ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការថែទាំទារក

ម៉ាក់ៗយកទឹកមានជាតិរ៉ែខ្ពស់ឆុងទឹកដោះគោ កូនអាចមានបញ្ហាមួយនេះ

មាន​ម៉ាក់​ៗ​ជាច្រើន​បាន​ជ្រើសរើស​ទឹកបរិសុទ្ធដែលមានជាតិ​រ៉ែ​ ហើយថែមទាំងមាន​តម្លៃ​ថ្លៃ​ទៅ​ឆុង​ទឹក​គោ​ឲ្យ​កូន​បៅ ដោយ​យល់​ថា​ទឹក​កាន់តែ​ថ្លៃ មាន​ជាតិ​រ៉ែ​ខ្ពស់​ល្អ​សម្រាប់​កូន​តូច។ ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បកស្រាយ​ឲ្យ​ដឹង​ថា នេះ​ជា​ការ​គិត​មិន​ត្រឹមត្រូវ​ទេ ការ​ប្រើ​ទឹក​មាន​ជាតិ​រ៉ែឆុង​ម្សៅ​ទឹកដោះ​គោ​ឲ្យ​កូន​បៅ អាច​ផ្លាស់ប្ដូរ​រូបមន្ត​ទឹកដោះគោ និង​បំបែក​តុល្យភាព​ជាតិរ៉ែ​ដែល​មាន​ស្រាប់​ក្នុង​ម្សៅ​ទឹកដោះគោ​ទៀត​ផង ដែល​ជា​ហេតុ​នាំឲ្យ​ទារក​មិន​អាច​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ​ពី​ម្សៅ​ទឹក​ដោះគោ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​បន្ត​ទៀត​ថា ទឹក​ដែល​មាន​ជាតិ​រ៉ែ​កាន់តែ​ខ្ពស់ កូន​នឹង​ជួប​បញ្ហា​ទល់​លាមក រហូត​អាច​មាន​ជំងឺរលាក​ពោះវៀន​ធំ​ថែម​ទៀត។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា បើ​កូន​បៅ​ទឹក​ដោះ​គោ ជម្រើស​ល្អ​គួរតែ​ប្រើ​ទឹក​ដាំ​ពុះ​ដោយ​ខ្លួនឯង និង​ទុក​ដាក់​ឲ្យ​មាន​អនាម័យ ទើប​កូន​បៅ​ទៅ​គ្មាន​បញ្ហា​អស់​ទាំង​នោះ។ ទឹក៣ប្រភេទនេះ មិនគួរយកមកឆុង​ទឹកដោះគោ​ទេ៖ – ទឹក​ដាំ​ច្រើនដង – ទឹក​ម៉ាស៊ីន​ច្រោះ​ – ​ទឹក​​ទុកចោល​យូរ មាន​ដី​ ឬកម្ទេច​កំទីហុយចូល។ លោកវេជ្ជបណ្ឌិត​​បាន​បន្ត​ទៀត​ថា កូន​ដែល​បៅ​ទឹក​ដោះ​គោ​ងាយ​នឹង​ទល់​លាមក​ជាង​ក្មេងបៅដោះ​ម្តាយណាស់​ទៅ​ហើយ ហើយ​បើ​ពេល​ឆុង​ជាមួយ​ទឹកជាតិ​រ៉ែ​ខ្ពស់​ រឹតតែ​ប្រឈមនឹង​បញ្ហា​នោះ​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ ជម្រើស​ល្អ​បំផុត​ដែល​ជួយ​ឲ្យ​កូន​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ បញ្ហា​ស្មារតី​រឹងមាំ មិន​សូវ​ទល់លាមក គ្មាន​អ្វីល្អ​ជាង​ទឹកដោះ​ម្តាយ​ទេ ដូចនេះ​ម្តាយ​​គួរ​បំបៅដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ បើកូនម៉ឹមម្សៅទឹកដោះគោ ម៉ាក់ៗត្រូវធ្វើតាមប៉ុន្មានចំណុចនេះ ទើបក្មេងមិនសូវឈឺ យកទឹកបបរឆុងទឹកដោះគោឲ្យកូនម៉ឹម ជារឿងត្រឹមត្រូវ ឬអត់? លក្ខខណ្ឌបែបណា ទើបម៉ាក់ៗត្រូវប្តូរម៉ាកទឹកដោះឲ្យកូនម៉ឹម? ភាពខុសគ្នារវាងកូនក្អួត និងកូនក្អែ ម៉ាក់ប៉ាត្រូវចេះសង្កេត កូន​ក្អួត​​ក្នុង​ស្ថានភាពបែបណា​ត្រូវ​យកទៅពេទ្យជាបន្ទាន់?​ ក្បួនពេទ្យ ទឹកប្រភេទនេះ ឆុងទឹកដោះគោឲ្យកូនល្អបំផុត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងក៏អាចកើតទឹកនោមផ្អែមដែរ បើញ៉ាំអាហារទាំងនេះ (វីដេអូ)

ពី​មុន​យើង​ធ្លា​ប់តែ​ឮ​មនុស្ស​ចាស់​កើត​ទឹកនោម​ផ្អែម តែ​បច្ចុប្បន្ន​កូន​ក្មេង​ក៏​អាច​កើត​ទឹកនោម​ផ្អែម​ដែរ ហើយ​គេ​បែង​ចែក​ប្រភេទ​ទឹកនោម​ផ្អែម​ជា ៣ប្រភេទ គឺ​ប្រភេទទី ១ ប្រភេទ​ទី ២ និង​ទឹកនោម​ផ្អែម​ពេល​ពពោះ។ តើអាហារអ្វីខ្លះជំរុញឲ្យកូនក្មេងកើតទឹកនោមផ្អែម? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


កង្វះអាហារូបត្ថម្ភ

វីតាមីន E មានប្រយោជន៍ច្រើនដល់កុមារ ប៉ាម៉ាក់​គួរ​យល់ដឹង​

ក្នុង​ចំណោម​វីតាមីន​ទាំង​អស់​ វីតាមីន ​E​ គឺ​ជា​វីតាមីន​មួយ​ដែល​មាន​សារធាតុ​ចិញ្ចឹម​សំខាន់​សម្រាប់​ការពារ​ភ្នាស​កោសិកា​ប្រឆាំង​នឹង​សារធាតុ​រ៉ាឌីកាល់​សេរី​ និង​បង្ការ​ការ​ធ្វើ​អុកស៊ីតកម្ម​របស់​កូលេស្តេរ៉ូល​អាក្រក់។ អត្ថបទ​នេះ​នឹង​ប្រាប់​ទៅ​ដល់ប៉ាម៉ាក់​​អំពី​​គុណភាព​​នៃ​វីតាមីន​ E ​ដែល​កុមារ​ត្រូវ​ការ​ក្នុង​ការ​លូតលាស់ ​និង​ពី​ប្រភពនៃ​វីតាមីន​E នេះ។ ហេតុ​អ្វី​បាន​ជា​កុមារ​ត្រូវ​ការ​វីតាមីន ​E ? ដូច​ទៅ​នឹង​វីតាមីន​ដទៃ​ទៀត​ដែរ ​វីតាមីន​ E​ មាន​មុខងារ​ជា​ច្រើន​ជួយ​ទៅ​ដល់​សុខភាព​ទូទៅ​របស់​កុមារ ​ដូចជា​ការ​ថែទាំ​និង​បង្កើត​ឆ្អឹង​ បេះដូង ​ព្រម​ទាំង​កោសិកា​រលោង។ បន្ថែម​ពី​នេះ​ទៀត​កុមារ​ដែល​មាន​វីតាមីន​ E ​គ្រប់គ្រាន់​ នឹង​ធ្វើ​ឲ្យ​កោសិកា​ធ្វើ​ការ​បាន​ល្អ​ ប្រព័ន្ធ​ការពារ​ខ្ពស់ ​និង​មាន​ចរន្ត​ឈាម​ល្អ។ វីតាមីន​ E ​ជួយ​ការ​បង្កើត​កោសិកា​ឈាម​ក្រហម​ និង​ជួយ​រក្សា​ទុក​នូវ​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដូចជា​ជាតិដែក​ ជាតិសេឡេនីយ៉ូម (SELENIUM) ​វីតាមីន​ A​ និង ​K។ ក្រៅ​ពី​ការ​ការពារ​រាងកាយ​កុំ​ឲ្យ​មាន​បញ្ហា​បេះដូង​ហើយ​នោះ​វីតាមីន ​E ​ក៏​បង្ការ​ជំងឺ​មហារីក​ និង​ផល​វិបាក​នៃ​ជំងឺ​ទឹក​នោម​ផ្អែម ​​ព្រម​ទាំង​ជួយ​បញ្ឈប់នូវ​អាការៈ​ជំងឺវង្វេងវង្វាន់( ​Alzheimer) ​ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ ក្មេងៗខ្វះអាហារូបត្ថម្ភដោយសារអី គួរធ្វើម៉េច? តើ​កុមារ​ត្រូវ​ការ​វីតាមីន​ E ​ប៉ុន្មាន​ទើប​គ្រប់​គ្រាន់? កុមារ​មិន​ចាំបាច់​ត្រូវ​ការ​វីតាមីន​E​ក្នុង​កម្រិត​ច្រើន​លើស​លុប​ជា​រៀងរាល់​ថ្ងៃ​នោះ​ទេ។ ប៉ាម៉ាក់​ដឹងទេថា​អូនៗ​​អាច​ទទួល​បានវីតាមីន E ​ពី​អាហារ​ ភេសជ្ជៈ​ ឬ​អាហារ​បំប៉ន។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ជួនកាលកូន​យើង​ក៏​មិន​ទទួល​បាន​នូវ​វីតាមីន​E ​គ្រប់​គ្រាន់​ពី​អាហារ​​ប្រចាំ​ថ្ងៃ​ដែរ។​ ទាំងនេះជា​គោលការណ៍ណែនាំខ្លះៗពី​​បរិមាណ​វីតាមីន E សម្រាប់​កូនៗ​​៖ ទារក​ចាប់​ពី​អាយុ​ […]


ការថែទាំទារក

ប៉ាម៉ាក់ឧស្សាហ៍ឱបកូន​ ធ្វើឲ្យកូនមានអារម្មណ៍ស្ងប់ល្អ

អ្នកវិទ្យាសាស្ត្រ​​ជប៉ុន​បាន​សិក្សា​លម្អិតមួយ​​ទៅ​លើ​កម្រិត​នៃ​ការ​ឱប​ទៅ​លើ​ទារក និង​អារម្មណ៍​របស់​ទារកពេល​ត្រូវ​បានឱប។ ក្រុម​អ្នក​វិទ្យាសាស្ត្រទាំងនោះ​​មក​ពី​សាកលវិទ្យាល័យ Toho បាន​សិក្សា​ទៅ​លើ​អារម្មណ៍​ស្ងប់​របស់​កូន​តូច​ដែល​បាន​ទទួលការ​ឱប​ក្នុង​កម្រិត​ផ្សេងៗ​គ្នា​ និង​ពេល​ត្រូវ​ឱប​ដោយ​អ្នក​ដទៃ​​ហើយ​ប្រៀបធៀប​នឹង​ការ​ឱប​ពី​ប៉ាម៉ាក់។ ក្រុម​អ្នកវិទ្យាសាស្រ្តទាំងនោះ​ធ្វើ​ការ​សិក្សា​ទៅ​លើ​អត្រា​ចង្វាក់បេះដូង​របស់​កូន​តូច និង​បំពាក់​ឧបករណ៍​ចាប់​សម្ពាធ​ទៅ​លើ​ដៃ​មនុស្ស​ធំ​ ហើយ​​វាយតម្លៃ​ទៅ​លើ​ប្រតិកម្ម​របស់​កូន​តូច​ពេល​ត្រូវ ​​ព​ធម្មតា ពេល​ត្រូវ​ឱប​ក្នុង​កម្រិត​មធ្យម និង​ពេល​ត្រូវ​ឱប​ណែន។ យោងតាម​ការ​លទ្ធផល​ចេញ​ផ្សាយ​នៅព្រឹត្តិប័ត្រ​វិទ្យាសាស្ត្រសែល (Journal Cell) ទារក​នៅពេល​ត្រូវ​ឱប​ក្នុង​កម្រិត​មធ្យម​មាន​អារម្មណ៍​ស្ងប់​ជា​ង​ ពេល​ត្រូវ​ព ប៉ុន្តែ​អារម្មណ៍​ស្ងប់​នេះ​នឹង​ធ្លាក់​ចុះ​ពេល​ត្រូវ​ប្ដូរ​មក​ឱបណែនវិញ​។ អ្នកស្រាវជ្រាវ​ក៏​បាន​រក្សា​រយៈពេល​នៃ​ការ​ឱប​នេះ​ត្រឹម​តែ​២០​វិនាទីប៉ុណ្ណោះ​ ដើម្បី​ចៀសវាង​ទារក​មាន​អារម្មណ៍​មិន​ល្អ​ពេល​ត្រូវ​ព ឬ​ឱប​យូរ​ជាង​១នាទី។ សម្រាប់​ទារក​ដែលមាន​​អាយុ​ប្រមាណ​៤ខែ​ អារម្មណ៍​ស្ងប់​របស់​ទារក​​គឺ​កាន់តែ​ល្អ​ឡើង​ពេល​ត្រូវ​ឱប​ពី​ប៉ាម៉ាក់​ បើធៀបនឹង​ការឱប​របស់​​អ្នក​ដទៃមកលើទារក​​។ ដូចនេះ​អ្នក​វិទ្យាសាស្ត្រ​ជឿថា​ការ​ឱប​ដ៏​ល្អ​សម្រាប់​កូន​តូច​គឺ​ការឱប​ក្នុង​កម្រិត​មធ្យម​និង​ឱប​ដោយ​ប៉ាម៉ាក់។ ម៉្យាងទៀត មិនមែន​ត្រឹម​តែ​កូន​តូច​មាន​អារម្មណ៍​ស្ងប់​ សូម្បី​ប៉ាម៉ាក់​ក៏​មាន​អារម្មណ៍​ស្ងប់​ដែរ។ អ្នកវិទ្យាសាស្ត្រ​ជឿ​ទៀត​ថា​នេះ​ជា​លើក​ទី១​ដែល​ផលប៉ះពាល់​ខាង​សរីរវិទ្យា​នៃ​ការ​ឱប​មាន​ទៅ​លើ​កូន​តូច​ត្រូវ​បាន​វាស់វែង​ ហើយ​​ការ​រកឃើញ​នេះ​អាច​ជំរុញ​ចំណេះដឹង​អំពី​ទំនាក់ទំនង​របស់​ទារក និង​ប៉ាម៉ាក់ និង​ផ្លូវចិត្ត​របស់​ទារក។ បន្ថែម​ពី​នេះ​ទៀត លោក Hiromasa Funato អ្នកវិទ្យាសាស្ត្រ​ម្នាក់​ក្នុង​ក្រុម​បាន​លើក​ឡើង​ថា គេ​អាច​ប្រើ​ការ​រកឃើញ​នេះ​ដើម្បី​រក​មើល​ជំងឺ​អូទីស្សឹម​ដំណាក់កាល​ដំបូង​ដែរ។ ការ​ស្រាវជ្រាវ​នេះ​គឺ​សង្កត់​ធ្ងន់​ទៅ​លើ​អារម្មណ៍​ផ្សេងៗ​ដែល​ទទួល​បាន​ពេល​ត្រូវ​ឱប ​ដែល​នេះ​ជា​អ្វី​ធ្វើឲ្យ​មាន​អត្រា​បេះដូង​មាន​ការ​ប្រែប្រួល។ ក្មេង​ដែល​មាន​ជំងឺ​អូទីស្សឹម​គឺ​មាន​ការ​លំបាក​ក្នុង​ការ​ប្រមូល​ផ្ដុំញាណ និង​ការ​ទទួល​ស្គាល់​ក្នុង​សង្គម។ អ្នកវិទ្យាសាស្ត្រ​បាន​សន្និដ្ឋាន​ថា​ការ​ស្រាវជ្រាវ​ទៅ​លើ​ការ​ឱប​ដ៏​សាមញ្ញ​នេះ​អាច​ប្រើ​ជា​ឩបករណ៍​ដើម្បី​រកមើល​ដំណាក់កាល​ដំបូង​នៃ​មុខងារ​ស្វ័យប្រវត្តិ (ដែល​សម្រួល​ដល់​ដំណើរ​វិត្តន៍​រាងកាយ) ការ​ប្រមូល​ផ្ដុំ​ញាណ និង​ការ​អភិវឌ្ឍន៍​ការ​ទទួល​ស្គាល់​នៅ​ក្នុង​សង្គម​ចំពោះ​ទារក​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ អូទីស្សឹម។ ជំងឺ​អូទីស្សឹម​អាចរ​កឃើញ​មុន​ពេល​ទារក​អាយុ​២ឆ្នាំ និង​មាន​ចេញ​រោគសញ្ញា​ពេល​ទារក​មាន​អាយុ​ចន្លោះ​ពី​១២​ទៅ​១៨​ខែ។


ការថែទាំទារក

ការថែទាំផ្ចិតរបស់ទារកទើបកើត (វីដេអូ)

ម៉ាក់​ប៉ាត្រូវ​ថែទាំ​ផ្ចិត​ទារក​ទើប​កើត​ឲ្យ​ដិត​ដល់ ទើប​​ឆាប់​ក្រៀម​ជ្រុះចេញ​ពី​ផ្ចិត មិន​​មាន​ដំបៅ​ខ្ទុះ។ ថ្ងៃនេះ Hello គ្រូពេទ្យ​នឹង​ប្រាប់​វិធី​ថែទាំ​ផ្ចិត​ទារក​ក្រោយ​កើត ឲ្យ​ឆាប់​ជា មិន​ឲ្យ​ឆ្លង​មេរោគ។ ​វិធី​ថែទាំ​ផ្ចិត​កូន​ក្មេង​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ​ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ រៀប​រាប់​ថា ក្រោយ​ចេញ​ពី​មន្ទីរពេទ្យ ម៉ាក់ប៉ា​ត្រូវ​ធ្វើ​អនាម័យ និង​ជូត​សម្អាត​ទង​ផ្ចិត​កូន​ឲ្យ​ស្ងួត ក្រោយ​ពេល​ងូត​ទឹក​រួច បន្ទាប់​មក​លាប​ថ្នាំ​មេតាឌីន និង​មិន​ត្រូវ​រុំ​កន្ទប ឬ​ខោ​ទឹកនោម​លើ​វា​នោះ​ទេ បើសិន​ជា​កន្ទប​មិន​ស្អាត​អាច​​​ឆ្លង​មេរោគ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ការលាបប្រេងកូឡាលើបង្ហើយទារក (វីដេអូ)

ចាស់ៗ​មួយ​ចំនួនតែង​ឲ្យ​ម៉ាក់ៗ​យក​ប្រេងកូឡា ឬ​ប្រេង​ខ្យល់​មក​លាប​លើ​បង្កើយ​កូន​ ដើម្បី​ក្បាល​ក្មេង​ឆាប់​រឹង មិនផើតផត។ តើ​ការ​ធ្វើ​បែបនេះ​ត្រឹមត្រូវ​តាម​ក្បួន​ពេទ្យ​ទេ? ហេតុអ្វី? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ថា​គ្រូពេទ្យ​តែងតែ​ហាម​​មិន​ឲ្យ​ម៉ាក់​ៗ​ប្រើ​ប្រេង​កូឡា ឬ​ប្រេង​រឹត​ដែល​មាន​ចំហាយ​ក្ដៅ​ខ្លាំង​ពេក​ មក​លាប​លើ​បង្ហើយ​កូន​នោះ​ទេ ព្រោះ​វា​​រលាក​ស្បែកក្បាល កក​ទៅ​ជា​អាចម៍ក្របី តែ​បើ​មិន​សូវ​មានជាតិ​ក្ដៅ​អាច​ប្រើ​បាន​ម្តងម្កាល​ប៉ុណ្ណោះ។ ​គ្រូពេទ្យ​ដដែល​ក៏​​បាន​បញ្ជាក់​ទៀត​ថា ករណី​មួយ​វិញ​ទៀត​វា​ក៏​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ខួរក្បាលកូន ព្រោះ​ថា​​ប្រភេទ​​ប្រេង​​លាប​រឹត​​នេះ​​ជ្រាប​​ចូល​​ទៅ​​តាម​​ស្បែក ហើយ​កូន​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


កង្វះអាហារូបត្ថម្ភ

ដល់វ័យចេះដើរហើយ ត្រូវបំប៉នអាហារកូនអ្វីខ្លះ ទើបប្រព័ន្ធការពាររឹងមាំ?

ក្មេងមានប្រព័ន្ធការពាររាងកាយខ្សោយ ហើយឈានចូលដល់វ័យចេះដើរ ពិសេសចាប់ពីអាយុ២ឆ្នាំឡើងទៅពួកគេត្រូវការ ថាមពលច្រើនជាងមុន។ តើធ្វើយ៉ាងណាដើម្បីប្រព័ន្ធការពាររាងកាយកុមាររឹងមាំបាន? ចុះរបបអាហារវិញ តើត្រូវបំប៉នអ្វីខ្លះទើបអាចជួយដល់ប្រព័ន្ធការពាររាងកាយ? មានវិធីច្រើនយ៉ាងជួយឲ្យប្រព័ន្ធការពាររាងកាយក្មេងរឹងមាំ ក្នុងនោះមានរបបចំណីអាហារ ការរក្សាអនាម័យដោយរស់នៅស្អាត ការចាក់វ៉ាក់សាំងការពារ និងការឲ្យកូនទទួលបានបទពិសោធន៍ពីសកម្មភាពលេងនៅខាងក្រៅជាដើម។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ។ លោកវេជ្ជបណ្ឌិតថា ក្មេងអាយុចាប់ពី២ឆ្នាំឡើងទៅ ជាពេលប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់នឹងរបបចំណីអាហារកូនឲ្យបានច្រើន ដោយហេតុថា ក្មេងក្នុងវ័យនេះត្រូវការថាមពលច្រើន ដើម្បីបំពេញការលូតលាស់រាងកាយ និងខួរក្បាល ហើយក៏ជាពេលដែលក្មេងចេញដើរទៅលេងនៅខាងក្រៅអាចនឹងឆ្លងពពួកមេរោគ បាក់តេរី ឬរបស់កខ្វក់មួយចំនួនងាយនឹងឈឺ។ ម្យ៉ាងវិញទៀត ខណៈពោះវៀននៅខ្ចី ហើយក្មេងត្រូវការអាហារបន្ថែមច្រើននោះ អាចជាឱកាសវាយប្រហាររបស់មេរោគផ្សេងៗ ទៅជាឈឺ ឬរាករូស។   តើអាហារណាខ្លះចាំបាច់ និងជួយដល់ប្រព័ន្ធការពាររាងកាយក្មេង? លោកវេជ្ជបណ្ឌិតឆ្លើយថា អាហារចាំបាច់របស់ក្មេងក្នុងវ័យចេះដើរនេះ មានទឹកដោះម្តាយ ម្សៅទឹកដោះគោ បូករួមទាំងអាហារបន្ថែម នោះទើបអាចបំពេញការលូតលាស់បានល្អ។ ក្នុងនោះលោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា តាមការសិក្សាបែបវេជ្ជសាស្ត្រ ពពួក Probiotics និង Prebiotics ជាប្រភេទបាក់តេរីល្អ អាចជួយទ្រទ្រង់រាងកាយ និងប្រយុទ្ធប្រឆាំងការរីកលូតលាស់ នៃបាក់តេរីអាក្រក់នៅក្នុងពោះវៀនមនុស្ស។ Probiotics និង Prebiotics អាចរកបាននៅក្នុងបន្លែផ្លែឈើដែលម្តាយអាចយកមកចម្អិន ឬធ្វើជាអាហារឲ្យកូនញ៉ាំ រួមមាន […]


ការថែទាំទារក

លក្ខខណ្ឌបែបណា ទើបម៉ាក់ៗត្រូវប្តូរម៉ាកទឹកដោះឲ្យកូនម៉ឹម?

ម៉ាក់ៗ​មួយ​ចំនួន​ដែល​មាន​បញ្ហា​សុខភាព ឬ​ជាប់​រវល់​នឹង​ការងារ​រកស៊ី បាន​ជ្រើស​រើស​វិធី​បំបៅ​កូន​ដោយ​ម្សៅ​ទឹក​ដោះ ក្នុង​នោះ​ម៉ាក់ៗ​ខ្លះ​មិន​មែន​ប្រើ​តែ​មួយ​ម៉ាក​ទេ ឮ​គ​ថា​ម៉ាក​នេះ​ល្អ ម៉ាក​នោះ​ល្អ ដូរ​ភ្លែត ដោយ​មិន​ខ្វល់​ពី​លក្ខខណ្ឌ​ផ្សងៗ។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ម៉ាក់ៗ​អាចដូរ​ម៉ាក​ម្សៅ​ទឹកដោះគោ​មួយ​ទៅ​ទឹកដោះ​គោ​មួយ​ទៀត លុះ​ណា​កូន​ម៉ឹម​មិន​ត្រូវ មាន​ន័យ​ថា កូន​ញ៉ាំ​ទៅ​អាលែកហ្ស៊ី កូន​ខ្វះ​ជាតិ​ដែក ឬ​ក៏​រាករូស​ខុស​ធម្មតា។ ចំណែក​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center វិញ​ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​ដែរ​ថា គ្មាន​ប្រយោជន៍​អី​ទាំង​អស់ នៅ​ក្នុង​ការ​ដូរ​ទឹកដោះ​ពី​ប្រេន​មួយ​ទៅ​ប្រេន​មួយ​ទៀត ខណៈ​កូន​មិន​មាន​ជំងឺ មាន​សុខភាព​ល្អ​ធម្មតា។ ក្នុង​នោះ​លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូបនេះ​ពន្យល់​បន្ថែម​ថា ការ​ដែល​ម៉ាក់ៗ​មិន​អស់​ចិត្ត កូន​ម៉ឹម​ទឹកដោះ​នេះ​មិន​ត្រូវ​សោះ មិន​ឡើង​គីឡូ​សោះ​នោះ ក៏​សម្រេច​ចិត្ត​ដូរ​ម៉ាក​ផ្សេង​ភ្លាម​នោះ​មិន​ត្រឹម​ត្រូវឡើយ ព្រោះ​ការ​ចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បាន​ល្អ មិន​មែន​ពឹង​ផ្អែក​លើ​តែ​ទឹកដោះ​គោមួយ​មុខ​ទេ។ “កូន​អាយុ​ចន្លោះ​ពី៤​ទៅ៦ខែ ជា​ពេល​ត្រូវ​ផ្តល់​អាហារ​ផ្សេងៗ ហើយ​អាហារ​ផ្សេងៗ​ក៏​មិនមែន​ជា​របស់​ពិសេស​ម៉ោ​ពី​ណា​ដែរ បន្លែ ផ្លែឈើ របស់​ដាំ​ឆ្អិន ស៊ុត សាច់​អី​ហ្នឹង អត់​ពឹង​លើ​ទឹកដោះ​សុទ្ធ​ទេ”។ លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់។


ការបំបៅដោះ

បំបៅដោះកូន បើម៉ាក់ៗញ៉ាំអាហារឆៅអាចប៉ះពាល់អីខ្លះ?

កាល​ពី​ពេល​ពពោះម៉ាក់ៗ​គ្រប់​រូប​គឺ​ត្រូវ​ញ៉ាំ​អាហារ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​ឲ្យ​កូន​លូត​លាស់​បាន​ល្អ តែ​ក្រោយ​ពេល​សម្រាល​រួច ហើយ​បំបៅ​ដោះ​កូន ម៉ាក់​ៗ​ក៏​នៅ​តែ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​ប្រយ័ត្ន​ដែរ បើ​មិន​ដូច​នេះ​អាច​មាន​បញ្ហា​ដល់​កូន។ អាហារ​មួយ​ប្រភេទ​ដែល​គួរ​ជៀស​វាង ទាំង​ម៉ាក់ៗ​កំពុង​ពពោះ និង​បំបៅ​ដោះ​កូន​នោះ​គឺ​អាហារ​ឆៅ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត គាន់ អូន ។ ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែតរូប​នេះ បាន​ឲ្យ​ដឹង​ថា”អាហារ​ឆៅ​វា​អាច​បណ្ដាល​ឲ្យ​កើតអៀន ​តេនញ៉ា ​ព្រូន ប៉ារ៉ាស៊ីត​ អ៊ីចឹង​ហើយ​បាន​ជា​គេ​មិន​ឲ្យ​ញ៉ាំ​វា​ទេ”។ កាលណា​ដែល​ម្ដាយ​ញ៉ាំ​អាហារ​ឆៅ វា​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ដូច​ជា៖ – ឆ្លង​បាក់តេរី – ពុល​ចំណី​អាហារ – ក្អួត​ចង្អោរ – ចុកពោះ រាក – ប្រឈម​នឹង​ការ​បាត់​បង់​ជាតិ​ទឹក ឬ​សារធាតុ​អេឡិចត្រូលីត្រ។ ចំពោះ​ការ​ប៉ះពាល់​ដល់​កូន​ដែល​បៅ​ដោះ​នោះ គឺ​មិន​មាន​បញ្ហា​អី​គួរ​ឲ្យ​បារម្ភ​ទេ ក្រៅ​ពី​ប៉ះពាល់​ដល់​សុខភាព​ម្ដាយ វា​អាច​ប៉ះពាល់​ដល់​កូន​បាន​នៅ​ក្នុង​ករណី​កម្រ​ប៉ុណ្ណោះ ទោះ​យ៉ាង​ណា​ក៏​ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​ញ៉ាំ​អាហារ​ឆៅ​នេះ ហើយ​បំបៅ​ដោះ​កូន​ដែរ។ លោក​វេជ្ជបណ្ឌិតថា ការ​គិត​ថា​ញ៉ាំ​អាហារ​ឆៅ​ច្រើន ប៉ូវ​កម្លាំង ប៉ូវ​ថាមពល គឺ​អត់​ទេ។ បើ​ចង់​ប៉ូវ​កម្លាំង ឬ​ជួយ​ឲ្យ​សុខភាព​រឹង​មាំ​ល្អ គួរ​ញ៉ាំ​អាហារ​ឆ្អិន​ដូច​ជា បន្លែ​ឆ្អិន សាច់​ឆ្អិន ដែល​សម្បូរ​វីតាមីន ប្រូតេអ៊ីន និង​អាហារូបត្ថម្ភ​ល្អ​ៗ​វិញ ទើប​មិន​បារម្ភ​រឿងបញ្ហា​សុខភាព​ទាំង​ម្ដាយ ទាំង​កូន។​​ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗកំពុងពពោះ គួរញ៉ាំអាហារជប៉ុន Sushi ទេ? ឃើញកាំប្រមាសមុទ្រស្រក់ទឹកមាត់ តើស្រ្តីពពោះអាចញ៉ាំបានអត់?  ស្រីៗមានផ្ទៃពោះចូលចិត្តញ៉ាំប្រៃ ប្រយ័ត្នជួបបញ្ហាធំ ពេលពពោះគួរចៀសអាហារទាំងនេះ ទើបម្តាយ និងកូនមានសុខភាពល្អ ចូលចិត្តញ៉ាំ​អាហារ​សាច់​ក្រហម ត្រូវ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ទាំង​នេះ ចូលចិត្ត​ញ៉ាំ​អាហារ​សមុទ្រ​ឆៅ […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ