ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការបំបៅដោះ

បំបៅកូន ម៉ាក់ៗត្រូវដឹងរឿងទាំងនេះ ទើបសម្បូរទឹកដោះមានជីវជាតិ កូនម៉ឹមទៅមិនហើមពោះ

ក្រោយ​សម្រាល​​អូនតូច​រួច​ភ្លាម គ្រូពេទ្យ​តម្រូវ​ឲ្យ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​ក្នុង​ប៉ុន្មាន​ម៉ោង​ដំបូង នោះ​ទើប​កូន​ទទួលបាន​ទឹកដោះ​ដំបូង ដែល​ជា​អង់ទីករ​សំខាន់​សម្រាប់​ការពារ​ទារក​មិន​ឲ្យ​​ឆ្លង​មេរោគ​ផ្សេងៗ។ បន្ទាប់​ពី​សម្រាល​កូន​ហើយ តើ​ម៉ាក់ៗ​ត្រូវ​ធ្វើ​បែប​ណា​ខ្លះ ទើប​សម្បូរ​ទឹក​ដោះ​ឲ្យ​កូន​ម៉ឹម ទឹកដោះ​ក៏​សម្បូរ​ជីវជាតិ​គ្រប់​គ្រាន់ កូន​ម៉ឹម​ទៅ​លូត​លាស់​បាន​ល្អ មិន​សូវ​ឈឺ​ផ្តាស? ខាង​ក្រោម​នេះ​ជា​ប្រការ​គួរ និង​មិន​គួរ​ធ្វើ អំឡុង​ពេល​ម៉ាក់ៗ​បំបៅ​ដោះ​កូន ណែនាំ​ដោយ​គ្រូពេទ្យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ ១. ប្រការ​គួរ​ធ្វើ – ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​ញឹក​ញាប់ និង​ទៀង​ទាត់​ពេល – ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន – ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​ច្រើន និង​ចម្រុះ​មុខ ពិសេស​សម្ល ឬស៊ុប – ត្រូវសម្អាតខ្លួនប្រាណ ពិសេសសុដន់ មុននឹងបំបៅកូន។ ២. ប្រការ​គួរ​ចៀស​វាង – មិន​ត្រូវ​ញ៉ាំ​អាហារ​ក្រៀម​ក្រោះ អាហារ​ហឹរ អាហារ​ផ្អាប់ – មិន​ត្រូវ​ញ៉ាំ​បន្លែ-សាច់ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ – មិន​ត្រូវ​ផឹក​ថ្នាំ​ខ្មែរ ឬ​ស្រា – មិន​ត្រូវ​ផឹក​កាហ្វេ – មិន​ត្រូវ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា។ ចំពោះអត្ថប្រយោជន៍នៃទឹកដោះម្តាយវិញ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បានបញ្ជាក់ថា ទឹកដោះម្តាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម វីតាមីន ជួយ​ដល់​លូតលាស់​របស់​ក្មេង និង​ការពារ​កូន​តូច​ពី​ជំងឺ​ផ្សេងៗ។ គ្មាន​អ្វី​មក​ជំនួស​ទឹកដោះ​ម្តាយ​បាន​ឡើយ ក្រៅ​ពី​សម្បូរវីតាមីន និង​សារធាតុ​ចិញ្ចឹម ជួយ​ទ្រទ្រង់​រាងកាយ និង​លូត​លាស់ ទឹក​ដោះ​ម្តាយ​ក៏​សម្បូរ​ជាតិ​ទឹក​ដែរ។ ចំពោះ​ម៉ាក់ៗ​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ​តែ​មុខ​គត់ […]


ការបំបៅដោះ

ទើបក្លាយជាម៉ាក់ៗថ្មីថ្មោង សម្គាល់ម៉េច​ដឹងថា​អូនៗកំពុង​ឃ្លាន

បើ​កូន​រាង​ធំ​បន្តិច​ហើយ​នោះ គឺ​ពិត​ជា​អាច​ប្រាប់​ម៉ាក់ប៉ា​បាន​ពេល​ពួកគេ​ឃ្លាន រីឯ​ទារក​មិន​អាច​និយាយ​បាន​ទេ ប៉ុន្តែ​ពួកគេ​​ប្រើ​ជា​សំឡេង ឬ​កាយ​វិការ​ផ្សេងៗ​​ដើម្បី​បង្ហាញ​ថា​កំពុង​តែ​​​ឃ្លាន។ សម្រាប់​ស្រីៗ​យើង​ទើប​ក្លាយ​ជា​ម៉ាក់ៗ​លើក​ដំបូង​​អាច​នឹង​មិន​ទាន់​សម្គាល់​ដឹង​ពី​សំឡេង និង​កាយ​វិការ​ទាំង​នេះទេ ប៉ុន្តែ​យូរ​ទៅ​នឹង​ដឹង​ពី​កាយវិការ​ទាំង​នេះ​ច្បាស់​មិន​ខាន​។ សញ្ញា​មួយ​ចំនួន​បង្ហាញ​ថា​ទារក​កំពុង​ឃ្លាន៖ កម្រើក​ដៃ​ជើង ក្តាប់​ដៃ​ ភ្ញាក់​ពី​គេង បង្កើត​សំឡេង​ផ្សេងៗ​ កម្រើក​ក្បាល​ពី​ម្ខាង​ទៅ​ម្ខាង ដាក់​ម្រាម​ដៃ ឬ​ដៃ​ចូល​ទៅ​ក្នុង​មាត់ នៅ​មិន​ស្ងៀម កម្រើក​ខ្លួន​ទៅ​មក ជញ្ជក់​មាត់ ឬ​អណ្ដាត បែរ​ក្បាល​ទៅ​លើ​ដោះ​ម៉ាក់ៗ​ពេល​ម៉ាក់ៗ​បី។ ក្រៅ​ពី​សញ្ញា​ខាង​លើ កូន​តូច​អាច​នឹង​យំ​ពេល​ឃ្លាន ប៉ុន្តែ​ការ​យំ​គឺ​សញ្ញា​ចុងក្រោយ​នៃ​ការ​ឃ្លាននេះ​។ នេះ​មាន​ន័យ​ថា​នៅ​ពេល​កូន​យំ កូន​បាន​ចូល​ដល់​ដំណាក់​កាល​ឃ្លាន​ខ្លាំង​ទៅ​ហើយ។ យ៉ាង​ណា​មិញ ប្រសិន​ជា​ម៉ាក់ៗ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សញ្ញា​កូន​ឃ្លាន​ជំនួស​ឲ្យ​ការ​កំណត់​ពេល​ក្នុង​ការ​បំបៅ​ដោះ​កូន​ ម៉ាក់ៗ​នឹង​ឃើញ​ថា​កូន​ឃ្លាន​រាល់​មួយ​ម៉ោង​ម្ដង ឬ​ក្រោយ​ពីរ​ទៅ​បី​ម៉ោង និង​គេង​រយៈពេល​យូរ។ ការ​បំបៅ​ដោះ​កូន​ញឹកញាប់​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ។ ដូចនេះ​នៅ​ពេល​កូន​មើល​ទៅ​ឃ្លាន ម៉ាក់ៗ​អាច​បំបៅ​កូន​​បាន​​ទោះ​បី​ជា​ញឹកញាប់​បន្តិច​ក៏​ដោយ។ ដោយ​ឡែក ម៉ាក់ៗ​ក៏​អាច​សម្គាល់​ថា​កូន​ឆ្អែត​ពេល​កូន​បិទ​មាត់ បែរ​មុខ​ចេញ​ពីដោះ​ម៉ាក់ៗ និង​លា​ដៃ​ធម្មតាដែរ​។ ប្រសិនជា​ទារក​​គេង​ច្រើន ម៉ាក់ៗ​អាច​នឹង​ពិបាក​ក្នុង​ការ​សម្គាល់​សញ្ញា​ដែល​បង្ហាញ​ថា​កូន​ឃ្លាន។ ទោះ​ជា​មិន​មាន​សញ្ញា​ច្បាស់លាស់​ក៏​មិន​មែន​មាន​ន័យ​ថា​ទារក​មិន​ឃ្លាន​ទេ។ ទារក​ទើប​នឹង​កើត​ត្រូវ​ការ​ការ​បំបៅ​ដោះ​ ​យ៉ាង​តិច ៨​ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ។ ដូចនេះ​ម៉ាក់ៗ​ត្រូវ​ដាស់​កូន​ឲ្យ​ភ្ញាក់​មក​បៅ​រាល់​បី​ម៉ោង​ ប្រសិន​ជា​កូន​មិន​ភ្ញាក់​ដោយ​ខ្លួន​ឯង។ ម៉ាក់ៗ​ក៏​អាច​ព្យាយាម​ដាក់​កូន​នៅ​នឹង​ទ្រូង​ប្រសិន​ជា​ពិបាក​ក្នុង​ការដាស់​កូន ហើយ​ម៉ាក់ៗ​នឹង​ឃើញ​ថា​កូន​អាច​បៅ​ដោះ​បាន​ទោះបីជា​ពួកគេ​មិន​ទាន់​ភ្ញាក់​ពេញ​​លេញ​​ក៏​​ដោយ។ ម៉ាក់ៗ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ប្រសិន​កូន​គេង​ច្រើន ពិបាក​ក្នុង​ដាស់​ឲ្យ​​បៅ​ដោះ ឬ​កូន​បង្ហាញ​សញ្ញា​បញ្ជាក់​ថា​ឃ្លាន​មិន​ឈប់​ច្រើន​ជាង​២​ទៅ​៣​ថ្ងៃ​ព្រោះ​នេះ​អាច​មក​ពី​កូន​ទទួល​ទឹក​ដោះ​មិន​គ្រប់គ្រាន់។


បញ្ហាការលូតលាស់

ទម្លាប់ឲ្យកូនអង្គុយបត់កង្កែប ប្រយ័ត្នប៉ះពាល់ឆ្អឹងអាអូនធ្ងន់ធ្ងរ

ពេល​ដែល​អា​អូន​តូច​ៗ​ចេះ​អង្គុយ ម៉ាក់​ប៉ា​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​នឹង​របៀប​ដែល​កូន​អង្គុយ ព្រោះ​ទម្រង់​អង្គុយ​ខ្លះ វា​អាច​ប៉ះពាល់​ទៅ​ដល់​ឆ្អឹង​របស់​កូន​ៗ។ ក្នុង​ចំណោម​ទម្រង់​អង្គុយ​ទាំង​អស់ ម៉ាក់​ប៉ា​មិន​គួរ​ឲ្យ​កូន​អង្គុយ​បែប​បត់​កង្កែប​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ទៅ​ដល់​កូន​។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ជំនាញ​ផ្នែក​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ការ​ដែល​ទម្លាប់​ឲ្យ​កូន​តូចៗ​ដែល​កំពុង​អង្គុយ​បែប​បត់​កង្កែប​នេះ ឬ​ជា​ទម្រង់​អក្សរ W យូរ​ទៅ អាច​ក្លាយ​ទៅ​ជា​ទម្លាប់​។ កាល​ណា​ក្លាយ​ជា​ទម្លាប់ ឲ្យ​តែ​ពេល​អា​អូន​អង្គុយ​រាប​ស្មើ​លើ​ឥដ្ឋ ដឹង​តែ​ចេញ​ទម្រង់​បត់​កង្កែប​នេះ ដែល​ការអង្គុយ​ទម្រង់​របៀប​នេះមិន​សូវ​ជា​ល្អ​សម្រាប់​កូន​ប៉ុន្មាន​ទេ។ លោក​បន្ត​ថា បើ​អា​អូន​អង្គុយ​បែប​នេះ​ជាប់​រហូត អាច​ប៉ះពាល់​​ឆ្អឹង​​កូន​យ៉ាង​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​អាច​បង្ក​ជា​បញ្ហា​មួយ​ចំនួន​ទៀត​ដូច​ជា៖ – រលាក​សន្លាក់ – សភាព​ឆ្អឹង​មិន​ប្រក្រតី -​ បង្អាក់​ដល់​ការ​លូតលាស់​ឆ្អឹង – បង្ក​ផល​ប៉ះពាល់​ដល់​ក្មេង​ពេល​ធំ​ឡើង។ល។ ភាគ​ច្រើន​ក្មេងៗ​ដែល​មាន​បញ្ហា​ខ្សោយ​សាច់ដុំ​ស្នូល តែង​អង្គុយ​ក្នុង​ទម្រង់​បែប​នេះ ព្រោះ​អង្គុយ​បែប​នេះ​ជួយ​ទប់​លំនឹង​ខ្លួន​បាន​ល្អ ដោយ​ពុំ​ចាំ​បាច់​ប្រឹង​ទប់​ដោយ​ខ្លួន​ឯង​ខ្លាំង។ ចំណែក​ក្មេង​ខ្លះ​ទៀត អង្គុយ​បែប​នេះ​ក៏​ព្រោះ​តែ​ស្រួល​អង្គុយ តែ​បើ​អង្គុយ​យូរ​ៗ​ទៅ ធ្វើ​ឲ្យ​សាច់​ដុំ​តឹង បណ្ដាល​ឲ្យ​ពិបាក​ក្នុង​ការ​អង្គុយ​ក្នុង​ទម្រង់​អង្គុយ​ដទៃ​ទៀត។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ថា នៅ​ពេល​កូន​រៀន​ចេះ​អង្គុយ ម៉ាក់​ប៉ា​ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ​សណ្ដូក​ជើង បត់​ជើង ពែន​ផ្នែនតាម​កាលៈទេសៈ ប៉ុន្តែ​ដាច់​ខាត​ត្រូវ​ចៀស​វាង​អង្គុយ​បត់​កង្កែប។ ប្រសិន​បើ​ម៉ាក់​ប៉ា​បារម្ភ​ពី​របៀប​របប​របស់​កូន​អង្គុយ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​បន្ថែម ដើម្បី​រក​ដំណោះ​ស្រាយ​ណា​មួយ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់។


បញ្ហាសុខភាពកុមារផ្សេងទៀត

តិចនិកសម្រាប់ម៉ាក់ប៉ា ជួយជំរុញដល់ការនិយាយរបស់អាអូនតូចៗអាយុ ១ ឆ្នាំកន្លះ- ២ ឆ្នាំ

ជា​ធម្មតា នៅ​ពេល​​ទារក​លូតលាស់​ធំ​ទៅ​ៗ សមត្ថភាព​ផ្សេងៗ​របស់​កូន​ក៏​កាន់​តែ​វិវត្ត​ទៅ​មុខ​ដូច​ជា រឹង​ដៃ រឹង​ជើង មើល​ឃើញ​ច្បាស់ ចេះ​សើច ចេះ​ចង់​និយាយ ចឹង​ហើយ ប៉ា​ម៉ាក់ គួរ​ប្រើ​វិធីសាស្ត្រ​បែប​ណា ដើម្បី​ជំរុញ​ឲ្យ​កូន​កាន់​តែ​ឆាប់​ចេះ​និយាយ? តាម​ការ​ចែក​រំលែក​បទ​ពិសោធន៍​របស់​បង​ប្រុស យ៉ាន វឌ្ឍនៈ អ្នក​រក​ស៊ី​ម្នាក់​នៅ​ភ្នំពេញ ហើយ​ក៏​ជា​ប៉ាៗ​ម្នាក់ ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កូន​គាត់​រៀន​និយាយ​ដំបូងៗ គាត់​តែង​និយាយ​ឆ្លើយ​តប​ទៅ​កូន​វិញ ទោះ​មិន​យល់​ពី​អ្វី​ដែល​កូន​និយាយ​ក៏​ដោយ។ បង​ប្រុស​បង្ហើប​ថា ភាគ​ច្រើន វិធីសាស្ត្រ​ដែល​គាត់​ប្រើ ដើម្បី​ជួយ​កូន​ឲ្យ​ឆាប់​ចាប់​ពាក្យ​បាន គឺ​គាត់​អាន​តាម​អ៊ីនធើណេត​ខ្លះ និង​ដឹង​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​កុមារ ពេល​យក​កូន​ទៅ​ពេទ្យ​ខ្លះ​ដូច​ជា៖ និយាយ​ពាក្យ​ច្រំដែលៗ៖ ការ​និយាយ​ពាក្យ​មួយ​ដដែល​ៗ អាច​ជួយ​ឲ្យ​កូន​ឆាប់​ចាំ​ពាក្យ​នោះ។ ឧទាហរណ៖ ពាក្យ"ស្បែក​ជើង" ម៉ាក់​ប៉ា អាច​សួរ​ថា ស្បែក​ជើង​កូន​នៅ​ឯណា? ចាំ​ប៉ាយក​ស្បែក​ជើង​ឲ្យ។ល។ ប្រើ​ពាក្យ​ណែនាំ​សាមញ្ញ​ៗ៖  នៅ​ចន្លោះ​អាយុ​១-២ខួប​នេះ កូន​ធំ​ល្មម​អាច​យល់​ពាក្យ​ណែនាំ​ស្រួល​ចាំ​ដូច​ជា ពាក់​អាវ ឬ​បិទ/បើក​ទ្វារ​ជាដើម។ យើង​ជា​ម៉ាក់​ប៉ា​គួរ​ប្រើ​ពាក្យ​ស្រួល​ស្ដាប់ ខ្លីៗ តែ​ច្បាស់​ដែល​អា​អូន​ងាយ​យល់។ សួរ​នាំ​កូន​ឲ្យ​បាន​ច្រើន៖ យើង​អាច​សួរ​ឲ្យ​អា​អូន​ចំណាំ​របស់​ផ្សេងៗ​ដូច​ជា ឯណា​ច្រមុះ​កូន ភ្នែក ឬ​មាត់​កូន​។ល។ លើស​ពី​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ផ្នែក​ទូទៅ បាន​ណែនាំ​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​កូន​ឆាប់​ចេះ​និយាយ​លឿន ម៉ាក់​ប៉ា​អាច​ប្រើ​តិចនិក​ប៉ុន្មាន​នេះ​៖ - ស្នើ​ឲ្យ​កូន​ជួយ​ធ្វើ​អី​មួយ -​ បង្រៀន​កូន​ច្រៀង​ចម្រៀង - […]


សុខភាពកុមារ

កើតជំងឺមហារីកគ្រាប់ឈាមស អាចដឹងដោយរបៀបណាខ្លះ?

ក្នុង​កោសិកា​ដើមគ្រាប់​ឈាម (គ្រាប់​ឈាម​ក្រហម ឈាម​ស និង​ប្លា​កែត) ​វិវត្តច្រើន​ដំណាក់​កាល ហើយ​នៅ​ពេល​​មាន​សារធាតុ​ពុល​ផ្សេង​ទៀត​ចូល​ទៅ​ជាមួយ​នោះ ធ្វើ​ឲ្យ​កោសិកា​ដើម ​(គ្រាប់​ឈាម​ស) រង​នូវ​ការ​ខូច​ខាត។ ក្រោយ​មកកោសិកា​ដើម​ដែល​ខូច​ខាត​ចាប់​មាន​ការ​កកើតឡើងខុស​ពី​ធម្មតា បង្ក​ឲ្យ​កើត​ជា​មហារីក​គ្រាប់ឈាម​ដែល​ប្រជា​ពល​រដ្ឋ​យើង​ទូទៅ​ច្រើន​ហៅ​ថា ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី។ លោក​បន្ត​ថា យើង​អាច​រក​ឃើញ​ជំងឺ​មហារីក​គ្រាប់​ឈាម​ដោយ​កត្តា​មួយ​ចំនួន រោគ​សញ្ញា​ខ្លះ​ៗ​របស់​ជំងឺ​នេះ និង​ការ​វិភាគ​ផ្សេង​ៗ​ដូច​ជា៖ អ្នក​ជំងឺ​ដឹង​ដោយ​ខ្លួន​ឯង៖ អ្នក​ជំងឺ​មាន​សភាព​រាង​កាយ​ស្លេក​ស្លាំង ឆាប់​ហត់ មាន​ចេញ​ឈាម​នៅ​តាម​អញ្ចាញ​ធ្មេញ ហើយ​ស្បែក​មាន​លក្ខណៈ​ជាំ​ខុស​ពី​ធម្មតា។ រក​ឃើញ​រោគ​សញ្ញា​ដោយ​ចៃដន្យ៖ ដោយ​អ្នក​ជំងឺ​មាន​អាការៈ​ផ្សេង​ទៀត​មាន ក្ដៅ​ខ្លួន​ខ្លាំង​ហើយ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាដើម។ បន្ទាប់​មក គ្រូ​ពេទ្យ​យក​ឈាម​អ្នក​ជំងឺ​ទៅ​ពិនិត្យ​វិភាគ​ទើប​ឃើញ កោសិកា​មហារីក​នៅ​ក្នុង​ឈាម។ គ្មាន​រោគ​សញ្ញា៖ នៅ​ពេល​ដែល​​អ្នក​ជំងឺ​មាន​ជំងឺ​ផ្សេងៗ ត្រូវ​វះ​កាត់ ឬ​ធ្វើ​ការ​វះ​កាត់​អវយវៈ​ណាមួយ។ ជា​ធម្មតា មុន​ពេល​វះ​កាត់ គ្រូពេទ្យ​ត្រូវ​ពិនិត្យ​ឈាម​អ្នក​ជំងឺ​ជាមុន​សិន ដើម្បី​រក​មើល​បរិមាណ​ថយ​ចុះ​នៃ​គ្រាប់​ឈាម​ស គ្រាប់​ឈាម​ក្រហម និង​ប្លាកែត។ មួយ​វិញ​ទៀត វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ ជំងឺ​មហារីក​គ្រាប់​ឈាម គឺ​ការ​​បូម​យក​ខួរ​ឆ្អឹង មក​ពិនិត្យ ដោយ​គ្រូ​ពេទ្យ​យក​ម្ជុល​មួយ​ទៅ​បូមឆ្អឹង​សន្ទះ​ទ្រូង ឬ​ឆ្អឹង​ផាល (ត្រគាក) បូម​យក​ខួរឆ្អឹង​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធន៍។ វេជ្ជបណ្ឌិត​រូប​នេះ​បញ្ជាក់​ថា ផល​វិបាក​ធំៗ ដែល​តែង​កើត​មាន​ចៀស​មិន​ផុត បើ​កើត​ជំងឺ​នោះ គឺ​បរិមាណ​គ្រាប់​ឈាម​ក្រហម និង​គ្រាប់​ឈាម​ប្លាកែត​ថយ​ចុះ។ ដូច្នេះ​ហើយ បើ​មាន​ករណី​កើត​ជំងឺ​មហារីក​គ្រាប់​ឈាម ត្រូវ​បញ្ជូន​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់​ពេល​វេលា ដើម្បី​ព្យាបាល មុន​ពេល​អាការៈ​អ្នក​ជំងឺ​រាល​ដាល​ធ្ងន់ធ្ងរ។


បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលកូនក្ដៅខ្លួនម៉េចបានសុលតាមគូទឆាប់ត្រជាក់ជាងថ្នាំលេប?

ម៉ាក់​ៗ​មួយ​ចំនួន​និយាយ​ថា ពេល​ក្ដៅ​ខ្លួន​ការ​លេប​ថ្នាំ​បញ្ចុះ​កម្ដៅ​មិន​សូវ​មាន​ប្រសិទ្ធភាព​ដូច​ការ​សុល​តាម​គូទ​ឡើយ។ រហូត​មាន​ម៉ាក់​ខ្លះ​ឲ្យ​តែ​កូន​ក្ដៅ​ខ្លួន ដឹង​តែ​ជ្រើសរើស​វិធី​សុល​តែ​ម្ដង ដោយ​មិន​​លេប​ថ្នាំឡើយ។ បញ្ហា​នេះ​អ្នកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center បាន​ឲ្យ​ដឹង​ថា​រវាង​ថ្នាំ​សុល និង​លេប​គឺ​ប្រសិទ្ធភាព​បញ្ចុះ​កម្ដៅ​បាន​ដូចគ្នា ឲ្យតែ​ចំណុះ​ស្មើគ្នា។ មួយ​វិញ​ទៀត​ការ​ឲ្យ​កូន​លេប​ថ្នាំ​មិន​ត្រឹមត្រូវ​តាម​បរិមាណ ពេលវេលា ទើប​ជា​ហេតុ​នាំឲ្យ​កម្ដៅ​មិន​ថមថយ​ឆាប់។   ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូប​នោះ​បន្ត​ទៀត​ថា ថ្នាំ​សុល និង​លេប​ខុស​គ្នា​ត្រង់​ផ្លូវ​ចូល ទើប​នាំឲ្យ​សុល​អាច​ត្រជាក់​លឿន​ជាង។ ខាងក្រោមជា​ការ​បកស្រាយរបស់វេជ្ជបណ្ឌិត គុជ ឆោមដាលីន៖ - ការ​លេប​ថ្នាំ​ចូល​ពី​មាត់​តាម​បំពង់​អាហារ ចូល​ក្រពះ ពោះវៀន​ធំ​ទើប​ដល់ ពោះវៀន​តូច ទម្រាំ​តែ​ស្រូប​ចូល​សព្វ​រាងកាយ​មាន​រយៈ​ពេល​យូរ។ - ចំណែក​ការ​សុល​វិញ គ្រាន់តែ​ដាក់​តាម​គូទ វា​ឆាប់​ទៅ​ដល់​ពោះវៀន ឆាប់​សាយភាយ ដូចនេះ​ហើយ​យើង​នឹង​ឃើញ​ប្រសិទ្ធភាព​ស្ដែង​បន្ទាប់ពី​សុល​រួច​រយៈពេល​ខ្លី។ ជា​ចុងក្រោយ​អ្នកស្រី​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា បើ​ទោះ​ជា​កូន​លេប​ថ្នាំ​មិន​ត្រជាក់ ហើយ​ចង់​សុល​បន្ថែម ត្រូវ​រង់ចាំ​រយៈ​យ៉ាងហោចណាស់ ៤ ម៉ោងសិន​ដែរ។ មួយ​វិញ​ទៀត​បើ​កូន​ក្ដៅ​ខ្លួន​ខ្លាច​ឈាន​ដល់​ប្រកាច់ ម៉ាក់ប៉ា​ត្រូវ​ដោះ​សម្លៀកបំពាក់​កូន​ចេញ និង​យក​កូន​កន្សែង​ជ្រលក់​ទឹក រួច​ពូត​ឲ្យ​ស្រស់​ទឹក មក​ជូត​ខ្លួន​កូន​តាម​កន្លែង​មួយ​ចំនួន​ដូចជា​ក្លៀក ក ដៃ​ជើង ឬ​តាម​គន្លាក់​ដៃ​ជើង។ ទោះ​យ៉ាង​ណា​ក៏​ដោយ ការ​ប្រើ​ថ្នាំ​សុល​ចំពោះ​ទារក ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្តិច អាច​នឹង​មាន​ការ​ឈឺចាប់ ដាច់​រលាត់​ផ្លូវ​លាមកក្មេង […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

វិធី ៥ យ៉ាង​ អ្នកជំនាញ​ចែករំលែក​ដល់ម៉ាក់ប៉ាគួរអនុវត្តឲ្យ​បាន​ក្នុងការចិញ្ចឹមកូន

ការ​ចិញ្ចឹម​ថែទាំ​កូន​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ដោយថា​ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​ជួប​ប្រទះ​ការ​លំបាក​ច្រើន។ ដូចនេះ​អ្នក​ជំនាញ​ជា​ច្រើន​បាន​ចែក​រំលែក​បទពិសោធន៍​មួយ​ចំនួន​ទៅ​លើ​ការ​ចិញ្ចឹម​មើល​ថែទាំ​កូន និងជួយ​ឲ្យ​យើង​​ក្លាយ​ជា​ម៉ាក់ប៉ា​ល្អ​ជាង​មុន។ ១. កុំ​បង្ខំ​កូន​ឲ្យ​ញ៉ាំ​ច្រើន អ្នក​ជំនាញ​បាន​លើកឡើង​ថា​ម៉ាក់ប៉ា​គួរ​ចម្អិន​ម្ហូប​ដែល​ល្អ​សម្រាប់​សុខភាព​ឲ្យ​កូន។ ក្នុង​ករណី​នេះ ម៉ាក់ប៉ា​មិន​ចាំ​បាច់​បារម្ភ​ថា​កូន​ញ៉ាំ​អាហារ​ដែល​មិន​ល្អ​ចំពោះ​សុខភាព ឬ​បរិមាណ​អាហារ​តិចឬនោះ​ទេ។ ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​បង្ខំ​កូន​ឲ្យ​ញ៉ាំ​ព្រោះ​គិត​ថា​កូន​កំពុង​ឃ្លាន ប៉ុន្តែ​យក​ល្អ​គួរ​កុំ​បង្ខំ​កូន​បែប​នេះ។ ត្រង់ចំណុចនេះ ប៉ា​ម៉ាក់អាច​ឲ្យ​កូន​ជ្រើស​រើស​អាហារ​ដែល​ពួក​គេ​ចូលចិត្ត តែ​ក៏​ត្រូវ​ប្រាដក​ថា​ល្អ​ចំពោះ​សុខភាព​ដែរ។​ ២. ឲ្យ​កូន​ចូលរួម​ក្នុង​ការ​ជួប​ជាមួយ​គ្រូពេទ្យ អ្នក​ជំនាញ​និយាយ​ថា​កូន​ក្មេង​គួរ​រៀន​ពី​ការ​ជួប​ជាមួយ​គ្រូពេទ្យ និង​អាច​ផ្តល់​ព័ត៌មាន​ដល់​គ្រូពេទ្យ​ដោយ​ខ្លួន​ពួកគេ។ ក្មេង​មាន​អាយុ​៦ឆ្នាំ​ឡើង​អាច​ចាប់ផ្ដើម​ឆ្លើយ​សំណួរ​អំឡុង​ពេល​ពិនិត្យ​សុខភាព​បាន​​​ហើយ ដូចនេះ​ម៉ាក់ប៉ា​មិន​គួរ​ឆ្លើយ​គ្រប់​សំណួរ​ជំនួស​កូន​ទេ។ អត្ថបទពាក់ព័ន្ធ៖  វីតាមីនប្រភេទនេះជួយបង្កើនកោសិកាឈាម បម្លែងអាហារទៅជាថាមពល ល្អខ្លាំងចំពោះវ័យជំទង់ ញ៉ាំប្រៃពេកអាចប៉ះពាល់សុខភាព នេះជាវិធីកាត់បន្ថយ​អំបិល​ពីរបបអាហារ តិចនិករៀបចំរបបអាហារពិសេស កូនញ៉ាំហើយសុខភាពល្អ និងវៃឆ្លាត ៣. យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​របស់​កូន ទារក​ទើប​នឹង​កើត​តែង​បៅ​ញឹកញាប់។ ប្រសិនជា​ម៉ាក់ប៉ា​ត្រូវ​ដាស់​កូន​ឲ្យ​បៅ ឬ​ពួកគេ​បៅ​តិច​ជាង​ធម្មតា កូន​អាច​នឹង​ឈឺ។ ហេតុ​នេះ​ហើយ​ម៉ាក់ប៉ា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អាការៈ​មួយ​ចំនួន​ដូចជា​បែកញើស​ពេល​កំពុង​បៅ ការ​យំ​មាន​ភាព​ខុស​ប្លែក ឬ​គេង​ច្រើន​ជាង​ធម្មតា។ ៤. បង្កើត​ទំនុក​ចិត្ត​ដល់​កូន​តាំង​ពី​ក្មេង គ្រូពេទ្យ​មួយ​ចំនួន​បាន​ណែនាំ​ថា​ក្មេង​ដែល​មាន​ទំនុក​ចិត្ត​ខ្ពស់​គឺ​ជា​ក្មេង​មាន​ភាព​សប្បាយ​រីករាយ​ជាង​ក្មេង​ដទៃ​។ ការ​មានទំនុក​ចិត្ត​លើ​ខ្លួនឯង​ជួយ​ក្មេង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ល្អ​ជាង​មុន​។ ម៉ាក់​ប៉ា​អាច​ជួយ​កូន​ឲ្យ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្ពស់​បាន​តាមរយៈ​ការ​ផ្តល់​ការ​សរសើរ​ដល់​កូន​ទៅ​លើ​កិច្ចការ​ដែល​គេ​ធ្វើ​បាន​តាម​វ័យ​របស់​គេ និង​និយាយ​ពាក្យ​អរគុណ​ទៅ​កាន់​ពួក​គេ ហើយ​ត្រូវ​ចំណាយ​ពេល​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​ ជាហេតុនាំ​ឲ្យ​​កូន​ដឹង​ថា​ពួកគេ​សំខាន់​សម្រាប់​ម៉ាក់ប៉ា។ ៥. ទប់ទល់​នឹង​កំហឹង​របស់​កូន នៅ​ពេល​មិន​បាន​អ្វី​ដូច​ចិត្ត កូន​នឹង​ចាប់​ផ្ដើម​ស្រែក តើ​ម៉ាក់ប៉ា​គួរ​ធ្វើ​យ៉ាង​ណា​ក្នុង​ស្ថានការណ៍​នេះ​? វិធី​ដែល​ល្អ​ក្នុង​ការ​បញ្ឈប់​កំហឹង​កូន​ក្មេង​គឺ​កុំ​ខ្វល់​ជាមួយ​ពួកគេ។ ប្រសិន​ជា​ពួកគេ​នៅ​កន្លែង​មាន​សុវត្ថិភាពហើយ​ ម៉ាក់ប៉ា​អាច​មើល​ទៅ​កន្លែង​ផ្សេង ឬ​ធ្វើមិន​ចាប់អារម្មណ៍​លើ​ពួកគេ​​។ ក្មេង​នឹង​ឈប់​ស្រែក​ព្រោះ​ពួកគេ​ដឹង​ថា​ពួកគេ​មិន​ទទួល​បាន​ចំណាប់​អារម្មណ៍​ដែល​ខ្លួន​ចង់​បាន។ ទោះយ៉ាងណា​វិធី​នេះ​អាច​នឹង​មាន​ការ​លំបាក​​បន្តិច​សម្រាប់​ម៉ាក់ប៉ា​ក្នុង​ការ​អនុវត្ត​​ដំបូងៗ។


រោគសញ្ញាទូទៅ

មកពីមូលហេតុអី បានជាក្មេងៗមួយចំនួនក្រោយជាពីរលាកបំពង់ក បែរទៅកើតរាកមួល?

រាក​មួល គឺជា​ជំងឺ​ម្យ៉ាងដែលអាចបង្កឡើងដោយ​ពីប៉ារ៉ាសុីត​ដែល​ហៅថា “អាមីប” ហើយ​ជំងឺ​នេះ​ដែរ​បណ្ដាល​ឲ្យលាមក​មាន​ឈាម ឬ​មាន​សម្បោរ ក្តៅខ្លួន រងារញា៉ក់ និងចុកពោះ និង​បន្ទោបង់​ញឹកញាប់​ចាប់ពី ៤-៦ដង ដែល​ធ្វើឲ្យ​អ្នក​ជំងឺ​មាន​សភាព​ហេវហត់ បាក់  និង​អស់​កម្លាំង​ខ្លាំង។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា មាន​មូលហេតុ​ជាច្រើន​ដែល​បណ្ដាល​ឲ្យ​កើតជំងឺរាកមួលនេះដែរ ហើយ​ក្នុង​នោះក៏បណ្តាលមកពីមេរោគជាច្រើនទៀតដែលបង្កឡើងដោយ​​ជំងឺ​រលាក​បំពង់​ក អាចធ្វើឲ្យក្អកមានស្លេស្ម និងក្មេងៗតូចៗលេបចូលទៅក្នុងពោះ ក៏​ជាដើមហេតុនាំឲ្យរាក​មួល​ដែរដោយព្រោះគេមិនចេះខាកស្តោះចេញមកក្រៅ។ ​ពេល​រាក​មួល​មាន​សម្បោរ​លាយ​ឈាម អាចមាន​រយៈពេល ៥-៧ ថ្ងៃ​ទើប​អាច​ចាប់ផ្ដើមជា​សះស្បើយ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បញ្ជាក់​ទៀត​ថា កូន​ដែល​កើត​ជំងឺ​រាក​មួល​នេះ ព្យាបាល​ដោយ​លេប​ថ្នាំ​ពី ២-៣ ថ្ងៃ​ដំបូង​មិន​ទាន់​ឃើញធូរស្រាល​ច្រើនទេ គ្រាន់តែ​ទប់ស្កាត់​មិន​ឲ្យ​អាការៈកាន់តែ​ធ្ងន់​ទៅ ដោយ​មិន​ឲ្យ​រាក​ច្រើនដងប៉ុណ្ណោះ ហើយ​យើង​ត្រូវ​ព្យាយាម​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា​ ១ សប្ដាហ៍ទើប​អាការៈ​ប្រសើរ​បន្តិច​ម្ដងៗ ជាពិសេស​គឺ​ការ​ឲ្យ​កូន​ផឹក​ទឹក​ច្រើន ទើប​អាការៈ​មិន​ដុនដាប បាក់កម្លាំង ខ្សោយ និងបាត់បង់ជាតិទឹកច្រើន។ ដូច្នេះហើយបានជាអាចសង្កេតឃើញថា កូន​ដែល​ជា​សះស្បើយ​ពី​ផ្ដាសាយ ឬ​រលាក​បំពង់ក ប៉ុន្មាន​ថ្ងៃ​មក ទើប​រក​ឃើញមាន​កើត​ជំងឺ​រាក​មួល​ហើយ​អ្នកជំងឺ​មិន​ត្រឹម​តែ​ឈឺចាប់​ក្នុង​ពោះ​ទេថែមទាំងនាំឲ្យ​រលាក​គូទ​ទៀតផងដោយសារតែកូនជុះច្រើនដង។ រាក​មួល​ក្រៅពីកត្តាបង្កឡើងដោយសារ​រលាក​បំពង់ក ការ​ទទួលទាន​ចំណី​អាហារ​គ្មាន​អនាម័យ ទឹកមិនស្អាត រស់នៅ​កខ្វក់ ក៏​នាំឲ្យកូនកើត​រាក​មួល​ដូចគ្នា។


ការលូតលាស់អាយុ ៦ឆ្នាំ

តិចនិក ៥ យ៉ាងប៉ាម៉ាក់គួរដឹង ដើម្បីចៀសវាង​ស្រែកគំហកដាក់កូនពេលធ្វើខុសអ្វីមួយ

ម៉ាក់ប៉ា​មួយ​ចំនួន​តែង​ស្រែក​ឲ្យ​កូន​ពេល​ធ្វើ​អ្វី​មួយ​ខុស​ដោយ​គិត​ថា​នេះ​អាច​ជួយ​ឲ្យ​កូន​ដឹង​ថា​ខ្លួនបាន​បង្កកំហុសអ្វីមួយ​។ តាមពិត​ទៅ​ការ​ស្រែក​គឺជា​ការ​បង្ហាញ​កំហឹង​ដែល​អាច​ធ្វើ​ឲ្យ​កូន​មាន​ភាព​ភ័យ​ខ្លាច និង​ពិបាក​ក្នុង​ការ​ប្រដៅ។ ចំណែក​ឯ​ការ​និយាយ​ជា​មួយ​​កូន​​ដោយ​អារម្មណ៍​ត្រជាក់​​គឺ​មាន​ប្រសិទ្ធភាព​ជាង​ស្រែក​ដាក់​កូន។ ម៉ាក់ប៉ា​អាច​អនុវត្ត​ប៉ុន្មាន​វិធី​នេះ​​ដើម្បី​​បញ្ឈប់​​ការ​​ស្រែក​ដាក់​​កូន​។ ១. ធ្វើចិត្តឲ្យត្រជាក់ នៅ​ពេល​ដឹង​ខ្លួន​ថា​កំពុង​ខឹង និង​អាច​ដំឡើង​សំឡេង​ស្រែក​ដាក់​កូន​ ម៉ាក់ប៉ា​អាច​ដក​ខ្លួន​ចេញ​ពី​ស្ថានការណ៍​នោះ​មួយ​សន្ទុះ​ដើម្បី​រំងាប់​អារម្មណ៍​សិន។ ម៉ាក់ប៉ា​អាច​បិទ​ភ្នែក និង​ដក​ដង្ហើម​វែងៗ​ដែល​នេះ​អាច​ជួយ​ឲ្យ​ចិត្ត​ត្រជាក់​បាន។ អត្ថបទពាក់ព័ន្ធ៖  វីតាមីនប្រភេទនេះជួយបង្កើនកោសិកាឈាម បម្លែងអាហារទៅជាថាមពល ល្អខ្លាំងចំពោះវ័យជំទង់ ញ៉ាំប្រៃពេកអាចប៉ះពាល់សុខភាព នេះជាវិធីកាត់បន្ថយ​អំបិល​ពីរបបអាហារ តិចនិករៀបចំរបបអាហារពិសេស កូនញ៉ាំហើយសុខភាពល្អ និងវៃឆ្លាត ២. និយាយ​អំពី​អារម្មណ៍​ កំហឹង​គឺជា​អារម្មណ៍​មួយ​ដែល​ម៉ាក់ប៉ា​អាច​រៀន​ពី​វា​បាន​ប្រសិន​ជា​ចេះ​គ្រប់គ្រង​កំហឹង​បាន​ត្រឹមត្រូវ។ ការ​យល់​ពី​អារម្មណ៍​ផ្សេងៗ​ដូច​ជា​​សប្បាយចិត្ត ពិបាកចិត្ត រំភើប កំហឹង និង​ច្រណែន​គឺ​អាច​ជួយ​បង្រៀន​កូន​ឲ្យ​ដឹង​ថា​អារម្មណ៍​ទាំង​នេះ​ជា​ផ្នែក​​មួយ​នៃ​មនុស្ស​។ ការ​និយាយ​អំពី​អារម្មណ៍​របស់​យើង​ទៅ​កាន់​កូន​​ជួយ​ជំរុញ​កូន​ឲ្យ​និយាយ​អំពី​អារម្មណ៍​របស់​ពួកគេ​ប្រាប់​យើង​វិញ​ដូចគ្នា។ នេះ​អាច​ជួយ​ដល់​ពួកគេ​ក្នុង​ការ​រៀន​ពី​ការ​គោរព​អ្នក​ដទៃ និង​បង្កើត​ទំនាក់ទំនង​ល្អ​នៅ​ពេល​អនាគត។ ៣. លើក​ឡើង​អំពី​អាកប្បកិរិយា​មិន​ល្អ កូន​ក្មេង​តែង​ប្រព្រឹត្ត​ខុស​ជា​ញឹកញាប់ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​លូតលាស់។ ដូចនេះ​នៅ​ពេល​កូន​ធ្វើ​ខុស ម៉ាក់ប៉ា​មិន​គួរ​ស្រែក​ទៅ​ឲ្យ​កូន​ ឬ​ដាក់​ពិន័យ​កូន​ភ្លាមៗ​​ទេ។ ម៉ាក់ប៉ា​គួរ​លើក​ឡើង​ពី​អាកប្បកិរិយា​មិន​ល្អ​នេះ​មក​និយាយ​ជាមួយ​កូន និង​បង្រៀន​ពួកគេ​ថា​អាកប្បកិរិយា​នេះ​គឺ​មិន​សមរម្យ។ ៤. និយាយ​ដោយ​សំឡេង​ធម្មតា ការ​ណែនាំ​កូន​ក្មេងដែល​មាន​ប្រសិទ្ធភាព​គឺ​ប្រើ​សំឡេង​ម៉ឺងម៉ាត់ ប៉ុន្តែ​ជា​សំឡេង​ធម្មតា​មិន​ខ្លាំង។ នៅ​ពេល​ម៉ាក់ប៉ា​និយាយ​ជាមួយ​កូន​ដោយ​ចិត្ត​ត្រជាក់ កូន​តែង​ស្ដាប់ និង​ធ្វើ​តាម។ ម៉្យាងទៀត នៅ​ពេល​និយាយ​ជាមួយកូន ​ម៉ាក់ប៉ា​គួរ​រក្សា​កម្រិត​ភ្នែក​ឲ្យ​ស្មើ​នឹង​កូន​ចៀស​ជាង​នៅ​ខ្ពស់​ជាង ឬ​នៅ​ឆ្ងាយ​ពី​កូន។ នៅ​​ពេល​នោះ​ដែរ​ កុំ​ភ្លេច​លើក​ឡើង​ពី​អាកប្បកិរិយា​ដែល​ត្រូវ​កែ​តម្រូវ​ផង​​។ ៥. បង្កើន​ទំនាក់ទំនង​ជាមួយ​កូន​ ម៉ាក់ប៉ា​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កូន​តែង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​និយាយ​ណែនាំ ឬ​ប្រដៅ​កូន។ ពេល​កូន​នៅ​តូច ពួកគេ​តែង​ចង់​នៅ​ជិត​ម៉ាក់ប៉ា ដូចនេះ​ម៉ាក់ប៉ា​គួរ​ប្រើ​ឱកាស​នេះ​ជា​ប្រយោជន៍​ក្នុង​ការ​បង្កើន​ទំនាក់​ទំនង។ កូន​កាន់តែ​ស្និទ្ធស្នាល​​នឹង​ម៉ាក់ប៉ា​ កូន​នឹង​មាន​ការ​គោរព​ទៅ​លើ​ម៉ាក់ប៉ា និង​មិន​សូវ​ព្រហើន។


បញ្ហាប្រព័ន្ធរំលាយអាហារ

ក្មេងតូចៗឧស្សាហ៍ហើមពោះ មកពីមូលហេតុសំខាន់ប៉ុន្មាននេះ

ទារក​មួយ​ចំនួន​ជួប​អាការៈ​ហើម​ពោះ​ញឹក​ញាប់ ដែល​បញ្ហា​នេះលោក​ស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center ថា អាច​បណ្តាល​មក​ពី​ផល​វិបាក​ជំងឺ​រលាក​ពោះវៀន ពិសេស​របប​អាហារ​របស់​ម្តាយ និង​កូន។ លោកស្រី​វេជ្ជបណ្ឌិត​ថា បើ​ទារក​ម៉ឹម​ដោះ​ម្តាយ ហើយ​ជួប​អាការៈ​ហើម​ពោះ​នោះ អាច​មក​ពី​របប​អាហារ​ម្តាយ ដែល​ញ៉ាំ​អាហារ​ផ្អាប់ ជូរ ផ្អូម ញ៉ាំ​បន្លែ​ឆៅ ផឹក​ថ្នាំ​ខ្មែរ ឬ​ស្រា​ត្រាំ ហើយ​មក​បំបៅ​ដោះ​កូន ពេល​កូន​ម៉ឹម​ចូល​ទៅ ធ្វើ​ឲ្យ​កូន​ហើម​ពោះ ឬ​រលាក​ពោះវៀន។ ចំពោះ​កូន​ធំ ដែល​អាច​ញ៉ាំ​អាហារ​បាន​វិញ អាច​មក​ពី​ការ​ទាស់​ចំណី ញ៉ាំ​ចំណី​អាហារ​មិន​ស្អាត ដោយមេរោគ ញ៉ាំ​បន្លែ​ឆៅ ឬ​ក៏​មក​ពី​អាលែកហ្ស៊ី​នឹង​សារធាតុ​ណា​មួយ​នៅ​ក្នុង​ចំណី​អាហារ។ “ខ្ញុំ​ធ្លាប់​ជួប​ដែរ កូន​ហ្នឹង​បៅ​ដោះ​ម្តាយ​ផឹ​កថ្នាំ​ខ្មែរ ដោយសារ​យើង​ជឿ​គ្រប់​គ្នា​ផឹក​ថ្នាំខ្មែរ​ ស្រាថ្នាំ ធ្វើ​ឲ្យ​ឆ្អិន​សរសៃ​ម្តាយ សម្បូរ​ទឹកដោះ​ឲ្យ​កូន​ម៉ឹមអ៊ីចឹង តែ​តាម​ពិត​ជា​គ្រឿង​ពុល​ទេ ពេល​ដែល​យើង​បំបៅ​ដោះ​កូន ធ្វើ​ឲ្យ​កូន​ទៅ​​ជា​ហើម​ពោះ រលាក​ពោះ​វៀន ”។ លោកស្រី​វេជ្ជបណ្ឌិត​រៀប​រាប់។ ពេល​កូន​ហើម​ពោះ​ត្រូវ​ធ្វើ​ម៉េច? តាម​ទម្លាប់ ពេល​កូន​មាន​អាការៈ​ហើម​ពោះ យើង​តែង​តែ​យក​ប្រេង​កូឡា​មក​លាប​រឹត​លើ​ពោះ តែ​លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​ខាង​លើ​អះអាង​ថា ការ​លា​បប្រេង​កូឡា​វិញ មិន​មាន​ការ​សិក្សា​បញ្ជាក់​ថា អាច​បំបាត់​​អាការៈ​ហើម ឆ្អល់​ពោះ​នោះ​ទេ។ លោកស្រី​វេជ្ជ​បណ្ឌិតបញ្ជាក់​ថា ការ​លាប​ប្រេង​កូឡា​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំ មិន​ត្រឹម​តែ​គ្មាន​បាន​ប្រយោជន៍​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​សុខភាព​ក្មេង​​ទៀត។ ផល​ប៉ះ​ពាល់​នៃ​ការ​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង​អាយុ​ក្រោម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ