ភស្តុតាងថ្មីៗ បង្ហាញកាន់តែ​ច្បាស់​ថាម៉ាស់អាចការពារការចម្លងវីរុស​ COVID-19

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 10/08/2020 . អាន 2 នាទី
Share now

មជ្ឈមណ្ឌល​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ របស់​សហរដ្ឋ​អាមេរិក (CDC) នៅ​តែ​បន្ត​ណែនាំ​ឲ្យ​ពល​រដ្ឋ​ពាក់​ម៉ាស់​ដើម្បី​បង្ការ​ការ​ចម្លង​ជំងឺ COVID-19 ទោះបីជា​មនុស្ស​គ្រប់គ្នា​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​បញ្ហា​នេះក៏​ដោយ​។ ចំណែកឯ​អ្នក​វិទ្យាសាស្ត្រ​ក៏​បន្ត​បង្ហាញ​​ភស្តុតាង​បញ្ជាក់​ថា​ម៉ាស់​អាច​ជួយ​ការពារពីជំងឺ​នេះ​បាន។

ការ​ចម្លង​ជំងឺ COVID-19 គឺ​ឆ្លងតាម​រយៈ​តំណក់​ទឹក​តូចៗ​ចេញ​ពី​ផ្លូវ​ដង្ហើម​ដែល​បញ្ចេញ​មក​នៅ​ពេល​និយាយ ឬ​កណ្ដាស់។ ប្រសិន​ជា​តំណក់​ទឹក​នេះ​ត្រូវ​មនុស្ស​នៅ​ជិត​ស្រូប​ចូល​ក្នុង​ផ្លូវ​ដង្ហើម មនុស្ស​ម្នាក់​នោះ​អាច​នឹង​ឆ្លង​មេរោគនេះបាន។ ម៉ាស់​គឺ​ជា​របាំង​ការពារ​ដែល​អាច​ទប់​តំណក់​ទឹក​ និង​បង្ការ​ក្នុង​ការ​បញ្ចេញ​ទៅ​ក្នុង​អាកាស​ដូច​ធម្មតា។ ម៉ាស់​នឹង​កាន់​តែ​សំខាន់​ជាពិសេស​សម្រាប់​អ្នក​មាន​ជំងឺ COVID-19 ដែល​មិន​មាន​ចេញ​​រោគសញ្ញា។

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ទោះបី​ជា​មិន​មាន​រោគសញ្ញា អ្នក​ទាំង​នោះ​នៅ​តែ​អាច​ចម្លង​ជំងឺ​ទៅ​កាន់​អ្នក​ដទៃ​បាន។ ការ​សិក្សា​ក៏​បាន​រក​ឃើញ​ថា​ការ​ពាក់​ម៉ាស់​អាច​ជួយ​ទប់​ស្កាត់​ការ​ចម្លង​បាន​។ ក្រៅ​ពី​ការ​សិក្សា​នេះ​ក៏​មាន​ករណី​សិក្សា​២​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២០។ ករណី​សិក្សា​ទី​១​បង្ហាញ​ថា​គោលការណ៍​ពាក់​ម៉ាស់​នៅ​មន្ទីរពេទ្យ Boston បាន​បន្ថយ​ការ​ចម្លង​ជំងឺ​នេះ​។ មុន​នឹង​មាន​គោលការណ៍ពាក់ម៉ាស់​នេះ ចំនួន​បុគ្គលិក​សុខាភិបាល​ដែល​មាន​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​មាន​ចំនួន​កើន​ឡើង​ខ្លាំង។ ប៉ុន្តែ​ក្រោយ​ពី​មាន​គោលការណ៍​នេះ ចំនួន​បុគ្គលិក​សុខាភិបាល​ដែល​តេស្ដ​វិជ្ជមាន​មាន​ការ​ថយ​ចុះ​វិញ។

ករណី​សិក្សា​មួយ​ទៀត​គឺ​ទាក់​ទង​នឹង​ជាង​កាត់សក់២នាក់​។ ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា​ការ​ពាក់​ម៉ាស់​បង្ការ​ជាង​កាត់សក់​២​នាក់​មាន​​​ជំងឺ COVID-19 ក្នុង​ការ​ចម្លង​ទៅ​កាន់​អតិថិជន។ ជាង​កាត់​សក់​ទាំង​២​បាន​បន្ត​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​រយៈពេល​ជា​ច្រើន​ថ្ងៃ​ក្រោយ​ពី​មាន​រោគសញ្ញា ប៉ុន្តែ​ជាង​កាត់​សក់ និង​អតិថិជន​​បាន​ពាក់​ម៉ាស់​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល។ ក្នុង​ចំណោម​​អតិថិជន ១៣៩​នាក់​ដែល​ជាង​កាត់សក់​នេះ​បាន​ជួប​មុន​ពេល​ធ្វើ​តេស្ដ​មិន​មាន​ចេញ​រោគសញ្ញា​អំឡុង​ពេល​តាមដាន និង​​អ្នក​ដែលជា​អតិថិជន​ទាំង​នេះ​បាន​ជួបឃើញមិន​មាន​រោគសញ្ញា​ទេ។ បន្ថែម​ពី​នេះ​ទៀត អតិថិជន ៦៧​នាក់​ក្នុង​ចំណោម​អតិថិជន​ទាំង​អស់​ដែល​បាន​យល់​ព្រម​ធ្វើ​តេស្ដ​គឺ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន។

យោង​តាម​ភស្តុតាង​ទាំង​នេះ ម៉ាស់​អាច​ជួយ​បង្ការ​ការ​ចម្លង​ជំងឺ COVID-19 បាន។ ម៉ាស់​គឺ​អាច​ចាប់​តំណក់​ទឹក​ដែល​មាន​ផ្ទុក​វីរុស​ដែល​បាន​បញ្ចេញ​ពេល​និយាយ ក្អក ឬ​កណ្ដាស់​បាន។ អ្នក​ជំនាញ​បាន​បន្ត​ថា​ម៉ាស់​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់​ស្កាត់​ការ​ចម្លង​ប្រសិនជា​យើង​នាំ​គ្នា​ពាក់​ម៉ាស់​ការពារ​ទាំង​អស់​គ្នា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អត្ថបទពាក់ព័ន្ធ:

អ្នកអាចចូលចិត្ត

កូវីដ ១៩៖ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍វិជ្ជមាន ៣៤នាក់

កូវីដ ១៩-អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៣៤នាក់ រកឃើញវិជ្ជមានកូវីដ ១៩ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

បន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ២៤នាក់ សុទ្ធតែពាក់ព័​ន្ធព្រឹត្តិការណ៍សហគមន៍

កូវីដ ១៩-ថ្ងៃនេះក្រសួងសុខាភិបាលបន្តរកឃើញករណីវិជ្ជមានកូវីដ​១៩ ថ្មី ចំនួន ២៤ករណី ដែលសុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

ថយចុះហើយ ថ្ងៃនេះមានអ្នកកូវីដ ១៩ ថ្មី តែ ១៥នាក់ទេ

កូវីដ ១៩-មានករណីឆ្លងកូវីដ ១៩ ថ្មី តែ ១៥នាក់ប៉ុណ្ណោះ ក្នុងនោះមានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ១៤ករណី និង...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

មានអ្នកឆ្លងកូវីដ ១៩ ដល់ ២៦នាក់ សុទ្ធតែអ្នកពាក់ព័​ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

កូវីដ ១៩-មានករណីវិជ្ជមានកូវីដ ១៩ ថ្មី ចំនួន ២៦នាក់ និងមិនមានករណីជាសះស្បើយនោះទេ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។ អ្នកឆ្លងកូវីដ ១៩ ទាំ

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

អត្ថបទគួរអាន

COVID-19

សម្រេចឲ្យមន្ត្រី និងពលរដ្ឋ អាយុចាប់ពី ៦០ឆ្នាំ​ នៅ ៣ខេត្ត ចាក់វ៉ាក់សាំង AstraZeneca

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 04/03/2021 . អាន 1 នាទី
កូវីដ​ ១៩

បន្តការប្រុងប្រយ័ត្ន! រកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ៣១នាក់បន្ថែមទៀតហើយ

ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 04/03/2021 . អាន 1 នាទី

៤ តិចនិក ត្រៀមខ្លួនសម្រាលកូនដោយសុវត្ថិភាពក្នុងពេលកូវីដ ១៩ វាយលុក

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 03/03/2021 . អាន 2 នាទី
កូវីដ ១៩

ជនជាតិចិន ៣នាក់ នៅបុរីប៉េងហួត ច្បារអំពៅ វិជ្ជមានកូវីដ ១៩

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 03/03/2021 . អាន 1 នាទី