ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺ​ឆ្លង​វីរុស​​ផ្សេងៗ​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​​ពី​វីរុស​​ផ្សេងៗ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺអាថ៌កំបាំងមួយ បានសម្លាប់កុមារជាង៥០នៅប្រទេសកុងហ្គោ

ជំងឺអាថ៌កំបាំងមួយ ដែលដំបូងត្រូវបានគេរកឃើញថា បានកើតលើកុមារ៣នាក់ ក្រោយពីបានបរិភោគសត្វប្រចៀវ បានសម្លាប់កុមារច្រើនជាង៥០នាក់ នៅភាគពាយ័ព្យនៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងរយៈពេល៥សប្តាហ៍ចុងក្រោយនេះ។ នេះបើយោងទៅតាមការចេញផ្សាយរបស់គេហទំព័រ South China Morning Post។ លោក Serge Ngalebato នាយកផ្នែកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យ Bikoro ដែលជាមជ្ឈមណ្ឌលតាមដានប្រចាំតំបន់នោះ បានបញ្ជាក់ថា ចន្លោះពេលនៃការចាប់ផ្តើមនៃចេញរោគសញ្ញា ដែលរួមមានគ្រុនក្តៅ ក្អួត និងហូរឈាមខាងក្នុងខ្លួន និងការស្លាប់ គឺមានតែរយៈពេល 48 ម៉ោងប៉ុណ្ណោះ ក្នុងករណីស្លាប់ភាគច្រើនរបស់កុមារទាំងនោះ។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក ហើយលោកបានបញ្ជាក់ថា ការវិវឌ្ឍដ៏រហ័សបែបនេះ ជារឿងដ៏គួរឱ្យព្រួយបារម្ភ។ រោគសញ្ញាដែលនាំឱ្យមានការហូរឈាមទាំងនេះ ហាក់មានទំនាក់ទំនងជាទូទៅទៅនឹងមេរោគដ៏សាហាវដែលគេស្គាល់ដូចជា អេបូឡា គ្រុនឈាម Marburg និងគ្រុនលឿង ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា មិនមានការទងទងនឹងជំងឺទាំងនោះឡើយ បើផ្អែកលើការធ្វើតេស្តគំរូជាច្រើន ដែលប្រមូលបានរហូតមកដល់ពេលនេះ។ ការផ្ទុះឡើងនៃជំងឺឆ្លងក្នុងប្រទេសកុងហ្គោនាពេលថ្មីៗនេះ បានចាប់ផ្តើមកាលថ្ងៃទី 21 ខែមករា ដោយមានករណីឆ្លងចំនួន 419 ករណី ហើយ 53 នាក់បានស្លាប់។ អង្គការសុខភាពពិភពលោកហៅកាត់ថា WHO ប្រចាំនៅទ្វីបអាហ្វ្រិក […]

ស្វែងរក ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺឆ្លងពីវីរុសផ្សេងៗ

អ្នកណាខ្លះប្រឈមហានិភ័យខ្ពស់ក្នុងការកើតជំងឺអុតស្វា?

​ស្រប​ពេល​ដែល​​វីរុស​កូវីដ-១៩​ មាន​សភាព​ធូរ​ស្រាល​នៅ​​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ក៏​ពិត​មែន​ ប៉ុន្តែ​ថ្មី​ៗ​នេះ​ វីរុស​មួយ​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​ថា "អុតស្វា(Monkeypox)" បាន​រាលដាល​ដល់​ប្រទេសយ៉ាងតិច​១២ នៅលើ​ពិភពលោក​ ដែល​បង្ក​ជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​ពិភពលោក ដោយ​សារ​តែ​យើង​មិន​អាច​ដឹង​​មុន​​អំពី​ការ​បំប្លែង​​ថ្មីៗ​នៃ​វីរុស​​មួយ​នេះ​ នៅ​ពេល​ក្រោយ​បាន​​​។ ជំងឺ​អុតស្វា អាច​រាលដាល​ពាសពេញ​ពិភពលោក​ដែរ​ទេ​? ជំងឺ​​អុតស្វា​ បង្ក​​ឡើង​ដោយ​វីរុស​​អុតស្វា ក៏​ជា​អម្បូវីរុស​បង្ក​​ជំងឺ​អ៊ុតស្វាយ​​ដែរ ប៉ុន្តែ​ជំងឺ​នេះ​មាន​សភាព​ស្រាល និង​មាន​ហានិភ័យ​តិចតួច​ក្នុង​ការ​ឆ្លង​។ អ្នក​កើត​ជំងឺ​នេះ អាច​កើត​មាន​អាការៈ​រមាស់​នៅ​លើ​ស្បែក​ ពង​បែក​ និង​មាន​ស្នាម​។ អង្គការ​សុខភាព​ពិភពលោក​បាន​សង្កត់​ធ្ងន់​ថា អ្នក​កើត​ជំងឺ​នេះ​ ភាគ​ច្រើន​គឺ​ជា​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដែល​រាលដាល​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​វិទ្យាសាស្ត្រ​ជុំវិញ​ពិភពលោក​​បាន​ស្នើ​ឲ្យ​​យើង​​មាន​ការ​ប្រុងប្រយ័ត្ន​​ឲ្យ​បាន​ដិតដល់​​ ខណៈ​ពេល​ដែល​​​អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​ស្វែង​រក​វិធីសាស្ត្រ​ក្នុង​ការ​ការពារ​វីរុស​កុំ​ឲ្យ​រាលដាល​បន្ត​ទៀត​​។ ​យ៉ាង​ណា​មិញ ពុំ​មាន​របាយការណ៍​ផ្លូវ​ការ​​ណា​មួយ​​ដែល​ថា ជំងឺ​អុតស្វា​ជា​ជំងឺ​រាតត្បាត​ដូច​ទៅ​នឹង​ជំងឺ​កូវីដ​-១៩​ឡើយ​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ ជំងឺ​អុតស្វា​មាន​គ្រោះថ្នាក់​ឬ​ទេ​? ជា​ទូទៅ វីរុស​ដែល​បង្ក​ជំងឺ​អ៊ុតស្វា​មាន​លក្ខណៈ​ស្រាល​ ប៉ុន្តែ​​វីរុស​នេះ​មាន​ ២​អម្បូរ​ចម្បង​ៗ​គឺ​ អម្បូរ​កុងហ្គោ ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ និង​អាច​បណ្ដាល​ឲ្យ​មាន​ចំនួន​អ្នក​ស្លាប់​ដល់​ទៅ​១០​ភាគរយ ស្រប​ពេល​ដែល​អម្បូរ​អាហ្វ្រិក​ខាង​លិច […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

រោគសញ្ញាជំងឺ​​រលាក​សន្លាក់​ដោយ​ការ​ឆ្លង​រោគ

ជំងឺ​​រលាក​សន្លាក់​ដោយ​ការ​ឆ្លង​រោគ បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ក្នុង​សន្លាក់​។ ជំងឺ​នេះ អាច​កើត​ឡើង​នៅពេល​មាន​ការ​ឆ្លង​រោគ​ពី​ផ្នែក​ណា​មួយ​នៃ​រាង​កាយ រាល​ដាល​ទៅ​ដល់សន្លាក់ ឬ​សារធាតុ​រាវ​នៅជុំវិញ​សន្លាក់។ មេរោគ​បង្ក​ឲ្យ​រលាក​សន្លាក់​អាច​ចូល​ទៅ​ក្នុង​រាង​កាយ​​យើង​អំឡុង​ពេល​វះកាត់ ឬ​តាម​រយៈមុខ​របួស។ ការ​ឆ្លង​រោគ​នៅ​សន្លាក់​នេះ ជា​ធម្មតា​កើត​មាន​​លើ​សន្លាក់តែ​មួយ​ប៉ុណ្ណោះ​។​ មូល​ហេតុ ការ​រលាក​សន្លាក់ដោយ​ការ​ឆ្លង​រោគ​​ភាគ​ច្រើន​បង្ក​​ឡើង​ដោយ​សារ​បាក់តេរី។ បាក់​តេរី​ដែល​ឧស្សាហ៍​បង្ក​ឲ្យ​មាន​បញ្ហា​នេះ គឺ Staphylococcus aureus ជា​បាក់តេរី​​រស់​នៅ​លើ​ស្បែក​ធម្មតារបស់យើង​។ មូល​ហេតុ​បង្ក​ឲ្យ​មាន​ការ​ឆ្លង​រោគ​នៅ​សន្លាក់​ផ្សេង​ទៀត​អាច​ជា​វីរុស ឬ​មេរោគ​ផ្សិត​ផងដែរ​។​ [embed-health-tool-pregnancy-weight-gain] ករណី​ភាគ​ច្រើន ការ​ឆ្លង​រោគ​នៅ​សន្លាក់ កើត​មាន​ឡើង​នៅ​ពេល​ដែល​រាង​កាយ​មាន​ឆ្លង​រោគ​នៅ​កន្លែង​ណា​មួយ ហើយ​មេរោគ​នោះ​បាន​ធ្វើ​ដំណើរ​តាម​ចរន្ត​ឈាម​ចូល​ទៅ​កាន់​សន្លាក់។ ករណី​កម្រ​ខ្លះ មេរោគ​ឆ្លង​នេះ អាច​ចូល​ទៅ​កាន់​សន្លាក់​ដោយ​ផ្ទាល់​តាម​រយៈ​មុខ​របួស ឬការ​វះកាត់លើ ឬ​ក្បែរ​សន្លាក់​។​ ​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគ​សញ្ញា ជា​ទូទៅ​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​ដោយ​ការ​ឆ្លង​រោគ ច្រើន​កើត​មាន​ឡើង​យ៉ាង​ឆាប់​រហ័សដោយ​មាន​ទាំង​ការ ហើម ឈឺ​ចាប់ គ្រុនក្ដៅ​ និងគ្រុន​រងា។ សន្លាក់​ដែល​ឆ្លង​រោគ​ ច្រើន​កើត​មាន​នៅ​សន្លាក់​ជង្គង់ ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​កើត​នៅ​ត្រគាក កជើង និង​កដៃ​ផង​ដែរ​។ ការ​ឆ្លង​រោគ​នៅ​សន្លាក់ មិន​សូវ​កើត​មាន​នៅ​លើ​សន្លាក់​ច្រើន លើស​ពី​មួយ​នោះទេ​។​ បើ​សិន​ជា​យើង​មាន​ចេញ​រោគ​សញ្ញា​ទាំង​នេះ គួរ​ស្វែង​រក​ការព្យាបាល​ពីគ្រូពេទ្យ​។​ ក្រោយពិនិត្យ​ដឹង​ពី​មូល​ហេតុ​ហើយ គ្រូពេទ្យ​អាច​ព្យាបាល​ដោយ​ប្រើ​ប្រាស់ថ្នាំផ្សះ ឬ​វិធីបង្ហូរ​ទឹក​សន្លាក់។​ ការ​ថែ​ទាំ​ខ្លួន ក្រៅពី​ការ​ថែទាំ​ និង​ព្យាបាល​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ យើង​ក៏​ត្រូវ​សម្រាក​ឲ្យ​បាន​ច្រើន និង​ការពារ​សន្លាក់​ដែល​រង​ការ​រលាក​។ បន្ទាប់​ពី​ការ​ឆ្លង​រោគ​លើ​សន្លាក់​បាត់​ទៅ​វិញ យើង​គួរ​ចាប់​ផ្ដើម​ហាត់​ប្រាណ​ស្រាលៗ​ឡើង​វិញ ព្រោះ​វា​អាច​ជួយ​ពង្រឹង​សាច់​ដុំ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

សញ្ញា​ទាំង​នេះ បញ្ជាក់​ថា​ប្លោក​នោម​របស់​យើង​ឆ្លង​មេរោគ​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម ​ជា​​ទម្រង់​ទូទៅ​បំផុត​​នៃ​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ហើយ​ប្រមាណ​៤០%​ទៅ​៦០​%​នៃ​ស្រី​ៗ​យើង​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​នេះ (ភាគ​ច្រើន​​ឆ្លង​មេរោគ​លើ​ប្លោក​នោម) យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​​ជីវិត​​​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​ជំងឺ​ទឹក​នោម​ផ្អែម​ ​ប្រព័ន្ធ​រំលាយ​អាហារ​ និង​ជំងឺ​តម្រង​នោម​។ បុរស​ និង​កុមារ​ក៏​អាច​កើត​ជំងឺ​នេះ​ដូច​គ្នា។ យ៉ាង​ណា​មិញ ការ​យល់​ដឹង​ពី​រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ អាច​ជួយ​ឲ្យ​យើង​ចាត់​វិធានការ​ព្យាបាល​ទាន់​ពេលវេលា​។ ១. នោម​ឈាម​ ឬ​​​មាន​ពពុះ ទឹក​នោម​ដែល​មាន​សុខភាព​ល្អ​គឺ​ថ្លា និង​ស្ទើរ​តែ​គ្មាន​ពណ៌។ ជាក់​ស្ដែង បាក់តេរី​ដែល​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​អាច​ផ្លាស់ប្ដូរ​លក្ខណៈ​ទឹក​នោម​បាន​។ ប្រសិនបើ​ទឹក​នោម​របស់​យើង​មាន​ពពុះ​ច្រើន​ជាង​ធម្មតា យើង​អាច​នឹង​​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​។ បន្ថែម​ពី​នេះ យើង​ក៏​អាច​ឃើញ​ឈាម​ពីរ​បី​តំណក់​នៅ​ក្នុង​ទឹក​នោម​ ដែល​នេះ​បណ្ដាល​មក​ពី​ការ​បង្ក​រោគ​ធ្វើ​ឲ្យ​​រលាក​ជញ្ជាំង​ផ្នែក​​ខាង​ក្នុង​នៃ​ប្លោក​នោម​។ ២. នោម​ញឹកញាប់ រោគ​សញ្ញា​ចម្បង​នៃ​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ គឺ​នោម​ញឹកញាប់ ទោះ​ជា​យើង​ទើប​តែ​នោម​រួច​យ៉ាង​ណា​ក្ដី​។ នៅ​ក្នុង​លក្ខខណ្ឌ​នេះ​ យើង​មិនមែន​មាន​អារម្មណ៍​​ឈឺ​នោម​នៅ​ពេល​ដែល​ប្លោក​នោម​ពេញ​នោះ​ទេ ប៉ុន្តែ​វា​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ប៉ុណ្ណោះ​។ ៣. ទឹក​នោម​មាន​ក្លិន​មិន​ល្អ​ ប្រសិនបើ​ទឹក​នោម​មាន​ក្លិន​ខុស​ប្លែក​ពី​ធម្មតា វា​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ ជា​ពិសេស ប្រសិនបើ​យើង​មាន​រោគសញ្ញា​ដទៃ​ទៀត​ ដូចជា​ទឹក​នោម​មាន​ពពុះ ឬ​ឈឺ​ចាប់​នៅ​ពេល​នោម​ និង​នោម​ញឹកញាប់​។ ក្នុង​ករណី​ដែល​រោគសញ្ញា​បន្ត​លើស​ពី​១​ថ្ងៃ យើង​គប្បី​ទៅ​ពិគ្រោះ​យោបល់​​ជាមួយ​នឹង​​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។ ៤. ឈឺ​ចាប់​ ឬ​ក្រហាយ​​នៅ​ពេល​នោម​ ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ឈឺ​ចាប់​ ឬ​ក្រហាយ​នៅ​ពេល​នោម​ វា​ក៏​អាច​បញ្ជាក់​ពី​វត្តមាន​នៃ​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ដូច​គ្នា​។ ហេតុ​នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​។ ៥.គ្រុន​ក្ដៅ​ មិន​មែន​មនុស្ស​​គ្រប់​គ្នា​​ដែល​ឆ្លង​មេរោគ​ប្លោក​នោម​កើត​មាន​អាការៈ​​គ្រុន​ក្ដៅ​នោះ​ទេ ប៉ុន្តែ​អ្នក​ខ្លះ​ក៏​លេច​ចេញ​រោគ​សញ្ញា​នេះ​ដែរ ហើយ​វា​ក៏​អាច​ជា​សញ្ញា​ដំបូង​ដែល​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​​លើ​ប្លោក​នោម​​។ ៦. ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ តម្រង​នោម​ មាន​ទីតាំង​នៅ​ផ្នែក​ខាង​ក្រោម​ខ្នង​ ហេតុ​នេះ​ហើយ​​ការ​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ ដែល​រាលដាល​ដល់​តម្រង​នោម​។ ដូច​នេះ អ្នក​ដែល​ប្រឈម​នឹង​អាការៈ​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ការ​បង្ក​រោគ​ក្នុង​​បេះដូង​ មាន​រោគសញ្ញា​អ្វី​ខ្លះ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បង្ក​រោគ​ក្នុង​បេះដូង​ ជា​ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ដែល​អាច​នាំ​ឲ្យ​ខូច​បេះដូង និង​​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ បាក់តេរី វីរុស និង​ផ្សិត​អាច​នាំ​ឲ្យ​មាន​ការ​បង្ក​រោគ​ក្នុង​បេះដូង។ ជាក់​ស្ដែង បេះដូង​របស់​យើង​មាន​បី​ស្រទាប់​សំខាន់​ៗ ហើយ​វា​ជា​កន្លែង​ដែល​មេរោគ​កកើត​ឡើង។ ប្រភេទ​នៃ​ការ​បង្ក​រោគ​ក្នុង​បេះដូង​ រួម​មាន​ ការ​រលាក​ភ្នាស​ក្នុង​បេះដូង ការ​រលាក​សាច់ដុំ​បេះដូង និង​ការ​រលាក​ស្រោម​បេះដូង ។ រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​បេះដូង​ដោយ​រលាក​ភ្នាស​ក្នុង​បេះដូង ពិត​ណាស់​ រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​បេះដូង​ដោយ​រលាក​ភ្នាស​ក្នុង​បេះដូង​ អាច​វិវត្ត​យ៉ាង​​ឆាប់​រហ័ស ហើយ​វា​ក៏​អាច​ទៅ​ជា​ធ្ងន់ធ្ងរ​ និង​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​យើង​​ផង​ដែរ​។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​រលាក​ភ្នាស​ក្នុង​បេះដូង​មាន​ដូច​ជា៖ ឈឺ​ទ្រូង ជា​ពិសេស​​នៅ​ពេល​ដកដង្ហើម​ ក្អក​ អស់​កម្លាំង​ គ្រុន​ក្ដៅ គ្រុន​រងាវ  និង​បែក​ញើស​ ឈឺ​សាច់ដុំ ដកដង្ហើម​ខ្លី​ៗ ហើម​នៅ​ក្នុង​ពោះ ឬ​ផ្នែក​ខាង​ក្រោម​ពោះ រោគ​សញ្ញា​ធ្ងន់ធ្ងរ​​អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ប្រសិនបើ​គ្នា​យើង​មាន​រោគសញ្ញា​ទាំង​នេះ ចូរ​ប្រញាប់​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។ ឈឺ​ទ្រូង​ វង្វេង​ស្មារតី ឬ​ពិបាក​យល់​ការ​និយាយ ផ្នែក​ម្ខាង​នៃ​ផ្ទៃ​មុខ​ធ្លាក់​ចុះ ឈឺ​ក្បាល​ធ្ងន់ធ្ងរ​ ពិបាក​ក្នុង​ការ​និយាយ​ស្ដី​ ប្រែប្រួល​ចក្ខុវិស័យ​ភ្លាម​ៗ ចុះ​ខ្សោយ​ភ្លាម​ៗ ស្ពឹក​ ឬ​មិន​អាច​កម្រើក​ផ្នែក​ម្ខាង​នៃ​រាងកាយ​ ឬ​ផ្ទៃ​មុខ​បាន​។ កត្តា​ហានិភ័យ​នៃ​ការ​បង្ក​រោគ​ក្នុង​បេះដូង​មាន​អ្វី​ខ្លះ​? សន្ទះ​បេះដូង​សិប្បនិម្មិត ឬ​ឧបករណ៍​ផ្សេង​ទៀត​ក្នុង​បេះដូង ការ​ខូច​ទ្រង់ទ្រាយ​បេះដូង​ពី​កំណើត  ​សន្ទះ​បេះដូង​​ខូច ឬ​មាន​ជំងឺ​ ការ​លាង​ឈាម​សម្រាប់​អ្នក​​ជំងឺ​តម្រង​នោម​ ជំងឺ​អេដស៍​ ធ្លាប់​មាន​​ប្រវត្តិ​​កើត​ជំងឺ​​រលាក​ភ្នាស​ក្នុង​បេះដូង គន្លឹះ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បង្ក​រោគ​ក្នុង​បេះដូង​ ជៀសវាង​ការ​ឆ្លង​មេរោគ​លើ​ស្បែក និង​ថែទាំ​ស្នាម​រលាត់​ស្បែក​ និង​ដំបៅ​ឲ្យ​បាន​ស្អាត​ល្អ​។ ថែទាំ​ធ្មេញ និង​អញ្ចាញ​ធ្មេញ​ឲ្យ​មាន​សុខភាព​ល្អ និង​ពិនិត្យ​​សុខភាព​មាត់​ធ្មេញ​ជា​ទៀងទាត់​។


ជំងឺឆ្លង

ជំងឺ​ស្រឡទែន​ គ្រោះ​ថ្នាក់ខ្លាំងដែរ កុំប្រហែសពិសេសមនុស្សធំ

ជំងឺ​ស្រឡទែន កើត​ឡើង​ដោយ​ការ​ឆ្លង​វីរុស​នៅ​ក្រពេញ​ទឹក​មាត់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ត្រចៀក​។ ជំងឺ​ស្រឡទែន អាច​បង្ក​ឲ្យ​មានកាអារៈ​ហើម​នៅ​ត្រង់ក្រពេញ​ទឹក​មាត់​ម្ខាង​ ឬ​ទាំង​​ពីរ​។ ជំងឺ​នេះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ឃើញ​កើត​ចំពោះ​មនុស្ស​គ្រប់​វ័យ ចំពោះ​​​​កម្រិត​ស្រាល​ច្រើន​​កើត​លើ​កុមារ​ និង​សម្រាប់​មុស្ស​ធំ​វិញ​​អាច​នឹ​ង​ឈាន​ដល់​អាការៈ​ធ្ងន់ធ្ងរ។ ជំងឺ​មួយ​នេះ​អាច​បង្ក​ជា​ផល​វិបាក​ខ្លះ​ដែរ ដូច​ជា​ធ្វើ​ឲ្យ​​ពិបាក​ស្ដាប់​ ដែល​ជា​នេះករណី​ធ្ងន់​ធ្ងរ​មួយ តែ​កម្រ​នឹង​កើត​មាន​ដែរ​។ យ៉ាងណា ជំងឺ​ស្រឡទែន នៅ​មិន​ទាន់​មាន​វិធី​សាស្រ្ត​ព្យាបាលជាក់​លាក់​ណាមួយ​នៅ​ឡើង​។​ មូល​ហេតុ​បង្ក ជំងឺ​ស្រឡទែន​បណ្ដាល​មក​ពី​វីរុស​ ដែល​ងាយ​នឹង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ទឹក​មាត់​ដែល​មាន​មេរោគ។ ប្រសិន​បើ​យើង​​មិន​មាន​ភាព​ស៊ាំ​ខ្លាំង​ យើង​អាច​ឆ្លង​ជំងឺ​នេះ​​ដោយ​តាម​រយះ​ការ​ដក​ដង្ហើម​​ប៉ះ​តាម​តំណក់​ទឹក​មាត់​ដែល​ខ្ទាត​ចេញ​ពី​អ្នក​ជំងឺ​ដែល​ទើប​តែ​កណ្ដាស់ ​ឬ​ក្អក។ យើង​​ក៏​អាច​ឆ្លង​ជំងឺ​នេះ​ពី​​ប្រើ​ប្រាស់​​ប្រដាប់​ប្រើ​ប្រាស់​ ឬ​កែវ​ទឹក​រួម​ជា​មួយ​អ្នក​ដែល​មាន​ជំងឺ​ផង​ដែរ​។ រោគ​សញ្ញា មនុស្ស​មួយ​ចំនួន​ដែល​ឆ្លង​មេរោគ​នេះ​អាច​នឹ​ង​មិន​មាន​ចេញ​រោគ​សញ្ញា​ ឬ​មាន​រោគ​សញ្ញា​​ស្រាល។ នៅ​ពេល​ដែល​រោគសញ្ញា​វិវដ្ដ​ជា​ធម្មតា​វា​លេច​ចេញ​ប្រហែល​ពីរ​ទៅ​បី​សប្ដាហ៍​បន្ទាប់​ពី​ការ​ប៉ះពាល់​នឹង​អ្នក​ដែល​មាន​មេរោគ។ ​រោគ​សញ្ញា​សំខាន់​នៃ​ជំងឺ​ស្រឡទែន​នោះ​គឺ​ក្រពេញ​ទឹក​មាត់​ឡើង​ហើម​ដែល​វា​បណ្ដាល​ឱ្យ​ថ្ពាល់​ឡើង​ប៉ោង​។ សញ្ញា​និង​រោគ​សញ្ញា​ផ្សេង​ទៀត​រួម​មាន៖ មាន​ការ​ឈឺ​ចាប់​ក្នុង​ក្រពេញ​ទឹក​មាត់​ដែល​ហើម​នៅ​ផ្នែក​ម្ខាង​ឬ​ទាំង​ពីរ​ ឈឺ​ចាប់​នៅ​ពេល​ទំពា​ឬ​លេបអាហារ​ គ្រុន ឈឺ​ក្បាល ឈឺ​សាច់​ដុំ ចុះ​ខ្សោយ​ និង​អស់​កម្លាំង បាត់​បង់​ចំណង់​អាហារ បើ​សិន​ជា​គ្នា​យើង​មាន​ចេញ​រោគ​សញ្ញា​ទាំងនេះ និង​សង្ស័យ​ថា​ជាំងឺ​ស្រឡទែន គួរ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​។​ ផល​វិបាក​ ផល​វិបាក​នៃ​ជំងឺ​នេះ​អាច​ធ្វើ​ឲ្យ​រីក​ពង​ស្វាសទាំង​សងខាង​ និង​ឈឺ​ចាប់​សម្រាប់​មនុស្ស​ពេញ​វ័យ។ មួយ​វិញ​ទៀត វា​ក៏​អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល​​ដែរ​ ដោយសារតែវីរុស​នេះ​បាន​បង្ក​ការរលាក​នៅ​ខួរ​ក្បាល ដែលអាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់ដល់​ជីវិត​បាន​។​ ក្នុង​ករណី​កម្រ​ខ្លះ​វីរុស​បង្ក​ជំងឺ​ស្រឡទែន ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ការស្ដាប់ បញ្ហាបេះដូង និង​រលូត​កូន​ផង​ដែរ​។​


ជំងឺឆ្លងពីវីរុសផ្សេងៗ

នៅកម្ពុជាអត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យថយចុះ

អត្រាអ្នកផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យ អាយុ ១៥-៤៩ឆ្នាំ បានថយចុះពី ០,៨% នៅឆ្នាំ ២០១០ មកនៅត្រឹម ០,៥% នៅឆ្នាំ ២០១៩។ ចំណែកចំនួនអ្នកស្លាប់គ្រប់វ័យដោយសារជំងឺអេដស៍បានថយចុះដែរ គឺថយពីប្រមាណ ២.៣០០នាក់ នៅឆ្នាំ ២០១០ មកត្រឹមប្រមាណ ១.៣០០ នាក់ ក្នុងឆ្នាំ ២០១៩។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ នៅក្នុងរបាយការណ៍នោះក៏បានបញ្ជាក់ដែរថា ចំនួនអ្នកឆ្លងថ្មីគ្រប់វ័យ បានថយចុះពីប្រមាណ ១.៩០០ នាក់ នៅឆ្នាំ ២០១០ មកនៅត្រឹមប្រមាណ ៧៨០ នាក់ នៅឆ្នាំ ២០១៩។ នៅក្នុងសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី ១ ធ្នូ ២០២០ ដែលស្រង់របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បច្ចុប្បន្នកម្ពុជាមានចំនួនផ្ទុកមេរោគអេដស៍គ្រប់វ័យមានប្រមាណ ៧៣.០០០ នាក់ ក្នុងនោះ ៨៤% បានធ្វើតេស្តឈាមដឹងពិតប្រាកដថា មានផ្ទុកមេរោគអេដស៍ ១០០% បាន​ទទួល​សេវា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ និង​៩៦% ទទួល​បាន​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​នាំ​ឲ្យ​មាន​សុខភាព​ល្អ។ ទោះបីតួលេខខាងលើបង្ហាញនូវសញ្ញាវិជ្ជមានក្នុងទប់ស្កាប់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ក្តី តែក្នុងសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

៤ យ៉ាង អាចបង្កគ្រោះថ្នាក់អំឡុងពេលទឹកជំនន់ គ្នាយើងគួរប្រយ័ត្ន!

នៅ​តាម​បណ្ដា​រាជធានី-ខេត្ត​ខ្លះ​នៅ​ប្រទេស​កម្ពុជាយើង​កំពុង​ជួប​គ្រោះ​ធម្មជាតិ​ជំនន់​ទឹកភ្លៀង​តាំងពី​សប្ដាហ៍​មុន​ម៉្លេះ។ ដូចនេះ​យើង​ត្រូវ​ការពារ​ទាំងអស់​គ្នា អំឡុង​ពេល​នេះ ដោយ ៤ យ៉ាង​ខាងក្រោម​នេះ​អាច​បណ្ដាល​ឲ្យ​ជួប​គ្រោះថ្នាក់​ទាំង​ចាស់-ក្មេង។ ១- លង់ទឹក របួស ឬ​​ប៉ះទង្គិច គ្រោះ​ធម្មជាតិ​មួយ​នេះ​អាច​បណ្ដាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ផ្សេង​ៗ​ដូចជា​លង់​ទឹក ការ​បាក់​រលំ​ផ្ទះ ដូចនេះ​ហើយ​ប្រសិនបើ​យើង​ស្ថិត​នៅ​តំបន់​ដែល​ប្រឈម​ខ្លាំង​ត្រូវ​ប្រញាប់​ជម្លៀស​ខ្លួន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ជា​បន្ទាន់។ មួយ​វិញ​ទៀត​កុំ​ស្នាក់នៅ​កន្លែង​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម ព្រោះ​អាច​បាក់​រលំ និង​ពេល​ដើរហើរ​ត្រូវ​រក​ឈើ​ដើម្បី​ស្ទាប​រក​ផ្លូវ​ដែល​ខូច ឬ​កន្លែង​លូ គ្រលុក ចៀសវាង​ធ្លាក់​លង់​ទឹក។ ២- ចរន្ត​អគ្គិសនី ទាំង​នៅ​ក្នុង ឬ​ក្រៅ​ផ្ទះ​យើង​មិន​ត្រូវ​ប៉ះពាល់​គ្រឿង​ប្រើប្រាស់​អគ្គិសនី​ដោយ​ដៃ​សើម ឬ​កំពុង​នៅ​ក្នុង​ទឹក​ឡើយ។ ត្រូវ​យក​ឈើ​ស្ងួត ដើម្បី​ឆ្កឹះ​ទាញ​ខ្សែភ្លើង​រញ៉េរញ៉ៃ ព្រោះ​អាច​បណ្ដាល​ឲ្យ​ឆ្លង​ឆក់​បាន។ មួយ​វិញ​ទៀត ប្រសិនបើ​មាន​ការ​ជ្រាប​ចូល​ព្រី​ភ្លើង​ណា​មួយ​ក្នុង​ផ្ទះ ត្រូវ​បិទ​កុងតាក់​ភ្លើង​សិន ហើយ​ហៅ​អ្នក​ជំនាញ​មក​ជួយ​មើល ថា​តើ​ស្ថានភាព​បែប​ណា​ទើប​អាច​ប្រើប្រាស់​បាន។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៣- កុំ​លេង​ទឹក ជឿ​ថា​អ្នក​ខ្លះ​ទោះ​ជា​ស្ថានភាព​ទឹក​ជំនន់​កំពុង​តែ​យាយី​ក៏​ដោយ​ក៏​នៅតែ​មិន​សូវ​ព្រួយ​បារម្ភ ដោយ​បែរជា​ចុះ​ទៅ​មុជ​ទឹក​លេង​ធ្វើ​ព្រងើយ។ កត្តា​នេះ​នាំឲ្យ​មាន​គ្រោះថ្នាក់​ដូចជា​លង់​ទឹក​ដោយសារ​កម្លាំង​ទឹក​ហូរ​ហួច​យក​ទៅ​បាត់ បើ​ទោះ​ជា​ចេះ​ហែល​ក៏​ដោយ។ ដូច្នេះ​ហើយ​គួរ​ស្នាក់​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព ឬ​បើ​ជួប​គាំង​នៅ​ផ្ទះ ត្រូវ​រក​វិធី​ឡើង​ទៅ​កាន់​កន្លែង​ខ្ពស់ ដើម្បី​សុំ​ជំនួយ ព្រោះ​មិន​ដឹង​ពី​កម្លាំង និង​កម្ពស់​ទឹក ជា​ពិសេស​អ្នក​មាន​កូន​តូច។ ក្រៅពី​គ្រោះថ្នាក់ដោយសារ​លង់​ទឹក នៅមាន​បញ្ហា​ទឹក​មិន​ស្អាត​នាំឲ្យ​រមាស់ និង​ឆ្លង​រោគ​ផ្សេង​ៗ​ដែល​មកជាមួយ​ទឹក​ដូចជា គ្រុនពោះវៀន អាសន្នរោគ រលាកថ្លើមប្រភេទA និង Leptospirosis ជាដើម។ [embed-health-tool-bmi] ៤- ប្រយ័ត្ន​សត្វ​អាសិរពិស ទឹក​ជំនន់​មិន​ត្រឹម​បំផ្លាញ​ជម្រក​មនុស្ស​ឡើយ សូម្បី​សម្បុក​សត្វ​ក៏​ត្រូវ​ខ្ទេចខ្ទី​ដែរ ហើយ​ពពួក​សត្វ​ពស់ ក្អែប ខ្ទួយ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

គ្រុនឈីក និងគ្រុនឈាម ខុសគ្នាម៉េចខ្លះ? មួយណាធ្ងន់ធ្ងរជាង?

យើង​ធ្លាប់​ឮ​ញឹក​ញាប់​អំពី​ជំងឺ​គ្រុនឈាម ចំណែក​ជំងឺ​គ្រុន​ឈីក​វិញ​មិន​សូវ​កើត​មាន​ប៉ុន្មាន​ទេ តែ​តាម​ពិត​ទៅ ជំងឺ​ទាំង​២​នេះ​បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​ដូច​គ្នា។ តើ​ជំងឺ​ទាំង​២​នេះ មាន​ចំណុច​ដូចគ្នា​ត្រង់​ណា​ខ្លះ? ហើយ​មួយ​ណា​ធ្ងន់ធ្ងរ​ជាង? ១. ជំងឺ​គ្រុន​ឈាម ជំងឺ​គ្រុនឈាម​បណ្តាល​ពី​វីរុស​គ្រុនឈាម ដែល​ចម្លង​តាម​មូស​ខ្លា​ញី​ខាំ ហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ គ្រុន​ឈាម​មាន ៤ប្រភេទ និង​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ តែ​កុមារ​កើត​ញឹក​ញាប់​ជាង​គេ។ គ្រុនឈាម​ភាគច្រើន​ជា​ប្រភេទ​ស្រាល តែ​បើ​ជា​ប្រភេទ​ធ្ងន់ អាច​បះពាល់​ដល់​ជីវិត ជា​ពិសេស​ដែល​ទទួល​ការ​ព្យាបាល​មិន​ត្រឹមត្រូវ ការ​ប្រើ​ថ្នាំ​អាស្ពីរីន​ដើម្បី​ព្យាបាល ឬ​ក៏​មាន​ការ​យឺត​យ៉ាវ​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា រោគសញ្ញាជំងឺគ្រុនឈាមមាន៖ – ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ – មុខក្រហម – ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ – ចង់ក្អួត ឬក្អួត – ឈឺពោះ – ឈឺសាច់ដុំ និងសន្លាក់ដៃជើង – មានស្នាមអុចៗក្រហមលើស្បែក – ហូរឈាមតាមអញ្ចាញធ្មេញជាដើម។ ២. ជំងឺគ្រុនឈីក ជំងឺគ្រុនឈីក​បង្ក​ដោយ​វីរុស​ឈីក ឬ Chikungunya បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។ ជំងឺ​គ្រុនឈីក​អាច​ឆ្លង​រាល​ដាល​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ តាម​រយៈ​មូសខ្លា​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ បើតាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល ជំងឺ​គ្រុន​ឈីក​មាន​រោគ​សញ្ញា​សំខាន់​៣​យ៉ាង ហើយ​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺ ១០ មុខ ឧស្សាហ៍កើតបំផុតអំឡុងខែភ្លៀង គ្រប់គ្នា​ត្រូវ​ប្រយ័ត្ន

ដូច​ដឹង​ស្រាប់​ហើយ រដូវ​ភ្លៀង​ទោះ​បី​ជា​សីតុណ្ហភាព​ត្រជាក់​ស្រួល​មែន ប៉ុន្តែ​បាក់តេរី មេរោគ និង​ជំងឺ​ឆ្លង​ផ្សេងៗ ក៏​ងាយ​កើត​ឡើង​ដែរ ហេតុនេះ​ប៉ា​ម៉ាក់​ត្រូវ​ប្រយ័ត្ន​កូនៗ​ឲ្យ​បាន​ច្រើន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ជំងឺ​មួយ​ចំនួន ដែល​ឧស្សាហ៍​កើតមាន ពិសេសកើត​លើ​ក្មេងៗ និង​រោគ​សញ្ញា​​ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។ ១- ជំងឺ​គ្រុន​ឈាម គ្រុន​ឈាម ជា​ជំងឺ​ឧស្សាហ៍​កើត​មាន​បំផុត​អំឡុង​ពេលរដូវ​វស្សា ឆ្លង​រាល​ដាល​តាម​រយៈ​មូស​ខាំ ដែល​ជា​ពពួក​មូសខ្លា ខណៈ​រោគសញ្ញា​​មាន​ដូច​ជា៖ – ក្តៅ​ខ្លួន​ខ្លាំង – ឡើង​កន្ទួលលើ​ស្បែក – ចំនួនប្លាកែតធ្លាក់ចុះ – ងាយ​រងប្រតិកម្មលើស្បែក ឬច្រមុះ​ជា​ដើម។ ២- ជំងឺ​បង្ក​ដោយ​វីរុស Chikungunya ជំងឺ Chikungunya គឺ​បង្ក​ឡើង​ដោយ​សត្វ​មូស ដែល​រស់​នៅ​ក្នុង​ថ្លុក​ទឹក​ ហើយ​មូស​ទាំង​នោះ ត្រូវ​ប្រទះ​ឃើញ​មាន​គ្រប់​ទី​កន្លែង​ជុំ​វិញ​បរិវេណ​ផ្ទះ​របស់​យើង មាន​ទាំង​ក្នុង​ផើង​ផ្កា ទុយោទឹក នឹង​វត្ថុផ្សេងៗ​ទៀត​ដែល​ដក់​ទឹក​បាន ខណៈ​ភ្នាក់​ងារ​ចម្លង​ជំងឺ​នេះ គឺ​ជា​ពពួក​មូសខ្លា។ រោគ​សញ្ញា​មាន​ដូច​ជា៖ – ឈឺ​សន្លាក់ស្រួចស្រាវ – គ្រុន​ក្តៅ​ខ្លាំង – រងារ​ញាក់ – អស់​កម្លាំង។ ៣- ជំងឺ​គ្រុនចាញ់ ជំងឺ​គ្រុន​ចាញ់ គឺ​ចម្លង​ពី​មូសដែក​គោល ខណៈ​ករណី​ឆ្លង​ជំងឺ​នេះ តែង​កើន​ឡើង​ខ្លាំង​អំឡុង​ពេល​រដូវ​ភ្លៀង​ចូល​មក​ដល់ ដោយ​ពពួក​មូស​​នឹង​បន្ត​ពូជ​នៅ​តាមកន្លែង​ដក់​ទឹក​ផ្សេង​ជុំ​វិញព្រៃក្បែរៗ​ផ្ទះ​របស់​យើង ខណៈ​រោគ​សញ្ញា​មាន​ដូច​ជា៖ – គ្រុន​ក្តៅ​ខ្លាំង – ឈឹចុក​ចាប់​រាង​កាយ – គ្រុនរងារញាក់ – បែក​ញើស​ខ្លាំង។ ៤- ជំងឺ​អាសន្នរោគ ជំងឺ​អាសន្នរោគ គឺ​បណ្តាល​មក​ពី​ការ​ញ៉ាំ​អាហារ និង​ទឹក​ដែល​មាន​ផ្ទុក​មេរោគ។ កង្វះ​អនាម័យ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ក្បួនលាងដៃត្រឹមត្រូវ បង្ការឆ្លងមេរោគ (វីដេអូ)

អ្នកជំនាញសុខាភិបាល​បាន​ណែនាំ​ដល់​សាធារណជន​ថា​ការ​លាង​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​ជា​វិធី​ចាំបាច់​មួយ​ក្នុង​ការ​បង្ការ​ការ​ឆ្លង​នៃ​វីរុស​ COVID-19 ហើយ​ការ​លាង​ដៃ​ត្រូវធ្វើឡើង​ម្តង​២០វិនាទី។ ហើយការ​លាង​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ​គឺ ត្រូវលាងជាមួយសាប៊ូ និងទឹកស្អាត រួមទាំងរបៀបលាងឲ្យបានស្អាត។   អត្ថបទពាក់ព័ន្ធ៖ ចំណុច​សំខាន់ទាំង ៨ នៅ​ក្នុងផ្ទះ ចាំបាច់​ត្រូវ​អនាម័យ របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ ចំណុចតូចៗទាំងនេះជាកំហុសឆ្គង ទាក់ទងនឹងការធ្វើអនាម័យរបស់យើងរាល់ថ្ងៃ គ្រោះថ្នាក់ស្រីៗ បើប្រើ​សម្លី​អនាម័យ​ទំនើប Tampon ខុស​បច្ចេកទេស ស្រីៗ​គួរ​ស្គាល់! សម្លី​អនាម័យ​ប្រភេទ​ថ្មី អាច​ជា​ជម្រើស​ល្អ​​ពេល​មក​ខែ

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ