លោតហាត់ប្រាណ ១ថ្ងៃ តែ៥នាទី ក៏អាចជួយការពារស្រ្តីពីការពុកឆ្អឹងត្រគាក

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 16/12/2019 . អាន 2 នាទី
Share now

ការ​ហាត់​ប្រាណ​ដោយ​ការ​លោត ត្រឹម​តែ​៥​​នាទី​/ថ្ងៃ អាច​ការពារ​ ពិសេស​​ស្រ្តី​​ ពី​​ហានិភ័យ​ពុក​ឆ្អឹង​ត្រគាក​​បាន នេះ​​បើ​តាម​ការ​ស្រាវជ្រាវ​ថ្មី​​មួយ​។

ការ​សិក្សា​បាន​បង្ហាញ​ថា លំហាត់​ប្រាណ​បែប​លោត អាច​ពង្រឹង​ឆ្អឹង​ជើង ដោយ​​បង្កើន​កំហាប់​ឆ្អឹង​ និង​ធ្វើ​ឱ្យ​ឆ្អឹង​មិន​ងាយ​បាក់​។ ការ​ពិសោធ​នេះ បាន​ធ្វើ​​ឡើង​ទៅ​លើ​ស្រ្តី​​៣៥​នាក់ ដែល​មាន​វ័យ​៥៥​-៧០​ឆ្នាំ ក្នុង​ការ​អនុវត្ត​លំហាត់​ប្រាណ​ស្រាល​ៗ ដោយ​ការ​លោត រយៈ​ពេល​៦​ខែ ដោយ​ក្នុង​នោះ​មាន​ការ​លោត ដោយ​ប្រើ​ជើង​តែ​ម្ខាង​ចំនួន​៥០​ដង រៀង​រាល់​ថ្ងៃ។

លទ្ធផល​ដូច​ការ​រំពឹង​ទុក ក្រោយ​ការ​អនុវត្ត​តាម​វិធី​ដែល​អ្នក​ជំនាញ​បាន​ណែ​នាំ ឃើញ​ថា កំហាប់​ឆ្អឹង​​​បាន​កើន​ឡើង ប្រមាណ​ ៣,២​% ​ធ្វើ​​ឱ្យ​ឆ្អឹង​ពួក​គេ​ហាប់​ណែន ពិសេស​ឆ្អឹង​ត្រគាក ដែល​ជា​សញ្ញា​ល្អ​ដល់​ស្ត្រី​​ស្ថិត​ក្នុង​វ័យ​ជ្រេ។

លោក​វេជ្ជបណ្ឌិត Katherine Brooke-Wavell អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​​ខាង​លើ បាន​លើក​ឡើង​ថា​៖ “ស្រ្តី​ដែល​នៅ​វ័យ​ក្រោយ​អស់​រដូវ​ ច្រើន​ជួប​ហានិភ័យ​ កំហាប់​ឆ្អឹង​ទាប និង​ងាយ​ប្រេះ​ស្រាំ​។ តែ​យ៉ាង​ណា​ ការ​លោត ជា​លំហាត់​ប្រាណ​មាន​ប្រយោជន៍​​ ដោះ​ស្រាយ​បញ្ហា​នេះ ម្យ៉ាង​ទៀត​ វា​ងាយ​ស្រួល​ធ្វើ ហើយ​អ្នក​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង“។

អត្ថបទពាក់ព័ន្ធ៖

តាម​ការ​ផ្សាយ​​​លទ្ធផល​​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Loughborough ប្រទេស​អង់គ្លេស​ដែល​បាន​សិក្សា​ពី​ករណី​ខាង​លើ​​បង្ហាញ​ថា​ ពុក​ឆ្អឹង ជា​បញ្ហា​ទូទៅ​មួយ​លើ​ស្រ្តី​ ដែល​បាន​កើត​ឡើង​ក្រោយ​ពួក​គេ​ដល់​វ័យ​អស់​រដូវ​ ជា​ហេតុ​ធ្វើ​ឱ្យ​ឆ្អឹង​របស់​ពួក​គេ អាច​មាន​ប្រហោង​​​​ខាង​ក្នុង​ដោយ​កំហាប់​ឆ្អឹង​ទាប។ យ៉ាង​ណា​មិញ ការ​ធ្វើ​លំហាត់​ប្រាណ​រក្សា​សុខភាព​​ អាច​បង្ការ​ពី​បញ្ហា​ខាង​លើ​នេះ​បាន៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ ​​​

​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    មកដឹងពីរោគសញ្ញានៅដំណាក់កាលសំខាន់ៗ នៃជំងឺទាចទឹក

    ទាចទឹក - ក្រុម​គ្រូពេទ្យ​អាច​កំណត់​ដឹង​ថា ​កើត​ជំងឺ​ទាច​ទឹក​បាន​ដោយ​សារ​សភាព​របស់​អ្នក​ជំងឺ និង​រោគ​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ចេញ​មក តាម​២​ដំណាក់...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ទាំងនេះជាមូលហេតុបណ្តាលឲ្យមានដំបៅជើង ពេលកើតទឹកនោមផ្អែម

    ដំបៅជើង - ជំងឺ​ទឹក​នោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ ដែល​បណ្តាល​ឲ្យអ្នកជំងឺអាចដំបៅជើងបាន ហើយវាផ្អែកលើកត្តាជាច្រើន ដែល​ជាមូលហេតុបង្កដូច...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    កត្តា​ធំៗ៤យ៉ាង​ ​ជំរុញឲ្យកើត​ជំងឺ​មហារីក​ច្រមុះ

    មហារីកច្រមុះ- សម្រាប់​ជំងឺ​មហារីក វា​អាច​កើត​ឡើង​បាន​ស្ទើរ​តែ​គ្រប់​កន្លែង​លើ​រាង​កាយ រីឯជំងឺមហារីកច្រមុះកើតឡើងបាន​ដោយសារតែកត្តា.....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ការសិក្សាមួយ​រកឃើញថា​បរិស្ថានបៃតងនៅមន្ទីរពេទ្យ ជួយអ្នកជំងឺឆាប់ជាសះស្បើយ

    បរិស្ថានបៃតង - អ្នកវិទ្យាសាស្រ្តបានលើកឡើង នូវគុណសម្បត្តិពិសេស ដែលបរិស្ថានដើមឈើផ្តល់ឱ្យមនុស្ស ពិសេសអ្នកជំងឺ ក្រោយពេលវះកាត់ អាចទទួលប្រយោជន៍...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ មាន រតនា

    អត្ថបទគួរអាន

    រលាកថ្លើម

    ចំណេះដឹងសំខាន់ៗ ទាក់ទងនឹងជំងឺរលាកថ្លើមប្រភេទ B គ្រប់គ្នាគួរដឹង

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 27/07/2020 . អាន 2 នាទី
    ដុំស្បូន

    ស្រីៗមានឆ្ងល់អត់ មាន​ដុំសាច់ក្នុងស្បូន អាចកើតមហារីកឬយ៉ាងណា?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 26/06/2020 . អាន 2 នាទី
    ឈឺទ្រូង

    ចាប់​អារម្មណ៍​បន្តិច​! ឈឺ​ចាប់​ទ្រូង​ភ្លាម​ៗ អាច​បណ្ដាល​មក​ពី​ជំងឺ​​មួយ​នេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 26/06/2020 . អាន 2 នាទី
    ឫសដូងច្រមុះ

    ធ្លាប់តែឭ ឫសដូងបាត តែជំងឺឫសដូងច្រមុះយ៉ាងម៉េចវិញ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 24/06/2020 . អាន 2 នាទី