ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការបំបៅដោះ

ម៉ាក់ៗ បើ​ចេះសម្គាល់ចំណុចទាំងនេះ នឹងដឹងថាកូនបៅបានគ្រប់គ្រាន់ ឬអត់មិនខាន

ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន​ថ្មី​ថ្មោង​អាច​នឹង​មាន​ចម្ងល់​ច្រើន​ទាក់ទង​នឹង​កូន​តូច​ថា​តើ​ធ្វើ​ម៉េច​ទើប​ដឹង​ថា​កូន​តូច​បៅ​ឆ្អែត។ ការ​បំបៅ​ដោះ​គឺ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ការ​ឲ្យ​កូន​បៅ​ពី​ដប​ទឹកដោះគោ ​ព្រោះ​ថា​ដប​ទឹក​ដោះ​គោ​មាន​លេខ​សម្គាល់។ ប៉ុន្តែ​ម៉ាក់ៗ​អាច​សម្គាល់​មើល​លើ​ប៉ុន្មាន​ចំណុច​ដើម្បី​ដឹង​ថា​កូន​ទទួល​បាន​ទឹកដោះ​គ្រប់គ្រាន់ឬក៏អត់។ ១. ខោ​ទឹក​នោម​ ក្នុង​រយៈពេល​២៤ម៉ោង​ដំបូង​ក្រោយ​ពី​ទារក​កើត ទារក​អាច​នឹង​នោម​សើម​ខោទឹកនោម​ត្រឹម​តែ​មួយ​ទៅ​ពីរ​ដង​។ ប៉ុន្តែ​ក្រោយ​ពី​៣​ទៅ​៤​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​កូន​តូច​អាច​នោម​សើម​ខោ​ទឹក​នោម​៦ ដង ឬ​ច្រើន​ជាង​នេះ ហើយ​ទឹក​នោម​មាន​ពណ៌​ថ្លា។ ប្រសិនជា​កូន​​នោម​សើម​ខោ​ទឹក​នោម​តិច​ជាង​៦ ឬ​ទឹកនោម​មាន​ពណ៌​រាង​ក្រមៅ​បញ្ជាក់​ថា​កូន​​បៅ​មិន​​គ្រប់​គ្រាន់។ ក្រៅ​​ពី​​មើល​​លើ​ទឹក​នោម ម៉ាក់ៗ​ក៏​​អាច​សម្គាល់​តាមរយៈ​ការ​បន្ទោរ​បង់​​របស់​​កូន។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​សម្រាល​រួច លាមក​របស់​ទារក​នឹង​មាន​ពណ៌​បៃតង​​ក្រមៅ។ ក្រោយ​៣​ទៅ​៤​ថ្ងៃ លាមក​របស់​ទារក​នឹង​ប្តូរ​ទៅ​ជា​ពណ៌​លឿង និង​អាច​ជុះ​៤ដង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ។ ប្រហែល​​១​ខែ​​ក្រោយ​​មក ទារក​នឹង​ជុះ​តិច​ជាង​នេះ និង​អាច​អត់​ជុះ​ពីរ​ទៅ​បីថ្ងៃ​ដែល​នេះ​មិន​មាន​បង្ក​ជា​បញ្ហា​អ្វី​ទេ​។ ២. ទម្ងន់ ទម្ងន់​របស់​ទារក​អាច​នឹង​ឡើង​ចុះ​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង ឬ​នៅ​សប្ដាហ៍​ដំបូង។ ទារក​ទើប​នឹង​កើត​អាច​បាត់បង់​ប្រហែល​៥ទៅ​៧%​នៃ​ទម្ងន់​សរុប​របស់​ពួកគេ​នៅ​ថ្ងៃ​ទី​បី ឬ​ទី​បួន ហើយ​នេះ​គឺ​ជា​ធម្មតា​មិន​មាន​បង្ក​ការ​ព្រួយ​បារម្ភ​អ្វី​ទេ។ ប៉ុន្តែ​ប្រសិន​ជា​ទារក​បាត់​បង់​​ទម្ងន់​រហូតដល់​១០% ឬ​ច្រើន​ជាង​នេះ​អាច​មាន​បញ្ហា ដែល​នេះ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ នៅ​ថ្ងៃ​ទី​១០ ទារក​នឹង​ឡើង​ទម្ងន់​មក​វិញ។ នៅ​ពេល​ទារក​ឡើង​ទម្ងន់​វិញ ទារកត្រូវ​​ឡើង​ប្រហែល ១៧០​ទៅ​២២៦​ក្រាម​ ​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​រយៈពេល​​៤​ខែ​ដំបូង បន្ទាប់ពី​នេះ​​គឺ​ ១១៣​ទៅ១៧០ក្រាម ក្នុង​មួយ​សប្ដាហ៍​ចាប់​ពី​ខែ​ទី​៤​ដល់​ខែ​ទី៧។ ទារក​នឹង​ទទួល​បាន​ទឹក​ដោះ​គ្រប់គ្រាន់​ប្រសិន​ជា​ពួកគេបៅ​ដោះ​៨​ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ មាន​អារម្មណ៍​ល្អ​ក្រោយ​ពី​បៅរួច និង​គេង​លក់​ស្រួល។ យ៉ាង​ណា​មិញ ម៉ាក់ៗ​អាច​សម្គាល់​លើ​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ថា​ទារក​ទទួល​បាន​ទឹក​ដោះ​មិន​គ្រប់គ្រាន់​មាន​ដូចជា៖ កូន​បន្ត​ស្រក​គីឡូ នោម​សើម​ខោ​ទឹកនោម​តិច​ជាង​៦​ដងក្នុង​រយៈពេល២៤​ម៉ោង​ក្រោយ​ពី​កើត​បាន​៥​ថ្ងៃ ក្រោយ​៥​ថ្ងៃ កូន​បត់​ជើង​តិច​ និង​មាន​ពណ៌​ក្រមៅ ទារក​មាន​បបូរមាត់ ឬ​ភ្នែក​ស្ងួត គេង​ច្រើន​ និង​មិន​បៅ ក្រោយ​ពី​បៅ​រួច​នៅ​តែ​បន្ត​យំ សុដន់​របស់​ម៉ាក់ៗ​នៅ​រឹង​ក្រោយ​ពី​បំបៅ​កូន។


ការបំបៅដោះ

បំបៅដោះបែបនេះទើបកូនទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ ថ្លោស

ការ​បំបៅ​ដោះ​កូន​របស់​ម៉ាក់ៗមួយ​ចំនួន​នៅ​មាន​កំហុស​ឆ្គង បែប​នេះ​ទើប​កូន​ទទួល​បាន​សារ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់។ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល នឹង​ណែនាំ​ពី​វិធី​នៃ​ការ​បំបៅ​ដោះ​កូន ដើម្បី​ឲ្យ​កូន​បៅ​គ្រប់ ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ កូន​លូត​លាស់ល្អ ហើយ​ថ្លោស។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ដំបូ​ងបំផុត​លោក​ជំទាវ​ថា ម៉ាក់ៗ​ត្រូវ​ដាក់​មាត់​ទារក​ជាប់​ផ្អឹប​នឹង​ដោះ មិន​ត្រូវ​ឲ្យ​កូន​បៅ​នៅ​ចុង​ដោះ​ទេ ធ្វើ​យ៉ាង​ឲ្យ​មាត់​កូន​ចូល​ដល់​រង្វង់​ខ្មៅៗ ទើប​អាច​ជញ្ជក់​ទឹកដោះ​បាន​ច្រើន។ កាល​ណា​ទារក​ជញ្ជក់​បាន​ច្រើន ទឹកដោះ​ក៏​ផលិត​បាន​ច្រើន ផ្ទុយ​ទៅ​វិញ បើ​ម្តាយ​អត់​សូវ​ឲ្យ​កូន​ជញ្ជក់ ឬ​ជញ្ជក់​តែ​ចុងៗ​ដោះ ទឹកដោះ​ក៏​មិន​អាច​ចេញ​មក​ក្រៅ​បាន​ច្រើន​ដែរ។ ធ្វើ​បែប​នេះ​ម៉ាក់ៗ​កុំ​ភ័យ​ថា កូន​បៅ​ទៅ​អត់​មាន​ទឹក​ដោះ​លើក​ក្រោយ​ទៀត គឺ​មិន​មែន​នោះ​ទេ។ ទី២ រាល់​ពេល​បំបៅ​កូន​ម្តងៗ ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​បៅ​ទឹក​ដោះ​ឲ្យ​អស់​ពី​ដោះ​ម្ខាង រួច​ចាំ​ប្តូរ​ទៅ​ដោះ​ម្តាង​ទៀត។ ការបៅ​ឲ្យអស់ទឹកដោះ​ពី​ដោះ​ម្ខាងៗនេះ កូននឹង​​ទទួល​បាន​ទាំង​ទឹក​ដោះ​ដើម និង​ទឹក​ដោះ​ចុង ញ៉ាំ​បាន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​កូន​ថ្លោស​ល្អ ម្តាយ​ក៏​មាន​សុខភាព​ល្អ មិន​ខូច​ទម្រង់​ដើម​ទ្រូង។ [embed-health-tool-vaccination-tool] "ឧទាហរណ៍​ថា លើក​ហ្នឹង​កូន​បៅ​ដោះ​ខាង​ស្តាំ ត្រូវ​បៅ​ឲ្យ​ដល់​បាត​ទឹក​ដោះ ព្រោះ​ទឹក​ដោះ​ចុង​ក្រោយ​សម្បូរ​សារធាតុ​ចិញ្ចឹម​ខ្ពស់ សម្បូរជាតិ​ខ្លាញ់ ជួយ​ឲ្យ​ទារក​លូតលាស់​លឿន ថ្លោស។ ម្តាយ​ខ្លះ ដោះ២ តែង​មាន​ភាព​លម្អៀង មួយ​រាង​ស្រួល មួយ​ទៀត​អត់​សូវ​ស្រួល​ចេញ ហើយ​បើ​ខាង​ណា​ស្រួល​បឺត​ជញ្ជក់ កូន​ក៏​ចង់​ម៉ឹម​តែ​ខាង​នោះ ឯ​ម៉ាក់ៗ​ក៏​ចូល​ចិត្ត​បំបៅ​តែ​ខាង​នោះ​ដែរ"។  លោកជំទាវ ប្រាក់ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ឃើញ​សញ្ញាទាំងនេះ បង្ហាញថា​កូន​ត្រូវ​ការពាក់វ៉ែនតាជំនួយភ្នែក​ហើយ

ជីវិត​របស់​យើង​រាល់​ថ្ងៃ គឺ​ត្រូវ​បាន​គ្រប​​ដណ្ដប់​ដោយ​បច្ចេក​វិទ្យា​គ្រប់​ប្រភេទ។ ដោយ​សារ​មូលហេតុ​នេះ​ហើយ ធ្វើ​ឲ្យ​ក្មេង​ៗ​ជា​ច្រើន​ចង់​ស្វែង​យល់​អំពី​ឧបករណ៍​បច្ចេក​វិទ្យា​ទំនើប​ទាំង​អស់​នោះ។ ប៉ុន្តែ​នៅ​ពេល​យើង​ប្រើ​ប្រាស់​វត្ថុ​ទាំង​អស់​នោះ​ច្រើន​ខ្លាំង​ពេក វា​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​ក្នុង​នោះ​ក៏​ធ្វើ​ឲ្យ​កើត​បញ្ហាមីញ៉ូបភ្នែក​​​ដែរ។ ១- ហេតុអ្វីបានជាក្មេងៗចាំបាច់ត្រូវពាក់វ៉ែនតា? មាន​ក្មេង​ជា​ច្រើន ចំណាយ​ពេល​រាប់​ម៉ោង​សម្លឹង​មើល​ទូរសព្ទ អាយផេត កុំព្យូទ័រ​ ឬ​ទូរទស្សន៍​ជា​រៀង​រាល់​ថ្ងៃ។ ពេល​ពួក​គេ​មាន​ពេល​ទំនេរ​​នឹង​លេង​ហ្គេ​ម​មួយ​ថ្ងៃ​ទល់​ល្ងាច​ផង​ក៏​មាន​។ ប៉ុន្តែគ្នា​យើង​​ត្រូវ​ចាំ​ថា រាល់​ឧបករណ៍​អេឡិចត្រូនិច​ទាំង​អស់​នោះ គឺ​សុទ្ធ​តែ​មាន​ប្រភព​ម៉ាញ៉េទិច។ នៅ​ពេល​ភ្នែក​សម្លឹង​វា​យូរ​ពេក វា​ធ្វើ​ឲ្យ​ភ្នែក​មាន​របួស ហើយ​គំហើញ​របស់​មនុស្ស​ម្នាក់​ៗ គឺ​មាន​កម្រិតហើយ​​នាំឲ្យ​ក្មេង​ៗ​មិន​អាច​មើល​ឃើញ​វត្ថុ​មា​នចម្ងាយ​ឆ្ងាយ​បាន​ច្បាស់​នោះ​ទេ។ គំហើញ​របស់​ក្មេង​នឹង​ប្រែ​ទៅ​ជា​ព្រិល និង​ពិបាក​សម្លឹង​​មើល​វត្ថុ​ដែល​គេ​ចង់​ឃើញ។ ក្មេង​មាន​បញ្ហា​មីញ៉ូប​ភ្នែក មិន​អាច​មើល​អេក្រង់​ទូរទស្សន៍ ឬ​ក្ដារ​ខៀន​​ឃើញ​ទេ។ ដូច​នេះ​ហើយ​​គេ​ត្រូវ​ការ​ឧបករណ៍ជំនួយ​ក្នុង​ការ​មើល ហើយ​របស់​ដែល​ចាំ​បាច់​សម្រាប់​គេ​នោះ​គឺ វ៉ែនតា​នេះ​ឯង។ អត្ថបទពាក់ព័ន្ធ៖ អាថ៌កំបាំងក្នុងការចិញ្ចឹមកូនឲ្យឆ្លាត ចេះសម្របខ្លួននឹងបរិបទពិភពលោកបច្ចុប្បន្ន ក្មេងខ្លះឲ្យតែញ៉ាំទឹកដោះគោ ឬផលិតផលពីទឹកដោះគោ ចេះតែរាក មកពីអី? ត្រូវធ្វើម៉េច? ហេតុអីពេទ្យហាមមិនឲ្យប្រើថ្នាំមានជាតិសំណ លើក្មេងអាយុក្រោម២ឆ្នាំ? ចង់ឲ្យខួរក្បាលមានសុខភាពល្អ ពិសេសក្មេងៗ អូមេហ្គា ៣ សក្តិសមបំផុត ២- តើមូលហេតុអ្វីធ្វើឲ្យភ្នែកទៅជាមីញ៉ូប? មីញ៉ូប​ជិត (Nearsightedness) កើត​ឡើង​នៅ​ពេលកញ្ចក់​ភ្នែក​កោង​ខ្លាំង​ពេក។ ដូចនេះ​ហើយ នៅ​ពេល​​ពន្លឺ​ជះ​ចូល​ក្នុង​ភ្នែក ភ្នែក​របស់​យើង​មិន​អាច​ផ្ចង់​លើ​វា​បាន​ត្រឹម​ត្រូវ​ឡើយ ហើយ​របស់​ដែល​យើង​កំពុង​តែ​មើល និង​ប្រែ​ទៅ​ជា​ព្រិល។ រហូត​មក​ដល់​បច្ចុប្បន្ន គេ​ជឿ​ថា​មីញ៉ូប​​គឺ​ជាជំងឺ​តំណ​ពូជ។ ប្រសិន​បើ​ក្នុង​ចំណោមប៉ាម៉ាក់ មាន​នណា​ម្នាក់​មាន​បញ្ហា​មីញ៉ូបជិត នោះ​ភាគ​រយ​ដែល​កូន​មាន​បញ្ហាមីញ៉ូប​ជិតកាន់​តែ​ខ្ពស់​ដែរ។ មួយ​វិញ​ទៀត ប្រសិន​បើ​​យើង​​ចូល​ចិត្ដ​អាន​សៀវ​ភៅ​នៅ​កន្លែង​ពន្លឺ​ខ្សោយ ឬ​សម្លឹង​មើលឧបករណ៍​អេឡិចត្រូនិច​ច្រើន​ពេក នោះ​​ក៏​អាច​កើត​មីញ៉ូប​បាន​ដូច​គ្នា។ បន្ថែម​ពី​នេះ​ទៀត គឺ​​បញ្ហានេះ​ច្រើន​កើត​តែ​លើ​ក្មេង​ៗ​ ប៉ុន្តែ​វា​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​បាន​ដូច​គ្នា […]


អាហារូបត្ថម្ភទារក

មូលហេតុពេទ្យហាមបន្ថែមអំបិល ឬស្ករ ក្នុងបបរខាប់គ្រប់គ្រឿង

ពេល​កូន​អាយុ​បាន ៦ខែ ម៉ាក់ៗ​ប្រាកដ​ជា​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​ញ៉ាំ បន្ថែម​ពី​លើ​ការ​បំបៅ​ដោះ​កូន។ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល គឺ​មិន​ត្រូវ​ឲ្យ​ម៉ាក់​បង់​អំបិល ស្ករ ទឹកត្រី ទៅ​ក្នុង​បបរ​ខាប់​គ្រប់​គ្រឿង​នោះ​ទេ តែ​ត្រូវ​បង់​ប្រេង​ឆា ឬ​ប្រេង​អូលីវ​បន្តិច។ ទោះ​បី​ជា​យ៉ាង​នេះ​ក៏ ម៉ាក់ៗ​មួយ​ចំនួន​តែង​តែ​លួច​បង់​អំបិល​បន្តិច​ចូល​ទៅ​បបរ​កូន ដោយ​បារម្ភ​បើ​មិន​ដាក់​អំបិល ឬ​ស្ករ បបរ​សាប​សឹង កូន​ញ៉ាំ​ទៅ​គ្មាន​រសជាតិ​អី​ទេ។ ទម្លាប់​ធ្វើ​បែប​នេះ លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​អះ​អាង​ថា មិន​ល្អ​នោះ​ទេ កូន​ក្មេង​កាល​ណា​ញ៉ាំ​ប្រៃ ឬ​ញ៉ាំ​ផ្អែម​ពេក ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​មុខ ពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រលៀន។ វេជ្ជបណ្ឌិត​ទទួល​បន្ទុក​ផ្នែក​អាហារូត្ថម្ភ​រូប​នេះ​បាន​ពន្យល់​ថា ក្មេង​ទើប​តែ​ចប់​ពី​បៅ​ដោះ​ម្តាយ ចូល​មក​ញ៉ាំ​បបរ គឺ​នៅ​រសជាតិ​ដូច​គ្នា អណ្តាត​ក្មេង​អត់​ទាន់​បាន​ប៉ះពាល់​រសជាតិ​អី​នោះ​ទេ (មិនដឹងថា សាប ឬប្រៃ) ដូច្នេះ​យើង​មិន​បាច់​បារម្ភ​ថា បបរ​សាប​អ៊ីចឹង កូន​ញ៉ាំ​មិន​កើត​នោះ​ទេ។ “ជា​គោលការណ៍​យើង​អត់​ចង់​ឲ្យ​ទារក ឬ​កុមារ​តូចៗ ញ៉ាំ​អ្វី​ដែល​ប្រៃ ឬ​ផ្អែម​ពេល​នោះ​ទេ ជួនកាល​មាត់​យើង យើង​ធ្លាប់​ញ៉ាំ​ប្រៃ ផ្អែម យើង​អត់​ដឹង​ថា កម្រិត​ហ្នឹង​ប្រៃ​ផ្អែម​ប៉ុន​ណា​ទេ។ អ៊ីចឹង​ហើយ​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល យើង​អត់​ឲ្យ​ដាក់​អំបិល​ទេ អត់​ចាំ​បាច់​ដាក់​តែម្តង”។ លោកជំទាវ ប្រាក់ សោភ័ណនារី រៀបរាប់។ ចំពោះបញ្ហានេះដែរ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ […]


ការបំបៅដោះ

បំបៅដោះមិនត្រឹមសុខភាពល្អទាំងម្ដាយ និងកូនប៉ុណ្ណោះទេ ថែមទាំងជួយឲ្យស្រកទម្ងន់ទៀត

បើ​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ទឹកដោះ​ម្ដាយ​ចំពោះ​ទារក មាន​ច្រើន​លើសលប់ ហើយ​សម្រាប់​យើង​ខ្លួនឯង​វិញ ក៏​អាច​កាត់​បន្ថយ​ជំងឺ​មហារីក​ដោះ​ពេល​ឈាន​ដល់​វ័យ​ចំណាស់បាន​ថែម​ទៀត​ផង។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ភ្លាម​ៗ​ក្រោយ​ពេល​សម្រាល ជួយ​ឲ្យ​ទារក​ទទួល​អាហារ​បំប៉ន​ដ៏​ល្អ​ចំពោះ​សុខភាព។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ម្ដាយ​ដែល​បាន​បំបៅ​កូន​ដោយ​ទឹក​ដោះ ក៏​ជួយ​កាត់​បន្ថយ​ការ​ហូរ​ឈាម​ចេញពី​ស្បូន​ដែល​កើតឡើង ភ្លាម​ៗ​ក្រោយ​ពី​ការ​សម្រាល និង​ជំរុញ​ការ​បញ្ចេញ​សុក​ចេញពី​ក្នុង​ស្បូន។ ចំពោះ​រឿង​សំខាន់​មួយ​ទៀត​ដែល​ស្រី​ៗ​យើង​ប្រាថ្នា​នោះ គឺ​អាច​សម្រក​គីឡូ បាត់ក្បាលពោះ ជួយ​ឲ្យ​រាង​ស្អាត​មក​វិញ​ថែម​ទៀត​ផង។ សាស្ត្រាចារ្យ​ផ្នែក​សម្ភព រោគ​ស្ត្រី​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​បន្ត​ទៀត​ថា ពេល​ពពោះ ស្រី​ៗ​ភាគច្រើន​ប្រាកដជា​ឡើង​ទម្ងន់ តែ​ក្រោយ​សម្រាល​កូន​ហើយ​មិន​ស្រក​ទៅ​វិញ​ទេ ឬត្រឹម​ស្រក​បាន​បន្តិច​បន្តួច​ប៉ុណ្ណោះ ដែល​នេះ​ជា​បញ្ហា​ប្រឈម​ និងពិបាក​ក្នុង​ការ​ដោះស្រាយ ហើយ​ ថែម​ទាំងប៉ះពាល់ផ្លូវចិត្ត​ទៀត។ ព្រោះដោយសារ​ជាតិ​ខ្លាញ់​ប្រមូល​ផ្ដុំ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ រួម​ជាមួយ​ភាព​តានតឹង ព្រមទាំង​តម្រូវ​ការ​របស់​ទារក​ធ្វើឲ្យ​ម៉ាក់​ៗ​ព្យាយាម​ញ៉ាំ​ច្រើន ដោយ​មិន​បាន​ជ្រើសរើស​ក្រុម​អាហារ​ដែល​មាន​ប្រយោជន៍ និង​គ្មាន ទើប​ទម្ងន់​កើន​ឡើង​ខ្លាំង។ ដូចនេះ​វិធី​ដ៏​ល្អ​បំផុត ដើម្បី​បញ្ចេញ​ជាតិ​ខ្លាញ់​ទាំងអស់​ចេញពី​រាង​កាយ​គឺ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ ពីព្រោះ​វា​នឹង​ប្រើប្រាស់​ជាតិ​ខ្លាញ់​ដែល​ផ្ទុក​នៅ​គ្រប់​ផ្នែក ផ្សេង​ៗ​នៃ​រាង​កាយ​ ដើម្បី​ផលិត​ជា​ទឹកដោះ ហើយ​ត្រូវ​កូន​ស្រូប​យក​ទៅទ្រទ្រង់​រាងកាយ។ លោក​ក៏​បាន​បន្ថែម​ដែរ​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ធ្វើឲ្យ​ស្ត្រី​មមាញឹក​ខ្លាំង​ណាស់ ពោល​គ្រប់​ពេល​វេលា ជា​ពិសេស​ពេល​យប់ គឺ​ងាក​ៗ​កូន​យំ​រហូត ហើយ​ក៏​ត្រូវ​អត់​ងងុយ​ក្រោក​មក​បំបៅ ហើយអាហារ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ញ៉ាំ ត្រូវ​បន្លែង​ទៅ​ជា​ទឹក​ដោះ​ឲ្យ​បៅ​ទៀត ទើប​ម្ដាយ​មិន​អាច​ធាត់​ទៀត​បាន។ ទោះ​ជា​ហេតុ​នឿយ​ក៏​ពិតមែន តែ​ទាំង​កូន និង​យើង​មាន​សុខភាព​ល្អ​ដូច​គ្នា មិន​ដូច​អ្នក​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ឡើយស្រួល មិន​បញ្ចេញ​កម្លាំង តែមិនស្រកទម្ងន់។


កង្វះអាហារូបត្ថម្ភ

ពេញវ័យជំទង់ បើនៅតែទម្លាប់ញ៉ាំបែបនេះទៀត អាចប៉ះពាល់ដល់សុខភាព និងខួរក្បាល

អាហារ​សុខភាព សំដៅ​លើ​អាហារ​ចម្រុះ​​មុខ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ និងផ្លែឈើ បាន​ផ្តល់​នូវ​ប្រភព​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​ការ​លូតលាស់​រាងកាយ​ និងបញ្ញា។ ផ្ទុយ​ទៅ​អាហារ​ប្រភេទ​នេះ​មិន​ពេញ​និយម​សម្រាប់​វ័យ​ជំទង់​ឡើយ ពួក​គេ​ចូល​ចិត្ត​តែ​សាច់ អាហារ​បំពង ពពួក Fast food ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ​ទៅ​វិញ។ បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត ទោះ​បី​ការ​ញ៉ាំសាច់ អាហារ​បំពង ជា​រសនិយម​នៃ​ការ​ញ៉ាំ​របស់​វ័យ​ជំទង់​ក៏​ពិតមែន តែ​ចាំបាច់​តែ​កែ​ប្រែ បើ​នៅ​តែ​ទម្លាប់​បែប​នេះ​ទៀត​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព ខួរក្បាល​មិន​សូវ​សកម្ម។ លោក​វេជ្ជបណ្ឌិត​ថា ការ​ញ៉ាំ​របប​អាហារ​នោះ​មិន​ជួយ​អ្វី​ច្រើន​ដល់​វ័យ​ជំទង់​ទេ ក្រៅ​ឆ្ងាញ់​មាត់​នោះ ឯ​ផល​ប៉ះពាល់ចំពោះសុខភាព​វិញមានច្រើនយ៉ាង ហើយ​អាច​កើត​ឡើង​ក្នុង​រយៈពេលខ្លី និង​វែង។ ចំពោះ​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារជាតិ វិញ​បាន​លើក​ឡើង​ដូចគ្នា​ថា ពពួក​អាហារ​ផ្អែមៗ អាហារ​សម្បូរ​ខ្លាញ់ Fast Food ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ក្មេង​ធាត់​លឿន កាលណា​ក្មេង​ធាត់​ខ្លាំង ទៅ​ជា​លើស​ទម្ងន់​មិន​ល្អ​នោះ​ទេ អាច​មាន​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន ក្មេង​ដែល​លើស​ទម្ងន់​ខ្លាំង ឯ​ចាស់​ទៅ ងាយ​នឹង​មាន​ជំងឺ​លើស​ជាតិ​ខ្លាញ់ ធាត់ លើសឈាម ទឹកនោម​ផ្អែម មាន​បញ្ហា​តម្រង​នោម បញ្ហា​បេះដូង សរសៃឈាម​ជាដើម។ ផ្ទុយ​ទៅ​វិញ វ័យ​ជំទង់​ញ៉ាំ​អាហារ​បាន​ចម្រុះ​មុខ បន្ថែម​នូវ​ពពួកថ្នាំ​វីតាមីន​ផ្សេងៗ ទម្លាប់​ហាត់​ប្រាណ​ទៀត​នោះ រាង​កាយ​នឹង​ស្វាហាប់ ទទួល​បាន​នូវ​ពពួក​ប្រូតេអ៊ីន […]


ការបំបៅដោះ

ម៉ាក់ៗបំបៅដោះកូនគួររក្សាជាតិទឹកឲ្យបានត្រឹមត្រូវ កុំឲ្យ​ខ្វះទឹកដោះសម្រាប់អូនៗ

នៅ​ពេល​ម៉ាក់ៗ​បំបៅ​ដោះ​កូន​ ម៉ាក់ៗ​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​កូនព្រោះទឹក​ដោះ​មាន​ជាតិ​ទឹក​ប្រហែល​៩០%។ ទោះបីជា​ការ​សិក្សា​បាន​បង្ហាញ​ថា​ស្ត្រី​បំបៅ​ដោះ​កូន​មិន​ចាំ​បាច់​ផឹក​ទឹក​ច្រើន​ជាង​ធម្មតា​ក៏​ដោយ​ ក៏​អ្នក​ជំនាញ​នៅ​តែ​ណែនាំ​ឲ្យ​ផឹក​ប្រហែល ៣,៧​លីត្រ​ក្នុង​មួយ​ថ្ងៃ។ ការ​បំពេញ​ជាតិ​ទឹក​គឺ​មិន​មែន​សំដៅ​ទៅ​លើ​ទឹក​តែ​មួយ​មុខ​ទេ​ គឺ​រួម​ទាំង​ទឹកដោះគោ  ទឹក​ផ្លែឈើ ផ្លែ​ឈើ​ និង​បន្លែ​ជាដើម​។ ការ​សិក្សា​ទៅលើ​ឥទ្ធិពល​នៃ​ការ​ផឹក​ទឹក​បន្ថែម​សម្រាប់​ម៉ាក់ៗ​បំបៅ​ដោះ​កូន​ទៅ​លើ​ការ​ផលិត​ទឹកដោះ បាន​ឲ្យ​ដឹង​ថា​ការ​ផឹក​ទឹក​ច្រើន​ជាង​ធម្មតា​មិន​បាន​បង្កើន​ការ​ផលិត​ទឹកដោះ​ទេ។ ប៉ុន្តែ​ការ​ផឹក​ទឹក​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​ថយ​ចុះ​នៃ​ការ​ផលិត​ទឹក​ដោះ​បាន ដោយ​សារថា​ទឹក​ដោះ​​ផលិត​ចេញពីជាតិ​ទឹកបាន​ពី​​ក្នុង​ខ្លួន​ម៉ាក់​ៗ។ ប្រសិនជា​ម៉ាក់ៗ​ផឹក​ទឹក​មិន​គ្រប់គ្រាន់ ម៉ាក់ៗ​អាច​នឹង​មាន​បញ្ហា​ខ្វះ​ជាតិ​ទឹក​ និង​មាន​ផល​ប៉ះពាល់​ដូចជា៖ ទល់លាមក វិលមុខ បបូរមាត់​ស្ងួត និង​ប្រេះ អស់កម្លាំង ឈឺក្បាល អារម្មណ៍​ឡើង​ចុះ រមួលក្រពើ ចង្អោរ។ ក្រៅ​ពី​ផឹក​ទឹក​ ម៉ាក់ៗ​ក៏​អាច​បំពេញ​ជាតិ​ទឹក​បាន​យ៉ាង​ងាយ​ស្រួល​តាម​រយៈ​ជម្រើស​ផ្សេងៗ​មាន​ដូចជា៖ ទឹកដោះគោ ទឹក​បន្លែ ឬ​ទឹក​ផ្លែឈើ ផ្លែឈើ​ដូចជា​ផ្លែ​ក្រូច ផ្លែ​ឪឡឹក និង​ពពួក​បឺរី ស៊ុប បន្លែ​ដូចជា​ផ្លែ​ប៉េងប៉ោះ ត្រសក់ និង​សាលាដ។ យ៉ាងណា​មិញ អ្នក​ជំនាញ​ក៏​បាន​ណែនាំ​ឲ្យ​ចៀសវាង​ភេសជ្ជៈ​មួយ​ចំនួន​ពេល​បំបៅ​ដោះ​កូន៖ ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ដូចជា​ទឹកសូដា (soft drink) ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន គ្រឿងស្រវឹង។ គួរ​បញ្ជាក់​ដែរ​ថា ការ​ផឹក​ទឹក​ច្រើន​ពេក​ក៏​អាច​ប៉ះពាល់​ដល់​ការ​ផលិត​ទឹក​ដោះ​ដែរ​ព្រោះ​រាងកាយ​នឹង​រក្សា​តុល្យភាព​អេឡិចត្រូលីត​​​ដោយ​បញ្ចេញ​ជាតិ​ទឹក​ដែល​លើស​​​ពី​ក្នុង​សុដន់​ដែរ ដែល​នេះ​អាច​បន្ថយ​ការ​ផលិត​ទឹកដោះ។


កង្វះអាហារូបត្ថម្ភ

មួយថ្ងៃៗ បើបណ្តោយ​ឲ្យ​កូន​ញ៉ាំ​តែ​សាច់ ដូច​យក​ជំងឺ​ទាំង​នេះ​ដាក់​ខ្លួន​កូនអ៊ី​ចឹង

ម៉ាក់​ប៉ា​ណា​ដែល​មិន​ចង់​ឲ្យ​កូន​លូត​លាស់​បាន​ល្អ​នោះ ឲ្យ​តែ​ឃើញ​កូន​ញ៉ាំ​បាន​ដឹង​តែ​ថា​គិត​ថា​កូន​មាន​សុខភាព​ល្អណាស់។ មាន​ម៉ាក់​ប៉ា​ខ្លះ ឃើញ​កូន​ចូល​ចិត្ត​ញ៉ាំ​សាច់អ៊ី​ចឹង បណ្ដោយ​កូន​ឲ្យ​ញ៉ាំ​តែ​សាច់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​មិន​គិត​ថា វា​មិន​ល្អ​ដល់​សុខភាព​អាអូន​យ៉ាង​ម៉េច​ខ្លះ​ទេ។ ចំពោះ​ការ​ឲ្យ​កូន​ញ៉ាំ​បែប​នេះ លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា កាល​ដែល​ម៉ាក់​ប៉ា​ទម្លាប់​ឲ្យ​កូន​ញ៉ាំ​តែ​បាយ និង​សាច់​រាល់​ថ្ងៃ ជា​របប​អាហារ​មួយ​មិន​ត្រឹម​ត្រូវ​ទេ។ បើ​ម៉ាក់​ប៉ា​ឃើញ​កូន​ចូល​ចិត្ត​ញ៉ាំ​តែ​សាច់ មិន​ព្រម​ដាក់​បន្លែ ឬ​ផ្លែឈើ​អី​ចូល​ពោះ​សោះ មិន​គួរ​បណ្ដោយ​តាម​កូន ឲ្យ​កូន​ញ៉ាំ​តែ​សាច់​រៀង​រាល់​ថ្ងៃ​នោះ​ទេ។ ក្នុង​ករណី កូន​ក្មេង​តូច​ៗ​ដែល​ញ៉ាំ​តែ​ញ៉ាំ​សាច់ មិន​ព្រម​ញ៉ាំ​បន្លែ​អាច​បង្ក​ទៅ​ជា​ហានិភ័យ​សុខភាព​ដូច​ជា៖ - កើត​ជំងឺ​ធាត់ - លើស​ជាតិ​ខ្លាញ់ - លើស​ជាតិ​ប្រូតេអ៊ីន - កើត​ជំងឺ​បេះដូង - ទល់​លាមក​។ល។ លោក​ជំទាវ​បន្ត​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ម៉ាក់​ប៉ា​គួរ​ផ្លាស់​ប្ដូរ អាហារ​កូន​ឲ្យ​បាន​ជម្រុះ​មុខ។ "ឧទាហរណ៍​ថាថ្ងៃ​នេះ ឲ្យ​កូន​ញ៉ាំ​បន្លែ​ការ៉ុត ឬ​ស្ពៃ ស្អែក​ដាក់​បន្លែ​ផ្សេង​ឲ្យ​កូន ឬ​សាច់​ត្រី សាច់​គោ​អី​ឲ្យ​កូន​ទៅ មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​តែ​សាច់​ដដែល​ៗ​រាល់​ថ្ងៃ​ពេក។" ដូច​នេះ ម៉ាក់​ប៉ា​ត្រូវ​ចេះ​លួច​បញ្ចូល​បន្លែ ផ្លែឈើ​ទៅ​ក្នុង​របប​អាហារ​របស់​កូន​ខ្លះ ហើយ​មិន​ត្រូវ​បង្ខំ​កូន​ឲ្យ​ញ៉ាំ​ទេ គឺ​ត្រូវ​ចេះ​តិចនិក​បញ្ចុក​បាយ​កូន​មាន ការ​លួង​លោម និយាយ​ផ្អែម​ដាក់​កូន ឬ​អាច​ហៅ​បាន​ថា សិល្បៈ​នៃ​ការ​បញ្ចុក​អាហារ​កូន។ នៅ​ពេល​ដែល​បញ្ចុក​បាយ ម៉ាក់​ប៉ា​អាច​នាំ​កូន​លេង​នេះ​នោះ ធ្វើ​អ្វី​ដែល​ក្មេង​ចូលចិត្ត បន្លំ​ៗ​បញ្ចុក​បាយ​កូន ធ្វើ​បែប​នេះ​យូរ​ទៅៗ កូន​នឹង​ទម្លាប់​ញ៉ាំ​អាហារ​គ្រប់​មុខ​ហើយ។


ការបំបៅដោះ

ទឹកដោះដំបូងសំខាន់ តែអត្រាបំបៅដោះទារកក្នុងម៉ោងដំបូងក្រោយកំណើត ថយចុះជាងឆ្នាំមុនបន្តិច

អត្រា​បំបៅ​ដោះ​ទារក​ដោយ​ទឹកដោះ​ម្តាយ នៅ​ក្នុង​ប៉ុន្មាន​ម៉ោង​ដំបូង​ក្រោយ​កំណើត មានចំនួន ២០០.៥៩៩ នាក់ ស្មើនឹង ៦៥,៣៦% នៃ​ទារក​កើត​រស់ ៣០៦.៩៨១ នាក់ ដែល​បាន​កើត​នៅ​ក្នុង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ទូទាំង​ប្រទេស។ នេះ​បើ​យោង​តាម​របាយការណ៍​សិមិទ្ធផល​សុខាភិបាល ឆ្នាំ ២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ ២០២០។ តួលេខ​ខាង​លើ​នេះ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន មាន​ការ​ថយ​ចុះ​បន្តិច ខណៈ​ឆ្នាំ ២០១៨ អត្រា​ទារក​កើត​រស់​ដែល​បាន​ទទួល​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​ក្នុង​ប៉ុន្មាន​ម៉ោង​ដំបូង​ក្រោយ​កំណើត មាន​ដល់​ទៅ ៦៧%។ លោកជំទាវ ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​នៅ​ប៉ុន្មាន​ម៉ោង​ដំបូង នៃ​ជីវិត​របស់​ពួក​គេ​គឺ​រឿង​ប្រពៃ​បំផុត។ លោក​ជំទាវ​បន្ត​ថា ទឹកដោះ​ដំបូង មាន​តិច​តួច​បំផុត មាននៅ ២-៣ ថ្ងៃ ដំបូង​ប៉ុណ្ណោះ ទឹកដំបូង​មាន​ចំនួន​តិច តែ​មាន​គុណ​ប្រយោជន៍​ច្រើន។ ការបំបៅកូនក្នុងម៉ោងដំបូង អាចជួយកាត់បន្ថយអាចកាត់បន្ថយអត្រាមរណភាពទារកបានដល់២០%  ម្យ៉ាងវិញទៀតទឹក​ដោះ​ដំបូង​សម្បូរ​ដោយ​សារជាតិ​ចិញ្ចឹម ពិសេស​សម្បូរ​ដោយ​ជីវជាតិ A ដែល​មាន​តួនាទី​ជួយ​បង្កើន​នូវ​អង់ទីករ សម្រាប់​ជួយ​ដល់​ការ​រស់រាន​របស់​កុមារ ការពារ​កុមារ​ពី​ជំងឺ​ផ្សេងៗ និង​ជួយ​ឲ្យ​ភ្នែក​កុមារ​ភ្លឺថ្លា។ ចំពោះ​ការ​លើក​ឡើង​ថា ទឹក​ដោះ​ដំបូង ជា​ទឹក​ដោះ​ជូរ​ផ្អូម ត្រូវ​ច្របាច់​ចោល​នោះ លោក​ជំទាវអនុរដ្ឋលេខាធិការ ក្រសួងសុខា​ភិបាល ទទួល​បន្ទុក​ផ្នែក​អាហារូត្ថម្ភរូបនេះ ​បកស្រាយ​ថា […]


កង្វះអាហារូបត្ថម្ភ

ធ្វើបែបណា ដើម្បីឲ្យកូនទទួលបានជាតិដែកគ្រប់គ្រាន់ មិនស្លេកស្លាំង

ជាតិ​ដែក​មាន​នាទី​​ចាំ​បាច់ ការ​ដឹក​អុកស៊ីសែន និង​កាបូន​ឌី​អុកស៊ីត និង​សកម្មភាព​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​រាង​កាយ។ កង្វះ​ជាតិ​ដែក​លើ​ទារក ឬ​កុមារ បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​លូតលាស់​ផ្នែក​បញ្ញា​ស្មារតី និង​រាង​កាយ។ តើ​ត្រូវ​ធ្វើ​បែប​ណា ដើម្បី​ប្រាកដ​ថា កូន​យើង​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​ខ្វះ​ជាតិ​ដែក ម៉ាក់​ប៉ា​អាច​ដឹង​បាន​តាម​រយៈ​ការ​សម្គាល់​ទៅ​លើ​ភាព​ស្លេក​ស្លាំង ឧស្សាហ៍​បែក​ញើស​ស្អិត ឬ​ក៏​ត្រជាក់​ចុង​ដៃ​ចុង​ជើង អស់​កម្លាំង ជាដើម។ ដើម្បី​ប្រាកដ​ថា កូន​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រី​ក្រោយ​សម្រាល​ទាំង​អស់ ត្រូវ​តែ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៦ខែ។ ក្នុង​ករណី​ស្ត្រី​ជា​ម្តាយ​ត្រូវ​ចេញ​ទៅ​ធ្វើការ​ឆ្ងាយ​ពី​កូន អាច​ច្របាច់​ទឹកដោះ​ទុក​ឲ្យ​កូន​ម៉ឹម ដោយ​ទឹក​ដោះ​ម្តាយ អាច​ទុក​ក្នុង​បរិយាកាស​ធម្មតា បាន​រហូត​ដល់​ ៨​ម៉ោង​ឯណោះ។ ចំពោះ​កូន​អាយុ​ចាប់ពី ៦ខែ​ឡើង​ទៅ លោក​វេជ្ជបណ្ឌិត​ថា ម៉ាក់ប៉ា​អាច​បន្ថែម​ជាតិ​ដែក​តាម​រយៈ​ចំណី​អាហារ​បាន ដោយ​ចាប់​ផ្តើម​ពី​បបរ​ខាប់​គ្រប់​គ្រឿង ហើយ​អាហារ​ដែល​សម្បូរ​ជាតិ​ដែក រួម​មាន​ពពួក​សាច់​ក្រហម និង​បន្លែ​បៃតង។ ខាងក្រោម​នេះ​ជា​បរិមាណ​ជាតិ​ដែក ដែល​ទារក និង​កុមា​រត្រូវ​ការ​ទៅ​តាម​វ័យ ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO) ។ – ទារក អាយុ ៦-២៣ ខែ ត្រូវ​ការ​ជាតិ​ដែក​សរុប ១០-១២,៥ មិល្លីក្រាម/ថ្ងៃ។ – ក្មេង​អាយុ ២៤-៤៥ ខែ ត្រូវ​ការ​ជាតិ​ដែក ៣០ មិល្លីក្រាម/ថ្ងៃ ។ – ក្មេង​អាយុ ៥-១២ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ