ស្តាប់តន្រ្តី​ ផ្ដល់​គុណប្រយោជន៍ច្រើន​យ៉ាងដល់​សុខភាព​ផ្លូវចិត្ត

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 22 ខែ​ឧសភា 2020
Share now

គ្នា​យើង​ពិតជា​បាន​ដឹង​ហើយ​ថា​តន្ត្រីមានឥទ្ធិពលវិជ្ជមានមកលើអារម្មណ៍របស់យើង​ ទោះបីជាតន្ត្រីបែបកម្សត់ក៏ដោយ។ ជាការពិតតន្ត្រីជួយបណ្ដេញភាពសោកសៅ និងទុក្ខកង្វល់របស់​យើង ហើយ​បង្កើនភាពរីករាយ និងផ្លាស់ប្ដូរអារម្មណ៍​យើង​ទៀត​ផង​។ ហេតុនេះហើយទើបតន្ត្រីបានតាក់តែងឡើងជាវត្ថុប្រឆាំងការបាក់ទឹកចិត្ត។

តើតន្ត្រីជះឥទ្ធិពលដល់ខួរក្បាលយ៉ាងដូចម្ដេច?

ដោយសារតែតន្ត្រីបានជះឥទ្ធិពលទៅផ្នែកជាច្រើននៃខួរក្បាល ដូចនេះអ្នកឯកទេសមួយចំនួនតូចបានចាប់យកតន្ត្រីធ្វើជាផ្លូវសម្រាប់កាត់បន្ថយការបាក់ទឹកចិត្ត និងទុក្ខកង្វល់។ ផ្នែកជាច្រើននៃខួរក្បាលជាពិសេសតំបន់ hippocampus prefrontal និងcortexមានមុខងារទៅសម្របសម្រួលជាមួយនឹងការរំជួលចិត្ត ហើយអារម្មណ៍យើង​នឹងទៅគ្រប់គ្រងចង្វាក់ rhythm meter timber និងpitch របស់តន្ត្រី។

ដោយសារតែមានសមត្ថភាពក្នុងការកែសម្រួលផ្នែកខ្លះនៃខួរក្បាលគ្រូពេទ្យព្យាបាលជាច្រើនបានប្រើប្រាស់តន្ត្រីជាចម្បង។ ជាឧទាហរណ៍គ្រូពេទ្យព្យាបាលដោយ​ប្រើប្រាស់តន្ត្រីដើម្បីបង្រៀនជនរងគ្រោះដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ឬអ្នកជំងឺត្រដិតឲ្យនិយាយបានវិញ ឬប្រកបពាក្យឲ្យបានច្បាស់។ បន្ថែមពីនេះទៀតបច្ចុប្បន្នគឺមានការព្យាបាលបែបកែប្រែអារម្មណ៍ដោយប្រើតន្ត្រីសម្រាប់ព្យាបាលការបាក់ទឹកចិត្ត និងទុក្ខកង្វល់ទៀត​ផង​។

អត្ថបទពាក់ព័ន្ធ៖ 

តន្ត្រីអាចជួយឲ្យយើង​សប្បាយចិត្ត

ទោះបីជាភាពសោកសៅ ឬការបាក់ទឹកចិត្តតោងជាប់ខ្លួនយើងក៏ដោយ មនុស្សជាច្រើននៅតែស្ដាប់តន្ត្រីសប្បាយៗ ដែល​នេះ​គឺ​ជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកដែលមានអារម្មណ៍មិនសប្បាយចិត្ត។ ច្រើនឆ្នាំមកហើយមនុស្សមួយចំនួនធំបានសប្បាយចិត្តក៏ដោយសារតែតន្ត្រីដែរ។ មូលហេតុនោះគឺដោយសារតែសំឡេងស្ងប់របស់តន្ត្រីបានចូលរួមក្នុងការបង្កើតនៃអ័រម៉ូនសេរ៉ូតូនីនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកសេចក្ដីសប្បាយរីករាយនិងលួងលោម។ លើសពីនេះទៀតតន្រ្តីក៏ជំរុញដល់ការបញ្ចេញអ័រម៉ូនដូប៉ាមីនដែលជា neurotransmitter មានមុខងារយ៉ាងសំខាន់សម្រាប់បង្កើនអារម្មណ៍។ ចំណែក​អ័រម៉ូនណូអេពីណេព្រីនវិញធ្វើឲ្យយើងរីករាយ និងមានការផលិតជាច្រើននៅពេលយើងស្ដាប់តន្ត្រី។

តន្ត្រីអាចជាប្រភពនៃការជំរុញទឹកចិត្ត

បទចម្រៀងជាច្រើនត្រូវបានសរសេរឡើងដើម្បីផ្ដល់នូវសារដែលរីករាយ។ ជាឧទាហរណ៍​មានបទចម្រៀងដូចជា “You Raise Me Up”ដោយលោកJosh Groban,” “Stronger”ដោយអ្នកនាងKelly Clarksonនិង”Fix You”ដោយក្រុមតន្ត្រីCold Play -ល-។អត្ថន័យខ្លឹមសារ​ចម្រៀង​ពោរពេញទៅដោយអារម្មណ៍រីករាយនៃចម្រៀងដែលបានក្លាយជាប្រភពនៃការជំរុញទឹកចិត្តឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ។ នៅពេលដែលយើង​ពិបាកចិត្តយើង​អាចស្ដាប់បទភ្លេងដែលយើង​ចូលចិត្តឬស្ដាប់បទចម្រៀងថ្មីៗហើយ​យើង​ក៏អាចរកបាននៅលើបណ្ដាញអ៊ីនធឺណិតក្នុងបញ្ជីបទចម្រៀងដែលមានអត្ថន័យវិជ្ជមាន។

អត្ថបទ​ពាក់ព័ន្ធ៖

តន្ត្រីអាចបំបាត់ភាពតានតឹង

ភាពតានតឹងអាចបណ្ដាលមកពីរឿងជាច្រើនដូចជាការងារ ទំនាក់ទំនងបុគ្គល និង​បញ្ហាលុយកាក់ជាដើម​។ ជម្រើសដ៏ល្អគឺគួរតែស្ដាប់តន្ត្រី នោះទុក្ខកង្វល់យើង​នឹងបានធូរស្បើយ។ ការស្ថិតនៅជាមួយតន្រ្តីដែលមានសភាពលួងលោម គឺជាការព្យាបាលដ៏មានប្រសិទ្ធភាពបំបាត់ស្ត្រេស និងសាច់ដុំបានសម្រាកទៀត​ផង​។

រលកសញ្ញាខួរក្បារបស់យើងអាចមានការប្រែប្រួល

តន្ត្រីមិនត្រឹមតែកែប្រែអារម្មណ៍ដែលយើងមាននៅពេលនេះទេ តន្រ្តី​ក៏អាចផ្លាស់ប្ដូរអារម្មណ៍យើងនៅពេលអនាគតបានផងដែរ។ តាមការសិក្សា​បានបញ្ជាក់ថារលកសញ្ញាខួរក្បាលរបស់យើង​កំពុងពិចារណាកែប្រែដោយតន្ត្រី ទោះបីនៅពេលមិនបានស្ដាប់ក៏ដោយ។ ការបញ្ជាក់នេះមានន័យថាការស្ដាប់តន្ត្រីគឺធ្វើឲ្យ​យើង​ពោរពេញទៅដោយអារម្មណ៍វិជ្ជមាន។

ការគិតរបស់យើងអាចផ្លាស់ប្ដូរ

ភាពសោកសៅអាចនៅជាប់យូរអង្វែង និងមិនអាចប្រកែកបាន។ អ្វីដែលយើង​គួរធ្វើនោះគឺស្ដាប់បទភ្លេងដែលយើង​ចូលចិត្ត។អ្នកឯកទេសបានបង្ហាញថាការស្ដាប់តន្ត្រីផ្ទាល់គឺជាវេទមន្តជួយយើង​ក្នុងការសម្រេចការគិតសប្បាយៗ។ តន្ត្រីពិតជាអស្ចារ្យខ្លាំង​ណាស់! រួមបញ្ចូលជាមួយគុណសម្បត្តិដែលបានរៀបរាប់ខាងលើ ឱសថប្រឆាំងការបាក់ទឹកចិត្តមើលទៅលក់មិនដាច់នោះទេ ព្រោះគ្មានអ្នកណាទៅចាប់យករបស់ថ្លៃនៅពេលដែលតន្ត្រីសំបូរទៅដោយគុណសម្បត្តិគ្រប់យ៉ាង។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុងករណីមានសំណួរ មន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕ 

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

ទទួល​បាន​វីតាមីន N ពី​ធម្មជាតិ​បៃតង ស្មើ​នឹង​ថ្នាំ​ទិព្វជួយ​សុខភាព​ផ្លូវចិត្ត​

ធម្មជាតិបៃតង - វីតាមីន N ត្រូវ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បង្កើត​ឡើង ដោយ​សំដៅ​លើ​ធម្មជាតិ​ ព្រោះ​មាន​វា​ឥទ្ធិពល​ដ៏អស្ចារ្យ​អាច​ជួយ​ដល់​សុខភាព​ផ្លូវចិត្ត...​

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ សន សុភា

ខ្យល់កខ្វក់អាចបណ្តាលឲ្យកុមារកើតមានជំងឺផ្លូវចិត្ត

ខ្យល់កង្វក់​ - អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​គុណភាពជីវិត​របស់​យើង​ មិន​ត្រឹម​តែ​អាច​ប៉ះ​ពាល់​ដល់សុខភាព​​រាង​កាយ សុខភាព​​ផ្លូវ​ចិត្ត​

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ចាន់ សុខឡាង

ស្ត្រេសនឹងការងារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង

ស្ត្រេសនឹងការងារ - គ្នាយើងជាអ្នកធ្វើការ​គ្រប់គ្នា​ប្រាដកណាស់ពិតជា​ធ្លាប់មានអារម្មណ៍តានតឹង ឬស្ត្រេស​ជាមិន​ខាន គ្រាន់តែថាមនុស្ស​យើង​ម្នាក់ៗ​​មាន​ប្រតិកម្ម​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ចាន់ សុខឡាង

៧ចំណុច ជឿថាលែង​ស្ត្រេស​ពេល​សម្ងំ​នៅ​ផ្ទះ អំឡុង​កូរ៉ូណាកំពុង​រាតត្បាត

នៅផ្ទះ - សម្ងំនៅតែផ្ទះ​គេច​ពី​ជំងឺកូរ៉ូណា អាច​នឹងធ្វើឲ្យ​ស្ត្រេសខ្លាំង ប៉ុន្តែកុំបារម្ភ គ្នាយើង​អាច​សាកតិចនិក​ពិសេសក្នុង​អត្ថបទ​នេះ ធានាអាចជួយបាន...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ សន សុភា

អត្ថបទគួរអាន

មានដៃគូស្នេហា

ទោះមានដៃគូយល់ចិត្ត តែរឿងទាំងនេះមិនគួរធ្វើឡើយ ដើម្បីទំនាក់ទំនងស្នេហាយូរអង្វែង

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ មាន រតនា
ចេញផ្សាយថ្ងៃទី 25 ខែ​ឧសភា 2020
គ្រប់គ្រងកំហឹង

ដឹងតិចនិកនេះ អាចជួយទប់កំហឹង​មិន​ឲ្យចេះតែបញ្ចេញដាក់​អ្នក​ផ្សេងងាយៗ​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ យ៉ានណែត ដាញែល
ចេញផ្សាយថ្ងៃទី 22 ខែ​ឧសភា 2020
អាហារជួយសុខភាពផ្លូវចិត្ត

តើគួរញ៉ាំអាហារប្រភេទណាទើបល្អចំពោះសុខភាពផ្លូវចិត្ត?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 7 ខែ​ឧសភា 2020
ញ៉ាំអាហារច្រើន

ឃើញ​អាហារចង់តែញ៉ាំច្រើន មិន​រើសពេល តើគួរ​ដោះស្រាយ​បែបណា?

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ មាន រតនា
ចេញផ្សាយថ្ងៃទី 7 ខែ​ឧសភា 2020