backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ជំងឺ​គ្រុន​ឈាម​អាច​ផ្ទុះ​ក្នុង​ឆ្នាំ ២០១៩ នេះ តើ​ត្រូវ​បង្ការ​ម៉េច​ខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 30, 2021

ជំងឺ​គ្រុន​ឈាម​អាច​ផ្ទុះ​ក្នុង​ឆ្នាំ ២០១៩ នេះ តើ​ត្រូវ​បង្ការ​ម៉េច​ខ្លះ?

ថ្មីៗ​នេះ​ក្រសួង​សុខាភិបាល​បាន​ក្រើន​រម្លឹក​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផ្ទុះករណី​គ្រុនឈាម​នៅ​ដើម​ឆ្នាំ ២០១៩ នេះ។ តាម​តួលេខ​ករណី​គ្រុន​ឈាម​នៅ​ទូទាំង​ប្រទេស​ក្នុង​ដើម​ឆ្នាំ២០១៩នេះ មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ ២០១៨ កន្លង​ទៅ​បើ​ប្រៀបធៀប​នឹង​ពេល​វេលា​ដូច​គ្នា។

ជំងឺគ្រុនឈាមមាន​អ្វីសម្គាល់? តើត្រូវបង្ការខ្លួនយើង និងកូនចៅពីជំងឺនេះដោយរបៀបណា?

១- មូលហេតុ

ជំងឺ​គ្រុន​ឈាមបណ្តាល​មក​ពី​មូសខ្លាញី​ខាំ ហើយ​មិនមែន​កើត​តែ​លើ​ក្មេងៗ​នោះ​ទេ ជំងឺ​នេះ​អាច​កើត​លើ​មនុស្ស​គ្រប់វ័យ។ វីរុស​ជំងឺ​គ្រុន​ឈាម​ឆ្លងពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀតតាមរយៈមូសខ្លា។ ជំងឺនេះអាច​បង្ក​ឡើង​ដោយ​វីរុស​មួយ ក្នុង​ចំណោម​វីរុស​គ្រុន​ឈាម​ទាំង​៤ ប្រភេទ។ ហេតុ​នេះមនុស្ស​ម្នាក់​អាចកើត​ជំងឺ​គ្រុន​ឈាម​​រហូត​ដល់ ៤ ដង ក្នុង១ជីវិត។

២- វិធីបង្ការ

– បំបាត់​ជម្រក​មូសខ្លា នៅតាម​សំបក​កង់ឡាន-ម៉ូតូ និង​កំប៉ុងចាស់ៗ

– កម្ចាត់​ដង្កូវ​ទឹក​នៅ​ក្នុង​ពាង អាង ថូផ្កា ថ្លុក ឬ​វត្ថុ​ដក់​ទឹក​ផ្សេង​ទៀត

– គ្រប​ពាង ឬ​អាង​ទឹក​ឲ្យ​ជិត

– ដាក់​ថ្នាំ​អាបែត​សម្លាប់​ដង្កូវទឹក ឬ​ចិញ្ចឹម​កូន​ត្រី ៧ ពណ៌

– គ្រប់​គ្រង កប់ ឬ​កម្ទេច វត្ថុ​ដែល​អាច​ដក់​ទឹក បង្កើត​ជា​ជម្រក​មូស​ខ្លា

– គេងក្នុងមុង។

៣- រោគសញ្ញា

ក្រោយ​មូសខ្លា​ញី​ខាំ​រយៈពេល ២-៣ ថ្ងៃ អ្នក​ជំងឺ​អាច​មាន​អាការៈដូចជា៖

– ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ

– មុខក្រហម

– ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ

– ឈឺក្បាល

– ចង់ក្អួត ឬក្អួត

– ឈឺពោះ

– ឈឺសាច់ដុំ

– ឈឺសន្លាក់ដៃជើង

– មានស្នាមអុចៗក្រហមលើស្បែក

– ហូរឈាមតាមអញ្ចាញធ្មេញជាដើម។

ក្នុង​ករណី​អ្នកជំងឺ​គ្រុនឈាម​មាន​រោគសញ្ញា​ក្តៅ​ខ្លួន​ខ្លាំង​ត្រូវ​ប្រញាប់​នាំ​ទៅ​មន្ទីរពេទ្យ មិន​ឲ្យ​យឺត​ជាង ៧២ ម៉ោង បន្ទាប់​ពី​ក្តៅខ្លួន និង​ចៀសវាង​ប្រើ​ពពួក​ថ្នាំ​អាស្ពីរីន មិនត្រូវ​សាកល្បង​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ពេល​ក្តៅ​ខ្លួន​ខ្លាំង។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 30, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម