ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺ​ឆ្លង​វីរុស​​ផ្សេងៗ​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​​ពី​វីរុស​​ផ្សេងៗ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺអាថ៌កំបាំងមួយ បានសម្លាប់កុមារជាង៥០នៅប្រទេសកុងហ្គោ

ជំងឺអាថ៌កំបាំងមួយ ដែលដំបូងត្រូវបានគេរកឃើញថា បានកើតលើកុមារ៣នាក់ ក្រោយពីបានបរិភោគសត្វប្រចៀវ បានសម្លាប់កុមារច្រើនជាង៥០នាក់ នៅភាគពាយ័ព្យនៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងរយៈពេល៥សប្តាហ៍ចុងក្រោយនេះ។ នេះបើយោងទៅតាមការចេញផ្សាយរបស់គេហទំព័រ South China Morning Post។ លោក Serge Ngalebato នាយកផ្នែកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យ Bikoro ដែលជាមជ្ឈមណ្ឌលតាមដានប្រចាំតំបន់នោះ បានបញ្ជាក់ថា ចន្លោះពេលនៃការចាប់ផ្តើមនៃចេញរោគសញ្ញា ដែលរួមមានគ្រុនក្តៅ ក្អួត និងហូរឈាមខាងក្នុងខ្លួន និងការស្លាប់ គឺមានតែរយៈពេល 48 ម៉ោងប៉ុណ្ណោះ ក្នុងករណីស្លាប់ភាគច្រើនរបស់កុមារទាំងនោះ។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក ហើយលោកបានបញ្ជាក់ថា ការវិវឌ្ឍដ៏រហ័សបែបនេះ ជារឿងដ៏គួរឱ្យព្រួយបារម្ភ។ រោគសញ្ញាដែលនាំឱ្យមានការហូរឈាមទាំងនេះ ហាក់មានទំនាក់ទំនងជាទូទៅទៅនឹងមេរោគដ៏សាហាវដែលគេស្គាល់ដូចជា អេបូឡា គ្រុនឈាម Marburg និងគ្រុនលឿង ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា មិនមានការទងទងនឹងជំងឺទាំងនោះឡើយ បើផ្អែកលើការធ្វើតេស្តគំរូជាច្រើន ដែលប្រមូលបានរហូតមកដល់ពេលនេះ។ ការផ្ទុះឡើងនៃជំងឺឆ្លងក្នុងប្រទេសកុងហ្គោនាពេលថ្មីៗនេះ បានចាប់ផ្តើមកាលថ្ងៃទី 21 ខែមករា ដោយមានករណីឆ្លងចំនួន 419 ករណី ហើយ 53 នាក់បានស្លាប់។ អង្គការសុខភាពពិភពលោកហៅកាត់ថា WHO ប្រចាំនៅទ្វីបអាហ្វ្រិក […]

ស្វែងរក ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺឆ្លងពីវីរុសផ្សេងៗ

នេះជារោគសញ្ញាធ្ងន់ធ្ងរជំងឺអុតស្វាថ្មី ៣ទៀត គ្នាយើងដឹង​

ស្រប​ពេល​ដែល​បណ្ដា​ប្រទេស​មួយ​ចំនួន​ កំពុង​​​ស្ថិត​នៅ​ក្នុង​ការ​គំរាមកំហែង​នៃ​វីរុស​កូវីដ-១៩​នៅ​ឡើយ​ វីរុស​ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា "អុតស្វា"​ក៏​បាន​ក្លាយ​ជា​កង្វល់​ដ៏​ធំ​មួយ​ទៀត​ចំពោះ​ពិភពលោក។ ពិត​ណាស់​ យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ពី​រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​អុតស្វា​ដែល​រួម​មាន​គ្រុន​ក្ដៅ ឈឺ​ក្បាល​ ឈឺ​សាច់ដុំ​ ហើម​កូន​កណ្ដុរ និង​អស់​កម្លាំង។ យ៉ាង​ណា​មិញ តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ពី​​រោគសញ្ញា​ថ្មី​ៗ​ចំនួន​៣ បន្ថែម​ទៀត ដែល​គ្នា​យើង​គួរ​ដឹង​ និង​​តាម​ដាន​ឲ្យ​បាន​ដិតដល់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! រោគសញ្ញា​ធ្ងន់ធ្ងរ​នៃ​ការ​ឆ្លង​វីរុស​អុតស្វា ​ជាមួយ​នឹង​កិច្ចសហការ​អន្តរជាតិ​របស់​ក្រុម​គ្រូពេទ្យ​ បាន​ធ្វើការ​កំណត់​រោគសញ្ញា​ធ្ងន់ធ្ងរ​ថ្មី​ចំនួន​៣​នៃ​ការ​ឆ្លង​វីរុស​អុតស្វា។ យោង​តាម​ការ​សិក្សា​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី The New England Journal of Medicine ​បាន​រក​ឃើញ​ថា ក្រៅ​ពី​បញ្ហា​ស្បែក​ធម្មតា និង​កន្ទួល​ដែល​បណ្ដាល​មក​ពី​វីរុស​អុតស្វា វីរុស​នេះ​ក៏​អាច​នាំ​ឲ្យ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ចំនួន​៣​ផ្សេង​ទៀត ដូចជា​៖ ដំបៅ​ប្រដាប់​ភេទ​ ដំបៅ​ក្នុង​មាត់​ ដំបៅ​នៅ​លើ​រន្ធ​គូទ   អត្ថបទគួរអាន៖ អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា បើ​កូន​​មាន​ជំងឺ​អុតស្វាយ ប៉ា​ម៉ាក់​ត្រូវ​ដឹង​រឿង​ទាំងនេះ​ដើម្បីគ្រប់គ្រង​អាការៈ​រមាស់ – Hello Krupet គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល វិធាន​ការពារ​ខ្លួន​ពី​ការ​ឆ្លង​វីរុស​អុតស្វា ​​​នៅ​ឲ្យ​ឆ្ងាយ​ពី​​អ្នក​ដែល​មាន​រោគសញ្ញា​នៃ​ជំងឺ​អុតស្វា […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺអុតស្វា អាចបង្កហានិភ័យអ្វីខ្លះដល់ស្រ្តីពពោះ?

​បច្ចុប្បន្ន​នេះ ​ជំងឺ​អុតស្វា​កំពុង​រាលដាល​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​ ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ជា​ពិសេស​ចំពោះ​ក្រុម​អ្នក​ដែល​​ងាយ​រងគ្រោះ ដូចជា​កុមារ​ និង​ស្ត្រី​ពពោះ។ ជា​ទូទៅ ជំងឺ​នេះ​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ជាមួយ​នឹង​អ្នក​​ជំងឺ​ដោយ​ផ្ទាល់​​ ដោយ​មាន​រោគសញ្ញា​​មួយ​ចំនួន​ រួម​មាន​គ្រុន​ក្ដៅ ឈឺចាប់​ ហើម​កូន​កណ្ដុរ និង​កន្ទួល​រមាស់​ ដែល​ប្រែ​ទៅ​ជា​ដំបៅ​។​​ ផល​ប៉ះពាល់​នៃ​ជំងឺ​អុតស្វា​ចំពោះ​ស្ត្រី​ពពោះ និង​ទារក អង្គការ​សុខភាព​ពិភពលោក(WHO) ​បាន​ឲ្យ​ដឹង​ថា ​​ជំងឺ​អុតស្វា​អាច​បង្ក​​ផលវិបាក​​សម្រាប់​ស្ត្រី​ពពោះ និង​ទារក​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​​កូន​កើត​ជំងឺ​អុតស្វា​​ពី​កំណើត រលូត​កូន​ ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃ  ជាដើម ពីព្រោះ​ជំងឺ​មួយ​នេះ​ អាច​ចម្លង​ទៅ​​ទារក​ក្នុង​ផ្ទៃ​តាម​ទងសុក​ ឬ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​អំឡុង​ពេល​សម្រាល​ ឬ​ក្រោយ​សម្រាល។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ការ​បង្ការ​ជំងឺ​អុតស្វា ទោះ​បី​ជា​ករណី​ភាគ​ច្រើន​នៃ​ជំងឺ​អុតស្វា​កើត​ឡើង​ចំពោះ​បុរស​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​ក៏​ពិត​មែន​ ប៉ុន្តែ​ស្ត្រី​ពពោះ​មិន​គួរ​ធ្វេសប្រហែស​ឡើយ​។ ដូច្នេះ​ហើយ​ ប្រសិនបើ​ម៉ាក់​​សង្កេត​ឃើញ​មាន​កន្ទួល ឬ​​ដំបៅ​​ថ្មី​ៗ​នៅ​លើ​ប្រដាប់​ភេទ គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​​ភ្លាម​ៗ។ អត្ថបទគួរអាន៖ អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល ទន្ទឹម​នឹង​នេះ​ដែរ ​មហាវិទ្យាល័យ​សម្ភព និង​រោគ​ស្ត្រី​របស់​អាមេរិក​​បាន​ណែនាំ​ឲ្យ​​ស្ត្រី​ពពោះ​ដែល​កើត​ជំងឺ​អុតស្វា​ គួរ​សម្រាល​កូន​ដោយ​ការ​វះកាត់​ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​នេះ​ទៅ​ឲ្យ​កូន ស្រប​ពេល​ដែល​មន្ត្រី​សុខាភិបាល​សាធារណៈ​ កំពុង​តែ​ព្យាយាម​សិក្សា​បន្ថែម​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​មួយ​នេះ។


ជំងឺឆ្លងពីវីរុសផ្សេងៗ

បើកើតជំងឺអុតស្វា គ្នាយើងគួរធ្វើយ៉ាងម៉េចខ្លះ?

រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ​ ជំងឺ​អុតស្វា​បាន​រាលដាល​ជុំវិញ​ពិភពលោក​ និង​បាន​បង្ក​ជា​ការ​ព្រួយ​បារម្ភ​​ជា​ខ្លាំង។ ជំងឺ​នេះ​ ជា​ប្រភេទ​ជំងឺ​ឆ្លង​កម្រ​មួយ​ ដែល​ស្ថិត​នៅ​ក្នុង​​អម្បូរ​ជា​មួយ​​ជំងឺ​អុត​ធំ ព្រម​ទាំង​អាច​ឆ្លង​​ទៅ​កាន់​មនុស្ស​ និង​សត្វ​។ ជាក់​ស្ដែង ជំងឺ​អុតស្វា​ត្រូវ​បាន​រក​ឃើញ​ដំបូង​ក្នុង​ឆ្នាំ​១៩៥៨ នៅ​ក្នុង​​ប្រទេស​អាហ្វ្រិក​កណ្ដាល និង​ខាង​លិច។ រោគសញ្ញា​នៃ​ជំងឺ​អុតស្វា​ យោង​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​​ដឹង​ថា​ រោគសញ្ញា​នៃ​ជំងឺ​អុតស្វា​រួម​មាន​ គ្រុន​ក្ដៅ ហើម​កូន​កណ្ដុរ និង​កន្ទួល​​ដែល​មាន​ពង​បែក​នៅ​លើ​ស្បែក​។ រោគសញ្ញា​ទាំង​នេះ​អាច​​មាន​រយៈពេល​ពី​ ២​ទៅ​៤​សប្ដាហ៍​។ អង្គការ​សុខភាព​ពិភពលោក​​​បាន​គូស​បញ្ជាក់​ថា កន្ទួល​​ជា​ធម្មតា​ចាប់ផ្ដើម​លេច​ឡើង​ក្នុង​រយៈពេល ​២៤​ទៅ ​៧២​​ម៉ោង​ ក្រោយ​ពេល​យើង​ចាប់ផ្ដើម​ក្ដៅ​ខ្លួន​ ហើយ​ដំបៅ​​អាច​ផ្ទុក​សារធាតុ​រាវ​ថ្លា​ ឬ​ពណ៌​លឿង​។ ជា​ទូទៅ កន្ទួល​ទាំង​នេះ​ចេញ​នៅ​លើ​ផ្ទៃ​មុខ បាត​ដៃ និង​បាត​ជើង ប៉ុន្តែ​ក៏​អាច​រាលដាល​ដល់​ប្រដាប់​ភេទ ភ្នែក​ និង​មាត់​ផង​ដែរ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ការ​ព្យាបាល​ រោគសញ្ញា​នៃ​ជំងឺ​អុតស្វា​ភាគ​ច្រើន​ នឹង​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​មាន​ការ​ព្យាបាល​ ឬ​​សម្រាក​នៅ​មន្ទីរ​ពេទ្យ​​ឡើយ​។ យ៉ាង​ណា​មិញ ​អង្គការ​សុខភាព​ពិភពលោក​ និង​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ ​និង​បង្ការ​ជំងឺ​ឆ្លង ​របស់​អាមេរិក បាន​ណែនាំ​កុំ​ឲ្យ​យើង​អេះ ឬ​ប៉ះពាល់​​ដំបៅ​នៅ​លើ​មាត់​ ឬ​ភ្នែក។ ក្នុង​ករណី​ធ្ងន់ធ្ងរ យើង​ចាំបាច់​ត្រូវ​​ប្រើ​វ៉ាក់សាំង​Immune Globulin (VIG) ជា​ថ្នាំ​ប្រឆាំង​នឹង​វីរុស​អុត​ធំ​ និង​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​អុតស្វា​នេះ​​តាំង​ពី​ខែ​មករា​មក​​ម្ល៉េះ។ ​មួយ​វិញ​ទៀត ​អ្នក​ជំងឺ​ត្រូវ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

រោគសញ្ញាមិនប្រក្រតីមួយចំនួននៃជំងឺអុតស្វា គ្នាយើងគួរប្រយ័ត្ន

​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការជំងឺ​ឆ្លង(CDC) របស់​អាមេរិក ​បាន​ព្រមាន​ឲ្យ​ក្រុម​គ្រូពេទ្យ​​ផ្នែក​ខាង​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​អុតស្វា គួរ​តែ​ពិនិត្យ​រក​មើល​រោគសញ្ញា​​​មិន​ប្រក្រតី​មួយ​ចំនួន​​នៃ​ជំងឺ​ឆ្លង​នេះ។ ពិត​ណាស់​ វីរុស​អុតស្វា​ជា​ប្រភេទ​វីរុស​បង្ក​ជំងឺ​ឆ្លង​​តែ​មួយ​​ និង​មាន​​ហ្សែន​ដូច​ទៅ​នឹង​ជំងឺ​អុត​ធំ​​ដែរ​ ប៉ុន្តែ​ជំងឺ​នេះ​មាន​លក្ខណៈ​ស្រាល​ជាង​​ជំងឺ​អុត​ធំ។ នៅ​ពេល​ឆ្លង​ជំងឺ​នេះ​ដំបូង ជា​ទូទៅ យើង​នឹង​​​មាន​រោគសញ្ញា​ដូចជា​គ្រុន​ក្ដៅ ឈឺ​ក្បាល​ ឈឺ​សាច់​ដុំ ហើម​កូន​កណ្ដុរ​ និង​អស់​កម្លាំង។ ក្រោយ​​មក​ ទើប​ចេញ​កន្ទួល​​ដោយ​វិវត្ត​ទៅ​ជា​ពង​បែក​ និង​មាន​ខ្ទុះ​ផង​ដែរ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ម្យ៉ាង​វិញ​ទៀត ជំងឺ​អុតស្វា​​ចាប់ផ្ដើម​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក្រអូម​មាត់​ ហើយ​ក្រោយ​មក​ទើប​រាលដាល​ដល់​អវយវៈ​ រួម​ទាំង​បាត​ដៃ និង​បាត​ជើង​។ យ៉ាង​ណា​មិញ ករណី​ថ្មី​ៗ​​នៃ​ជំងឺ​អុតស្វា​ដែល​​កើត​នៅ​សហរដ្ឋ​អាមេរិក​មាន​​រោគសញ្ញា​ប្រែប្រួល​យ៉ាង​ខ្លាំង​។ ​អ្នក​ជំងឺ​ជាច្រើន​​បាន​ចេញ​កន្ទួល​នៅ​ជុំវិញ​ប្រដាប់​ភេទ​ និង​រន្ធ​គូទ ព្រម​ទាំង​ជាលិកា​នៅ​ក្នុង​មាត់​។ ក្នុង​ករណី​ខ្លះ​ទៀត​ កន្ទួល​ទាំង​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ក្នុង​រន្ធ​គូទ ហូរ​ឈាម​តាម​រន្ធ​គូទ ការ​រលាក​ស្រទាប់​រន្ធ​គូទ និង​មាន​អារម្មណ៍​ចង់​បន្ទោបង់​​នៅ​ពេល​ដែល​​មិន​មាន​លាមក​។ រោគសញ្ញា​ទាំង​នេះ​ មិន​រាប់​បញ្ចូល​នៅ​ក្នុង​រោគសញ្ញា​ធម្មតា​​នៃ​ជំងឺ​អុតស្វា​ឡើយ។ ស្រដៀង​គ្នា​នេះ​ដែរ រោគសញ្ញា​មិន​ប្រក្រតី​​ទាំង​នេះ​ ក៏​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​ដូច​គ្នា​ ដែល​នេះ​អាច​​បង្ហាញ​​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា វីរុស​អុតស្វា​​បាន​ប្រែប្រួល​រោគសញ្ញា​ខុស​​ប្លែក​ពី​ពេល​មុន​​ច្រើន​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ជា​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ (WHO)។ ​​​​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លង​ក៏​បាន​គូស​បញ្ជាក់​​ដែរ​ថា​ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​អាច​ឆ្លង​វីរុស​នេះ​បាន​ ប៉ុន្តែ​មាន​ករណី​​​​ឆ្លង​ជា​ច្រើន​បាន​កើត​ទៅ​លើ​​ អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

សញ្ញាព្រមានទាំង៥នៃជំងឺជើងធំដូចដំរី គ្រប់គ្នាគួរដឹង

ជំងឺ​ជើង​ធំ​ដូច​ដំរី (Elephantiasis) បង្ក​ឡើង​ដោយ​ព្រូន​ប៉ារ៉ាស៊ីតដែល​ចម្លង​ដោយ​មូស​ញី ហើយ​ភាគ​ច្រើន​ រោគសញ្ញា​នៃ​ជំងឺ​នេះ​មិន​​លេច​ឡើង​នោះ​ទេ​ រហូត​ដល់​ជំងឺ​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ។ យ៉ាង​ណា​មិញ លោក​វេជ្ជបណ្ឌិត Krishnakant Debri ​ជា​វេជ្ជបណ្ឌិត​​ជាន់​ខ្ពស់​នៃ​ទីក្រុង​Mumbai ប្រទេស​ឥណ្ឌាបាន​បង្ហាញ​ថា មាន​សញ្ញា​ព្រមាន​មួយ​ចំនួន​នៃ​ជំងឺ​ជើង​ធំ​ដូច​ដំរី​នេះ ដើម្បី​ឲ្យ​យើង​បាន​យល់​ដឹង​​ធ្វើ​រោគវិនិច្ឆ័យ​ និង​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេលវេលា។ ​១. ហើម​ជើង រោគសញ្ញា​ចម្បង​មួយ​នៃ​ជំងឺ​ជើង​ធំដូច​ដំរី គឺ​ហើម​ដៃ​ និង​ជើង​ដោយ​សារ​តែ​ការ​ប្រមូលផ្ដុំ​សារធាតុ​រាវ​។ ជើង​ ឬ​ដៃ​ម្ខាង​ អាច​ហើម​ធំ​ខុស​ពី​ទំហំ​ធម្មតា​​ច្រើន​ដង​ ដែល​មើល​ទៅ​ដូចជា​ជើង​ដំរី​ ទើប​ជំងឺ​នេះ​​មាន​ឈ្មោះ​ថា ជំងឺ​ជើង​ធំ​ដូច​ដំរី។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ស្បែក​ស្ងួត​ ក្នុង​ករណី​ភាគ​ច្រើន​ បរិវេណ​ស្បែក​ដែល​រង​គ្រោះ​ អាច​​មាន​សភាព​ស្ងួត​ និង​ក្រាស់។ បន្ថែម​ពី​នេះ ​អ្នក​ជំងឺ​អាច​កើត​មាន​ដំបៅ​ ស្បែក​ប្រេះ និង​ខ្មៅ ដោយ​សារ​តែ​កង្វះ​លំហូរ​ឈាម​ទៅ​កាន់​ស្បែក​បរិវេណ​នោះ។ [embed-health-tool-bmi] ៣. ល្ហិតល្ហៃ ​ទន្ទឹម​នឹង​នេះ​ដែរ អ្នក​ជំងឺ​អាច​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ ព្រម​ទាំង​មាន​រោគសញ្ញា​ផ្សេង​ទៀត ដូចជា​គ្រុន​ក្ដៅ និង​គ្រុន​រងា​ធ្ងន់ធ្ងរ ​ដោយ​សារ​តែ​មាន​កម្ដៅ​ត្រង់​កន្លែង​រងគ្រោះ ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ និង​ការ​រលាក។ ​​​៤. ពងស្វាស​រីក​ធំ នៅ​ដំណាក់​កាល​ក្រោយ​នៃ​ជំងឺ​នេះ យើង​អាច​នឹង​សង្កេត​ឃើញ​ការ​លូតលាស់​នៃ​ពង​ស្វាស​។ បន្ថែម​ពី​នេះ ស្បែក​ខាង​ក្រោម​លិង្គ​អាច​លឹប​ចូល​ក្នុង ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​ចាប់​ និង​ក្រហាយ​ ពីព្រោះ​​ព្រូន​ប៉ារ៉ាស៊ីត (Filaria) បំផ្លាញ​ប្រព័ន្ធ​ទឹករងៃនិង​បណ្ដាល​ឲ្យ​ហើម​នៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​។ អត្ថបទគួរអាន៖ អាមេរិក […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

រោគសញ្ញាព្រមានថ្មីមួយនៃជំងឺអុតស្វា យើងគួរប្រយ័ត្ន

ជំងឺ​អុតស្វា​បាន​រាលដាល​ដល់​ប្រទេស​ជា​ច្រើន​ និង​​បង្ក​ជា​ការ​ព្រួយ​បារម្ភ​នៅ​ទូទាំង​ពិភពលោក។ ​ខណៈ​ដែល​​​មាន​រោគសញ្ញា​មួយ​ចំនួន​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​វីរុស​ឆ្លង​មួយ​នេះ មជ្ឈមណ្ឌលគ្រប់គ្រង​​ និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) បាន​បន្ថែម​រោគសញ្ញា​ថ្មី​មួយ​ទៀត​នៃ​ជំងឺ​អុតស្វា ដែល​​ទើប​តែ​រក​ឃើញ​ថ្មី​ៗ​នេះ។ ជំងឺ​អុតស្វា​​រាលដាល​​ដោយ​របៀប​ណា​ មាន​រោគសញ្ញា​អ្វី​ខ្លះ​? កាល​ពី​សប្ដាហ៍​មុន​ មជ្ឈមណ្ឌល​​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ជំងឺ​អុតស្វា​មិន​អាច​ឆ្លង​តាម​ខ្យល់​អាកាស​ ដូច​ជំងឺ​កូវីដ​-១៩​ឡើយ​។ ជំងឺ​នេះ​មាន​រោគសញ្ញា​ដូចជា​ គ្រុន​ក្ដៅ កន្ទួល​រមាស់​ និង​ពង​បែក​នៅ​លើ​ស្បែក​ ឈឺ​ក្បាល​ ឈឺ​រាងកាយ​ ឬ​ឈឺ​សាច់​ដុំ​ ខ្វះ​ជាតិ​ទឹក​ អស់​កម្លាំង និង​ហើម​កូន​កណ្ដុរ ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! រោគសញ្ញា​ថ្មី​នៃ​ជំងឺ​អុតស្វា​ ក្រៅ​ពី​រោគសញ្ញា​ដែល​បាន​រៀបរាប់​ខាង​លើ​ CDC ក៏​បាន​ឲ្យ​ដឹង​ថា​ អ្នក​ជំងឺ​មួយ​ចំនួន​​ដែល​កើត​ជំងឺ​អុត​ស្វា​បាន​ជួប​​ប្រទះ​នឹង​ការ​​រលាក​ភ្នាស​ពោះវៀន​ធំ​​ផង​ដែរ​។ គន្លឹះ​ការពារ​ខ្លួន​ពី​ជំងឺ​អុតស្វា​ ​​ថ្វី​ត្បិត​តែ​វីរុស​បង្កជំងឺ​អុតស្វា​ឆ្លង​ក្នុង​អត្រា​ដ៏​ខ្ពស់​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​នៅ​តែ​​​ការពារ​ខ្លួន​​បាន ដោយ​ជៀសវាង​ពាក់ព័ន្ធ​នឹង​អ្នក​ជំងឺ​ និង​មិន​គួរ​ប្រើ​កែវ ចាន​រួម​គ្នា​ឡើយ។ បន្ថែម​ពី​នេះ ចូរ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ល្អ​ជាមួយ​សាប៊ូ ​និង​ទឹក​ ហើយ​ប្រសិនបើ​មាន​រោគសញ្ញា​នៃ​ជំងឺ​អុតស្វា​ គួរ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ភ្លាម​ៗ ទើប​ជា​ការ​ប្រសើរ​។ អត្ថបទគួរអាន៖ អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា បើ​កូន​​មាន​ជំងឺ​អុតស្វាយ ប៉ា​ម៉ាក់​ត្រូវ​ដឹង​រឿង​ទាំងនេះ​ដើម្បីគ្រប់គ្រង​អាការៈ​រមាស់ – Hello Krupet […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ក្រសួងណែនាំឲ្យ​ប្រយ័ត្នជំងឺពងបែកដៃជើង និងក្នុងមាត់លើ​កុមារ

ជំងឺពងបែកដៃជើង និងក្នុងមាត់លើកុមារកំពុងកើតឡើងរប៉េះរប៉ោះ​នៅតាមបណ្តាលខេត្តមួយ​ចំនួន​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជាយើង។ ជំងឺពងបែកដៃជើង និងក្នុងមាត់ជាជំងឺអ្វី? មានរោគ​សញ្ញា​អ្វីខ្លះ? ហើយអាចការពារតាមវីធីណា? ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី៩ ខែមិថុនា បាន​ឲ្យ​ដឹង​ថា ជំងឺពងបែកដៃជើង និងក្នុងមាត់ភាគច្រើនជាប្រភេទជំងឺស្រាលដែលបង្កឡើងដោយកុកសាគីវីរុស ហើយច្រើនកើតលើទារក និងកុមារដែលមានអាយុក្រោម ១០ ឆ្នាំ ជាពិសេសកុមារអាយុក្រោម ៥ ឆ្នាំ ហើយ​ជំងឺ​នេះ ​អាច​ជាទៅ​វិញ​ក្នុង​រយៈពេល​ចន្លោះពី​៧ ទៅ​១០​ថ្ងៃ​ និង​កម្រមាន​ផលវិបាកណាស់​។  យ៉ាងណា ក្រសួង​ឲ្យ​ដឹងថា​ជំងឺនេះក៏អាចបង្កឡើងដោយវីរុស EV-71 ដែលអាចបង្កឱ្យមានផលវិបាក​ធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់ជីវិតដែរ ដែល​តម្រូវ​ឲ្យ​អាណាព្យាបាល​ត្រូវនាំកូន​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​។ ១. រោគសញ្ញាដំបូងនៃជំងឺពងបែកដៃជើង និងក្នុងមាត់ ក្តៅខ្លួន មិនសូវឃ្លាន អស់កម្លាំង ឈឺបំពង់ក រមាស់ស្បែក និងមានស្នាមចំណុចក្រហមអុជៗ ឬមានពង់បែក​លើ​បាតដៃ បាតជើង ក្នុងមាត់ គូទ ឬ​ប្រដាប់ភេទ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺពងបែកដៃជើង និងក្នុងមាត់ សន្លឹម ទន់ដៃទន់ជើង ប្រកាច់ ឬកន្រ្តាក់ដៃជើង ពិបាកដកដង្ហើម (ហត់) [embed-health-tool-vaccination-tool] ៣. វិធីការពារ ជំងឺពងបែកដៃជើង […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ក្រៅពីជំងឺអុតស្វា ឥឡូវមានជំងឺឆ្លងថ្មីមួយទៀតកើតនៅប្រទេសឥណ្ឌា

យ៉ាង​ហោច​ណាស់​មាន​កុមារ​ចំនួន​២៦​នាក់​ ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កម្រ​មួយ​ឈ្មោះ​ថា "Tomato flu” នៅ​ប្រទេស​ឥណ្ឌា។ យោង​តាម​មន្ត្រី​សុខាភិបាល​ឥណ្ឌាបាន​ឲ្យ​ដឹង​ថា​ កុមារ​ដែល​ឆ្លង​វីរុស​មួយ​នេះ​​ ​​មាន​ស្ថានភាព​​នឹងនរ​វិញ​ហើយ​ និង​កំពុង​តែ​ស្ថិត​ក្នុង​ការ​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ មន្ត្រី​ជំនាញ​​រូប​នេះ​បន្ត​ថា​ "កុមារ​ដែល​ឆ្លងវីរុស Tomato flu មាន​អាយុ​ចន្លោះ​ពី​១ឆ្នាំ​ដល់​៩​ឆ្នាំ​ និង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល​ពី​៥​ទៅ​៧​ថ្ងៃ។" ​​​​​ព័ត៌មាន​សំខាន់​ៗ​ពី​ជំងឺ​Tomato flu ​​ជំងឺ​Tomato flu ជា​ជំងឺ​ឆ្លង​ដែល​ភាគ​ច្រើន​​​បណ្ដាល​មក​ពី​មេរោគ​ពោះវៀន​។ រហូត​មក​ដល់​ពេល​នេះ របាយការណ៍​បាន​បង្ហាញ​ថា ការ​ឆ្លង​វីរុស​នេះ ច្រើន​តែ​កើត​លើ​កុមារ​ (អាយុ​ក្រោម​៥​ឆ្នាំ)។ យ៉ាង​ណា​មិញ មនុស្ស​ពេញ​វ័យ​ក៏​អាច​ឆ្លង​ជំងឺ​នេះ​ដូច​គ្នា ​ប៉ុន្តែ​ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​ពេញ​វ័យ​រឹង​មាំ​ជាង​កុមារ ទើប​ពុំ​សូវ​មាន​ករណី​ឆ្លង​ច្រើន​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា​ រោគសញ្ញា​មួយ​ចំនួន​ ដែល​ពាក់ព័ន្ធ​នឹង​វីរុស Tomato flu រួម​មាន​ គ្រុន​ក្ដៅ ដំបៅ​ក្នុង​មាត់ និង​ពង​បែក​​(ពណ៌​ក្រហម​) ​នៅ​លើ​ដៃ​ ជើង​ និង​​គូទ​។ រោគសញ្ញា​ទូទៅ​ផ្សេង​ទៀត​​មាន​ដូចជា​ កន្ទួល​ រលាក​ស្បែក​ និង​កង្វះ​ជាតិ​ទឹក​។ ​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​ថែទាំ​ជំងឺ​ និង​បញ្ចៀស​ការ​ឆ្លង​ ជៀសវាង​អេះ​ពង​បែក​ ព្រោះ​វា​អាច​បង្កើន​ការ​ឆ្លង​មេរោគ និង​រាលដាល​បន្ថែម​ទៀត ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដោយ​សារ​តែ​វីរុស​ឆ្លង​មួយ​ប្រភេទ​នេះ អាច​​នាំ​ឲ្យ​យើង​ខ្វះ​ជាតិ​ទឹក​ ដាក់​ខ្លួន​ឲ្យ​​នៅ​ដាច់​ដោយ​ឡែក​ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

អ្នកកើត​ជំងឺអុតស្វាអាចចម្លងវីរុសទៅ​អ្នក​ផ្សេង ដរាបណាដំបៅមិន​ទាន់ជា ​

ដោយសារ​តែ​វីរុស​អុតស្វា​បាន​រាលដាល​ដល់​​យ៉ាងហោចណាស់ ១២​ប្រទេសហើយ​នោះ​ អ្នក​ជំនាញ​ជុំវិញ​ពិភពលោក​បាន​ជំរុញ​ឲ្យ​គ្រប់​គ្នា​​​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​​​អំពី​ការ​ឆ្លង​ជំងឺ​នេះ​។ ពិត​ណាស់​ វីរុស​ឆ្លង​មួយ​ប្រភេទ​នេះ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ តាម​រយៈ​សារធាតុ​រាវ​នៅ​ក្នុង​រាងកាយ​ តំណក់​ទឹក​​តូចៗ​​​ពី​ការ​ក្អក​ និង​កណ្ដាស់​ ព្រម​ទាំង​សម្ភារៈ​ដែល​មាន​មេរោគ​ដូចជា​ពូក​ខ្នើយ​ ហើយ​អ្នក​ជំនាញ​​បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​អាច​ចម្លង​មេរោគ​រហូត​ដល់​រយៈពេល​៤​សប្ដាហ៍​ ក្រោយ​ចេញ​រោគសញ្ញា​ដំបូង​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ព័ត៌មាន​សំខាន់​ៗ​​អំពី​វីរុស​អុតស្វា ​​ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ លោក​Amesh Adalja ​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​នៅ​សាកលវិទ្យាល័យ​John Hopkins​បាន​​​ឲ្យ​ដឹង​ថា​ អ្នក​ដែល​ឆ្លង​វីរុស​អុតស្វា ដំបូង​មាន​អាការៈ​គ្រុន​ក្ដៅ​​មុន​នឹង​ចេញ​កន្ទួល​រមាស់​លើ​ស្បែក​ និង​មុខ​។ លោក​បាន​បន្ថែម​ថា ​ដំបៅ​នៃ​ស្បែក​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពីរ​ ទៅបី​សប្ដាហ៍​ ហើយ​អ្នក​ជំងឺ​អាច​ចម្លង​វីរុស​នេះទៅ​អ្នក​ផ្សេង​​បាន​ ដរាប​ណា​​ដំបៅ​ស្បែក​​នៅ​មិន​ទាន់​ជា​​សះស្បើយ​។ យ៉ាង​ណា​មិញ ​ផ្អែក​ទៅ​លើ​ការ​ផ្ទុះ​ជំងឺ​អុតស្វា​កាល​ពី​អតីតកាល​ និង​ការ​ណែនាំ​ពី​អង្គការ​សុខភាព​ពិភពលោក​​ថា​ រយៈពេល​នៃ​ការ​ចម្លង​រោគ​គឺ​នៅ​ពេល​ដែល​អ្នក​ជំងឺ​ចេញ​កន្ទួល​ និង​ពង​បែក​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ Michael Head ​អ្នក​ជំនាញ​សុខភាព​សាកល​នៅ​សាកលវិទ្យាល័យ​ Southampton ក្នុង​ប្រទេស​អង់គ្លេស។ លោក​បាន​បន្ត​ថា ការ​ចម្លង​រោគ​អាច​មាន​រយៈពេល​២​សប្ដាហ៍ ឬ​យូរ​ជាង​នេះ​។ អត្ថបទគួរអាន៖ ក្រសួងសុខាភិបាល ប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺអុតស្វា អ្នកណាខ្លះប្រឈមហានិភ័យខ្ពស់ក្នុងការកើតជំងឺអុតស្វា? ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា ​​ជាក់​ស្ដែង ជំងឺ​អុតស្វា​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ក្ដៅ​ខ្លួន​ ចេញ​កន្ទួល​លើ​ស្បែក​ និង​ដំបៅ​លើ​មុខ ឬ​ប្រដាប់​ភេទ ហើយ​​ជំងឺ​មួយ​នេះ​ក៏​អាច​​សម្លាប់​ជីវិត​មនុស្ស​រហូត​ដល់​១០%​​​​ក្នុង​ចំណោម​អ្នក​ឆ្លង​ផង​ដែរ​។ ចំណុចសំខាន់ ដោយសារ​តែ​វីរុស​អុតស្វា​បាន​រាលដាល​យ៉ាងតិច​ ​១២​ប្រទេស […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា

វីរុស​​អុតស្វា (Monkeypox) ជា​ប្រភេទ​វីរុស​ដែល​ចម្លង​ពី​សត្វ​ទៅ​មនុស្ស​ ហើយ​មាន​រោគសញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​អុត​ធំ​​ដែរ​។ ប៉ុន្តែ​ជំងឺ​អុត​ធំ ត្រូវ​បាន​សាបសូន្យ​តាំង​ពី​ឆ្នាំ​១៩៨០ ​មក​ម្ល៉េះ ខណៈ​​វីរុស​អុតស្វា​នៅ​តែ​បន្ត​រាលដាល​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។ ជំងឺ​អុតស្វា កើត​ឡើង​​​ជា​ចម្បង​នៅ​អាហ្វ្រិក​កណ្ដាល​ និង​ខាង​លិច​ ហើយ​ជា​រឿយ​ៗ​កើត​នៅ​ជិត​ព្រៃ​តំបន់​ត្រូពិក និង​កំពុង​​​តែ​មាន​ការ​កើន​ឡើង​នៅ​តំបន់​ទីក្រុង​ផង​ដែរ​។ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អុតស្វា ជំងឺ​នេះ ​ត្រូវ​បាន​​រក​ឃើញ​ជា​លើក​ដំបូង​លើ​មនុស្ស​​ក្នុង​ឆ្នាំ​១៩៧០ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​លើ​ក្មេង​ប្រុស​អាយុ​៩​ឆ្នាំ​ម្នាក់​​​។ ចាប់​ពី​ពេល​នោះ​មក​ ករណី​ឆ្លង​កាន់​តែ​ច្រើន​ឡើង​​ត្រូវ​បាន​រាយការណ៍​ពី​តំបន់​​ជនបទ ​តំបន់​ព្រៃ​ត្រូពិក​ និង​​​ទូទាំង​អាហ្វ្រិក​កណ្ដាល​ និង​អាហ្វ្រិក​ខាង​លិច​។ ជំងឺ​អុតស្វា​​ជា​ជំងឺ​មួយ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ពីព្រោះ​វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​​បណ្ដា​ប្រទេស​​នៅ​អាហ្វ្រិក​កណ្ដាល​ និង​អាហ្វ្រិក​ខាង​លិច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​​ជំងឺ​នេះ​រាលដាល​ដល់​ជុំវិញ​ពិភពលោក។ ក្នុង​ឆ្នាំ​២០០៣ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អុតស្វា​ដំបូង​បង្អស់​​ក្រៅ​ពី​នៅ​ទ្វីប​អាហ្វ្រិក​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ត្រូវ​បាន​​ផ្សារភ្ជាប់​​ជាមួយ​នឹង​សត្វ​កំប្រុក​​ដែល​មាន​​មេរោគ។ ​​​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​​​​​​​រោគសញ្ញា​នៃ​ជំងឺ​អុតស្វា រយៈពេល​បង្ក​រោគ​ជា​ទូទៅ គឺ​ចាប់​ពី​៦​ថ្ងៃ​ទៅ​១៣​ថ្ងៃ ​ឬ​អាច​ពី​៥​ថ្ងៃ​ទៅ​២១​ថ្ងៃ​។ រយៈពេល​ឆ្លង​ (ពី​០​ទៅ​៥​ថ្ងៃ​) ដោយ​មាន​រោគសញ្ញា​ដូចជា​គ្រុនក្ដៅ ឈឺ​ក្បាល​ខ្លាំង ​ហើម​កូន​កណ្ដុរ ឈឺ​ខ្នង ឈឺ​សាច់​ដុំ​ និង​អស់​កម្លាំង​ខ្លាំង​។ ការ​ផ្ទុះ​ពង​បែក​ចាប់ផ្ដើម​នៅ​ចន្លោះ​ថ្ងៃ​ទី​១ ទៅ​ថ្ងៃ​ទី​៣​​នៅ​ពេល​ដែល​កើត​មាន​អាការៈ​ក្ដៅ​ខ្លួន។ ជំងឺ​អុតស្វា​​មាន​​រោគសញ្ញា​រយៈពេល​២​ទៅ​៤សប្តាហ៍​។ ករណី​ធ្ងន់ធ្ងរ​កើត​ឡើង​ញឹកញាប់​ជាង​គេ​លើ​កុមារ​ ដោយ​​​ពាក់ព័ន្ធ​ទៅ​នឹង​​ការ​ប៉ះពាល់​​ជាមួយ​​មេរោគ ក៏​ដូចជា​ស្ថានភាព​សុខភាព​របស់​អ្នក​ជំងឺ​។ មួយ​វិញ​ទៀត​ បញ្ហា​ភាព​ស៊ាំ​ចុះ​ខ្សោយ​ក៏​អាច​​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​យ៉ាប់យ៉ឺន​ដូច​គ្នា។ ផលវិបាក​នៃ​ជំងឺ​អុតស្វា ​រួម​មាន​ជំងឺ​រលាក​ទងសួត និង​សាច់​សួត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ