ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ទារក

ស្វែងរក ចិញ្ចឹមកូន

ជំងឺឆ្លង

កុមារ​ប៉ាគីស្ថាន​រាប់រយ​នាក់ ឆ្លង​មេរោគ​អេដស៍

ជំងឺ​អេដស៍ គ្មាន​ថ្នាំ​ព្យាបាល​ជា​ដាច់​នោះទេ បាន​ត្រឹម​លេប​ថ្នាំ​ពន្យារ​ប៉ុណ្ណោះ។ រឿងគួរឲ្យ​សោកស្ដាយ និងរន្ធត់ ជំងឺ​នេះ ឆ្លងទៅកុមាររាប់រយ​នាក់ នៅ​ក្នុង​ក្រុង Ratodero ភាគ​អាគ្នេយ៍​ប្រទេស​ប៉ាគីស្ថាន ហើយ​សូម្បីតតែ​កុមារ​អាយុ ១៦​ខែ ក៏មាន​ផ្ទុក​ជំងឺ​នេះ​ដែរ។ មន្រ្តី​សុខាភិបាល​ប៉ាគីស្ថាន បញ្ជាក់​ថា គិតចាប់តាំង​ពី​ខែ​មេសា ២០១៩ មក មនុស្ស ៦៨១​នាក់ បាន​តេស្ដឈាម និង​ពិនិត្យ​ឃើញ​ថា មាន​ផ្ទុក​ជំងឺ​អេដស៍ នៅ​ក្រុង Ratodero ដោយ​ក្នុង​នោះ ៥៣៧​នាក់ ជា​កុមារ។ ការផ្ទុះ​ជំងឺដ៏កាច​សាហាវ​​នេះ សង្ស័យ​ថា ដោយ​ការ​ប្រើ​​ម្ជុលសឺរ៉ាំង​ សា​ឡើង​វិញ និង​ការ​បញ្ចូល​ឈាម​ដោយ​គ្មាន​ការ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ។ ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះជំងឺ​អេដស៍​នេះ ប៉ូលិស បាន​ចាប់​ខ្លួន​វេជ្ជបណ្ឌិត​ម្នាក់ ឈ្មោះ Muzaffar Ghanghro កាលពី​ចុង​ខែ​មេសា និង​ចោទ​ពីបទ​​ឃាតកម្ម​ដោយ​អចេតនា ក្រោយ​រកឃើញ​ថា អ្នក​ជំងឺ ១២៣​នាក់ បាន​ឆ្លង​មេរោគ​អេដស៍ បន្ទាប់​ទទួល​បាន​ការ​ព្យាបាល​ដោយ​វេជ្ជបណ្ឌិត​រូប​នេះ។ ប៉ូលិស បញ្ជាក់​ថា វេជ្ជបណ្ឌិត​រូបនេះ ជា​មូលហេតុ​សំខាន់ នៅ​ពីក្រោយ​ការ​ផ្ទុះ​ជំងឺ​អេដស៍។ រឿងមិនគួរ​ឲ្យ​ជឿ​នោះ គឺ​ទារក ១៦​ខែ មាន​ផ្ទុក​ជំងឺ​នេះ​ដែរ។ លោក Nazeer ប៉ាប៉ា​របស់​ក្មេង​នេះ […]


ជំងឺផ្លូវដង្ហើម

ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន! ជំងឺ​ផ្លូវ​ដង្ហើម​លើ​កុមារ​នៅ​តែ​ឈរ​លំដាប់​លើ​គេ

ក្នុង​ចំណោម​ជំងឺ​ឆ្លង និង​មិន​ឆ្លង ជំងឺ​ផ្លូវ​ដង្ហើម​លើ​កុមារ​នៅ​តែ​ឈរ​លើ​លំដាប់​ទី១ ក្នុង​នោះ​មាន​ដូចជា​រលាក​បំពង់ក រលាក​សួត រលាក​ច្រមុះ​ជា​ដើម។ នេះ​​បើ​​តាម​​តួលេខ​កុមារ​ឈឺ​ដែល​មក​សម្រាក និង​ព្យាបាល​នៅ​​មន្ទីរពេទ្យ​កុមារ​ជាតិ។​ នាយក​​​មន្ទីរពេទ្យ​​​កុមារ​​​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ថា ជំងឺ​​ផ្លូវ​​ដង្ហើម​​នៅ​តែ​​ឈរ​​នៅ​​លំដាប់ទី១ ដោយសារ​​តែ​​ក្មេង​​មាន​​ប្រព័ន្ធ​​ភាព​​ស៊ាំ​​ខ្សោយ បន្ទាប់​​មក​​ទៀត​​មាន​​ជំងឺ​​ក្រពះ-ពោះវៀន​ ជំងឺ​​គ្រុនឈាម និង​​ជំងឺ​​ផ្សេងៗ​ទៀត។ លោក​ថា បច្ចុប្បន្ន​មាន​ក្មេង​ឈឺ​មក​សម្រាកព្យាបាល​​នៅ​មន្ទីរពេទ្យ​​កុមារ​ជាតិ​ចំនួន​​ប្រមាណ​​ជាង ៤០០ នាក់។ ១- មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម កុមារ​អាយុ​ក្រោម ២ ឆ្នាំ ងាយ​នឹង​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម។ ជំងឺ​នេះ​បណ្តាល​មក​ពី​ពពួក​វីរុស និង​បាក់តេរី​ឆ្លង​តាម​រយៈ​ផ្លូវ​ដង្ហើម និង​កត្តា​អាកាសធាតុ។ ក្មេងៗ​ដែល​ប្រឈម​កើត​ជំងឺ​នេះ​មាន ក្មេង​កើត​មិន​គ្រ​ប់ខែ មិន​គ្រប់​គីឡូ មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ឬ​ក្មេង​ដែល​ខ្វះ​អាហារូបត្ថម្ភ ពិសេស​ក្មេង​ដែល​ញ៉ាំ​ទឹក​គោ​ម្សៅ។ ២- រោគ​សញ្ញា​ជំងឺ​ផ្លូវ​ដង្ហើម ជំងឺ​ផ្លូវ​ដង្ហើម​មាន​ច្រើន​សណ្ឋាន និង​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូច​គ្នា ឯ​មួយ​ចំនួន​ទៀត​ខុស​គ្នា។ រោគ​សញ្ញា​ទាំង​នោះ​មាន​ដូចជា៖ – ក្តៅខ្លួន – ហៀរសំបោរ – ឈឺបំពង់ក – ក្អក – ចង្អោរ ក្អួត – ឈឺពោះ – អស់កម្លាំង – ឈឺចុកចាប់សាច់ដុំ – ដង្ហក់ – ដកដង្ហើមញាប់។ អត្ថបទពាក់ព័ន្ធ៖ កំហុស​ឆ្គង ៣ យ៉ាង​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ម៉ាក់ប៉ា​មិនសូវ​ចាប់​អារម្មណ៍ ៣- វិធី​បង្ការ​ជំងឺ​ផ្លូវ​ដង្ហើម ជំងឺ​ផ្លូវ​ដង្ហើម​ត្បិតតែ​មិន​ធ្ងន់ធ្ងរ តែ​បើ​ម៉ាក់ប៉ា​បណ្តែត​បណ្តោយ […]


ការបំបៅដោះ

ម៉ាក់ប៉ា​កុំ​ចេះ​តែ​បណ្ដោយ! ឲ្យ​កូន​ម៉ឹម​រហូត​ដល់​ធំ​ពេក ដូច​ធ្វើ​បាប​កូន​ទៅ​វិញ​

ម៉ាក់ប៉ា​មួយ​ចំនួន​ព្រោះ​ស្រលាញ់​ពេក ចេះតែ​បណ្ដោយ​តាម​ចិត្ត​ចង់​របស់​កូន ដោយ​ឲ្យ​បន្ត​ម៉ឹម​ទឹកដោះគោ រហូត​ដល់​អាយុ ៤- ៥ ឆ្នាំ។ ប៉ុន្តែ​ទង្វើ​បែប​នោះ អាច​ជា​ការ​ធ្វើបាប​កូន​ទៅ​វិញ​ទេ ព្រោះ​ក្មេង​ៗ​អាច​កើត​មាន​បញ្ហា​ជា​ច្រើន។ លោកស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យ​ដឹង​ថា គោលការណ៍​​នៃ​​ការ​​បំបៅ​ទឹក​ដោះ ឬ​បៅ​ទឹក​ដោះ​គោ​ត្រឹម​រយៈ​ពេល ២-៣ ឆ្នាំ​ប៉ុណ្ណោះ តែ​សម្រាប់​ម៉ាក់​ប៉ា​ណា​ឲ្យ​កូន​បៅ​រហូត​ដល់​ធំ​ពេក ត្បិត​មិន​ប៉ះពាល់ចំពោះ​សុខភាព​ តែ​អាច​ឲ្យ​កូន​ជួប​បញ្ហា​ការ​ទំពា ព្រោះ​ពួកគេ​ទម្លាប់​នឹង​ការ​បឺត​ជញ្ជក់​ក្បាល​ដោះ​ច្រើន​ជាង។ អត្ថបទពាក់ព័ន្ធ៖ ចង់​ផ្តាច់​ដោះ កូន​ក្បាល​ខូចអង្កៀមយូរ​ឆ្នាំពេក អាច​សាក​វិធី​​នេះ​បាន ក្រៅ​ពី​មិន​សូវ​ចេះ​ទំពា កុមារ​ក៏​នៅ​ប្រឈម​នឹង​បញ្ហា​សំខាន់​មួយ​ទៀត គឺ​ការ​រើស​ចំណី បន្លែ​ផ្លែឈើ​ដែល​ល្អ​ចំពោះ​សុខភាព ដូចនេះ​ពេល​មាន​ជំងឺអាច​ពិបាក​ព្យាបាល​ជាង​កុមារ​មាន​ប្រព័ន្ធ​ភាព​សាំ​ក្នុង​រាង​កាយ​ល្អ​ដោយសារ​ជីវជាតិ​ចម្រុះ។ វេជ្ជបណ្ឌិត បាន​បន្ត​ថា៖“កុមារ​ពេល​ចូល​ដល់​វ័យ​ប៉ុណ្ណេះ​ហើយ នឹង​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ដទៃ​ទៀត ទើប​អាច​ទ្រទ្រង់​រាងកាយ​ឲ្យ​មាំមួន​បាន ប្រសិន​បើ​ពឹង​លើ​ទឹកដោះគោ​មួយ​មុខ ពិតជា​មិន​គ្រប់គ្រាន់​ឡើយ។ ម៉្យាង​វិញ​ទៀត កូន​ៗ​ដែល​ម៉ឹម​ច្រើនអាច​បាត់បង់​ចំណង់​អាហារ ហើយ​ផ្ដោត​ចំពោះ​ទឹកដោះ​មួយ​មុខ”។ កត្តា​ធ្វើឲ្យ​ម៉ាក់​ប៉ា​មួយ​ចំនួន​ចេះ​តែ​បណ្ដោយ​ឲ្យ​កូន​ម៉ឹម ព្រោះ​ការ​ឆុង​ទឹកដោះគោ ឬ​ម៉ឹម​ដោះ មាន​ភាព​ងាយ​ស្រួល និង​មិន​ហត់ ខណៈ​ដែល​ការ​ឲ្យ​កូន​ញ៉ាំ​ត្រូវ​ចំណាយ​ពេល និង​ហត់​នឿយ​រត់​តាម​បញ្ចុក។ លោកស្រី​វេជ្ជ​បណ្ឌិត​បញ្ជាក់។ នៅ​ពេល​កូន​ជួប​បញ្ហា​​រើស​អាហារ​តើ​ប៉ា​ម៉ាក់​គួរ​ធ្វើ​បែប​ណា? ដើម្បី​ឲ្យ​កូន​ចេះ​ញ៉ាំ​ចំណី​ចំណុក​គ្រប់​ប្រភេទ គួរតែ​ព្យាយាម​បង្រៀន​ដោយ​អនុវត្ត​ជាមួយ​កូន​ផ្ទាល់​ៗ។ ឧទាហរណ៍ បើ​អ្នក​ចង់​ឲ្យ​កូន​ចេះ​ញ៉ាំ​ប៉ោម យើង​ត្រូវ​ញ៉ាំ​ជាមួយ ដើម្បី​ឲ្យ​កូន​មើល ពេល​កូន​ឃើញ កូន​នឹង​ចង់​ញ៉ាំ​តាម​យើង តែ​មិន​ត្រូវ​បង្ខំ​ឡើយ ព្រោះ​កូន​នឹង​ខ្លាច។ អត្ថបទ​ពាក់ព័ន្ធ៖ ឲ្យ​កូនបៀម​ក្បាល​ដោះ​សឹង​រាល់​ថ្ងៃ […]


អាហារូបត្ថម្ភទារក

មុនឲ្យ​កូន​តូច​ផឹក​ដោះ​គោ​ស្រស់ ចាំបាច់​ត្រូវ​ដឹង​រឿង​ទាំង​នេះ​សិន

ម៉ាក់ៗ​ថ្មី​ថ្មោង អាច​មិន​សូវ​ដឹង​ពី​វិធី​ផ្តល់​អាហារូបត្ថម្ភ​ល្អ​សម្រាប់​ការ​លូត​លាស់​របស់​បេប៊ី យ៉ាង​ណា ក៏​ត្រូវ​តែ​ដឹង​ថា ទឹក​ដោះ​ម៉ាក់ៗ ជា​អាហារ​សំខាន់​បំផុត មាន​ជីវជាតិ​បំផុត​ចំពោះ​កូន​ទើប​កើត ហើយ​ត្រូវ​គេ​ណែ​នាំ​ឲ្យ​បំបៅ​យ៉ាង​ហោច​ណាស់ ៦ ​ខែ។ បន្ទាប់​ពី​នោះ យើង​អាច​បន្ថែម​អាហារ​បំប៉ន​ផ្សេង​ទៀត​ឲ្យ​បេប៊ី​បាន ពិសេស​ទឹក​ដោះ​គោ​ស្រស់ ប៉ុន្តែ​ឲ្យ​ទឹក​ដោះ​គោ​ទៅ​អូនៗ​ពេល​ណា​ល្អ មាន​ផល​ប្រយោជន៍​អី​ខ្លះ អាច​ប៉ះ​ពាល់​អី​ខ្លះ? “Hello គ្រូពេទ្យ” នឹង​លម្អិត​ក្នុង​អត្ថបទ​នេះ។ ១- គួរ​ឲ្យ​កូន​បោះ​ទឹក​ដោះ​គោ​ស្រស់​នៅ​ពេល​ណា? តាម​ការ​ណែនាំ​របស់​សមាគម​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​កុមារ​នៅ​អាមេរិក ប៉ា​ម៉ាក់​មិន​គួរ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ស្រស់​នោះ​ទេ លុះ​ត្រា​តែ​អូនៗ​មាន​អាយុ​លើស​ពី ១ ឆ្នាំ។ ការ​ពិត​ទឹក​ដោះ​គោ​ធម្មតា បង្ក​ផល​វិបាក​ដល់​បេប៊ី​ដើម្បី​រំលាយ​អាហារ​បាន​ទាំង​ស្រុង បើ​ធៀប​នឹង​ទឹក​ដោះ​ម៉ាក់ ឬ​ម្សៅ​ទឹក​ដោះ​គោ​សម្រាប់​ទារក ដោយសារ​តែ​ទឹក​ដោះ​គោ​ស្រស់ មាន​ផ្ទុក​កំហាប់​ជាតិ​រ៉ែ និង​ប្រូតេអ៊ីន​ខ្ពស់ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​តម្រង​នោម​បេប៊ី​ដែល​នៅ​ខ្ចី ក៏​ដូច​ជា​ប៉ះពាល់​ប្រព័ន្ធ​រំលាយ​អាហារ​ទៀង​ផង។ មុន​សម្រេច​ចិត្ត​ឲ្យ​កូន​យើង បៅ​ទឹក​ដោះ​គោ​ស្រស់ ត្រូវ​ថ្លឹង​ថ្លែង​ឲ្យ​បាន​ច្បាស់ ព្រោះ​ក្នុង​ទឹក​ដោះ​គោ​ស្រស់​ពុំ​មាន​ជាតិ​ដែក វីតាមីន C និង​សារជាតិ​ផ្សេង​ទៀត​គ្រប់គ្រាន់ សម្រាប់​ទារក​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ​នោះ​ទេ។ បែប​នេះ អាច​បង្ក​ឲ្យ​អូនៗ​កើត​ជំងឺ​កង្វះ​អាហារូបត្ថម្ភ ដូច​ជា ជំងឺ​ស្លេកស្លាំង ដោយ​សារ​ខ្វះ​ជាតិ​ដែក​ជាដើម។ មិន​តែ​ប៉ុណ្ណោះ ទឹក​ដោះ​គោ​ស្រស់ ពុំ​ផ្តល់​សារជាតិ​ខ្លាញ់​ល្អ​ សម្រាប់​ការ​លូត​លាស់​សម្រាប់​ក្មេង​ដូច​គ្នា។ យ៉ាង​ណា បើ​សិន​ជា​កូន​អាច​ទទួល​យក​ទឹក​ដោះ​គោ​ធម្មតា​បាន​ហើយ ជា​រឿង​ល្អ​ យើង​អាច​បន្ថែម​របប​អាហារ ជាមួយ​ផ្លែ​ឈើ បន្លែ សាច់​និង​គ្រាប់​ធញ្ញជាតិ​បាន។ ២- […]


ការថែទាំទារក

ទឹកដោះគោ​​​កូន​​​ម៉ឹម​​​​​សល់ អាច​​ទុក​​បាន​​ប៉ុន្មាន​​ម៉ោង?​

ម៉ាក់​ៗ​ខ្លះ ព្រោះតែ​មិន​ចង់​ខ្ជះខ្ជាយ​ទឹកដោះគោ​ដែល​កូន​ទើប​ម៉ឹម​បន្តិច ឬ​ឆុង​ហើយ​កូន​មិន​បៅ ច្រើន​តែ​ស្ដាយ​ក៏​យក​ទៅ​ទុក ឬ​ក្លាស្សេ​ក្នុង​ទូទឹកកក ​ដើម្បី​ឲ្យ​កូន​ញ៉ាំ​ពេល​ក្រោយ​ទៀត។ តើ​​ទឹក​ដោះ​​គោ​ឆុង​រួច​អាចរក្សា​ទុក​បាន​ប៉ុន្មានម៉ោង មិន​ខូច​គុណភាព? ​ ដើម្បី​ឲ្យ​ច្បាស់​ពី​បញ្ហា​នេះ លោកស្រី​​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារជាតិ​បាន​ប្រាប់​មក Helloគ្រូពេទ្យ​ ថា ទឹកដោះគោ​ឆុង​នៅ​សល់ អាច​យក​ទៅ​​ទុក​នៅ​កន្លែង​ដែល​មានសីតុណ្ហភាពធម្មតា ឬ​​ក្នុង​ទូទឹកកក​បាន តែ​ទុក​បាន​​ត្រឹម ១-១ ម៉ោងកន្លះ​​ប៉ុណ្ណោះ​។ បើ​ទុក​យូរ​ជាង​នេះ ទឹកដោះ​គោ​ខូច​គុណភាពហើយ ​ត្រូវ​ចាក់​វា​ចោល កុំ​ទៅ​ស្ដាយ​អី ព្រោះពេល​ឲ្យ​កូន​បន្ត​បៅ​ទឹក​ដោះ​គោ​ទាំង​នោះ អាច​ធ្វើឲ្យ​ឈឺពោះ ក្អួត ឬ​រាករូស​ក៏​មាន ​លើស​ពី​នោះ មេរោគនឹង​ចាប់​លូតលាស់​ក្នុង​ទឹក​ដោះ​គោ។ ទោះ​ទឹកដោះឆុងរួចអាចរក្សាទុកបានពី ១-១ម៉ោងកន្លះ ក្តី តែ​លោក​ស្រី​វេជ្ជបណ្ឌិត​មិន​លើក​ទឹកចិត្ត​ឲ្យ​យើង​ឆុង​ទឹក​ដោះ​គោ​ច្រើន​សល់​ទុក​ឲ្យ​កូន​មឹម​លើក​ក្រោយ​ទៀត​ឡើយ គួរតែ​ឆុង​ត្រឹម​កម្រិត​ល្មម​កូន​ម៉ឹម​អស់ទៅ​បាន​ហើយ។ វេជ្ជបណ្ឌិត ហួរ ដានេ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភ ម៉ាក់​ៗ​ដែល​ឲ្យ​កូន​ម៉ឹម​​ដោះ​គោ​ត្រូវ​ចងចាំ​ថា ទឹកដោះគោ​ខុស​ពី​ទឹក​ដោះ​ម្ដាយ ព្រោះ​ទឹក​ដោះ​ម្ដាយ​អាច​រក្សា​ទុក​រហូត​ទៅ​ដល់​ច្រើន​ថ្ងៃ ប្រសិនបើ​យើង​យក​ទៅ​បង្កក។ អត្ថបទ​ពាក់ព័ន្ធ៖ ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន ចេះ​របៀប​​ឆុង​ម្សៅ​ទឹក​ដោះ​គោ​​ត្រឹម​ត្រូវ ទើប​អូនៗមិន​សូវឈឺ ប្រសិនបើ​កូន​ម៉ឹម​ផង ឈប់​ផង ពេល​ឈប់យើង​ត្រូវ​យក​គម្រប​ទឹក​ដប​ទឹកដោះគោ​មក​បិទ​ភ្លាម​ៗ ហើយ​បើ​អស់​ហើយ​ត្រូវ​លាង​សម្អាត​ដប​ទឹកដោះគោ​ភ្លាម​ៗ ព្រោះ​បើ​ទុល​ចោល​វា​នឹង​មាន​កំណក​ជាប់​ដប ធ្វើឲ្យ​ពិបាក​លាង​សម្អាត ឬ​ងាយ​នឹង​កើត​មេរោគ។ ចំណែក​ការ​លាង​ស្អាត​ត្រូវ​ប្រើ​ជាមួយ​សាប៊ូ បន្ទាប់​មក​ស្ងោរ​សម្លាប់​មេរោគ ត្រូវ​រលាស់​ទឹក​ឲ្យ​ស្ងួត ដើម្បី​កុំឲ្យ​ដប​បែក​ញើស និង​ទុក​ដាក់​នៅ​កន្លែង​ស្ងួត ស្អាត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ផល​វិបាក​​​ប្ដី​ប្រពន្ធ​ប្រញាប់​យក​កូន ទាំង​គ្មាន​ផែនការច្បាស់លាស់

សម្រាប់​អ្នក​មាន​ជីវភាព​ធូរធារ​ការ​យក​កូន ទោះ​មាន ឬ​គ្មាន​ផែនការមិន​ចោទ​ជា​បញ្ហា​សម្រាប់​គ្រួសារ​គេ​ឡើយ។ តែ​ប្រសិនបើ​គ្នាយើង​មួយ​ចំនួន​ខ្វះខាត ការ​មាន​កូន​ដោយ​គ្មាន​រៀប​គម្រោង ឬ​ដាក់​គោលដៅ​ជាមុន អាច​ជា​ធ្វើឲ្យ​ស្ថានភាព​គ្រួសារ​រឹតតែ​ដុនដាប​ជាង​មុន ហើយ​ដើម្បី​ឲ្យ​ស្រី​ៗ​យើង​ដឹង​ពី​ផល​លំបាក​ទាំង​នេះ Helloគ្រូពេទ្យ បាន​ស្វែង​រក​អ្នក​មាន​បទ​ពិសោធ​បែប​នោះ មក​ចែក​រំលែក​ជា​ចំណេះដឹង។ ១- គ្មាន​ប្រាក់​បម្រុង​ទុក តាម​បទ​ពិសោធ កែ សុវណ្ណី ជា​អតីត​បុគ្គលិក​ក្នុង​រោងចក្រ​នៅ 7NG ផ្នែក​គណនេយ្យ វ័យ ២១ ឆ្នាំ និង​ទើប​តែ​សម្រាល​កូន​រួច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​រៀបការ​រួច​នៅ​ចុង​ឆ្នាំ ២០១៨ នាង​ក៏​មាន​ផ្ទៃពោះ​តែម្ដង ដោយ​មិន​ខ្វល់​រឿង​គម្រោង​ការទៅ​ថ្ងៃ​អនាគត​អ្វី​ទេ។ វណ្ណី បាន​បន្ត​ថា​រយៈពេល ៣ ខែ​ដំបូង នាង​មាន​អាការៈ​ចាញ់​ខ្លាំង ញ៉ាំ គេង ធ្វើ​អ្វី​ក៏​មិន​បាន ក៏​សម្រេច​ចិត្ត​បោះបង់​ការងារ ដោយ​ពឹង​ផ្អែក​លើ​ស្វាមី​ទាំងស្រុង ហើយ​ពេល​កូន​បាន ៦- ៧ ខែ​តម្រូវ​ការ​ហូបចុក សម្ភារៈ​ផ្សេង​ៗ​ទុក​ឲ្យ​កូន និង​ម្ដាយ​កាន់តែ​ច្រើន​ឡើង​ៗ តែ​ហិរញ្ញ​វត្ថុ​ចូល​តាម​ច្រក​តែមួយ​ដដែល។ ដូចនេះ​មិន​មាន​អ្វី​សេសសល់​ជា​ដុំកំភួន​ឡើយ សម្រាប់​ពេល​សម្រាល ហើយ​អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ គឺ​ដល់​ពេល​សម្រាល មិន​អាច​តាម​ធម្មជាតិ​បាន ដូចនេះ​តម្រូវ​ឲ្យ​វះកាត់ ព្រោះ​មិន​គ្មាន​កម្លាំង​ប្រឹង វិធី​ចុងក្រោយ​គឺ​សម្រាល​តាម​វះកាត់។ អ្នក​ម្ដាយ​វ័យ​ក្មេង​បាន​បន្ថែម​ថា ប្រាក់​ដែល​មាន​បន្តិច​បន្តួច​ទុក​សម្រាប់​ពេទ្យ គឺ​មិន​គ្រាន់​ឡើយ ហើយ​រឿង​កាន់តែ​យ៉ាប់យ៉ឺន​គឺ​គ្មាន​ទឹកដោះ​បំបៅ​កូន ទើប​ធ្វើឲ្យ​ការ​ចំណាយ​រឹតតែ​ធ្ងន់ធ្ងរ​ថែម​ទៀត។ ក្រោយ​ពេល​ឆ្លង​កាត់​បញ្ហា​នេះ ស្រ្តី​មេផ្ទះ​ម្នាក់​នេះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនតូច​ អាយុ​ប៉ុន្មាន​ទើប​អាច​លេប​​ថ្នាំ​​ទម្លាក់​​សត្វ​​ល្អិត​​បាន?

ក្មេង​នៅ​តូចៗ​ អាយុ​ក្រោម ១ ឆ្នាំ អាច​លេប​ថ្នាំ​ទម្លាក់​ព្រូន​បាន​ទេ? ក្មេង​កើត​ព្រូន​មាន​​អី​សម្គាល់? សំណួរ​ទាំងនេះ​ច្បាស់​ជា​ម៉ាក់​ប៉ា​ថ្មីថ្មោង​ចង់​ដឹង ដើម្បី​ងាយចំណាំ និង​ត្រៀម​​ទិញ​​​ថ្នាំ​ទម្លាក់​ព្រូន​​​ឲ្យ​​កូនលេប​ឲ្យបានទៀងទាត់។ កូន​ក្មេង​ដែល​មាន​អាយុ​ចាប់​ពី ១ ឆ្នាំ​ឡើង​ទៅ ម៉ាក់ប៉ា​អាច​ឲ្យ​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​បាន​ហើយ នេះ​បើ​តាម​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ។ ជា​ទូទៅ​ក្មេង​តម្រូវ​ឲ្យ​លេប​ថ្នាំ​សម្លាប់​សត្វ​ល្អិត ឬ​ព្រូន រៀង​រាល់ ៦ ខែ/ម្តង នោះ​ទើប​រាងកាយ​លូត​លាស់​បាន​ល្អ មិន​ស្គមស្គាំង។ ក្មេង​កើត​ព្រូន ឬមានសត្វល្អិត​នឹង​បង្ហាញ​សញ្ញា​ទាំង​នេះ៖ - ស្គម​ - ស្លេក​ស្លាំង - ឧស្សាហ៍​ឈឺពោះ - រាករូស - ចង្អោរ ក្អួត - ក្អក - ប៉ោង ឬ​ហើមពោះ - មិន​ឃ្លាន​អាហារ - ស្រកទម្ងន់ - ញ៉ាំ​ច្រើន​យ៉ាង​ណា​ក៏​មិន​ធាត់។ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោក​វេជ្ជបណ្ឌិត​ថា ក្មេង​កើត​សត្វ​ល្អិត​មាន​ពពួក​ព្រូន អៀន តេនញ៉ា ដោយសារ​ការ​រស់នៅ​គ្មាន​អនាម័យ ការញុំាអាហារមិនស្អាត ឬ​ឆ្អិនមិនល្អ ការ​ប៉ះពាល់​របស់​មិនស្អាត និង​លេង​ផ្ទាល់​​ដី។ ក្រៅ​ពី​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​ហើយ ម៉ាក់ប៉ា​គួរ​តែ​ប្រកាន់​ខ្ជាប់​នូវ​អនាម័យ ទាំង​ចំណី​អាហារ ខ្លួន​ប្រាណ មិន​ត្រូវ​បន្ទោបង់​ផ្តេស​ផ្តាស នោះ​ទើប​កូន​មាន​សុខភាព​ល្អ ចៀស​ផុត​ពី​ជំងឺ​ឆ្លង​ផ្សេងៗ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


រោគសញ្ញាទូទៅ

តិច​ច្រឡំ​ថា​ជំងឺ​​ទាំង​នេះ​កើត​លើ​​មនុស្ស​ចាស់ តាម​ពិត​ក្មេង​ៗ​ក៏​មាន​ដែរ

មនុស្ស​ពេញ​វ័យ​​ងាយ​កើត​ជំងឺ​រលាកក្រពះ-ពោះវៀន​​ ​ដោយ​សារ​ការ​ច្រាល​ទឹក​ក្រពះ​ឡើង​មក​លើ ការ​ញ៉ាំ​​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ចំណីអាហារ ឆ្លង​មេរោគ និង​​ដោយ​សារ​ពពួក​វីរុស​អ្វី​មួយ ក្រោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគ​សញ្ញា​វិញ​មាន​ដូចជា​ចុក ឆ្អល់ នៅ​ក្នុង​ពោះ​ជិត​ចុង​ដង្ហើម ញ៉ាំ​ឆាប់​ឆ្អែត ​តឹង​ឆ្អល់​ក្នុង​ពោះ​ពិបាក​ទ្រាំ។ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​កុមារ​តូច​ៗ​មួយ​ចំនួន​ក៏​មាន​ជំងឺ​បែប​នេះ​ដែរ។ លោក​បន្ត​ថា កាលពី​សម័យ​មុន​យើង​គិត​ថា ក្មេង​ៗ​គ្មាន​ជំងឺ​ដំបៅ​ក្រពះ ឬ​ពោះវៀន ដុះ​សាច់​ក្រពះ​ពោះវៀនអ្វី​ទេ ប៉ុន្តែ​ឥឡូវ​នេះ​យើង​មាន​ម៉ាស៊ីន​អង់ត្រូស្កូប ដែល​អាច​ឆ្លុះ​មើល​ឃើញ​បានយ៉ាង​ច្បាស់។ ចំពោះ​មតិ​ដែល​លើក​ឡើង​ថា កាលពី​មុន​ម្ដេច​ក៏​គ្មាន​ជំងឺ​បែប​នេះ? វេជ្ជបណ្ឌិត​រូប​នេះ​បាន​សន្និដ្ឋាន​ថា អាច​ថាពេល​នោះ​មិន​ទាន់​មាន​ប្រភេទ​គ្រឿង​ម៉ាស៊ីន​បែប​វេជ្ជសាស្រ្ត​ទាំង​នេះ​ប្រើប្រាស់​រក​រោគវិនិច្ឆ័យ​ក៏​ថា​បាន។   នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ​ខាង​លើ​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កូន​តូច​កើត​ជំងឺ​នេះ លោក​ក៏​មិន​ទាន់​ហ៊ាន​បកស្រាយ​ច្រើន​ឡើយ ព្រោះ​ម៉ាស៊ីន​ទំនើប​សម្រាប់​ឆ្លុះ​នោះខាង​មន្ទីរពេទ្យ​ទើប​ទទួល​បាន គ្រាន់តែ​ថា​អាច​លើក​យក​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ៖ ការ​ដុះ​សាច់​ក្រពះ​​មកពី​កំណើត អាហារ​ដែល​ក្មេង​ៗ​ញ៉ាំ​គ្មាន​អនាម័យ ​មាន​មេរោគ​ដូច​មនុស្ស​ចាស់​ ញ៉ាំ​របស់មាន​​ជាតិ​អាកុល ឬហ្គាស ញុំាហឹរ ឬជូរ។ ប៉ុន្តែ​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​រូប​នេះ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា វា​កើត​ឡើង​ដោយសារ​អ្វី​មួយ​ឲ្យ​ពិត​ប្រាកដ​ឡើយ រង់ចាំ​ការ​តាមដាន​មួយ​រយៈ​ពេល​ទៀត​សិន។ មួយ​វិញ​ទៀត ដើម្បី​ចៀសវាង​ពី​ជំងឺ​អស់​ទាំង​នេះ លោក​បាន​ណែនាំ​ឲ្យ​យើង​ម្នាក់​ៗ​ត្រូវ​ថែទាំ​កូន​ឲ្យ​មាន​អនាម័យ​ជា​និច្ច ផឹក​ទឹក​ស្អាត ព្រោះ​កូនក្មេង​បាក់តេរី​ងាយ​ជ្រៀត​ចូល និង​​មិន​​គួរ​ឲ្យ​កូន​តូច​ផឹក​​ភេសជ្ជៈ​កំប៉ុង​​មាន​ជាតិ​គីមី។ អត្ថបទ​ពាក់ព័ន្ធ៖គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ការបំបៅដោះ

ចង់​ផ្តាច់​ដោះកូន​ ម៉ាក់ៗអាចសាកវិធីទាំងនេះបាន​

កូនខ្លះ ស្រួលផ្ដាច់ដោះ ឯខ្លះទៀត ពិបាកណាស់។ “Hello គ្រូពេទ្យ” នឹង​ណែ​នាំ​វិធី​ផ្តាច់​ដោះ​កូន គួរ​ផ្តាច់​ពេល​ណាស់​ទើប​ល្អ ហើយ​ផ្តាច់​របៀប​ម៉េច។ ១- ដំណើរ​ការ​ផ្ដាច់ដោះ ការ​ផ្ដាច់​ដោះ ជា​ដំណើរ​ធម្មជាតិ​កើត​ឡើង​ពេល​អូនៗ​ចាប់​ផ្ដើម​ចេះ​ញ៉ាំ​អាហារ​បន្ថែម​ ក្រៅពី​ទឹក​ដោះ​ម្ដាយ ដូចជា​ ទឹក ​អាហារ​រឹង ​និង​ប្រភព​អាហារ​ពី​ទឹក​ដោះ​គោ និង​ទឹក​ផ្លែ​ឈើ។ យ៉ាងណា បើ​ទឹកដោះ​ម្ដាយ​កាន់​តែ​តិច​ទៅៗ​ អូនៗ​ក៏​មិន​អាច​បន្ត​បៅ​បាន​ទៀត​ដែរ។ ប្រភព​អាហារូបត្ថម្ភ​សម្រាប់​ក្មេង មាន​ប្រភេទ​អាហារ និង​ប្រភេទ​ភេសជ្ជៈ អាច​ជ្រើសរើស​បាន​ដើម្បី​ជួយ​បំប៉ន​កូន​យើង​ឲ្យ​មាន​សុខភាព​ល្អ។ ២- ពេល​វេលា​ល្អ​បំផុត​ដើម្បី​ផ្ដាច់​ដោះ អ្នក​ជំនាញបាន​ណែនាំ​ឲ្យ​បំបៅ​ដោះ​កូន​យ៉ាង​ហោច​ណាស់​រយៈពេល ៦ ខែ បន្ទាប់​ពី​សម្រាល និង​ការ​បំបៅ​រួម​ជាមួយ​អាហារ​ រហូតដល់​យ៉ាង​ហោច​ណាស់​អាយុ ១ ខួប ឬ​លើស​ពី​នេះ អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត។ ចាំ​ថា ​ការ​ផ្ដាច់​ដោះ ជា​បញ្ហា​ផ្ទាល់​ខ្លួន​ មិន​មែន​ត្រូវការ​អ្នក​ដទៃ​ចូល​រួម​សម្រេច​ចិត្ត​ទេ។ ​យើងគួរ​ពិចារណា​ឡើងវិញ​លើ​ពេលវេលា យើង​គិត​ថា​សមស្រប​សម្រាប់​ផ្ដាច់​ដោះ ដូចជា មាន​ផ្ទៃពោះ​ជា​ថ្មី លែង​មាន​ទឹក​ដោះ ឬ​ហេតុ​ផល​ចាំ​បាច់​ណា​មួយ។ អត្ថបទ​ពាក់ព័ន្ធ៖ ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន ទឹកដោះ​ចេញ​តិចៗ សាក​វិធី​នេះ​អាច​ជួយ​បាន ៣- វិធី​សាស្ត្រ​ផ្ដាច់​ដោះ – ដំណើរ​ការ​សន្សឹមៗ៖ ផ្ដាច់ដោះ​ត្រូវ​ធ្វើ​សន្សឹមៗ និង​មួយ​ជំហាន​ៗ ដើម្បី​ការពារ​កុំ​ឲ្យ​ដោះ​ប្រែ​ទៅ​ជា​ឈឺចាប់​ខ្លាំង នាំ​ឲ្យ​រំខាន​អារម្មណ៍​យើង និង​ដើម្បី​ទុក​ពេល​កូន​គ្រប់គ្រាន់ សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​នេះ។ […]


អាហារូបត្ថម្ភទារក

ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន

“Hello គ្រូពេទ្យ” ធ្លាប់​ណែនាំ​ច្រើន​ហើយ ពាក់​ព័ន្ធ​រឿង​បំបៅ​ដោះ​កូន មាន​សារៈ​ប្រយោជន៍​កម្រិត​ណា រឿង​ទឹក​ដោះ​ចេញ​តិច ឬ​ចេញ​ច្រើន ក៏​ធ្លាប់​​ប្រាប់​វិធី​ដោះ​ស្រាយ​ហើយ​ដែរ។ យ៉ាង​ណា មិន​មែន​គ្នា​យើង​គ្រប់​រូប​សុទ្ធ​តែ​មាន​ទឹក​ដោះ​នោះ​ទេ គ្នា​យើង​ខ្លះ​​អាចមាន​ស្ថាន​ភាព​ជំងឺ​មួយ​ចំនួន ធ្វើ​ឲ្យ​មិន​បំបៅ​ដោះ​កូន​ដូច ចង់​មិន​ចង់​នៅ​តែ​ប្រើ​ម្សៅ​ទឹក​ដោះ​គោ។ អត្ថបទ​នេះ និង​ប្រាប់​គ្នា​យើង​ពី​គុណ​ប្រយោជន៍​ និង​គុណ​វិបត្តិ​ម្សៅ​ទឹក​ដោះ​គោ ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- គុណ​សម្បត្តិ​ពី​ម្សៅ​ទឹក​ដោះគោ – បេប៊ី​បៅ​ម្សៅ​ទឹក​ដោះគោ​សប្បាយ​ចិត្ត​ជាង​ក្មេង​មិន​បៅ៖ មាន​ការ​សិក្សា​ទៅ​លើ​បេប៊ី​អាយុ​ ៣ខែ សរុប ៣០០​នាក់ ដោយ​បាន​រក​ឃើញ​ ថា​បេប៊ី​បៅ​ម្សៅ​ទឹកដោះ​គោ ញញឹម និង​សើចច្រើន ហើយ​មិន​សូវ​មួម៉ៅ​ទៀត។ – ម៉ាក់ៗ​មិន​អាច​គេង​ស្កប់​ស្កល់៖ ទោះ​ម្សៅ​ទឹក​ដោះ​គោ​ត្រូវ​​ចំណាយ​ពេល​យូរ​ដើម្បី​រំលាយ​ក្នុង​ពោះ​ក្មេង​ក៏​ពិត​មែន តែ​មិន​មាន​ន័យ​ថា​យើង​នឹង​មាន​ពេល​គេង​នោះ​ដែរ ។ – ក្មេង​បៅ​ម្សៅ​ទឹក​ដោះ​គោ​ធំ​លឿន​ជាង​បៅ​ដោះ​ម៉ាក់ៗ៖ ការសិក្សា​ទៅ​លើ​កូន​ស្វា​បង្ហាញ​ថា បេប៊ី​បៅ​ម្សៅ​​ទឹកដោះ​គោ​លូត​លាស់​លឿន និង​ឆាប់​ធំ​ជាង​ក្មេងៗ​បៅ​ដោះ​ធម្មតា។ អ្នក​ស្រាវជ្រាវ​ជឿ​ថា នេះ​ព្រោះ​តែ​ម្សៅ​ទឹក​ដោះ​គោ មាន​ផ្ទុក​​ជាតិ​ប្រូតេអ៊ីន​ច្រើន​ជាង​ទឹក​ដោះម្ដាយ។ – ម្សៅ​ទឹក​ដោះ​គោ​ជួយ​បន្ថែម​សារ​ជាតិ​ចិញ្ចឹម​ពី​លើ​ទឹក​ដោះ​ម៉ាក់ៗ៖ អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា បេប៊ី​បៅ​ម្សៅ​ទឹក​ដោះ​គោ រួម​ជាមួយ​ទឹកដោះ​ម្ដាយ អាច​បន្ត​បៅ​ដល់​​អាយុ​ ៣ខែ យូរ​ជាង​បេប៊ី​ដែល​បៅ​តែ​ទឹក​ដោះ​ម្ដាយ។ – លូតលាស់​ឆ្អឹង​បាន​រឹងមាំ​ជាង៖ សារធាតុ​តែ​មួយ​គត់​ដែល​ម្សៅ​ទឹក​ដោះ​គោ​មាន​ច្រើន​ជាង​ទឹកដោះ​ម៉ាក់ៗ អាច​ជា វីតាមីន D ដែល​ជួយ​ឲ្យបេប៊ី​មានឆ្អឹង​រឹងមាំ ជាង​បៅ​ទឹក​ដោះ​ម៉ាក់ៗ​តែ​មួយ​មុខ។ – យើង​អាច​ដូរ​ម៉ាក​ម្សៅ​ទឹក​ដោះ​គោ​បាន៖ យើង​អាច​ប្តូរ​ពី​ផលិត​ផល​ថ្លៃៗ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ