backup og meta

អ្នកជំងឺអុតស្វានៅ​បរទេស​ម្នាក់ចែករំលែកបទពិសោធន៍ក្រោយ​ជាសះស្បើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 02, 2022

    អ្នកជំងឺអុតស្វានៅ​បរទេស​ម្នាក់ចែករំលែកបទពិសោធន៍ក្រោយ​ជាសះស្បើយ

    លោក​ Matt Ford ​ដែល​ទើប​ជា​សះស្បើយ​ពី​ជំងឺ​អុតស្វា បាន​រៀបរាប់​ពី​បទពិសោធន៍​ដ៏​ឈឺចាប់​ ដោយ​សារ​តែ​លោក​ត្រូវ​ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​ជួយ​ឲ្យ​ងងុយ​គេង នៅ​ពេល​យប់​ ពីព្រោះ​តែ​​ដំបៅ​មាន​ការ​​កើន​ឡើង​​យ៉ាង​​ខ្លាំង​។

    លោក​បាន​រៀបរាប់​ប្រាប់​CBS Newsថា “ដំបៅ​ដំបូង​ដែល​លេច​ឡើង​​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​កាន់​តែ​​ខ្លាំង ជា​ពិសេស​នៅ​តំបន់​សរសៃប្រសាទ​ តែ​ម្ដង។ ចំណែក​ឯ​ដំបៅ​ខ្លះ​ទៀត​ នៅ​​តែ​បន្ត​​លេច​ឡើង​ ទោះ​ជា​​ឆ្លង​ជំងឺ​នេះ​បាន​១០​ថ្ងៃ​ហើយ​ក៏​ដោយ។​

    អុតស្វា១

    លោក​បាន​បន្ត​ថា រោគសញ្ញា​ដំបូង​ដូចជា​ជំងឺ​​ផ្ដាសាយ​ដែរ មុន​ពេល​ដែល​ដំបៅ​ចាប់ផ្ដើម​លេច​ឡើង។ យ៉ាង​ណា​មិញ លោក​ថា ការ​ឈឺ​ចាប់​ និង​អាការៈ​មិន​ស្រួល​ខ្លួន​ មិន​មែន​ជា​រឿង​អាក្រក់​បំផុត​ឡើយ។ ប៉ុន្តែ​អ្វី​ដែល​ពិបាក​សម្រាប់​លោក​នោះ គឺ​​ការ​​​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ​ច្រើន​ជាង​៣​សប្ដាហ៍ ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​របស់​លោក​រង​ការ​ប៉ះពាល់ ហើយ​លោក​ត្រូវ​ព្យាយាម​សម្រប​ខ្លួន​ចូល​ក្នុង​សង្គម​​សា​ជា​ថ្មី​ម្ដង​ទៀត​។​

    អត្ថបទគួរអាន៖

    ​យោង​តាម​មជ្ឈ​មណ្ឌលគ្រប់​គ្រង​ និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) អាមេរិក ករណី​ឆ្លង​ជំងឺ​អុតស្វា​កើន​ឡើង​​ជិត​ ២៩០០​ករណី​​​ នៅ​រដ្ឋ​ចំនួន​៤៤​ គិត​ត្រឹម​ថ្ងៃ​ទី​២៥​ ខែ​កក្កដា​ កន្លង​ទៅ​។ ​ពិត​ណាស់​ យើង​គ្រប់​គ្នា​ សុទ្ធ​តែ​អាច​ឆ្លង​ជំងឺ​អុតស្វា ​តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ​ដោយ​ផ្ទាល់​។ ​ជំងឺ​ឆ្លង​មួយ​នេះ​កំពុង​តែ​រាលដាល​​យ៉ាង​ខ្លាំង​លើ​បុរស​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 02, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម