ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ទារក

ស្វែងរក ចិញ្ចឹមកូន

បញ្ហាសុខភាពកុមារផ្សេងទៀត

តិចនិកបីកូនតូចត្រឹមត្រូវ មិនឱ្យបញ្ហាដល់រាងកាយពួកគេ

ដោយ​សារ​សារពាង្គកាយ​កុមារ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​​​លូត​លាស់ ពេល​ខ្លះ​ការ​ចាប់​កាន់​ដៃ​កុមារ​ លើក​ឡើង ឬ​យោក​យោល​លេង ក៏​អាច​​ជា​កាយវិការ​​​បង្ក​ការ​ប៉ះ​ពាល់​ដល់​​រាង​​កាយ​ពួក​គេ​ផង​ដែរ។ តាម​រយៈ​ Bright Side បាន​ណែ​នាំ​នូវ​វិធី​​មួយ​ចំនួន​ ដើម្បី​ ពរ បី និង​កាន់​កូន​ក្មេង​តូច​​ឱ្យ​បាន​ត្រឹម​ត្រូវ​៖ ១. ទប់​ក និង​ក្បាល​ សម្រាប់​កូន​តូច​អាយុ​ក្រោម​៤ ទៅ​៦​ខែ កូន​តូច​អាយុ​ក្រោម​ ៤-៦​ខែ ពុំ​ទាន់​មាន​សាច់​ដុំ​ត្រង់​ក សម្រាប់​​ទប់​ និង​បញ្ជា​សារពាង្គកាយ​ខ្លួន​​ឯង​បាន​នោះ​ទេ ដូចនេះ​វា​ជា​រឿង​សំខាន់​ដែល​អ្ន​ក​ពរ​ត្រូវ​​ទប់​​ត្រង់​ផ្នែក​ក និង​ក្បាល​ពួក​គេ។ បើ​មិន​ដូច្នោះ​ទារក​អាច​ ពិបាក​ដក​ដង្ហើម និង​​មាន​បញ្ហា​​ឈឺ​​ត្រង់​​ឆ្អឹង​ក។ របៀបពរកូនតូច១ ២. ប្រើសម្ពាយ​​សម្រាប់​ដាក់​កូន​តូច​ឱ្យ​បាន​ត្រឹម​ត្រូវ​ សម្ពាយ​សម្រាប់​ដាក់​​ស្ពាយ​កូន​តូច ជា​​សម្ភារៈ​ពេញ​និយម​មួយ​សម្រាប់​​ប៉ា​ម៉ាក់​សម័យ​ថ្មី​ តែ​គប្បី​ប្រើ​ប្រាស់​ឱ្យ​បាន​ត្រឹម​ត្រូវ ដោយ​​​​​​​​ដាក់​​វា​​ឱ្យ​ទ្រ​​ត្រង់​ជើង​របស់​កុមារ ដូច​ទៅ​ហ្នឹង​ម៉ាក់​ៗ​ពរ​កូន​ដែរ។ ធ្វើ​ដូច​នេះ​ ឆ្អឹង​សន្លាក់​ និង​ខ្នង​កុមារ​មិន​​ថ្លោះ ឬ​ភ្លាត់​។ របៀបពរកូនតូច២ ៣. ពរ​​​ផ្អឹប​កុមារ​ដោយ​​ដាក់​ក្បាល​ផ្អែក​លើ​ស្មា ពេល​អ្នក​ចង់​ពរ​បំពេរ​កូន​តូច​ឱ្យ​គេង គួរ​ដាក់​ត្រង់​ផ្នែក​ក្បាល​ឱ្យ​អឹប​ពី​​​លើ​ស្មា ជា​ជាង​ការ​ដាក់​ឱ្យ​​អឹប​លើ​ទ្រូង ព្រោះ​អាច​ឱ្យ​​កុមារ​ពិបាក​ដក​ដង្ហើម ឬ​ក្រណាត់​​អាវ​របស់​អ្នក​អាច​ចូល​ក្នុង​មាត់​របស់​ពួក​គេ។ របៀបពរកូនតូច៣ ៤. ពរ​​​ក្មេង​តូច​ ដោយ​ឧស្សាហ៍​ប្តូរ​ខាង​ ដោយ​សារ​សាច់​ដុំ​ក កុមារ​កំពុង​លូត​លាស់​ដូច​រៀប​រាប់​ខាង​លើ ដូច​នេះ ការ​ពរ​ ដោយ​ឧស្សាហ៍​ប្តូរ​​កុមារ​ទៅ​ខាង​ឆ្វេង ឬ​ស្តាំ​​ចង្កេះ​​របស់​អ្នក ជា​ការ​រក្សា​លំនឹង​ឆ្អឹង​ក​កុមារ​ កុំ​ឱ្យ​ឈឺ​។ អត្ថបទពាក់ព័ន្ធ៖  មិនចង់មានបញ្ហា ពេលកូនតូចគេង ម៉ាក់ប៉ាប្រយ័ត្នរឿង៤យ៉ាងនេះ ចំណេះដឹងសម្រាប់ម៉ាក់ៗថ្មីថ្មោង កូនតូចយំ មកពីមូលហេតុច្រើនយ៉ាង តើមានអ្វីខ្លះ? ៥. ប្រើ​ដៃ​ទប់​ទាំង​ […]


កង្វះអាហារូបត្ថម្ភ

ម៉ាក់ៗចែករំលែកផលវិបាកផ្សេងៗ ពេលកូនម៉ឹមដោះគោសុទ្ធ មិនញ៉ាំអាហារ

ម៉ាក់​ៗ​ដែល​មាន​កូន​ម៉ឹម​ទឹកដោះ​គោ ហើយ​មិន​ព្រម​ញ៉ាំ​អាហារ​ផ្សេង ​បាន​រៀបរាប់​ត្អូញត្អែរ​បញ្ហា​ជាច្រើន​មក​ប្រាប់ Helloគ្រូពេទ្យ។ ក្នុង​នោះ​អ្វី​ដែល​ជួប​ច្រើន​បំផុត គឺ​បញ្ហា​សុខភាព និងរឿង​បន្ទោបង់។ ខាងក្រោម​នេះ ជា​ការ​រៀបរាប់​របស់​ម៉ាក់​ៗ ៣ រូប​ខុសគ្នា ទាក់ទិន​នឹង​កូន​ធំ​ហើយ តែ​មិន​ព្រម​ញ៉ាំ​ចំណី​អាហារ​ផ្សេង៖ ១- កូន​មិន​ងាយ​ចេះ​ដើរ សម្រាប់​អ្នក​នាង សុន ដារ៉ា បាន​ឲ្យ​ដឹង​ថា កូន​គាត់​ម៉ឹម​តែ​ទឹក​ដោះ​គោ មិន​ចេះ​ញ៉ាំ​បាយ ឬ​បបរ​អ្វី​ទាំងអស់ មកទល់​ពេល​នេះ​វ័យ​ជិត ៣ ឆ្នាំ​ហើយ ជើង​មិន​រឹងមាំ​អាច​ដើរ​ដោយ​ខ្លួន​ឯង​បាន​ទៀត។ អ្នក​រស់នៅ​ក្បែរ​ភ្នំពេញ​រូប​នោះ បន្ត​ទៀត​ថា បានជា​ហ៊ាន​សន្និដ្ឋាន​ថា​កូន​មិន​ចេះ​ដែរ ព្រោះ​មិន​ញ៉ាំ​ចំណី​អាហារ ឬ​ផ្លែឈើ ព្រោះ​កូន​បង ២ នាក់​ហើយ ចេះ​ដែរ​តាំងពី​មិន​ទាន់​មួយ​ឆ្នាំ​ស្រួលបួល ដោយ​មាន​របប​អាហារ​ត្រូវត្រូវ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ តែ​កូន​ក្រោយ​ព្រោះ​រវល់​នឹង​ការងារ ទើប​ចេះ​តែ​បណ្ដោយ​ឲ្យ​ម៉ឹម​រហូត ហើយ​មិន​តាម​បញ្ចុក​បបូរ​ខាប់​គ្រប់​គ្រឿង​ពេល​ចូល​ដល់​វ័យ ៦ ខែ ដោយ​យល់​ឃើញ​ថា​កូន​មិន​ចង់ បូករួម​នឹង​ភាព​នឿយ​ហត់​ពី​ការងារ​ខាងក្រៅ​ទៀត។ ជា​លទ្ធផល កូន​មិន​សូវ​មាន​សុខភាព​ល្អ​ដូ​ច​ក្មេង​ដទៃ ជើង​ដៃ​នៅ​ទន់ ហើយ​បើ​ចង់​ឲ្យ​ដើរ​មិន​បាន​យូរ​ដូច​កូន​គេ​ឡើយ ព្រោះ​ក្នុង​រាងកាយ​ពេទ្យ​ថា គ្មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ដែល​ចេញ​ពី​សាច់ បន្លែ ត្រីសាច់។ ២- ទល់​លាមក ចំណែក​កូន​របស់​អ្នកនាង ម៉ែន ភានី វិញ​ជួប​បញ្ហា​ធំ​មួយ គឺ​ការ​ទល់​លាមក។ ម៉ាក់​វ័យ​ក្មេង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា […]


ថ្នាំបង្ការ

របៀបថែទាំកន្លែង​ចាក់​វ៉ាក់សាំង ​កុំឲ្យ​ក្លាយជាដំបៅ

ក្រោយ​ពេល​កូន​តូច​ចាក់​វ៉ាក់សាំង​រួច ម៉ាក់​ៗ​មួយ​ចំនួន​មិន​បាន​ដឹង​ពី​វិធី​ថែទាំ រហូត​បណ្ដាល​ឲ្យ​កន្លែង​ចាក់​ទៅជាហើម ឬ​ខ្លះ​បង្ក​ទៅ​ជាខ្ទុះ​ដុំ​ៗ។ ដើម្បី​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់ អ្នកគ្រូ​ពេទ្យ​ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល នឹង​រៀបរាប់​ដូច​ខាងក្រោម៖ ១- កុំ​ឆាប់​បកបង់​បិទ​កន្លែង​ចាក់​ថ្នាំ​ ព្រោះ​អាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​បាន ហើយ​ក៏​មិន​គួរ​ទុក​យូរ​ពេក​ដែរ យ៉ាង​យូរ​កន្លះ​ម៉ោងក្រោយ​ចាក់​។ ២- កុំ​យក​ដៃ​ទៅ​ស្ទាប​អង្អែល​កន្លែង​ចាក់​ថ្នាំ ព្រោះ​ធ្វើឲ្យ​មុខ​របួស​កាន់តែ​ហើម និង​បង្ក​ទៅ​ជា​ឆ្លង​មេរោគ​ដោយសារ​ដៃ​មិន​ស្អាត។ ៣- ហាម​យក​ប្រេង​កូឡា​ទៅ​លាប​កន្លែង​ចាក់​ថ្នាំ ព្រោះ​វា​មាន​សារធាតុ​ក្ដៅ​នាំ​ឲ្យ​មុខ​របួស​ទៅ​ជា​ហើម។ ៤- ថ្ម បាយ ឬ​ពងទា​ក្ដៅ ហាម​យក​ទៅ​ស្អំ​កន្លែង​ចាក់​ថ្នាំ។ ៥- អាច​យក​កៅអៀក​បញ្ចុះ​កម្ដៅ​បិទ​កន្លែង​ចាក់​ថ្នាំ​បាន ដើម្បី​កុំឲ្យ​មុខ​របួស​ឡើង​ហើម ឬ​ក្មេង​យក​ដៃ​ទៅ​ប៉ះ​ចុះ​ឡើង។ ៦- បើ​កន្លែង​ចាក់​ថ្នាំ​មាន​លេច​ចេញ​ដូច​ពង​បែក កុំ​ច្របាច់ កុំ​ជោះ ឬ​ធ្វើ​អ្វី​ឲ្យ​បែក​ពង​នោះ​ឲ្យ​សោះ ព្រោះ​អាច​​ឆ្លង​មេរោគ។ ៧- ប្រសិនបើ​មាន​ឆ្លង​មេរោគ​ក្លាយ​ជា​ដំបៅ​ហើយ ត្រូវ​ប្រញាប់​នាំ​កូន​តូច​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ភ្លាម ដើម្បី​ព្យាបាល​ជា​បន្ទាន់។ អត្ថបទពាក់ព័ន្ធ៖ មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច បន្ថែមពីលើគោលការណ៍ថ្នាក់ជាតិ ម៉ាក់ប៉ាអាចនាំកូនទៅចាក់វ៉ាក់សាំងទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងអាយុ ៣-៤ ឆ្នាំ ក្នុង១ថ្ងៃ គួរឲ្យគេងប៉ុន្មានម៉ោង លេងប៉ុន្មាន ទើបល្អ?

កូន​នៅ​តូច​អាយុ​បាន ៣-៤ ឆ្នាំ ប្រហែល​ជា​ចង់​លេង​ច្រើន មិន​ចង់​គេង​ដូច​កាល​ពី​នៅ​តូច​នោះ​ទេ ហើយ​បើ​ចំ​ក្មេង​ញៀន​ទូរស័ព្ទ ឯម៉ាក់ប៉ា​រវល់​ទៀត​នោះ ច្បាស់​ជា​ម្ង៉ៃៗ​ចំណាយ​ពេល​ច្រើនមើល​អេក្រង់​ទូរស័ព្ទ ថេប្លេត ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត។ កូន​មើល​ទូស័ព្ទ​ច្រើន​មិន​ល្អ​នោះ បែប​នេះ​ហើយ​ទើប​អង្គការ​សុខភាព​ពិភពលោក (WHO) ណែនាំ​ឲ្យ​ក្មេង​អាយុ​ចាប់​ពី ៣-៤ ឆ្នាំ ត្រូវ​គេង​ឲ្យ​គ្រប់​គ្រាន់ ធ្វើ​សកម្មភាព​រាងកាយ​ផ្សេងៗ និង​កំណត់​រយៈ​មើល​ទូរស័ព្ទ​តិចតួច​ប៉ុណ្ណោះ ទើប​មាន​សុខ​ភាព​ល្អ។ ១. ធ្វើ​សកម្មភាព​រាង​កាយ៖ ចំណាយ​ពេល​យ៉ាង​តិច ១ម៉ោង​កន្លះ/ថ្ងៃ ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ ដូចជា​លេង​កម្សាន្ត រត់ ដើរ ជិះកង់ ឬ​លេង​កីឡា​ជាដើម។ ២. គេង៖ គេង​ឲ្យ​បាន ១០-១៣ ម៉ោង/ថ្ងៃ ដោយ​រាប់​បញ្ចូល​ទាំង​ការ​គេង​នៅ​ពេល​ថ្ងៃ និង​នៅ​ពេល​យប់ ហើយ​ត្រូវ​កំណត់​ពេល​ចូល​គេង និង​ក្រោក​ពី​គេង​វិញ​ឲ្យ​បាន​ទៀង​ទាត់។ ៣. លេង ឬុ​មើល​គ្រឿង​អេឡិច​ត្រូនិច៖ ក្មេង​អាយុ ៣-៤ ឆ្នាំ ត្រូវ​ឲ្យ​ចំណាយ​ពេល​មើល​អេក្រង់ ដូច​ជា​មើល​ទូរទស្សន៍ លេង​ទូរស័ព្ទ iPad ឬ​គ្រឿង​អេឡិច​ត្រូនិក មិន​ឲ្យ​លើស​ពី ១ម៉ោង/ថ្ងៃ ឡើយ ហើយ​បើ​កាន់​តែ​តិច​ជាង​នេះ​កាន់​តែ​ល្អ។ អត្ថបទពាក់ព័ន្ធ៖  WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរស័ព្ទ ប៉ាម៉ាក់​ចូល​ចិត្ត​ឲ្យ​ក្មេងលេង​ទូរសព្ទ ​មុន​ចូល​គេង ប្រយ័ត្នលើស​ដើម! ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ៗមានកូនកើតអូទីស្សឹម ចែករំលែកវិធីជួយឲ្យកូនប្រសើរឡើង

សម្រាប់​អ្នក​ម៉ាក់​ដែល​មាន​បញ្ហា​កូន​កើត​អូទីស្សឹម​ប្រាកដជា​ចង់​ដឹង​ពី​វិធី​ដែល​ជួយ​ឲ្យ​កូន​មាន​ភាព​ប្រសើរ​ឡើង​វិញ​ហើយ។ ខាងក្រោម​នេះ​ជា​បទ​ពិសោធ​ម៉ាក់​ៗ ២ នាក់​ដែល​ព្យាយាម​ឲ្យ​កូន​បានវិវត្តច្រើន​គួរសម​វិញ​បាន។ ១- ទៅ​រក​គ្រូពេទ្យ និង​គ្រូ​បង្រៀន​ជំនាញ ម៉ាក់​ៗ​ឈ្មោះ រស់ រចនា បាន​រៀបរាប់​ឲ្យ​ដឹង​ថា «កូន​ខ្ញុំ​ជា​កុមារ​អូទីស្សឹម តើ​អ្នក​ដឹង​ទេ​ថា​កូន​យើង​ជា​កុមារ​អូទីស្សឹម? តើ​ហេតុអ្វី​បាន​ជា​កូនយើងជា​ក្មេង​អូទីស្សឹម? បណ្ដាល​មកពី​ការ​ធ្វេស​ប្រហែស​របស់​យើង ឬ​វា​ជា​ជំងឺ​មក​ពី​កំណើត? នាង​ខ្ញុំ​សុំ​បកស្រាយ​ថា មូលហេតុ​ដែល​ធ្វើឲ្យ​គាត់​មាន​ជំងឺ​នេះ ព្រោះ​ការ​ឲ្យ​កូន​មើល​គ្រឿង​អេឡិចត្រូនិច និង​គ្មាន​ពេល​វេលា​ជជែក​លេង​ជាមួយ»។ អ្នកនាង​បានរៀបរាប់​ថា កាលពី​ពពោះ​កូន​ទី១ គ្មាន​លទ្ធភាព​គ្រប់គ្រាន់​តាំងពី​ការ​ញ៉ាំ ការ​គេង ការ​ដើរ ព្រោះ​គ្រួសារកំពុង​ខ្វះខាត កូន​រស់នៅ​កន្លែង​រក​ស៊ី មនុស្ស​ចេញ​ចូល​អ៊ូអរ ឆាប់​បាន​ឃើញ បាន​និយាយ​ជាមួយ​ភ្ញៀវ និង​អ្នកដទៃ​ច្រើន ហើយ​កូន​បែរចេះ​និយាយ​តាំង​ពី​មិនទាន់​បាន ១ ខួប។ តែ​ចូល​ដល់​កូន​ទី ២ ម្ចាស់​អាជីវកម្ម​បោះពុម្ព​រូប​នេះ ចាប់ផ្ដើម​ជីវភាព​ធូរធារ​ជាង​មុន ញ៉ាំ​របស់​ដែល​ចង់ញ៉ាំបាន​តាម​ចិត្ត មាន​ផ្ទះ មាន​កន្លែង​គេង​ស្រួល និង​ឲ្យ​កូនទើប​កើត​នៅតែ​ផ្ទះ​ជាមួយ​អ្នក​មើល​ថែ មិន​ឲ្យ​ទៅ​ហាង ព្រោះ​កន្លែង​ព្រីន​ខ្នាត​ធំ សម្បូរ​សារធាតុ​គីមី​ច្រើន និង​មាន​ជីដូន​ទៅ​មើល​ម្ដងម្កាល ចំណែក​អ្នកស្រី និង​ស្វាមី​មិន​សូវ​មើល​ថែ​កូន​ដិត​ដល់ ព្រោះ​រវល់​រក​លុយ​មក​ផ្គត់ផ្គង់ គ្រួសារ។ ពេល​ចូល​ដល់​វ័យ​ចេះ​និយាយ​កូន​និយាយ​បាន​មួយ​ម៉ាត់​ៗ​ដូច​ក្មេង​ដទៃ​ដែរ ប៉ុន្តែ​ដោយសារ​រពឹស ហើយ​អ្នក​មើល​គេ​រវល់​ធ្វើ​ការផ្ទះ គាត់​បាន​ឲ្យ​ក្មេង​មើល​ទូរស័ព្ទ ចាប់​តាំងពី​នោះ​មក​កូន​មិន​និយាយ ចង់​និយាយ​បាន​និយាយ មិន​ចង់​មិន​និយាយ​ ហៅ​មិន​ឆ្លើយ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

បើពណ៌លាមកអាអូនជុះមកបែបនេះ កូនមានបញ្ហាសុខភាពហើយ

លាមក​ក្មេង​ជុះ​មក​មាន​ច្រើន​សណ្ឋាន និង​ច្រើន​ពណ៌ ហើយ​ពណ៌​នីមួយៗ​ក៏​អាច​បញ្ជាក់​ពី​បញ្ហា​​សុខភាព​របស់​គេ​ដែរ។ លោកស្រី គុជ ឆោមដាលីន វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ នឹង​រៀប​រាប់​ពី​ពណ៌​​លាមក​ទារក និង​សញ្ញា​គួ​រឲ្យ​បារម្ភ។ លោកស្រី​វេជ្ជបណ្ឌិត​ដែល​បច្ចុប្បន្ន​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី​រូបនេះ ថា លាមក​ក្មេង​ប្រែប្រួល​ពី​ក្មេង​ម្នាក់​ទៅ​ក្មេង​ម្នាក់​ខុសៗ​គ្នា គឺ​មានពណ៌​លឿង លឿងខ្ចី លឿងចាស់ ពណ៌ត្នោត ពណ៌​បៃតង​ចាស់ ក្រហម ស ជាដើម ហើយ​ម៉ាក់​ប៉ា​អាច​សម្គាល់​ថា កូន​មាន​បញ្ហា​សុខភាព​ទៅ​តាម​ពណ៌ និង​សណ្ឋាន​របស់​លាមក​បាន។ ១- ពណ៌​លាមក​ធម្មតា បញ្ជាក់​ថា​កូន​មាន​សុខភាព​ល្អ លាមក​មាន​ពណ៌​លឿង លឿង​ខ្ចី លឿង​ចាស់ ពណ៌​ត្នោត និង​ពណ៌​បៃតង​ចាស់ (លាមកព្រៃ) បញ្ជាក់​ថា ទារក​មាន​សុខភាព​ល្អ​ធម្មតា ម៉ាក់ប៉ា​មិន​ចាំបាច់​ព្រួយ​បារម្ភ​នោះ​ទេ ហើយ​ពណ៌​ខុស​គ្នា​នេះ​វា​ប្រែប្រួល​ទៅ​តាម​របប​អាហារ​កូន។ ២- លាមក​ពណ៌​មិន​ធម្មតា បញ្ជាក់​ថា​កូន​​មាន​បញ្ហា​សុខភាព លាមក​ពណ៌​ក្រហម (លាមក​មាន​ឈាម) លាមក​ពណ៌​ខ្មៅ ហើយ​ស្អុយ​ខុស​ធម្មតា (មាន​ឈាម​ហូរ​តាម​ប្រដាប់​រំលាយ​អាហារ លាមក​មាន​ពណ៌ស (អាច​ស្ទះ​ទឹក​ប្រមាត់ ឬ​អត់​មាន​ថង់​ទឹក​ប្រមាត់)។ បើ​លាមក​មាន​ពណ៌​ទាំង​៣​នេះ ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ។ តារាង​អត្ថន័យលាមករបស់កូនទៅតាមពណ៌​ដែលគេបន្ទោរបង់ អត្ថបទពាក់ព័ន្ធ៖ ចង់ដឹងថា កូនមានបញ្ហាសុខភាពអត់ សង្កេតមើលពណ៌លាមកទាំងនេះ ប្រភេទអាហារធ្វើឲ្យកូនតូចញ៉ាំទៅទល់លាមក និងវិធីដោះស្រាយ តិចនិកងាយៗ ជួយកូនបៅរួច កុំឲ្យក្អែរចេញមកវិញ លោកស្រី​វេជ្ជបណ្ឌិត​ក៏​បាន​បញ្ជាក់​ថា ចំនួន​នៃ​ការ​ជុះ​របស់​ក្មេង​ខុស​គ្នា​ពី​ក្មេង​ម្នាក់​ទៅ​ម្នាក់ ទោះ​ក្មេង​ជុះ​ច្រើន​ដង […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ចង់ឲ្យកូនប្រើខួរក្បាលទាំងសងខាង ក្លាយជាក្មេងឆ្លាត កុំឲ្យកូនរៀនតែលេខអក្សរឲ្យសោះ

យើង​ដឹង​ហើយ​ថា ខួរ​ក្បាល​មនុស្ស​បែង​ចែក​​ជា​២​ផ្នែក គឺ​ខួរ​ក្បាល​ខាង​ឆ្វេង និង​ខាង​ស្តាំ ដែល​ខួរក្បាល​ទាំង​២​នេះ មាន​តួនាទី​ខុសៗគ្នា។ ចង់​ឲ្យ​កូន​ធំ​ឡើង​ក្លាយ​ជា​មនុស្ស​ឆ្លាត ម៉ាក់ប៉ា​ត្រូវ​ជំរុញ​ឲ្យ​កូន​ប្រើ​ខួរក្បាល​ទាំង​សង​ខាង នេះ​បើ​តាម​ការ​អះអាង​របស់​លោក Christopher Lee ស្ថានិក​អង្គការ HEDC អន្តរជាតិ។ ខួរ​ក្បាល​ខាង​ឆ្វេង គឺ​ជា​ខួរ​​ក្បាល​ដែល​ផ្តោត​លើ​កត្តាតក្ក​ច្រើន ដែល​ពាក់​ព័ន្ធ​នឹង​ការ​រៀន​អក្សរ លេខ វិទ្យា​សាស្ត្រ។ ខួរ​ក្បាល​ខាង​ស្វាំ ផ្តោត​លើ​ផ្លូវ​អារម្មណ៍ និង​គំនិត​ច្នៃ​ប្រឌិត​ច្រើន ដូច​ជា​ការ​ស្រមើ​ស្រមៃ ការ​​ចាប់​រូបភាព ពណ៌ សំឡេង សិល្បៈ កីឡា​ជា​ដើម។ នៅ​ពេល​យើង​បញ្ជូន​កូន​ទៅ​​សាលា អ្វី​ដែល​គេ​សិក្សា​ច្រើន គឺ​ផ្តោត​​លើ​​ភាសា វិទ្យាសាស្ត្រ គណិតវិទ្យា ដែល​ភាគ​​ច្រើន​ប្រើ​តែ​ខួរក្បាល​ខាង​ឆ្វេង​ប៉ុណ្ណោះ ខណៈ​សាលា​ខ្លះ​មាន​ម៉ោង​សិល្បៈ​កម្សាន្ត កីឡា​តិច​តួច ឯ​ខ្លះ​ទៀត​មិន​មាន​ផង។ ​ គ្រូ​បង្គោល​បណ្តុះ​បណ្តាល​របស់​អង្គការ HEDC អន្តរជាតិ Christopher Lee ពន្យល់​ថា ការ​អប់រំ​ទាក់ទង​នឹង​ខួរក្បាល មិន​ពាក់​​ព័ន្ធ​នឹង​បេះដូង មិន​មែន​ជា​ការ​អប់រំ​ទេ ដូច្នេះ​ក្នុង​ករណី​ដែល​សាលា​កូន​មិន​មាន​ម៉ោង​សម្រាប់​ហ្វឹកហាត់​ខួរក្បាល​ផ្នែក​ខាង​ស្តាំ​នោះ​ទេ ពេល​កូន​មក​ដល់​ផ្ទះ​វិញ ឬ​ថ្ងៃ​ចុង​សប្តាហ៍ យើង​ជា​ម៉ាក់​ប៉ា គួរ​ឆ្លៀត​ពេល​បង្រៀន​កូន​ឲ្យ​ចេះ​ធ្វើ​ម្ហូប​អាហារ លេង​ភ្លេង ច្រៀង លេង​កីឡា ដែល​ទាក់​ទង​នឹង​ខួរក្បាល​ខាង​ស្តាំ។ នៅ​ពេល​ដែល​កូនៗ បាន​ហ្វឹក​ហាត់​ខួរក្បាល​ទាំង​សង​ខាង គេ​នឹង​ក្លាយ​ជា​មនុស្ស​ឆ្លាត​វៃ​ជាង​ក្មេង​ដែល​ប្រើ​ខួរក្បាល​តែ​១​ចំហៀង។ អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យកូនក្លាយជាក្មេងឆ្លាត ម៉ាក់ប៉ាត្រូវបំផុសកូនឲ្យធ្វើរឿង១នេះ ការវិវត្តអារម្មណ៍ក្មេងៗ […]


ការបំបៅដោះ

ពណ៌នាគុណសម្បត្តិមហាសាលទឹកដោះដំបូង កុំឲ្យម៉ាក់ៗច្រឡំច្របាច់ចោល

បើ​និយាយ​ពី​ទឹកដោះ​ដំបូង​ម៉ាក់​ៗ​ថ្មីថ្មោង​ភាគច្រើន​អាច​នឹង​មិន​ស្គាល់ ហើយ​មិន​ដឹង​ពី​ពណ៌ គុណភាព ឬ​បរិមាណ​វា​ឡើយ។ ដូចនេះ​ដើម្បី​ឲ្យ​ម៉ាក់ប៉ា​កាន់តែ​ច្បាស់​ពី​ទឹកដោះ​ដំបូង អ្នក​គ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល នឹងរៀប​រាប់​ពី​សណ្ឋាន និង​អត្ថប្រយោជន៍​នៃ​ទឹកដោះ​ដំបូង ដូច​ខាងក្រោម។ ១- ចំពោះ​ទឹកដោះ​ដំបូង​ខ្លះ ពណ៌​មើល​ទៅ​មិន​ស្អាត​ទេ​ ដោយ​ម៉ាក់​ៗ​ខ្លះ​មាន​ជា​ពណ៌​លឿង​ៗ និង​ខ្លះ​ទៀត​ពណ៌​ស​ដូច​ទឹក​បាយ ខាប់​ៗ ឬ​អន្តាយ​ៗ។ ២- ចំពោះ​បរិមាណ​ក៏​មិន​ច្រើន​ណាស់ណា​ដែរ អាច​ត្រឹម​មួយ​ចម្អែត​ពោះ​កូន​ប៉ុណ្ណោះ ឬ​ម៉ាក់​ៗ​ខ្លះ​ចេញ​តិច​ៗ​ត្រឹម ២-៣ ដំណក់កូន​ម៉ឹម​មិន​ឆ្អែត​ផង។ ៣- ព្រោះតែ​ពណ៌ទឹកដោះ​ដំបូង​មិន​សូវ​ល្អ ទើប​ម៉ាក់​ៗ​ខ្លះ​គិត​ថា​ជា​ទឹកដោះ​ផ្អូម ឬ​ជា​ខូច​គុណភាព តែ​នោះ​ជា​យល់​ខុស​ទាំងស្រុង។ ផ្ទុយទៅវិញ​វា​មាន​សារធាតុ​ចិញ្ចឹម​សម្បូរ​បែប​ដូចជា វីតាមីន A ប្រូតេអ៊ីន កាបូអ៊ីដ្រាត ខ្លាញ់ សារធាតុ​រ៉ែ និង​អង់ទីករសម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ភ្នាក់ងារ​បង្ក​ជំងឺ​ដូចជា បាក់តេរី និង​វីរុស។ អត្ថបទពាក់ព័ន្ធ៖ សម្រាលកូនរួច ម៉ាក់ៗមិនចេញទឹកដោះ ធ្វើម៉េច? ៤- អង់ទីករ​ដែល​មាន​នៅ​ក្នុង​ទឹកដោះ​ដំបូង​មាន​កម្រិត​ខ្ពស់​ជាង​ទឹកដោះ​ធម្មតា ១០០ ដង​ឯណោះ។ ៥- អង់ទីករដែល​មាន​នៅ​ក្នុង​ទឹកដោះ​ដំបូង​ ​ខ្លាំង​វិសេសវិសាល ដោយ​អាច​ការពារ​រាង​កាយ​កូន​ពី​ជំងឺ​ផ្សេង​ៗ​បាន​ច្រើន​ប្រភេទ។ ៦- ក្រោយ​កូន​សម្រាល​បាន​យ៉ាងហោចណាស់ ១ ម៉ោង ត្រូវ​យក​កូន​ទៅ​បៅ​ទឹកដោះ​ម៉ាក់ៗ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ការបំបៅដោះ

សម្រាលកូនរួច ម៉ាក់ៗមិនចេញទឹកដោះ ធ្វើម៉េច?

ទារក​ខ្លះ​ទើប​កើត​ភ្លាម​ឃើញ​មាន​សាច់​មាន​ឈាម​ទ្រលុកទ្រលន់ និង ២-៣ ថ្ងៃ​ក្រោយ​ក៏​ប្រែ​ជា​ស្រក​សាច់​វិញ។ តើ​នោះ​អាច​មកពី​ប៉ុន្មាន​ថ្ងៃ​ដំបូង​ដែល​ម៉ាក់​ៗ​សម្រាល​កូន​រួច​មិន​ទាន់​មាន​ទឹកដោះ​បរិបូរណ៍ឬ? ហើយ​ត្រូវ​ធ្វើ​ម៉េច? យោង​តាម​អត្ថបទ​ផ្សាយ​របស់មន្ទីពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា សម្រាលកូនរួចភ្លាម ម៉ាក់ៗមិនទាន់មានទឹកដោះច្រើន មិនមែនជារឿងគួរឲ្យបារម្ភនោះ ទោះមិនចេញទឹកដោះក៏ដោយត្រូវឲ្យ​បឺត​ជញ្ជក់​ដោះឲ្យបានញឹកញាប់ នោះទើប​អាច​ជំរុញ​ឲ្យ​ក្រពេញ​ដោះ​ឆាប់​បញ្ចេញ​ទឹកដោះ។ ចំណែក​ទារក​ដែល​មិន​ទាន់​ចេះ​បៅ ក៏​ប៉ា​ម៉ាក់​ត្រូវ​តែព្យាយាម​ដាក់​ទារក​លើ​ទ្រូង​ស្បែក​ប៉ះ​ស្បែក រួច​សាកល្បង​បង្រៀន​ឲ្យ​ជញ្ជក់​ម្តង​ទៀត ដោយ​មិន​ត្រូវ​កំណត់​ម៉ោង​បំបៅ​ទេ។ ការ​ដាក់​កូន​បៅ​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​កូន​ភ្ញាក់​ពី​ដំណេក​ត្រឹមត្រូវ ដោយ​បើក​ភ្នែក ខ្លួន​មាន​ចលនា ដៃជើង​កម្រើក។ តាម​អត្ថបទ​បាន​បញ្ជាក់​ទៀត​ថា ម៉ាក់​ប៉ា​គួរតែ​ដាក់​ឲ្យ​កូន​បៅ​ក្នុង​មួយ​ម៉ោង​ដំបូង​នៃ​កំណើត​កូន ទោះ​មិន​ចេញ ឬ​ចេញ​តិច​តួច​ក៏​ដោយ ព្រោះ​ទារក​មួយ​ចំនួន​ធំ​អាច​បឺត​ជញ្ជក់​ដោះ​ម្ដាយ​បាន​ដោយ​ខ្លួន​ឯង ម្យ៉ាង​វិញ​ទៀតចាប់ពី​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​សម្រាល​កូន អ័រម៉ូន​មួយ​ចំនួន​ជួយ​ជំរុញ​ឲ្យ​បញ្ចេញ​ទឹកដោះ​ដំបូង (Colostrum)។ Colostrum មាន​ពណ៌​លឿង ថ្លា ផ្ទុក​ទៅ​ដោយ​វីតាមីន​ជាច្រើន និង​ជាតិរ៉ែ​ព្រមទាំង អង់ទីករ (Anticorps) ការពារ​ទារក​ពី​ការ​ឆ្លង​រោគ។ ចំណែក​ករណី​កូន​កើត​បាន ២-៣ ថ្ងៃ​ក្រោយ ហើយ​សង្កេត​ឃើញ​ស្បែក​ចាប់ផ្ដើម​ជ្រួញ សូម​កុំ​បារម្ភ​ចំពោះ​ការ​ថមថយ​ទម្ងន់​កូន​អី ដោយ​សារ​ទារក​ត្រូវ​សម្រប​ខ្លួន​នឹង​បរិយាកាស​ខាង​ក្រៅ ទារក​ត្រូវ​ការ​ពេល​ដើម្បី​រៀន​បឺត​ជញ្ជក់​ក្បាល​ដោះ ដែល​ខុស​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ។ យើង​គួរ​ទុក​ពេល​ឲ្យ​កូន​សម្រប​ខ្លួន​នឹង​ពិភព​លោក​ដែល​គេទើប​នឹង​បាន​ស្គាល់ នោះ​ទម្ងន់​គាត់​នឹង​ឡើង​មក​វិញ​នៅ​ថ្ងៃ​ទី ៤ ឬ​ទី​ ៥។ ខាងក្រោមនេះ​ជា​ទំហំ​ក្រពះ​កូន និង​បរិមាណ​ទឹកដោះ​ដែល​អាច​បញ្ជាក់​បាន​ថា ទឹកដោះ​ម៉ាក់​ៗ​គ្រប់គ្រាន់​សម្រាប់​ទារក ២-៣ ថ្ងៃ​ដំបូង។ - ថ្ងៃ​ទី ១ ក្រោយ​កើត ក្រពះ​កូន​មាន​ទំហំ​ប្រហែល​ជា ៥-៧ […]


ការបំបៅដោះ

គួរបំបៅកូនមួយថ្ងៃប៉ុន្មានដង ហើយទុកចន្លោះពេលបំបៅប៉ុន្មាន?

ម៉ាក់ៗ​ថ្មី​ថ្មោង​ប្រាកដជា​មិន​ដឹង​ពី​របៀប និង​បរិមាណ​ឲ្យ​កូន​បៅ​ក្នុង​មួយ​ថ្ងៃ​ឡើយ ព្រោះ​កូន​ខ្លះ​ក៏​បៅច្រើន ហើយ​កូន​ខ្លះ​ទៀត​ក៏​បៅ​តិច ដូចនេះ​ប្រាកដជា​មាន​ចម្ងល់​ថា តើ​ទឹកដោះ​ដែល​កូន​ទទួល​បាននោះ គ្រប់គ្រាន់​ទៅ​ចិញ្ចឹម​កូន​ឬ​ទេ។ ទាក់ទិន​នឹង​បញ្ហា​នេះ​ លោកស្រី​វេជ្ជបណ្ឌិត ជា ម៉ារី ប្រធាន​ស្ដីទី​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួងសុខាភិបាល ​បាន​ឲ្យ​ដឹង​ថា ​បញ្ហា​នេះ​មិន​អាច​កំណត់ ឬ​មាន​កាល​វិភាគ​ត្រឹមត្រូវ​ឡើយ។ លោកស្រី​បាន​បន្ត​ទៀត​ថា ការ​ឲ្យ​ទារក​បៅ​មិន​គួរ​កំណត់​ម៉ោង​ឡើយ ព្រោះ​ទារក​ទើប​នឹង​កើត​ យំ​ឃ្លាន​គ្រប់​ពេល ពេល​ណា​យំ​គឺ​អាច​ឲ្យ​បៅ​បាន ចំណែក​ទារក​ខ្លះ​ស្លូត​មិន​យំ​ទារ​បៅ​ អាច​ឲ្យ ២-៣ ម៉ោង​ម្ដង។ អំឡុង​សប្ដាហ៍​ដំបូង​ ទារក​បៅ​តិច ​តែ​ញឹក​ញាប់ យើង​ត្រូវ​បំបៅ​កូន​យ៉ាង​ហោច​ណាស់ លើស​ពី ១០ដង/ថ្ងៃ មាន​ន័យ​ថា​កូន​អាច​បៅ​ពី ១ ម៉ោងកន្លះ ទៅ ២ ម៉ោង​ម្ដង។ ចំណែក​ការ​បំបៅ​ទៀតសោត ស្រីៗ​ត្រូវ​បំបៅ​ដោះ​កូន​ទាំង​សងខាង ដោយ​បៅ​ឲ្យ​អស់​ម្ខាង ចាំ​ប្ដូរ​កូន​ទៅ​ម្ខាង​ទៀត។ តែ​ម៉ាក់​ៗ​គួរ​ចៀសវាង​បំបៅ​ដោះ​ម្ខាង​មិន​ទាន់​អស់​ផង ហើយ​ម្ខាង​ទៀត​ចេញ​ទឹកដោះ​ហៀរហូរ​ ក៏​ស្រាប់​លើក​ទារក​ទៅ​បំបៅ​ខាង​នោះ​ទេ ត្រូវ​បំបៅ​ទាល់តែ​លែង​ចេញ​ទើប​ជា​ការ​ត្រឹមត្រូវ។ នេះ​ក៏​ដោយ​សារ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​មាន​ច្រើន​ក្នុង​ទឹកដោះ​ម្ដាយ​ដែល​ចេញ​ជិត​អស់ ពេល​បំបៅ។ ទាក់ទង​នឹង​ពេល​យប់​វិញ ត្រូវ​បំបៅ​ប៉ុន្មាន​ដង លោកស្រី​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា អាស្រ័យ​ទៅ​លើកូន និង​ម៉ាក់​ៗ។ ប្រសិនបើ​ម៉ាក់​ៗ​សម្បូរ​ទឹកដោះ​ ឲ្យ​កូន​បៅ ២-៣ ដង/មួយ​យប់ ហើយ​បើ​ស្រី​ៗ​មិនសូវ​មាន​ទឹក​ដោះ​ កូន​ងាកៗ​យំ​ទារ​បៅ​ជាក់ជា​មិន​ខាន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ