backup og meta

អ្នកកើត​ជំងឺអុតស្វាអាចចម្លងវីរុសទៅ​អ្នក​ផ្សេង ដរាបណាដំបៅមិន​ទាន់ជា ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 24, 2022

    អ្នកកើត​ជំងឺអុតស្វាអាចចម្លងវីរុសទៅ​អ្នក​ផ្សេង ដរាបណាដំបៅមិន​ទាន់ជា ​

    ដោយសារ​តែ​វីរុស​អុតស្វា​បាន​រាលដាល​ដល់​​យ៉ាងហោចណាស់ ១២​ប្រទេសហើយ​នោះ​ អ្នក​ជំនាញ​ជុំវិញ​ពិភពលោក​បាន​ជំរុញ​ឲ្យ​គ្រប់​គ្នា​​​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​​​អំពី​ការ​ឆ្លង​ជំងឺ​នេះ​។ ពិត​ណាស់​ វីរុស​ឆ្លង​មួយ​ប្រភេទ​នេះ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ តាម​រយៈ​សារធាតុ​រាវ​នៅ​ក្នុង​រាងកាយ​ តំណក់​ទឹក​​តូចៗ​​​ពី​ការ​ក្អក​ និង​កណ្ដាស់​ ព្រម​ទាំង​សម្ភារៈ​ដែល​មាន​មេរោគ​ដូចជា​ពូក​ខ្នើយ​ ហើយ​អ្នក​ជំនាញ​​បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​អាច​ចម្លង​មេរោគ​រហូត​ដល់​រយៈពេល​៤​សប្ដាហ៍​ ក្រោយ​ចេញ​រោគសញ្ញា​ដំបូង​។

    ព័ត៌មាន​សំខាន់​ៗ​​អំពី​វីរុស​អុតស្វា

    ​​ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ លោក​Amesh Adalja ​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​នៅ​សាកលវិទ្យាល័យ​John Hopkins​បាន​​​ឲ្យ​ដឹង​ថា​ អ្នក​ដែល​ឆ្លង​វីរុស​អុតស្វា ដំបូង​មាន​អាការៈ​គ្រុន​ក្ដៅ​​មុន​នឹង​ចេញ​កន្ទួល​រមាស់​លើ​ស្បែក​ និង​មុខ​។ លោក​បាន​បន្ថែម​ថា ​ដំបៅ​នៃ​ស្បែក​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពីរ​ ទៅបី​សប្ដាហ៍​ ហើយ​អ្នក​ជំងឺ​អាច​ចម្លង​វីរុស​នេះទៅ​អ្នក​ផ្សេង​​បាន​ ដរាប​ណា​​ដំបៅ​ស្បែក​​នៅ​មិន​ទាន់​ជា​​សះស្បើយ​។

    យ៉ាង​ណា​មិញ ​ផ្អែក​ទៅ​លើ​ការ​ផ្ទុះ​ជំងឺ​អុតស្វា​កាល​ពី​អតីតកាល​ និង​ការ​ណែនាំ​ពី​អង្គការ​សុខភាព​ពិភពលោក​​ថា​ រយៈពេល​នៃ​ការ​ចម្លង​រោគ​គឺ​នៅ​ពេល​ដែល​អ្នក​ជំងឺ​ចេញ​កន្ទួល​ និង​ពង​បែក​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ Michael Head ​អ្នក​ជំនាញ​សុខភាព​សាកល​នៅ​សាកលវិទ្យាល័យ​ Southampton ក្នុង​ប្រទេស​អង់គ្លេស។ លោក​បាន​បន្ត​ថា ការ​ចម្លង​រោគ​អាច​មាន​រយៈពេល​២​សប្ដាហ៍ ឬ​យូរ​ជាង​នេះ​។

    អត្ថបទគួរអាន៖

    ​​ជាក់​ស្ដែង ជំងឺ​អុតស្វា​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ក្ដៅ​ខ្លួន​ ចេញ​កន្ទួល​លើ​ស្បែក​ និង​ដំបៅ​លើ​មុខ ឬ​ប្រដាប់​ភេទ ហើយ​​ជំងឺ​មួយ​នេះ​ក៏​អាច​​សម្លាប់​ជីវិត​មនុស្ស​រហូត​ដល់​១០%​​​​ក្នុង​ចំណោម​អ្នក​ឆ្លង​ផង​ដែរ​។

    ចំណុចសំខាន់

    ដោយសារ​តែ​វីរុស​អុតស្វា​បាន​រាលដាល​យ៉ាងតិច​ ​១២​ប្រទេស អ្នក​ជំនាញ​ជុំវិញ​ពិភពលោក​បាន​ជំរុញ​ឲ្យ​គ្រប់គ្នា​​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​​​អំពី​ការ​ឆ្លង​ជំងឺ​នេះ​។ ពិត​ណាស់​ វីរុស​ឆ្លង​មួយ​ប្រភេទ​នេះ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ តាម​រយៈ​សារធាតុ​រាវ​នៅ​ក្នុង​រាងកាយ​ តំណក់​ទឹក​​តូចៗ​​​ពី​ការ​ក្អក​ និង​កណ្ដាស់​ ព្រម​ទាំង​សម្ភារៈ​ដែល​មាន​មេរោគ​ដូចជា​ពូក​ខ្នើយ​ ហើយ​អ្នក​ជំនាញ​​បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​អាច​ចម្លង​មេរោគ​រហូត​ដល់​រយៈពេល​៤​សប្ដាហ៍​ ក្រោយ​ចេញ​រោគសញ្ញា​ដំបូង​នៃ​វីរុស​នេះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម