ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ជំងឺស្បែក

តើស្អូច និងកញ្ជ្រឹល មានភាពខុស និងដូចគ្នាអ្វីខ្លះ?

ពិតណាស់ ម៉ាក់​ប៉ា​តែងតែមានការភាន់ច្រឡំ ​ដោយ​មិន​ដឹង​ថា​នោះ​ជា​ស្អូច ឬ​កញ្ជ្រឹល​ឡើយ ពេល​កូន​ពេល​ឡើង​ក្រហម​ពេញ​ខ្លួន​ទាំងអស់ ។ ដើម្បី​ស្រាយ​ចម្ងល់​នេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​បកស្រាយ​ដូច​ខាងក្រោម​នេះ។ ១. លក្ខណៈខុស​គ្នា - កញ្ជ្រឹល បង្ក​ឲ្យ​ក្ដៅ​ខ្លួន​ខ្លាំង​ជាង​ស្អូច​រហូត​ដល់ ៣៩ ៤០ ឬ ៤១ អង្សាសេ មិន​បង្ក​ឲ្យ​ស្លាប់​គ្រាន់តែ​ធ្វើ​ទុក្ខ​អស់​កម្លាំង ល្ហិតល្ហៃ ឈឺ​សន្លាក់ រោគសញ្ញា​ខ្លាំង​ជាង​ស្អូច អាច​បង្ក​ឲ្យ​មាន​សំឡេង​ស្អក រលាក ឬ​ឈឺ​បំពង់ក មាន​សញ្ញា​ស​ៗ​នៅ​កៀន​ថ្ពាល់​ក្នុង​មាត់ ឈឺ​ភ្នែក ហៀរ​ទឹកភ្នែក រលាក​ភ្នែក ស្នាម​កន្ទួល​ក្រហម​ៗ​តូច​ៗ តែ​ជាប់​ៗ​គ្នា។ ចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក - ស្អូច បង្ក​ឲ្យ​ក្ដៅ​ខ្លួន​តិច​ៗ​ត្រឹម ៣៧ ៣៨ ឬ ៣៨ កន្លះ​អង្សាសេ អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន​ដោយសារ​មេរោគ​បង្ក​ទៅ​ជា​រលាក​សួរ រលាក​ខួរក្បាល ឬ​រាករូស និង​រលាក​ពោះ​វៀន មិន​សូវ​ចេញ​កន្ទួល​ធំ​ៗ មិន​បង្ក​ឲ្យ​មាន​សំឡេង​ស្អក រលាក ឬ​ឈឺ​បំពង់ក​នោះ​ទេ មិន​មាន​សញ្ញា​ស​ៗ​នៅ​កៀន​ថ្ពាល់​ក្នុង​មាត់ មិន​ឈឺ​ភ្នែក […]


ការថែទាំទារក

ទឹកប៉ុន្មានប្រភេទនេះ ម៉ាក់ៗមិនគួរយកឆុងទឹកដោះគោឲ្យកូន

សម្រាប់​ម៉ាក់​ៗ​ដែល​ឲ្យ​កូន​បៅ​ម្សៅ​ទឹកដោះ​គោ ពិតជា​សម្រិតសម្រាំងប្រភេទទឹក​ឆុង​ជាមួយ​ទឹកដោះ​គោ​ឲ្យ​កូនបៅ ព្រោះដើម្បីឲ្យកូនមានសុខភាពល្អ។ លោកឱសថ​ការី គីម កាណែល បាន​ឲ្យដឹង​ថាបើយើង​ពិតជា​គិតគូរ​ដល់​សុខភាព​កូន​តូច​មែន គួរតែ​ចៀសវាង​នូវ​ទឹក​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ ព្រោះ​វា​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន។ ១- ទឹក​មាន​ជាតិ​រ៉ែ​ខ្ពស់ ការ​ប្រើ​ទឹក​មាន​ជាតិ​រ៉ែ​ឆុង​ម្សៅ​ទឹកដោះ​គោ​ឲ្យ​កូន​បៅ អាច​ផ្លាស់ប្ដូរ​រូបមន្ត​ទឹកដោះគោ និង​បំបែក​តុល្យភាព​ជាតិរ៉ែ​ដែល​មាន​ស្រាប់​ក្នុង​ម្សៅ​ទឹកដោះគោ​ទៀត​ផង ដែល​ជា​ហេតុ​នាំឲ្យ​ទារក​មិន​អាច​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ​ពី​ម្សៅ​ទឹក​ដោះ​គោ។ ទឹក​ដែល​មាន​ជាតិ​រ៉ែ​កាន់តែ​ខ្ពស់ កូន​នឹង​ជួប​បញ្ហា​ទល់​លាមក រហូត​អាច​មាន​ជំងឺ​រលាក​ពោះវៀន​ធំ​ថែម​ទៀត។ ២- ទឹក​ដាំពុះ​ច្រើនដង សម្រាប់​ទឹក​ដាំ​ច្រើន​ដង​នេះ​វិញ ក៏​មិន​គួរ​យក​មក​ឆុង​ម្សៅ​ទឹកដោះគោ​ឲ្យ​កូន​បៅ​ដែរ ព្រោះ​វា​មាន ផ្ទុក​សារធាតុ​ដែល​អាច​ធ្វើ​ឲ្យ​កូន​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​បាន​គ្រប់​ពេល​ប្រសិនជាយើងមិន​ប្រយ័ត្ន។ ៣- ទឹក​​ទុកចោល​យូរ មាន​ដី​ ឬ​កម្ទេច​កំ​ទី​ហុយ​ចូល ទឹក​ប្រភេទ​នេះ បើ​ទោះ​ជា​ដាំ​ពុះ​ក៏​ពិត​មែន តែ​បើ​មិន​មាន​ការ​គ្របឲ្យ​បាន​ជិត នាំឲ្យ​មាន​មេរោគ​ធ្លាក់ ឬ​ប៉ើង​ចូល ដែល​ជា​ហេតុ​នាំឲ្យ​កូន​រាករូស ក្អួត និង​ធ្លាក់​ខ្លួន​ឈឺ​ជាដើម។ ដូចនេះ​ម៉ាក់​ៗ​ត្រូវតែ​ចៀសវាង ទើប​កូន​អាច​មាន​សុខភាព​ល្អ​បាន។ ៤- ទឹក​ឆ្លងកាត់​ម៉ាស៊ីន​ច្រោះ​ទឹក ទឹក​ដែល​ឆ្លងកាត់​ម៉ាស៊ីន​ច្រោះ យើង​ក៏​មិន​គួរ​ប្រើ​មក​ឆុង​ម្សៅ​ទឹកដោះគោ​ឲ្យ​កូន​ដែរ ព្រោះ​ម៉ាស៊ីន​ច្រោះ​នោះ​បើ​ផ្លាស់ប្ដូរ​មិន​ទាន់​ពេលវេលា វា​អាច​ផ្ទុក​មេរោគ​ជាច្រើន​ក្នុង​នោះ។ ដូចនេះ អ្នក​គួរតែ​ប្រើ​ទឹក​ដែល​ដាំ​ពុះ​ធម្មតា​មក​ឆុង​ម្សៅ​ទឹកដោះគោ​ឲ្យ​កូន​បៅ​បាន ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន។ ៥- ទឹក​សុទ្ធ​គ្មាន​ប្រភព ឬ​ម៉ាក​ត្រឹមត្រូវ បច្ចុប្បន្ន​មាន​ការ​លក់​ទឹក​បរិសុទ្ធ​ជាច្រើន​ដែល​គ្មាន​ម៉ាក​សញ្ញា និង​ក្រុមហ៊ុន​ផលិត ហើយ​ក៏​គ្មាន​កា​ទទួល​ស្គាល់​ត្រឹមត្រូវ​ពី​ក្រសួង ដោយ​ខ្លះ​លួច​យក​ទឹក​ពី​ក្បាល​រ៉ូប៊ីណេ ច្រក​ដាក់​ដប​យក​មក​លក់ ដោយ​មិន​មាន​ម៉ាស៊ីន​ចម្រោះ និង​សម្លាប់​មេរោគ ដែល​ទឹក​ប្រភេទ​នេះ​នាំឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​កូន។


កង្វះអាហារូបត្ថម្ភ

បញ្ហានេះ​ហើយ ទើបក្មេងខ្លះមានជំងឺកង្វះអង់ហ្ស៊ីម

ម៉ាក់​ប៉ា​គ្រប់​រូប​តែង​តែ​ចង់​បាន​កូន​ដែល​មាន​សុខភាព​ល្អ ដូច​នេះ​ទើប​ខំ​ប្រឹង​ថែ​ទាំ​កូន​តាំង​ពី​ពេល​នៅ​ក្នុង​ពោះ​របស់​ម្ដាយ​មក​ម្ល៉េះ ប៉ុន្តែ​មាន​ក្មេងមួយ​ចំនួន​ក៏​​ជួប​បញ្ហា​ជំងឺ​ពី​កំណើត​ ដូច​ជា​ជំងឺ​កង្វះ​អង់ហ្ស៊ីម​ជាដើម។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​ផ្នែក​រោគ​កុមារ បាន​បកស្រាយ​ឲ្យ​ដឹង​ថា ជំងឺ​កង្វះ​អង់ហ្ស៊ីម​ដែល​ផលិត​ចេញ​ពី​ថ្លើម ឬ​គេ​ហៅ​ថា​អង់ហ្ស៊ីម G6PD ជា​ជំងឺ​ពី​កំណើត ដែល​ពេទ្យ​អាច​ដឹង​បាន​តាម​រយៈ​ការ​ជោះ​កែង​ជើង​របស់​ទារក​ក្រោយ​ពេល​កើត​។ "ការ​ដែល​ទារក​មាន​ជំងឺ​កង្វះ​អង់ហ្ស៊ីម​នេះ គឺ​ដោយ​សារ​តែ​កោសិកា​ថ្លើម​របស់​ក្មេង មិន​ផលិត​អង់ហ្ស៊ីម​ទាំង​នោះ​ចេញ​មក ដើម្បី​ជួយ​​រំលាយ​អាហារ"។ លោក​វេជ្ជបណ្ឌិត​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​រូប​នេះ​បន្ត​​ថា ក្នុង​ករណី​​ពេទ្យ​ពិនិត្យ​តេស្តឈាម​ក្មេង​ ហើយ​រក​ឃើញ​ថា​មាន​កើត​ជំងឺ​នេះ គឺ​មួយ​ជីវិត​របស់​ក្មេង​គឺ​ខ្វះ​អង់ហ្ស៊ីម​រហូត ពោល​បើ​កើត​ជំងឺ​កង្វះ​អង់ហ្ស៊ីម​ហើយ​ មិន​អាច​ព្យាបាល​ជា​បាន​ទេ។ បើ​កូន​មាន​ជំងឺ​កង្វះ​អង់ហ្ស៊ីម​នេះ ហើយ​ម៉ាក់​ប៉ា​មិន​ចេះ​ថែ​កូន បណ្ដោយ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​ពេទ្យ​ហាម​ឃាត់ អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​កោសិកា​គ្រាប់​ឈាម​ក្រហម ខូច​គ្រាប់​ឈាម​ក្រហម ឬ​បែក​គ្រាប់​ឈាម​ក្រហម​របស់​ក្មេង ធ្វើ​ឲ្យ​កុមារ​នោះ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ស្លេក​ស្លាំង​មួយ​ទៀត ហើយ​ការ​លូត​លាស់​របស់​ក្មេង​ក៏​មិន​បាន​ល្អ​ដែរ។ វេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ ជា​ទូទៅ ក្មេង​ដែល​មាន​ជំងឺ​កង្វះ​អង់ហ្ស៊ីម​ល្មមៗ​ មិន​មាន​ចេញ​រោគ​សញ្ញា​អី​ឲ្យ​ដឹង​ទេ តែ​ប្រសិន​បើ​ក្មេង​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​បែក​គ្រាប់​ឈាម​ក្រហម​អាច​ចេញ​រោគ​សញ្ញា​ដូច​ជា៖ - ស្បែក​មាន​សភាព​ស្លេក​ទៅៗ - អត់​កម្លាំង​កំហែង ល្វើយៗ - បេះ​ដូង​លោត​ញាប់ - ដក​ដង្ហើម​លឿន ឬ​ដក​ដង្ហើម​បាន​ខ្លីៗ - ទឹក​នោម​មាន​ពណ៌​ក្រមៅ។ ផ្ទុយ​ទៅ​វិញ លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ដឹង​ថា ប្រសិន​ជា​ដឹង​ថា កូន​មាន​ជំងឺ​កង្វះ​អង់ហ្ស៊ីម ហើយ​ម៉ាក់​ប៉ា​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ដោយ​មាន​​ការ​តម​អាហារ​មួយ​ចំនួន ឬ​ប្រភេទ​ថ្នាំ​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​កូន​ ដូច​ជា ពពួក​សណ្ដែក​ជាដើម។ មធ្យោបាយ​​​​ល្អ​បំផុត​ក្នុង​ការ​ថែ​ទាំ​កុមារ​ដែល​មាន​បញ្ហា​កង្វះ​អង់ហ្ស៊ីម​នេះ គឺ​ដាច់​ខាត​មិន​ត្រូវ​ធ្វើ​អ្វី​ដែល​អាច​បង្ក​ឲ្យ​រោគ​សញ្ញា​រើ​ឡើង​ទើប​ជា​ការ​ល្អ ហើយ​ក្នុង​ករណី​កូន​មិន​ស្រួល​ខ្លាំង​ត្រូវ​យក​កូន​ទៅ​ជួប​ពេទ្យ​ជំនាញ​ភ្លាម។


បញ្ហាសុខភាពកុមារផ្សេងទៀត

បើបញ្ចុកថ្នាំកូនត្រូវប្រយ័ត្នរឿងទាំងនេះ ក្រែងមានបញ្ហាដល់កូន

កូន​នៅ​តូច ប្រព័ន្ធ​ការពារ​រាងកាយ​នៅ​ខ្សោយ អាច​ប្រឈម​នឹង​ការ​វាយ​លុយ​ពី​ពពួក​បាក់តេរី វីរុស ឬ​មេរោគ​ផ្សេងៗ ទៅ​ជា​ឈឺ​នេះ ឈឺ​នោះ។ ពេល​កូន​ឈឺ ចៀស​មិន​រួច​ពី​ការ​ប្រើ​ថ្នាំ ឬបញ្ចុកថ្នាំកូន​ទេ តែ​ដើម្បី​ឲ្យ​កូន​ឆាប់​ជា​ពី​ជំងឺ ហើយ​មិន​ប៉ះពាល់​សុខភាព​ទៅ​ថ្ងៃក្រោយ ឱសថការី គីម កាណែល បាន​ផ្តល់​តិចនិក​ខ្លះ​ៗក្នុងការឲ្យកូនញ៉ាំថ្នាំ ដែលម៉ាក់ប៉ាគ្រប់រូបគួរដឹង៖ ១. ត្រូវ​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា ថ្នាំ​មួយ​ចំនួន​ដូចជា ថ្នាំ​​បញ្ចុះ​កម្តៅ ថ្នាំ​វីតាមីន  ម៉ាក់ប៉ា​អាច​ទិញ​តាម​ឱសថ​ស្ថាន​មក​ឲ្យ​កូន​ញ៉ាំ​ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​នោះ​ទេ គ្រាន់​តែ​ធ្វើ​តាម​ណែនាំ និង​ផ្តល់​ទៅ​តាម​កម្រិត​ថ្នាំដែល​មានការណែនាំ​ក្នុង​ប្រអប់ ឬ​សំបក​ថ្នាំ​ប៉ុណ្ណោះ។ ប៉ុន្តែចំពោះ​ការ​ប្រើ​ថ្នាំ​ផ្សេង​ទៀត ចាំបាច់​ត្រូវ​តែ​​មាន​​វេជ្ជបញ្ជា​​ត្រឹម​ត្រូវ ជា​ពិសេស​​ពពួក​​ថ្នាំផ្សះ​ ដែល​ម៉ាក់ប៉ា​អាច​ផ្តល់​ឲ្យ​កូន​បាន ទៅ​តាម​កម្រិត​ដែល​គ្រូពេទ្យ​ណែនាំ។ ២. កុំ​បញ្ឈប់​ផ្តល់​ថ្នាំ​ឲ្យ​កូន ទោះ​អាការៈ​ធូរ​ស្បើយ រាល់​ថ្នាំ​ដែល​ចេញ​វេជ្ជ​បញ្ជា​ដោយ​គ្រូពេទ្យ ​ត្រូវ​ប្រើ​ឲ្យ​​គ្រប់​​តាម​​ចំនួន​ និង​​រយៈពេល​​ដែល​​គ្រូពេទ្យកំណត់។ ប៉ុន្តែក្រោយ​ពេល​អាការៈ​កូន​ធូរ​ស្បើយ​ពី​ជំងឺ​ហើយ​ គួបផ្សំ​នឹង​ក្មេង​មិន​ចង់​ញ៉ាំ​ថ្នាំ​ផង ម៉ាក់ប៉ា​មួយ​ចំនួន​តែង​តែ​បញ្ឈប់​ការ​ផ្តល់​ថ្នាំ​ឲ្យ​កូន។ "ឧទាហរណ៍​ចំពោះ​ថ្នាំផ្សះដែល ពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​ឲ្យ​អាអូន​លេប​ថ្នាំ​៥​ថ្ងៃ តែ​ពេល​លេប​បាន​៣ថ្ងៃ អាការៈជំងឺ​ក៏​បាត់ អ៊ីចឹង​គាត់​​ឲ្យ​កូនឈប់​លេប​ថ្នាំ​ហ្នឹង ដោយ​គិត​ថា កូន​ជា​ហើយ មិន​ចាំបាច់​លេប​ថ្នាំ​បន្ត​ទៀត​ទេ"។ ការ​គិត​បែប​នេះ​មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​រយៈ​ពេល ២-៣ដំបូង គឺ​មិន​គ្រប់​គ្រាន់​ឡើយ​​ក្នុង​ការ​សម្លាប់​មេរោគបង្កជំងឺឲ្យអស់ ហើយ​មេរោគ​ដែល​នៅ​​សំងំ​​ អាច​​នឹង​​នៅរស់​ហើយ​នៅ​ពេល​ខាង​មុខ​វា​នឹង​​អាចស៊ាំ​​ជាមួយ​​ថ្នាំ​​ផ្សះ​ ដូច​នេះហើយ ទាល់តែ​ប្រើ​ថ្នាំ​គ្រប់​ចំនួន​ទៅ​តាម​វេជ្ជបញ្ជា ទើប​អាចធានាក្នុងសម្លាប់​មេរោគ​បាន។ ៣. ត្រូវ​បញ្ចុក​កូន​ម្តង​ទៀត បើ​ក្អួត​លើស​ពី​៥០% បន្ទាប់​ពី​ញ៉ាំ​ថ្នាំ​រួច […]


រោគសញ្ញាទូទៅ

កូនឧស្សាហ៍រលាកបំពង់កជួបបញ្ហាអ្វីខ្លះ ក្រោយជាសះស្បើយ?

ជំងឺ​រលាក​បំពង់ក ជា​កង្វល់​ធំ​របស់​ម៉ាក់ប៉ា​គ្រប់ ព្រោះ​វា​បណ្ដាល​ឲ្យ​កូន​មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង។ អាណាព្យាបាល​ជាច្រើន​មាន​ចម្ងល់ថា ​រលាក​បំពង់ក​នេះ​បណ្ដាល​មកពី​អ្វី? ការ​រលាក​បំពង់ក​ញឹកញាប់​បែប​នេះ​មាន​គ្រោះថ្នាក់​ដែរ​ឬ​ទេ? ព្រោះ​មាន​ទារក និង​កុមារ​ខ្លះ​រលាក​បំពង់ក​ញឹកញាប់​រហូត ២ ឬ ៣ដង/​ខែ ​ក៏​មាន។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា អាការៈ​រលាក​បំពង់ក​ជា​រោគសញ្ញា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ជាច្រើន​នៃ​ជំងឺ​ផ្ដាសាយ​ដែល​តែងតែ​ធ្វើឲ្យ​កុមារ​មាន​កម្ដៅ​ឡើង​ខ្លាំង​ពី ៣៨-៤០អង្សាសេ តឹង​ច្រមុះ ហៀរ​សម្បោរ ឈឺបំពង់ក និង​ឆ្អឹងឆ្អែង​ជាដើម។ ១- រោគសញ្ញា​រលាក​បំពង់ក អាការៈ​រលាក​បំពង់ក កុមារ​ច្រើន​ពិបាក​ក្នុង​ការ​បៅ ឬ​ញ៉ាំ​បរិភោគ​អាហារ​ហើយ​កម្ដៅ​ក្នុង​ខ្លួន​ឡើង​ខ្លាំង​ពី ៣៨-៤០អង្សាសេ ជាហេតុ​ធ្វើឲ្យ​កុមារ​ឡេះឡះ ហើយ​អាច​បណ្ដាល​ឲ្យ​កុមារ​ប្រកាច់​ផង​ក៏​មាន។ នៅ​ពេល​ពិនិត្យ​ដោយ​ការ​បើក​បំពង់ក​ឃើញ​មាន​ពណ៌​ក្រហម​ខុស​ពី​ធម្មតា​ដែល​ជា​សញ្ញា​នៃ​ការ​លាក ជាង​នេះ​ទៅ​ទៀត​កុមារ​អាច​មាន​រោគសញ្ញា​បន្ទាប់បន្សំ​មួយ​ចំនួន ដូចជា​អាការៈឈឺក្បាល ធុំ​អាហារ ក្អួត អស់​កម្លាំង​ជាដើម ពេល​ខ្លះ​អាច​ទៅ​ជា​រាករូស​ផង​ក៏​មាន។ ២- មូលហេតុ​រលាក​បំពង់ក រលាក​បំពង់​ក​អាច​បណ្ដាល​មកពី​វីរុស ពពួក​បាក់តេរី និង​ពពួក​ផ្សិត​ដែល​រីក​រាល​ដាល​ដោយ​កង្វះ​អនាម័យ​ក្នុង​ការ​រស់នៅ​ប្រចាំថ្ងៃ រួម​មាន​ការ​ញ៉ាំអាហារ​មិន​មាន​អនាម័យ កង្វះ​អាហារូបត្ថម្ភ កុមារ​លេង​ដី​ធ្វើឲ្យ​មេរោគ​ងាយ​ជ្រៀត​ចូល​តាមរយៈ​ដៃជើង និង​សម្លៀកបំពាក់​ជាដើម។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣- វិធី​ព្យាបាល​អាការៈ​រលាក​បំពង់ក ដើម្បី​ព្យាបាល​ការ​រលាក​បំពង់ក ម៉ាក់ប៉ា​ត្រូវ​ព្យាបាល​ជំងឺ​ផ្ដាសាយ​ជា​មុន​សិន។ ចំពោះ​ការ​ព្យាបាល​អាការៈ​រលាក​បំពង់ក ឬ​ក៏​ផ្ដាសាយ​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ ដើម្បី​ទប់ទល់​កុំ​ឲ្យ​កុមារ​ប្រកាច់​។ ម៉ាក់ប៉ា​មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្ដេសផ្ដាស​ដោយ​ខ្លួនឯង​ឡើយ ថ្នាំ​ដែល​សម​ស្រប​បំផុត គឺ​ប្រភេទ​ប៉ារ៉ាសេតាម៉ុល​ដោយ​ប្រើ​ទៅ​តាម​កម្រិត​អាយុ និង​ទម្ងន់​របស់​កុមារ ព្រោះ​ថា […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ចូលចិត្តឲ្យកូនញ៉ាំបាយឆ្អែតប៉ោងពោះ អាចរីកក្រពះពោះវៀនទេ?

ម៉ាក់ប៉ា​ភាគ​ច្រើន​ចូល​ចិត្ត​ឃើញ​កូន​ញ៉ាំ​បាន ព្រោះ​គិត​ថា កាល​ណា​កូន​ញ៉ាំ​ច្រើន កូន​ទទួល​បាន​អាហារូបត្ថម្ភ​ច្រើន​ហើយ​សុខភាព​ក៏​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។ ដូច​នេះ​ហើយ ទើប​មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​ចូល​ចិត្ត​ឲ្យ​កូន​ញ៉ាំ​បាយ​ច្រើន​ៗ រហូត​ទាល់​តែ​ប៉ោង​ពោះ​ខ្លាំង ទាំង​មិន​ដឹង​ថា​វា​ល្អ ឬ​អាច​ប៉ះពាល់​ដល់​កូន​ឬ​អត់។ “ការ​ដែល​ញ៉ាំ​អាហារ​ច្រើន​ជ្រុល ក៏​មិន​ជា​ការ​ល្អ​ប៉ុន្មាន​ដែរ។ កាល​ណា​ដែល​ឲ្យ​កូន​ញ៉ាំ​បាយ​ជាមួយ​នឹង​ម្ហូប​ដែល​មិន​សូវ​សម្បូរ​កាឡូរី វា​អត់​ល្អ​ទេ”។ នេះ​បើ​តាម​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​ផ្នែក​រោគ​កុមារ។ លោកវេជ្ជប​ណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ លោក​វេជ្ជបណ្ឌិតបញ្ជាក់​ថា ប្រសិន​បើ​ឲ្យ​កូន​ញ៉ាំ​បាយ​ច្រើន​ជ្រុល​ដល់​ថ្នាក់​តឹង​ពោះ​ខ្លាំងនោះ អាច​បង្ក​ផល​ប៉ះពាល់​​ដល់​កូន​វិញ​ទេ​ដូច​ជា៖ ទី១. ការ​លូត​លាស់​របស់​កូន​មិន​បាន​ល្អ ទី២. អាច​ជា​ការ​រំខាន (អាច​បណ្ដាល​ឲ្យ​កូន​ក្អួត ជាដើម)។ ទាក់​ទង​នឹង​ការ​ញ៉ាំ​បាយ​នេះ​ដែរ ខាង​គ្រូពេទ្យ​ជំនាញ​ផ្នែក​អាហារ​ណែនាំ​ថា ជា​ទូទៅ ​ក្មេង​អាច​ចាប់​ផ្ដើម​ញ៉ាំ​បាយ​បាន​ត្រឹម​អាយុ​២​ឆ្នាំ​ឡើង​ទៅ។ លើស​ពី​នេះ បើ​ឲ្យ​កូន​ញ៉ាំ​ច្រើន​រហូត​ទាល់​តែ​ប៉ោង​ពោះ​ខ្លាំង​ញឹក​ញាប់ អាច​ធ្វើ​ឲ្យ​ក្រពះ​ក្មេង​យឺត​បាន តែ​វា​មិន​ជា​បញ្ហា​អី​នោះទេ ព្រោះ​សាច់​ក្រពះ​ប្រៀប​បាន​នឹង​ប្លោក​នោម​យើង​អញ្ចឹង វា​អាច​យឺត​ធំ​បាន​ហើយ​វា​ក៏​អាច​រួម​តូច​ទៅ​វិញ​បាន​ដែរ។ យក​ល្អ លោក​វេជ្ជបណ្ឌិត​ថា បើ​ឲ្យ​កូន​ញ៉ាំ​បាយ​នៅ​ក្នុង​បរិមាណ​មួយ​សម​ស្រប ដែល​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​ខាង​អាហារ ឬ​គ្រូពេទ្យ​ដែល​ប្រាប់​ថា​គួរ​ញ៉ាំ​ប៉ុនណា ហើយ​អាហារ​នោះ​មាន​ជីវជាតិ​គ្រប់​គ្រាន់ ទើប​វា​ជា​ការ​ល្អ​សម្រាប់​ការ​លូត​លាស់​ទាំង​រាងកាយ និង​គ្រប់​ផ្នែក​របស់​កូន។ អត្ថបទពាក់ព័ន្ធ៖ ហេតុផលដែលពេទ្យមិនចង់ឲ្យកូនបៅឆ្អែតភ្លាម ចូលគេងភ្លែត កូនក្មេងតូចៗញ៉ាំចំណីអាហារច្រើន ហើយលែងសូវម៉ឹម មានបញ្ហាអីអត់? បន្លែបៃតងល្អចំពោះសុខភាពកូន តែគួរចម្អិនបែបណា ទើបសុវត្ថិភាព? របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត ត្រូវ​ដឹង ក្មេង​ខ្វះជាតិ​ទឹក​មាន​អី​សម្គាល់? ដល់វ័យចេះដើរហើយ ត្រូវបំប៉នអាហារកូនអ្វីខ្លះ ទើបប្រព័ន្ធការពាររឹងមាំ? ប៉ាម៉ាក់ត្រូវដឹងវីធីដោះស្រាយទាំងនេះ ពេលជួបបញ្ហាកូនមិនចង់ញ៉ាំអាហារ


ការថែទាំទារក

ឃើញ​ទឹកឃ្មុំផ្អែមៗ តិចច្រឡំឲ្យទារកក្រោម ១ ឆ្នាំញ៉ាំ ប្រយ័ត្នគ្រោះថ្នាក់

នៅ​ពេល​​ទារក​លូត​លាស់​ធំ​ទៅ​ៗ ម៉ាក់​ប៉ា​អាច​​ចាប់​ផ្ដើម​ឲ្យ​កូន​ញ៉ាំ​អាហារ​ប្លែកៗ​ច្រើន​មុខ ជា​ពិសេស​អាហារ​ដែល​មាន​ជាតិ​ផ្អែម ព្រោះ​ក្មេង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​ៗ តែ​ត្រូវ​ដឹង​ថា គ្រូពេទ្យ​ជំនាញ​មិន​ណែនាំ​ឲ្យ​ទារក​អាយុ​មិន​ទាន់​គ្រប់​១ឆ្នាំ​ញ៉ាំ​ទឹក​ឃ្មុំ​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ទោះ​ទឹក​ឃ្មុំ​ផ្អែម​ប៉ុនណាក៏​ដោយ ម៉ាក​ប៉ា​មិន​ត្រូវ​ឲ្យ​ទារក​ក្រោម​អាយុ១ឆ្នាំ​ញ៉ាំ​ទេ ព្រោះ​ក្រពះ​ពោះ​វៀន​កូន​នៅ​ខ្ចី ហើយ​នៅ​ក្នុង​ទឹក​ឃ្មុំ​ស្រស់​នោះ​អាច​មាន​ផ្ទុក​បាក់​តេរី Clostridium​។ បើ​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​សហរដ្ឋ​អាមេរិក​ (CDC) ឲ្យ​ដឹង​ថា ទារក​ដែល​មាន​អាយុ​ក្រោម​១ឆ្នាំ ដាច់​ខាត​គឺ​មិន​ត្រូវ​ឲ្យ​ញ៉ាំ​ទឹកឃ្មុំ​ទេ ពី​ព្រោះ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ទារក​នៅ​មិន​ទាន់​លូតលាស់​បាន​ល្អ​សម្រាប់​ទប់​ទល់​នឹង​បាក់តេរី​ដែល​មាន​នៅ​ក្នុង​ទឹក​ឃ្មុំ​ឆៅ​នៅ​ឡើយ​ទេ។ CDC បាន​បន្ថែម​ថា ទារក​អាច​កើត​ជំងឺ Botulism ដោយសារ​ការ​ញ៉ាំ​ពង​របស់​បាក់តេរី Clostridium botulinum ដែល​រក​ឃើញ​មាន​នៅ​លើ​ដី ទឹក​ឃ្មុំ និង​ផលិត​ផល​​ធ្វើ​ចេញពី​ទឹក​ឃ្មុំ។ ពង​របស់​បាក់តេរី​ទាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​បាក់តេរី​ពេញ​រូបរាង​នៅ​ក្នុង​ពោះ​វៀន​ធំ​ទារក និង​អាច​បង្ក​ឲ្យមាន​គ្រោះ​ថ្នាក់ ​ពុល​ដល់​ប្រព័ន្ធ​ប្រសាទ​នៅ​ក្នុង​រាង​កាយ។ ក្នុង​ករណី​ដែល​ទារក​បាន​កើត​ជំងឺ ​Botulism ​នេះ​ហើយ ទារក​នឹង​មាន​ចេញ​រោគ​សញ្ញាមួយ​ចំនួន​ដូច​ជា៖ – ខ្សោយ – ទល់លាមក – មិន​រំលាយ​អាហារ – ក្អួត លើស​ពី​នេះ ទារក​អាច​មួរ​ម៉ៅ ឆាប់​ខឹង ពិបាក​ដក​ដង្ហើម ករណី​ខ្លះ​ទៀត ទារក​អាច​ប្រកាច់​ក៏​ថា​បាន។ ម៉ាក់​ប៉ា​មិន​ត្រូវ​ឲ្យ​កូន​តូច​ញ៉ាំ​ទឹក​ឃ្មុំ​ទេ ហើយ​ក៏​ត្រូវ​ចៀស​វាង​ផលិត​ផល​ទាំង​អស់​មិន​ថា​នំ ទឹក​ដោះ​គោ​ផ្សេងៗ​ដែល​មាន​ផ្ទុក​ជាតិ​ទឹក​ឃ្មុំ ដើម្បី​ការ​ពារ​កូន​កុំ​ឲ្យ​ឆ្លង​បាក់តេរី​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​ធ្ងន់​ធ្ងរ​បាន។​


ជំងឺឆ្លង

ប្រយ័ត្នកូនចៅកុំឲ្យកើតគ្រុនឈាម មូសខ្លាញីចេញខាំញឹកញាប់តែពេលនេះទេ

មូសខ្លា​ញី​ជា​ភ្នាក់​ចម្លង​ជំងឺ​គ្រុន​ឈាម ដែល​វា​អាច​ចម្លង​មេរោគ​គ្រុន​ឈាម​ពី​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​ខាំ​បឺត​ឈាម។ ជា​ធម្មតា​​ចំណី​​អាហារ​​សម្រាប់​សត្វមូស​ ​គឺ​ទឹក​លម្អង​​ផ្អែម​ចេញ​​ពី​​ផ្កា ប៉ុន្តែ​​មាន​​តែ​​មូស​ញីប៉ុណ្ណោះ​ដែល​​ត្រូវ​​ការ​​ឈាម​​ដើម្បី​​ឲ្យ​​ពង​​របស់​​វា​​លូតលាស់។ តើ​មូសខ្លា​ញីចេញ​ខាំ​ញឹក​ញាប់​នៅ​ពេល​ណា? ហើយ​វា​ចូល​ចិត្ត​រស់​នៅ​កន្លែង​ណា​ជាង​គេ? មាន​រូបរាង​ដូច​ម្តេច? បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) អត្រា​ចម្លង​ជំងឺ​គ្រុនឈាម​ខ្ពស់​នៅ​ខាង​ក្រៅ និង​នៅ​ពេល​ថ្ងៃ ដែល​ជា​ពេល​មូស​ខ្លា​ចេញ​ខាំ​ញឹកញាប់​បំផុត។ មូស​ខ្លា​បង្ក​បង្កើត​កូនចៅ​នៅ​ក្នុង​ទឹក​ថ្លា ស្អាត និង​ចូលចិត្ត​រស់នៅ​ជិត​មនុស្ស វា​ហើរ​បាន​ចម្ងាយ​មិន​លើស​ពី ១៥០ម៉ែត្រ ពី​ទី​កន្លែង​កកើត។ ​មូសខ្លា​ចូលចិត្ត​​បង្ក​បង្កើត​កូន​ចៅ​នៅ​ក្នុង​សំបក​កង់​ឡាន និង​សំបក​កង់​ម៉ូតូចាស់ៗ​១១​ដង ច្រើន​ជាង​វត្ថុ​ដាក់​ទឹក​សម្រាប់​ប្រើប្រាស់​ផ្សេងៗ​ទៀត។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ផ្នែក​បាណកសាស្ត្រ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង​បាណកសាស្ត្រ។ ការ​សិក្សា​របស់​ស្ថាប័ន​នេះ​កន្លង​មក​បាន​បញ្ជាក់​ថា ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវវស្សា​កើន​ឡើង​ច្រើន​ជាង​២ដង បើ​ប្រៀបធៀប​នឹង​រដូវប្រាំង ហើយ​មាន​ទំនាក់​ទំនង​យ៉ាង​ខ្លាំង​​ជាមួយ​នឹង​កត្តា​អាកាសធាតុ ដូចជា កម្តៅ ចំនួន​ទឹកភ្លៀង និង​សំណើម។ ចំពោះ​រូបរាង​មូស​ខ្លា​វិញ វា​មា​ន​ប្រវែងពី ២-៨ មិល្លីម៉ែត្រ ស្លាប​ខ្មៅ​ថ្លា​គ្មាន​ស្នាម មាន​ឆ្នូត​ស​លើ​ខ្នង មាន​អង់តែន​ធំ២​លើ​ក្បាល និង​ជើង​មាន​ឆ្នូតខ្មៅស ទាំង​ជើង​មុខ​និង​​ជើង​ក្រោយ​។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ម៉ឹមទឹកដោះគោសុខៗ ហេតុអីបែរជាកូនបៅលែងត្រូវវិញ?

ករណី​កូន​បៅ​ទឹកដោះ​គោ​ម្សៅ​ម៉ាក និង​លេខ​តែ​មួយ​តាំងពី​ដើម​មក បែរជា​បៅ​លែង​ត្រូវ​នៅ​អំឡុង​ពេល​ណា​មួយ​ទៅ​វិញ រហូត​ម៉ាក់​ប៉ា​ព្យាយាម​ស្វែង​រក​ម៉ាក​ទឹក​ដោះ​គោ​ផ្សេង។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​បាន​ឲ្យ​ដឹង​ថា ករណី​បែប​នេះ​លោក​ជួប​ច្រើន​មក​ហើយ ដោយ​អាការៈ​ដែល​អាណាព្យាបាល​តែង​លើក​ឡើង​មាន​ដូចជា៖ – បៅ​មិន​សូវ​ឡើង​គីឡូ – ទល់​លាមក – រាករូស – ក្អួត​ចង្អោរ វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ត​ថា ករណី​ទារក​ទើប​កើត​រហូត​ដល់ ១០ ខែ ឬ ១ ឆ្នាំ​គីឡូ​ឡើង​លឿន​ណាស់ ហើយ​បន្ទាប់​ពី​ចូល​ដល់​វ័យ​នោះ​កូន​ក្មេង​លែង​សូវ​ឡើង​គីឡូ​ត​ទៅ​ទៀត​ហើយ។ លោក​បន្ថែម​ទៀត​ថា​ជា​ទូទៅ​ក្មេង​ចាប់ពី​កើត​ដល់ ៤ ខែ ជា​មធ្យម​មួយ​សប្ដាហ៍​ឡើង ២០០-៣០០ ក្រាម ដូចនេះ​ពេល​កូន​ធំ​ដល់​វ័យ ១ ឆ្នាំ​គីឡូ​ឡើង​កាន់តែ​យឺត​ទៅ​ៗ។ ព្រោះតែ​បែបនេះ​ហើយ ទើប​ពួកគាត់​សន្និដ្ឋាន​ថា កូន​បៅ​ទឹក​ដោះ​គោ​ប្រភេទ​តែ​មួយ លេខ​តែ​មួយ​នោះ​លែង​ត្រូវ​តទៅ​ទៀត តែ​តាម​ពិត​នោះ​គឺជា​ធម្មជាតិ​របស់​ក្មេង​ប៉ុណ្ណោះ។ ចំណែក​ករណី​មាន​រាករូស ក្អួត​ចង្អោរ​ ទល់​លាមកវិញ មក​ពី​ជំងឺ ការ​បង្ក​រោគ​ ឬ​រលាក​ក្រពះ​ពោះវៀន​ដោយ​ខ្លួនឯង​ទៅ​វិញ​ទេ។ ជាចុងក្រោយ​លោក​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ស្វែង​រក​មូលហេតុ​ពិត​ប្រាកដ ជា​ជាង​សន្និដ្ឋាន និង​បញ្ច្រក​ថ្នាំ​កូន​ដោយ​ចិត្ត​ឯង។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ