ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺ​ឆ្លង​វីរុស​​ផ្សេងៗ​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​​ពី​វីរុស​​ផ្សេងៗ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺឆ្លងពីវីរុសផ្សេងៗ

ម្ចាស់សត្វឆ្កែកុំភ្លេចយកទៅចាក់ជំងឺឆ្កែឆ្កួតឥតគិតថ្លៃ នៅទីតាំងចំនួន៣ធំៗ

ម្ចាស់សត្វឆ្កែទាំង​អស់ កុំភ្លេច​យក​សត្វ​ចិញ្ចឹម​របស់ខ្លួន​ទៅចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃ នៅ​ទី​តាំង​ចំនួន​៣ធំៗ គឺជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបាត់ដំបង ចាប់ពីថ្ងែទី២០ ដល់ ៣១ ខែតុលា ឆ្នាំ២០២៥។ យុទ្ធ​នា​ការ​ចាក់​វ៉ាក់សាំងបង្ការជំ​ងឺ​ឆ្កែឆ្កួតទូទាំងរាជធានីខេត្តទាំងនេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បីការពារសហគមន៍របស់គាត់ក្នុងការប្រឆាំងនឹងជំងឺឆ្កែឆ្កួត ដែលសម្លាប់មនុស្សប្រមាណ ៥៩,០០០ នាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ ការខាំដោយសត្វឆ្កែដែលមានជំងឺឆ្កែឆ្កួត គឺជាមូលហេតុចម្បងនៃការស្លាប់បង្កដោយជំងឺឆ្កែឆ្កួត ហើយត្រូវបានប៉ាន់ស្មានថាមានមនុស្សប្រមាណ ៤០០,០០០ នាក់ ត្រូវបានឆ្កែខាំជារៀងរាល់ឆ្នាំក្នុងប្រទេសកម្ពុជា។ [embed-health-tool-vaccination-tool] កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ ត្រូវបានគេបញ្ជាក់ថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។ យុទ្ធនាការប្រចាំឆ្នាំនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្ដជាតិដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា ហើយនឹងដឹកនាំសម្របសម្រួលដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) និងអង្គការ Worldwide Veterinary Service (WVS) ដែលជាអង្គការសប្បុរសធម៌បសុពេទ្យអន្តរជាតិ តាមរយៈគម្រោងបេសកកម្មប្រយុទ្ធនឹងជំងឺឆ្កែឆ្កួត (Mission Rabies)។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ពន្យល់អំពីសារៈសំខាន់ដល់ម្ចាស់សត្វឆ្កែចិញ្ចឹមគ្រប់រូបទាំងអស់ និងត្រូវតែយកសត្វឆ្កែរបស់ពួកគាត់មកទទួលការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត នៅក្នុងអំឡុងពេលយុទ្ធនាការនេះ។ អគ្គនាយកដ្ឋាន​បាន​បញ្ជាក់​ថា៖ «យើងខ្ញុំសូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សត្វឆ្កែចិញ្ចឹមទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបាត់ដំបង សូមអញ្ជើញចូលរួមទាំងអស់គ្នា […]

ស្វែងរក ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺឆ្លងពីវីរុសផ្សេងៗ

គ្រុនឈីក និងគ្រុនឈាម ខុសគ្នាម៉េចខ្លះ? មួយណាធ្ងន់ធ្ងរជាង?

យើង​ធ្លាប់​ឮ​ញឹក​ញាប់​អំពី​ជំងឺ​គ្រុនឈាម ចំណែក​ជំងឺ​គ្រុន​ឈីក​វិញ​មិន​សូវ​កើត​មាន​ប៉ុន្មាន​ទេ តែ​តាម​ពិត​ទៅ ជំងឺ​ទាំង​២​នេះ​បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​ដូច​គ្នា។ តើ​ជំងឺ​ទាំង​២​នេះ មាន​ចំណុច​ដូចគ្នា​ត្រង់​ណា​ខ្លះ? ហើយ​មួយ​ណា​ធ្ងន់ធ្ងរ​ជាង? ១. ជំងឺ​គ្រុន​ឈាម ជំងឺ​គ្រុនឈាម​បណ្តាល​ពី​វីរុស​គ្រុនឈាម ដែល​ចម្លង​តាម​មូស​ខ្លា​ញី​ខាំ ហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ គ្រុន​ឈាម​មាន ៤ប្រភេទ និង​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ តែ​កុមារ​កើត​ញឹក​ញាប់​ជាង​គេ។ គ្រុនឈាម​ភាគច្រើន​ជា​ប្រភេទ​ស្រាល តែ​បើ​ជា​ប្រភេទ​ធ្ងន់ អាច​បះពាល់​ដល់​ជីវិត ជា​ពិសេស​ដែល​ទទួល​ការ​ព្យាបាល​មិន​ត្រឹមត្រូវ ការ​ប្រើ​ថ្នាំ​អាស្ពីរីន​ដើម្បី​ព្យាបាល ឬ​ក៏​មាន​ការ​យឺត​យ៉ាវ​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា រោគសញ្ញាជំងឺគ្រុនឈាមមាន៖ – ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ – មុខក្រហម – ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ – ចង់ក្អួត ឬក្អួត – ឈឺពោះ – ឈឺសាច់ដុំ និងសន្លាក់ដៃជើង – មានស្នាមអុចៗក្រហមលើស្បែក – ហូរឈាមតាមអញ្ចាញធ្មេញជាដើម។ ២. ជំងឺគ្រុនឈីក ជំងឺគ្រុនឈីក​បង្ក​ដោយ​វីរុស​ឈីក ឬ Chikungunya បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។ ជំងឺ​គ្រុនឈីក​អាច​ឆ្លង​រាល​ដាល​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ តាម​រយៈ​មូសខ្លា​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ បើតាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល ជំងឺ​គ្រុន​ឈីក​មាន​រោគ​សញ្ញា​សំខាន់​៣​យ៉ាង ហើយ​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺ ១០ មុខ ឧស្សាហ៍កើតបំផុតអំឡុងខែភ្លៀង គ្រប់គ្នា​ត្រូវ​ប្រយ័ត្ន

ដូច​ដឹង​ស្រាប់​ហើយ រដូវ​ភ្លៀង​ទោះ​បី​ជា​សីតុណ្ហភាព​ត្រជាក់​ស្រួល​មែន ប៉ុន្តែ​បាក់តេរី មេរោគ និង​ជំងឺ​ឆ្លង​ផ្សេងៗ ក៏​ងាយ​កើត​ឡើង​ដែរ ហេតុនេះ​ប៉ា​ម៉ាក់​ត្រូវ​ប្រយ័ត្ន​កូនៗ​ឲ្យ​បាន​ច្រើន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ជំងឺ​មួយ​ចំនួន ដែល​ឧស្សាហ៍​កើតមាន ពិសេសកើត​លើ​ក្មេងៗ និង​រោគ​សញ្ញា​​ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។ ១- ជំងឺ​គ្រុន​ឈាម គ្រុន​ឈាម ជា​ជំងឺ​ឧស្សាហ៍​កើត​មាន​បំផុត​អំឡុង​ពេលរដូវ​វស្សា ឆ្លង​រាល​ដាល​តាម​រយៈ​មូស​ខាំ ដែល​ជា​ពពួក​មូសខ្លា ខណៈ​រោគសញ្ញា​​មាន​ដូច​ជា៖ – ក្តៅ​ខ្លួន​ខ្លាំង – ឡើង​កន្ទួលលើ​ស្បែក – ចំនួនប្លាកែតធ្លាក់ចុះ – ងាយ​រងប្រតិកម្មលើស្បែក ឬច្រមុះ​ជា​ដើម។ ២- ជំងឺ​បង្ក​ដោយ​វីរុស Chikungunya ជំងឺ Chikungunya គឺ​បង្ក​ឡើង​ដោយ​សត្វ​មូស ដែល​រស់​នៅ​ក្នុង​ថ្លុក​ទឹក​ ហើយ​មូស​ទាំង​នោះ ត្រូវ​ប្រទះ​ឃើញ​មាន​គ្រប់​ទី​កន្លែង​ជុំ​វិញ​បរិវេណ​ផ្ទះ​របស់​យើង មាន​ទាំង​ក្នុង​ផើង​ផ្កា ទុយោទឹក នឹង​វត្ថុផ្សេងៗ​ទៀត​ដែល​ដក់​ទឹក​បាន ខណៈ​ភ្នាក់​ងារ​ចម្លង​ជំងឺ​នេះ គឺ​ជា​ពពួក​មូសខ្លា។ រោគ​សញ្ញា​មាន​ដូច​ជា៖ – ឈឺ​សន្លាក់ស្រួចស្រាវ – គ្រុន​ក្តៅ​ខ្លាំង – រងារ​ញាក់ – អស់​កម្លាំង។ ៣- ជំងឺ​គ្រុនចាញ់ ជំងឺ​គ្រុន​ចាញ់ គឺ​ចម្លង​ពី​មូសដែក​គោល ខណៈ​ករណី​ឆ្លង​ជំងឺ​នេះ តែង​កើន​ឡើង​ខ្លាំង​អំឡុង​ពេល​រដូវ​ភ្លៀង​ចូល​មក​ដល់ ដោយ​ពពួក​មូស​​នឹង​បន្ត​ពូជ​នៅ​តាមកន្លែង​ដក់​ទឹក​ផ្សេង​ជុំ​វិញព្រៃក្បែរៗ​ផ្ទះ​របស់​យើង ខណៈ​រោគ​សញ្ញា​មាន​ដូច​ជា៖ – គ្រុន​ក្តៅ​ខ្លាំង – ឈឹចុក​ចាប់​រាង​កាយ – គ្រុនរងារញាក់ – បែក​ញើស​ខ្លាំង។ ៤- ជំងឺ​អាសន្នរោគ ជំងឺ​អាសន្នរោគ គឺ​បណ្តាល​មក​ពី​ការ​ញ៉ាំ​អាហារ និង​ទឹក​ដែល​មាន​ផ្ទុក​មេរោគ។ កង្វះ​អនាម័យ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ក្បួនលាងដៃត្រឹមត្រូវ បង្ការឆ្លងមេរោគ (វីដេអូ)

អ្នកជំនាញសុខាភិបាល​បាន​ណែនាំ​ដល់​សាធារណជន​ថា​ការ​លាង​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​ជា​វិធី​ចាំបាច់​មួយ​ក្នុង​ការ​បង្ការ​ការ​ឆ្លង​នៃ​វីរុស​ COVID-19 ហើយ​ការ​លាង​ដៃ​ត្រូវធ្វើឡើង​ម្តង​២០វិនាទី។ ហើយការ​លាង​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ​គឺ ត្រូវលាងជាមួយសាប៊ូ និងទឹកស្អាត រួមទាំងរបៀបលាងឲ្យបានស្អាត។   អត្ថបទពាក់ព័ន្ធ៖ ចំណុច​សំខាន់ទាំង ៨ នៅ​ក្នុងផ្ទះ ចាំបាច់​ត្រូវ​អនាម័យ របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ ចំណុចតូចៗទាំងនេះជាកំហុសឆ្គង ទាក់ទងនឹងការធ្វើអនាម័យរបស់យើងរាល់ថ្ងៃ គ្រោះថ្នាក់ស្រីៗ បើប្រើ​សម្លី​អនាម័យ​ទំនើប Tampon ខុស​បច្ចេកទេស ស្រីៗ​គួរ​ស្គាល់! សម្លី​អនាម័យ​ប្រភេទ​ថ្មី អាច​ជា​ជម្រើស​ល្អ​​ពេល​មក​ខែ


ជំងឺឆ្លងពីវីរុសផ្សេងៗ

ឆ្ងល់ទេ ខែភ្លៀង សីតុណ្ហភាពចុះត្រជាក់ តែសម្បូរអ្នកឈឺច្រើន? នេះមូលហេតុ

ចាប់តាំង​ចូល​ដល់​ខែ​វស្សា​មក ទឹកភ្លៀងបាន​ធ្លាក់​ចុះ​មកជាបន្ដបន្ទាប់ ប៉ុន្ដែ​ពេល​ឈាន​ដល់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ទឹកភ្លៀង​ហាក់​ធ្លាក់ចុះ​ញឹកញាប់​ជាមុន​ក្នុង​មួយ​ថ្ងៃៗ ដោយ​មាន​ពីបរិមាណ​តិច​ទៅ​ច្រើន។ នៅពេល​ទឹកភ្លៀង​ធ្លាក់ចុះ​ច្រើន កម្ដៅ និង​ពន្លឺព្រះអាទិត្យ ក៏ពុំ​សូវ​ជះមក​លើ​ភពផែនដី​យើងដែរ ដូច្នេះ​អាកាសធាតុ​ ក៏ចុះ​ត្រជាក់​ជាមុន ប៉ុន្ដែ​សម្បូរ​អ្នក​ឈឺច្រើន។ វេជ្ជបណ្ឌិត William Schaffner អ្នកជំនាញ​ផ្នែក​ជំងឺ​ឆ្លង នៅ​សាកលវិទ្យាល័យ Vanderbilt របស់​អាមេរិក បញ្ជាក់​ថា នៅ​រដូវ​ភ្លៀងធ្លាក់ សីតុណ្ហភាព​ត្រជាក់​ដូច្នេះ យើង​ប្រឈម​ខ្ពស់​កើត​ជំងឺ​ប្រព័ន្ធ​ដង្ហើម។ លោក​ថា មាន​មូលហេតុ ២ ដែល​យើង​ប្រឈម​ឆ្លង​មេរោគ​ប្រព័ន្ធ​ដង្ហើម។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ទី១ ដោយសារ​នៅ​រដូវ​ភ្លៀងធ្លាក់ យើង​ចំណាយ​ពេល​ច្រើន នៅ​ក្នុង​បន្ទប់​បិទជិត និង​ស្ថិត​នៅ​ជិតៗ​គ្នា ដូច្នេះ​វា​ងាយ​បង្ក​ឲ្យ​ឆ្លង​មេរោគ នៅ​ពេល​យើង​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​គ្នា​រយៈពេល​យូរ។ ទី២ ដោយសារ​នៅ​រដូវ​ភ្លៀង សីតុណ្ហភាព​ធ្លាក់​​ទាប ដូច្នេះ​វាជា​កត្តា​អំណោយផល​មួយ សម្រាប់​មេរោគ អាច​រស់នៅ​បាន​កាន់តែ​យូរ ក្នុង​បរិស្ថាន​ដែល​អាកាសធាតុ​ត្រជាក់ និង​សំណើម។ អ្នកជំនាញ​បន្ដ​ថា “យើង​ដឹងថា ជំងឺផ្ដាសាយ បណ្ដាល​មកពី​វីរុស​ជាច្រើន ហើយ​ជំងឺ​រលាក​សួត បណ្ដាល​មកពី​វីរុស ឬបាក់តេរី ដូច្នេះ​បើ​យើង​ឈឺ នោះ​មាន​ន័យ​ថា យើង​រង​ការប៉ះពាល់​វីរុស ឬបាក់តេរី មិនមែន​ដោយ​ទឹកភ្លៀង ឬ​អាកាសធាតុ​ទេ”។ [embed-health-tool-bmi] ដើម្បី​កាត់បន្ថយ​ហានិភ័យ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺ ៤ប្រភេទ ដែលងាយឆ្លងនៅក្នុងអាងហែលទឹក

គ្នាយើង​មួយចំនួន ប្រហែល​ជា​ចូលចិត្ត​ហែលទឹក ព្រោះ​វា​ជួយ​ឲ្យ​ត្រជាក់​ខ្លួន បេះដូង​ដំណើរការ​ល្អ បង្កើន​សាច់ដុំ និង​ដុត​កាឡូរី​ក្នុង​រាងកាយ​យើង​ទៀត។ ប៉ុន្ដែ​ទៅ​ហែល​ទឹក ក្នុង​អាងធំ​រួមគ្នា ក៏អាច​ប្រឈម​នឹង​ការ​ឆ្លង​បាក់តេរី និង​មេរោគ​បង្ក​ជំងឺ​ផងដែរ។ ខាងក្រោម​នេះ ជា​ជំងឺ ៤​ប្រភេទ ដែល​ងាយ​ឆ្លង​នៅ​ក្នុង​អាង​ហែល​ទឹក៖ ១. ជំងឺ​រាក ជំងឺរាក មិន​គ្រាន់តែ​ជា​បញ្ហា​ក្រពះ ដែល​កើតឡើង ពេល​យើង​ញ៉ាំ​អាហារ​មិន​ល្អ​នោះទេ។ ពេល​យើង​ច្រមុជ​ចូល​ក្នុង​ទឹក យើង​ក៏ប្រឈម​ការ​ឆ្លង​បាក់តេរី​ផងដែរ ជាពិសេស​បាក់តេរី Pseudomonas aeruginoa ដែល​បង្ក​អាសន្នរោគ និង​ជំងឺ​រាក។ បើសិន​មាន​បាក់តេរី​នេះ នៅ​ក្នុង​អាង​ហែលទឹក សូម្បី​លេប​ទឹក​បន្ដិច ក៏គ្រប់គ្រាន់​នឹង​ឆ្លង​មេរោគ​ដែរ។ ក្នុង​អាងហែល​ទឹក ក៏មាន​បាក់តេរី E.coli, Shigella និង Cryptosporidium Norovirus ដែល​អាច​រស់នៅ​បាន​រហូត​ដល់ ៥​ថ្ងៃ។ ២. ជំងឺ​ប្រព័ន្ធ​ដង្ហើម ជំងឺ​ប្រព័ន្ធ​ដង្ហើម ងាយ​នឹង​កើតឡើង​ណាស់ សម្រាប់​អ្នក​ហែល​ទឹក ដោយសារ​បាក់តេរី Legionella ងាយ​ជ្រៀត​ចូល​ក្នុង​ប្រព័ន្ធ​ដង្ហើម ដោយ​បង្ក​ឲ្យ​ពិបាក​ដក​ដង្ហើម និង​មាន​បញ្ហា​សួត។ ក្នុង​នោះ មនុស្ស​វ័យ ៥០​ឆ្នាំ​ឡើង កុមារ និង​ស្ត្រីពពោះ​ ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាក់តេរីនេះ ព្រោះ​វា​អាច​បង្ក​ឲ្យ​ជួយ​បញ្ហា​ធ្ងន់ធ្ងរ​បាន។ ៣. ជំងឺ​ត្រចៀក ពេល​យើង​ហែល​ទឹក […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺគ្រុនពោះវៀន កើតដោយសារអ្វី? គួរបង្ការបែបណា?

គ្រុន​ពោះវៀន គ្មាន​នរណា​ម្នាក់​ដែល​ថា​មិន​ធ្លាប់​កើត​នោះទេ មិន​ថា​ក្មេង មិនថា​ចាស់ សុទ្ធ​តែ​ធ្លាប់កើត​ជំងឺ​នេះ ប៉ុន្តែ​មាន​គ្នា​យើង​ភាគ​តិចណាស់ ស្គាល់​ពី​ជំងឺ​នេះ ឬ​សម្គាល់​ដឹង​ថា​ខ្លួន​ឯង ឬ​កូន​គ្រុនពោះវៀន​ណាស់ ទាល់​តែ​ពេទ្យ​ប្រាប់ ទើប​ដឹង។ ម៉េច​បាន​គ្រុន​ពោះ​វៀន? មាន​រោគសញ្ញា​ម៉េច​ខ្លះ? គួរ​ព្យាបាលបែប​ណា? សំណួរ​ទាំង​នេះ នឹង​បក​ស្រាយ​ក្នុង​អត្ថបទ “Hello គ្រូពេទ្យ” ខាង​ក្រោម។ និយមន័យ ១- អ្វី​ទៅ​ជា​ជំងឺ​គ្រុនពោះវៀន? ជំងឺ​គ្រុនពោះវៀន ជាភាសា​បច្ចេកទេស​ហៅថា Typhoid Fever ជា​ប្រភេទ​ជំងឺ​ បង្ក​ដោយ​បាក់តេរី  មាន​ឈ្មោះ​ថា សាលម៉ុនណែឡា ទីហ្វី (Salmonella Typhi) ឆ្លង​តាម​ការ​ញ៉ាំ​អាហារ ឬ​ផឹក​ទឹក​ ដែល​មាន​ប្រឡាក់​ លាមក​ ឬ​ទឹក​នោម​គ្នា​យើងមាន​កើត​​ជំងឺ​នេះ ឬ​ប៉ះ​ពាល់​ជា​មួយ​មេរោគគ្រុន​ពោះ​វៀន ដែល​មាន​នៅ​កន្លែង​ស្អាត និង​ក្នុង​បរិយាកាស​ជុំ​វិញ​ខ្លួន​យើង។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២- ​ជំងឺ​គ្រុនពោះវៀនមាន​រោគ​សញ្ញា​អ្វី​ខ្លះ? ជំងឺ​គ្រុន​ពោះវៀន មាន​រោគ​សញ្ញា​ច្រើន​ នឹង​វិវត្ត​ម្ដង​បន្តិច​ៗ ពី​ ១-៣ សប្ដាហ៍​បន្ទាប់​ពី​ឆ្លង​មេរោគ។ ហើយ​ដំណាក់កាល​​វិវត្ត​ជា​ជំងឺគ្រុន​ពោះ​វៀន​មាន​ដូចជា៖ – ដំណាក់​កាល​ដំបូង៖ ក្នុង​ដំណាក់​កាល​នេះ គ្នា​យើង ឬ​ក្មេងៗ​មាន​​ជំងឺ ​អាច​លេច​ចេញ​រោគ​សញ្ញាគ្រុន​ក្ដៅ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ