ឬ​ឈឺចាប់​អញ្ចាញ​ធ្មេញ។ ជាតិ​កាហ្វេ​អ៊ីន គឺជា​ថ្នាំ​បញ្ចុះ​ទឹកនោម​ដែល​បណ្ដាល​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក។ អត្ថបទពាក់ព័ន្ធ៖ ពិតអត់ កាលពីមុន ក្មេងៗញ៉ាំសាច់ […]


ថ្នាំបង្ការ

ក្រោយចាក់វ៉ាក់សាំងកម្មវិធីជាតិរួច ចង់ចាក់វ៉ាក់សាំងដទៃ ត្រូវរង់ចាំប៉ុន្មានថ្ងៃ?

ក្រោយចាក់វ៉ាក់សាំងកម្មវិធីជាតិរួច ចង់ចាក់វ៉ាក់សាំងដទៃ ត្រូវរង់ចាំប៉ុន្មានថ្ងៃ? ម៉ាក់​ៗ​ឥឡូវ​តែងតែនាំកូនទៅចាក់​វ៉ាក់សាំង​សំខាន់​ៗ ​ដើម្បី​ការពារ​កូន​ពី​ជំងឺ​ផ្សេង​ៗ តែ​ចម្ងល់​មួយ​ដែល​យើង​ចង់​សួរ តើ​ក្រោយ​ចាក់​វ៉ាក់សាំង​នៅតាមកម្មវិធីថ្នាក់ជាតិ​រួច ប៉ុន្មាន​ថ្ងៃ​ ឬប៉ុន្មាន​ខែ ទើប​អាច​ចាក់​វ៉ាក់សាំង​ថ្មី​បន្ថែម​បាន? អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​តាម​កម្មវិធីថ្នាក់ជាតិ​ខ្លះ​មាន ៣-៤ មុខ​បញ្ចូល​គ្នា ដោយ​ចាក់ ២ ឬ ៣ ម្ជុល។ តែ​បើ​ម៉ាក់​ៗ​ណា​ចង់​ចាក់​វ៉ាក់សាំង​បន្ថែម​ដូចជា​ផ្ដាសាយ អុតស្វាយ ជាដើម​នោះ ត្រូវ​រង់ចាំ ១ ខែ​ក្រោយ ធ្វើ​បែបនេះ​ទើប​ថ្នាំ​មិន​ប្រឆាំង​គ្នា។ មួយ​វិញ​ទៀត​សម្រាប់​កូន​ចាប់ពី​អាយុ ៦ ខែ​ឡើង ដែល​ចេះ​ញ៉ាំ​អាហារ​ត្រូវ​សង្កេត​ថា កូន​មាន​អាលែកហ្ស៊ី​ជាមួយ​ស៊ុត​ដែរឬ​ទេ ព្រោះ​បើ​មាន​ត្រូវ​ប្រញាប់​ប្រាប់​គ្រូពេទ្យ ដោយសារ​ថ្នាំ​វ៉ាក់សាំង​ខ្លះ​ប្រើប្រាស់​ស៊ុត​ជា​ធាតុ​ផ្សំ​សម្រាប់​ផលិត។ ដូចនេះ​ហើយ​បើ​កូន​ប្រតិកម្ម​ជាមួយ​ស៊ុត គ្រូពេទ្យ​នឹង​ពិចារណា​ថា​តើ​គួរ​ចាក់ ឬ​មិន​គួរ។ ចំពោះ​ប្រតិកម្ម​ជាមួយ​ស៊ុត ពេល​ចាក់​វ៉ាក់សាំង​ទៅ គឺ​មាន​សភាព​ដូចគ្នា​នឹង​ឯង ដោយ​ខ្លះ ក្អួត ឡើង​ក្រហម កន្ទួល ឬ​គាំង​បេះដូង។ ចំពោះ​វ៉ាក់សាំង​បន្ថែម​ទៀត ក្រៅពី​កម្មវិធី​ជាតិ​ដូចជា៖ វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ក្រពះ ពោះវៀន និង​រាករូស វ៉ាក់សាំង​ជំងឺ​ផ្ដាសាយ​ធំ វ៉ាក់សាំង​ជំងឺ​អុតស្វាយ វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត វ៉ាក់សាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ A អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ