ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការលូតលាស់មុនអាយុ ៥ឆ្នាំ

កូនពូកែតមាត់ត្រូវចេះដោះស្រាយ​តាមវិធីនេះ មិនមែនស្រែកដាក់កូនវិញទេ

ម៉ាក់ប៉ា​តែង​និយាយ​ប្រៀន​ប្រដៅ​កូន​នៅ​ពេល​កូន​តូច​ធ្វើ​ខុស​អ្វី​មួយ។ ប៉ុន្តែ​ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​មាន​ការ​លំបាក​ក្នុង​ការ​និយាយ​​ជាមួយ​កូន​ព្រោះ​ពេលខ្លះកូន​បាន​តមាត់​មក​វិញ​ដែរ​។ តើ​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​បែបនេះ? ១. កុំ​ប្រើ​សំឡេង​ខ្លាំង​និយាយ​ទៅ​វិញ នៅ​ពេល​ដែល​កូន​តមាត់​នឹង​ម៉ាក់ប៉ា ម៉ាក់ប៉ា​អាច​នឹង​ពិបាក​ក្នុង​ការ​ទប់អារម្មណ៍។ ប៉ុន្តែ​ទោះ​យ៉ាង​ហ្នឹង​ក៏​ដោយ ម៉ាក់​ប៉ា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​និយាយ​ស្តី​របស់​ខ្លួន។ យើង​ត្រូវ​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន​ដោយ​បង្ហាញ​ពី​ការ​គោរព និង​មិន​ត្រូវ​ឲ្យ​កូន​តមាត់​គ្រប់ពេល​ទេ។ យក​ល្អ​គួរ​ប្រដៅ​ពួក​គេ​ដោយ​ប្រាប់​​ថា​អាកប្បកិរិយា​ណា​មិន​សមរម្យ និង​ឲ្យ​ឱកាស​​ក្នុង​ការ​កែ​ប្រែ។ ម៉្យាងទៀត យើង​​មិន​គួរ​ស្រែក​ទៅ​កូន​វិញ​នៅ​ពេល​កូន​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ទេ​ តែ​គួរ​និយាយដោយ​ចិត្ត​ត្រជាក់។ ២. បង្ហាញ​ពី​ផល​វិបាក យើង​ជាប៉ាម៉ាក់​ត្រូវ​ឲ្យ​អូនៗដឹង​​ថា​គេ​នឹង​ទទួល​បាន​លទ្ធផល​បែប​ណា​នៅ​ពេល​ពួកគេ​និយាយ​ត​មាត់​ទៅ​ម៉ាក់​ប៉ា​។ ដូចនេះ​ម៉ាក់​ប៉ា​​ត្រូវ​បង្ហាញ​ឲ្យ​ច្បាស់​ថា​អាកប្បកិរិយា​បែប​នេះ​គឺមិន​សមរម្យ និង​ទទួល​យក​មិន​បាន។ ម៉ាក់ប៉ា​ក៏​អាច​បង្ហាញ​ដល់​កូន​តូច​នូវ​ផល​វិបាក​ពី​អាកប្បកិរិយា​របស់​ពួកគេ​ដោយ​កំណត់​ម៉ោង​លេង​របស់​ពួកគេ ឬ​កិច្ចការ​អ្វី​ផ្សេង​ទៀត​ជាដើម។ អត្ថបទពាក់ព័ន្ធ៖  វីតាមីនប្រភេទនេះជួយបង្កើនកោសិកាឈាម បម្លែងអាហារទៅជាថាមពល ល្អខ្លាំងចំពោះវ័យជំទង់ ញ៉ាំប្រៃពេកអាចប៉ះពាល់សុខភាព នេះជាវិធីកាត់បន្ថយ​អំបិល​ពីរបបអាហារ តិចនិករៀបចំរបបអាហារពិសេស កូនញ៉ាំហើយសុខភាពល្អ និងវៃឆ្លាត ៣. ព្យាយាម​យល់​ពី​បញ្ហា​របស់​កូន កូន​អាច​នឹង​កំពុង​រៀន​គ្រប់គ្រង​អាកប្បកិរិយា​របស់​ពួកគេ ប៉ុន្តែ​ពេល​ខ្លះ​អាចនឹង​​មិន​ដឹង​ថា​គួរ​ដោះស្រាយ​បញ្ហា​អ្វី​មួយ​យ៉ាង​ម៉េច។ ម៉ាក់ប៉ា​ក្រោយ​ពី​ណែនាំ​ទៅ​លើ​ការ​ឆ្លើយ​តប​របស់​កូន ក៏​គួរ​ព្យាយាម​យល់​ពី​បញ្ហា​ដែល​ពួកគេ​អាច​មានដែរ​។ ជា​ធម្មតា នៅ​ពេល​ក្មេង​តមាត់​ ពួកគេ​បង្ហាញ​ពី​កំហឹង ការ​អាក់​អន់​ចិត្ត និង​ភាព​ភ័យ​ខ្លាច។ ដូចនេះ​ម៉ាក់ប៉ា​គួរ​ចំណាយ​ពេល​យ៉ាង​តិច​១៥​នាទី​​​និយាយ​​ជាមួយ​កូន​រាល់ថ្ងៃ។ ៤. ឲ្យ​កូន​បង្ហាញ​ពី​គំនិត​ផ្ទាល់​ខ្លួន​ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា​ប្រសិន​ជា​កូន​បង្ហាញ​ពី​គំនិត​របស់​ពួកគេ​ទៅ​លើ​អ្វី​មួយ នេះ​ជា​ការ​ល្អ​មួយ។ ប៉ុន្តែ​ពួកគេ​គួរ​បង្ហាញ​ដោយអាកប្បកិរិយា​ធម្មតា និង​សមរម្យ។ ដូចនេះ​នៅ​ពេល​ពួកគេ​កំពុង​និយាយយើង​​មិន​គួរ​និយាយកាត់ ឬ​បញ្ឈប់​កូន​មិន​ឲ្យ​និយាយ​ទេ​ ព្រោះ​ថាការ​អនុញ្ញាតឲ្យ​កូន​និយាយ​អាច​ជួយ​ឲ្យ​កូន​​បង្ហាញ​គំនិត​ផ្ទាល់​ខ្លួន​​បាន។ ប៉ុន្តែ​ម៉ាក់ប៉ា​គួរ​បង្ហាញ​ដល់​កូន​ថា​នឹង​ស្តាប់​នូវ​​អ្វី​ដែល​ពួកគេ​និយាយ​នៅ​ពេល​អារម្មណ៍​ស្ងប់ និង​ការ​គោរព។ ៥. សរសើរ​កូន​ទៅ​លើ​អាកប្បកិរិយា​ល្អ ប្រសិនជា​កូន​ឈប់​តមាត់​ និង​បង្ហាញ​ការ​ដឹង​គុណ​ ម៉ាក់ប៉ា​អាច​ផ្តល់​រង្វាន់​ដល់​ពួកគេ​ដោយ​ការ​ឱប ការ​សរសើរ ឬ​អរគុណ​ជា​ដើម។ យ៉ាងណាមិញ ត្រូវ​ប្រាកដ​ថា​កូន​យល់​​នូវ​អ្វី​ដែល​​ម៉ាក់ប៉ា​សរសើរ​មិន​មែន​មាន​ន័យ​ថា​គេ​អាច​បាន​អ្វី​គ្រប់​យ៉ាង​តាម​​ត្រូវ​ការនោះ​​ទេ។


បញ្ហាសុខភាពកុមារផ្សេងទៀត

មកពីបែបនេះ ទើបកូនយើងអាយុស្របាលក្មេងដទៃដែរ តែកម្លាំង បញ្ញា ចាញ់គេដាច់

ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​​លូតលាស់​បាន​ល្អ​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ បែប​នេះ​ហើយ​ទើប​ម៉ាក់ប៉ា​មួយ​ចំនួន​បង្ហាញ​នូវ​​ក្តី​កង្វល់​ថា កូន​អាយុ ១៣ ១៤ ១៥ ឆ្នាំ​ដូច​ក្មេង​ដទៃ​ដែរ តែ​កម្លាំង បញ្ញា​អី ម៉េចក៏មិន​អាច​ប្រឡង​ប្រជែង​ជាមួយ​ក្មេង​ខ្លះ​បាន​អ៊ីចឹង។ កង្វល់​ខាង​លើ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បកស្រាយ​ថា ការ​ចិញ្ចឹម​កូន​ឲ្យ​លូត​លាស់​បាន​ល្អ​ទាំង​បញ្ញា​ស្មារតី និង​ផ្នែក​រូប​រាង​កាយ គឺ​អាស្រ័យ​លើ​ភាព​ប៉ិន​ប្រសប់​របស់​ឪពុក​ម្តាយ រួម​ទាំង​សុខភាព​កូន​ផង​ដែរ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​ថា យើង​ត្រូវ​រក​មូលហេតុ​ឲ្យ​ឃើញ​តើ​កូន​យើង​ក្នុង​វ័យ​កំពុង​តែ​លូតលាស់​ខ្លាំង​នេះ បែរ​ជា​ថមថយ​ទាំង​បញ្ញា និង​កម្លាំង ដោយសារ​មូលហេតុ​អី? ចំពោះ​មូល​ហេតុ​វិញ លោក​វេជ្ជបណ្ឌិត​រៀប​រាប់​ថា​មាន​កត្តា​ច្រើន​ដែល​យើង​ជា​ឪពុកម្តាយ​ត្រូវ​​ពិនិត្យ​មើល ក្នុង​នោះ​មាន​ដូចជា​ស្ថានភាព​សុខភាព​កូន ចំណី​អាហារ ការ​គេង និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ដើម។ "ទី១ គឺ​ជំងឺ ម៉ាក់ប៉ា​ត្រូវ​មើល តើ​កូន​យើង​មាន​ជំងឺ​អី​ទេ? ឬ​ក៏​ឧស្សាហ៍​ឈឺ​អត់? ទី២ គឺ​របប​អាហារ តើ​កូន​វ័យ​ហ្នឹង​ញ៉ាំ​អី​ខ្លះ? ញ៉ាំ​គ្រប់​គ្រាន់​ទេ? ឬ​ក៏​ញ៉ាំ​តែ​សាច់ ញ៉ាំ​តែ Fast Food ឯ​បន្លែ ផ្លែឈើ​វិញ​អត់​ដែល​ញ៉ាំ​សោះ ទី៣ គឺ​ការ​គេង​គ្រប់​គ្រាន់ បើ​គេង​មិន​គ្រប់ យប់​ឡើង​វក់​តែ​ហ្គេម និង​ទូរស័ព្ទ នេះ​ជា​បញ្ហា ទី៤ គឺ​ការ​ហាត់​ប្រាណ បើ​កូន​វ័យ​ជាង​១០ឆ្នាំ​ហើយ ញ៉ាំ​ក៏​ច្រើន គេង​ក៏​ច្រើន តែ​អត់​ហាត់​ប្រាណ​សោះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនតូចពាក់គ្រឿងអលង្ការអាច​ប៉ះពាល់សុខភាព

ទស្សនៈ​របស់​មាតាបិតាខ្មែរខ្លះយល់ថា ការ​ឲ្យកូនពាក់​គ្រឿងអលង្ការ​​ ជាពិសេស​ក្មេង​ស្រី ជារឿងត្រឹមត្រូវ ដែលខ្លះបង្កប់ជាជំនឿ ឬ​ជាលម្អកូន។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​លម្អខ្លួន​កូន​ដោយ​គ្រឿង​អលង្ការ ពិតជា​មាន​គ្រោះថ្នាក់​ណាស់​ទាំង​ផ្នែក​សុខភាព និង​សុវត្ថិភាព។ ផល​អាក្រក់​បាន​មកពី​ការ​ពាក់​គ្រឿង​អលង្ការ​ឲ្យ​ក្មេង​មាន​ដូចជា៖ - ការ​ដែល​ក្មេង​ចោះ​ត្រចៀក​នៅ​តូច​ពេក អាច​ធ្វើឲ្យ​ប៉ះពាល់​ត្រចៀក​កូន​ដូចជា​ដំបៅ រលាក រមាស់ រលួយ - ដាច់រលាត់ ឬប្រតិកម្ម​ស្បែក​​ជាមួយ​គ្រឿងអលង្ការ - មាន​គ្រោះថ្នាក់​ផ្សេង​ៗ ស្លាក់ ដាច់​ទងត្រចៀក រឹប​ដៃ​ជ្រុល បាត់បង់​ជាយថាហេតុ - គ្រឿង​អលង្ការខ្លះមានមេរោគតោងទាម ធ្វើឲ្យ​ឆ្លង​មេរោគ​ទៅ​ក្នុង​ខ្លួន - ខាតបង់​លុយកាក់ - អាច​មាន​គ្រោះថ្នាក់​ដល់​ក្មេង​ដោយសារ​ចោរកម្ម - បណ្ដុះ​ទម្លាប់​ក្មេង​ឲ្យ​តម្លៃ​ទៅ​លើ​ទ្រព្យសម្បត្តិ​ក្រៅ​ខ្លួន - ធ្វើឲ្យ​ក្មេង​ចេះ​អួតអាង​ហ៊ឺហា​គ្រឿងអលង្ការ។ លោក​បាន​បន្ត​ទៀត​ថា ក្មេងៗ​មិន​ត្រូវការ​គ្រឿងអលង្ការ​លម្អ​ខ្លួន​នោះ​ទេ ពួកគេ​ត្រូវការ​តែ​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ទ្រទ្រង់​រាងកាយ កន្លែង​រស់នៅ​សមរម្យ ការ​រៀន​សូត្រ និង​ភាព​កក់​ក្ដៅ​ពី​ក្រុម​គ្រួសារ ។


ការលូតលាស់អាយុ ៦ឆ្នាំ

ប៉ាម៉ាក់គួរដឹង! វិធី ៥ យ៉ាង ជួយបើកផ្លូវឲ្យ​អូនៗ​ធំឡើងជាមនុស្សឆ្លាត និង​ពូកែ

ការ​ចិញ្ចឹម​កូន​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ហើយ​ក៏​មិន​មាន​សាលា​ណា​ដែលអះអាង​ថា​អាច​បង្រៀន​អំពី​វិធី​​ចិញ្ចឹម​កូន​ឲ្យ​បាន​ល្អ​គ្មានទាស់នោះដែរ។ ប៉ុន្តែ​មាន​វិធី​មួយ​ចំនួន​អាច​ជួយ​ដល់​ការ​លូតលាស់​ខួរក្បាល​របស់​កូន​ដោយ​ប្រើប្រាស់​សកម្មភាព​ប្រចាំ​ថ្ងៃ​ដើម្បី​បង្កើត​ជា​ឱកាស​ដល់​កូន។ ១. និយាយ​ភាសា​កូនក្មេង​ជាមួយ​កូន សំឡេង និង​កាយវិការ​ដែល​ក្មេង​បង្កើត​ឡើង​អាច​នឹង​មិន​មាន​អ្វី​ពិសេស ប៉ុន្តែ​នេះ​ជា​វិធី​ប្រាស្រ័យ​ទាក់ទង​ដែល​ពួក​គេ​អាច​ធ្វើ​បាន។ អំឡុង​ពេល​​លូតលាស់​ដំបូង​របស់​ក្មេង អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា​ម៉ាក់​ប៉ា​គួរ​និយាយ​ភាសា​កូន​ក្មេង​ជាមួយ​កូន និង​​ធ្វើ​​ដូច​សន្ទនា​ធម្មតា។ ម៉្យាងទៀត ម៉ាក់ប៉ា​គួរ​ឆ្លើយតប​ទៅ​នឹង​សំឡេង​ និង​សកម្មភាព​ផ្សេងៗ​របស់​កូន។ ការ​និយាយ​ជាមួយ​កូន​អាច​កំណត់​ចំនួន​ពាក្យ​ដែល​កូន​ដឹង​ពេល​ពួកគេ​អាយុ​២​ឆ្នាំ និង​កម្រិត​នៃ​ការ​អាន​នៅ​ពេល​ក្រោយ​ដែរ។ ដូចនេះ​ម៉ាក់ប៉ា​មិន​​គួរ​មើល​រំលង​ពេល​កូន​និយាយ​កកែកករទេ​។ ២. អាន​ឲ្យ​កូន​ស្តាប់ ទារក​អាច​នឹង​មិន​ទាន់​ចេះ​និយាយ ឬ​អាន​ទេ ប៉ុន្តែ​ពួកគេ​នៅ​តែ​អាច​រៀន​ពី​អ្វី​ជា​ច្រើន​បាន។ ទោះបី​នៅ​អាយុ​៣​ខែ ពួកគេ​ក៏​អាច​បែង​ចែក​នូវ​សំឡេង​នៃ​ភាសា​ផ្សេងៗ​បាន។ រាល់ពេល​ដែល​ម៉ាក់ប៉ា​អាន​ឲ្យ​កូន​ស្តាប់ គឺ​ដូចជា​ម៉ាក់ប៉ា​បង្រៀន​ភាសា​ដល់​កូន។ ក្រៅ​ពី​អាន ម៉ាក់ប៉ា​គួរ​បង្ហាញ​រូបភាព​ក្នុង​សៀវភៅ និង​សួរ​សំណួរ​ធម្មតា​អំពី​សាច់រឿង និង​តួអង្គ​បាន។ ការ​អាន​ឲ្យ​កូន​ស្តាប់​​មិន​ត្រឹម​តែ​បង្រៀន​ពាក្យ​ថ្មីៗ​ដល់​កូន​ទេ នៅ​អាច​ជំរុញ​ឲ្យ​កូន​ស្រលាញ់​ការ​អាន​ទៀត​ផង។ ៣. ប្រើប្រាស់​សកម្មភាព​ប្រចាំ​ថ្ងៃ​បង្រៀន​កូន សម្រាប់​ក្មេង មិន​ថា​ពេល​ងូតទឹក ពេល​បោកគក់ ឬ​ពេល​ចម្អិន​អាហារទេ​ សុទ្ធតែ​ជា​ឱកាស​ក្នុង​ការរៀន។ ម៉ាក់ប៉ា​អាច​រៀបចំ​ពី​អ្វី​ដែល​កំពុង​ធ្វើ​ដើម្បី​ជំរុញ​ការ​រៀន​ភាសា​របស់​កូន។ ការ​រាប់ និង​បែងចែក​សម្លៀកបំពាក់​អាច​បង្រៀន​លេខ​ដល់​កូន រីឯ​ការ​ធ្វើ​ទឹកមុខ​ផ្សេងៗ​គឺ​ជា​វិធី​ល្អ​មួយ​ក្នុង​ការ​បង្រៀន​ភាព​ឆ្លាត​វៃ​ផ្នែក​ផ្លូវ​អារម្មណ៍ (EQ) ដល់​កូន។ ៤. ការ​លេង​ នៅ​ពេល​ក្មេង​លេង ពួកគេ​បង្កើត​ជំនាញ​ជីវិត​សំខាន់​​ផ្សេងៗ។ ការ​លេង​ជាមួយ​នឹង​ក្មេង​ដទៃ ពួកគេ​រៀន​ពី​ការ​បត់បែន និងការ​​ចែករំលែក។ ចំណែកឯ​ការ​លេង​បែប​ស្រមើស្រមៃ​អាច​ជំរុញ​ដល់​គំនិត​ច្នៃ​ប្រឌិត និងភាសា​ដោយ​ក្មេងៗ​រៀន​បង្ហាញ​គំនិត​របស់​ពួកគេ​តាម​ពាក្យ​សម្ដី។ ម៉្យាងទៀត នៅ​ពេល​ក្មេងៗ​ស្រមើស្រមៃ​ពី​អ្វី​ថ្មី ពួកគេ​រៀន​អំពី​ការ​ដោះស្រាយ​បញ្ហា និង​បង្កើត​ជម្រើស​​ថ្មីៗ​។ ដូចនេះ​ការ​លេង​គឺ​ជា​ឱកាស​រៀន​ដ៏​ល្អ​សម្រាប់​កូន ហើយ​ម៉ាក់ប៉ា​គួរ​ចៀសវាង​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​ច្រើន​នៅ​មុខ​កូន​ព្រោះ​អាច​ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​ថា​ពួកគេ​មិន​សំខាន់។ ៥. ធ្វើ​ជា​គំរូ​ដល់​កូន ម៉ាក់ប៉ា​ដឹង​ហើយ​ថា​ក្មេង​ងាយ​នឹង​ចាប់​បាន​អ្វី​ថ្មីៗ​នៅ​ពេល​ពួកគេ​ឃើញ។ មុន​នឹង​ក្មេង​ចេះ​និយាយ ពួកគេ​អាច​ដឹង​ពី​អារម្មណ៍​តាម​រយៈ​ទឹកមុខ […]


ជំងឺឆ្លង

ហាមក្មេងៗកុំឲ្យលេង គប់ ឬនៅជិតសម្បុកឪម៉ាល់ បើវាទិចច្រើនទ្រនិច អាចស្លាប់

ឪម៉ាល់​ជា​សត្វ​មានពិសខ្លាំង ចូល​ចិត្ត​ធ្វើ​សំបុក​ជា​រន្ធ​តូចៗ​នៅ​រួម​គ្នា។ ក្មេង​មួយ​ចំនួនៗ ពិសេស​នៅ​ទី​ជនបទ ពេល​ឃើញ​សម្បុក​សត្វ​ឪម៉ាល់​តែ​គប់​លេង ឬ​ពេល​ខ្លះ​មិន​គប់​ទេ តែ​ទៅ​លេង​ក្បែរ​នោះ។ ការ​លេង​ក្បែរ ឬ​គប់​សម្បុក​ ឪម៉ាល់​អាច​ចេញ​មក​ទិច បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​ក្មេង ហើយ​បើ​វា​ទិច​ច្រើន​ទ្រនិច​អាច​បណ្តាល​ឲ្យ​ស្លាប់។ បើ​តាម​ការ​ផ្សព្វ​ផ្សាយ​នៅ​លើ​ផេក​របស់ Dr. Beat Richner ដែល​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា មាន​ករណី​ក្មេង​ស្រី​តូច អាយុ ៥ឆ្នាំម្នាក់ មក​ពី​ខេត្ត​ស្វាយរៀង ត្រូវ​ហ្វូង​សត្វ​ឪម៉ាល់ទិច ចំនួន ២៥មេ បណ្តាល​ឲ្យ​សន្លប់​ចំនួន ៥ថ្ងៃ ដោយសារ​ពិស​ឪម៉ាល់​ជ្រាប​ចូល​ក្នុង​ឈាម ធ្វើ​ឲ្យ​ហើម​ខួរក្បាល រលាយ​ជាលិកា​សាច់ដុំ រលាក​ខ្សោយ​ថ្លើម ពុល​តម្រង​នោម​មិន​ដំណើរ​ការ និង​ហើម​សួត​យ៉ាង​ធ្ងន់ធ្ងរ។ បច្ចុប្បន្ន​កុមារីរូប​នោះ​បាន​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ជួយ​សង្គ្រោះ ដោយ​វិធី​លាង​ឈាម​តាម​ស្រោម​ភ្នាស​ពោះវៀន អស់រយៈពេល ២៣ថ្ងៃ និង​សម្រាក​ពេទ្យ​អស់ ៣៣ថ្ងៃ។ តើត្រូវជួយសង្គ្រោះក្មេងឪម៉ាល់ទិចដោយរបៀបណា? ឱសថការី កឹម កាណែល បានផ្តល់ជាដំបូន្មានថា បើឪម៉ាល់ទិចក្មេង ត្រូវ​លាង​សម្អាត​កន្លែង​សត្វទិចជាមួយ​សាប៊ូ និង​ទឹក បន្ទាប់​មក​លាប​អាល់កុល អេទែរ (Either alcohol) ឬ​ទឹក Peroxide។ ដើម្បី​បន្ថយអា​ការៈ​ហើម និង​ជួយ​កុំឲ្យ​រមាស់​ស្បែក បន្ទាប់​ពី​ទិច​រួច សូម​ព្យាយាមស្អំទឹកក្តៅលើកន្លែងសត្វទិច ឬប្រេងលាប ​ដើម្បី​បន្ថយ​ការ​រមាស់-ហើម និងបំបាត់ការឈឺចាប់ […]


ជំងឺឆ្លង

មូលហេតុ ៤យ៉ាង ក្មេងកើតគ្រុនឈាមទៅជាធ្ងន់ធ្ងរ អាចស្លាប់

កូន​​កើត​ជំងឺ​គ្រុន​ឈាម ជា​ក្តី​បារម្ភ​របស់​ម៉ាក់ប៉ា​គ្រប់រូប ដែល​ពេល​ខ្លះ​នៅ​ដំណាក់​កាល​ដំបូងៗម្នាក់ៗ​មិន​ដឹង​ទាំង​ថា កូន​កើត​ជំងឺ​គ្រុន​ឈាម​ផង។ អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត ហេង សុទ្ធី នឹង​លម្អិត​ពី​មូលហេតុ​សំខាន់​៤​យ៉ាង ជំរុញ​ក្មេង​កើត​ជំងឺ​គ្រុន​​ឈាម​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ករណី​ខ្លះ​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ១. ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​គ្រុន​ឈាម ករណី​នេះ​សំដៅ​ទៅ​អាការៈ រួម​ទាំង​សុខភាព​របស់​ក្មេង​ដែល​កើត​ជំងឺ​គ្រុនឈាម បើ​ក្មេង​កើត​ជំងឺ​នេះ​ក្នុង​សភាព​ធ្ងន់ធ្ងរ​ហើយ ក្រុម​គ្រូពេទ្យ​ពិបាក​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​ណាស់។ ២. ឪពុក​ម្តាយ​យក​កូន​មក​ពេទ្យ​យឺត​ពេល ដោយ​ហេតុ​ថា រោគ​សញ្ញា​ជំងឺ​គ្រុន​ឈាម​ស្រដៀង​នឹង​រោគ​សញ្ញា​ជំងឺ​ផ្សេង​ទៀត បែប​នេះ​ទើប​ធ្វើ​ឲ្យ​ឪពុកម្តាយ​មួយ​ចំនួន​យក​កូន​មក​ពេទ្យ​យឺត​ពេល។ ម្យ៉ាង​វិញ​ទៀត នៅ​អំឡុង ២-៣ ដំបូង កូន​ក្តៅ​ខ្លួន ម៉ាក់ប៉ា​ដាក់​ថ្នាំ​បញ្ចុះ​កម្តៅ​ទៅ​កូន​ត្រជាក់​វិញ គិត​ថា កូន​ជា​ហើយ តែ​តាម​ពិត នោះ​ជា​ដំណាក់កាល​ទី២ នៃ​ជំងឺ​គ្រុន​ឈាម ហើយ​ក៏​ជា​ដំណាក់​កាល​ធ្ងន់ធ្ងរ​ដែរ។ ៣. យក​កូន​ទៅ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​គ្មាន​ជំនាញ យក​កូន​ទៅ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ដែល​មិន​មាន​ជំនាញ​ច្បាស់​លាស់​ក្នុង​ការ​ព្យាបាល​ជំងឺ​គ្រុន​ឈាម ក៏​ជា​មូលហេតុ​នាំ​ឲ្យ​កូន​កាន់​តែ​ធ្ងន់ធ្ងរ​ដែរ។ លោក​វេជ្ជបណ្ឌិត​ថា ណែនាំ​របស់​ក្រសួង​សុខាភិបាល គឺ​មិន​អនុញ្ញាត​ឲ្យ​គ្លីនិក​ឯកជន​ព្យាបាល​ជំងឺ​គ្រុនឈាម​ទេ។ កន្លែង​ដែល​អាច​ព្យាបាល​ជំងឺ​គ្រុនឈាម គឺ​មាន​តែ​មន្ទីរពេទ្យ​ដែល​មាន​ជំនាញ​ពិត​ប្រាកដ មាន​មន្ទីរ​ធំៗ​ថ្នាក់​ជាតិ មន្ទីរពេទ្យ​តាម​ខេត្ត​ជាដើម។ វេជ្ជបណ្ឌិត ហេង សុទ្ធី ពិនិត្យកុមារកើតជំងឺគ្រុនឈាម មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ គន្ធបុប្ផា ៤. ពុល​ថ្នាំ ក្នុង​នាម​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​បាន​ទទួល​ព្យាបាល​កុមារ​កើត​គ្រុន​ឈាម​ច្រើន លោក​វេជ្ជបណ្ឌិត​ថា ជំងឺ​ពុល​ថ្នាំ ក៏​ធ្វើ​ឲ្យ​គ្រុន​ឈាម​ធ្ងន់ធ្ងរ ក្មេង​អាច​ឈាន​ទៅ​ស្លាប់​បាន​ដែរ។ ពុល​ថ្នាំ​បែប​ម៉េច? ករណី​នេះ​លោក​វេជ្ជបណ្ឌិត​ថា គ្រុនឈាម​នៅ​ដំណាក់កាល​ទី១ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនស្លៀកខោទឹកនោមផ្អាប់រាប់ម៉ោង បង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ

ការ​ប្រើ​ប្រាស់​ខោ​ទឹក​នោម ពិតជា​ផ្ដល់​ភាព​ងាយស្រួល​ដល់​អាណាព្យាបាល​​គ្រប់រូប ប៉ុន្តែ​វា​ក៏​ផ្ដល់​គុណ​វិបត្តិ​ចំពោះ​កូន​តូច​ៗ​ផង​ដែរ ពេល​យើង​មិន​បាន​យល់​ច្បាស់​អំពី​ការ​ថែ​ទាំ និង​ខ្វះ​​​​​​អនាម័យ។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ទារក និង​កុមារ​មួយ​ចំនួន​ដែល​មាន​អាយុក្រោម ឬ​លើស ២ឆ្នាំ ម៉ាក់ប៉ា​លែង​សូវ​ប្រើ​កំណាត់​កន្ទប​ឲ្យ​ទៀត​ហើយ ភាគច្រើន​ប្ដូរ​មក​ប្រើ​ខោ​ទឹក​នោម​វិញ ព្រោះ​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ និង​មិន​ពិបាក​បោក​គក់។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅរូបនោះបានបន្តថា កត្តា​មួយ​​ចំនួន​ដែលឪពុកម្តាយគ្រប់​រូប​​​មិន​បាន​​ចាប់អារម្មណ៍​​​ទៅ​លើ​វិធី​ប្រើ​ប្រាស់​ ដែល​អាច​ធ្វើ​ឲ្យ​កូន​ៗ​របស់​យើង​កើត​មាន​ជំងឺ​ផ្សេង​ៗ ដោយ​មិន​ដឹងខ្លួន​ដោយសារ​តែ​ខោ​ទឹក​នោម​ផ្ទុក​កាកសំណល់​យូរ​ម៉ោង​ពេក។ ក្នុង​នោះ​មានជំងឺធ្ងន់មួយ គឺ​ជំងឺ​មេរោគ​ចូល​ក្នុង​ផ្លូវទឹក​នោមរបស់​កូន​តូច​ ដែលបណ្ដាលមកពី​មាន​ការ​រលោក​នៅ​តាម​ផ្លូវ​បង្ហួរនោម​ចូល​ដល់​បង្ហូរនោម ផ្លោក​នោម និង​ដល់​តម្រង​នោម ហើយ​ការ​រលាក​អស់​ទាំង​នោះ​បណ្ដាល​មកពី​ឆ្លង​មេរោគ។ ចំណែក​ការ​ឆ្លង​មេរោគ​ទៅ​ក្នុង​ទឹកនោម គឺ​មកពី​ការ​ស្លៀក​ខោ​ទឹក​នោម​នេះ​យូរ​ម៉ោងពេក​ដែរ ឯ​ក្មេង​ស្រី​ងាយ​នឹង​ឆ្លង ឬ​រលាក​ជាង​ក្មេង​ប្រុស។ ជម្រើសល្អ​គួរ​ស្លៀក​ឲ្យ​កូន​ត្រឹម ៣-៤ ម៉ោង​ បាន​ហើយ កុំឲ្យ​លើស​រហូត​ដល់ ៦-១០ ម៉ោង ព្រោះជាហេតុ​បង្ក​រោគ​ឆ្លង​។ បើនិយាយពីទារក​ទើប​តែ​កើត និង​ក្មេង​អាយុ​ក្រោម ១ឆ្នាំ វិញ​ជួប​បញ្ហា​សើស្បែក​​ដូចជា ​រលាក​ស្បែក​គូទ​ទារកដោយសារ​​ខោ​ទឹក​នោម ជួប​ច្រើន​ជាង​គេក្នុង​ចំណោម​រោគ​សើស្បែក​ដទៃ។ ខោ​ទឹក​នោម​អាច​បណ្ដាល​ឲ្យ​ស្បែក​ឡើង​ក្រហម កន្ទួល សង្កៀរ​ស្បែក ។ មិន​តែ​ប៉ុណ្ណោះ​ក្មេង​អាយុ ២ ឆ្នាំ​ឡើង ក៏​ជួប​​ប្រទះ​បញ្ហា​រលាក​ដោយសារ​​ខោ​​​ទឹក​នោម​​ដែរ ព្រោះ​​ក្មេង​ធំ​ចូល​ចិត្ត​គេង​ច្រើន ហើយ​ម៉ាក់​ប៉ា​មើល​ថែ​មិន​បាន​ដិតដល់ ដូច​នេះ​ហើយ​​ទឹកនោម ឬ​លាមក​ជាប់​ក្នុង​ខោ​ទឹក​នោម​ជះ​ឥទ្ធិ​ពល​​​មិន​ល្អ បង្ក​ទៅជា​មេរោគ​ផ្សេង​ៗ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ចង់ឲ្យក្រពះ-ពោះវៀនកូនដំណើរការល្អ ម៉ាក់ប៉ាត្រូវចេះបំប៉នអាហារកូនបែបណា?

ចំពោះ​អា​អូន​តូច​ៗ បើ​ម៉ាក់​ប៉ា​មិន​បាន​ប្រយ័ត្ន នឹង​កើត​រាក​រូស​ញឹក​ញាប់ ព្រោះ​ក្រពះ-ពោះ​វៀន​អា​អូន​នៅ​ខ្ចី​នៅ​ឡើយ។ បើ​ម៉ាក់​ប៉ា ​មិន​ចង់​ឲ្យ​កូន​ឧស្សាហ៍​រាក ឬ​ចង់​ឲ្យ​ក្រពះ-ពោះវៀន​កូន​ល្អ ត្រូវ​ជ្រើស​រើស​អាហារ​បំប៉ន​បែប​ណា​ទើប​ជា​ជម្រើស​ល្អ​សម្រាប់​កូន? លោក​វេជ្ជ​បណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ​ពី​ប្រទេស​កូរ៉េ និង​បារាំង បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា ពេល​ដែល​ចង់​បំប៉ន​អាហារ​កូន​តូចៗ ពី​លើ​ការ​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ គឺ​នៅ​ពេល​ដែល​ទារក ឬ​កូន​តូច​មាន​អាយុ​ចាប់​ពី​៥-៦ខែ​ឡើង ហើយ​អាហារ​ដែល​ត្រូវ​ផ្ដល់​ឲ្យ​កូន​ចម្បង​នោះ​គឺ អាហារ​ទន់ ម៉ដ្ត ដូច​ជា បបរ​ខាប់​គ្រប់​គ្រឿង​ជា​ដើម។ លោក​បន្ត​ថា នៅ​ក្នុង​បបរ​ខាប់​គ្រប់​គ្រឿង មាន​គ្រឿង​ផ្សំ​គ្រប់​មុខ​រួម​មាន បន្លែ (បន្លែ​ក្រហម បន្លែ​បៃតង...) ត្រី សាច់ អង្ករ ហើយ​គ្រូពេទ្យ​ក៏​ឲ្យ​យើង​បន្ថែម​​ប្រេង​ឆា ឬ​ប្រេង​អ៊ូលីវ​ទៅ​ក្នុង​អាហារ​បំប៉ន​​របស់​កូន​ថែម​ទៀត។ ដោយ​ឡែក វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា សម្រាប់​កូន​តូចៗ​ដែល​មាន​អាយុ​ប្រហែល៨-៩ខែ​ឡើង ទើប​ពេទ្យ​ណែនាំ​ឲ្យ​បន្ថែម​អាហារ​បំប៉ន​ផ្សេងៗ​ទៀត ឬ​អាច​ហៅ​បាន​ថា អាហារ​ក្រៅ​ពេល​មាន​ដូច​ជា៖ - យាអ៊ួរ - នំ​សម្រាប់​បេប៊ី - ផ្លែ​ឈើ​ស្ងោរ ចំហុយ។ល។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​កូន​តូច​ៗ​ទទួល​បាន​អាហារ​គ្រប់​គ្រាន់ ហើយ​ចម្អិន​ដោយ​មាន​អនាម័យ​ខ្ពស់​នោះ មិន​ត្រឹម​តែ​ក្រពះ-ពោះវៀន​កូន​ទេ​មាន​សុខភាព​ល្អ និយាយ​រួម ទាំង​សុខភាព​ទូទៅ ទាំង​ការ​លូត​លាស់​របស់​ក្មេង​ក៏​បាន​ល្អ​ដែរ។


ការថែទាំទារក

ម៉េចបានកូនកើតមកមានបញ្ហាឆែបក្រអូមមាត់ឬឆែបមាត់?

គ្មាន​ម៉ាក់​ប៉ា​ដែល​ចង់​ឲ្យ​កូន​កើត​មក​មាន​បញ្ហា ឬ​មិន​ភាព​ប្រក្រតី​នៅ​ត្រង់​ផ្នែក​ណាមួយ​នោះ​ទេ។ ម៉ាក់​ប៉ា​ស្ទើរ​គ្រប់​រូប តែង​ប៉ូវ​​កម្លាំង ញ៉ាំ​របស់​ល្អៗ​ដែល​ជំនួយ​ដល់​កូន​នៅ​ក្នុង​ផ្ទៃ ប៉ុន្តែ​ពេល​ខ្លះ បើ​ម៉ាក់​ៗ​ទទួល​បាន​ប្រូតេអ៊ីន ឬ​វីតាមីន​មិន​បាន​គ្រប់​គ្រាន់​ទេ វា​អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូត​លាស់​ផ្នែក​ណា​មួយ​របស់​កូន​បាន​ដូច​ជា កូន​អាច​កើត​មក​មាន​បញ្ហា​ឆែប​ក្រអូម​មាត់។ ហេតុអ្វីក្មេងកើតមកមានបញ្ហាឆែបក្រអូបមាត់ឬឆែបមាត់? ចំពោះ​បញ្ហា​ទារក​កើត​មក​មាន​បញ្ហា​ឆែប​ក្រអូម​មាត់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ផ្នែក​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ការ​ឆែប​ក្រអូម​មាត់ គឺ​ជា​បញ្ហា​ពិការ​ភាព​ពី​កំណើត​ដែល​មាត់​របស់​កូន​លូត​លាស់​មិន​បាន​ពេញ​លេញ ដែល​បង្ក​ឲ្យ​ទារក​ឆែប​មាត់​បែប​នេះ។ បញ្ហា​ឆែប​ក្រអូម​មាត់របស់​ទារក​អាច​កើត​ឡើង​បណ្ដាល​មក​ម្ដាយ​ទទួល​បាន​សារធាតុអាស៊ីដហ្វូលិក មិន​បាន​គ្រប់​គ្រាន់​នៅ​អំឡុង​ពេល​ដែល​កំពុង​ពពោះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ផលវិបាកបើមានឆែបក្រអូបមាត់ឬឆែបមាត់ ស្រប​គ្នា​នេះ​ដែរ CDC អាមេរិក ​បាន​ឲ្យ​ដឹង​ដែរ​ថា ស្ត្រី​ដែល​ប្រឈម​នឹង​មាន​បញ្ហា​កូន​កើត​មក​ឆែប​ក្រអូម​មាត់ គឺ​ស្ត្រី​ដែល​ជក់​បារី​ពេល​ពពោះ ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មុន​ពេល​ពពោះ និង​ស្ត្រី​ដែល​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន។ ប្រសិន​បើ​ទារក​កើត​មក​មាន​បញ្ហា​ឆែប​ក្រអូម​មាត់​ពី​កំណើត ទារក​នោះ​តែង​ប្រឈម​នឹង​បញ្ហា​ដូច​ជា៖ - ពិបាក​ញ៉ាំ​អាហារ - ពិបាក​ក្នុង​ការ​និយាយ - បញ្ហា​ឆ្លង​មេរោគ​ត្រចៀក - បញ្ហា​ក្នុង​ការ​ស្ដាប់ - បញ្ហា​ធ្មេញ     កត្តាប្រឈមបញ្ហាឆែបក្រអូបមាត់ឬឆែបមាត់ ដូច​នេះ​ ដើម្បី​បង្ការ​​មិន​ឲ្យ​កូន​កើត​មាន​បញ្ហា​ឆែប​ក្រអូម​មាត់​ពី​កំណើត​ ស្ត្រីពពោះ​អាច​ធ្វើ​តាម​វិធីសាស្ត្រ​បង្ការ​ហានិភ័យ​ក្នុង​ការ​កើត​មាន​បញ្ហា​នេះ​ដូច​ជា៖ - ត្រូវ​ប្រាកដ​ថា ទទួល​បាន​សារធាតុ​អាស៊ីដហ្វូលិកបាន​គ្រប់​គ្រាន់ - កុំ​ជក់​បារី ឬ​ផឹក​ស្រា​ក្នុង​ពេល​ពពោះ - មាន​ទម្ងន់​តាម​ស្តង់ដារ - ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ។ល។   ស្វែងយល់ពីបញ្ហាផ្សេងទៀត៖ ក្មេងមានជំងឺ ២ មុខនេះ មន្ទីរពេទ្យកុមារជាតិទទួលព្យាបាលមិនគិតថ្លៃ នេះ​ជាពពួក​វីតាមីន​​ស្រីៗ​ពពោះ​ ត្រូវការ​ចាំបាច់​បំផុត Folate Deficiency Anemia (ជំងឺ​ស្លេក​ស្លាំង​ដោយសារ​ខ្វះអាស៊ីដ​ហ្វូលិក)


ជំងឺឆ្លង

ជំងឺគ្រុនឈាម! ប៉ាម៉ាក់ត្រូវចាប់អារម្មណ៍ឲ្យមែនទែន ពិសេសនៅដំណាក់កាលទី១

ជំងឺគ្រុន​ឈាម​ជា​​តួ​ឯក​នៅរដូវ​ភ្លៀង​ធ្លាក់ ដែល​យាយី និង​រាត​ត្បាត​លើ​កុមារ​ធ្ងន់ធ្ងរ​កាល​ពី​ឆ្នាំ ២០១៩ កន្លងទៅដោយសារមូសខ្លាញីខាំ​។ អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត ហេង សុទ្ធី បាន​ឲ្យ​ដឹង​ថា ជំងឺ​គ្រុនឈាម​ចែក​ចេញ​ជា ៣ដំណាក់កាល​សំខាន់ៗ ហើយម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​រោគ​សញ្ញា​នៅ​ដំណាក់កាលទី១ ឬ​ដំបូង​ឲ្យ​បាន​ច្បាស់ ទើប​កូន​មិន​ធ្ងន់ធ្ងរ គ្រូពេទ្យ​អាច​ជួយ​សង្គ្រោះ​បាន។ តើដំណាក់កាលនីមួយៗមានអ្វីខ្លះ? ជំងឺគ្រុនឈាមដំណាក់កាល​ទី១ ជា​ដំណាក់កាល​ក្តៅ​ខ្លួន មាន​រយៈពេល​៣​ថ្ងៃ​ដំបូង ដែល​ក្មេង​ក្តៅ​ខ្លួន​ខ្លាំង ដាក់​ថ្នាំ​យ៉ាង​ណា​ក៏​មិន​ត្រជាក់​ខ្លួន។ ឧ. កុមារ​ឡើង​កម្តៅ​ដល់ ៤០ អង្សារសេ ដាក់​ថ្នាំ​បញ្ចុះ​កម្តៅ​ទៅ​យ៉ាង​ច្រើន​ចុះ​១អង្សារសេ​ប៉ុណ្ណោះ។ សញ្ញា​ទី២ ក្មេង​អាច​ឈឺ​ពេញ​ពោះ ពិសេស​ផ្នែក​ខាង​ស្តាំ នៃឆ្អឹងជំនីរ ក្មេង​មិន​សូវ​ញ៉ាំ មិន​សូវ​លេង ត្របក​ភ្នែក​ខាង​ក្នុង​ក្រហម​ខ្លាំង​ជាងធម្មតា ឈឺឆ្អឹង គេង​មិន​ស្ងប់ ឬ​ក៏​គេង​ច្រើន​ជាង​មុន និង​មាន​ស្នាម​អុច​ក្រហម​តូចៗ​នៅ​លើ​ស្បែក ដែល​ស្នាម​នេះ​ខុស​ពី​ស្នាម​មូស​ខាំ ដោយ​យក​ដៃ​ញែក​មិន​បាត់​ក្រហម​នោះ​ទេ។ [embed-health-tool-vaccination-tool] ដោយ​ហេតុថា អាការៈ​ខាង​លើ​អាច​ច្រឡំ​នឹង​ជំងឺ​ផ្សេងៗ លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ពី​ចំណុច​ពិសេស​នៃ​រោគ​សញ្ញា​ជំងឺ​គ្រុន​ឈាម​ដំណាក់​កាល​ដំបូង ដែល​អាច​ឲ្យ​ម៉ាក់ប៉ា​ងាយ​ស្រួល​ចំណាំ​បំផុត គឺ​ក្មេង​ក្តៅ​ខ្លួន៣ថ្ងៃ ហើយចាប់​ផ្តើម​ចុះត្រជាក់​វិញ តែ​អាការៈ​ផ្សេងៗ​នៅ​តែ​មិន​ធូរ បាន​ន័យថា​ក្មេង​នៅ​គេង​សន្លឹម មិន​សូវ​លេង មិន​សូវ​ញ៉ាំ​ដដែល ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​ជួប​គ្រូពេទ្យ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ជំងឺគ្រុនឈាមដំណាក់កាលទី២ ជា​ដំណាក់កាល​ក្មេង​ចាប់​ត្រជាក់​ខ្លួន ប៉ុន្តែ​សុខភាព​ក្មេង​មិន​ទាន់​ស្រួល​នោះ​ទេ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ