backup og meta

រោគសញ្ញាព្រមានថ្មីមួយនៃជំងឺអុតស្វា យើងគួរប្រយ័ត្ន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 14, 2022

    រោគសញ្ញាព្រមានថ្មីមួយនៃជំងឺអុតស្វា យើងគួរប្រយ័ត្ន

    ជំងឺ​អុតស្វា​បាន​រាលដាល​ដល់​ប្រទេស​ជា​ច្រើន​ និង​​បង្ក​ជា​ការ​ព្រួយ​បារម្ភ​នៅ​ទូទាំង​ពិភពលោក។ ​ខណៈ​ដែល​​​មាន​រោគសញ្ញា​មួយ​ចំនួន​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​វីរុស​ឆ្លង​មួយ​នេះ មជ្ឈមណ្ឌលគ្រប់គ្រង​​ និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) បាន​បន្ថែម​រោគសញ្ញា​ថ្មី​មួយ​ទៀត​នៃ​ជំងឺ​អុតស្វា ដែល​​ទើប​តែ​រក​ឃើញ​ថ្មី​ៗ​នេះ។

    ជំងឺ​អុតស្វា​​រាលដាល​​ដោយ​របៀប​ណា​ មាន​រោគសញ្ញា​អ្វី​ខ្លះ​?

    កាល​ពី​សប្ដាហ៍​មុន​ មជ្ឈមណ្ឌល​​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ជំងឺ​អុតស្វា​មិន​អាច​ឆ្លង​តាម​ខ្យល់​អាកាស​ ដូច​ជំងឺ​កូវីដ​-១៩​ឡើយ​។ ជំងឺ​នេះ​មាន​រោគសញ្ញា​ដូចជា​ គ្រុន​ក្ដៅ កន្ទួល​រមាស់​ និង​ពង​បែក​នៅ​លើ​ស្បែក​ ឈឺ​ក្បាល​ ឈឺ​រាងកាយ​ ឬ​ឈឺ​សាច់​ដុំ​ ខ្វះ​ជាតិ​ទឹក​ អស់​កម្លាំង និង​ហើម​កូន​កណ្ដុរ ​។

    ចង់គណនា BMI ចុចទីនេះ!

    រោគសញ្ញា​ថ្មី​នៃ​ជំងឺ​អុតស្វា​

    ក្រៅ​ពី​រោគសញ្ញា​ដែល​បាន​រៀបរាប់​ខាង​លើ​ CDC ក៏​បាន​ឲ្យ​ដឹង​ថា​ អ្នក​ជំងឺ​មួយ​ចំនួន​​ដែល​កើត​ជំងឺ​អុត​ស្វា​បាន​ជួប​​ប្រទះ​នឹង​ការ​​រលាក​ភ្នាស​ពោះវៀន​ធំ​​ផង​ដែរ​។

    អុតស្វា

    គន្លឹះ​ការពារ​ខ្លួន​ពី​ជំងឺ​អុតស្វា​

    ​​ថ្វី​ត្បិត​តែ​វីរុស​បង្កជំងឺ​អុតស្វា​ឆ្លង​ក្នុង​អត្រា​ដ៏​ខ្ពស់​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​នៅ​តែ​​​ការពារ​ខ្លួន​​បាន ដោយ​ជៀសវាង​ពាក់ព័ន្ធ​នឹង​អ្នក​ជំងឺ​ និង​មិន​គួរ​ប្រើ​កែវ ចាន​រួម​គ្នា​ឡើយ។ បន្ថែម​ពី​នេះ ចូរ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ល្អ​ជាមួយ​សាប៊ូ ​និង​ទឹក​ ហើយ​ប្រសិនបើ​មាន​រោគសញ្ញា​នៃ​ជំងឺ​អុតស្វា​ គួរ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ភ្លាម​ៗ ទើប​ជា​ការ​ប្រសើរ​។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ជំងឺ​នេះ​មាន​រោគសញ្ញា​ដូចជា​ គ្រុន​ក្ដៅ កន្ទួល​រមាស់​ និង​ពង​បែក​នៅ​លើ​ស្បែក​ ឈឺ​ក្បាល​ ឈឺ​រាងកាយ​ ឬ​ឈឺ​សាច់​ដុំ​ ខ្វះ​ជាតិ​ទឹក​ អស់​កម្លាំង និង​ហើម​កូន​កណ្ដុរ
    ក្រៅ​ពី​រោគសញ្ញា​ដែល​បាន​រៀបរាប់​ខាង​លើ​ CDC ក៏​បាន​ឲ្យ​ដឹង​ថា​ អ្នក​ជំងឺ​មួយ​ចំនួន​​ដែល​កើត​ជំងឺ​អុត​ស្វា​បាន​ជួប​​ប្រទះ​នឹង​ការ​​រលាក​ភ្នាសពោះវៀន​ធំ​​ផង​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 14, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម