backup og meta

សញ្ញា​ទាំង​៦ បង្ហាញ​​ពី​ការ​បង្ក​រោគ​ផ្លូវ​ដង្ហើម​ផ្នែកខាង​លើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត យ៉ានណែត ឧត្តមដាញ៉ែល · ជំងឺឆ្លង · បន្ទប់ពិគ្រោះព្យាបាល ឧត្តមដាញ៉ែល


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 07, 2023

សញ្ញា​ទាំង​៦ បង្ហាញ​​ពី​ការ​បង្ក​រោគ​ផ្លូវ​ដង្ហើម​ផ្នែកខាង​លើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ជំងឺ​ផ្ដាសាយ​ធម្មតា​អាច​បណ្ដាល​ឲ្យ​មាន​ការ​​បង្ក​រោគ​ផ្លូវ​ដង្ហើម​ខាង​លើ​។ ប៉ុន្តែ ប្រភេទ​នៃ​ការ​ឆ្លង​មេរោគ​ដទៃ​ទៀត​ក៏​អាច​បង្ក​​ឲ្យ​មាន​ការ​បង្ក​រោគ​ផ្លូវ​ដង្ហើម​ខាង​លើ​នេះ​ដូច​គ្នា តួ​យ៉ាង​ដូចជា​​គ្រុន​ផ្ដាសាយ​ធំ ការ​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹងច្រមុះ ការ​រលាក​បំពង់​ក សុទ្ធ​តែ​ជា​ប្រភេទ​ផ្សេង​ទៀត​នៃ​ការ​បង្ក​រោគ​​ផ្លូវ​ដង្ហើម​ខាង​លើ​។ យ៉ាង​ណា​មិញ គ្នា​យើង​អាច​ស្វែង​យល់​ពី​ការ​​បង្ក​រោគ​​មួយ​នេះ​ តាម​រយៈ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​​ខាង​​ក្រោម​។

១. តឹង​ច្រមុះ

គ្នា​យើង​ភាគ​ច្រើន​ដែល​​មាន​រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​ផ្លូវ​ដង្ហើម​ខាង​លើ​ អាច​មាន​​អាការៈ​តឹង​ច្រមុះ​ ប៉ុន្តែ​អាការៈ​នេះ​ក៏​អាច​បណ្ដាល​មក​ពី​អាលែកហ្ស៊ី និង​គ្រុន​ផ្ដាសាយ​ ក៏​ដូចជា​ការ​បង្ក​រោគក្នុង​ប្រហោង​ឆ្អឹង ដូច​គ្នា ហើយ​ដោយ​សារ​បញ្ហា​សុខភាព​ទាំង​នេះ​សុទ្ធ​តែ​មាន​រោគសញ្ញា​តែ​មួយ​ យើង​មិន​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​ផ្អែក​​​លើ​អាការៈ​តឹង​ច្រមុះ​​តែ​មួយ​មុខ​ឡើយ​។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

២. ហៀរ​សំបោរ​

ប្រសិនបើ​យើង​​តឹង​ច្រមុះ យើង​អាច​​ប្រឈម​នឹង​អាការៈ​មួយ​ទៀត​គឺ​ហៀរ​សំបោរ​ ដែល​ជា​រោគ​​សញ្ញា​នៃ​ការ​​បង្ក​រោគ​ផ្លូវ​ដង្ហើមផ្នែក​ខាង​លើ​។ អាលែកហ្ស៊ី​ និង​វីរុស​គ្រុន​ផ្ដាសាយ​ធំ  ក៏​អាច​​បង្ក​ជា​អាការៈ​ហៀរ​សំបោរ​ដែរ​។ ដូចនេះ​ យើង​គប្បី​កំណត់​រោគសញ្ញា​នេះ​ថា​ជា​ការ​បង្ក​រោគ​ផ្លូវ​ដង្ហើមផ្នែក​​ខាង​លើ​​បាន ក្នុង​ករណី​ដែល​យើង​មាន​រោគសញ្ញា​ដទៃ​ទៀត​អម​ជាមួយ​។ នៅ​ពេល​ដែល​យើង​មាន​អាការៈ​រមាស់​ភ្នែក និង​ហៀរ​សំបោរ​ វា​អាច​ជា​អាលែកហ្ស៊ី​​ប៉ុណ្ណោះ​​។

តឹងចរមុះ

៣. ឈឺ​បំពង់​​ក​

​​​​ការ​ឈឺ​បំពង់​ក​ដែល​កើត​ឡើង​ជា​រឿយ​ៗ​នៅ​ពេល​ដែល​យើង​មាន​ជំងឺ​ផ្ដាសាយ​ និង​គ្រុន​ផ្ដាសាយ​ធំ​​បណ្ដាល​មក​ពី​​ទឹក​សំបោរ​ធ្លាក់​នៅ​ពី​ក្រោយ​ច្រមុះ​របស់​យើង ។ ជាមួយ​គ្នា​នេះ​ដែរ អាការៈ​ឈឺ​បំពង់​ក​អាច​បណ្ដាល​មក​ពី​ការ​បង្ក​រោគ​នៅ​បំពង់​ក ដែល​ជា​ប្រភេទ​នៃ​ការ​បង្ក​រោគ​ផ្លូវ​ដង្ហើម​ផ្នែកខាង​លើ​​​ផ្សេង​ទៀត​។

៤. គ្រុន​ក្ដៅ​

ភាព​ខុស​គ្នា​រវាង​ជំងឺ​ផ្ដាសាយ​ធម្មតា និង​គ្រុន​ផ្ដាសាយ​ធំ គឺ​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​អាច​បង្ក​ឲ្យ​មាន​អាការៈ​​គ្រុន​ក្ដៅ​។ ដូច្នេះ​ ប្រសិនបើ​យើង​មាន​អាការៈ​​ដូចជា​តឹង​ច្រមុះ ហៀរ​សំបោរ​ ​ឈឺ​បំពង់​ក និង​គ្រុន​ក្ដៅ វា​អាច​បញ្ជាក់​ថា​យើង​កំពុង​តែ​​មាន​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​។

៥. ក្អក​គ្មាន​ស្លេស្ម​

​ទឹក​សំបោរ​ធ្លាក់​នៅ​ពី​ក្រោយ​ច្រមុះ​​នៅ​ពេល​ដែល​យើង​មាន​​ជំងឺ​ផ្ដាសាយ​ធម្មតា អាច​បណ្ដាល​ឲ្យ​មាន​ការ​ក្អក​តិចតួច ហើយ​វា​ជា​សញ្ញា​នៃ​ការ​បង្ក​រោគ​ផ្លូវ​ដង្ហើម​ផ្នែកខាង​លើ​។ ប៉ុន្តែ​ វីរុស​ផ្ដាសាយ​មិន​​ឆ្លង​ដល់​សួត​ឡើយ​ ហេតុដូច្នេះហើយ​ ប្រសិនបើ​​គ្នា​យើង​ក្អក​​​​ និង​មាន​អាការៈ​តឹង​​ទ្រូង​ព្រម​ទាំង​​ក្អក​មាន​ស្លេស្ម​ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ ដូចជា​ជំងឺ​រលាក​ទង​សួត និង​ជំងឺ​រលាក​សួត  ដែល​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម​ខាង​ក្រោម​។

ជំងឺផ្លូវដង្ហើមខាងលើ

៦. ឈឺ​សាច់ដុំ

ជំងឺ​ផ្ដាសាយ​ទូទៅ​មិន​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​​រាងកាយ​ឡើយ​ លើកលែង​តែ​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ។ ខណៈ​ពេល​ដែល​គ្រុន​ផ្ដាសាយ​ធំ​អាច​រាលដាល​ដល់​ផ្លូវ​ដង្ហើម​ខាងលើ វា​នាំ​ឲ្យ​យើង​មាន​រោគសញ្ញា​ពាសពេញ​រាងកាយ​ដូចជា​គ្រុន​ក្ដៅ គ្រុន​រងា អស់​កម្លាំង និង​ឈឺ​សាច់ដុំ​។ល។ ជួន​កាល​ គ្រុន​ផ្ដាសាយ​ធំ​ក៏​អាច​ចូល​ទៅ​ក្នុង​សួត​ និង​បង្ក​ជា​ការ​ស្ទះ​ទ្រូង​តិចតួច និង​ក្អក​ផង​ដែរ​​។

អត្ថបទគួរអាន៖

ចំណុចសំខាន់

សញ្ញា​ទាំង​៦ បង្ហាញ​​ពី​ការ​បង្ក​រោគ​ផ្លូវ​ដង្ហើម​ផ្នែកខាង​លើ
  • តឹង​ច្រមុះ
  • ហៀរ​សំបោរ​
  • ឈឺ​បំពង់​​ក​
  • គ្រុន​ក្ដៅ​
  • ក្អក​គ្មាន​ស្លេស្ម
  • ឈឺ​សាច់ដុំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

វេជ្ជបណ្ឌិត យ៉ានណែត ឧត្តមដាញ៉ែល

ជំងឺឆ្លង · បន្ទប់ពិគ្រោះព្យាបាល ឧត្តមដាញ៉ែល


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 07, 2023

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម