backup og meta

ការសិក្សាមួយបង្ហាញថា ករណីជំងឺអុតស្វា៩៥% ឆ្លងតាមការរួមភេទ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 27, 2022

    ការសិក្សាមួយបង្ហាញថា ករណីជំងឺអុតស្វា៩៥% ឆ្លងតាមការរួមភេទ

    បច្ចុប្បន្ន​នេះ ​ជំងឺ​អុតស្វា​បាន​កើន​ឡើង​ជា១៤ ០០០​ករណី​ហើយ​​នៅ​ទូទាំង​ពិភពលោក ព្រម​ទាំង​មាន​ករណី​​ស្លាប់​ចំនួន​៥​នាក់​​ផង​ដែរ។ ការ​រីក​រាលដាល​ដ៏​ឆាប់​រហ័ស​បែប​​នេះ​ បាន​បង្ក​ជា​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​​ ជា​ពិសេស​ចំពោះ​អ្នក​ដែល​ងាយ​រងគ្រោះ​ដូចជា​ស្ត្រី​​មាន​ផ្ទៃពោះ​ និង​កុមារ។

    ​យ៉ាង​ណា​មិញ ​​​​ករណី​ឆ្លង​​តាម​​ការ​រួម​ភេទ​​អាច​​មាន​ចំនួន​យ៉ាង​ហោច​ណាស់​៩៥%​ក្នុង​ចំណោម​​អ្នក​ជំងឺ​​អុតស្វា​សរុប។ ផ្អែក​លើ​ការ​​សិក្សា​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​ The New England Journal of Medicine ​ដោយ​សិក្សា​​លើ​ទិន្នន័យ​​ឆ្លង​ចំនួន​៥២៨ នៅ​ចន្លោះថ្ងៃ​ទី​២៧ ខែមេសា​ ដល់​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២២​ ក្នុង​ប្រទេស​ចំនួន​១៦ បាន​បង្ហាញ​ថា អ្នក​ឆ្លង​ជំងឺ​អុតស្វា​ចំនួន​៩៨​%​ ជា​បុរស​ស្រលាញ់​ភេទ​ដូច​គ្នា ​៧៥​%​ជា​ជនជាតិ​ស្បែក​ស និង​៤១​%​ជា​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​​ដោយ​ការ​បង្ក​រោគ។ ​

    ចង់គណនា BMR ចុចទីនេះ!

    តើ​ជំងឺ​អុតស្វា​ឆ្លង​តាម​ការ​រួម​ភេទ​ដែរ​ទេ?

    ថ្វី​ត្បិត​តែ​ជំងឺ​អុតស្វា​ជា​ជំងឺ​​កម្រ​មួយ​ ដែល​មិន​មែន​​ជា​ជំងឺ​កាមរោគ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​អាច​ឆ្លង​តាមរយៈ​ការ​ប៉ះពាល់​ស្បែក​ដែល​មាន​កន្ទួល ក្រមរ សារធាតុ​រាវ​ ឬ​ដំណក់​ទឹក​​មាត់តូចៗចេញពី​ផ្លូវ​ដង្ហើម របស់​​អ្នក​ជំងឺ​ នេះ​បើ​យោង​តាម​ការ​ណែនាំ​​ពី​មជ្ឈមណ្ឌល​​គ្រប់​គ្រង​​ និង​បង្ការ​ជំងឺ​ឆ្លង​​អាមេរិក ហៅ​កាត់​ថា​CDC ។

    អុតស្វា១

    គន្លឹះ​បញ្ចៀស​ការ​ឆ្លង​ជំងឺ​អុតស្វា​តាម​​រយៈ​ការ​រួម​ភេទ​

    ការ​រក្សា​គម្លាត​ និង​ជៀសវាង​ប៉ះពាល់​ជាមួយ​នឹង​អ្នក​ជំងឺ​ គឺ​ជា​រឿង​ចាំបាច់​​មួយ​។ មជ្ឈមណ្ឌល​​គ្រប់​គ្រង​​ និង​បង្ការ​ជំងឺ​ឆ្លង​​អាមេរិក ​​​ក៏​បាន​ណែនាំ​ឲ្យ​​អ្នក​ជំងឺ​រង់ចាំ​រហូត​ដល់​​កន្ទួល​ជា​សះស្បើយ​ជាមុន​ (នៅ​ពេល​មាន​ស្រទាប់​ស្បែក​ថ្មី​លេច​ឡើង​ ក្រោយ​ជ្រុះ​ក្រមរ) ទើប​អាច​​រួម​ភេទ​វិញ​បាន​។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ​​​​ករណី​ឆ្លង​​តាម​​ការ​រួម​ភេទ​​អាច​​មាន​ចំនួន​យ៉ាង​ហោច​ណាស់​៩៥%​ក្នុង​ចំណោម​​អ្នក​ជំងឺ​សរុប។ ផ្អែក​លើ​ការ​​សិក្សា​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​ The New England Journal of Medicine ​ដោយសិក្សា​លើ​ទិន្នន័យ​​ឆ្លង​ចំនួន​៥២៨ នៅ​ចន្លោះ​ថ្ងៃ​ទី​២៧ ខែមេសា​ ដល់​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២២ ក្នុង​ប្រទេស​ចំនួន​១៦ បាន​បង្ហាញ​ថា អ្នក​ឆ្លង​ជំងឺ​អុតស្វា​ចំនួន​៩៨​%​ ជា​បុរស​ស្រលាញ់​ភេទ​ដូច​គ្នា ​៧៥​%​ជា​ជនជាតិ​ស្បែក​ស និង​៤១​%​ ជា​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​​ដោយ​ការ​បង្ក​រោគ។ ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 27, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម