ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ទារកមិនគ្រប់ខែ

ទារកកើតមិនគ្រប់ខែ សុខភាពខ្សោយ ត្រូវការបៅទឹកដោះម្ដាយតែមួយគត់

សម្រាប់​ទារក​ដែល​កើត​មក​ទាំង​មិន​ទាន់​គ្រប់​ខែ ហើយ​ខ្វះ​គីឡូ​ទៀត​នោះ មាន​សុខភាព​ខ្សោយ​ជាង​ទារក​កើត​គ្រប់​ខែ និង​គ្រប់គីឡូ។ ដូចនេះ​ហើយ​បើ​ស្ត្រី​ណា​សម្រាល​កូន​មុន​ខែ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​ណែនាំ​ឲ្យ​បំបៅ​កូន​ជាមួយ​ទឹកដោះ​ម្ដាយ​មួយ​មុខ​គត់។ សាស្ត្រាចារ្យ​ផ្នែក​សម្ភព រោគ​ស្ត្រី​ នៃ​សាកលវិទ្យាល័យ ​វិទ្យាសាស្ត្រ​សុខាភិបាលបាន​បន្ថែម​ទៀត​ថា ទឹក​ដោះ​របស់​ម្ដាយ​ជា​អាហារូបត្ថម្ភ​ដ៏​វិសេស​វិសាល និង​ជា​ឱសថ​ទិព្វ ដែល​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ទាំង​ប៉ុន្មាន​បាន​បញ្ជូន​ទៅ​ឲ្យ​កូន។ កាល​ណា​កូន​បាន​បោះ​ទឹក​ដោះ​ម្ដាយ​ជួយ​ឲ្យ​ទារក​ដែល​មាន​បញ្ហា​មិន​គ្រប់​ខែ មិន​គ្រប់​គីឡូ មាន​សុខភាព​រឹងមាំ និង​អាច​ជួយ​ទប់ស្កាត់​រាល់​ជំងឺ​ផ្សេង​ៗ​ដែល​ចង់​ចូល​ទៅ​យាយី​ក្នុង​ខ្លួន​ទារក។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​ក៏​បាន​បន្ថែម​ទៀត​ថា ទោះ​ជា​ទារក​កើត​គ្រប់ ឬ​មិន​គ្រប់​ខែ​តែ​បាន​បៅ​ដោះ​ម្ដាយ កម្រ​ឈឺ​ថ្កាត់​ខ្លាំង​ណាស់ ប៉ុន្តែ​បើ​កូន​ដែល​បៅ​ទឹកដោះ​គោ​វិញ​ឈឺ​ច្រើន​ដូចជា​រាក រលាក​បំពង់ក ក្ដៅ​ខ្លួន​ជាដើម។ បើ​និយាយ​ដល់​របៀប​បំបៅ​ទៀតសោត ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បង្ហាញ​ពី​ភាព​ងាយ​ស្រួល​ក្នុង​ការ​បំបៅ ដោយ​គ្រាន់តែ​មុន​ពេល​កូន​បៅ ត្រូវ​លាង​សម្អាត​ដោះ​កម្ចាត់​បាក់តេរី និង​ជាតិ​កខ្វក់​ពី​ដោះ​ជា​ការ​ស្រេច។ ​ចំណែកូន​បៅ​ទឹក​ដោះ​គោ​វិញ លោកវេជ្ជបណ្ឌិតថា ត្រូវ​លាង​ដប​ជាមួយ​សាប៊ូ លាង​ជាមួយ​ទឹក​ក្ដៅ ត្រូវការ​ជូត​សម្អាត​ឲ្យ​ស្អាតសិន ​ទើប​អាច​ឆុង​ឲ្យ​កូន​បៅ​បាន។ កូន​បៅ​ទឹក​ដោះ​គោ​មួយ​ចំនួន​ច្រើន​ជួប​ប្រទះ​ជំងឺ​ញឹកញាប់ គឺ​មក​ពី​ការ​លាង​ដុស​សម្អាត​ដប​មិន​បាន​ស្អាត​ល្អ​នេះ​ឯង ហើយ​ចំណាយ​ពេល​យូរ ហត់នឿយ និង​ស្មុគស្មាញ​ច្រើន មិន​ដូច​ដោះ​ម្ដាយ​ឡើយ ពេល​ឃ្លាន​ភ្លាម​អាច​បៅ​បាន​ភ្លែត ឬ​បើ​ត្រូវ​ទៅ​ធ្វើ​ការ​ឆ្ងាយ អាច​ច្របាច់​ស្ដុក​ទុក​បាន។ [embed-health-tool-child-growth-chart] ទឹកដោះ​គោ​គ្មាន​ភាព​ស៊ាំ​ធម្មជាតិ​បញ្ជូន​ឲ្យ​កូន​ទេ មានតែ​វីតាមីន ជាតិ​ចំណីអាហារ​សិប្បនិមិត្ត​ដាក់​ចូល​ទៅ​ប៉ុណ្ណោះ។ ដូច្នេះ​វេជ្ជបណ្ឌិត​តំណាង​គ្រូពេទ្យ​វះកាត់​រោគ​ស្ត្រី​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​នៅ​កម្ពុជា ណែនាំ​ឲ្យ​ស្ត្រី​ព្យាយាម​បំបៅ​កូន​ដោយ​ទឹក​ដោះ​ឲ្យ​បាន​យ៉ាងហោចណាស់ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បណ្ដោយឲ្យកូន​ផឹកភេសជ្ជៈទាំងនេះពេក​ អាចប៉ះពាល់សុខភាព

ម៉ាក់ប៉ា​ដឹង​ហើយ​ថា ​ការ​រក្សា​ជាតិ​ទឹក​ឲ្យ​កូន​គឺ​សំខាន់​ណាស់ ជាពិសេស​នៅ​ពេល​ក្មេង​រត់​លេង​ច្រើន​ និង​បែក​ញើស​ច្រើន។ ប៉ុន្តែ​ អ្វី​ដែល​ក្មេង​ផឹក​គឺ​សំខាន់​ ព្រោះ​ភេសជ្ជៈ​មួយ​ចំនួន​អាច​នឹង​ប៉ះពាល់​​សុខភាព​ក្មេង​។ ដូចនេះ​ ម៉ាក់ប៉ា​គួរ​កុំ​ឲ្យ​កូន​ផឹក​ភេសជ្ជៈ​ប៉ុន្មាន​ប្រភេទខាងក្រោម​នេះ​​ច្រើន​ពេក។ ១. ភេសជ្ជៈ​កីឡា ម៉ាក់ប៉ា​អាច​នឹង​គិត​ថា ​ភេសជ្ជៈ​កីឡា​គឺ​ជម្រើស​ល្អ​ ព្រោះ​ភេសជ្ជៈ​កីឡា​ផ្ទុក​ជាតិរ៉ែ និង​អេឡិចត្រូលីត​ដែល​អាច​បំពេញ​ជាតិ​ទឹក​ដល់​ក្មេង​ នៅ​ពេល​ពួកគេ​បាត់បង់​ក្រោយ​ពី​ហាត់ប្រាណ ឬ​រត់​លេង​ច្រើន។ ប៉ុន្តែ​ អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ភេសជ្ជៈ​កីឡា​​មាន​កាឡូរី និង​ជាតិ​ស្ករ​ខ្ពស់ ហើយ​មិន​ចាំបាច់​សម្រាប់​ក្មេង​ទេ ​ព្រោះ​ភេសជ្ជៈ​ប្រភេទ​នេះ​សម្រាប់​កីឡាករ​។ ជម្រើស​ដែល​ល្អ​ជាង​នេះ​ គឺ​ឲ្យ​កូន​ផឹក​ទឹក​ ឬ​ញ៉ាំ​ផ្លែ​ឪឡឹក​ក៏​បាន​។ ២. ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន និង​ជាតិ​ស្ករ​ច្រើន​ដែល​មិន​ល្អ​ចំពោះ​សុខភាព​ក្មេង។ បរិមាណ​កាហ្វេអ៊ីន​ក្នុង​ភេសជ្ជៈ​កីឡា និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​អាច​ច្រើន​ជាង​កាហ្វេ​មួយ​កែវ ហើយ​មាន​កាឡូរី​ច្រើន​ទៀត។ ភេសជ្ជៈ​ប៉ូវ​កម្លាំង​​ ​មិន​គួរ​ឲ្យ​ក្មេង​ញ៉ាំ​ទេ ​ព្រោះ​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ រំខាន​ដល់​ដំណេក និង​បង្កើន​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ធាត់។ ៣. ភេសជ្ជៈ​ផ្អែម ភេសជ្ជៈ​ផ្អែម ​ដូចជា​ ពពួក​ភេសជ្ជៈ​មាន​ហ្គាស ឬទឹក​ផ្លែឈើ​កំប៉ុង​ជាដើម ​មាន​ជាតិ​ស្ករ​បន្ថែម​ច្រើន។ ម៉ាក់ប៉ា​គួរ​កុំ​ឲ្យ​កូន​ញ៉ាំ​ពពួក​ភេសជ្ជៈ​នេះ​ច្រើន។ ​ទឹក​ផ្លែឈើ​កំប៉ុង​វិញ ​មាន​បន្ថែម​ជាតិ​ស្ករ​ច្រើន​ ប៉ុន្តែ​មិន​មាន​កាឡូរី​ទេ។ ភេសជ្ជៈ​ប្រភេទ​នេះ​អាច​បង្កើន​​ហានិភ័យ​ជំងឺ​ធាត់ និង​ទឹកនោមផ្អែម​ប្រភេទ​២​ ដល់​ក្មេង​បាន។ ម៉ាក់ប៉ា​យក​ល្អ​ គួរ​ធ្វើ​ទឹក​ផ្លែឈើ​នៅ​ផ្ទះ​ឲ្យ​កូន​ផឹក​ជំនួស​​វិញ។​ ៤. ទឹក​ដោះ​គោ​ច្របាច់ភ្លាមៗ (Raw milk) ម៉ាក់ប៉ា​មួយ​ចំនួន​អាច​គិត​ថា​ ​ទឹកដោះគោ​មិន​ទាន់​សម្លាប់​មេរោគដែល​ទើប​ច្របាច់ភ្លាមៗ (Raw […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ជំងឺធាត់លើក្មេង​បង្កជា​ផលវិបាកច្រើនយ៉ាង ប៉ាម៉ាក់ត្រូវចេះការពារកូនពីបញ្ហានេះ

សព្វថ្ងៃនេះយើងច្បាស់ជាឃើញហើយ​ថា ចំនួន​ក្មេងៗធាត់ៗមានកាន់តែ​ច្រើន​ឡើង​ៗ។ បញ្ហាធាត់លើសទម្ងន់លើកុមារ គឺជាបញ្ហាផ្នែកសុខភាពដ៏ស្មុគស្មាញមួយ ហើយ​​បញ្ហានេះកើតឡើងនៅពេល​ក្មេងឡើងគីឡូច្រើនលើសពីគីឡូសមស្របជាមួយអាយុរបស់ក្មេង​។ បើក្មេងធាត់ខ្លាំងតាំងពីនៅវ័យក្មេង ពួកគេភាគច្រើននឹង​នៅបន្តធាត់រហូតដល់ពេញវ័យ ដែលនេះ​នឹងធ្វើឲ្យក្មេង​ទាំង​នោះ​ប្រឈមនឹង​បញ្ហាសុខភាពជាច្រើនទៅថ្ងៃខាងមុខ មានដូចជាជំងឺ​ទឹកនោមផ្អែម ឬជំងឺបេះដូង ហើយរាល់បញ្ហាទាំងអស់នេះ នឹងធ្វើឲ្យពួកគេ​ប្រឈមជាមួយបញ្ហាសុខភាពផ្លូវចិត្ដ គ្មានទំនុកចិត្ដលើរូបរាងខ្លួនឯង ពិបាក​ចិត្ដ ឬកើតជាបញ្ហាស្ត្រេសជាដើម។ ១- មូលហេតុធ្វើឲ្យក្មេងធាត់លើសទម្ងន់ មានមូលហេតុជាច្រើនបណ្ដាលឲ្យក្មេងៗធាត់ខ្លាំង។ ភាគច្រើននៃបញ្ហាធាត់ គឺបណ្ដាលមកពីកត្តាហ្សែនតំណពូជ ការញ៉ាំ​អាហារមិនល្អ និងមកពីមិនសូវបានបញ្ចេញសកម្មភាព។ មានករណីកម្រខ្លះ គឺបណ្ដាលមកពីបញ្ហាអ័រម៉ូនក្នុងខ្លួនប្រែប្រួល។ បើយើង​ជា​ប៉ាម៉ាក់​សង្កេតឃើញថាកូន​មានបញ្ហាសុខភាពណាមួយធ្វើឲ្យខ្លួនធាត់ ដូចជាបញ្ហាអ័រម៉ូនជាដើមនោះ យើង​គួរតែនាំ​កូន​ទៅពិនិត្យ ធ្វើតេស្តឈាម និងពិនិត្យដងខ្លួនតាមការណែនាំរបស់គ្រូពេទ្យ។ បញ្ហាទាក់ទងជាមួយកត្តាតំណពូជ មិនមែនមានន័យថាក្មេងដែលមានក្រុមគ្រួសារធាត់ៗ សុទ្ធតែក្លាយទៅជាធាត់នោះទេ។ ប្រសិនបើមានប៉ាម៉ាក់ ឬបងប្អូនកើតជំងឺធាត់ នោះកូនៗងាយប្រឈមជាមួយបញ្ហាធាត់កាន់តែខ្ពស់។ ប៉ុន្តែបញ្ហាធាត់ក៏អាចបណ្ដាលមកពីកត្តាអាកប្បកិរិយា និងរបៀបរបប​រស់នៅក្នុងក្រុមគ្រួសារ​ មានដូចជាការញ៉ាំអាហារ ឬផឹកភេសជ្ជៈផ្សេងៗ​ជាដើម​។ ទម្ងន់​របស់ក្មេងៗ គឺអាស្រ័យលើរបបអាហារ និងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ​។ នាពេលបច្ចុប្បន្នក្មេងៗភាគច្រើន មិនសូវបញ្ចេញសកម្មភាពច្រើនទេ។ គេសង្កេតឃើញថា ក្មេងៗសព្វថ្ងៃចូលចិត្ដមើលទូរទស្សន៍ ឬកុំព្យូទ័រ​យ៉ាងហោចណាស់ ក៏ប្រមាណ ៣ ទៅ ៤ ម៉ោងដែរក្នុងមួយថ្ងៃ។ នេះមិនទាន់រាប់ទាំងរយៈពេលដែលពួកគេចំណាយពេលមើលទូរសព្ទ ឬលេងហ្គេមផង។ អត្ថបទពាក់ព័ន្ធ៖ វិធី ៥ យ៉ាង​ អ្នកជំនាញ​ចែករំលែក​ដល់ម៉ាក់ប៉ាគួរអនុវត្តឲ្យ​បាន​ក្នុងការចិញ្ចឹមកូន តិចនិក ៥ យ៉ាងប៉ាម៉ាក់គួរដឹង ដើម្បីចៀសវាង​ស្រែកគំហកដាក់កូនពេលធ្វើខុសអ្វីមួយ មកពីបែបនេះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុផលទាំងនេះហើយ ប៉ាម៉ាក់​គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក

ការ​ដែល​យើង​ត្រូវ​បង្រៀន​ឲ្យ​កូន​ៗ ធ្វើ​សកម្មភាព​ឲ្យ​បាន​ច្រើន គឺ​ជា​រឿង​លំបាក​មួយ​ក្នុង​សម័យ​ស្មាត​ហ្វូន​បច្ចុប្បន្ន។ ក្មេង​សម័យ​ឥឡូវ​ចំណាយ​ពេល​ច្រើន​​អង្គុយ​មួយ​កន្លែង ដូច​ជា​មើល​ទូរទស្សន៍ លេង​ហ្គេម លេង​អាយ​ផែត ឬ​ហ្វេស​ប៊ុក​ តិចតុក​ជា​ដើម។ មាន​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា រាល់​សកម្មភាព​ទាំង​អស់​នោះ គឺ​អាច​បណ្ដាល​ឲ្យ​ក្មេង​ៗ​មិន​បាន​បញ្ចេញ​សកម្មភាព​លើ​រាង​កាយ​របស់​គេ។ ក្នុង​នាមយើង​ជា​ប៉ាម៉ាក់ ​គួរ​តែ​ព្យាយាម​លើក​ទឹក​ចិត្ដ​កូន​​​ឲ្យ​​ធ្វើ​​សកម្ម​ភាព​ច្រើន​ជាង​នេះ។ ១- ហេតុអ្វីក្មេងចាំបាច់ត្រូវមានភាពរហ័សរហួន ពេល​ក្មេង​ធ្វើ​សកម្មភាព រាងកាយ​នឹង​​មាន​សុខ​ភាព​ល្អ និង​អាច​ឲ្យ​ពួក​គេ​មិន​ងាយ​ឈឺ​ដែរ។ ខាង​ក្រោម​នេះ គុណ​សម្បត្ដិ​មួយ​ចំនួនយើង​​ទាំង​អស់​គ្នា​គួរ​ដឹង។ មាន​សាច់​ដុំ និង​ឆ្អឹង​រឹងមាំ អាច​រក្សា​ទំងន់​ដង​ខ្លួន​បាន​ល្អ កាត់​បន្ថយ​មិន​ឲ្យ​កើត​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​ទី ២ អាច​ឲ្យ​គេ​គេង​បាន​ស្ងប់ នឹង​មាន​រាង​ស្រស់​ស្អាត ពេល​ក្មេង​ធ្វើ​សកម្មភាព​បាន​កាន់​តែ​ច្រើន ក៏​អាចជួយ​ដល់​ការ​​ផ្ដោត​អារម្មណ៍​លើ​ការ​សិក្សា​បាន​ប្រសើរ​ដែរ។ លើសពី​នេះ​ក៏​​ជួយ​ឲ្យ​ក្មេង​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​។ ក្មេង​ៗ​នឹង​ទទួ​ល​បាន​គុណ​សម្បតិ្ដ​ជា​ច្រើន ពេល​គេ​ហាត់​ប្រាណ​ជា​ប្រចាំ ប៉ុន្តែ​ប៉ាម៉ាក់​អាច​ជួយ​លើក​ទឹក​ចិត្ដ​កូន​​បន្ថែម​តាម​របៀប​ដូច​ខាង​ក្រោម។ ជ្រើស​រើស​សកម្មភាព​សម​ស្រប​តាម​អាយុ​ អត្តចរិត និង​តាម​ចំណង់​ចំណូល​ចិត្ដ​របស់​កូន​ បង្កើត​ឱកាស​សម្រាប់​កូន​បញ្ចេញ​សកម្មភាព​ឲ្យ​បាន​ច្រើន ត្រូវ​តែ​ធ្វើ​ឲ្យ​កូន​​សប្បាយ​ចិត្ដ ពេល​ធ្វើ​សកម្មភាព​អ្វី​មួយ អត្ថបទពាក់ព័ន្ធ៖ វិធី ៥ យ៉ាង​ អ្នកជំនាញ​ចែករំលែក​ដល់ម៉ាក់ប៉ាគួរអនុវត្តឲ្យ​បាន​ក្នុងការចិញ្ចឹមកូន តិចនិក ៥ យ៉ាងប៉ាម៉ាក់គួរដឹង ដើម្បីចៀសវាង​ស្រែកគំហកដាក់កូនពេលធ្វើខុសអ្វីមួយ មកពីបែបនេះ ទើបកូនយើងអាយុស្របាលក្មេងដទៃដែរ តែកម្លាំង បញ្ញា ចាញ់គេដាច់ ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ? ២- តើយើង​អាចបែកចែកសកម្មភាពឲ្យសមស្របជាមួយអាយុក្មេងតាមរបៀបណា? យើង​អាច​បែង​ចែក​ចេញ​ជា​បី​ដំណាក់​កាល គឺ៖ ក. ក្មេងអាយុមុន​ចូលរៀន (Preschoolers) ក្មេង​ៗ​ក្នុង​វ័យ​នេះ មាន​ពេល​លេង​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ។ យើង​គួរ​តែ​បង្ហាត់​កូន​​​ឲ្យ​ចេះ​ប្រើ​កម្លាំង​ដូច​ជា ឲ្យ​​ទាត់​បាល់ បោះ​បាល់ លេង​​ដេញ​ចាប់ រៀន​​លោត ជិះ​កូន​កង់ ឬ​រត់​កាត់​កន្លែង​មាន​អ្វី​​រា​រាំង​​ជា​ដើម។ រាល់​ក្មេង​ក្នុង​អាយុ​ប៉ុននេះ​ គឺ​មិន​ទាន់​យល់​​ច្បាស់​ថា​អ្វី​ជា​វិន័យ​ […]


ការបំបៅដោះ

សម្រាលថ្មីៗ ស្ត្រីមួយចំនួនជួបបញ្ហាលាសដោះដោយអី? ត្រូវធ្វើបែបណា?

ក្រោយ​សម្រាល​កូន​រួច គ្រូពេទ្យ​តម្រូវ​ឲ្យ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ក្នុង​ប៉ុន្មាន​ម៉ោង​ដំបូង ដើម្បី​ឲ្យ​កូន​ទទួល​បាន​ទឹក​ដោះ​ដំបូង។ ជាមួយ​គ្នា​នេះ​ដែរ ម៉ាក់ៗ​មួយ​ចំនួន​ជួប​បញ្ហា​លាស​ដោះ ឡើង​រឹង ហើយ​ឈឺ ក្នុង​អំឡុង ២-៣ ថ្ងៃ​ក្រោយ​សម្រាល តើ​បញ្ហា​នេះ​បញ្ហា​នេះ​បណ្តាល​ពី​មូលហេតុ​អី? ហើយ​ត្រូវ​ធ្វើ​ម៉េច? បើ​តាម​ការ​បក​ស្រាយ​របស់​អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល លោកជំទាវ ប្រាក់ សោភ័ណនារី ស្រ្តី​ជួប​បញ្ហា​លាស​ដោះ​ដោយសារ​ពន្យារ​នូវ​បំបៅ​ដោះ​កូន មិន​បាន​ឲ្យ​កូន​បៅ​ភ្លាមៗ​នោះ​ទេ ដោយ​គិត​ថា ទើប​តែ​សម្រាល​បែប​នេះ មិន​មាន​ទឹក​ដោះ​សម្រាប់​កូន​ម៉ឹម។ ចំពោះ​ស្ត្រី​ដែល​ឲ្យ​កូន​ម៉ឹម​ញឹក​ញាប់ មិន​មាន​បញ្ហា​លាស​ដោះ​នោះ​ទេ។ វេជ្ជបណ្ឌិត​ទទួល​បន្ទុក​ផ្នែក​អាហារូបត្ថម្ភ​រូប​នេះ​ពន្យល់​ថា កាលណា​ពន្យារ​ឲ្យ​កូន​បៅ ដល់​ពេល​ថ្ងៃទី២ ទី៣ ពេល​ទឹក​ដោះ​ធម្មតា​ផលិត​ចេញ​មក​ធ្វើ​ឲ្យ​ទឹក​ដោះ​ឡើង​កាង តឹង​រឹង នាំ​ឲ្យ​ឈឺ និង​មាន​ការ​ពិបាក​ក្នុង​ការ​បំបៅ​កូន។ ជា​ធម្មតា បរិមាណ​ទឹក​ដោះ​នៅ​ក្នុង​ថ្ងៃ​ដំបូង​មិន​មាន​ច្រើន​នោះ​ទេ គឺ​មាន​តិច​តួច​បំផុត ហើយ​ដោះ​ក៏​មិន​មាន​ឡើង​ដែរ ឯ​ទឹក​ដោះ​ក៏​អត់​មាន​ហូរ​តក់ៗ​ដូច​ទឹក​ដោះ​ធម្មតា​ដែរ ទាល់​តែ​ម្តាយ​ឲ្យ​កូន​ជញ្ជក់​បាន​ទឹកដោះ​ចេញ​មក។ លោក​ជំទាវ​បាន​បន្ថែម​ថា ទឹក​ដោះ​ដំបូង​មាន​ពណ៌​រាង​លឿង និង​ខាប់​ជាង​ទឹក​ដោះ​ធម្មតា ហើយ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម ពិសេស​សម្បូរ​ដោយ​ជីវជាតិ A ដែល​មាន​តួនាទី​ជួយ​បង្កើន​អង់ទីករ ប្រព័ន្ធ​ភាពស៊ាំ​សម្រាប់​ជួយ​ដល់​ការ​លូតលាស់​របស់​កុមារ ក៏​ដូច​ជា​ជួយ​ដល់​ភ្នែក​ទារក​ឲ្យ​ភ្លឺ​ថ្លា។


ការបំបៅដោះ

ម៉ាក់ៗបំបៅដោះកូន អាចញ៉ាំកាហ្វេបានទេ?

ក្រោយ​សម្រាល​កូន​រួច ម៉ាក់​ៗ​មួយ​ចំនួន​នៅ​មិន​ទាន់​ហ៊ាន​ញ៉ាំ​អាហារ​បាន​តាម​ចិត្ត​នៅ​ឡើយ​ទេ ព្រោះ​ខ្លាច​ទាស់ ឬ​ខ្លាច​ប៉ះពាល់​ដល់​កូន​ពេល​បំបៅ​ដោះ។ ស្រប​គ្នា​នេះ​ដែរ មាន​ម៉ាក់​ៗ​ខ្លះ ចង់​ញ៉ាំ​កាហ្វេ​តែ​មិន​ហ៊ាន​ញ៉ាំ​ព្រោះ​ខ្លាច​កូន​បៅ​ដោះ​ទៅ មាន​បញ្ហា​អី​ដល់​កូន។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បកស្រាយ​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន​ទាំង​អស់ អាច​ញ៉ាំ​កាហ្វេ​បាន​ធម្មតា វា​គ្មាន​បញ្ហា​អី​គួរ​ឲ្យ​បារម្ភ​កើត​ឡើង​ទេ ប្រសិន​បើ​ញ៉ាំ​នៅ​ក្នុង​បរិមាណ​ត្រឹម​ត្រូវ ឬតិចតួច។ សម្រាប់​ម៉ាក់​ៗ​ដែល​ចង់​ញ៉ាំ​កាហ្វេ​អំឡុង​ពេល​បំបៅ​ដោះ​កូន អាច​ញ៉ាំ​បាន​ចាប់​ពី២-៣ពែង/ថ្ងៃ គឺ​ជា​បរិមាណ​ល្អ​ប្រសើរ។ លោក​បន្ត​ថា ក្នុង​ករណី​ដែល​ម៉ាក់​ៗ​ញ៉ាំ​កាហ្វេ​ច្រើន​ពេក​ក្នុង​មួយ​ថ្ងៃ (៤-១០ពែង/ថ្ងៃ)  ស្ត្រី​អាច​សង្កេត​ឃើញ​ថា កូន​ដែល​បៅ​ដោះ​ម្ដាយ​អាច​ចាប់​ផ្ដើម​មាន​អាការៈ​ដូច​ជា៖ - សញ្ញា​នៃ​ការ​គេង​មិន​ល្អ - វិលមុខ - ​ឈឺក្បាល - មួរ​មៅ ឆាប់​ខឹង - ញ័រទ្រូង ឬឡេះឡះ ជាដើម។ ដូច​គ្នា​នេះ​ដែរ ម៉ាក់​ៗ​ក៏​ប្រឈម​នឹង​អាការៈ​ខ្លះៗ​មាន មួរ​មៅ មាន​អារម្មណ៍​ថា​មិន​ស្រណុក ឈឺ​ក្បាល​ប្រកាំង ពិបាក​គេង ឈឺ​នោម​ញឹក​ញាប់ ឈឺ​ពោះ ឬ​ចង្វាក់​បេះ​ដូង​ដើរ​លឿន។ល។ វេជ្ជបណ្ឌិត​រូប​នេះ បញ្ជាក់​ថា ម៉ាក់​ៗ​ត្រូវ​ចាំ​ថា សារ​ធាតុ​កាហ្វអ៊ីន​នៅ​ក្នុង​កាហ្វេ​មួយ​កែវ​អាច​ប្រែ​ប្រួល​អាស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​គ្រាប់​កាហ្វេ និង​រយៈ​ពេល​នៃ​ការ​ឆុង​វា។ ដូច្នេះ​ហើយ គ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​ឲ្យ​ផឹកជាតិ​កាហ្វេអ៊ីន​ចាប់​ពី​ ២០០-៣០០ មីលីក្រាម/ថ្ងៃ​ បាន​ហើយ ព្រោះ​វា​ជា​បរិមាណ​សុវត្ថិភាព​ដែល​ម៉ាក់​ៗ​ញ៉ាំ​ហើយ មិន​ខ្លាច​ប៉ះពាល់​ដល់​ខ្លួន និង​កូន។


ការបំបៅដោះ

ម៉ាក់ៗ​មានជំងឺត្រអកអាចបំបៅដោះកូនបានដែរទេ?

ស្រីៗ​មួយ​ចំនួន​អាច​នឹង​ធ្លាប់​មាន​ជំងឺ​ត្រអក (Eczema) និង​តែង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​អំឡុង​ពេល​មាន​ផ្ទៃពោះ ខណៈម៉ាក់ៗ​​មួយ​ចំនួន​ទៀត​អាច​នឹង​មាន​ជំងឺ​ត្រអក​លើក​ដំបូង​អំឡុង​ពេល​ពពោះ និង​អាច​បន្ត​មាន​ក្រោយ​ពេល​សម្រាល​ទៀត។ ម៉ាក់ៗ​ទើប​​សម្រាល​ហើយ​មាន​ជំងឺនេះ​​អាច​នឹង​មាន​ចម្ងល់​ថា​តើ​អាច​បំបៅ​ដោះ​កូន​បាន​ដែរ​ទេ? ជំងឺ​ត្រអក​គឺជា​បញ្ហា​ស្បែក​ដែល​មិន​ចម្លង​ទៅ​មនុស្ស​ផ្សេង​ទៀត​ទេ និង​មាន​អាការៈ​ដូចជា​រមាស់ ស្បែក​​ឡើង​​គ្រើម​ស្បែក​​ឡើង​ក្រហម និង​ស្ងួត​ខ្លាំង។ ជំងឺ​ត្រអក​តែង​ឡើង​នៅ​តាម​ដៃ​ជើង ក មុខ និង​សុដន់​ទោះ​បី​ជា​ករណី​កម្រ​កើត​មាន​ក៏​ដោយ។ ទោះបី​ជា​​ជំងឺ​នេះ​មិន​ទាន់មាន​វិធី​​ព្យាបាលឲ្យ​​ជា​ដាច់​ក៏​ដោយ​ ប៉ុន្តែវា​​អាច​បាត់​ទៅ​ដោយ​ខ្លួន​ឯងដែរ​​។ សម្រាប់​ស្រ្តីបំបៅ​ដោះកូន​វិញ​ទោះ​ជាកើតជំងឺនេះ​ក៏​នៅ​តែ​អាច​បំបៅ​ដោះកូន​បាន​ដូចគ្នា ដោយ​គ្រាន់តែ​យើង​ត្រូវ​សម្អាត​ថ្នាំ​ដែល​លាប​ ករណីកើតលើសុដន់ ឲ្យ​បាន​ស្អាន​មុន​នឹង​បំបៅ​ដោះកូន។​ សម្រាប់​មូលហេតុ​បង្ក គេ​ក៏​មិន​ទាន់​ដឹង​ច្បាស់​ទេ ប៉ុន្តែ​អាច​មក​ពី​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ភាគច្រើន​កើត​មាន​លើ​អ្នក​មាន​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ ជំងឺ​ហឺត ស្ត្រេស​ខ្លាំង ស្បែក​ស្ងួត និង​កត្តា​បរិស្ថាន​ផ្សេងៗ។ សម្រាប់​គ្នាយើង​​មួយ​ចំនួន​អាច​មាន​អាការៈ​​ជំងឺ​នេះ​រហូត និង​គ្នាយើង​មួយ​ចំនួន​អាច​មាន​ជំងឺ​ក្នុង​ពេល​ណា​មួយ​ដូចជា​ពេល​ពពោះ​ជាដើម។ ជំងឺ​ត្រអកតែង​កើត​មាន​នៅ​អំឡុង​ពេល​ពពោះ​ត្រីមាស​ទី១ និង​ទី២។ ប៉ុន្តែ​ដោយសារ​ជំងឺ​ប្រភេទនេះ​ក៏​​អាច​បង្ក​ដោយ​កត្តា​បរិស្ថាន និង​កត្តាខាង​ក្នុង​របស់រាងកាយ(ប្រព័ន្ធ​ភាពស៊ាំ) ដែលនេះ​​អាច​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​ដឹង​ថា​ពេល​ណា​ជំងឺ​នេះ​អាច​កើត​មាន​អំឡុង​ពេល​ពពោះ ឬ​ក្រោយ​ពេល​សម្រាល​កូន​រួច។ ក្នុង​ករណី​ដែល​អាការៈ​នៅ​តែ​បន្ត​មាន​ក្រោយ​សម្រាល​រួច ការ​បន្ត​ការ​ព្យាបាល​គឺ​រឿងចាំបាច់​ណាស់។ ការ​ព្យាបាល​សម្រាប់​ស្ត្រី​បំបៅ​ដោះ​កូន​គឺ​ស្រដៀង​ទៅ​នឹង​អំឡុងពេល​ពពោះ​ដែរ​ដោយ​នៅ​តែ​អាច​បន្ត​ប្រើ​ថ្នាំ​លាប​បន្ថែម​សំណើម​ដល់​ស្បែក (emollient) និង​ ប្រើ​ថ្នាំ​លាប​ពពួក ស្តេរ៉ូអ៊ីត (Topical steriod) ហើយ​ការ​ងូតទឹក​ដោយ​ប្រើ​ពេល​តិច និង​ចៀសវាង​សាប៊ូ​ដែល​កាត់​ខ្លាំង​​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត គឺ​សុទ្ធ​តែ​​ជួយ​បន្ថយ​អាការៈផង​ដែរ រួម​ទាំង​មាន​ការ​កំណត់​មិន​ឲ្យ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ព្រោះ​អាច​ប៉ះពាល់​ដល់​ទារក។ ក្នុង​ករណី​ស្ត្រី​បំបៅ​ដោះ​កូន​មាន​ជំងឺ​ត្រអក​នៅ​សុដន់​​អាច​ប្រើ​ថ្នាំ​លាប​បន្ថែម​សំណើម (emollient) និង​ថ្នាំ​លាប​ពពួក ស្តេរ៉ូអ៊ីត​ នៅ​នឹង​សុដន់​​ពេល​មុន​បំបៅ​ដោះ​កូន និង​​គួរ​ធ្វើ​ការ​សម្អាត​ឲ្យ​បាន​ល្អ​មុន​នឹង​បំបៅ​ដោះ​កូន​ម្ដង​ទៀត​។ យ៉ាង​ណាមិញ សម្រាប់​ការ​​ប្រើប្រាស់​ថ្នាំ​លាប ឬ​ថ្នាំ​លេប​ផ្សេងៗ […]


ការបំបៅដោះ

ហេតុផលបែបនេះហើយ ទើបកូនបៅដោះម្ដាយស្រលាញ់ម៉ាក់ៗ ជាងកូនបៅទឹកដោះគោ

ក្រោយ​ពេល​កូន​កើត​មក​ភ្លាម តម្រូវ​ឲ្យ​បៅ​ទឹក​ដោះ​ដំបូង​ពី​ម្ដាយ​ភ្លាម​ ព្រោះ​វា​មាន​ប្រយោជន៍​ច្រើន​ដល់​កូន តែ​មាន​ម៉ាក់ៗ​ខ្លះ អត់​ឲ្យ​កូន​បៅ​ដោះ​ទេ បែរ​ជា​បំបៅ​ទឹក​ដោះ​គោ​ដល់​កូន​វិញ។ ក្នុង​នោះ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា កូន​​បៅ​​ដោះ​ម្ដាយ​​ស្រលាញ់​ម៉ាក់​ជាង​កូន​ម៉ឹមទឹកដោះគោ។ ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ កាល់ម៉ែត បាន​ពន្យល់​ថា ម៉ាក់​ៗ​ត្រូវ​ដឹង​ថា ជា​ធម្មតា ទារក​ដែល​បំបៅ​ដោះ​ម្ដាយ តែង​មាន​ភាព​ជិត​ស្និទ្ធ​ស្នាល​ជាមួយ​ម្ដាយ​ជាង​កូន​ដែល​បៅ​ទឹក​ដោះ​គោ​ហើយ ក៏​ព្រោះ​តែ៖ ១. កូន​បើក​ភ្នែក​មក​ឃើញ​តែ​មុខ​ម្ដាយ ពេល​បៅ​ដោះ ២. ពេល​បំបៅ​ដោះ​កូន ប៉ះ​ស្បែក​នឹង​ស្បែក ឱប​ក្រសោប​កូន​ជាប់ ៣. សរីរាង្គ​វិញ្ញាណ​ទាំង​អស់​ដែល​ម្ដាយ​មាន គឺ​ផ្ដោត​ទៅ​លើ​កូន​ “រឿង​នេះ​ជា​រឿង​ងាយ​យល់​ទេ ព្រោះ​បើ​ឲ្យ​កូន​បៅ​ដោះ ម៉ាក់​ៗ និង​កូន​មើល​គ្នា ភ្នែក​នឹង​ភ្នែក នៅ​ក្បែរ​កូន​រហូត។ ប៉ុន្តែ បើ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ កូន​មើល​មុខ​ម្ដាយ​អត់​ឃើញ​ទេ ឃើញ​តែ​កំប៉ុង​ទឹក​ដោះ​គោ​ហ្នឹង អ៊ីចឹង​ហើយ ឲ្យ​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​កូន​យ៉ាង​ម៉េច។" លោក​សាស្ត្រាចារ្យ បញ្ជាក់​ឲ្យ​ដឹង ចំពោះ​កូន​ក្មេង អ្នក​ណា​ដែល​នៅ​ក្បែរ​ញឹក​ញាប់​ជាង​គេ ក្មេង​នោះ​ទទួល​បាន​ភាព​កក់​ក្ដៅ​ពី​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន ហើយ​ច្បាស់​ជា​មាន​មនោសញ្ចេតនា​សម្រាប់​អ្នក​នោះ​ខ្លាំង​ជាង​ហើយ។ ឧទាហរណ៍​ថា ប្រសិន​បើ​ម្ដាយ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ ម្ដាយ​អាច​ទុក​កូន​ចោល ហើយ​ទៅ​ធ្វើ​អ្វី​ផ្សេង ឬ​ភាគ​ច្រើន​ទុក​ឲ្យ​ម៉ែ​ដោះ​មើល ដូច​នេះ​ហើយ ភាព​ស្និទ្ធ​ស្នាល​រវាង​ម្ដាយ​នឹង​កូន​មាន​មិន​ជ្រាល​ជ្រៅ​ដូច​ម្ដាយ​បំបៅ​ដោះ​ដែល​នៅ​ក្បែរ​កូន​រហូត​នោះ​ទេ។


កង្វះអាហារូបត្ថម្ភ

អាហារប្រៃមិនល្អ​សម្រាប់អូនៗទេ ប៉ាម៉ាក់ត្រូវដឹង

ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​ដឹង​ហើយ​ថា​ជាតិ​ស្ករ​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ណា​ចំពោះ​កូន​ ចុះចំណែក​​អំបិល​វិញ​ តើ​អំបិល​អាច​ផ្តល់​ប៉ះពាល់​ដល់​សុខភាព​របស់​កូន​ដូច​ជាតិ​ស្ករ​ដែរ​ឬ​យ៉ាងណា?​ ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​អាច​បង្ក​ផល​ប៉ះពាល់​សុខភាព​ដោយ​បង្កើន​ហានិភ័យ​ជំងឺ​ធាត់ និង​ជំងឺ​ទឹក​នោម​ផ្អែម។ ប៉ុន្តែ​ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​មិន​ទាន់​ដឹង​ច្បាស់​ពី​ផល​ប៉ះពាល់​ដែល​អំបិល​មាន​ទៅ​លើ​សុខភាព​កូននៅ​ឡើយ​នោះ​ទេ។ អំបិល​ក៏​ដូចជា​ស្ករ​ដែរ នៅ​ពេល​កូន​ញ៉ាំ​អាហារ​ដែល​មាន​អំបិល​ច្រើន​អាច​បង្ក​ឲ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ដែល​អាច​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​នៅ​ពេល​ក្រោយ។ បើ​យោង​តាម​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក ក្មេង​ម្នាក់​ក្នុង​ចំណោម​៩​នាក់​គឺ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម។ អាហារ​មាន​ជាតិ​អំបិល​ច្រើន​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ធាត់​លើ​កុមារ​ដែរ។ ក្មេង​ដែល​ញ៉ាំ​បរិមាណអំបិល​ច្រើន​ត្រូវ​បាន​រាយការណ៍​ថា​ច្រើន​តែ​​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ និង​កាឡូរី​ខ្ពស់​ដែល​អាច​បង្កើន​ហានិភ័យ​ជំងឺ​ធាត់។ កម្រិត​បរិមាណ​អំបិល​ដែល​ក្មេង​ត្រូវ​ការ​ទៅ​តាម​អាយុមាន​៖ ១-៣​ឆ្នាំ​ត្រូវ​ការ​អំបិល ២​ក្រាម​ក្នុង​មួយ​ថ្ងៃ (ស្មើនឹង​សូដ្យូម ០,៨ក្រាម) ៤-៦​ឆ្នាំ​ត្រូវ​ការ​អំបិល ៣​ក្រាម​ក្នុង​មួយ​ថ្ងៃ (ស្មើនឹង​សូដ្យូម ១,២ក្រាម) ៧-១០​ឆ្នាំ​ត្រូវ​ការ​អំបិល ៥​ក្រាម​ក្នុង​មួយ​ថ្ងៃ (ស្មើនឹង​សូដ្យូម ២ក្រាម) ១១ឆ្នាំ​ឡើង​ទៅ​ត្រូវ​ការ​អំបិល ៦ក្រាម​ក្នុង​មួយ​ថ្ងៃ (ស្មើនឹង​សូដ្យូម ២,៤ក្រាម)។ ដើម្បីសុខភាព​របស់​កូន ​ម៉ាក់ប៉ា​អាច​បន្ថយ​បរិមាណ​អំបិល​សម្រាប់​កូន​​បាន​ដោយ​អនុវត្ត​តាម​ប៉ុន្មាន​វិធី​នេះ៖ អាន​ស្លាក​សញ្ញា៖ ម៉ាក់ប៉ា​គួរ​អានស្លាក​សញ្ញាលើ​កញ្ចប់​អាហារ​ឲ្យ​បាន​ច្បាស់ និង​ធ្វើ​ការ​ប្រៀប​ធៀប​បរិមាណ​អំបិល​ក្នុង​ផលិត​ផល​មួយ​ទៅ​ផលិតផល​មួយ​ទៀត​រួច​ជ្រើស​រើស​យក​ផលិតផល​ណា​ដែល​មាន​បរិមាណ​អំបិល​តិច។ ម៉្យាងទៀត យក​ល្អ​គួរ​ជ្រើស​រើស​អាហារ​ស្រស់ និង​ចៀសវាង​អាហារ​វេច​ខ្ចប់​ស្រាប់។ ចម្អិន​អាហារ​ដោយ​បន្ថយ​អំបិល៖ នៅ​ពេល​ចម្អិន​អាហារ​នៅ​ផ្ទះ ម៉ាក់ប៉ា​គួរ​កាត់បន្ថយ​អំបិល​ និង​ជ្រើស​រើស​គ្រឿង​ផ្សំ​ផ្សេង​ដែល​ស្រស់​ដូចជា​គ្រឿង​ទេស និង​ខ្ទឹមស​ជា​ដើម។ កាត់បន្ថយ​អាហារ​សម្រន់​របស់​កូន៖ យក​ល្អ​គួរ​បន្ថយ​បរិមាណ​អាហារ​សម្រន់​របស់​កូន​ដូចជា​នំ​ដំឡូង​កញ្ចប់ និង​នំ​ប្រៃ​ជាដើម។ ម៉ាក់ប៉ា​គួរ​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ​ស្រស់​ជំនួស​វិញ។ មាន​ការ​ណែនាំ​ថាផលិត​ផល​​អាហារ​ដែល​មាន​ជាតិ​សូដ្យូម​ច្រើន​ជាង​ ០,៦ក្រាម​ក្នុង​អាហារ ​១០០​ក្រាម​ គឺ​ចាត់​ទុក​ថា​មាន​បរិមាណ​​អំបិល​ខ្ពស់​ហើយ។ ម៉ាក់ប៉ា​អាច​គណនា​បរិមាណ​អំបិល​ក្នុង​អាហារ​ដោយ​យក​បរិមាណ​សូដ្យូម​ក្នុង​អាហារ​មក​គុណ​នឹង ២,៥។​


កង្វះអាហារូបត្ថម្ភ

ឪឡឹកមានគុណសម្បត្តិល្អៗ សម្រាប់សុខភាពកូន

ផ្លែឈើ​ជាប្រភេទអាហារល្អខ្លាំងចំពោះសុខភាព ក្នុងនោះយើងសុទ្ធតែដឹងច្បាស់ ឪឡឹក ក៏ល្អខ្លាំងដូចគ្នា​គ្រាន់តែគ្នាយើងមួយចំនួន​មិនទាន់ច្បាស់ថា​ចំពោះក្មេងៗ ញ៉ាំឪឡឹក អាចបង្កជាផលប៉ះពាល់អ្វីខ្លះប៉ុណ្ណោះ។ កុំបារម្ភច្រើនពេក ឪឡឹកមិនត្រឹមតែមាន​សុវត្ថិភាពសម្រាប់ក្មេងៗទេ ថែមទាំងមានគុណសម្បត្តិច្រើនយើងមិនធ្លាប់ដឹងទៀតផង​។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងពន្យល់ឲ្យគ្នាយើងបានដឹង។ ១- ខ្លះៗពីផ្លែឪឡឹក ឪឡឹក ត្រូវចាត់ទុកជាផ្លែរុក្ខជាតិ​វល្លិ៍​ដ៏អស្ចារ្យសម្រាប់រដូវក្តៅ អាចជួយឲ្យក្មេងៗកាន់តែមានអារម្មណ៍រីករាយ ព្រោះក្នុងផ្លែឪឡឹក គឺមានផ្ទុកជាតិទឹកដល់ទៅ ៩២% និងសម្បូរទៅដោយសារធាតុចិញ្ចឹម។ បើនិយាយពីគុណសម្បត្តិរបស់ផ្លែឈើប្រភេទនេះ គឺស័ក្ដ​សម​បំផុតសម្រាប់ពង្រឹងសុខភាពអូនៗ ពិសេសអំឡុងពេលរដូវក្តៅចូលមកដល់។ អត្ថបទពាក់ព័ន្ធ៖ វិធី ៥ យ៉ាង​ អ្នកជំនាញ​ចែករំលែក​ដល់ម៉ាក់ប៉ាគួរអនុវត្តឲ្យ​បាន​ក្នុងការចិញ្ចឹមកូន តិចនិក ៥ យ៉ាងប៉ាម៉ាក់គួរដឹង ដើម្បីចៀសវាង​ស្រែកគំហកដាក់កូនពេលធ្វើខុសអ្វីមួយ មកពីបែបនេះ ទើបកូនយើងអាយុស្របាលក្មេងដទៃដែរ តែកម្លាំង បញ្ញា ចាញ់គេដាច់ ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ? ២- សារជាតិចិញ្ចឹមសំខាន់ៗមានក្នុងឪឡឹក ដូចរៀបរាប់ខាងលើ ឪឡឹក ដូចគ្នាទៅនឹងឃ្លាំងមួយពោរពេញទៅដោយសារជាតិចិញ្ចឹម ហើយសារធាតុទាំងនេះ ស័ក្ដសមបំផុតសម្រាប់មនុស្សគ្រប់គ្នា ខណៈគុណសម្បត្តិសំខាន់ៗសម្រាប់សុខភាពអូនៗមានដូចជា៖ – ជាតិ Lycopene៖ ជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយ អាចជួយពង្រឹងសុខភាពបេះដូង ឆ្អឹង និងថែមទាំងអាចការពារជំងឺមហារីកថែមទៀតផង។ – វីតាមីន A៖ ជាវីតាមីនល្អបំផុតសម្រាប់ភ្នែក និងស្បែក។ – វីតាមីន B1៖ ជួយរាងកាយងាយស្រួលទាញយកអាហារយើងញ៉ាំបំប្លែងចេញជាថាមពល។ – វីតាមីន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ