backup og meta

អាមេរិករកឃើញករណីជំងឺអុតស្វាលើស្រ្តីមានផ្ទៃពោះជាលើកដំបូង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 28, 2022

    អាមេរិករកឃើញករណីជំងឺអុតស្វាលើស្រ្តីមានផ្ទៃពោះជាលើកដំបូង

    សហរដ្ឋ​អាមេរិក​ បាន​រក​ឃើញ​ករណី​ដំបូង​បង្អស់​នៃ​ជំងឺ​អុតស្វា​ លើ​ស្ត្រី​មាន​ផ្ទៃពោះ នេះ​បើ​យោង​តាម​​ប្រសាសន៍​របស់​មន្ត្រី​នៃ​​មជ្ឈមណ្ឌល​​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង (CDC)។​ ទោះ​ជា​ប្រឈម​នឹង​ជំងឺ​ឆ្លង​​យ៉ាង​នេះ​​ក្ដី ប៉ុន្តែ​ការ​សម្រាល​ដំណើរការ​​ទៅ​យ៉ាង​រលូន ហើយ​​ទាំង​ម្ដាយ​ និង​កូន​មាន​សុខភាព​ល្អ​ធម្មតា។ ម្យ៉ាង​វិញ​ទៀត ទារក​ក៏​មិន​ឆ្លង​ជំងឺ​កម្រ​នេះ​ពី​ម្ដាយ​អំឡុង​ពេល​ពពោះ​ផង​ដែរ។

    ពិត​ណាស់​ ស្ត្រី​ពពោះ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​រោគសញ្ញា​នៃ​ជំងឺ​អុតស្វា​ធ្ងន់ធ្ងរ។ យ៉ាង​ណា​មិញ រហូត​មក​ដល់​ពេល​នេះ ករណី​ជំងឺ​អុតស្វា​​ភាគ​ច្រើន​កើត​លើ​បុរស​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា ហើយ​ចំពោះ​ស្ត្រី​វិញ​ មាន​តែ​៨​ករណី​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​សិក្សា​កន្លង​មក​។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    តាម​ការ​សិក្សា​ឆ្នាំ​២០១៧​ លើ​ស្ត្រី​ពពោះ​ចំនួន​៤​នាក់​​ដែល​មាន​ជំងឺ​អុតស្វា​ក្នុង​ប្រទេស​កុងហ្គោ បាន​បង្ហាញ​ថា​មាន​ករណី​រលូត​កូន​ចំនួន​១ករណី និង​កូន​ស្លាប់​ក្រោយ​សម្រាល​ចំនួន​១ករណី។ ​ដូច្នេះ​ហើយ​ ទើបCDC​ បាន​ជំរុញ​ឲ្យ​ស្ត្រី​ពពោះ និង​ម៉ាក់​កំពុង​តែ​បំបៅ​ដោះ​កូន​​ទទួល​បាន​អាទិភាព​ចម្បង​សម្រាប់​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ករណី​ចាំបាច់។

    អត្ថបទគួរអាន៖

    ថ្វី​ត្បិត​តែ​មាន​​ការ​រីក​រាលដាល​វីរុស​អុតស្វា​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​​ពុំ​ទាន់​​មាន​ករណី​ស្លាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​​នៅ​ឡើយ​​ទេ។ ចំណែក​ឯ​រោគសញ្ញា​កន្ទួល និង​ដំបៅ​វិញ ត្រូវ​បាន​រាយការណ៍​ថា​ អាច​បន្ត​កើត​មាន​ជា​ច្រើន​សប្ដាហ៍។​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម