ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការលូតលាស់អាយុ ៦ឆ្នាំ

ប៉ាម៉ា់ក់ចង់ឲ្យ​កូនធំឡើង​មានចរិតល្អ គួរចៀសវាងចំណុចទាំងនេះ​

ការ​ចិញ្ចឹម​កូន​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ពេល​ខ្លះ​ម៉ាក់ប៉ា​អាច​នឹង​សួរខ្លួនឯងទៀតថា​តើ​ត្រូវ​ចិញ្ចឹម​កូន​បែប​ណា​ដើម្បី​ឲ្យ​កូន​ឲ្យ​មានចរិត​ល្អ។ ដើម្បី​ចិញ្ចឹម​កូន​ឲ្យ​មាន​ចរិត​ល្អ​ម៉ាក់ប៉ា​គួរ​ចៀស​វាង​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ។ ១. មិន​ឲ្យ​កូន​លេង​ជាមួយ​ក្មេង​ដទៃ ក្មេង​នៅតែឯងអាច​នឹង​មិនសូវបាន​យល់ដឹង​ពីទំនាក់ទំនងខាងក្រៅ ឬអារម្មណ៍​រាប់អានគ្នាទៅវិញ​ទៅ​មក​​ដូចទៅ​នឹង​ក្មេង​ដែល​បាន​លេងជាមួយ​ក្មេង​ដទៃនោះទេ​​។ នៅ​ពេល​កូន​លេង​ជាមួយ​ក្មេង​ដទៃ​ កូន​តូច​នឹង​រៀន​ចេះ​ចែក​រំលែក លេងដោយស្មើ​ភាពគ្នា រាប់អាន​ក្មេង​ដទៃ​ដោយ​មិន​ប្រកាន់ និង​ចេះ​យកចិត្តទុកដាក់​លើ​អ្នកដទៃ​ទៀតផង។ កូនៗក៏អាច​ដឹង​ទៀត​ថា​អារម្មណ៍​ពួកគេ​អាច​នឹង​ទទួល​រង​ការ​ឈឺចាប់ ​នៅ​ពេល​ពួកគេ​ធ្វើ​អ្វី​មិន​ល្អ​ទៅ​លើ​ក្មេង​ដទៃ​ ដោយសារតែ​ក្មេង​ដទៃ​អាច​នឹង​យំ ឬ​មិន​សប្បាយ​ចិត្ត​។ ហេតុនេះ​ហើយ កូន​តូច​នឹង​យល់​ច្បាស់​ពី​អារម្មណ៍​ខ្លួន និង​ក្មេង​ដទៃ​នៅ​ពេល​ចំណាយ​ពេល​លេង​ជាមួយគ្នា។ ២. បណ្ដោយ​តាម​ចិត្ត​កូន​ ការ​​ចង់​បាននេះ​ចង់បាន​នោះ​​គឺ​ខុស​គ្នាពី​តម្រូវការដែល​ចាំបាច់​។ តម្រូវការ​មាន​ដូចជា​អាហារ ជម្រក សម្លៀកបំពាក់​ដែល​ម៉ាក់ប៉ា​ត្រូវ​ផ្តល់​ឲ្យ​កូន​តូច។ រីឯ​ភាព​ចង់​បាន​គឺ​ជា​ចំណង់​ទៅ​លើ​អ្វី​មួយ​ដូចជា​ប្រដាប់​លេង​ផ្សេងៗ​ជា​ដើម។ នៅ​ពេល​ដែល​ម៉ាក់ប៉ា​បំពេញ​ភាព​ចង់បាន​របស់​កូន​តូច​ភ្លាមៗ​ដោយ​មិន​ពន្យារ​ពេល ឬ​ឲ្យ​កូន​តូច​បង្ហាញ​ពី​អាកប្បកិរិយា​ល្អ​ជាមុន​សិន​មុន​នឹង​ទទួល​បាន​របស់​ដែល​គេ​ចង់​បាន នោះ​ម៉ាក់ប៉ា​អាច​នឹង​ប្រឈម​នឹង​បញ្ហា​នៅ​ពេល​ក្រោយ។ ប្រសិន​ជា​ម៉ាក់ប៉ា​បន្ត​ធ្វើ​បែប​នេះ​ កូន​តូច​នឹង​យល់​ថា​ពួកគេ​អាច​ទទួល​បាន​គ្រប់យ៉ាង​ដែល​គេ​ចង់បាន​ភ្លាមៗ ហើយ​បើ​ពួកគេ​មិន​ទទួល​បាន​ទេ កូនតូច​នឹង​បង្ហាញ​អត្តចរិត​មិន​ល្អ​ឡើង​មក​ដើម្បី​ទទួល​បាន​របស់​ដែល​គេ​ត្រូវការ។ ៣. ម៉ាក់ប៉ា​ចំណាយ​ពេល​ច្រើន​លើ​ទូរសព្ទ ឬ​កុំព្យូទ័រ កូនតូច​ចូលចិត្តទទួល​បាន​​ការ​ចាប់អារម្មណ៍​ពី​ម៉ាក់ប៉ា។ ប្រសិនជា​ពួកគេ​មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នោះ​ទេ ពួកគេ​នឹង​ចាប់ផ្ដើម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​ម៉ាក់ប៉ា។ ម៉្យាងទៀត​បើ​កូនតូច​តែង​ឃើញ​ម៉ាក់ប៉ា​រវល់​ជាមួយ​ទូរសព្ទ ឬ​កុំព្យូទ័រ​ច្រើន​​ដោយ​មិន​ងាក​មក​ចាប់​អារម្មណ៍​នឹង​ពួកគេ នោះ​ពួកគេ​នឹង​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​ម៉ាក់ប៉ា​ដើម្បី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទេ​។ ដូចនេះ​ម៉ាក់ប៉ា​យក​ល្អ​គួរលៃ​ពេល​វេលាឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​ការ​ប្រើប្រាស់​ទូរសព្ទ និង​យកចិត្តទុកដាក់​លើ​កូន​តូច។ ៤. មិន​ផ្តល់​ជម្រើស​ដល់​កូន​តូច កុំ​ទម្លាប់​ឲ្យ​របស់​លេង ឬ​របស់​អ្វី​មួយ​ដល់​កូនតូច​ដោយ​មិន​ផ្តល់​ជម្រើស​ផ្សេងៗ​។ ទម្លាប់​អាច​នឹង​ធ្វើ​ឲ្យ​កូន​តូច​មាន​ភាព​រឹង​ចចេស និង​នៅ​ពេល​ធំ​ឡើង​ពួកគេ​ចង់​បាន​តែ​របស់​មួយ​ប្រភេទ​ប៉ុណ្ណោះ ហើយ​ពួកគេ​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​បាន​របស់​នោះ។ យកល្អ​គួរ​ឲ្យ​ឱកាស​កូនតូច​ក្នុង​ការ​ជ្រើសរើស​មិន​ថា​ជា​រឿង​តូចតាច​ក៏​ដោយ។ ម៉ាក់ប៉ា​អាច​កំណត់​ត្រឹមតែ​ជម្រើស​ពីរ​ក៏​បានដើម្បី​ឲ្យ​កូន​តូច​ធ្វើ​ការ​ជ្រើសរើស។ ៥. មិន​ពន្យល់​ប្រាប់​កូន​តូច​ពី​មូលហេតុ​ដែល​ពួកគេ​ទទួល​ពិន័យ ប្រសិនជា​ម៉ាក់ប៉ា​ដាក់​ពិន័យ​លើ​កូន ហើយ​មិន​បាន​ពន្យល់​ពួកគេ​ថា​ហេតុអ្វី​ កូន​នឹង​មិន​បញ្ចេញ​អត្តចរិត​ល្អ​តែ​បែរជា​មាន​អត្តចរិត​អាក្រក់​ទៅ​វិញ។ ដូចនេះ​ម៉ាក់ប៉ា​គួរ​ពន្យល់​ពួកកូន​ថា​ហេតុអ្វី​បាន​ជា​គេ​ត្រូវ​ទទួល​ពិន័យ និង​ប្រាប់​ពី​អ្វី​ដែល​ប៉ាម៉ាក់​រំពឹង​ថា​បាន​ពី​កូន​។ បើ​មិន​ដូច្នោះ​ទេ កូនៗ​​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​នោះ​ហាក់ដូចជា​សមិទ្ធផល​មួយ​របស់​ពួកគេ​ដែល​ឃើញ​ម៉ាក់ប៉ា​មាន​អារម្មណ៍​ច្របូកច្របល់ ឬ​មិន​សប្បាយចិត្ត។ អត្ថបទ​ពាក់ព័ន្ធ៖ ក្មេងៗក៏អាច​មាន​បញ្ហាផ្លូវចិត្តដែរ […]


ការលូតលាស់អាយុ ៦ឆ្នាំ

៤ ចំណុច ម៉ាក់ប៉ាធ្វើ អាចប៉ះពាល់ដល់អារម្មណ៍កូនៗ

ជឿ​ថា​ម៉ាក់​ប៉ា​សម័យ​ថ្មី​នេះ យល់​ដឹង​ច្រើន​ថា ក្មេង​ក៏​អាច​កើត​មាន​បញ្ហា​ផ្លូវ​អារម្មណ៍​ដូច​ចាស់ៗ​ដែរ​ព្រោះ ក្មេងៗ​ភាគ​ច្រើន ឆាប់​ទទួល​រង​ឥទ្ធិពល​ផ្នែក​អារម្មណ៍​ណាស់ ឆាប់​ខឹង ឆាប់​យំ ហើយ​ក៏​ឆាប់​សប្បាយ​ដែរ។ ពេល​ខ្លះ អារម្មណ៍​ទាំង​នោះ​អាច​បណ្ដាល​មក​ពី​ទង្វើ​ដែល​ម៉ាក់​ប៉ា​ធ្វើ​មួយ​ពេល ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍​កូន​បាន​ដោយ​មិន​ដឹង​ខ្លួន។ ១.ម៉ាក់​ប៉ា​ឈ្លោះ​គ្នា បង​ស្រី ថាវរ៉ា អ្នក​លក់​ដូរ​នៅ​ផ្សារ​ឯករាជ្យ៣ នៅ​ភ្នំពេញ​នេះ បាន​ឲ្យ​ដឹង​ថា រាល់​ពេល​ដែល​ម៉ាក់​ប៉ា​ឈ្លោះ​គ្នា​ម្តងៗ កុំ​គិត​ថា កូន​តូចៗ​មិន​ដឹង​អី។ ក្មេង​តូចៗ​ភាគច្រើន ឲ្យ​តែ​ពេល​ឃើញ ម៉ាក់​ប៉ា​ស្រែក​គំហក​ដាក់​គ្នា មាន​ពេល​ខ្លះ​ឃើញ​មាន​ប្រើ​ហិង្សា ទោះ​កូន​ស្ដាប់​មិន​យល់ ក៏​ដឹង​ពី​បរិយាកាស​ជុំ​វិញ​ខ្លួន​ដែរ។ ការ​ឈ្លោះ​គ្នា​របស់​ម៉ាក់ប៉ា អាច​ធ្វើ​ឲ្យ​កូន​ខ្លាច ព្រួយ​បារម្ភ ហើយ​អាច​ឲ្យ​កូន​គិត​ថា នៅ​ក្នុង​ក្រុម​គ្រួសារ​បាត់​បង់​ភាព​កក់​ក្តៅ។ ២. គ្មាន​ពេល​សម្រាប់​កូន ការ​ទទួល​បាន​ការ​ថែ​ទាំ​ពី​ម៉ាក់​ប៉ា​ផ្ទាល់​គឺ​ចាំបាច់​បំផុត ព្រោះ​ឲ្យ​តែ​មាន​ម៉ាក់ប៉ា​នៅ​ក្បែរ ចាំ​ជួយ កូនៗ​នឹង​មាន​អារម្មណ៍​សប្បាយ​ចិត្ត និង​មាន​ភាព​កក់​ក្តៅ។ ផ្ទុយ​ទៅ​វិញ បើ​មួយ​ថ្ងៃៗ ម៉ាក់​ប៉ា​រវល់​តែ​ការងារ គ្មាន​ពេល​សម្រាប់​កូន អាច​បណ្ដាល​ឲ្យ​បាត់​បង់​ភាព​ស្និទ្ធស្នាល​ក្នុង​គ្រួសារ ហើយ​អាច​ឲ្យ​កូន​គិត​ថា ក្នុង​គ្រួសារ​គ្មាន​ភាព​កក់​ក្តៅ និង​គ្មាន​អ្នកណា​ខ្វាយ​ខ្វល់​ពី​ខ្លួន។ អត្ថបទពាក់ព័ន្ធ៖ ៣ចំណុចងាយៗ ម៉ាក់ប៉ាធ្វើបាន ធានាថាកូនស្រលាញ់​ងប់ងល់ ៥ ចំណុច​ ម៉ាក់ៗ​គួរ​ធ្វើ​ ​ពេល​កូន​ស្រី​ចាប់​ផ្តើម​មាន​រដូវ ៣.មិន​ចេះ​លើក​ទឹក​ចិត្ត កូនតូចៗ​គ្រប់​រូប​ត្រូវ​ការ​លើក​ទឹក​ចិត្ត ជាពិសេស អំឡុង​ពេល​​ស្ត្រេស​ដូចជា ពេល​ប្រឡង ឬ​គ្រាន់​តែ​ពេល​បំពេញ​កិច្ច​ការ​តូច​តាច​ដូច​ជា ពេល​ឲ្យ​ពេទ្យ​ចាក់​ថ្នាំ​ក្តី។ ការ​ជំរុញ​ទឹក​ចិត្ត​សម្រាប់​ក្មេង វា​ជា​ហេតុ​ផល​សាមញ្ញ​មួយ​ដែល​ជំរុញ​ឲ្យ​ពួក​គេ ធ្វើ​បាន​ល្អ​ក្នុង​ការ​បំពេញ​កិច្ចការ​អ្វី​មួយ​។ ៤.ប្រៀបធៀប​កូន​នឹង​អ្នក​ផ្សេង នេះ​ជា​បញ្ហា​ដែល​ម៉ាក់​ប៉ា​មួយ​ចំនួន​ចូល​ចិត្ត​លើក​មក​និយាយ […]


ជំងឺប្រព័ន្ធប្រសាទ

ក្មេងទល់លាមកមានមូលហេតុច្រើនយ៉ាង មិនមែនតែអាហារទេ

ក្តី​បារម្ភ​របស់​ម៉ាក់ប៉ា គឺ​កូន​ឧស្សាហ៍​ទល់​លាមក ពេល​ខ្លះ​ចេះ​តែ​ឆ្ងល់ កូន​ញ៉ាំ​បន្លែ​ដែរ តែ​ម៉េច​​ក៏​​នៅ​តែ​ទល់​លាមក? បើ​តាម​ការ​ពន្យល់​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center កាលណា​ក្មេង​ជុះ​តិច​ជាង ឬ​ស្មើ២ដង/សប្តាហ៍ ឬ​លាមក​កូន​ជុះ​មាន​ទំហំ​ខុស​ធម្មតា ​និង​រឹង​ខុស​ធម្មតា មាន​ន័យ​ថា កូន​មាន​ជំងឺ​ទល់​លាមក។ ចំពោះ​មូលហេតុ​នាំ​ឲ្យ​ក្មេង​ទល់​លាមក លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូបនេះ​បញ្ជាក់​ថា មិនមែន​មក​ពី​កត្តា​ចំណី​អាហារ​មួយ​មុខ​ទេ គឺ​មាន​កត្តា​រួមផ្សំ​ច្រើន​យ៉ាង។ ១. មាន​ជំងឺ កាលណា​ក្មេង​មាន​ជំងឺ ដូចជា​ជំងឺ​ពោះវៀន​រីក​ធំ​ពី​កំណើត អាច​មាន​ដុំ​សាច់​នៅ​ក្នុង ឬ​ក្រៅ​ពោះវៀន សង្កត់​ពោះវៀន នាំ​ឲ្យ​ការ​បញ្ចេញ​លាមក​មិន​ប្រក្រតី ឬ​កូន​អាច​មាន​ជំងឺ​ប្រព័ន្ធ​ប្រសាទ ​មិន​អាច​បញ្ជា​ទៅ​ខួរក្បាល​បាន​ក៏​ជា​មូលហេតុ​នាំ​ឲ្យ​ទល់លាមក​ដែរ។ ២. ញ៉ាំ​ទឹក និង​បន្លែ​មិន​គ្រប់គ្រាន់ ក្រៅ​ពី​មាន​ជំងឺ ផល​វិបាក​ដែល​បណ្តាល​មក​ពី​កត្តា​ចំណី​អាហារ​ក៏​នាំ​ឲ្យ​ក្មេង​ទល់​លាមក​ដែរ។ ក្នុង​នោះ​លោកស្រី​វេជ្ជបណ្ឌិត​ថា ក្មេង​មិន​សូវ​ញ៉ាំប​ន្លែ ញ៉ាំ​តែ​សាច់ ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់ ជួប​បញ្ហា​ពិបាក​បន្ទោរ​បង់​ញឹក​ញាប់។ ៣. មិន​សូវ​មាន​សកម្ម​រាងកាយ ការ​ធ្វើ​សកម្មភាព​រាងកាយ​ក៏​ពាក់ព័ន្ធ​នឹង​បញ្ហា​ទល់​លាមក​ដែរ ដូចជា​ក្មេង​មិន​សូវ​មាន​សកម្មភាព មួយ​ថ្ងៃៗ​អង្គុយ​មើល​តែ​ទូរទស្សន៍ លេង​ទូរស័ព្ទ ឬ iPad ក៏​ជា​កត្តា​ប្រឈម​ធ្វើ​ឲ្យ​ទល់​លាមក​ដូចគ្នា។ ៤. ទប់​លាមក​ញឹក​ញាប់ ជា​ធម្មជាតិ​របស់​ក្មេង ចូល​ចិត្ត​លេង​ច្រើន ហើយ​កាលណា​បាន​លេង​ច្រើន​សប្បាយ ​ពេល​ឈឺ​ជុះ ពួក​គេមិន​ទៅ​ជុះ​ភ្លាមៗ​នោះ​ទេ ជក់​លេង ខំប្រឹង​ខ្ជឹប ឬ​ទប់​លាមក។ បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត ពេល​ឈឺ​ជុះ​ធម្មតា ក្មេង​មិន​ទៅ​ជុះ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

តិចនិកខ្លះៗ ជួយយើងទំពាអាហារបានហ្មត់ល្អ សម្រួលដល់ប្រព័ន្ធរំលាយអាហារ

កន្លង​មក​យើង​ធ្លាប់​ដឹង​ហើយ ថា​ការ​ញ៉ាំ​អាហារ​លឿន​ពេកនឹង​បង្ក​ជា​ផល​ប៉ះ​ពាល់​ខ្លាំងដល់​រាង​កាយ​យើង​។ ទម្លាប់​ញ៉ាំ​អាហារ​លឿន តាម​លទ្ធផល​សិក្សា​ពី​អ្នក​ជំនាញ​ បង្ហាញ​ថា នឹង​បង្ក​ឱ្យ​ឡើង​គីឡូ នៅ​តែ​​មាន​ចំណង់​ឃ្លាន​អាហារ បង្ក​ផល​លំបាក​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​បង្ក​ជា​ទម្លាប់​ញ៉ាំ​អាហារ​​ក្នុង​រយៈ​ពេល​លឿន​ជាប់​រហូត​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ទៀត​ផង​។ តែ​យ៉ាង​ណា អ្នក​ជំនាញ​​សិក្សា​ផ្តោត​លើ​សុខភាព​ ពាក់​ព័ន្ធ​ចំណី​អាហារ ក៏​បាន​ណែ​​នាំ​ជា​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ ដែល​អាច​ជួយ​សម្រួល​ដល់​ទម្លាប់​ញ៉ាំ​អាហារ​របស់​យើង ក្នុង​ពេល​វេលា​មួយ​​សម​ស្រប​ល្អ។ ១. រក​កន្លែង​ស្ងប់​ស្ងាត់ មិន​សូវ​អ៊ូ​អរ​ដើម្បី​ញ៉ាំ​ អាច​រក​​កន្លែង​​​សម​រម្យ​ណា​មួយដើម្បី​យើង​​អាច​ផ្តោត​អារម្មណ៍​តែ​លើ​ការ​ញ៉ាំអាហារ​ នោះយើង​​​នឹង​​រីក​រាយ​ ទាំង​រសជាតិ​អាហារ ទាំង​​ការ​ចំណា​យ​ពេល​ល្អ​ផ្តោត​ទៅ​លើ​អាហារ​​ដែល​យើង​ញ៉ាំ។ គួរ​គប្បី​​កុំ​ញ៉ាំ​អាហារ​ក្នុង​ពេល​កំពុង​បើក​បរ មើល​ទូរទស្សន៍ ឬ​ចុច​ទូរសព្ទ ជាដើម។ អត្ថបទពាក់ព័ន្ធ៖ អាកាសធាតុ​ក្ដៅ​ញ៉ាំអាហារហឹរមានប្រយោជន៍​ដល់​រាងកាយ​ បញ្ចេញញើសច្រើន ខ្វះជាតិទឹក ញ៉ាំភេសជ្ជៈទាំងនេះបំពេញជាតិទឹកបានលឿន ទឹកដូង និង​ផ្លែឈើ​ប៉ុន្មាន​មុខនេះ​ស្រួលរក ក្តៅអ៊ីចឹង ញ៉ាំទៅបំពេញជាតិទឹក​​បានយ៉ាងងាយ ២. រើស​ប្រភេទ​អាហារមាន​ទាំង​សារធាតុ​ល្អ និង​តម្រូវ​ឱ្យ​ទំពា​យូរ​ ប្រភេទ​អាហារ​ទាំង​នោះ​គឺ​បន្លែ និង​ផ្លែ​ឈើ​​ស្រស់​ៗ ដែល​យើង​អាច​រក​បាន និង​ល្អ​សម្រាប់​សុខភាព​។ ៣. សន្ទនាបង្ក​​បរិយាកាស​រីក​រាយ ជា​មួយ​អ្នក​ចូល​ចិត្ត​ញ៉ាំ​យឺត​ ពិត​មែន​​ការ​សិក្សា​​ក៏​បាន​បង្ហាញ​ថា ការ​បង្កើត​បរិយាកាស​សន្ទនា​ខ្លះៗ​ ទន្ទឹម​នឹង​ពេល​​ញ៉ាំ​អាហារ​​​បណ្តើរ​ ជា​មួយ​​សមាជិក​ខ្លះ​​ក្នុង​វង់​ញ៉ាំ​អាហារ​ ក៏​បង្ក​បរិយាកាស​រីក​រាយ​ និង​​ពន្យា​ពេល​​ខ្លះ​មិន​ឱ្យ​យើង​ញ៉ាំ​លឿនដែរ​។ អត្ថបទពាក់ព័ន្ធ​៖ គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​ លេប​ថ្នាំ​ងងុយគេង​​ជួយ​បញ្ហា​ដំណេក​បាន តែ​មាន​ផល​រំខាន​ច្រើន ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត ៤. ប្រើ​ចាន​តូច​​សម​ល្មម​នឹង​អាហារ ធ្វើ​ដូច​នេះ យើង​​នឹង​មាន​អារម្មណ៍​ថា​ច្រើន និង​ឆ្អែត​សម្រាប់​មួយ​ពេល (មិន​ញ៉ាំ​ច្រើន)។ ៥. ដៅ​ពេល​ទុក​​សម្រាប់​ញ៉ាំ​អាហារ យើងក៏​អាច​ កំណត់​​ទុក​ពេល​វេលា​ក្នុង​ចន្លោះ​​ពេល​សម​ស្រប​មួយ​ប្រហែល ២០​ទៅ​៣០​នាទី (មិន​លឿន​ពេក និង​មិន​យឺត​ពេក) សម្រាប់​​ការ​ញ៉ាំ​អាហារ​មួយ​ពេល។ អនុវត្ត​បែប​នេះយើង​នឹង​អាច​រីក​រាយ​ផ្តោត​លើ​រសជាតិ​អាហារ […]


ទារក

ផឹកទឹកដោះគោមួយកែវមុនចូលគេង ផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព

ទឹកដោះគោស្រស់​​គឺ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ដោយសារ​ទឹកដោះគោ​ស្រស់សម្បូរ​ដោយ​វីតាមីន និង​ជាតិរ៉ែ​។ អ្នក​ជំនាញ​ជឿ​ថា​ការ​ផឹក​ទឹកដោះគោស្រស់​មុន​ចូល​គេង​អាច​ជួយ​បន្ធូរ​អារម្មណ៍ និង​គេង​លក់​ស្រួល​ជាង​មុន​បន្ទាប់ពី​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ យកល្អ​យើង​គួរ​ផឹក​ទឹកដោះគោ​មុន​ចូល​គេង​៣​ម៉ោង និង​កុំ​ផឹក​ទឹកដោះគោ​ច្រើន​មុន​ចូល​គេង​ព្រោះ​អាច​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ប្រព័ន្ធ​រំលាយអាហារទៅវិញ។ ១. គេង​លក់​ស្រួល ការ​ផឹក​ទឹកដោះគោ​មុន​ចូល​គេង​គឺ​អាច​ជួយ​ឲ្យ​គុណភាព​ដំណេក​កាន់តែ​ល្អ។ នេះ​មក​ពី​ទឹកដោះគោ​មាន​សារធាតុ tryptophan និង bioactive peptide​ដែល​ជួយ​ដល់​ដំណេក។ ក្នុង​ករណី​ដែល​គ្នា​យើង​មួយ​ចំនួន​មាន​បញ្ហា​ក្នុង​ការ​គេង​ដោយសារ​ស្ត្រេស ទឹកដោះគោ​មួយ​កែវ​គឺ​អាច​ជួយ​ឲ្យ​គេង​លក់​ស្រួល និង​ទទួល​បាន​ដំណេក​គ្រប់គ្រាន់។ ២. សម្រក​ទម្ងន់ ការ​ផឹក​ទឹកដោះគោ​នៅ​ពេល​យប់​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​ និង​មិន​​ភ្ញាក់​ដោយសារ​តែ​ឃ្លាន។ គ្នាយើង​អាច​ទប់ស្កាត់​ការ​ឃ្លាន​អាហារ​សម្រន់​នៅ​ពេល​យប់​ជាមួយ​នឹង​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​ដោយ​មិន​ចាំ​បាច់​បារម្ភ​ថា​នឹង​ឡើង​ទម្ងន់។ បន្ថែម​ពី​នេះ​ ទឹកដោះគោ​ក៏​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សំខាន់​ដែល​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ធានា​នូវ​កម្រិត​ថាមពល​ឲ្យ​គ្រប់គ្រាន់។ យក​ល្អ​យើង​គួរ​ផឹក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​តិច។ ៣. សុខភាព​ឆ្អឹង ទឹកដោះគោ​មាន​វីតាមីន D ខ្ពស់​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ស្រូប​យក​កាល់ស្យូម​ដែល​ជា​សារធាតុ​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង។  វីតាមីន D ក៏​អាច​ជួយ​ទប់ស្កាត់​ការ​កើតឡើង និង​ការ​ប៉ះពាល់​បង្ក​ដោយ​ជំងឺ​ពុកឆ្អឹង ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែមដែរ។ ៤. សុខភាព​ស្បែក ការ​ផឹក​ទឹកដោះគោ​ពេល​យប់​ក៏​មាន​ប្រយោជន៍​ដល់​ស្បែក​ដែរ។ ការ​ផឹក​ទឹកដោះគោ​ជា​ប្រចាំ​អាច​ជួយ​ឲ្យ​ស្ថានភាព​ស្បែក​កាន់តែ​ល្អ​។ ទឹកដោះគោ​មាន​វីតាមីន B12​ដែល​អាច​ជួយ​បង្ការ​ការ​បាត់បង់​ភាព​យឺត​របស់​ស្បែក និង​ខូឡាជែន។ រីឯ​វីតាមីន A ក្នុង​ទឹកដោះគោ​អាច​ជួយ​ដល់ការ​ផលិត​កោសិកា​ថ្មី និង​ប្រឆាំង​បញ្ហា​ស្បែក​ផ្សេងៗ​ដែល​នេះ​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត​រលោង។ ៥. ផ្តល់​ថាមពល ការ​ផឹក​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​មុន​គេង​អាច​ផ្តល់​ថាមពល​ដល់​យើង​នៅ​ថ្ងៃ​បន្ទាប់។ យើង​នឹង​ភ្ញាក់​ពី​គេង​ដោយ​មាន​ថាមពល​ដែល​អាច​ជួយ​ឲ្យ​យើង​ចាប់ផ្តើម​ថ្ងៃ​ថ្មីជាមួយនឹង​ស្មារតីល្អ និង​សកម្ម​ពេញ​មួយ​ថ្ងៃ។ ៦. កាត់បន្ថយ​ស្ត្រេស ផឹក​ទឹកដោះគោ​មួយ​កែវ​មុន​ចូល​គេង​អាច​កាត់បន្ថយ​ស្ត្រេស​បាន​។ នេះ​មក​ពី​ប្រូតេអ៊ីន និង​ Lactium ក្នុង​ទឹកដោះគោ​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​រាងកាយ​ដោយ​បញ្ចុះ​សម្ពាធឈាម សម្រាក​សាច់ដុំ និង​បន្ថយ​កម្រិត​អ័រម៉ូន Cortisol ដែល​រាងកាយ​បញ្ចេញ​នៅ​ពេល​ស្ត្រេស។ […]


ការថែទាំទារក

ឃើញ​មាន​សញ្ញាទាំង ៦ នេះ បង្ហាញថា​កូនមានសុខភាព​ល្អ

ខុស​ពី​មនុស្ស​ពេញ​វ័យ​ដែល​សម្តែង​អារម្មណ៍​តាម​រយៈ​ពាក្យ​សម្តី​ ទារក​អាច​គ្រាន់​តែ​ប្រាប់​យើង​នូវ​អារម្មណ៍​ពួក​គេ​តាម​រយៈ​ប្រតិកម្ម​តែ​ប៉ុណ្ណោះ​។ ជា​មួយ​នឹងអ្វី​ដែលបាន​លើកឡើងនេះ​ តើ​យើង​ដឹង​ដោយ​របៀប​ណា​ថា​តើ​បណ្តូល​ចិត្ត​តូច​របស់​យើង​រីករាយ​ឬ​អត់​នោះ​? សូម​ពិនិត្យ​មើល​សញ្ញា​ទាំង​ ៦ ខាង​ក្រោម​ ប៉ាម៉ាក់​នឹងបាន​យល់​មិន​ខាន។ ១. ទារកប្រតិកម្មនឹងការប៉ះ ឬសំឡេង ប៊េប៊ី​កំពុង​តែ​យំ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​រំពេច​នោះ​ស្រាប់​តែ​នៅ​ស្ងៀម​ពេល​បាន​ឮសំឡេង​របស់​ប៉ាៗឬម៉ាក់ៗមែនទេ​​? បើ​មែន​ សូម​អប​អរ​សាទរ​! ប្រសិន​បើ​ប៉ាម៉ាក់​អាច​ទាញ​យក​ចំណាប់​អារម្មណ៍​របស់ប៊េប៊ី​បាន​ដោយ​ការ​ប៉ះ​ ឬ​សំឡេង​ នោះមាន​ន័យ​ថា​ចំណង​ភ្ជាប់​ស្និទ្ធ​ស្នាល​រវាង​ប៉ាម៉ាក់​ និងបណ្ដូលចិត្ត​​តូច​​របស់​យើង​កំពុង​ប្រព្រឹត្ត​ទៅ​ត្រូវ​តាម​គន្លង​ហើយ​។​ នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​សញ្ញា​ទី​មួយ​នៃ​ទំនាក់​ទំនង​សម្ព័ន្ធ​ភាព​មាតា​បិតា​វិជ្ជមាន​។ អត្ថបទពាក់ព័ន្ធ៖  ពេលណា ទារកបញ្ចេញស្នាមញញឹមលើកដំបូង? ពេលទារកមានបញ្ហាស្បែក ម៉ាក់ៗគួរធ្វើបែបណាទើបល្អ? ទារកទើបកើត គួរឲ្យបៅប៉ុន្មានដងក្នុងមួយថ្ងៃ? ២. ទារកកើនទម្ងន់ពីមួយថ្ងៃទៅមួយថ្ងៃ តើ​អ្វី​អាច​ត្រូវ​ចំ​ជាក់​លាក់​ជាង​ការ​កើន​ទម្ងន់​ទៅ​ទៀត​ទៅ​ពេល​និយាយ​ដល់​សភាព​ផ្លូវ​កាយ​ប្រកប​ដោយ​សុខ​ភាព​ល្អ​របស់ប៊េប៊ីនោះ​? សញ្ញា​នេះ​បង្ហាញ​ថា​ទារក​កំពុង​តែ​ទទួល​បាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់​។​ ប្រសិន​បើ​យើង​បំបៅ​ដោះ​ កូននឹង​ឲ្យ​យើង​​ដឹង​ថា​តើ​គេ​ទទួល​បាន​ទឹក​ដោះ​គ្រប់​គ្រាន់​ដែរ​ឬ​ទេ​ដោយ​ចំនួន​នៃ​កន្ទប​ដែល​គេ​ប្រើ​នៅ​ក្នុង​មួយ​ថ្ងៃ​។​ កន្ទប​ដែល​សើម​ជា​សញ្ញា​បង្ហាញ​​ថា​ប៊េប៊ីរបស់​ប៉ាម៉ាក់​បានបៅ​បាន​ល្អហើយ​។​   ៣.ទារកមានពេលសញ្ជឹងគិតខ្លះៗក្នុងមួយថ្ងៃៗ ក្នុង​ថ្ងៃ​ដំបូង​ ទារក​គ្រាន់​តែបៅ​ទឹក​ដោះ​ម្ដាយ ហើយ​បន្ទាប់​មក​ចូល​ដេក​តែ​ប៉ុណ្ណោះ​ និង​មាន​ពេលខ្លះ​​ដែលប៊េប៊ី​យំ​។ ដោយ​ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ​ ពេល​នោះ​ មាន​ថ្ងៃ​មួយ​ ប៉ាម៉ាក់​នឹង​ឃើញ​ថា​ប៊េប៊ី​របស់​យើង​​មាន​ពេល​នៅ​ស្ងាត់​ស្ងៀម​។ ការណ៍​នេះ​មិន​មែន​ព្រោះតែ​ប៊េប៊ីឈឺ​នោះ​ទេ​ សូម​កុំ​បារម្ភ​។ នេះ​គឺ​ជា​សញ្ញា​នៃ​កូន​តូច​របស់​យើង​​ចាប់​ផ្តើម​អង្កេត​មើល​ពិភព​លោក​។ នៅ​ចំណុច​នេះ​ ទារក​ចាប់​ផ្តើម​មាន​ការ​យល់​ដឹង​ ប៊េប៊ីឃើញ​របស់​របរ​នៅ​ជុំ​វិញ​ និង​ទទួល​បាន​ព័ត៌​មាន​។​ ៤. ទារករកមើលសំឡេង ហើយចាប់ផ្តើមស្តាប់ ជា​មួយ​សកម្ម​ភាព​នេះ​ ប៊េប៊ី​កំពុង​តែ​បង្ហាញ​យើង​​ថា​ ត្រចៀក​ គេ​កំពុង​តែ​អភិវឌ្ឍ​យ៉ាង​ត្រឹម​ត្រូវ​ហើយ​។​ ថែម​ពី​លើ​នេះ​ ខួរ​ក្បាល​គេ​ពេល​នេះ​កំពុង​​ប្រើ​ដើម្បី​គិត​រិះ​រេ​អំពី​សំឡេង​នោះ​។ តាម​ពិត​ ទារក​អាច​ស្តាប់​ឮ​តាំង​ពី​គេ​នៅ​ក្នុង​ពោះម៉ាក់ៗ​​មក​ម្ល៉េះ​ យ៉ាង​នេះ​ក្តី​ គឺត្រូវការ​ពេល​សម្រាប់​ប៊េប៊ី​ក្នុង​ការ​ញែក​រើស​​ និង​ញែក​ភាព​ខុស​គ្នា​រវាង​សំឡេង​គួរ​ឲ្យ​ធុញ​ទ្រាន់​ និង​សំឡេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​។​ ហេតុ​នេះ​ ប្រសិន​បើ​ប៉ាម៉ាក់​​ធ្លាប់​តាម​ទាន់​ប៊េប៊ី​ស្វែង​រក​មើល​ប្រភព​សំឡេង​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងៗក៏អាច​មាន​បញ្ហាផ្លូវចិត្តដែរ ប៉ាម៉ាក់​ត្រូវ​ចេះសំគាល់មើលចំណុចទាំងនេះ

ក្មេងៗលូតលាស់តាមដំណាក់កាលផ្សេងៗគ្នា ហើយក្នុងដំណាក់កាល​នីមួយៗនឹងធ្វើឱ្យពួកគេផ្លាស់ប្តូរអាកប្បកិរិយា និងអារម្មណ៍។ យ៉ាងណាមិញ មិនមែនគ្រប់អ្វីដែលកូនៗតូច​របស់​យើង​ធ្វើសុទ្ធតែរាប់ថាមកពីដំណាក់កាលនៃការលូតលាស់នោះទេ។ អាកប្បកិរិយាមិនល្អមួយចំនួនរបស់​កូន​អាច​បង្ហាញថាពួកគេមានបញ្ហាផ្លូវអារម្មណ៍។ ជាលទ្ធផល ប៉ា​ម៉ាក់​គួរតែ​កត់​ចំណាំនូវសញ្ញាទូទៅដែលយើង​អាច​សំគាល់ពី​បញ្ហាទាំងនេះចំពោះកូនៗដើម្បីជួយកូន​តាមវិធីដ៏ត្រឹមត្រូវ។ អត្ថបទពាក់ព័ន្ធ៖  មិនចង់ឲ្យកូនខ្សោយបញ្ញា ម៉ាក់ប៉ាត្រូវធ្វើសកម្មភាពទាំងនេះ វ័យកូនចេះដើរ រពឹសខ្លាំង ធ្វើម៉េចកុំឲ្យងាយឆ្លងមេរោគ? ១- អារម្មណ៍ប្រែប្រួលរយៈពេលយូរ មនុស្ស​យើង​គ្រប់គ្នាអាចមានអារម្មណ៍ប្រែប្រួល។ សូម្បីតែស្ត្រីដែលពេញវ័យហើយក៏អាចនឹងពិបាកដោយសារតែអារម្មណ៍ប្រែប្រួលពេលមករដូវម្ដងៗដែរ។ ទោះជាយ៉ាងណា ករណីរបស់ក្មេងៗឬកូនតូចរបស់​យើង​ ប្រសិនបើមានអារម្មណ៍ប្រែប្រួលរហូត​ដល់​២សប្តាហ៍ និងចេះតែនិយាយពីនេះពីនោះ អាចបញ្ជាក់ឱ្យឃើញថាកូន​អាច​មានបញ្ហាផ្លូវចិត្តហើយ។ ២- ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៃអាកប្បកិរិយា ការមានះរឹងរូសខ្លាំង ឬប្រឆាំងខ្លាំងក្លានឹង​ម៉ាក់ប៉ា​ក៏​អាចជាសញ្ញាថាក្មេងមានបញ្ហាផ្លូវចិត្ត។ ការដែលកូន​យើង​ចង់វាយ ឬធ្វើឱ្យអ្នកដ៏ឈឺចាប់ ឬវាយធ្វើបាបសត្វក៏ជាសញ្ញាអាសន្នដែលប៉ាម៉ាក់​ត្រូវតែប្រញាប់ទៅពិភាក្សាជាមួយអ្នកឯកទេសផ្លូវចិត្តភ្លាមៗដែរ។ ៣- ការផ្លាស់ប្តូរនៃរូបរាងកាយ នេះជាការកំណត់សំគាល់ដ៏ស្រួលមួយ។ ការស្រកទម្ងន់ ឬឡើងទម្ងន់​លឿនៗ នោះប្រហែលជាមិនមែនមកកូន​ចម្រើន​វ័យ​កាន់​តែ​ធំឈាន​ដល់​វ័យ​គ្រប់ការ​នោះទេ ប៉ុន្តែអាចជាបញ្ហាផ្លូវចិត្តមិននឹងនក៏ថាបាន។ ការស្រកទម្ងន់អាចនឹងបណ្តាលមកពីការខ្សោយប្រព័ន្ធរំលាយអាហារដែលកើតមានចំពោះក្មេងដែលមានជំងឺបាក់ទឹកចិត្ត ឬថប់បារម្ភខ្លាំង ឬម្យ៉ាងទៀត ការឡើងទម្ងន់អាចធ្វើឱ្យក្មេងមានអារម្មណ៍ខ្ជិល និងធុញថប់ជាមួយជីវិតរស់នៅរបស់ពួកគេ ហើយមានតែញំុារហូតដើម្បីបំពេញក្រពះរបស់ពួកគេ។ លើសពីនេះទៅទៀតការផ្លាស់ប្តូររាងកាយខ្លាំងក៏អាចជាប់ទាក់ទិននឹងការប្រើប្រាស់ថ្នាំ និងជាតិអាកុលផងដែរ។ ប្រសិនបើយើង​ជា​ប៉ាម៉ាក់​មានប្រវត្តិប្រើប្រាស់ថ្នាំ ឬជាតិអាកុល នោះកូន​យើង​ក៏​ងាយនឹងបង្កើតទម្លាប់ទៅខាងនឹងដែរ។ ៤- ការបរាជ័យក្នុងការផ្ចង់អារម្មណ៍ ក្មេងៗភាគច្រើនធ្វើអ្វីមួយដោយខ្លាំងក្លាហើយយកចិត្តទុកដាក់បានតែមួយឆាវប៉ុណ្ណោះ។ យ៉ាងណាមិញប្រសិនបើកូនពិបាកសូម្បីការងារដ៏តូចមួយក៏មិនអាចយកចិត្តទុកដាក់បាន នោះកូនអាចនឹងមានជំងឺវិបត្តិអាកប្បកិរិយា⁣ ។ ការណ៍នេះកើតមានពេលដែលគំនិតរបស់ក្មេងពេញដោយការគិតថាខ្លាចខុស អាម៉ាស់ និងការស្លាប់។ ដំណាក់កាលនេះជាការគ្រោះថ្នាក់បំផុតសម្រាប់​ក្មេងព្រោះថាពួកគេអាចនឹងរកវិធីធ្វើអត្តឃាតជាមធ្យោបាយចុងក្រោយរបស់គេ។ ប៉ាម៉ាក់​អាចកត់សំគាល់សញ្ញាទាំងនេះ​ដោយពិនិត្យមើលអាកប្បកិរិយាប្រចាំថ្ងៃរបស់កូន​ ឬលទ្ធផលនៃការសិក្សារបស់កូន។ ៥- ការខ្លាច និងការថប់បារម្ភ ក្មេងៗតែងតែងាយនឹងទទួលការឈឺចាប់។ ក្មេងៗ​អាចងាយនឹងខ្លាចសូម្បីតែរឿងនិយាយលេង រឿងកំប្លែង ឬភ័យជាមួយនឹងរឿងនិទានមុនចូលគេងដែលប៉ាម៉ាក់​បាន​និយាយឱ្យស្តាប់។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ចេះ​ជ្រើសរើស​របស់លេងឲ្យកូនទៅតាមអាយុ ទើប​ផ្ដល់ប្រយោជន៍ច្រើនដល់កូន

កូន​តូច​ចូលចិត្ត​លេង​របស់របរ​ក្មេង​លេង ហើយប៉ាម៉ាក់​មួយ​ចំនួន​តែង​បារម្ភ​ថា​ការ​លេង​របស់របរ​ក្មេង​លេង​ច្រើន​អាច​មិន​ល្អ​សម្រាប់​កូន​តូច។ ប៉ុន្តែ​របស់របរ​ក្មេង​លេង​ភាគច្រើន​ផ្ដល់​ឱកាសឲ្យ​ក្មេង​បានស្វែងយល់ និង​រៀន​អ្វី​ថ្មីៗ ប្រសិន​ជា​ប៉ាម៉ាក់​ជ្រើស​រើស​ប្រភេទ​របស់របរ​ក្មេង​លេង​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​អាយុ​របស់​កូន​តូច។ ១. កូន​តូច​អាយុ​ក្រោម​មួយ​ឆ្នាំ អំឡុង​ពេល​នេះ​កូន​តូច​មាន​ភាព​ចង់​ដឹង​ចង់​ឃើញនូវ​​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​គេ។ ដូចនេះ​រាល់​ទម្រង់​​ រូបរាង ពណ៌ រសជាតិ និង​សំឡេង​សុទ្ធតែ​ជា​បទពិសោធន៍​នៃ​ការ​រៀន​របស់​កូន​តូច។ ការ​ឲ្យ​របស់របរ​ក្មេង​លេង​ដែល​មាន​សុវត្ថិភាព​ដល់​កូន​តូច​អាច​រំញោច​ដល់​ការ​ដឹង​របស់​ពួកគេ។ ជាពិសេស​របស់របរ​ក្មេង​លេង​មាន​សំឡេង​ ឬ​ចម្រៀង​គឺ​សុទ្ធ​តែ​ជា​របស់របរ​ដែល​កូន​តូច​ចូលចិត្ត។ រីឯ​របស់របរ​ក្មេង​លេង​មាន​ពណ៌​ផ្សេងៗ​គ្នា​ជួយ​រំញោច​ដល់​គំហើញ​របស់​កូន​តូច។ នៅ​ពេល​កូន​តូច​ធំ​ឡើង ពួកគេ​អាច​ប្រើ​របស់របរ​ក្មេង​លេង​ទាំង​នេះ​ដើម្បី​ស្វែងរក​ពី​ទំនាក់ទំនង​រវាង​ហេតុ​ និងផល​ ហើយ​របស់របរ​ក្មេង​លេង​ដូចជា​ប្រដាប់ប្រដា​សាងសង់​ជា​រូប​ផ្សេងៗ​ក៏​អាច​​ជួយ​ដល់​ការ​ធ្វើ​ចលនា​សាច់ដុំ​ក៏​ដូចជា​ជួយ​ការ​គ្រប់គ្រង​ចលនា​ភ្នែក​ តាម​កាយវិកា​ដៃបាន​​កាន់​តែ​ប្រសើរ។ របស់របរ​ក្មេង​លេង​សម្រាប់​កូន​តូច​អាយុ​ក្រោយ​មួយ​ឆ្នាំ​មាន​ដូចជា​តុក្កតា​ទន់ៗ សៀវភៅ​មាន​រូប ប្រដាប់​លេង​ដែល​មាន​សំឡេង ប្រដាប់​សង់​រូប និង​កូន​បាល់​ទន់​ៗជាដើម។ ២. កូន​តូច​អាយុ​ចាប់​ពី​១​ដល់​៣​ឆ្នាំ កូន​តូច​ស្ថិត​ក្នុង​ចន្លោះ​អាយុ​នេះ​អាច​លេង​របស់របរ​បាន​ច្រើន​ប្រភេទ​ជាង​កាល​ពី​ពួកគេ​នៅ​តូច។ របស់​របរ​លេង​ដូចជា​ប្រដាប់​​សង់​រូប​ផ្សេងៗ​ដែល​ពួកគេ​លេង​ពី​តូច​អាច​នឹង​ផ្តល់​ចំណេះដឹង​ថ្មីៗ​ដល់​ពួកគេ ប៉ុន្តែអូនៗ​ត្រូវការ​របស់​លេង​ឲ្យ​ត្រូវ​តាម​អាយុដែរ។ ការ​ឲ្យ​កូនតូច​ចន្លោះ​អាយុ​នេះ​លេង​របស់របរ​លេង​ដូចជា​ការ​រៀប​ប្រដាប់​លេង​ឲ្យត្រូវ​​ទៅ​តាម​ទៅ​រូបរាង​អាច​បង្រៀន​​ឲ្យ​កូន​តូច​ដឹង​ពី​ភាព​ខុស​គ្នា និង​ភាព​ស្រដៀង​គ្នា​របស់​វត្ថុ​ផ្សេងៗ និង​ផ្តល់​ឱកាស​ដល់​ប៉ាម៉ាក់​ដើម្បី​បង្រៀន​កូន​តូច​ពី​ឈ្មោះ​ទម្រង់​ និង​វត្ថុ​ផ្សេងៗ។ ចំណែក​ឯ​ប្រដាប់​សង់​រូប​អាច​ជួយ​ឲ្យ​កូន​តូច​ស្វែងយល់ពី​ពណ៌​ផ្សេងៗ និង​ភាព​សមគ្នា​ក៏ដូចជា​អភិវឌ្ឍ​ដល់​ការ​ធ្វើ​ចលនា​សាច់ដុំ​របស់អូនៗ​ដែរ។ ប៉ាម៉ាក់​អាច​ឲ្យ​របស់របរ​ក្មេង​លេង​ដល់​កូន​តូច​មាន​ដូចជា​ល្បែង​ប្រាជ្ញា ប្រដាប់​សង់​រូប ល្បែង​បែងចែក​តាម​ពណ៌ ទំហំ និង​រូបរាង តុក្កតា គ្រឿង​ជិះ​សម្រាប់​កូន​តូច ខ្មៅដៃ​ពណ៌ ឧបករណ៍​ភ្លេង និង​សៀវភៅ​មាន​រូប​ប៉ុន្តែ​លម្អិត​ជាង​មុន​ជាដើម។ ៣. កូនតូច​មុន​ចូល​សាលា នៅ​ពេល​កូនតូច​ដល់​អាយុ​ត្រៀម​ចូល​សាលា​ នេះ​ជា​ពេល​ដែល​កូនតូច​ត្រូវ​រៀន​ពី​អក្សរ លេខ និង​ជំនាញ​ភាសា​ដូចជា​ការ​ស្តាប់ និង​ការ​និយាយ។ របស់របរ​ក្មេង​លេង​ជា​ច្រើន​អាច​ជួយ​ជំរុញ​ដល់​ការ​រៀន​សូត្រ​របស់​កូន​តូច​បាន​រួមមាន​ល្បែង​ប្រាជ្ញា​សម្រាប់​អក្ខរក្រម។ នេះ​អាច​ជា​ការ​ចាប់ផ្ដើម​ណែនាំ​ទៅ​លើ​អ្វី​ដែល​អូនតូចៗ​ត្រូវ​រៀន​នៅ​សាលា។ ចំណែក​អូនៗ​ដែល​កំពុង​រៀន​នៅ​សាលា​ របស់របរ​ក្មេង​លេង​អាច​ជួយ​ឲ្យ​បំពេញ​បន្ថែម​ការ​រៀន​របស់អូនៗ។ នេះ​អាច​ឲ្យ​ឱកាស​អូនៗ​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​រៀន​ដោយ​សប្បាយ​រីករាយ​ ហើយ​ក៏​ជួយ​បង្កើន​ការ​ចងចាំ​របស់​ពួកគេ​ដែរ។ […]


ការថែទាំទារក

ក្រោយកើត ទោះទារកមានសុខភាពល្អ ក៏ត្រូវពិនិត្យផ្នែកទាំងនេះដែរ

នៅ​ពេល​ទារក​កើត​មក​ភ្លាម​ពេទ្យ​ត្រូវ​ពិនិត្យ​មើល​សុខភាព​ទូទៅ ជា​ពិសេស​ផ្នែក​រាងកាយ ដើម្បី​បញ្ជាក់​ថា ទារក​គ្រប់​លក្ខណៈ​ល្អ ។ ក្រៅ​ពី​ការ​ពិនិត្យ​ទៅ​លើ​រាង​កាយ ខាង​គ្រូ​ពេទ្យ​ជំនាញ​ក៏​ត្រូវ​ធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍​ឆ្លុះ​មើល ដើម្បី​រក​ជំងឺ​ពី​កំណើត​របស់​ទារក​ផង​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ការ​ពិនិត្យ​ផ្សេង​ទៀត​ដែល​ក្រៅ​ពី​ការ​ធ្វើ​ពិនិត្យ​មើល​សុខភាព​រាង​កាយ​ទូទៅ មាន​ការ​ធ្វើ​តេស្ត​ឈាម ការ​ឆ្លុះ​បេះដូង ការ​ធ្វើ​តេស្ត​ការ​ស្តាប់ ឬ​ការ​ជោះ​កែង​ជើង​ជា​ដើម ពី​ព្រោះ​ការ​ពិនិត្យ​ទៅ​លើ​ផ្នែក​ទាំង​នេះ អាច​ជួយ​ឲ្យ​ក្រុម​គ្រូពេទ្យ ដឹង​ពី​សុខភាព​ទារក​កាន់​តែ​ច្បាស់ និង​ដើម្បី​រក​មើល​ថា តើ​ទារក​មាន​ជំងឺ​អ្វី​មួយ​ពី​កំណើត​ដែរ​ឬក៏​អត់ដូចជា៖ -តេស្ត​ឈាម៖ ការ​ធ្វើ​តេស្ត​ឈាម គឺ​ដើម្បី​ពិនិត្យ​មើល​ប្រភេទ​ក្រុម​ឈាម​ទារក ដែល​ទាម​ទារ​ដល់​ការ​តាម​ដាន​ព្យាបាល​ជា​បន្ទាន់ ដើម្បី​ឲ្យ​ទារក​រួច​ផុត​ពី​ពិការ​ភាព​សម្បទា និង​ប្រាជ្ញា​ស្មារតី និង​ជំងឺ​ពី​កំណើត​មួយ​ទៀត គឺ​កង្វះ​អង់ស៊ីម G6PD (Glucose 6 Phospfate De hydrogenase) ដែល​ទាម​ទារ​ឲ្យ​ទារក​ត្រូវ​តម​ចំណី​អាហារ និង​ឱសថ​មួយ​ចំនួន​ទៅ​ថ្ងៃ​អនាគត។ -ឆ្លុះអេកូ​បេះដូង៖ ការ​ឆ្លុះ​អេកូបេះ​ដូង​មើល គឺ​ដើម្បី​រក​មើល​ពី​បញ្ហា​បេះ​ពី​កំណើត ដែល​ត្រូវ​ការ​ព្យាបាល​វះ​កាត់​បន្ទាន់ ឬ​ព្យាបាល​តាម​ដាន​រយៈ​ពេល​យូរ។ -តេស្ត​ការ​ស្តាប់៖ មុន​នឹង​ទារក​ចេញ​ពី​មន្ទីរ​ពេទ្យ​ជាមួយ​ម្ដាយ គឺ​ត្រូវ​ពិនិត្យ​មើល​ការ​ស្ដាប់​របស់​ទារក​សិន ដើម្បី​រក​មើល​ថា ទារក​មាន ឬ​គ្មាន​បញ្ហា​ថ្លង់ ឬ​ពិបាក​ស្ដាប់​ឲ្យ​បាន​លឿន​បំផុត។ ប្រសិន​បើ​ទារក​មាន​បញ្ហា​នេះ ពេទ្យ​នឹង​អាច​រក​វិធី​ព្យាបាល ដើម្បី​ដោះ​ស្រាយ ក៏​ដូច​ជា​ជួយ​សម្រួល​ដល់​ការ​អភិវឌ្ឍ​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​របស់​ទារក​។ -ជោះ​កែង​ជើង៖ ការ​ពិនិត្យ​កែង​ជើង​ទារក គឺ​ដើម្បី​រក​មើល​ជំងឺ​មេតាបូលីក​ពី​កំណើត ដែល​ធ្វើ​ឲ្យ​ទារក​បាត់​បង់​ការ​លូត​លាស់​ផ្នែក​ប្រាជ្ញា​ស្មារតី បញ្ហា​ខ្សោយ រាង​កាយ​ក្រិន ឬ​អាច​បណ្ដាល​ឲ្យ​ទារក​ស្លាប់ ប្រសិន​បើ​ទទួល​ការ​ព្យាបាល​មិន​ទាន់​ពេល​វេលា។ មន្ទីរពេទ្យ […]


កង្វះអាហារូបត្ថម្ភ

ប៉ាម៉ាក់​បារម្ភរឿងកូនមិន​ឡើងគីឡូ អាចសាកវិធីនេះបាន

គ្នា​យើង​ប្រ​ហែលជា​បាន​ឃើញ​ហើយថា​សព្វ​ថ្ងៃនេះមាន​កុមារមួយចំនួន​លើសទម្ងន់ តែក៏មាន​កុមារមួយចំនួន​ទៀត​បែរជា​មិនគ្រប់គីឡូទៅវិញ។ បើ​មាន​កូន​មិន​គ្រប់​គីឡូ​តើ​ប៉ាម៉ាក់​គួរធ្វើម៉េច​វិញ?  ខាងក្រោមនេះជាគន្លឹះសម្រាប់​ប៉ាម៉ាក់​ដែល​មានការ​បារម្ភ​អំពីកូនដែលស្គមស្គាំងមិន​ងាយឡើងគីឡូ​នឹង​គេ។ ១- យល់ដឹងពីមូលហេតុ នេះជាមូលហេតុខ្លះៗដែលអាច​ធ្វើឱ្យកូនយើង​ពិបាកនឹងឡើងទម្ងន់​៖ – បញ្ហាអ័រម៉ូន ឬប្រព័ន្ធរំលាយអាហារ – ការប្រើប្រាស់ថ្នាំ – ការធ្វើសកម្មភាពច្រើនពេកដែលបណ្តាលឱ្យមានការប្រើប្រាស់កាឡូរីច្រើន – អាលែកហ្ស៊ីជាមួយម្ហូបអាហារ – សម្ពាធផ្លូវចិត្តពីសំណាក់មិត្តភក្តិ យកល្អប៉ាម៉ាក់​ទាំងឡាយគួរតែសុំយោបល់ពីពេទ្យកុមារ​ដើម្បី​ជួយ​ដល់​កូនយើង​។ កុំខ្មាសអៀនក្នុងការលើកជាសំណួរ​ ឬចម្ងល់​ដើម្បីបាន​ការ​យល់​ដឹង​អំពីមូលហេតុដែលធ្វើឱ្យកូនយើង​មិន​ឡើងគីឡូ។ បញ្ហាទាំងនេះអាចបណ្តាលមកពីការប្រើប្រាស់ថ្នាំ ឬ ប្រតិកម្មជាមួយម្ហូបអាហារ ពេទ្យជំនាញផ្នែកកុមារ​អាចចេញវេជ្ជបញ្ហា និងការព្យាបាលបានត្រឹមត្រូវ។ អត្ថបទពាក់ព័ន្ធ: នេះជាគីឡូជាមធ្យមរបស់ទារក ម៉ាក់ៗមើលមើល៍ទម្ងន់កូនគ្រប់តាមស្តង់ដារទេ? ទារកក្នុងផ្ទៃលូតលាស់បានល្អ អាស្រ័យលើកត្តាសំខាន់២នេះ ទារកទើបកើត គួរឲ្យបៅប៉ុន្មានដងក្នុងមួយថ្ងៃ? ២- ការផ្លាស់ប្តូរទម្លាប់នៃការហូបចុក ប៉ាម៉ាក់ទាំងឡាយគួរតែព្យាយាមបញ្ចុកចំណីអាហារដល់កូនដែលស្គមស្គាំងញឹកញ៉ាប់ជាងធម្មតា​។ ក្មេងខ្លះមានក្រពះតូច ហើយត្រូវប្រើពេលសមរម្យមុននឹងញំុាអាហារផ្សេងទៀត។ ព្យាយាមឱ្យកូន​ញំុាពី ៥ ទៅ ៦ ដងក្នុងមួយថ្ងៃ ហើយឱ្យញំុាអាហារសម្រន់មុននឹងដល់​ពេល​​ញំុាអាហារ​ថ្ងៃ​ត្រង់ ឬល្ងាច។ ម៉ាក់​ប៉ា​ក៏​គួរតែយកចិត្តទុកដាក់ឱ្យបានច្រើនចំពោះពេលវេលា​ញំុាអាហារ​របស់​កូនៗ​ ដោយ​ចាត់ចែងឲ្យ​បាន​ទៀង​ទាត់ចំពោះអាហារគ្រប់ពេលជារៀងរាល់ថ្ងៃ និងបង្រៀនកូន​ឱ្យចេះឱ្យតំលៃលើអាហារសុខភាពដើម្បីធ្វើឱ្យពួកគេមានអារម្មណ៍ស្រណុកសុខស្រួលពេលបរិភោគអាហារ។ ជំនួសឲ្យការបង្ខំកូនៗឱ្យបោះបង់ទម្លាប់នៃការញំុាអាហារមិនល្អ ប៉ាម៉ាក់ទាំងឡាយគួរព្យាយាមធ្វើជាគំរូដ៏ល្អសម្រាប់កូនៗដែរ​។ កូនក្មេងតែងតែយកតម្រាប់តាមឪពុកម្តាយជានិច្ច។ សាកល្បងជាមួយផ្លែឈើស្រស់ ឬអាហារណាដែលមានជីវជាតិខ្ពស់ជំនួស​ឱ្យ ​fast foods។ គ្រាប់ធញ្ញជាតិ និងផ្លែឈើ ក៏ជាអ្វីដែលអ្នកជំនាញ​បានណែនាំឲ្យ​ផ្ដល់​ឲ្យ​កូនញ៉ាំដែរ។ ៣- ជ្រើសរើសអាហារសម្បូរកាឡូរី និងជីវជាតិ នំ Cookies អាហារសម្រន់ និងអាហារបន្ទាប់បន្សំគឺសម្បូរតែកាឡូរីប៉ុណ្ណោះ។ អាហារទាំងនេះ មិនបានផ្តល់វីតាមីន ឬជីវជាតិបំប៉នដែលមានសុខភាពអ្វីដល់រាងការក្មេងឡើយ។ សាកល្បងប្រើផលិតផលដែលផ្សំឡើងពីធាតុផ្សំទាំងនេះទៅមើល៖ – បឺរដែលធ្វើពីទឹកដោះគោ – ទឹកដោះគោ និងក្រីម – […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ